ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ មានដង្ហេីមដកវិញហេីយ! ខណៈ​លោកអភិបាល​ខណ្ឌទួលគោក​ បញ្ជាឱ្យមន្រ្តីចុះត្រួតពិនិត្យ​ទីតាំងហាង” បេប៊ីអោតឡេត(Baby outlet) ដែលបំពានលើចិញ្ចើមផ្លូវ ចាក់បេតុងហ៊ុំដើមឈើសាធារណៈចំនួន ៤ដើម

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌទួលគោក​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​៖​ ក្រោយពីទទួលបានដំណឹង និងការរាយការណ៍ពីប្រជាពលរដ្ឋតាមបណ្ដាញផ្សព្វផ្សាយសង្គមហ៊្វេសប៊ុក និងអង្គភាព​សារព័ត៌មាន​មួយចំនួនបានចុះថា៖​ អាជ្ញាធរជួយមើលផង ចាក់ស៊ីម៉ងត៍នឹងគល់បែបនេះ តើឈើនេះអាចរស់ដែរទេ? ទីតាំងមុខក្រសួងសុខាភិបាល។ រដ្ឋ​បាល​ខណ្ឌទួលគោក​ បានបញ្ជាក់បន្ថែមថា​ ... Read More »

ស្នងការដ្ឋាននគរបាលខេត្ត បើកវគ្គបណ្តុះបណ្តាល ទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ នេះ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន  បើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាង និងបង្ក្រាបករណីជួញដូរមនុស្ស  រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ... Read More »

មួយយប់បុកគ្នា២កន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រំ របួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ ក្នុងរយៈពេលមួយយប់មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រំបណ្ដាលអោយរបួសធ្ងន់ម្នាក់រវាងរថយន្តបុកម៉ូតូសណ្ដោងរុឺម៉កនិងរថយន្តបុកគ្នា។     យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣  ស្ថិតនៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ មានរថយន្តម៉ាក នីស្សាន់ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AJ-១៩៥៧ ... Read More »

សង្ឃឹមលោកចៅហ្វាយស្រុកបសេដ្ឋដោះស្រាយរឿងលក់ដី ដូចទៅពឹងឱ្យគាត់អារកាត់ដីពាក់កណ្តាលឱ្យឈ្មួញទៅវិញ !

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ២នាក់បងប្អូនដែលកំពុងរងការបាត់បង់ដីធ្លីដោយសារឈ្មួញប្រើល្បិចកក់លុយតែ៨.០០០$ទិញដី២កន្លែងទំហំ២៤ ហិកតា នៅភូមិអូរតាពូង ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំនួន១០ឆ្នាំហើយមិនព្រមឲ្យថ្លៃលក់គ្រប់ចំនួន ដោយសារនៅក្នុងលិខិតទិញលក់មិនបានចែងឲ្យច្បាស់លាស់នៃកាលបរិច្ឆេទដាច់ប្រាក់កក់តាមក្បួនច្បាប់នោះ កំពុងនាំគ្នាខកចិត្តនិងអស់ជំនឿលើលោក ឈឺន សុធន អភិបាលស្រុក បសេដ្ឋនិយាយលែងចេញ ... Read More »

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ប្រគល់ផ្ទះ១០០ខ្នង ជូនអតីតយុទ្ធជននៅស្រុកសាមគ្គីមានជ័យ​ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន​ សែន

ខេត្តកំពង់​ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែ មីនា ឆ្នាំ២០២៣នេះ​ បានអញ្ជើញប្រគល់ផ្ទះចំនួន១០០ខ្នង ធ្វើពីដែកនិងស្មាតបត ប្រក់សង្ក័សី ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង មន្ត្រីជាន់ខ្ពស់ ២រូប ជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង មន្ត្រីជាន់ខ្ពស់ ២រូប ជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ... Read More »

ត្រឡប់មកពីមើលការប្រគុំតន្ត្រីត្រូវឃាតកកាប់ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានជនអនាមិកលួចកាប់ប្រហារពីក្រោយ ខណៈដែលយុវជនទាំង២នាក់ត្រឡប់ពីមើលការប្រគុំតន្ត្រី នៅវិមានឯករាជ្យក្រុងកំពង់ឆ្នាំងវិញ។ ហេតុការណ៍កាប់ប្រហារនេះកើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣  នៅចំណុចមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង មុខផ្លូវចូលវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលាប្អៀរ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រភពពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា ... Read More »

តេីឱ្យខ្ញុំរស់ម្តេចទៅ? (ទីតាំងទល់មុខក្រសួងសុខាភិបាល)

