ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នងផ្ទះខូចខាតដោយសារភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យប៉ើងស័ង្កសីចំនួន២១សន្លឹក

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកអធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី​០៨​ ខែ​ឧសភា ឆ្នាំ​២០២៣​ វេលាម៉ោង១៧និង០៦​នាទី ​មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់បោកបក់បណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋកម្រិតមធ្យមចំនួន០៤ខ្នងផ្ទះ នៅភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។     លោកបានបន្តថា ក្រោយពីកើតហេតុលោកបាននាំកម្លាំងប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិននិងកម្លាងនគរបាលជំនាញក្រុងព្រមទាំងអាជ្ញាធរចុះទៅពិនិត្យមើលករណីខ្យល់កន្ក្រាក់បោកបក់លើផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតចំនួន០៤ខ្នងផ្ទះដែលមានដូចខាងក្រោម៖ ទី១-ម្ចាស់ផ្ទះឈ្មោះ ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រ ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៣ …!!

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ... Read More »

ស្រវឹងដេីរតាមផ្លូវត្រូវរថយន្តបើកបុករបួសបាក់ភ្លៅឆ្វេងដេកសន្លប់ពេញមួយយប់ ព្រឹកឡើងទើបគេប្រទះឃើញ

   ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាបៀរអស់៣កំប៉ុងដេីរតាមផ្លូវរកទិញអីហូបស្រាប់តែមានរថយន្តបេីកបុកបណ្តាលឱ្យបាក់ជើងដួលសន្លប់ស្ដូកស្តឹងពេញមួយយប់រហូតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ទេីបប្រជាពលរដ្ឋប្រទះឃើញដេកនៅលើចិញ្ចើមផ្លូវ ក្នុងស្ថានភាពបាក់ភ្លៅឆ្វេង រួចនាំគ្នាលើកយកទៅដាក់កន្លែងមានសុវត្តិភាពនៅដេប៉ូតេលា ផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ... Read More »

ខេត្តស្វយ័ត Alberta (កាណាដា) សុំជំនួយពីកងទ័ពជួយពន្លត់ភ្លើងឆេះព្រៃ

ខេត្ត Alberta (កាណាដា) បានស្នើសុំជំនួយយោធាពីរដ្ឋាភិបាលសហព័ន្ធក្នុងការប្រឈមមុខនឹងភ្លើងឆេះព្រៃដែលមិនធ្លាប់មានពីមុនមក។ សារព័ត៌មាន BBC បានផ្សាយកាលពីថ្ងៃទី ៨ ខែឧសភាថា នាយករដ្ឋមន្ត្រី Alberta លោក ស្រីDanielle Smith បាននិយាយថា ... Read More »

Nottingham ឡើងមកឈរតំបន់សុវត្ថិភាព ក្រោយឈ្នះ Southampton ៤ទល់៣

ក្រុមម្ចាស់ផ្ទះ Nottingham Forest បានឡើងមកឈរក្នុងតារាងសុវត្ថិភាពបណ្តោះអាសន្នវិញក្នុងការទទួលជ័យជម្នះដ៏រំភើបនៅកីឡដ្ឋាន City Ground ដើម្បីឡើងចេញពីបាតតារាងទាំង៣ ហើយទុកឱ្យ Southampton ស្ថិតក្នុងដំណាក់កាលកាត់ចោលដដែលក្នុងជ័យជម្នះ៤ទល់៣ កាលពីរាត្រីថ្ងៃទី៨ ខែឧសភា។ ការប្រកួតក្នុងរាត្រីដែលមានភ្លៀងធ្លាក់ក្រុមម្ចាស់ផ្ទះ Nottingham បានបង្កើនការនាំមុខ២គ្រាប់នៅនាទីទី១៨ និងនាទីទី២១ ... Read More »

ការប្រកបអាជីវកម្មដោយសុចរិតភាព គឺជាសសរគ្រឹះនៃទំនុកចិត្ដដ៏យូរអង្វែងពីសំណាក់អតិថិជនដែលជាអ្នកប្រើប្រាស់

