មនុស្សម្នាក់បានស្លាប់បន្ទាប់ពីធ្លាក់ចូលក្នុងម៉ាស៊ីនរបស់យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមុនពេលហោះហើរពីព្រលាន Schiphol ក្នុងទីក្រុង Amsterdam ប្រទេសហុល្លង់។ ប្រភពពីប៉ូលិសបានប្រាប់ Telegraph ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅរសៀលថ្ងៃទី 29 ខែឧសភា នៅពេលដែលជើងហោះហើរ KLM Cityhopper ហៀបនឹងហោះទៅកាន់ទីក្រុង ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ «ក្មួយៗជំទង់គឺជាអ្វីមួយដែលចង់ឃើញអីប្លែកៗក្លាហានវាត្រូវហើយតែកុំក្លាហានផ្លូវខុស»
ខេត្តកំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញទៅដល់យុវជនត្រូវក្លាហាននូវអ្វីដែលជាផ្លូវត្រូវជៀសឲ្យផុតពី បងធំបងតូចការវាយតប់កាប់ចាក់ដែលជាអំពើខុសច្បាប់ដែលត្រូវតែកែតម្រូវជាបន្ទាន់។ ពិធីសម្ពោធសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតីបានឲ្យដឹងថាកាលពីម្សិលមិញសម្ដេចបានបញ្ជាដោយផ្ទាល់ទៅអភិបាលខេត្តតាកែវឲ្យឃាត់ខ្លួនយុវជនទំនើងមួយក្រុមដែលដេញវ៉ៃគ្មាដោយកាំបិតតាមផ្លូវឲ្យខានតែបាន និងបញ្ជាក់ថានៅពេលដែលក្មេងក្លាហានដើរផ្លូវខុស ច្បាប់ត្រូវតម្រង់ទៅដើម្បីបានសុខទាំងអស់គ្នា។ សម្ដេចធិបតីបន្តថា៖ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រើហិង្សាកាប់ទៅលើឪពុកម្ដាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រើហិង្សាកាប់ទៅលើឪពុកម្ដាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់នៅស្រុករមាសហែក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤ នៅចំណុចភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ព្រាប រុន ភេទប្រុស អាយុ៣៧ឆ្នាំ ... Read More »
Update៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី សម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ... Read More »
អគ្គនាយកដ្ឋានពន្ធដារក្រើនរំលឹក៖ ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះពន្ធលើអចលនទ្រព្យ នឹងត្រូវផុតកំណត់ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះហើយ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា នៅសល់តែប្រមាណមួយខែទៀតប៉ុណ្ណោះ គឺនៅដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យនឹងត្រូវផុតកំណត់។ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ និងទុកចិត្ដមកលើគណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្ដកំពង់ស្ពឺ ដែលបានគាំទ្រ ... Read More »
ស្វែងយល់ពី វិធីព្យាបាលប្រភេទជំងឺសើសែ្បកមួយចំនួន ដែលកើតលើកេ្មងតូចៗ!
ភ្នំពេញ ៖ ប្រភេទជំងឺសើសែ្បកមួយចំនួននេះ អាចកើតលើកេ្មងតូចៗ! យើងតែងតែរំពឹងថា ស្បែកកូនក្មេងជាស្បែកផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាសែ្បកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។ ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗ អាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។ សូមងាកមកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖ ១. ... Read More »
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនលោក-លោកស្រី ចំនួន ៧រូប
ភ្នំពេញ៖ បើតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»ទើបនឹងទទួលបាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការ ... Read More »
Bellingham ជាប់ជាកីឡាករ Player of the Year រដូវកាល២០២៣-២០២៤ ប្រចាំ La Liga
ខ្សែបម្រើរបស់ Real Madrid និងអង់គ្លេស Jude Bellingham ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ La Liga ក្នុងឆ្នាំដំបូងរបស់គាត់នៅប្រទេសអេស្ប៉ាញ។ Bellingham វ័យ២០ឆ្នាំបានស៊ុតបញ្ចូលទី១៩គ្រាប់ក្នុងលីកដើម្បីជួយ Real Madrid ឈ្នះជើងឯកដោយដាច់១០ពិន្ទុពីក្រុមលេខ២។ ... Read More »
គម្រោងរោងចក្រតម្លៃ ៤ពាន់លានដុល្លាររបស់ក្រុមហ៊ុនឡានអគ្គិសនីវៀតណាមត្រូវពន្យារពេលបន្ថែមទៀត
អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នឹងពន្យារពេលបន្ថែមទៀតលើគម្រោងសាងសង់រោងចក្រតម្លៃ ៤ ពាន់លានដុល្លារនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនដែលកំពុងខាតលុយនេះពុំទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់អាមេរិកនៅឡើយ។ VinFast បានប្រកាសនៅឆ្នាំ 2022 ថាខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអាគុយនៅសហរដ្ឋអាមេរិកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ... Read More »
Breaking News! «ព្រែកជីកហ្វូណនតេជោ» តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា !
ភ្នំពេញ ៖ បើតាម ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះបានបញ្ជាក់ឱ្យដឹងថា ៖ «គម្រោងព្រែកជីកហ្វូណនតេជោ» តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហា ។ សូមបញ្ជាក់ថា ៖ ... Read More »
វឌ្ឍនភាព លើការជួសជុលថែទាំកំណាត់ផ្លូវជាតិ ២៣ខេត្ត រយៈពេល៦ថ្ងៃ
ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃពុធម្សិលមុិញនេះ បានបង្ហាញពីសកម្មភាពការងារថ្ងៃទី ២៤-២៨ ឧសភា ២០២៤ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ នៅតាមបណ្ដាខេត្ត សរុបចំនួន២៣ខេត្ត។ ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា ... Read More »
ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! មនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់ និងបានកើតឡើងចំនួន ១៥លើក។ ដូច្នេះ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ... Read More »
សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ។ ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា”
ខេត្តកំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤នេះ បានអញ្ជើញជាអធិបតី សម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ... Read More »
ករណីក្មេងទំនើង៥នាក់ រួមគ្នារំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានករណីរំលោភសេពសន្ថវៈលើក្មេងស្រីជនរងគ្រោះ អាយុ១២ឆ្នាំ បង្កឡើងដោយជនសង្ស័យចំនួន៥នាក់ កើតឡើងត្រង់ចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ... Read More »
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារក្នុងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារក្នុងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងវឌ្ឍនភាពការងារក្នុងការរៀបចំតុលាការពាណិជ្ជកម្ម ។ សូមបញ្ជាក់ថា ៖ នាទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃពុធ ... Read More »
បញ្ចប់បេសកកម្មកាទូត លោក Wang Wentian ជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ភ្នំពេញ ៖ ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួប លោក Wang ... Read More »
ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះចំណាត់ការអាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់
ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ ... Read More »
លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីប
ប្រទេសចិន ៖ រសៀលថ្ងៃទី ២៩ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីបដែលអញ្ជើញមកចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជួបប្រជុំ និងពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)
ប្រទេសស្វីស៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងដំណើរបំពេញបេសកកម្មចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដោយឆ្លើយតប ទៅនឹងកិច្ចអញ្ជើញ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Lisa ... Read More »
សមត្ថកិច្ចនគរបាលស្រុកពញាឮ បង្ក្រាបករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត (កាំបិត បង្កដោយក្មេងទំនើង) ឃាត់ខ្លួន ២នាក់ !
ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបង្ក្រាប ករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត (កាំបិត បង្កដោយក្មេងទំនើង) សមត្ថកិច្ចបញ្ជាក់ថា ... Read More »
លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ៖ ក្រុមក្មេងទំនេីងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានក្នុងសង្គម
ខេត្តបាត់ដំបង ៖ អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដាក់បទបញ្ជាទៅអភិបាល នៃគណៈ អភិ បាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុមក្មេងទំនើង ... Read More »
គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥%
ភ្នំពេញ៖ វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ – ១. ... Read More »
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន។ សម្ដេចតេជោ ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេស
ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។ ដូច្នេះយុវជន យុវតី ... Read More »
លោកអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេនិងសមុទ្រ
ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេនិងសមុទ្រ ... Read More »
បង្ហាញមុខនិងបញ្ជូនទៅកាន់តុលាការនូវក្រុមចោរប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន៩នាក់
ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ... Read More »
ថ្ងៃនេះ! លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប ... Read More »
កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមក្មេងទំនើងម្នាក់យកមកសាកសួរករណីជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅខាងជើងភ្លើងស្ដុបអង្គតាសោម ស្រុកត្រាកក់
ខេត្តតាកែវ៖ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្សពួកមួយចំនួនដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច