ព័ត៌មានទាន់ហេតុការណ៍៖
'

បង្ក្រាបការនាំចូលត្រីប្រហុកពីវៀតណាមមានសារធាតុគីមីទម្ងន់ជិត៣តោន

ខេត្តតាកែវ ៖ ត្រីប្រហុកនាំចូលពីវៀត ណាមមានលាយសារធាតុគីមីជិត៣តោន ត្រូវបានលោក ផាន់ សុភក្ត្រ័ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តតាកែវដឹកនាំបង្ក្រាបនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦កន្លងមក ដោយមានការចូលរួមពីមន្រ្តីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាប និងចាប់យក សាច់ត្រីសម្រាប់ធ្វើប្រហុកនាំចូលពីវៀត ... Read More »

ក្រសួងសាធារណការចាត់វិធានការក្តៅចំពោះរថយន្តធំៗតទ្រុងខុសបច្ចេកទេស

ខេត្តកំពង់ចាម ៖ ក្រសួងសាធារណការបានចេញប្រតិបត្តិការក្តៅ ក្នុងការកាត់ទ្រុងរថយន្តដែលតខុសបច្ចេកទេសហើយ ដែលចាប់ផ្តើមតាំងតែពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦មកម៉េ្លះ ដោយប្រតិបត្តិការដំបូងបានធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងនោះបានឃាត់រថយន្តធុនយក្សយកមកកាត់ទ្រុងចោលភ្លាមៗ ។ លោក ប្រាក់ សុខគុណ អធិការនគរបាល ស្រុកជើងព្រៃបានឲ្យដឹងថា ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនទាន់ដឹងពីមូលហេតុ 

ខេត្តពោធិ៍សាត់៖ បុរសធ្លាប់ប្រើប្រាស់គ្រឿងញៀនម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាត ដោយមិនទាន់ដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣៦នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ... Read More »

ចោរប្រើវិធីយកទឹកអាស៊ីដចាក់ចូលមេសោគាស់ចូលបន្ទប់លួចយកសម្ភារៈ និងលុយម៉ត់

ភ្នំពេញ៖ ក្រុមចោរបានប្រើល្បិចបច្ចេកទេសថ្មីដោយយកទឹកអាស៊ីដចាក់ចូលមេសោរួចគាស់សោទាល់តែរបូតទើបចូលទៅក្នុងបន្ទបើជួលយកលុយ និងសំម្ភារៈបានមួយចំនួនហើយគេចខ្លួនដោយសុវត្ថិភាព ខណៈដែលម្ចាស់បន្ទប់ទៅបំពេញការងាររោងចក្រអស់។ ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលនៅចំណុចផ្ទះជួលមួយកន្លែងនៅសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ ២០១៦ ។ ជនរងគ្រោះត្រូវបានគេស្គាល់ ប្តីឈ្មោះ ប៉ុន វុធ អាយុ ២៣ ឆ្នាំ និងប្រពន្ធឈ្មោះម៉ន ... Read More »

រដ្ឋបាលខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំលេខ៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា

ខេត្តប៉ៃលិន៖ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ នៃមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលខេត្តប៉ៃលិន បានបើកប្រជុំផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ... Read More »

លោក លឹម គានហោ ផ្តល់ថវិកាផ្ទាល់ខ្លួន ១០.០០០ ដុល្លារ ដល់សហគមន៍កសិករ កុយម៉ែង

ខេត្តបន្ទាយមានជ័យ៖ ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២៩ ខែតុលា បានឲ្យដឹងថា ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ... Read More »

គណៈកម្មការផ្សារអូរឫស្សីសហការជាមួយមន្ទីរសង្គមកិច្ចរាជធានីចុះប្រមូលជនអនាថានិងប្រើប្រាស់គ្រឿងញៀនមកអប់រំ

ភ្នំពេញ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់និងសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋក៍ដូចអាជីវករលក់ដូរក្នុងផ្សារអូឫស្សី នៅម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៦ គណៈកម្មការផ្សារអូរឬស្សី ដែលដឹកនាំដោយលោក ឡេង គឹមស្រុង ប្រធានគណៈកម្មការផ្សារ អូរឫស្សីបានសហការជាមួយ មន្ទីរសង្គមកិច្ច ... Read More »

គួរស៊ើបអង្កេតករណីលោកស្នងការរងខេត្តព្រះសីហនុបាញ់បោះឬទេ?

