អុីរ៉ង់បានដឹងយ៉ាងច្បាស់ពីចេតនា អាក្រក់របស់អាមេរិក ក្រោមការដឹកនាំ របស់ប្រធានាធិបតីដូណាល់ត្រាំ ពីគម្រោងប្រើប្រាស់កម្លាំងយោធាកម្ចាត់របបដឹកនាំអុីរ៉ង់។ ជាក់ស្តែងការដកខ្លួនចេញពីកិច្ច ព្រមព្រៀងធ្វើឲ្យអុីរ៉ង់ស្ថិតក្នុងសភាពគ្រោះថ្នាក់ទាំងនោះហើយអុីរ៉ង បានចាត់វិធាការចាំបាច់ដើម្បីការពារខ្លួន ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា នៅមុនពេលអាមេរិកប្រើប្រាស់កម្លាំង យោធា គឺប្រើប្រាសសង្គ្រាមសេដ្ឋកិច្ចជាមុន ដោយដាក់ទណ្ឌកម្ម ដើម្បីកាត់ផ្តាច់ប្រភព ចំណូលរបស់ប្រទេសនោះទើបការប្រើប្រាស់កម្លាំងយោធាមានប្រសិទ្ធភាព។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការ ព្រមានខាងលើរបស់ មេដឹកនាំសាសនាដែលមានឥទ្ធិពលនៅអុីរ៉ង់ធ្វើឡើងកាលពីថ្ងៃទី ១០ ខែឧសភា ក្នុងគោលដៅរារាំងប្រធានាធិបតីអុីរ៉ងលោក Hassan Rouhani និង យល់ព្រមពិភាក្សាតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន។
ជាមួយគ្នានេះដែរលោកAyatollah Tabatabai-Nejad បានប្រកាសថា« កង ពលនាវាផ្ទុកយន្តហោះអាមេរិក នឹងត្រូវបំផ្លាញដោយមីស៊ីលរបស់អុីរ៉ង់ជាមិនខាន។ ប្រសិនបើអាមេរិកមានបំណងអាក្រក់នោះកម្លាំងទាហានរបស់យើង នឹងបាញ់មីស៊ីល រាប់សិបដើម បំផ្លាញក្រុមនាវាផ្ទុកយន្តហោះអាមេរិក។ រដ្ឋាភិបាលអុីរ៉ង់ មិនមានសិទ្ធិសម្រេចលើបញ្ហាទាំងនោះឡើយ ដោយ អំណាចស្ថិតនៅលើមេដឹកនាំជាន់ខ្ពស់បំផុត របស់យើងគឺលោក Ayatollah Ali Khame nei »។
លោក Ayatollah Ali Khamenei ជា មេដឹកនាំជាន់ខ្ពស់ និងជាមេដឹកនាំសាសនា ធំបំផុតរបស់អុីរ៉ង់។ លោកជាអ្នកនយោបាយមានទស្សនតឹងតែងបំផុត ផ្ទុយពីប្រធានា ធិបតី រ៉ូហានី ដែលមានបំណងផ្សះផ្សាជា មួយអាមេរិកនោះទេ។ទន្ទឹមនឹងនេះដែរ មេបញ្ជាការរងនៃឆ្មាំបដិវត្តអុីរ៉ង់លោក Yad ollah Javani បាននិយាយថាលោកនឹងមិនចរចាជាមួយសហរដ្ឋអាមេរិកជាដាច់ខាត។ លោកបញ្ជាក់ទៀតថា «នឹងមិនមានកិច្ចចរចាណាមួយជាមួយអាមេរិក ហើយពួកគេ នឹងមិនហ៊ានធ្វើសកម្មភាពយោធាណាមួយប្រឆាំងយើងដែរ»។
កន្លងមកថ្មីៗនាវាផ្ទុកយន្តហោះអាមេ រិក Abraham Lincoln បានឆ្លងកាត់ទន្លេ Suez ប្រទេសអេហ្ស៊ីបចូលទៅកាន់សមុទ្រ ក្រហម។ មេបញ្ជាការកងពលលេខ៥ អាមេ រិក ប្រកាសថា កងពលនាវាផ្ទុកយន្តហោះ នឹង ឆ្លងកាត់តំបន់សមុទ្រ Hormuz ជាទីតាំងយុទ្ធសាស្ត្រសំខាន់របស់អ៊ីរ៉ង់នៅពេលចាំបាច់។ រយៈពេលចុងក្រោយនេះអាមេរិកបានបង្កើនសកម្មភាពឡោមព័ទ្ធប្រទេស អុីរ៉ង់ទាំងសេដ្ឋកិច្ច និងយោធា។
កន្លងមកថ្មីៗទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មទៅលើ វិស័យផលិតដែកដែកថែប អាលុយមីញ៉ូម និងស្ពាន់របស់ អុីរ៉ង់ ខណៈប្រទេសទាំង២កំពុងប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយទីក្រុងវ៉ាស៊ីនតោន បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង និង កងយន្ដហោះទម្លាក់គ្រាប់បែកទៅកាន់ តំបន់មជ្ឈិមបូព៌ា។ចំណែកអុីរ៉ង់វិញបាន ប្រកាសបង្កើនការផលិតសារធាតុអ៊ុយរ៉ានីញ៉ូម តាមរយៈការដកខ្លួនបន្តិចម្តងៗ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ការដាក់ទណ្ឌកម្មខាងលើរបស់សហរដ្ឋ អាមេរិក គឺជាយុទ្ធសាស្ត្រដាក់សម្ពាធជា
អតិបរមា ចុងក្រោយបំផុតមួយប្រឆាំងនឹងអុីរ៉ង់ បន្ទាប់ពីប្រធានាធិបតីលោកដូណាល់ ត្រាំ ប្រកាសដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥ កាលពីខែឧសភា ឆ្នាំ២០១៨។
មន្ទីរបញ្ចកោណអាមេរិកបានបញ្ជូន ក៏ដូចជាដាក់ពង្រាយយន្ដហោះទម្លាក់ គ្រាប់បែក B-52 ចំនួន៤គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ាដោយសំអាងថា អុីរ៉ង់មាន គម្រោងការសម្ងាត់ វាយប្រហារលើកង ទ័ពអាមេរិក និងសម្ពន្ធមិត្តនៅក្នុងតំបន់ទៀតផង។ យោងតាមមន្ត្រីមន្ទីរបញ្ចកោណមួយចំនួន នៅក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះបានបង្ហើបថា យន្ដហោះទម្លាក់គ្រាប់បែក B-52 ០២គ្រឿង នឹងធ្វើដំណើរចាកចេញពីមូលដ្ឋានទ័ពអាកាសបាកដាល (Barksdale) ក្នុងរដ្ឋល្វីសស្យ៉ាណា (Louisiana) ហើយយន្ដហោះ B-52 ០២គ្រឿងផ្សេង ទៀត នឹងត្រូវចូលរួមជាមួយយន្ដហោះ ទម្លាក់គ្រាប់បែកទាំង២គ្រឿងខាងលើនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
បន្ថែមពីខាងលើនេះ យន្ដហោះទម្លាប់គ្រាប់បែកដ៏មានឥទ្ធិពល B-52 ទាំង៤ គ្រឿងនឹងដាក់ឱ្យឈរជើង នៅទីស្នាក់ការនៃទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក ប្រចាំមូលដ្ឋានទ័ពអាកាស អាល់យូដេដ (al-Udeid) ក្បែរទីក្រុងដូហា ប្រទេសកា តារ៍។
សារព័ត៌មាន AP បានផ្សាយនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩នេះថា យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក B-52 បានចុះចតក្នុងបន្ទាយយ៉ាងស្ងៀមស្ងាត់ហើយស្ថិតក្នុងទឹកដីរបស់ប្រទេសកា តារ៍ ។ រូបភាពមួយចំនួនចេញផ្សាយដោយកងកម្លាំងជើងអាកាសសហរដ្ឋអាមេរិកឲ្យឃើញថា យន្តហោះទម្លាក់គ្រាប់បែកមហាប្រល័យលោក B-52H Stratofortress បានសំកាំងស្លាបចុះចតនៅក្នុងបន្ទាយជើង អាកាស Al Udeid ទឹកដីប្រទេសកាតារ៍ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ រដ្ឋអាមេរិក ក៏បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងកងកម្លាំង យន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសំអាងថា អ៊ីរ៉ង់មានគម្រោងវាយប្រហារលើកងទ័ពអាមេរិក និងសម្ពន្ធមិត្តនៅក្នុងតំបន់។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ អុីរ៉ង់បានប្រកាសថា ខ្លួនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហា អំណាចពិភពលោក មួយឆ្នាំបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះដែរ ៕ ធី រីណា