ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបទីតាំងភ្នាល់បាល់៣កន្លែងចាប់មនុស្សពីរនាក់

ប៉ោយប៉ែត៖ នគរបាលក្រុងប៉ោយប៉ែត បង្ក្រាបទីតាំងភ្នាល់បាលតាមប្រព័ន្ធអនឡាយបីកន្លែងជាបន្តបន្ទាប់ និងចាប់មនុស្សពីរនាក់នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិក្បាលស្ពាន់១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះដឹកនាំកម្លាំងបង្ក្រាបដោយលោកវសេនីយ៍ទោ ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ។ ... Read More »

រដ្ឋបាលរាជធានីបង្កើនការប្រមូលចំណូលពន្ធប្រថាប់ត្រា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង

ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ទាក់ទងទៅ នឹងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យចុះបញ្ជី និងមិនទាន់ចុះបញ្ជី នៅរាជធានីភ្នំ ពេញ បើទោះបីជាមិនទាន់បានចុះបញ្ជី ឬបានបញ្ជីហើយក្តី ... Read More »

បុគ្គលិកក្រុមហ៊ុនមិត្តហ្វូនត្រូវអគ្គិសនីឆក់ធ្លាក់ពីបង្គោលភ្លើងរបួសធ្ងន់២នាក់

ខេត្តកណ្តាលៈ បុរស២នាក់ជាបុគ្គលិកផ្នែកតម្លើងខ្សែកាបិ្លអ៊ុបទិចរបស់ក្រុមហ៊ុនមិត្តហ្វូនត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ពីលើបង្គោលភ្លើង បណ្តាលឲ្យរងរបួសធ្ងន់ គ្រាដែលជនរងគ្រោះទាំង២នាក់កំពុងបំពេញការងារឲ្យក្រុមហ៊ុន កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលភ្លើងខាងមុខផ្ទះរបស់ឈ្មោះ ស្រ៊ុន វណ្ណា ស្ថិតក្នុងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ... Read More »

កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១ ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ... Read More »

ស្ត្រីមានផ្ទៃពោះ៣ខែខឹងប្តីដើរចេញពីផ្ទះដួលសន្លប់ស្តូកស្តឹង ត្រូវរថយន្តអង្គភាព៧១១ដឹកទៅសង្គ្រោះមន្ទីរពេទ្យពោធិ៍ចិនតុង

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានដួលសន្លប់ស្តូកស្តឹង បន្ទាប់ពីមានជំងឺប្រចាំកាយ ខ្សោយបេះដូង និងមានផ្ទៃពោះ៣ខែ ម្យ៉ាងមានការប្រចណ្ឌខឹងប្តីមានស្រីដើរចេញពីផ្ទះដួលសន្លប់បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណតរថយន្តក្រុង ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ... Read More »

បុរសម្នាក់ចូលលួចទ្រព្យសម្បត្តិអ្នកដទៃត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់បាន ធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះជួលមួយកន្លែង តែមិនទាន់បានសម្រេច ក៏ត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងត្របែក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧៤ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ស្រវឹងស្រាវង្វេងឡើងរបងចូលដេកផ្ទះគេត្រូវម្ចាស់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅខណះផឹកស្រាស្រវឹងរហូតបាត់ស្មារតីវង្វេងវង្វាន់ផ្លោះរបងចូលទៅសម្ងំក្នុងបរិវេណផ្ទះគេ ពេលដែលម្ចាស់ផ្ទះឃើញក៏ចោទថាចោរហើយចាប់វាយឡើងទ្រោមខ្លួន។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមានឈ្មោះ សំ ... Read More »

ស្រ្តីម្នាក់រើសអេតចាយម្នាក់ ខណៈកំពុងដេកតាមផ្លូវត្រូវក្មេងស្ទាវបាញ់ត្រូវមួយគ្រាប់

ភ្នំពេញ៖ ករណីផ្ទុះអាវុធមួយគ្រាប់ កាលពីព្រឹក៥និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែរ វត្តលង្កា នៅតាមបណ្តោយ ផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញគឺផ្តើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង និងម៉ូតូ ហើយខាងភាគីរថយន្តបានបើករត់ ... Read More »

យុវជន២ក្រុមទាស់សម្តីបន្តិចបន្តួចកេណ្ឌគ្នាមកកាប់ដល់កន្លែង នគរបាលឃាត់បាន១២នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យប្រដេញឃាត់ក្រុមក្មេងស្ទាវចំនួន១២នាក់ បន្ទាប់ពីបង្កហិង្សាកេណ្ឌគ្នាមកវាយកម្មករឃ្លាំងអង្ករដល់កន្លែងបង្កការរភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងអង្ករមួយកន្លែង ស្ថិតក្នុងភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

ដូណាល់ ត្រាំដកការសន្យាមួយចំនួនពេលឃោសនាបោះឆ្នោត

នៅពេលនេះលោកដូណាល់ ត្រាំបានដកការសន្យាមួយចំនួន ដែលបានប្រកាសពេលឃោសនាបោះឆ្នោត ក្នុងនោះមាន ចាប់លោកស្រីហ៊ីលឡារី គ្លីនតុន ដាក់គុក បើលោកជាប់ជាប្រធានាធិបី និងការលុបចោលកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុជាដើម ។ ប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកកាលពីថ្ងៃតី២២ ខែវិច្ឆិកា បានជួបពិភាក្សាជាមួយគណៈកម្មាធិការដឹកនាំ អ្នកសារព័ត៌មាន អ្នកវិភាគ ... Read More »

រថយន្តឡិចសុីស និងរថយន្តតាកូម៉ា​ពន្លះគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តតាកូម៉ាមួយគ្រឿង បានបើកទៅបុកជាមួយរថយន្តឡិចសុីស RX300 មួយគ្រឿងទៀត ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១កែង ផ្លូវម៉ៅសេទុង ... Read More »

រថយន្តហាយឡែនឌ័របើកឡើងសួនច្បារទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់រាបដល់ដី រួចបើកគេចខ្លួនបាត់

ភ្នំពេញ៖ បង្គោលភ្លើង១ដើម និងដើមផ្កានៅលើសួនទ្រូងផ្លូវបានបាក់ខ្ទិចរាបដល់ដី ដោយសារតែបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័ររេចង្កូតទៅបុកយ៉ាងពេញទំហឹង រួចហើយបានបើកគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចខាងត្បូងបន្ទាយទាហានជើងទឹក ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន៣នាក់ រួមនឹងវត្ថុតាងទៅតុលាការ

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យ៣នាក់ និងវត្ថុតាងថ្នាំញៀន២កញ្ចប់តូចត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទចែកចាយ រក្សាទុក និងប្រើប្រាស់ថ្នាំញៀននៅប្រឡាយទឹកខាងជើងភូមិអូរឫស្សី ស្ថិតក្នុងភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្សយ័ដែលឃាត់ខ្លួនបញ្ជូនទៅតុលាការនេះ ... Read More »

នារីម្នាក់ត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែរត់មិនរួច

ភ្នំពេញៈ នារីម្នាក់ទើបតែចុះពីមូ៉តូកង់បីដើរសំដៅចូលគុកទួលស្លែង ស្រាប់តែត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយរត់រួចម្នាក់ ចំណែកម្នាក់ទៀត ត្រូវសមត្ថកិច្ចបុ៉ស្តិ៍បឹងកេងកង៣ឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ តាមផ្លូវលេខ១៤៣កែង៣៥០ សង្កាត់បឹងកេងកង៣ ... Read More »

ចោរស្រីរូបស្រស់ លូចទូរស័ព្ទ ម្ចាស់តាមទាន់ចាប់ឲ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល

ប៉ោយប៉ែតៈ ចោរស្រីវ័យក្មេង រួបស្រសម្នាក់ ពូកកែរធ្វើសកម្មភាពលួចទូរសព្ទ័ដៃ ត្រូវម្ចាស់ តាមប្រមាញ់ចាប់ឧ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះសំណាក់រស្មីពានមាស ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

គ្រោងនឹងបញ្ជូនជនបរទេសអន្តោប្រវេសន៍ជិត៣០នាក់ទៅប្រទេសដើមវិញ ប្រសិនបើសមត្ថកិច្ចរកឃើញថា គ្មានឯកសារគ្រប់គ្រាន់

ភ្នំពេញ: ជនបរទេសអន្តោប្រវេសន៍ជិត៣០នាក់ ដែលឆ្លងដែនចូលមកស្នាក់ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃស្រាវជ្រាវឈានដល់ឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធក្នុងការចូលមកស្នាក់នៅធ្វើជាពលករក្នុងប្រទេសកម្ពុជា ។ ប្រតិបត្តការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគោលដៅ២ផ្សេងគ្នា , គោលដៅទី១-ធ្វើឡើងនៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ... Read More »

នាំខ្លួនមន្ត្រីអាដហុកនិងមន្ត្រី គជប មកតុលាការកំពូលជំនុំជម្រះ

ភ្នំពេញ: មន្ត្រីពន្ធនាគារ បានបញ្ជូនមន្ត្រីអាដហុក៤រូបនិងអគ្គលេខាធិការរងគជបមួយមកតុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះ ដើម្បីបើកសវនាការជំនុំជម្រះ ។ ឯកសារតុលាការកំពូល បង្ហាញថា សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង ... Read More »

ជំនាញឆក់កាបូបជនជាតិបរទេស ត្រូវពលរដ្ឋដេញតាមចាប់ជាប់ វាយទ្រមខ្លួន

ភ្នំពេញ៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងឆក់កាបូបជនជាតិបរទេសយ៉ាងសកម្មនោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិន ដែលជិះរ៉ឺម៉កកង់បីមិនបានសម្រេច នៅចំណុចខាងមុខមន្ទីរព្យាបាលធ្មេញភ្នំពេញ ផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលម៉ោង២និង៤៥នាទី ថ្ងៃទី២២ ខែវិច្ឆិកា ... Read More »

វាយអតីតប្រពន្ធ២ពិលបែកក្បាលសង្ស័យប្រចណ្ឌលើប្អូនប្រុសបង្កើតត្រូវសមត្ថកិច្ចចាប់ខ្លួន

ប៉ោយប៉ែតៈ បុរសម្នាក់ផឹកស្រាស្រវឹង ក្នុងកម្មវិធីបុណ្យសពម្ដាយ វាយអតីតប្រពន្ធបែកក្បាល ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្បែររោងបុណ្យសពម្ដាយ ឋិតក្នុងភូមិប្រសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

គីម ជុងអ៊ុនចេញសេចក្តីប្រកាសដំបូងក្រោយលោក ដូណាល់ ត្រាំជាប់ឆ្នោត

មេដឹកនាំកូរ៉េខាងជើងលោក គីមជុង អ៊ុន បានចេញសេចក្តីប្រកាសអំពាវនាវឲ្យប្រធានាធិបតីទើបតែជាប់ឆ្នោតអាមេរិកដូណាល់ ត្រាំ មានសកម្មភាពល្អប្រសើរជាងនេះជាមួយកូរ៉េខាងជើង។ ជាមួយគ្នានោះលោក គីមជុង អ៊ុន ក៏បានថ្កោលទោសរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក អូបាម៉ា មានសកម្មភាពចងគុំនុំជាមួយកូរ៉េខាងជើង។ នៅក្នុងសេចក្តីប្រកាសក្រោយទទួល បានជ័យជម្នះក្នុងការបោះឆ្នោតរបស់ លោក ... Read More »

បាតុកម្មប្រឆាំងការសាងសង់បំពង់បង្ហូរប្រេងនៅអាមេរិក

ពលរដ្ឋអាមេរិករាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់ បំពង់បង្ហូរឧស្ម័ននៅក្នុងរដ្ឋ North Dakota អាមេរិកបង្កឲ្យមានអំពើហិង្សាកើតឡើង បង្ខំឲ្យប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ព្រមទាំងបាញ់ទឹក។ ការ ធ្វើបាតុកម្មកើតឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា នេះ។ លទ្ធផលនៃការធ្វើបាតុកម្មខាងលើ បណ្តាលឲ្យមនុស្ស១៦៧នាក់រងរបួស ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Dortmund II, Porto II, Penafiel, Aves, Benfica II សង្ឃឹមរកបាន៣ពិន្ទុ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Dortmund II, Porto II, Penafiel, Aves, Benfica II ជាក្រុមដែលមាន ប្រៀបជាងគូប្រកួត សង្ឃឹមរកបាន៣ពិន្ទុ ទាំងក្នុងនិងក្រៅទឹកដីរបស់ខ្លួន ។ សាយប្រ៊ូស ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ក្រោយលោក ត្រាំ ចូលកាន់តំណែងទម្រង់មួយចំនួននៅលើពិភពលោកត្រូវផ្លាស់ប្តូរ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់ តំណែងប្រធានាធិបតីប្រទេសមហាអំណាច ទី១នៅលើពិភពលោកអាចនឹងធ្វើឲ្យពិភពលោកត្រូវផ្លាស់ប្តូរនយោបាយមួយចំនួនដែលលោក ត្រាំ មិនពេញចិត្ត។ ក្នុងនោះមានគោលនយោបាយសេដ្ឋកិច្ចរបស់ អូបា ម៉ា គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប ... Read More »

បាល់ទាត់ជម្រុះ UEFA Champions League តាមពូល​ ថ្ងៃនេះ ManCity, Barcelona, Bayern Münich សម្លឹងរក ៣ពិន្ទុក្រៅទឹកដី

ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League តាមពូលថ្ងៃនេះ ក្រុម ManCity, Barcelona, Bayern Münich ជាក្រុមដែលមានប្រវត្តិប្រកួតល្អ សម្លឹងរក៣ពិន្ទុនៅក្រៅទឹកដីរបស់ខ្លួន ។ ចំណែកក្រុមខ្លាំងមកពីអេស្ប៉ាញ At.Madrid ... Read More »

លោកពូទីនបង្ហាញពីមូលហេតុដាក់បញ្ចូលតំបន់គ្រីមៀក្រោមការគ្រប់គ្រងរបស់រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ីលោកពូ ទីនបាន បញ្ជាក់ពីមូលហេតុដែលធ្វើឲ្យទីក្រុងមូស្គូត្រូវដាក់បញ្ចូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ ឆ្លើយតបនឹងបទសម្ភាសន៍របស់បណ្តាញ ព័ត៌មាន REN TV កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៦ ប្រធានាធិបតី ពូ ទីន បានបញ្ជាក់ថា ... Read More »

កីឡាករកម្ពុជាឈ្នះមេដាយប្រាក់ជើងឯកសូហ្វតឺន្នីសអាស៊ីនៅប្រទេសជប៉ុន

ភ្នំពេញ ៖ លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា បានអះអាងថា ក្រោយពីកីឡាករកម្ពុជាធ្លាក់ចេញពីការប្រកួតកម្រិត១ដោយចាញ់កូរ៉េ ជប៉ុន និងចិននោះ ពួកគេត្រូវមកលេង ដណ្តើមពានរង្វាន់កម្រិត២ឬហៅថា ពាន រង្វាន់សហព័ន្ធ គឺដណ្តើមបានត្រឹមមេដាយ ... Read More »

បណ្តុះបណ្តាលអាជ្ញាកណ្ដាលស្រី្តនិងការរៀបចំទីលានប្រកួតលើប្រភេទកីឡាវាយកូនឃ្លីលើតុ

ភ្នំពេញ ៈ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មការស្ត្រីនិងកីឡាបានសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលស្ត្រី និងរបៀបរៀបចំទីលានប្រកួតដោយមានសិក្ខាកាមចូលរួមសរុប២៥នាក់មកពីតំណាងសហព័ន្ធកីឡាជាតិនិងសាលាអប់រំកាយនិងកីឡាមានគ្រូឧទ្ទេសនាមមកពីសហព័ន្ធកីឡាវាយកូនឃ្លីអាស៊ីជានជាតិហុងកុង ដែមានរយៈពេល៤ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កញ្ញា លីដា អ្នកសម្របសម្រួលកម្មវិធីបណ្តុះបណ្តាលអាជ្ញាកណ្តាលស្ត្រីលើ ប្រភេទកីឡាវាយកូនលើតុនេះបានបញ្ជាក់ថាវគ្គនេះមានសារសំខាន់ណាស់ ព្រោះយើង ត្រូវត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្នុងនាមយើងជាម្ចាស់ផ្ទះ។ ... Read More »

អង្គការណាតូបញ្ជូនទាហាន៤ពាន់នាក់ទៅធ្វើសមយុទ្ធជាទ្រង់ទ្រាយធំជាប់ព្រំដែនប្រទេសរុស្ស៊ី

កម្លាំងទាហានណាតូជាង៤ពាន់នាក់បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅក្នុងប្រទេស Lithuania ជាប់ព្រំដែន ប្រទេសរុស្ស៊ី។ នៅក្នុងការធ្វើសមយុទ្ធនោះ មាន១១ប្រទេសជាសមាជិកណាតូចូលរួមសមយុទ្ធដែលមានឈ្មោះថា Iron Sword 2016 ចាប់ផ្តើមពីថ្ងៃទី២០ វិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ។ ក្រសួងការពារជាតិប្រទេស Lithuania បានបញ្ជាក់ថា ... Read More »

តារាស្រី៣រូបនៅមិនទាន់ទទួលបានយុត្តិធម៌ពីការរំលោភបំពានធ្ងន់ធ្ងរ

ភ្នំពេញ៖ យ៉ាងហោចណាស់នៅមានតារាស្រី៣រូបគឺកញ្ញា អាលីយ៉ា កញ្ញា ពេជ្រ អាវីហ្សា និងកញ្ញា វ៉ាន់ នីឡា នៅមិនទាន់ ទទួលបានយុត្តិធម៌នៅឡើយពីការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរពីអតីតគូស្នេហ៍។ មហាជននៅតែបន្តតាមដាននិងចង់ឃើញយុត្តិធម៌សម្រាប់សិល្បការិនីដែលទន់ខ្សោយហើយរងការរំលោភបំពានសិទ្ធិពីសំណាក់បុរស។ កញ្ញា អាលីយ៉ា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលសាជាថ្មីក្រោយពីនាងដាច់ចិត្តទម្លាយអំពីការទទួលរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេល២ឆ្នាំមកហើយ ... Read More »

លោក វ្ល៉ាឌីមៀរ ពូទីន បោះបង់គំនុំអញ្ជើញលោក អូបាម៉ា ទស្សនកិច្ចរុស្ស៊ីមុនបញ្ចប់អាណត្តិ

ទាំងនោះជាសកម្មភាពដ៏ល្អប្រសើរមួយ របស់ប្រធានាធិបតី ពូទីន ចង់ផ្សះផ្សាទំនាក់ ទំនងជាមួយអាមេរិកក្នុងពេលដែលលោក អូបាម៉ា ជិតបញ្ចប់អាណត្តិត្រូវផ្លាស់ប្តូរទៅឲ្យលោក ដូណាល់ ត្រាំ វិញ។ នៅក្នុងជំនួប រយៈពេលខ្លីកន្លងមក លោក ពូទីន បាន ... Read More »