ខេត្តព្រះសីហនុ៖ នៅគ្រាដែលប្រជាពលរដ្ឋ, មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស អ្នកដែលបានចូលផឹកស៊ី នៅក្នុងក្លឹបកម្សាន្តសេវិនគ្រប់រូប សុទ្ធតែដឹងថា លោក ប៉ែន ដារ៉ា ស្នងការរងនគរបាលខេត្តព្រះសីហនុបានផ្ទុះអាវុធ ព្រោះតែខឹងហៅស្រីរុស្ស៊ីទៅទទួលទានដំណេកមិនបាននោះ លោកប៉ែន ដារ៉ា ... Read More »

យន្តហោះដឹកអ្នកដំណើរ ១៧០នាក់ ឆេះសន្ធោសន្ធៅនៅក្នុងអាកាសយានដ្ឋាន Chicago អាមេរិក

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន American Airlines បានដឹកអ្នកដំណើរ ១៧០ ឆាប់ឆេះនៅលើផ្លូវត្រៀមហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិO’hareក្នុងទីក្រុង ជីកាហ្គោរដ្ឋ Illinois បណ្តាលឲ្យអ្នកដំណើរ៨នាក់រងរបួស។ ហេតុការណ៍ខាងលើកើតឡើង កាលពីថ្ងៃទី២៨ ខែតុលា ។ អង្គការគ្រប់គ្រង ... Read More »

រយពេល៤ថ្ងៃឃាតកម្មសម្លាប់នារីម្នាក់នៅផ្ទះសំណាក់អូយ៉េស ឃាតកចាប់ខ្លួនបានហើយ

ភ្នំពេញ៖ តាមការបញ្ជារបស់លោកជួន សុវណ្ណស្នងការនគរបាលរាជធានីភ្នំពេញ ទៅលើករណីឃាតកម្មសម្លាប់នារីម្នាក់ នៅក្នុងផ្ទះសំណាក់យីហោ អូយ៉េស កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឈានដល់ការចាប់ខ្លួនឃាតកដៃដល់បានហើយ នៅក្នុងរយៈពេល៤ថ្ងៃប៉ុណ្ណោះ ។ សមត្ថកិច្ចបានឲ្យដឹងថា ឃាតកត្រូវបានចាប់ខ្លួននៅប្លុកបឹងឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២៩ ... Read More »

ចរាចរណ៍លុយដុល្លារក្លែងក្លាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានចរាចរណ៍លុយដុល្លារក្លែងក្លាយ យកទៅទិញអាវពីស្ត្រីម្នាក់នៅម្តុំផ្សារទឹកថ្លា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនសុខ ... Read More »

នគរបាលស្រុកព្រះនេត្រព្រះចាប់រថយន្តដឹសំពីងសំពោងយកទៅណែនាំ

ខេត្តបន្ទាយមានជ័យ ៖ នគរបាលស្រុកព្រះនេត្រព្រះ បានចាប់រថយន្តដឹកទំនិញសំពីងសំពោងយកទៅអប់រំកាលពីថ្ងៃទី២៨ តុលា បានស្ទាក់ចាប់ឃាត់រថយន្តដឹកអីវ៉ាន់សំពីងសំពោងមួយគ្រឿងដែល ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជិតផ្លូវបំបែក ស្ថិតក្នុងភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី មាស ... Read More »

ទីតាំងហ្គេមួយកន្លែង ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវបង្ក្រាប

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក និងប្រជាការពារ បានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ព្រមទាំងបានដកហូតទូហ្គេមបាញ់ត្រី ១គ្រឿង និងទូបៀរ ១៦គ្រឿង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះលេខ២៩៣C ... Read More »

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ករណីរថយន្ដឡិចស៊ីលបើកបុកម៉ូតូឆ្លងថ្នល់

ខេត្តកំពង់ធំ៖ កាលពីរសៀលវេលាម៉ោង៤និង១៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ បណ្ដាលអោយមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀររងរបួសធ្ងន់ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