ភ្នំពេញ​៖​ អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែឧសភា​​ ឆ្នាំ​២០២៣ម្សិលមិញនេះថា៖​ មន្រ្តីជំនាញ ក.ប.ប. តាមបណ្ដាសាខារាជធានី-ខេត្ត បានបន្តអនុវត្តច្បាប់លើម្ចាស់អាជីវកម្មប្រេងឥន្ធនៈប្រសិនមន្រ្តីជំនាញរកឃើញថាមានបទល្មើស ដែលប្រកបអាជីវកម្មមិនសុចរិតតាមរយៈផ្ដល់ផលិតផលប្រេងឥន្ធនៈមិនមានអនុលោមភាព។  អគ្គនាយកដ្ឋានការពារ​អ្នកប្រើប្រាស់ ... Read More »

ជនសង្ស័យគ្រឿងញៀនត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​រួមទាំងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ​២០២៣​នេះដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ... Read More »

ក្រសួងសុខាភិបាល សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយដែលបកស្រាយខុសពីបច្ចេកទេស ករណីចាក់វ៉ាក់សាំង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបង្ហោះលើផេកផ្លូវការ សូមមេត្តាបញ្ឈប់ចែកចាយការផ្សាយដែលបកស្រាយខុសពីបច្ចេកទេសនេះ ដោយ WHO មិននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡេីយ។  សូមបញ្ជាក់ថា, ព័ត៌មានមិនពិត ... Read More »

សាច់មាន់បង្កកប្រមាណ ៥០កេសត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តតាកែវសហការជាមួយមន្រ្តីជំនាញគយនិងរដ្ឋាករដកហូតបានយកកម្ទេចចោល

ខេត្តតាកែវ ៖ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែឧសភា​​ ឆ្នាំ​២០២៣នេះថា៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងដោយមានកិច្ចសហការជាមួយមន្រ្តីជំនាញ គយនិងរដ្ឋាករច្រកទ្វារភ្នំដិន ... Read More »

កីឡាការិនី​ បូ សំណាង​ ពិតអស្ចារ្យណាស់ រត់ចំងាយ ៥០០០ម៉ែត្រ រហូតដល់គោលដៅ ទោះភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ យ៉ាងណាក៏ដោយ !

ភ្នំពេញ ៖ កីឡាការិនីរត់ប្រណាំង បូ សំណាង ព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងកំពុងធ្លាក់មេឃភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ខ្លាំង ដោយនាងមិនឈប់ឡើយ ទោះចាញ់គេច្រើនជុំក៏ដោយ នាងតស៊ូរហូតដល់ទី។  សកម្មភាពរបស់ កីឡាការិនីរត់ប្រណាំង បូ ... Read More »

ឃាត់ខ្លួនជន​សង័្សយចំនួន​០២នាក់​ ក្នុងករណី​លួច​យកទ្រព្យសម្បត្តិអ្នកដទៃ នៅស្រុកថ្មគោល​

ខេត្តបាត់ដំបង​៖​ កម្លាំងនគរបាល​ស្រុក​ថ្មគោល​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជន​សង័្សយចំនួន​០២នាក់​ ក្នុងករណី​លួច​យកទ្រព្យសម្បត្តិអ្នកដទៃ នៅស្រុកថ្មគោល​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។  យោងតាម​មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេី​ឡើង​កាលពីថ្ងៃ​ទី០៨​ខែឧសភា​ ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅចំណុចវាលស្រែស្វាយអា​ស្ថិតក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ... Read More »

ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងរន្ទះបណ្តាលឱ្យផ្ទះ១៤ខ្នងខូចខាតនិងងាប់ក្របី០១ក្បាលនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នងរងការខូចខាតនិងងាប់ក្របី០១ក្បាលដោយសារតែមានភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់និងរន្ទះកាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ខែឧសភាស្ថិតនៅឃុំដូង ស្រុករមាសហែក។ យោងតាមអាជ្ញាធរស្រុកបានអោយដឹងថាគ្រួសារដែលរងគ្រោះមាន៖ ទី១-ម្ចាស់ក្របី ដែលងាប់ដោយសាររន្ទះបាញ់មានឈ្មោះ មុំ ហន ភេទប្រុស អាយុ64ឆ្នាំ នៅភូមិត្រពាំងធំ ឃុំដូង ស្រុករមាសហែក។ ទី២-ឈ្មោះ រស់ ... Read More »

ក្រសួង​ធន​ធាន​ទឹក ​៖​ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១០ – ១៦ ខែឧសភា ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស( ចាប់ពីថ្ងៃទី ១០ – ១៦ ខែឧសភា ឆ្នាំ២០២៣ ... Read More »

ជំងឺដាច់សរសៃឈាមខួរក្បាលដោយសម្ពាធឈាមខ្ពស់គ្រប់គ្រងមិនបានល្អ!

