ព័ត៌មានទាន់ហេតុការណ៍៖
'

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប

ខេត្តកែប ៖ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សហការប្រារព្ធ ពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

អស់ទាំងប្រាណ អស់ទាំងលុយ ទើបដឹងថាប្រុសស្នេហ៍មានប្រពន្ធ ហើយរុញនាងទម្លាក់ពីលើរថយន្ត

ភ្នំពេញ៖ បុរសអ្នករត់តាក់ស៊ីម្នាក់បានប្រើភាសាស្នេហាយ៉ាងផ្អែមល្ហែមលួងលោម តាមសុំស្រឡាញ់នារីជាអ្នកបកប្រែភាសាចិនម្នាក់រហូតនាងលង់ស្នេហ៍។ តែទីបំផុត នាងលង់ទាំងប្រាណ អស់ទាំងលុយ ហើយត្រូវបុរសជាគូស្នេហ៍រុញទម្លាក់ពីលើរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវបេតុង ភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ... Read More »

គណៈកម្មាធិការប្រយុទ្ធ នឹង ជំងឺអេដស៍ រាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរ សុខាភិ បាល និងដៃគូពាក់ព័ន្ធបន្ត កិច្ចសហការ ចូលរួមគាំទ្រ រាល់គម្រោង

ភ្នំពេញ៖ គណៈកម្មាធិការ ប្រយុទ្ធ នឹង ជំងឺអេដស៍ រាជធានី ភ្នំពេញ បានជំរុញឲ្យ មន្ទីរ សុខាភិបាល និងដៃគូពាក់ព័ន្ធបន្ត កិច្ចសហការ ចូលរួមគាំទ្ររាល់គម្រោង ដើម្បី ការពារ ... Read More »

ប្រជាពលរដ្ឋបិទផ្លូវជាតិលេខ៤ដើមី្បតវ៉ាដណ្តើមកាន់កាប់ដីអនុក្រឹត្យក្បាលឆាយ

  ខេត្តព្រះសីហនុះ ៖ ពលរដ្ឋប្រមាណ ជាង៣០គ្រួសារបាននាំគ្នាតវ៉ាជាមួយអាជ្ញាធរខេត្តព្រះសីហនុដែលបានចុះទៅរុះរើ ខ្ទមនិងផ្ទះរបស់ពួកគាត់ដោយវិធីបិទផ្លូវ ជាតិលេខ៤ ត្រង់ចំណុចមុខផ្សារឃ្លាំងលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បាន ធ្វើឲ្យចរាចរណ៍រថយន្តតូចធំត្រូវកកស្ទះ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ជនមិនស្គាល់មុខកាប់បុរសម្នាក់ស្លាប់ពេលចេញពីផឹកសីុដើរទៅផ្ទះ

ខេត្តត្បូងឃ្មុំ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ស្លាប់ក្នុងថ្លុក ឈាមបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិក្ទម្ព(ខ្ទុំ)កណ្តាល ឃុំជីគរ ស្រុក- ខេត្តត្បូងឃ្មុំ។ បើតាមអ្នកស្រុកឲ្យដឹងថា ជនរងគ្រោះ ដែលឃាតកសម្លាប់ឈ្មោះ ឃិន ... Read More »

កំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរងរបួស១០នាក់ 

ខេត្តកំពង់ចាម៖ មនុស្សយ៉ាងតិច៣នាក់ ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និង៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកខ្សាច់បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ ស្ថិតនៅម្តុំស្គន់ ផ្លូវជាតិលេខ6 ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

រថយន្ត២គ្រឿងសាកកម្លាំងគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្បែរសណ្ឋាគាររតន:ស៊ីធី ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ... Read More »

១ថ្ងៃក្មេងលង់ទឹក២ករណីស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលស្រុក ស្ទឹងហាវឲ្យដឹងថានៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦វេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់មានគ្រោះថ្នាក់ក្មេងលង់ទឹកអណ្ដូង ២ករណីកេីតឡេីងនៅចំណុចព្រែកកោះ ហៀវ ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។ ករណីទី១ក្មេងរងគ្រោះដែលស្លាប់មាន ឈ្មោះឡូង ... Read More »

ឆក់ Iphone គេហើយជិះម៉ូតូចូលចាក់សាំងធ្វើព្រងើយពេលម្ចាស់ទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

  ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌ៧មករាសហការជាមួយកម្លាំងកង រាជអាវុធខណ្ឌ៧មករាពេលបានឮជនរងគ្រោះស្រែកថាចោរៗក៏បានដេញប៉ផាប់ចាប់ពភីងរហូតដល់ក្រុមជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួនត្រូវកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យម្នាក់និងម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីមគ្មានស្លាកលេខ។ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ម៉ូតូបាន១គ្រឿងម៉ាកនិច គ្មានស្លាកលេខ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិចនៅតាមបណ្ដោយផ្លូវ១៦១ក្នុង ... Read More »