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានចែក​រំលែក​រូបភាព​តៗគ្នា​ ដោយបង្ហាញពីការដាំដេីមឈេីនៅតាមដងផ្លូវមេីលទៅគួរឱ្យចម្លែកម្យ៉ាងដែរ។  ជាក់ស្ដែង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Vann saray បានបង្ហោះថា៖​ អាជ្ញាធរជួយមើលផង ចាក់ស៊ីម៉ង់តិ៍នឹងគល់បែបនេះ តើឈើនេះអាចរស់ដែរទេ? ទីតាំងមុខក្រសួងសុខាភិបាល។ ... Read More »

សង្ស័យម្ចាស់ចម្ការ ដាក់ថ្នាំបំពុលសម្លាប់គោ ទើបម្ចាស់បាត់១ថ្ងៃ ឃើញគោងាប់ហើមស្អុយលឿន

ខេត្តកំពង់ស្ពឺ ៖ គោចំនួន ៧ក្បាល បានងាប់ ជិតៗគ្នា តែមួយកន្លែង ត្រឹម១ថ្ងៃសោះ ហើមស្អុយ សង្ស័យមានម្ចាស់ដី ម្ចាស់ចម្ការ អ្នកណាម្នាក់ បានដាក់ថ្នាំបំពុល ដើម្បីការពារសត្វពាហនៈ ចូលស៊ីដំណាំរបស់ខ្លួន ... Read More »

រថយន្តម៉ាកគាវីស្តូបើកជែងមិនប្រយ័ត្នបុករះបណ្តាលឱ្យខូចខាតរថយន្ត៣គ្រឿងនិងឡំប្រឺតា១គ្រឿង រងរបួសធ្ងន់និងស្រាល៤នាក់នៅក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ រថយន្តម៉ាកគាវីស្តូបើកជែងមិនប្រយ័ត្នបុករះបណ្តាលឱ្យខូចខាតរថយន្ត៣គ្រឿងនិងឡំប្រឺតា១គ្រឿង រងរបួសធ្ងន់និងស្រាល៤នាក់ ដែលកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣លើផ្លូវជាតិលេខ៥ស្ដិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។     សមត្ថកិច្ខមូលដ្ឋានបានប្រាប់ថា៖ មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តម៉ាកគាវីស្តូ ពាក់ផ្លាកលេខភ្នំពេញ2V-1442មានអ្នករួមដំណើរក្នុងនោះ២នាក់បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនបានបើកជែងខាងឆ្វេងបណ្តាលឱ្យបុករថយន្ត៉ាកកាមរីឆ្លាម ពាក់ផ្លាកលេខបន្ទាយមានជ័យ2A-3224ដែលបើកបញ្ច្រាសទិសគ្នាពីលិចមកកើតហើយរុលទៅបុកឡំប្រឺតា១គ្រឿងទៀតនិងទៅប៉ះរថយន្តសេ៊រីទំនើបអុីស៊ុយហ្ស៊ុយឌុយមុិចពាក់ផ្លាកលេខភ្នំពេញ2BS-9221បណ្តាលឱ្យខូចខាតរថយន្ត៣គ្រឿងនិងឡំប្រឺតា១គ្រឿង ... Read More »

ផ្សារទំនើបអុីអន ម៉លមានជ័យ​ ប្រកាសបើកដំណើរការជាធម្មតា ពីម៉ោង១រសៀលថ្ងៃនេះ​ ខណៈ​បិទដំណេីរការតែប៉ុន្មានម៉ោង

ភ្នំពេញ​៖​ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផ្សារទំនើបអុីអន ម៉លមានជ័យ​ នាព្រឹកថ្ងៃចន្ទទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានធ្វេីការប្រកាសបើកដំណើរការឡេីងវិញជាធម្មតា ចាប់ពីវេលាម៉ោង១រសៀលថ្ងៃនេះ​ ខណៈ​ប្រកាសបិទដំណេីរការត្រឹមរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។  សេចក្ដីប្រកាសព័ត៌មានរបស់ផ្សារទំនើបអុីអន ម៉លមានជ័យ​ បានបញ្ជាក់ថា​ បន្ទាប់ពីការប្រកាសបិទដំណេីរការតែប៉ុន្មានម៉ោងប៉ុណ្ណោះ,ពេលនេះផ្សារទំនើប [អុីអន ម៉ល ... Read More »

