ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលស្រុកបសេដ្ឋឱ្យដឹងនៅព្រឹកថ្ងៃទី១៥ខែមករានេះថា ក្រុមក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវកម្លាំងនគរបាលស្រុកឃាត់ខ្លួនបានទៅក្រុមមានគ្នា៤នាក់ កាលពីល្ងាចថ្ងៃទី ១៥ ខែមករាឆ្នាំ២០២៦។ មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា អនុវត្ដតាមបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នង ការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បេីកប្រតិបត្ដិការស្រាវជ្រាវក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈរួចថតរូបបង្អួតសមត្ថកិច្ចតាមរយៈតាមបណ្ដាញសង្គមហ្វេសបុក កាលថ្ងៃទី៧ ... Read More »
បង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនឆ្លងខេត្ត! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតថ្នាំញៀនជាង៣០កញ្ចប់ នៅស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម÷មន្ត្រីនគរបាលនៃស្នងរដ្ឋាននគរបាលខេត្តកំពង់ចាមបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦នេះថា កម្លាំងសមត្ថកិច្ចជំនាញ បានបង្ហាញសមត្ថភាពយ៉ាងរឹងមាំ ក្នុងការទប់ស្កាត់បទល្មើសគ្រឿង ញៀន ដោយបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុប៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ... Read More »
ចុមចៃដន្យម្ល៉េះនៅថៃ! ព្រឹកម្សិលម៉ិញដួលរលំដងស្ទួចលើរថភ្លើងបណ្តាលឱ្យមនុស្ស៣២នាក់ស្លាប់ ហើយព្រឹកនេះបាក់រលំដងស្ទួចមួយករណីទៀតបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងរបួសជាច្រើនទៀត!
ថៃ:ពិតជាមានរឿងចៃដន្យខ្លាំងណាស់ រយៈពេលពីរថ្ងៃនេះ នៅប្រទេសថៃបានបាក់រលំដងស្ទួចចំនួនពីរករណី ដោយករណីទី១ នៅព្រឹកថ្ងៃទី១៤ ខែមករានេះ បាក់ដងស្ទួចសង្កត់លើរថយន្តភ្លើងដឹកអ្នកដំណើរឆ្លងកាត់រនៅក្នុងស្រុក Sikhio ខេត្ត Nakhon Ratchasima ប្រទេសថៃ បណ្តាលឱ្យមនុស្សចំនួន៣២នាក់ស្លាប់ និងរងរបួសរាប់សិបនាក់ថែមទៀត។ហើយនៅព្រឹកថ្ងៃទី១៥ ខែមករានេះដែរ ... Read More »
រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័ត សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកំណត់កាលបរិច្ឆេទ នៅព្រឹកថ្ងៃទី១៦ ... Read More »
សមត្ថកិច្ចស្រុកឯកភ្នំឃាត់យុវជនម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើប្រាស់កាំបិតផ្គាក់
ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលស្រុកឯកភ្នំបានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៩និង៣០ នាទី នៅចំណុចភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតផ្គាក់) ... Read More »
ក្រោមគំនិតផ្តួចផ្តើមរបស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមទ្ធិផលនានានៅអធិដ្ឋាននគរបាលស្រុកព្រៃឈរ នឹងលិចចេញជារូបរាងនាពេលឆាប់ខាងមុខនេះ
ខេត្តកំពង់ចាម ៖ ក្នុងនាមថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ លោក បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ... Read More »
ពីរនាក់បងប្អូនបង្កើតនាំគ្នាធ្វើចោរមិនទាន់លួចអីបានផង ត្រូវម្ចាស់ផ្ទះជាសន្តិសុខស្រែកចោរៗផ្អើលឈុល
ភ្នំពេញ៖ ជនសង្ស័យ២នាក់បងប្អូនបង្កើតនិងគ្នាបានបែកគំនិតធ្វើចោរលួច ហើយចូលទៅកាន់ផ្ទះ១កន្លែងក្នុងបំណងធ្វើសកម្មភាពគាស់ទ្វារដើម្បីចូលលួចយកទ្រព្យសម្បត្តិ ប៉ុន្តែទើបតែចូលទៅដល់មិនទាន់បានធ្វើអីផង ស្រាប់តែម្ចាស់ផ្ទះម្ចាស់ផ្ទះជាសន្តិសុខឃើញទាន់ ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើល ។ ខណៈនោះប្រជាពលរដ្ឋបានជួយដេញចាប់បានជនសង្ស័យជាបង ហើយជននេះបានស្រែកប្រាប់ប្អូនប្រុសរបស់ខ្លួនដែលជាជនសង្ស័យទី២ថា«អាប្អូនឯងជិះម៉ូតូរត់ទៅ» ។ ប៉ុន្តែមិនទាន់បានជិះម៉ូតូចេញផង ក៏ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ទៀត រួចប្រគល់ជូននគរបាលទាំង២នាក់បង ប្អូន ដើម្បីនាំយកទៅកាន់ប៉ុស្តិ៍ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ... Read More »
កម្ពុជា និងកាណាដាសហការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងការរៀបចំព្រឹត្តការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា និងសហការី ... Read More »
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់
ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១និង ៤៥នាទី មានករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ ... Read More »
នៅថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ តែតំបន់ជួរភ្នំធ្លាក់ត្រជាក់
ភ្នំពេញ , បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ... Read More »
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស ចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ
ខេត្តពោធិ៍សាត់៖ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង និងសហគមន៍គីរីទេស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះកិច្ចសន្យាផលិតកម្មម្ទេស បន្លែ និងមាន់ ក្នុងទំហំប្រមាណជិត ៣លានដុល្លារ ក្រោមអធិបតីលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ... Read More »
ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរបស់កម្ពុជា ជួបប្រជុំ JBC នៅខេត្តសៀមរាប
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនជនរួមជាតិ និងសាធារណជនជាតិ- អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ ... Read More »
ផ្លូវកៅស៊ូចំនួន៤ខ្សែ ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានរដ្ឋបាលខេត្តកោះកុង ផ្តើមជួសជុលកែលម្អឱ្យល្អប្រសើរឡើងវិញ
ខេត្តកោះកុង៖ ដើម្បីលើកកម្ពស់គុណភាពបម្រើដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព រដ្ឋបាលខេត្តកោះកុង ផ្តើមជួសជុលកែលម្អផ្លូវកៅស៊ូចំនួន៤ខ្សែដែលហួសសុពលភាពប្រើប្រាស់ ឱ្យល្អប្រសើរឡើងវិញ។ បើតាមលោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថា ផ្លូវកៅស៊ូ៤ខ្សែដែលនឹងកែលម្អ ... Read More »
Update៖ យុវជនខ្មែរដែលយោធាថៃឃាត់ខ្លួននៅតំបន់បឹងត្រកួន ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុភូមិវិញ
ក្រុងប៉ោយប៉ែត៖ យុវជនខ្មែរម្នាក់ដែលត្រូវយោធាថៃឃាត់ខ្លួន ខណៈចូលទៅកាន់លំនៅដ្ឋានរបស់ខ្លួននៅតំបន់បឹងត្រកួន ត្រូវបានភាគីថៃព្រមដោះលែង និងបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ក្រោយមានការអន្តរាគមន៍ និងស្នើសុំជាផ្លូវការពីអាជ្ញាធរមូលដ្ឋាន តាមរយៈក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ ប្រចាំតំបន់បឹងត្រកួន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។ ជនរងគ្រោះមានឈ្មោះ ផល ប៉ោង ... Read More »
នគរបាលក្រុងប៉ៃលិន បង្ក្រាបក្មេងទំនើង១០នាក់ ប្រើកាំបិតនិងដាវ ប្រយុទ្ធគ្នា
ខេត្តប៉ៃលិន ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើង ២ក្រុម បានបង្កហិង្សាដាក់គ្នា ទៅវិញទៅមក កាលពីវេលាម៉ោងប្រហែល០៦ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្រះឈូក ក្បែរដីឡូត៌ ផ្សារបុរសឈ្មោះឈាងអ៊ិត ភូមិប៉ាហ៊ីជើង ... Read More »
កម្ពុជា-សិង្ហបុរី សង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់ និងសមាហរណកម្មសេដ្ឋកិច្ចតំបន់
ភ្នំពេញ៖ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត Vivian ... Read More »
ហេតុអ្វីបានជាគ្មានគ្រូបង្វឹកអង់គ្លេសឈ្នះពាន Premier League ហើយតើអ្នកណាអាចឈ្នះដំបូងគេ?
