ព័ត៌មានទាន់ហេតុការណ៍៖
'

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា

ខេត្តត្បូងឃ្មុំ ៖ ទឹកដីក្រូចឆ្មារ បានចងក្រងនូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា។ នេះជាប្រសាសន៍ របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ ... Read More »

នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនជាតិថៃ០៦នាក់ទៅស្នងការខេត្តករណីប្រើប្រាស់អំពើហិង្សា

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជាតិថៃ០៦នាក់ទៅស្នាងការខេត្តករណីហិង្សា ដើម្បីចាត់ការបន្តនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះ។  លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មានករណី ហិង្សាដោយចេតនា នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  ... Read More »

ចិនមិនស្វាគមន៍ ណាតូ បើកការិយាល័យរបស់ខ្លួននៅជប៉ុន

អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បានបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍វត្តមានការិយាល័យណាតូនៅក្នុងប្រទេសជប៉ុនឡើយ។ សារព័ត៌ មានរ៉យទ័រ បានដកស្រង់សម្តីលោកស្រី Mao Ning ដែលបានបញ្ជាក់ថា «យើងចង់និយាយថា អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខជាក្រុម ការប្រឈមមុខដោយយោធា»នោះទេ។ លោកស្រីបញ្ជាក់ថា ... Read More »

លោក ប្រាក់ សុខុន និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា,  នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សេចក្តីជូនដំណឹង​ជុំវិញ​ការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានចិនឈ្មោះ BlockBeats ដែលភ្ជាប់ទៅកាន់ Twitter​ថា​មានបុគ្គលមួយចំនួនកំពុងប្រើប្រាស់ ឧបករណ៍ Orb ថតរូបកែវភ្នែក ប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ​៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានចិនឈ្មោះ BlockBeats ដែលភ្ជាប់ទៅកាន់ Twitter បានផ្សព្វផ្សាយថាមានបុគ្គលមួយចំនួនកំពុងប្រើប្រាស់ ឧបករណ៍ Orb ថតរូបកែវភ្នែក ប្រជាពលរដ្ឋកម្ពុជា ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលីភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញជនជាតិឥណ្ឌាជាង២ម៉ឺននាក់មកស្វាគមន៍នាយករដ្ឋមន្ត្រីរបស់ខ្លួន

មានមនុស្សប្រមាណ២ម៉ឺននាក់ភាគច្រើនជាជនជាតិឥណ្ឌារស់នៅនិងធ្វើការនៅក្នុងប្រទេសអូស្ត្រាលី បានមកជួបជុំគ្នានៅក្នុងពហុកីឡដ្ឋាន Bank Arena (Sydney) ដើម្បីស្វាគមន៍នាយករដ្ឋមន្ត្រី Nảendra Modi។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ... Read More »

មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការនៅខេត្តមណ្ឌលគិរីផ្ទុះអាវុធចំនួន៣គ្រាប់ប្រហែលចរចាតម្លៃមិនត្រូវគ្នាជាមួយអ្នកដឹកឈើ

ខេត្តមណ្ឌលគិរី ៖ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ប្រចាំការនៅខេត្តមណ្ឌលគិរី បានប្រើអាវុធបាញ់បំបែកកង់គោយន្តច្នៃ ដឹកឈើខុសច្បាប់មួយគ្រឿងសង្ស័យចរចាថ្លៃមិនត្រូវគ្នា។ រឿងសមត្ថកិច្ចបាញ់បំបែកកង់គោយន្តច្នៃដឹកឈើនោះ ដោយសារមន្ត្រីរូបនោះ ចរចាជាឈ្មួញមិនត្រូវថ្លៃ។ ប្រភពពីខេត្តមណ្ឌលគិរីបានរាយការណ៍ថានៅវេលាម៉ោងប្រហែល២២និង១០ នាទីយប់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៣កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការខេត្តមណ្ឌលគិរី ឈ្មោះ ទិន វាសនា ... Read More »

នាឡិកាដៃ Patek Philippe របស់អធិរាជចុងក្រោយបំផុតនៃប្រទេសចិនដាក់លក់ក្នុងតម្លៃជាង ៦លានដុល្លារអាមេរិក

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា នាឡិកាដៃមួយគ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិរបស់អធិរាជចិនចុងក្រោយបង្អស់ ត្រូវបានលក់ក្នុងតម្លៃ៤៩លានដុល្លារហុងកុង ដែលស្មើនឹង៦.២លានដុល្លារអាមេរិក អំឡុងការដាក់លក់ដេញថ្លៃមួយ នៅទីក្រុងហុងកុង។ បុគ្គលជនជាតិអាស៉ីម្នាក់ដែលស្នាក់នៅក្នុងទីក្រុងហុងកុងបានឈ្នះការដេញថ្លៃលើនាឡិកាដៃម៉ាក Patek Philippe ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្តចុះកាត់មែកឈើធំៗនៅតាមដងផ្លូវដើម្បីការពារសុវត្ថិភាពដល់អ្នកដំណើរនិងដើម្បីសោភណ្ឌភាពទីក្រុង

ភ្នំពេញ៖ ក្រុមសួនច្បារ និងដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យកម្លាំងចុះធ្វើការកាត់មែកឈើធំៗនៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ជៀសវាងការបាក់រលំ ការបិទបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ -ល- និងដើម្បី ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះជារដូវភ្លៀងលាយឡំខ្យល់កន្ទ្រាក់ បក់បោក និងដើម្បីសោភ័ណ្ឌភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ ។ ដោយជាក់ស្ដែង ... Read More »

🔴ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល ចេញ សេចក្តីសម្រេច ការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ។  រដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រេច :  បិទ ... Read More »

សម្តេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសនៃទិវាខួបកំណើត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ... Read More »

Arsenal គ្រោងនាំយក Ilkay Gündogan ពី Man City លើការផ្ទេរដោយមិនមានតម្លៃខ្លួន

ក្លិបកាំភ្លើងធំ Arsenal កំពុងស្វែងរកការផ្លាស់ប្តូរមួយសម្រាប់កីឡាករIlkay Gündogan ខណៈដែលលោក Mikel Arteta សម្លឹងមើលការកែទម្រង់ខ្សែបម្រើរបស់គាត់សម្រាប់ការជំរុញពានរង្វាន់ជានិរន្តរភាពនៅរដូវកាលក្រោយ។ ខ្សែបម្រើ Gündogan នឹងផុតកុងត្រានៅរដូវក្តៅនេះ ហើយអនាគតរបស់គាត់នៅ Manchester City គឺមិនច្បាស់លាស់។ ... Read More »

ក្នុងរយៈពេល១សប្តាហ៍ មន្ត្រី ក.ប.ប. ចុះត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈបានចំនួន ៣៧ទីតាំង

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃពុធទី​២៥ ខែឧសភា​​ ឆ្នាំ​២០២៣នេះថា៖​ មន្ត្រីជំនាញ​ ក.ប.ប. បានចុះត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈបានចំនួន ៣៧ទីតាំងក្នុងរយៈពេល១សប្តាហ៍នេះ​ ដោយរកឃើញថាមានដេប៉ូប្រេងឥន្ធនៈចំនួន ... Read More »

អភិបាលខេត្តកំពង់ចាម ៖​ ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ ឱ្យ​មានការរីកចម្រើន

ខេត្តកំពង់ចាម​ ៖​ លោក ​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម​  បានថ្លែងថា​ ធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេស​ ឱ្យ​មានការរីកចម្រើនទៅមុខ ខណៈ​ដែល​ប្រទេស​ជាតិ​យើង​មានសុខសន្តិភាព​ ការ​ថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយ ... Read More »

អាជ្ញាកណ្តាលកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ World Cup នៅកាតានឹងបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ

UEFA បានប្រកាសថា អាជ្ញាកណ្តាលជនជាតិប៉ូឡូញលោក Szymon Marciniak ដែលទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីខែធ្នូ ក្នុងប្រទេសកាតានឹងទទួលបន្ទុកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅខែក្រោយរវាង Manchester City ... Read More »

បើកម៉ូតូបុករថយន្តចតលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅក្រុងអរិយក្សត្រ

ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ បើកម៉ូតូមិនប្រយ័ត្ន បានបុករថយន្តដែលចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម កាលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣វេលាម៉ោង០៩និង០០នាទីព្រឹក នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិបារាជ សង្កាត់ស្វាយជ្រំ  ក្រុង អរិយក្សត្រ ខេត្តកណ្តាល។     ... Read More »

Messi នឹងដឹកនាំក្រុមអាហ្សង់ទីនប្រកួតមិត្តភាពជាមួយអូស្ត្រាលីនៅប្រទេសចិនខែក្រោយ

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi នឹងដឹកនាំក្រុមរបស់គាត់ប្រកួតជាមួយអូស្ត្រាលីក្នុងការប្រកួតមិត្តភាពនៅទីក្រុងប៉េកាំងនៅខែក្រោយជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសចិនក្នុងរយៈពេល៦ឆ្នាំដែលគ្រោងនឹងធ្វើឱ្យមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងសម្រាប់សំបុត្រទស្សនា។ ស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិនបានប្រកាសកាលពីថ្ងៃអង្គារថាម្ចាស់ជើងឯក World Cup អាហ្សង់ទីននឹងប្រកួតជាមួយអូស្ត្រាលីនៅថ្ងៃទី១៥ ខែមិថុនា ដោយនាំ Messi មកកាន់ប្រទេសនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។ ការប្រកួតនេះនឹងក្លាយជាលើកទី៧ហើយដែលកីឡាករវ័យ៣៥ឆ្នាំរូបនេះបានទៅលេងប្រទេសចិន ហើយមកដល់ពេលដែលអនាគតរបស់គាត់នៅក្លិប Paris ... Read More »

លោក​ នេត្រ​ ភក្ត្រា ​៖​ ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ នៅរសៀល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ដោយអ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់សត្វនេះសរុបចំនួន ៧១ ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៨និង២០នាទីព្រឹកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ បានធ្វើការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿងប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៤៣ ក្រុមទី១២ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១០នាក់ដកហូតដាវសាមូរ៉ៃមួយដេីមនិងឧបករណ៍កាច់កម៉ូតូមួយឈុត

    ភ្នំពេញ​៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅទី៣ ចុះធ្វើរដ្ឋបាលតំបន់ដែលស្មុគស្មាញបានឃាត់ខ្លួនជនសង្ស័យ១០នាក់និងដកហូតសម្ភារសម្រាប់កាច់សោ.កម៉ូតូមួយឈុតដាវសាមូរ៉ៃមួយដេីម​ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី២៤​ ខែឧសភាឆ្នាំ២០២៣​ នៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍​សែនជ័យ។      តាមសមត្ថកិច្ចបានឱ្យដឹងថា​ ដោយសារតែប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា ... Read More »

រុស្ស៊ី និងចិន ចុះកិច្ចព្រមព្រៀងទ្វេភាគីជាបន្តបន្ទាប់

រុស្ស៊ី និងចិននៅថ្ងៃនេះ (ថ្ងៃទី ២៤ ឧសភា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាបន្តបន្ទាប់ក្នុងបរិបទនៃការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅពេលដែលនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា នាយករដ្ឋមន្ត្រី ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ផ្តល់សេវាមហាអន់ បុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសរិះគន់ចំៗចំពោះក្រុមហ៊ុន Internetឈ្មោះ HOME INTERNET ដែលជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាកម្ម Internetហើយបុគ្គលិកសេវាកម្មក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ ណល់ទៅទៀត។ សម្ដេចតេជោ ... Read More »

តើ អាឡិច ដើរឃោសនាប្រមូលថវិកាពីក្រៅ ដើម្បីជួយក្រុម«មាតាធម្មជាតិ»ដែលរំលាយកាលពីឆ្នាំ២០១៧ឬ?