ប្រជាកសិករស្រុកក្រូចឆ្មារងាកមកបន្តដាំថ្នាំជក់ឡើង វិញព្រោះបានធ្វើឱ្យធូរធារដែរ

ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិករស្រុកក្រូចឆ្មារនាំគ្នាដាំដំណាំថ្នាំជក់លើផ្ទៃដីប្រមាណ២០០ហិកតានៃផ្ទៃដីកសិកម្មសរុប ៨០០ហិកតា។ វានៅតែជាដំណាំដែលពេញនិយមសម្រាប់ប្រជាកសិករ។ កសិករចាប់ប្រមូលផលថ្នាំកូតាប និងថ្នាំជក់ ហើយមុន រដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិឈានចូលមកដល់នេះ។ ក្រោមជំនោរខ្យល់បក់រវិចៗ សំឡេងសើចសប្បាយនៃកសិករយើង ប្រមូលផលថ្នាំជក់ក្នុងទិន្នផលល្អជាងឆ្នាំទៅ និងតម្លៃក៏ខ្ពស់ជាងឆ្នាំទៅផងដែរ។  ក្រោមកិច្ចសហការជាមួយអាជ្ញាធរស្រុកក្រូចឆ្មារ តែងយកចិត្តទុកដាក់លើវិស័យកសិកម្មនេះ ... Read More »

ក្រសួងព័ត៌មាន សម្តែងការខកចិត្តចំពោះសារព័ត៌មានខេមបូចា ដែលមិនបានបំពេញតាមក្រមវិជ្ជាជីវៈសារព័ត៌មាន

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ក្រសួងព័ត៌មាន​ បានសម្តែងការខកចិត្តចំពោះសារព័ត៌មានខេមបូចា ដែលមិនបានបំពេញតាមក្រមវិជ្ជាជីវៈសារព័ត៌មាន។  ជាក់ស្ដែងនៅក្នុង​សេចក្តីជូនដំណឹង​ បានបញ្ជាក់ថា​ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ ... Read More »

Chelsea ចង់បានតារាឆ្នើម Illan Meslier របស់ Leeds United

សារព័ត៌មាន Football Insider បានឲ្យដឹងថា Chelsea បានចូលរួមការប្រណាំងដើម្បីចុះហត្ថលេខាលើអ្នកចាំទី Illan Meslier របស់ក្លិប Leeds United នៅរដូវក្តៅនេះ។ លោក Graham Potter ... Read More »

ពូទីន ៖ ទំនាក់ទំនងរវាងចិននឹងរុស្ស៉ី បានឈានដល់ចំណុចខ្ពស់បំផុត

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញការស្វាគមន៍ចំពោះឆន្ទៈរបស់ចិនក្នុងការដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយបិទបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ជាមួយការសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងចិននឹងរុស្ស៉ីបានឈានដល់ចំណុចខ្ពស់បំផុត។ ... Read More »

ពិធីក្រុងពាលីសុំសេចក្តីសុខ និងសុំព្រះអគ្គីអាទិទេពកីឡាសម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ខេត្តសៀមរាប ៖ គណៈកម្មការរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC) បានសហការជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មការបុណ្យជាតិ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងសុំព្រះអគ្គីកីឡាសម្រាប់ព្រឹត្តិការណ៍ ... Read More »

កម្មវិធី “ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)” ប្រមូលបានថវិកាចំនួន ៥៥៥ ០០០ ០០០ រៀល

ខេត្តសៀមរាប៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, នាថ្ងៃសៅរ៍ ១៨រោច ខែផល្គុន ឆ្នាំខាល ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ... Read More »

លោក ហ៊ុន ម៉ានី ៖ យើងមិនគួរឱ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ

ភ្នំពេញ ៖ យើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។ នេះជាការលើកឡើង ពី លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីមាន បញ្ចេញមតិផង ... Read More »

រដ្ឋបាលរាជធានីភ្នំេញធ្វើពិធីក្រុងពាលី មុនចាប់ផ្តើមជួសជុលកែលម្អរមណីយដ្ឋានវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ត្រៀមចូលឆ្នាំថ្មីនិងត្រៀមពិធីទទួលគោរមងារអ្នកសង្គ្រោះសាសនាពិភពលោក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមធ្វើការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងបូជនីយដ្ឋានលោកយាយដូនពេញ ជាមួយនឹងការរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ការតុបតែងកែលម្អសោភណភាពទីតាំងនេះ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការទទួលគោរមងារអ្នកសង្គ្រោះសាសនា ពិភពលោកនាពេលខាងមុខផងដែរ។ មុនការជួសជុលកែលម្អរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំនាព្រឹកថ្ងៃទី២០ មីនា ឆ្នាំ២០២៣នេះ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ បើសារពត៌មាន The Cambodia Daily Khmer ពិតជាសារពត៌មានវិជ្ជាជីវៈ និងគ្មានចេតនាទុច្ចរិតក្នុងការផ្សាយពត៌មានមិនពិតទេនោះ សូមបង្ហាញពីភស្តុតាង បើគ្មានភស្តុតាងទេ សូមធ្វើការសម្រួលជាបន្ទាន់