អង្គុយលេងសោះស្រាប់តែចោរលួចម៉ូតូបាត់ដោយសុវត្ថិភាព

ភ្នំពេញ ៖ ទៅអង្គុយលេងជាមួយមិត្ត ភក្ដិស្នាក់នៅវត្តប្ញស្សីសាញ់សុខៗស្រាប់តែជនសង្ស័យ២នាក់បានកាច់កម៉ូតូយកទៅបាត់ដោយសុវត្ថិភាពកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២២ ខែកញ្ញា ស្ថិតនៅវត្ត ប្ញស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឈូ សុភ័ក្រ្ត ... Read More »

រថយន្ត៣គ្រឿងបន្តបុកគ្នាពេញទំហឹងនៅបណ្តោយផ្លូវជាតិលេខ២ បង្កការកកស្ទះចរាចរណ៍

ភ្នំពេញ៖ រថយន្ត៣គ្រឿងបានបន្តបុកគ្នាជាបន្តបន្ទាប់ ខណៈដែលរថយន្តមួយគ្រឿងបានបើកបត់ឆ្លងផ្លូវ  ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ធំដុំនោះទេ គ្រាន់តែខូចខាត់រថយន្តប៉ុណ្ណោះ និងបានបង្កឲ្យកកស្ទះចរាចរណ៍ផងដែរ ។ ហេតុការណ៍បានកើតឡើងកាលពីរសៀលថ្ងៃទី២២ ... Read More »

ពិតជាខ្លាំង! បម្រុងដុតផ្ទះ និងដេញកាប់មេភូមិ បាញ់គំរាម២គ្រាប់ ទើបចាប់បាន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ទាំងប្រផាប់ចាប់ប្រផីង បន្ទាប់ពីគំរាមដុតផ្ទះយាយរបស់ខ្លួនហើយខឹងសមត្ថកិច្ចមកអន្តរាគមន៏កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦ក្នុងភូមិប្រម៉ាឃុំស្វាយយាស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា វេលាម៉ោង៨យប់ លោកសៅ សារី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយយា បានទទួលព័ត៌មានពីឈ្មោះអៀម នី ជាមេភូមិប្រម៉ា ថាមានជនសង្ស័យឈ្មោះម៉ន មាស ភេទប្រុសអាយុ១៨ឆ្នាំមុខរបរធ្វើស្រែនៅភូមិប្រម៉ាឃុំស្វាយយា ... Read More »

ឈាមស្រែកស្បែកហៅ ជនសង្ស័យចាក់សម្លាប់មនុស្សក្នុងវង់រាំនៅស្រុកកំពង់ត្រឡាចត្រូវចាប់បញ្ជូនមកស្នងការដ្ឋានខេត្ត

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យក្នុងការចាក់សម្លាប់មនុស្សក្នុងពេលរាំធុងបាស់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបង្ហាញមុខហើយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការស្រាវជ្រាវនិងចាប់បានក្រោយពីធ្វើសកម្មភាពនិងធ្វើការសាកសួនៅស្រុកកំពង់ត្រឡាច ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះផៃ សារុន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ ... Read More »

ដើម្បីយកឈ្នះនៅក្នុងសង្គ្រាមជាមួយអាមេរិក រុស្ស៊ីបង្កើនការផលិតអាវុធទំនើបៗជាច្រើន

ភាពតានតឹងរវាងរុស្ស៊ី នឹងអាមេរិក នាពេលនេះ បានជម្រុញឲ្យប្រទេសទាំងពីរ ងាកទៅរកសង្គ្រាមនឹងគ្នា នាពេលអនាគត់។ ទាំងនោះហើយ អាមេរិក និងរុស្ស៊ីបានខិតខំផលិតអាវុធទំនើប ដើម្បីជាការយកឈ្នះពេលមានហេតុការអាក្រក់កើតឡើង ។ កន្លងមក រុស្ស៊ីបានផលិតមីស៊ីល ដែលអាចវាយទម្លុះជញ្ជាំងការពាររបស់អាមេរិក ចំណែកអាមេរិកវិញ ... Read More »

ចង់ឆ្លុះត្រី និងកង្កែបយកធ្វើម្ហូបត្រូវរន្ទះបាញ់ប្រល័យសង្ខារទាំងកណ្ដាលយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅក្នុងទឹកទាំងផ្កាប់មុខ ខណៈហេតុតែចង់ទៅឆ្លុះត្រីដើម្បីទុកធ្វើម្ហូប ចៃដន្យអាក្រក់ ក៏ត្រូវរន្ទះបាញ់បន្ទាប់ពីមានភ្លៀងស្រិចៗ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃស្ទៀង ឃុំស្វាយតាយានស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលត្រូវរន្ទះបាញ់ស្លាប់មានឈ្មោះ ... Read More »