ភ្នំពេញ​៖​ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ​២០២៣នេះ បានចេញសេចក្តីប្រកាសព្រមាន អ្នកចូលរួមធ្វើសកម្មភាពជាមួយក្រុមចលនាមាតាធម្មជាតិរបស់ជនជាតិអេស្ប៉ាញ អាឡិច (Alejandro Gonzalez Davidson) ។ ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​ ​​អ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នកជាសះស្បើយ​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​ទី២៤ ខែឧសភា​​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០១នាក់​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៣ ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស ដល់ទណ្ឌិតអតីតសកម្មជនក្រុមប្រឆាំង ១៤រូប តាមសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសដល់ ... Read More »

អ្នកបើករថយន្តចូលក្នុងរបងសេតវិមានត្រូវចោទប្រកាន់ពីបទគំរាមលោក Biden

យុវជនម្នាក់ដែលបានបើកឡានបុករបងសន្តិសុខនៅជិតសេតវិមានកាលពីយប់ថ្ងៃចន្ទត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងប្រធានាធិបតីអាមេរិក Joe Biden បន្ទាប់ពីអាជ្ញាធរបាននិយាយថាវាជាការប៉ះទង្គិចដោយចេតនា។ រូបភាពនេះថែមទាំងបង្ហាញទង់ជាតិដែលមាននិមិត្តសញ្ញា Nazi លេចឡើងជាមួយឡានដឹកទំនិញនៅពេលឧប្បត្តិហេតុបានកើតឡើង។ រថយន្តនេះបានបុករបាំងនៅ Lafayette Square ដែលជាតំបន់មួយក្នុងសេតវិមាន។ អ្នកបើកបរត្រូវបានគេស្គាល់ថាឈ្មោះ Sai Varshith Kandula ... Read More »

Update ៖ អគ្គិភ័យឆាឆេះវីឡាស្កឹមស្កៃកំពុងសាងសង់មួយកន្លែងរងការខូចខាត

ភ្នំពេញ ៖ វីឡាដ៏ស្កឹមស្កៃមួយកន្លែងដែលកំពុងសាងសង់របស់ ថៅកែក្រុមហ៊ុនចាស្មីន ត្រូវបានអគ្គិភ័យឆាបឆេះផ្នែកជាន់ខាងលើ ដោយសារទុស្សេខ្សែភ្លើង ហុយផ្សែងខ្មួលខ្មាញ់ពេញអាកាស បង្កការភ្ញាក់ផ្អើល ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជាច្រេីនគ្រឿងចេញទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ... Read More »

សាលាអន្តរជាតិ ចុងអុីង អោយមេធាវីប្តឹងអាណាព្យាបាលសិស្ស ខណៈទាំងនាយក​ និងថ្នាក់ដឹកនាំសាលាសុទ្ធតែទទួលស្គាល់កំហុស​ លេីកដៃសំពះសុំទោស ករណីគ្រូទះកំផ្លៀងកូនគាត់នោះ !

ភ្នំពេញ ៖ សាលាអន្តរជាតិ ចុងអុីង អោយមេធាវីប្តឹងអាណាព្យាបាលសិស្ស ខណៈទាំងនាយក​និងថ្នាក់ដឹកនាំសាលា សុទ្ធតែទទួលស្គាល់កំហុស​លេីកដៃសំពះសុំទោសករណីគ្រូទះកំផ្លៀងកូនគាត់នោះ ! នេះបើយោងតាម គណនី facebook មួយមានឈ្មោះថា( Hour Ly ) ... Read More »

សម្តេចតេជោអង្វរដល់សម្តេចសង្ឃអធ្យាស្រ័យ និងស្រុះស្រួលគ្នាដោយសន្តិវិធី ហើយសម្តេចតេជោ បានណែនាំកុំឱ្យមានការរិះគន់គ្នាតាមបណ្តោញសង្គមហ្វេសប៊ុក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានសម្តែងការហួសចិត្តចំពោះលេខាធិការដ្ឋានគណៈសង្ឃនាយកដែលបានរិះគន់ដល់សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយនៃកម្ពុជា។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ ... Read More »

ក្រសួង​ព័ត៌មាន ​៖​ ចេញ​សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ​៖​ ក្រសួង​ព័ត៌មាន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់ថា​ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក ... Read More »