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះតាមប្រព័ន្ធ Telegram ចង់អោយ The Cambodia Daily ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៩%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

ឥណ្ឌាចាប់មនុស្ស១១២នាក់ បិទអុីនធើណេតដើម្បីតាមរកក្រុមបំបែកខ្លួនជ្រុលនិយម

ការស្វែងរកចាប់ខ្លួនមេដឹកនាំ Sikh រ៉ាឌីកាល់នៅក្នុងប្រទេសឥណ្ឌាបានឈានចូលដល់ថ្ងៃទីពីរកាលពីថ្ងៃអាទិត្យ (19 មីនា) ខណៈដែលអាជ្ញាធរបានបិទអុីនធើណេតចល័តនៅទូទាំងរដ្ឋ Punjab និងចាប់ខ្លួនអ្នកគាំទ្ររបស់គាត់ចំនួន 112 នាក់ផងដែរ។ លោក Amritpal Singh បានលេចធ្លោក្នុងប៉ុន្មានខែថ្មីៗនេះសម្រាប់ការទាមទាររបស់គាត់ដើម្បីបង្កើត Khalistan ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​ ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ

ខេត្តសៀមរាប ៖ ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ។  នៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ដាក់ចេញនូវកំណែទម្រង់២ សំខាន់ៗ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជន និងស្តារប្រទេសឡើងវិញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣-២០២៧។ សម្តេចតេជោ ... Read More »

🔥ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះអស់៥ខ្នងទាំងព្រឹកនៅខណ្ឌចំការមន

​     ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន០៥ខ្នងទាំងស្រុង​ ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍នាវេលាម៉ោង​០៧​ នឹង៤៥នាទីថ្ងៃព្រឹក ថ្ងៃចន្ទ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០​ ... Read More »

Arsenal បំបាក់​ Crystal Palace ឡើង​ដាច់​៨​ពិន្ទុនៅ Premier League

អ្នកចាត់ការទូទៅលោក Mikel Arteta បានដឹកនាំការប្រកួតប្រជែងជាមួយកីឡាករ Arsenal របស់គាត់ដើម្បីរក្សាតំណែងកំពូល បន្ទាប់ពីសម្រាកអន្តរជាតិបន្ទាប់ពីពួកគេបានយកឈ្នះក្រុមភ្ញៀវ Crystal Palace ៤ទល់១ ដើម្បីឈានទៅ៨ពិន្ទុដាច់នៅលើកំពូលតារាង Premier League។ ក្រុមកាំភ្លើងធំបានឈ្នះការប្រកួតលីកចំនួន៦ប្រកួតជាប់ៗគ្នា ខណៈដែលពួកគេមានគោលបំណងក្លាយជាជើងឯកជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៣-២០០៤។ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ... Read More »

ឈុត ឯម រាម រងទាំងការរិះគន់លើបណ្តាញសង្គមរឿងស្លៀកពាក់មិនសមរម្យចូលរួមកម្មវិធីកម្រាលព្រំក្រហម

ភ្នំពេញ៖ មិនមែនលើកដំបូងទេដែលលោក ឯម រាម ដែលកន្លងមកជាអ្នកច្នៃម៉ូតល្បីឈ្មោះត្រូវរងការរិះគន់នឹងការច្នៃ និងស្លៀកសម្លៀកបំពាក់ចូលរួមកម្មវិធីនានាដែលបានបង្ហាញពីភាពសិចស៊ីនោះ។ មុននេះលោកក៏ទទួលបានការរិះគន់ជាថ្មីជុំវិញការច្នៃឈុតមិនសមទំនងចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហមមួយ។     ការស្លៀកពាក់សិចស៊ីថ្មីមួយបានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីអ្នកច្នៃម៉ូត ល្បីឈ្មោះ លោក ឯម រាម ... Read More »

Man Utd វាយបកយកឈ្នះ Fulham ដែលមានគ្នា៩នាក់ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ FA Cup

ក្រុមបិសាចក្រហម​ Manchester United បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដើម្បី​យក​ឈ្នះ​ក្រុម Fulham ដែលមានគ្នា៩​នាក់ និង​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ FA Cup ជាមួយ​នឹង​ជ័យជម្នះ​ដ៏ចម្រូងចម្រាស​នៅ Old Trafford។ ក្រុមរបស់លោក Marco Silva ... Read More »