កម្មករសំណង់២ក្រុមទាស់សំដីគ្នាកើតហិង្សាវាយកាប់ចាក់ ៤នាក់ដេកពេទ្យ ៥នាក់ឃាត់ខ្លួន

ភ្នំពេញ៖ កម្មករសំណង់ ប្រុស ស្រី២ក្រុម៩នាក់ ទំនាស់ពាក្យសំដី ឈានដល់ប្រើអំពើហិង្សា វាយកាប់ចាក់គ្នាទៅវិញ ទៅមក បណ្តាលឲ្យមានអ្នករងរបួសដេកពេទ្យ៤នាក់ និង៥នាក់ទៀត ត្រូវនគរបាលចាប់ឃាត់ខ្លួន ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៨ ... Read More »

អ្នករត់ពាក់កណ្តាលម៉ារ៉ាតុង៦ពាន់នាក់ បានចុះឈ្មោះរួចហើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២១នៅខេត្តសៀមរាបមានអ្នកចុះឈ្មោះចំនួន៦ពាន់នាក់ហើយ នេះបើតាមការអះអាងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននាពឹ្រកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅទី ស្នាក់ NOCC ។ លោកអគ្គលេខាធិការ NOCC ... Read More »

ទស្សនៈល្ងីល្ងើ៖ ស្រុកខ្មែរមានពេស្យាចារប្រុស ?

ល្ងាចមិញ នៅសុខៗអាម្លាញ់ខ្ញុំបើកអាឆ្លាមទៅយកខ្ញុំដល់ផ្ទះ ដើម្បីស្រស់ស្រូបអាហារ ពេលល្ងាចនៅព្រែកលៀប ។ នៅខ្យូសជាច្រើនក្នុងហាងមួយដែលនាយជាលសុំមិនបញ្ចេញ ឈ្មោះហាងនេះ មានភ្ញៀវក្មេងចាស់ប្រុសស្រីជាច្រើនចូលទៅរួមផឹកស៊ីយ៉ាងឆ្ងាញ់និងសើចសប្បាយ ព្រោះមានតន្រី្តប្រគំកំដរ និងជាថ្ងៃចុងសប្តាហ៍ផង ។ អ្វីដែលនាយជាលចាប់អារម្មណ៍នៅពេលនោះ គឺអាសម្លាញ់ខ្ញុំអូសដៃទៅអង្គុយនៅក្នុង ខ្យូសស្បូវមួយក្បែរខ្យូសស្រី្តវ័យជិត៥០ឆ្នាំម្នាក់ដែលកំពុងអង្គុយជាមួយបុរសមានវ័យប្រមាណ២៤ឆ្នាំម្នាក់ក្នុងភាពស្និទ្ធិស្នាលដូចម្តាយនឹងកូនពេលពិសាអាហារពេលល្ងាច ។ ... Read More »

តៃកុងស្ទើរភ្លើងបើកថយន្តក្រឡាប់នៅលើផ្លូវបេតុង​បណ្តាលឲ្យកម្មការិនីរោងចក្រកាត់ដេរ​១១នាក់ងរបួសធ្ងន់ ស្រាល

ខេត្តកណ្តាលៈ កម្មការិនីបម្រើការងារនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស7NGចំនួន១១នាក់បានទទួលរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តពេលជិះចេញពីធ្វើការងារ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាល ។ ករណីក្រឡាប់រថយន្តដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវបេតុងក្នុងំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ... Read More »

ភ្ញៀវទេសចរចាប់អារម្មណ៍ទៅលេងកម្សាន្ត តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកស្រី រស់ គន្ធ ណុច អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន កោះរ៉ុងដាយសិនធើបានឱ្យដឹងថាភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់អារម្មណ៍មកលេងកម្សាន្តនៅតាមតំបន់កោះនានាក្នុងខេត្ត ព្រះសីហនុក្នុងមួយថ្ងៃប្រមាណជា១.០០០ នាក់ចំនួននេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រីបន្តថា ក្រុមហ៊ុននេះបានចាប់ ផ្តើមដឹកជញ្ជូនភ្ញៀវទេសចរទៅលេងកម្សាន្តតាមកោះចាប់ពីឆ្នាំ២០០៩ដោយទូកឈើ ក្នុងមួយថ្ងៃមានភ្ញៀវទេសចរបរទេសពី៣០នាក់មកដល់ឆ្នាំ២០១៣ក្រុមហ៊ុនបានបំពាក់នូវអូប័រល្បឿនលឿនចំនួន៥គ្រឿងក្នុង នោះអូប័រភ្លោះ២គ្រឿងក្នុងមួយគ្រឿងអាចផ្ទុកភ្ញៀវបាន១០០នាក់ អូប័រភ្លោះធុនតូច ... Read More »

នាវាកងទ័ពជើងទឹកអូស្ត្រាលីចូលចតនៅ​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកអូស្ត្រាលី១គ្រឿងមានឈ្មោះ HMAS WARRAMUNGA បានចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃចាប់ពីថ្ងៃ ទី២៧ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។ ក្នុងការចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុមានការទទួលស្វាគមន៍ពីនាយ នាយរង ... Read More »

ក្រសួងកសិកម្មជំរុញការស្តារដំណាំស្រូវដែល ខូចខាតដោយទឹកជំនន់

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជំរុញឲ្យមន្ទីរកសិកម្មគ្រប់បណ្តាខេត្តត្រៀមពូជស្រូវសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះរាំងស្ងួតនិងទឹកជំនន់ ក្នុងគោលបំណងស្តារឡើងវិញចំពោះដំណាំស្រូវដែលបានខូចខាតពីគ្រោះធម្មជាតិ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិ កម្មរុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា គ្រប់មន្ទីរទាំងអស់ត្រូវតែរក្សាពូជស្រូវទុកដើម្បីជួយអន្តរាគមន៍ដល់ប្រជាជនដែលប្រឈមនឹងគ្រោះទឹកជំនន់និង រាំងស្ងួតព្រមទាំងជំរុញមន្ទីរកសិកម្មស្វែង រកទីតាំងសម្រាប់ធ្វើជាថ្នាលសំណាបរួម ដើម្បីជួយដល់ប្រជាកសិករ។ ... Read More »

ផលិតករសង្ឃឹមរឿង”ឡប់៨”ទទួលការគាំទ្រច្រើន

ភ្នំពេញ៖ ខ្សែភាពយន្តបែបកំប្លែងលើកដំបូងរបស់ផលិតកម្មSpiderគឺរឿង “ឡប់៨” នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១៧ ខែ វិច្ឆិកាខាងមុខនេះហើយបន្ទាប់ពីផលិត អស់ជាច្រើនខែ។ ផលិតករខ្សែភាពយន្តខាងលើបានដាក់ក្តីរំពឹងខ្ពស់ជាមួយការ ចាក់បញ្ចាំងស្នាដៃដំបូងនេះថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោក ចំរើន គិរី ដែលជាអ្នកពិពន្ធ និងដឹកនាំខ្សែភាពយន្តខាងលើបានបញ្ជាក់ថាខ្សែភាពយន្តរឿង”ឡប់៨” បានបញ្ចប់ការផលិតកាលពីថ្មីនេះហើយគ្រោងនឹងដាក់ ... Read More »

យុវជនម្នាក់លេបថ្នាំសម្លាប់ខ្លួនមិនដឹងមូលហេតុ

ខេត្តរតនគិរីៈ យុវជនម្នាក់បានសម្រេចលេបថ្នាំសរសៃប្រសាទលើសកម្រិត ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងនៅក្រុងបានលុង ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សាក់សពជនរងគ្រោះមានឈ្មោះផុន ប៊ុនធឿន(ហៅពៅ) អាយុ២០ឆ្នាំ បានលេបថ្នាំសរសៃប្រសាទអស់២៩គ្រាប់ នៅផ្ទះបងប្អូនជីដូនមួយស្ថិតនៅភូមភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានលេបថ្នាំសម្លាប់ខ្លួននៅវេលាម៉ោងប្រមាណ១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ... Read More »

នគរបាលឃាត់ខ្លួនតៃកុងរថយន្តក្រុងក្រុមហ៊ុន KSRv ក្រោយបុកអ្នកដើរថ្មើរជើងម្នាក់ស្លាប់

ខេត្តបាត់ដំបង ៖ តៃកុងរថយន្តក្រុងម្នាក់ របស់ក្រុមហ៊ុន KSRv ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីរថយន្តក្រុងនោះបានបុកបុរសម្នាក់ដើរថ្មើរជើងតាមផ្លូវជាតិលេខ៥៩ បណ្តាលឱ្យស្លាប់ ។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី២៨ ខែតុលា ស្ថិតនៅចំណុចភូមិបឹងរាំងឃុំបឹងរាំង ស្រុកកំរៀង ... Read More »