ភ្នំពេញ ៖ ជំងឺប្រភេទនេះគឺសំដៅការដាច់សរសៃឈាមខួរក្បាលដោយឯកឯង ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់ភ្លាមៗគ្រប់គ្រងមិនបានល្អ ហើយដែលនាំអោយមានឈាមកកនៅក្នុងខួរក្បាល។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។  ១) ផលវិបាកនៃការដាច់សរសៃឈាមនេះធ្វើអោយ ៖    ... Read More »

រថយន្តម៉ាកChevroletបត់ចូលបុរីត្រូវម៉ូតូបុកបណ្តាលឱ្យនារីម្នាក់រងរបួសបាក់ជើងម្ខាង

ភ្នំពេញ​៖ នារីម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវពេញទំហឹង។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខបុរីពិភពថ្មី ផ្លូវបេតុងវត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកChevrolet ... Read More »

ប្រតិកម្មរបស់ចិនចំពោះសំណើដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ីនឹងចិន គឺបើកចំហ យុត្តិធម៌ និងមិនមានគោលដៅប្រទេសទីបីណាមួយឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា “ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងរុស្ស៊ី នឹងចិនមានភាពយុត្តិធម៌ និងតម្លាភាព។ ភាគីទាំងពីរមិនកំណត់គោលដៅប្រទេសទីបី និងមិនត្រូវបានទទួលរងនូវការជ្រៀតជ្រែកនិងការបង្ខិតបង្ខំពីភាគីទីបីនោះឡើយ”។ ... Read More »

ឯកអគ្គរដ្ឋទូតអាមេរិក៖ ហ្វីលីពីន និងអាមេរិកអាចនឹងយាមល្បាតនៅសមុទ្រចិនខាងត្បូងនាចុងឆ្នាំ២០២៣

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅហ្វីលីពីន លោក Jose Manuel Romualdez បានបញ្ជាក់ថា ការយាមល្បាតរួមនៅតំបន់សមុទ្រចិនខាងត្បូង រវាងហ្វីលីពីននឹងអាមេរិកនៅចុងឆ្នាំ២០២៣នេះ។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា មន្រ្តីទូតជាន់ខ្ពស់របស់ទីក្រុងម៉ានីលបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធ ៣៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី៨ ឧសភា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។ ... Read More »

ប្រទេសជប៉ុនសម្រេចលុបការរឹតត្បិត ការធ្វើដំណើរទាំងអស់ជុំវិញពិភពលោក​

កាលពីថ្ងៃទី ៨ ខែឧសភា រដ្ឋាភិបាលជប៉ុនបានដកការឹតត្បិតអំពីការធ្វើដំណើរជុំវិញពិភពលោកទាំងអស់សម្រាប់ពលរដ្ឋរបស់ខ្លួនទាក់ទងនឹងជំងឺកូវីដ-១៩។យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំនៅទីក្រុងតូក្យូ ចំណាត់ការចុងក្រោយនេះកើតឡើងក្នុងបរិបទរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 5 ខែឧសភា ដោយប្រកាសថា COVID-19 លែងជាគ្រាអាសន្នផ្នែកសុខភាពនៃការព្រួយបារម្ភជាសកលទៀតហើយ (PHEIC)។ ប្រទេសជប៉ុនបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរជាលើកដំបូងនៅក្នុងខែមករាឆ្នាំ 2020 ... Read More »

ឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ជាផ្លូវការក្រោយយកឈ្នះ កម្ពុជា ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ ខណៈកម្ពុជាបានត្រឹមមេដាយប្រាក់

ភ្នំពេញ ៖ ឥណ្ឌូនេស៊ី បានឈ្នះមេដាយមាស ជាផ្លូវការក្រោយយកឈ្នះ កម្ពុជា ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ នៃវិញ្ញាសាបាល់ទះបុរស ក្នុងសាល នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។  កម្ពុជាទទួលបានមេដាយប្រាក់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ អបអរសាទរខួបទី១៦០​ ទិវាពិភពលោកកាកបាទក្រហ​ម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ !

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា ៖ ថ្ងៃនេះ គឺជាខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម ... Read More »

កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាសជាផ្លូវការ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឱ្យកម្ពុជា

 ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី បានឈ្នះមេដាយមាសជាផ្លូវការ ក្នុងការបង្ហាញខ្លួនជាលើកដំបូងឱ្យកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាកីឡាប៊ីយ៉ា ការ៉ុម ៣បាំង។ សូមបញ្ជាក់ថា៖ កីឡាការិនី ស្រួង ... Read More »

កម្ពុជា​ នៅតែបន្ដឈរលេខរៀងទី១ ទទួលមេដាយច្រើនជាងគេ ៩១គ្រឿង ក្នុង​ព្រឹត្តិការណ៍​ស៉ីហ្គេម​ គិតត្រឹម​ម៉ោង​ ៧យប់នេះ​! ​

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ គិតត្រឹមម៉ោង ០៧​និង​០០នាទីយប់ ថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើងនៅតែបន្ដឈរលេខរៀងទី១ រហូតដល់ ៩១គ្រឿង ក្នុងនោះមេដាយមាស ៣៤គ្រឿង, ... Read More »

មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម​ ចំនួន​ពីរ​នាក់​ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបង្រ្កាបបា​ន

ភ្នំពេញ​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅល្ងាចថ្ងៃ​ចន្ទ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្ម បន្ទាប់ពី​ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ និងឃាត់ខ្លួន​បានចំនួន​ ២នាក់​ យកមកសាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ បានឱ្យដឹងទៀតថា​ ... Read More »

កម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនមន្ត្រីយោធាម្នាក់បញ្ជូនទៅតុលាការករណីហិង្សាដោយប្រើអាវុធបណ្តាលឱ្យរងរបួសដល់អ្នកដទៃ

ភ្នំពេញ ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ បានចាប់ឃាត់ខ្លួនមន្ត្រីយោធាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធបង្កឱ្យរងរបួសដល់អ្នកដទៃ ។  ជនសង្ស័យឈ្មោះ ស៊ិន សុវណ្ណរ៉េត ហៅ ឌុក ភេទប្រុស ... Read More »

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកសើយអាវសំញ៉ែងកាំភ្លើងហ្គាស ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការឃុំខ្លួន អ្នកសើយអាវសំញ៉ែងកាំភ្លើងប្រើហ្គាសដែលស្រែកឡូឡា នឹងទៅគំរាមក្នុងហាងកាត់សក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។  បានជាចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនអ្នកលេងកាំភ្លើងប្រើហ្គាសនោះ បន្ទាប់លោក ... Read More »

យន្តហោះចម្បាំង MiG-21 បានធ្លាក់ចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់

កាលពីថ្ងៃទី ៨ ឧសភា កងទ័ពអាកាសឥណ្ឌាបាននិយាយថា យន្តហោះចម្បាំង MiG-21 របស់កងកម្លាំងនេះបានធ្លាក់ចូលទៅក្នុងផ្ទះមួយនៅក្នុងភូមិមួយក្នុងរដ្ឋ Rajasthan ។យោងតាមការប្រកាសរបស់កងទ័ពអាកាសឥណ្ឌា យន្តហោះ MiG-21 កៅអីតែមួយបានធ្លាក់ បន្ទាប់ពីអ្នកបើកបរមានអាសន្នហើយបានចុចប៊ូតុងសង្គ្រោះបន្ទាន់យ៉ាងលឿនដើម្បីចេញ ហើយបច្ចុប្បន្នមានរបួសតិចតួចប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ... Read More »

លិខិតឆ្លើយតបរបស់ នាយឧត្តមសេនីយ៍​ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការអំពាវនាវពី សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ លិខិតឆ្លើយតបរបស់ នាយឧត្តមសេនីយ៍​ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការអំពាវនាវពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បងប្អូនទស្សនិកជន ក្រុមហ៊ុនឧបត្ថម្ភ និងបណ្ដាញផ្សព្វផ្សាយផ្សេងៗ ។  ... Read More »

នាំខ្លួនជនក្លែងបន្លំធ្វើមន្ត្រីកងរាជអាវុធហត្ថទៅតុលាការ ករណីដើរចាប់ប្រជាពលរដ្ឋឆែកឆេររកប្រយោជន៍

ភ្នំពេញ ៖ ជនក្លែងបន្លំធ្វើជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា “ស្លៀកពាក់ឯកសណ្ឋានក្លែងបន្លំជាកងរាជអាវុធហត្ថ នឹងធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋ ដើម្បីរកប្រយោជន៍” ... Read More »