ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Bora Menh

លោកអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេនិងសមុទ្រ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេនិងសមុទ្រ ... Read More »

បង្ហាញមុខនិងបញ្ជូនទៅកាន់តុលាការនូវក្រុមចោរប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន៩នាក់

ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ... Read More »

ថ្ងៃនេះ! លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមក្មេងទំនើងម្នាក់យកមកសាកសួរករណីជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅខាងជើងភ្លើងស្ដុបអង្គតាសោម ស្រុកត្រាកក់

ខេត្តតាកែវ៖ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្សពួកមួយចំនួនដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ... Read More »

នគរបាលឃាត់ខ្លួនក្មេងទំនើងម្នាក់ជិះម៉ូតូស៊ីម៉ាំងប្រែន ទៅសួនាំប៉ះចំមុខសញ្ញាញៀនថ្នាំ និងទើបចេញពីរគុក

ខេត្តបន្ទាយមានជ័យៈក្មេងទំនើងម្នាក់ជំនាញខាងជិះម៉ូតូបំពាក់ស៊ីម៉ាំងប្រែង បន្លឺសម្លេងរំខានអ្នកស្រុកពេញភូមិតាមផ្លូវ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងការិយាល័យនគរបាលចរចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  តាមស្ទាក់ឃាត់មកសួរនាំ ក្រោយពីយុវជនរូបនេះបានធ្វើសកម្មភាពជិះម៉ូតូ កាលពីរវេលាម៉ោង១៥ និង៤០នាទីល្ងាចថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០២៤ ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងមួយក្រុមដកហូតបានដាវ៣ដើម កំពុងជិះម៉ូតូដើររកកាប់គ្នាពេលរាត្រី 

ខេត្តបន្ទាយមានជ័យៈ ក្មេងទំនើង៣នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅពេលយប់កំពុងជិះម៉ូតូកាន់ដាវដេញកាប់គ្នា បន្ទាប់ពីសមត្ថកិច្ចចុះល្បាតដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម នៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ ។ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់ថាៈនគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារបានល្បាតក្នុងភូមិសាស្ត្រនៅចំណុចបុរី ទៀ ឆាយហាក់ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

នាយឧត្តមសេនីយ៍ ទៀ សីហា៖ មានសន្តិភាព មានការអភិវឌ្ឍនិងមានចីរភាពសង្គម ប្រកបដោយភាពសុខដុមរមនា 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញនូវចក្ខុវិស័យក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ប្តេជ្ញាចិត្តខ្ពស់ចំពោះប្រតិបត្តិការ រក្សាសន្តិភាព រួមចំណែកជាមួយរដ្ឋសមាជិក ... Read More »

ថ្នាល Verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ក្នុងការប្រកួតកម្រិតពិភពលោក

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានគូសបញ្ជាក់ថា «ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh» ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង «កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital ... Read More »

លោករដ្ឋមន្ត្រី ឌិត ទីណា និងឯកអគ្គរដ្ឋទូតអឺរ៉ុបអញ្ជើញជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF)  

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ជា “មហាវិថី ស៊ី ជីនពីង” ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន

ភ្នំពេញ ៖ ពាក់ព័ន្ធ “មហាវិថី ស៊ី ជីនពីង” កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

សូមប្រុងប្រយ័ត្នថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ មានអ្នកឆ្លងថ្មី ១៤នាក់, មានអ្នកជាសះស្បើយ ០៣នាក់ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ១៤នាក់, មានអ្នកជាសះស្បើយ ០៣នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

លោក វង្សី វិស្សុត បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យជាលើកចុងក្រោយ នូវវឌ្ឍនភាពការងារ និងបូកសរុបសកម្មភាពការងារឡើងវិញ របស់គ្រប់អនុគណៈកម្មការ ព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ... Read More »

ជនសង្ស័យ០៤នាក់កាន់កាប់អាវុធ និងរក្សាទុកគ្រឿងញៀន ត្រូវនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួន

ខេត្តតាកែវ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វេីការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលធ្វេីសកម្មភាពកាន់កាប់ដាវ កាំបិត និងពូថៅ ព្រមទាំងរក្សាទុកនូវសារធាតុញៀន ។ នេះបេីយោងតាមមន្ត្រីនគរបាលខេត្តតាកែវ បានឲ្យដឹងនាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ... Read More »

ជំនួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួប លោក ... Read More »

សុភាពនារី ស្វែងយល់ អំពី ទារកលើសទម្ងន់ពេលកើត អាចប្រឈមបញ្ហាអ្វីខ្លះ?

ភ្នំពេញ ៖ ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ពេលកើតលើសពី ៤000ក្រាម ឬលើសពី ៩០ percentile នៃទម្ងន់ជាមធ្យមរបស់ទារកធម្មតា។ តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% អាចផ្តល់កំណើតនូវទារកដែលលើសទម្ងន់។ ... Read More »

លោក Wang Huning ជួបពិភាក្សាការងារជាមួយលោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី

ប្រទេសចិន ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាថ្ងៃទី ២៨ ... Read More »

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគសម្រាប់ជួយកុមារកម្ពុជា

ភ្នំពេញ ៖ តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការ កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ លោកស្រីពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ នៃកម្ពុជា ... Read More »

តុលាការខេត្តស្វាយរៀង សម្រេចចោទប្រកាន់ជនសង្ស័យ ចំនួន០៩នាក់ និងបក្ខពួក ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ខេត្តស្វាយរៀង៖ តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានសម្រេចចោទប្រកាន់ជនសង្ស័យ ចំនួន០៩នាក់រួមមាន៖ ឈ្មោះ យ៉ន រិទ្ធី ហៅ ដែត ,ឈ្មោះ អឿន វិបុល ,ឈ្មោះ គ្រូច ពៅ ... Read More »

លោក វង្សី វិស្សុត ចាត់ទុកការប្រតិបត្តិល្អក្នុងការរៀបចំនិងការអនុវត្តបទប្បញ្ញត្តិ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ«សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្ដី, ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន ... Read More »

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon ... Read More »

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ... Read More »

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតីលើកទឹកចិត្ត ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បញ្ចូលនូវកម្មវិធី សិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជា ប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបាននូវ ... Read More »

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤,០០០ គីឡូម៉ែត្រនៅកម្ពុជា ។

ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន ប្រសិទ្ធ នាមជា «មហាវិថីស៊ីជីនពីង»។ ពិធីបើកផ្ទាំង «មហាវិថីស៊ីជីនពីង» ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ... Read More »

ប្រធានរដ្ឋសភា៖ ឯកឧត្តម Wang Wentian ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំ កម្ពុជា-ចិន

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀនជាង ២៥៤គីឡូក្រាម

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ ... Read More »

ចាប់ខ្លួនបានជនសង្ស័យ០២នាក់ និង០២នាក់ទៀតគេចខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស 

កណ្តាល ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង និងនគរបាលស្រុកកៀនស្វាយ ធ្វេីការឃាត់ខ្លួននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ ។ ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ... Read More »

សម្ដេចធិបតីលើកទឹកចិត្ត ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ គុណធម៌ សីលធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមួយ មានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីនៃពិធីជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅវិមានសន្ដិភាព។ ... Read More »

លោកយាយ ខឹម សារឿ ន អាយុ ៨៥ ឆ្នាំ ចាស់ជរា តស៊ូដើរបេះបន្លែ កំពីងពួយ ស្លឹកបាស់ ស្លឹកដំឡូងឈើ ត្រាវ និង ម្អម យកមកលក់នៅផ្សារ ក្រមួន ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកយាយ ខឹម សារឿ ន អាយុ ៨៥ ឆ្នាំ ចាស់ជរា រស់នៅ ភូមិ ចំបក់ ពាម សង្កាត់ ... Read More »

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនដៃដល់ក្នុងករណីឃាតកម្ម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំនួន២នាក់

ខេត្តត្បូងឃ្មុំ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ... Read More »

សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការរៀបចំ សមាគមសិល្បករកម្ពុជា ចាប់ពីការបោះឆ្នោតជ្រើសរើសលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានថ្មី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាត ឱ្យប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងកោតសរសើរចំពោះការរៀបចំ សមាគមសិល្បករកម្ពុជា ចាប់ពីការបោះឆ្នោតជ្រើសរើសលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានថ្មី។ នៅព្រឹកថ្ងៃអង្គារ ... Read More »