ម៉ូតូឌ្រីមសង់ពីគ្រឿង បើកបញ្ច្រាស់ ទិសបុកគ្នា ធ្វើឧ្យមនុស្សប្រុស ស្រី៦នាក់រងរបួសធ្ងន់ស្រាល

ប៉ោយប៉ែតៈ មនុស្សប្រុស ស្រី៦នាក់រងរបួសធ្ងន់ ស្រាលដែលម៉ូតូពីគ្រឿងបើកបរបញ្ជ្រាសទិសគ្នាក្នុងល្បឿនលឿន ឡើងជែងរថយន្តមិនប្រយត្ន័ជ្រុលបុកគ្នា កាលពីវេលាម៉ោង៦នឹង២០នាទីយប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចផ្លូវចូលវត្តអណ្ដូងថ្មមាសប្រហែល២០០ម៉ែត្រឋិតក្នុងភូមិអណ្ដូងថ្មមាសសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថាៈមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៏ខ្មៅផលិតឆ្នាំ២០១២ពាក់ស្លាកលេខបន្ទាយមានជ័យ ១M.២៧០៤ បើកបរដោយឈ្មោះក្រាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកម្មករ រងរបួសធ្ងន់ ហើយមានដឹកមនុស្សពីរនាក់១ឈ្មោះ ... Read More »

មន្ត្រីនគរបាល និងមន្ត្រីយោធាពីរនាក់កំពុងបង្កើតភាពល្បីល្បាញកាងរថយន្ត និងស្ទាក់រថយន្តដឹកឈើទៅវៀតណាម

ខេត្តរតនគិរី៖ បើទោះបីកម្លាំងសមត្ថកិច្ចដាក់ប្រចាំការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមឈ្មួញនៅតែបន្តសកម្មភាពដឹកឈើឆ្ពោះទៅវៀតណាមតាមច្រកទ្វារអន្តរជាតិដោយរលូនដដែល ។ បើតាមសមត្ថកិច្ចតូចតាចម្នាក់ប្រចាំការនៅស្រុកអូរយ៉ាដាវ(សូមមិនបញ្ចេញឈ្មោះ)បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញបានផ្តល់លុយឲ្យកម្មករ និងដៃជើងប្រមូលទិញឈើពីតំបន់ផ្សេងៗ រួចដឹកយកមកលាក់ទុកក្នុងចំការដូងប្រេង ដែលមានចំងាយប្រមាណ១២គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។ ប្រភព័ព៌តមានខាងលើបានបន្តទៀតថា ក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដូចជារថយន្តបាឡែន កាមរីឆ្លាម កាមរីហើម ... Read More »

សាលាខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ សាលាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីលោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ... Read More »

សន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យបុណ្យអុំទូកនាពេលខាងមុខ សមាជិក ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត

ភ្នំពេញ ៖ ថ្វីត្បិតតែ កន្លងមក ស្ថានភាពសន្ដិសុខ ក្នុង ខណ្ឌព្រែកព្នៅ មានលក្ខណៈល្អប្រសើរ ជាងខណ្ឌដទៃ ប៉ុន្ដែក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អណត្តិទី២ របស់ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែតុលា ... Read More »

ចាប់អ្នកលក់គោមេនិងអ្នកទិញ ឯអ្នកលួចរត់បាត់

ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំបានចាប់ខ្លួនអ្នកលក់គោម្នាក់ សង្ស័យជាបក្ខពួកអ្នកលួច និងអ្នកទិញបញ្ជូនទៅអធិការនគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។ លោក ឯម រុន អធិការនគបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធលួចគោឈ្មោះហុង ហេង ភេទប្រុស ... Read More »

យុវជន៣នាក់ជិះម៉ូតូគេចពីគេដេញវាយជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់​ និងរបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនឹងថ្មស្លាប់ភ្លាមៗនៅកន្លែង ហើយ២នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ ដោយសារតែជិះម៉ូតូលឿនរត់គេចពីការដេញវៃ ហើយជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសូរាម្រិត កែងផ្លូវលេខ៥១ ស្ថិយក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ... Read More »