បុរសគថ្លង់ម្នាក់រងរបួសបាក់ភ្លៅ បន្ទាប់ពីបើកម៉ូតូក្នុងស្ថានភាពស្រវឹងរេចង្កូតបុកគោយន្តកន្ត្រៃ

ខេត្តកណ្តាលៈ បុរសគថ្លង់ម្នាក់ទទួលរងរបួសបាក់ភ្លៅខាងស្តាំយ៉ាងធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយក្នុងស្ថានភាពស្រវឹងរេចង្កូតទៅបុកគោយន្តកន្ត្រៃបើកច្រាស់ទិសគ្នា កាលពីវេលាម៉ោង១០និង២៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិព្រែកប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា គោយន្តកន្ត្រៃបើកបរដោយឈ្មោះ ... Read More »

ទីក្រុង Charlotte របស់អាមេរិក ត្រូវប្រកាសដាក់ឲ្យស្ថិតនៅគ្រាអាសន្ន

អភិបាលរដ្ឋ North Carolina បានប្រកាសដាក់ឲ្យទីក្រុង Charlotte របស់អាមេរិក ត្រូវស្ថិតនៅគ្រាអាសន្ន ខណៈដែលនៅទីនោះមានផ្ទុះឡើងអំពើហិង្សាហូរហែមិនឈប់ រហូតឈានដល់ស្លាប់បុរសស្បែកខ្មៅម្នាក់ ។ អំពើហិង្សាបានផ្ទុះឡើងចូលដល់រាត្រីទី២ហើយ បន្ទាប់ពី ជនរងគ្រោះ  Keith Lamont ... Read More »

ក្មេងស្រី ប្រុស២នាក់ លង់ទឹកអូរស្លាប់នៅក្រោយវត្តខ្សាម

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកអូសស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្មេងរងគ្រោះទាំងនេះបាននាំគ្នាមកលេងទឹកអូរខាងក្រោយវត្តខ្សាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងក្រោយវត្តខ្សាម ស្ថិតសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ជនជាតិចិនស្ថិតនៅក្នុងបញ្ជីមរណៈ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក​ Duterte

នៅក្នុងបញ្ជីចុងក្រោយស្តីពីជនល្មើសជួញដូរគ្រឿងញៀន ដែលប្រធានាធបិតីហ្វីលីពីនត្រូវកម្ចាត់នោះគឺជាជនជាតិចិន នៅក្នុងប្រទេសនេះ។ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា នឹងមិនបន្ធូរដៃឡើងចំពោះមេខោ្លងជួញដូរគ្រឿងញៀនចុងក្រោយ បើទោះបីមានការថ្កោលទោស ពីការរំលោភសិទ្ធិមនុស្ស  ដោយសម្លាប់ក្រៅប្រព័ន្ធតុលាការយ៉ាងណាក៏ដោយ ។ នៅក្នុងបញ្ជីមរណៈដែលបានប្រកាសកាលពីថ្ងៃទី២២ ខែកញ្ញា មានឈ្មោះមនុស្ស៤០នាក់ ... Read More »

សាលាឆាន់វត្តមហាមន្រ្តី បានបាក់ទាំងស្រុង

ភ្នំពេញ ៖ សាលាឆាន់ របស់វត្តមហាមន្រ្តី បានបាក់ទាំងស្រុង បន្ទាប់ពីមានស្នាមប្រេះស្រាំ រយៈពេល៤ថ្ងៃ ត្រូវបានបាក់កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា នៅចំណុចវត្តមហាមន្រ្តី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

សមត្ថកិច្ចនៅមិនទាន់វែកមុខជនដែលបានបាញ់ជាច្រើនគ្រាប់នៅក្នុងតំបន់អង្គរនៅឡើយទេ

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាប នៅមិនទាន់វែកមុខរកជនល្មើសដែលបានបាញ់បោះសេរីជាច្រើនគ្រាប់នៅតំបន់ទេសចរណ៍អង្គរ ក្បែអង្គរឃ្យុងយូក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បាននៅឡើយទេដោយអះអាងថាសមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យសំបកគ្រាប់សិន។ កាលពីយប់វេលាម៉ោង ៩យប់ ថ្ងៃទី២១ខែកញ្ញានេះ ជនមិនស្គាល់មុខ បានប្រើអាវុធបាញ់បោះសេរីចំនួន៥គ្រាប់ បណ្ដាលឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរណ៍ និងពលរដ្ឋ ដែលផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ... Read More »

ឃាត់ខ្លួនមនុស្ស៨នាក់ជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀននិងថ្នាំញៀនចំនួន០៣កញ្ចប់តូច

ភ្នំពេញ ៖ មនុស្ស៨នាក់ និងថ្នាំញៀនចំនួន៣កញ្ចប់ ត្រូវបានសមត្ថកិច្ចចម្រុះ ខណ្ឌសែនសុខឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០០៦ នៅចំណុចពីរទីតាំងផ្សេងគ្នា គឺចំណុចគល់ស្ពានអាកាស7មករា និងតាមបណ្ដោយផ្លូវ២០០៤ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ឋិសាស្រ្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅសណ្ឋាគារសុខាភ្នំពេញ។ និស្សិតដែលត្រូវទទួលសញ្ញាបត្រថ្ងៃនេះគឺមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដែលសរុបទាំងអស់គឺចំនួន ... Read More »

រថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុនជីបម៉ុង និងរថយន្តបែនដឹកដីឩកញ៉ា ញឹក ផន ហៅកៅ បំផ្លាញផ្លូវធ្ងន់ធ្ងរ

ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខប្រើធម៌ក្ដៅដាក់ ប៉ារ៉ាស់ចាប់ឃាត់ រថយន្តរបស់ក្រុមហ៊ុនជីបម៉ុង រថយន្តបែនដឹកដីរបស់ឩកញ៉ា ញឹក ផន ហៅកៅ និងរថយន្តធុនធំៗមួយចំនួនទៀត ដែលបានបំផ្លាញផ្លូវសាធារណៈ រងការខូចខាតទាំងស្រុង ពិបាកក្នុងការធ្វើចរារចរណ៍និងអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។ នៅព្រឹកថ្ងៃទី21ខែកញ្ញានេះ លោក សាំង ... Read More »

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ គ្រោងផ្តល់ថវិកាបន្ថែមជាង ១០០ លានដុល្លារសហរដ្ឋអាមេរិក ដល់ក្រសួងធនធានទឹក និងឧតុនិយម

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី FRANCOISE CHARLIER អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍អាសុី ... Read More »

បញ្ចប់ការជួសជុលកំពែងអង្គរធំប្រវែង៤៥ ម៉ែត្រនៅខ្លោងទ្វារដីឆ្នាំង

ខេត្តសៀមរាប៖ កំពែងក្រុងអង្គរធំជ្រុងខាងជើងផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំង ប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០១១កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពី បំពេញការងារអស់រយៈពេល៤ឆ្នាំ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលរបស់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា ... Read More »

ឯកអគ្គរាជទូតជប៉ុនជំរុញឲ្យកម្ពុជាបន្តអនុវត្តការចុះឈ្មោះបោះឆ្នោតថ្មី

ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលជិតផុតអាណត្តិបានជំរុញឲ្យកម្ពុជា បន្តអនុវត្តការចុះឈ្មោះបោះឆ្នោតថ្មីដើម្បីធានាថា ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតបានទៅបោះឆ្នោតគ្រប់ៗគ្នានាពេល ខាងមុខ ។ លោក កូម៉ាម៉ារុ យូជិ ... Read More »

ចាប់បញ្ជូនបុរសម្នាក់ទៅតុលាការពាក់ព័ន្ធ លក់និងចេះច្នៃគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោង ទងបានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលា ការពាក់ព័ន្ធរបរជួញដូរថ្នាំញៀននិងកែច្នៃ ថ្នាំញៀនជ្រកក្រោមរូបភាពជាជាងកាត់ សក់ ។ ករណីចាប់បញ្ជូនជនសង្ស័យទៅ តុលាការនេះនគរបាលបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខណៈ ជនសង្ស័យយកថ្នាំញៀនទៅឲ្យម៉ូយនៅ ... Read More »

ឃើញកូនយំននៀលដី ប្តីស្មានតែប្រពន្ធវៃ ស្ទុះទៅវៃប្រពន្ធវិញ ហើមមុខ ខៀវភ្នែក

ភ្នំពេញ ៖ ដោយសារតែស្រឡាញ់កូនខ្លាំងពេក ពេលឃើញកូនយំននៀលដី ស្មានតែប្រពន្ធវាយធ្វើបាប ខឹងក៏ស្ទុះទៅវាយ់ប្រពន្ធបណ្តាលឲ្យហើមមុខ និងខៀវភ្នែក ។ ស្រ្តីជាប្រពន្ធរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប ទាំងទឹកភ្នែកហូររហាម សូមឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកញ្ញា ... Read More »

ហ៊ីយ៉ាន់ដាយដឹកទំនិញបុកម៉ូតូកម្មការិនីរោងចក្រស្លាប់២នាក់នៅនឹងកន្លែង

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ និងស្រ្តីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្តធុនធំមួយគ្រឿង បានជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង ចូលក្រោមរថយន្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៦ និង៤៧ ... Read More »