ការមកដល់របស់ Liam Rosenior នៅក្លឹប Chelsea ផ្តល់ឱកាសឲ្យគាត់អាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ Premier League សម្រាប់អ្នកគ្រប់គ្រង និងគ្រូបង្វឹកជនជាតិអង់គ្លេស។ ចាប់តាំងពី Premier League ត្រូវបានបង្កើតឡើងប្រហែល 34 ... Read More »
នៅឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋ ទទួលសេវារបស់អង្គភាពច្រកចេញចូលតែ មួយតាមប្រព័ន្ធអនឡាញ របស់គេហទំព័ររាជធានីភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវា របស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ របស់គេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ ខណៈក្នុងឆ្នាំ២០២៥កន្លងមករដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានសមទ្ធផលជាច្រើន គួរឱ្យកត់សម្គាល់ លើគ្រប់វិស័យ ។ លោក ហុក ហួលីម ... Read More »
គ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងតាមរយៈស្វ័យបដិវត្តន៍ គន្លឹះនៃភាពជោគជ័យរបស់បក្សកុម្មុយនីស្តចិនក្នុងការដឹកនាំ និងអភិបាលកិច្ចប្រទេសចិន
អន្តរជាតិ ៖ «យកការគ្រប់គ្រងបក្សឱ្យបានតឹងរ៉ឹងជាការធានា» ជាមូលដ្ឋានគ្រឹះរបស់បក្សកុម្មុយនិស្តចិនតាំងពីពេលដែលបក្សដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ ដោយបានបន្តជាប់ជានិច្ចជាមួយការលើកកម្ពស់កំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាពនយោបាយរបស់កម្មាភិបាល និងមន្ត្រីបក្សកុម្មុយនិស្តចិននៅគ្រប់កម្រិតទាំងអស់ សំដៅអនុវត្តឱ្យបានសមស្របតាមតម្រូវការរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។ ដោយឈរយ៉ាងរឹងមាំលើគោលការណ៍កំណែទម្រង់របស់ខ្លួនទាក់ទងនឹងការរក្សាបាននូវគុណតម្លៃស្នូលនិងខ្ពស់បំផុតរបស់បក្សកុម្មុយនិស្តចិន ទើបកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ... Read More »
លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ ១- ការចោទថាមានករណីបន្លំលុយយុទ្ធជនពលី អាចមានតិចតួចបំផុត = តែមិនទូទៅទេ? ២- ... Read More »
លោក ឃួង ស្រេង៖ យើងបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMSបាន ៤៤ករណី និងបទល្មើសផ្សេងៗបាន៤៦៣ករណីលើ៤៧៣ករណីថយចុះ១០ករណី នៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដោយអនុវត្ដតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ របស់ ាម្ដេចមហាបវរអធិបតីប្រមុខរាជរដ្ឋាភិបាល នៅរាជធានីភ្នំពេញ យើងបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINE SCAMSបានចំនួន៤៤ករណីនិងបទ ល្មើសផ្សេងៗបានចំនួន៤៦៣ករណីលើ៤៧៣ករណីថយចុះ១០ករណី នៅចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ ... Read More »
លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន
ភ្នំពេញ៖ លោកបណ្ឌិត ជា មុនី ឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា មានហេតុផលរាប់ពាន់ដើម្បីបង្ហាញពីទំនាក់ទំនងកម្ពុជា-ចិនដ៏ជិតស្និទ្ធមិនអាចបំបែកបាន ក្នុងនោះមានដូចជា៖ កត្តាសច្ចធម៌ប្រវត្តិសាស្រ្ត, ការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ទស្សនៈសន្តិភាព និងស្ថិរភាពតំបន់, ទស្សនៈអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន, ទស្សនៈសន្តិសុខសកលប្រកបដោយមនុស្សធម៌,ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, គាំទ្រចរន្តហុភាគីនិយម និងគោលនយោបាយបើកទូលាយ ... Read More »
ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡានឹងចាត់បញ្ជូនបេសកជនពិសេសឱ្យទៅកាន់សហរដ្ឋអាមេរិក
អន្តរជាតិ ៖ អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានទទួលដំណឹងនៅថ្ងៃទី១៣ខែមករាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា លោកស្រី Delcy Rodriguezប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡាមានផែនការចាត់បញ្ជូនបេសកជនពិសេសឱ្យទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅមុនថ្ងៃទី១៥ខែមករានេះ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក។ ប្រភពព័ត៌មានបានទម្លាយឱ្យដឹងថា លោកFelix Plasenciaប្រធានគណៈប្រតិភូបេសកជនវ៉េណេស៊ុយអេឡាប្រចាំអង់គ្លេស និងជាអតីតរដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា មានផែនការទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកតាមការចាត់ចែងរបស់លោកស្រី Delcy Rodriguezប្រធានាធិបតីស្តីទី ... Read More »
លោក ប៉េង ពោធិ៍សា ដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
ខេត្តស្វាុរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំកិច្ចប្រជុំដាក់ផែនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ (ONLINE SCAMS) នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ គ្រាន់តែនៅក្រុងបាវិតមួយ ... Read More »
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia នូវចំណុចគន្លឹះមួយចំនួន៤ ក្នុងការត្រៀមខ្លួនរបស់កម្ពុជាទៅកាន់របត់ថ្មី ជាមួយចក្ខុវិស័យជាយុទ្ធសាស្ត្រ
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជូនភ្នាក់ងារសារព័ត៌មាន Nikkei Asia ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ច និងនយោបាយឈានមុខគេមួយនៅអាស៊ី និងជាសំឡេងដ៏មានឥទ្ធិពលក្នុងចំណោមវិនិយោគិន និងអ្នកកំណត់គោលនយោបាយជុំវិញពិភពលោក។ ដើម្បីបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងរបត់ថ្មី ... Read More »
មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការចុះត្រួតពិនិត្យទីតាំងកែច្នៃ ការដំឡើងរថយន្តធុនធំ និងបន្តផ្សព្វផ្សាយច្បាប់ស្ដីពីច្បាប់ចរាចរណ៍ និងការប្រើប្រាស់ផ្លូវ ដល់អ្នកបើកបររថយន្តតាមដងផ្លូវ
ខេត្តពោធិ៍សាត់ ៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ ... Read More »
លោករដ្ឋមន្ត្រី ហួត ហាក់៖ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ ពិតជាជួយជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនខ្លាំងឡើង និងឆ្លើយតបដល់តម្រូវការមនុស្សជំនាន់ថ្មី (Gen Z និង Gen Alpha)
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអ្នកនាំពាក្យ និងការងារផ្សព្វផ្សាយ (Media) របស់ក្រសួងទេសចរណ៍ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសឌីជីថលកន្លងមក ការបែងចែកភារកិច្ច និងកំណត់ទិសដៅផែនការការងារ ការគ្រប់គ្រងបណ្តាញសង្គម កាលវិភាគអនុវត្ត ... Read More »
ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ធ្លាក់ត្រជាក់ សូមបងប្អូនថែរក្សាសុខភាព !
ភ្នំពេញ : បើយោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ធ្លាក់ត្រជាក់ សូមបងប្អូនថែរក្សាសុខភាព ... Read More »
ឥណ្ឌូនេស៊ីដាក់បម្រាមមួយជីវិតលើកីឡាករបាល់ទាត់២នាក់ ក្រោយប្រើហិង្សាក្នុងពេលប្រកួត
បាល់ទាត់ឥណ្ឌូណេស៊ីបានបោះជំហានដែលមិនធ្លាប់មានពីមុនមកក្នុងការហាមឃាត់កីឡាករពីរនាក់ជាអចិន្ត្រៃយ៍ បន្ទាប់ពីឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់ដែលបានធ្វើឱ្យលីគក្នុងស្រុករបស់ប្រទេសស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ។ ការដាក់ទណ្ឌកម្មបានធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុដ៏គួរឲ្យរន្ធត់ចំនួនពីរក្នុងការប្រកួត Liga 4 ដែលបានកើតឡើងក្នុងខែមករា។ ក្នុងការប្រកួតរវាង Universitas Ahmad Dahlan (UAD) និង Kampungqu Football Indonesia ... Read More »
ប្រទះឃើញហ្វូងក្ងោកបៃតង ប្រមាណ២០ក្បាល កំពុងស៊ីចំណីនៅតាមជើងភ្នំនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ មន្ត្រីឧទ្យានុរក្ស បានសហការជាមួយគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃក្រសួងបរិស្ថានបានដើរល្បាតដោយប្រើប្រាស់ប្រព័ន្ធស្មាត (SMART) នាថ្ងៃចន្ទ ទី១២ ខែ មករា ឆ្នាំ២០២៦ បានប្រទះឃើញហ្វូងក្ងោកបៃតង ប្រមាណ ២០ក្បាល ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច