ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: molica

ថ្នាក់ដឹកនាំ បុគ្គលិក មជ្ឈមណ្ឌលព័ត៌មាននគរវត្តប្រារព្ធពិធីហូបអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ ៖ នាព្រឹកថ្ងៃ សៅរ៍ ១៣កើត ខែកក្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ នេះបុគ្គលិកនិងថ្នាក់ដឹកនាំមជ្ឈមណ្ឌលព័ត៌មាននគរវត្តទាំងអស់បានរៀបចំពិធីទទួលទានអំបុកក្នុងន័យហូបអំបុកខ្មែរដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ... Read More »

លោកអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ នៃកំណើតកងទ័ព១៩៥៣-២០១៩

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកក្តិក ឆ្នាកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តស្ទឹងត្រែង ប្រារព្ធពិធីអបអរសាទរ​ខួប​ អនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ... Read More »

កម្លាំងការពារដែនអាកាសអ៊ីរ៉ង់​បាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើក​១គ្រឿង របស់បរទេស

ក្រោយអ៊ីរ៉ង់ប្រកាសថា បានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើករបស់បរទេសមួយគ្រឿង ដែលបានហោះចូលក្នុងដែនដីអ៊ីរ៉ង់ ។ ភ្លាមៗនោះ អាមេរិក បានប្រកាសថា មិនមែនយន្តហោះរបស់ខ្លួនឡើយ​ ដោយយន្តហោះ គ្មានមុស្សបើកនៅទាំងអស់ មិនបានបាត់បង់មួយគ្រឿងណាឡើយ​។ ប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីរ៉ង់បានរាយការណ៍ថា កងកម្លាំងការពារដែនអាកាសរបស់យោធាអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្តហោះដ្រូន មួយគ្រឿងនៅទីក្រុង ... Read More »

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្រ្តី និងប្រជាពលរដ្ឋជាច្រើនកុះករ ចូលរួមពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរ បស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ... Read More »

អាមេរិកបង្កើនប្រសិទ្ធភាពនៃអាវុធឡាស៊ែរ នៅក្នុងការធ្វើសង្គ្រាម​

អាវុធឡាស៊ែរដើរតួនាទីយ៉ាងសំខាន់នៅក្នុងសម័យទំនើបកម្មសព្វាវុធ ដោយប្រទេសជាច្រើន បានបង្កើនការផលិតអាវុធល្បឿនលឿនដើម្បីការពារខ្លួន​។ ឡាស៊ែរ ត្រូវបានគេចាត់ទុកថា ជាអាវុធទំនើបបំផុត ដែលអាចកម្ទេចគោលដៅហោះហើរ ល្បឿនលឿនបានយ៉ាងមានប្រសិទ្ធភាព​ ។ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ... Read More »

សញ្ញាវិជ្ជមាននៅក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន

ការប្រឈមមុខតានតឹងក្នុងវិស័យពាណិជ្ជកម្មរវាងអាមេរិក នឹងចិន រយៈពេល ជាង​១៦ខែកន្លងមក ធ្វើឲ្យវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរ ធ្លាក់ចុះដូចគ្នា មិនតែប៉ុណ្ណោះ បានប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក​​ ។ នៅពេលនេះ ចិន និងអាមេរិក បានព្រមព្រៀងគ្នា លុបពន្ធ ទៅលើទំនិញនាំចូល​ ... Read More »

បុរសម្នាក់ញៀនស្រាចងកសម្លាប់ខ្លួននឹងដើមពោធិ៍ មិនដឹងមូលហេតុ

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកក្រឡាញ់អះអាងថា បាន ចងកសម្លាប់ខ្លួនលើដើមពោធិ៍ បង្កឲ្យមានការភ្នាក់ផ្អើល កាលពីវេលាម៉ោង ១៦និង០០នាទី នៅថ្ងៃទី៨ ខែវិច្ឆិកា នៅចំណុចមាត់ស្រះសហគមន៍ ខាងជើងភូមិ ស្ថិតនៅភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ... Read More »

កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៩ វិច្ឆិកា ២០១៩ នេះ ខ្ញុំនិងមន្រ្តីរាជការមកពីគ្រប់ក្រសួង​ ស្ថាប័ន​ កងកម្លាំងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ កូនក្មួយ​សិស្សានុសិស្ស​ បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ចូលលួចលុយគេក្នុងផ្ទះ ម្ចាស់គេដឹង ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះគេ រួចលួចលុយអស់មួយចំនួន ខណៈដែលម្ចាស់ផ្ទះចេញទៅធ្វើការបាត់ ចុងក្រោយជនរងគ្រោះជាម្ចាស់ផ្ទះដឹង ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ករណីនេះ បានកើតឡើង នៅថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១០នាទី ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ... Read More »

ស្លាប់ និងរបួសជាង​៣០នាក់ ខណៈផ្ទះយ៉ាងតិច​១០០ខ្នង​ត្រូវបំផ្លាញដោយសារភ្លើងឆេះព្រៃ នៅអូស្ត្រាលី

អាជ្ញាធរប្រទេសអូស្ត្រាលី​បានបញ្ជាក់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា យ៉ាងតិច​មនុស្ស​២នាក់​បានស្លាប់ និង​លំនៅឋាន​ពលរដ្ឋ​ប្រហែល​១០០ខ្នង​ត្រូវបានបំភ្លេចបំផ្លាញ​ដោយភ្លើងឆេះព្រៃ រាលឆេះ​នៅ​ទូទាំងតំបន់​ភាគខាងកើត​ប្រទេសអូស្ត្រាលី ។ អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian ក៏បានថ្លែងផងដែរថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទ​នៅ​តំបន់ផាត់សណ្តាយ កើតមានព្រោងព្រាត

បទល្មើសនេសាទ​តាមរយៈការប្រើប្រាស់ឧបករណ៍ខុសច្បាប់​បាននិងកំពុងកើតមាន​យ៉ាងសកម្ម គគ្រឹកគគ្រេង​នៅឃុំ​ផាត់សំណាយ ព្រំប្រទល់​រវាងស្រុក​កំពង់ស្វាយ នឹងស្រុកសន្ទុក​ក្នុងដែនសមត្ថកិច្ច នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ លោក យ៉ាន់ វិសាក់ ហៅសែ ។ ពួកឈ្មួញ​អ្នករកស៊ីដាក់​បទល្មើសនេសាទ​នៅតំបន់នោះអះអាងថា វាជាធម្មតា​ និងដូចបណ្តាឆ្នាំមុនៗដែរ អ្នកប្រើប្រាស់​ឧបករណ៍ល្មើសច្បាប់សុទ្ធតែត្រូវរ៉ូវ​ជាមួយ​លោកយ៉ាន់ វិសាក់ ... Read More »

បន្ទាប់ពី​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩ ​វិច្ឆិកា លោក នេត សុីថុន អធិការដ្នាននគរបាលខណ្ឌ៧មករា បន្ត​ជួបជុំ​អកអំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​!

ភ្នំពេញ​៖ បន្ទាប់ពី​ជួបជុំ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា អធិការដ្នាននគរបាលខណ្ឌ៧មករា បាន​ជួបជុំ​ទទួលទាន​អំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​។ ពិធី​ជួបជុំ​ទទួលទាន​អំបុក ត្រូវបាន​ធ្វើឡើង ដោយនៅ​ភ្នំពេញ នៅ​វត្តភ្នំ តាម​សាលាខណ្ឌ សាលាសង្កាត់ ហើយ​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស ... Read More »

សន ពិសិដ្ឋថាប្លែកពេលប៉ះព្រះកាយច័ន្ទលើកដំបូងក្នុងរឿង សម្បថដងស្ទឹង

ភ្នំពេញ៖ ទីបំផុតតារាសម្តែងលោក សន ពិសិដ្ឋ និង​ព្រះ​កាយ​ច័ន្ទ នឹងសម្តែងតំណែងជាតួឯករួមគ្នាជាជាលើកដំបូង​​ក្នុង​ខ្សែ​ភាពយន្ត​បែប​ស្រុក​ស្រែ​រឿង សម្បថដងស្ទឹង ។ ជំនួបលើកដំបូងនេះត្រូវបានតារាសម្តែងទាំងពីរថាពិតជាប្លែក និងរំពឹងថាទទួលបានកាគាំទ្រច្រើនពីទស្សនិកជន។ ភាពយន្តភាគរឿង “សម្បថ​ដង​ស្ទឹង” ផលិត​ដោយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​និយាយ​ពី​ចំណង​ស្នេហ៍​រវាង​កំលោះ​ក្រមុំ​មួយ​គូ​នៅ​តំបន់​ស្រុក​ស្រែ​ចម្ការ ក្នុង​នោះ ... Read More »

ROLLS-ROYCE បំពេញត្រកូល BLACK BADGE ជាមួយម៉ូឌែលCULLINAN

ចក្រភពអង់គ្លេស ៖ ក្រុមហ៊ុន Rolls-Royce Motor Cars បានបង្ហាញរថយន្តស៊េរី Black Badge (ឡូហ្គោពណ៌ខ្មៅ) ជាលើកដំបូងរបស់ខ្លួន ក្នុងកម្មវិធីពិពណ៌រថយន្តក្នុងទីក្រុងហ្សឺណែវ កាលពីខែមីនាឆ្នាំ២០១៦។ Rolls-Royce បានបង្ហាញរថយន្តប្រភេទ ... Read More »

សាទរ កញ្ញាឯកកម្ពុជា ចន សុទីម៉ា គ្រងម្កុដលំដាប់រងទីបួន Miss Tourism International ឆ្នាំ ២០១៩

ភ្នំពេញ៖ សាទរដំណឹងល្អគឺកញ្ញា ចន សុទីម៉ា វ័យ២០ឆ្នាំរបស់កម្ពុជាបានគ្រងម្កុដលំដាប់ទី៤ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Tourism International ឆ្នាំ 2019 ដែលត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ចន សុទីម៉ា ដែលជា ម្ចាស់ ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន៥នាក់ ទៅតុលាការ ពីបទ បង្ខាំងមនុស្សទុកជំរិតទារប្រាក់

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន០៥នាក់ ទៅតុលាការ ក្រោមការចោទប្រកាន់ពីបទ បង្ខាំងមនុស្សទុកជំរិតទារប្រាក់ រំលោភលើលំនៅដ្ឋាន ... Read More »

ផ្សាយផ្ទាល់(Live): សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបលេីកទី៦៦​នៃការបង្កើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ផ្សាយផ្ទាល់(Live): សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៦​ និងខួបលេីកទី៦៦​នៃការបង្កើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹកថ្ងៃសៅរ៍១៣កើត ... Read More »

ថ្ងៃនេះ​ ​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី៦៦​ ​ទិវា​បុណ្យ​ឯករាជ្យជាតិ​

ភ្នំពេញៈ នៅថ្ងៃទី៩ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​ ​គឺជា​ខួប៦៦ឆ្នាំ​ ​នៃ​ការ​ទាមទារ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ពី​អាណានិគម​និយម​បារាំង​ត្រឡប់មកវិញ​។​ ​នៅ​ថ្ងៃនេះ​ ​យើងសូមលើកយកប្រវត្តិខ្លះៗ ​នៃ​ការ​ទាមទារ​ឯករាជ្យ​នេះ​ ​ក្រោម​ការដឹកនាំ​របស់​ព្រះបាទ​សម្តេច​ព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះ​មហា​វីរក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ... Read More »

ផ្សាយផ្ទាល់(Live): សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី ៦៦ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ផ្សាយផ្ទាល់(Live): សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី ៦៦ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹកថ្ងៃសៅរ៍១៣កើត ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី ៦៦

ភ្នំពេញៈ នៅព្រឹកថ្ងៃសៅរ៍១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ ... Read More »

អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញៈ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០១៩)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៦ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ ... Read More »

សម្ដេចតេជោហ៊ុន សែន កោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ(U19)កម្ពុជាយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១

ភ្នំពេញ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ(U19)កម្ពុជាយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី ... Read More »

ប្រុសស្រីមួយគូបើករថយន្តឡិចស៊ីស330 មួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ ហើយសម្ដីគឃ្លើនសួរអ្នកសាព័ត៌មានថា ចង់បានលុយប៉ុន្មាន?

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ និងស្ត្រីម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្ត lexus rx330 មួយគ្រឿងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជា ១០០ ម៉ែត្រទើបទៅមុខលែងរួច ខណៈនោះក៏មានក្រុមអ្នកព័ត៌មានជាច្រើនស្ថាប័នចុះទៅដល់កន្លែងកើតហេតុឡាយផ្ទាល់ភ្លាមៗ ស្រាប់តែប្រុសស្រីមួយគូដែលបើករថយន្តមករករឿងអ្នកសារព័ត៌រួចសួរដោយសំដីគឃ្លើនយកមេឃទ្រាប់គូទអង្គុយថា ចង់បានលុយប៉ុន្មានគាត់ឲ្យ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៌មានហួសចិត្តគ្រប់គ្នាៗ។ ហេតុការណ៍នេះ ... Read More »

៩ វិច្ឆិកា ឆ្នាំ១៩៥៣ ជាស្នាមព្រះហស្ថព្រះករុណាសម្ដេចព្រះបាទ នរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញៈ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តែងការកោតសរសេីរនិង​វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ នាយទាហាន នាយទា ហានរង ពលទាហានដោយស្មារតីទទួលខុសត្រូវគោរពបទ បព្ជាារបស់ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម) បន្តវេនពីរៀម ច្បងជំនាន់មុនៗ ... Read More »

ម្ចាស់ពានសំនៀងអាថ៌កំបាំង ភី ថាត់ បញ្ចេញបទចម្រៀងលើកដំបូងនៅរស្មីស្ទឹងសែន

ភ្នំពេញ៖ ម្ចាស់ពានសំនៀងអាថ៌កំបាំងចំណាត់ថ្នាក់លេខ២ លោក សឿន រ៉ាវី ហៅ ភីថាត់ ស្រាប់តែលេចមុខក្នុងបទចម្រៀងថ្មីOriginal Song លើកដំបូងរបស់ខ្លួននៅក្នុងផលិតកម្មរស្មីស្ទឹងសែន ។ បទចម្រៀងរបស់ អតីតពិធីករមានប្រជាប្រិយរបស់វិទ្យុថោនរូបនេះគឺជាបទចង្វាក់ប្រជាប្រិយខ្មែរដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ... Read More »

យុវជនពីរនាក់ បើកជែងរថយន្តកុងតឺន័រ ប៉ះជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនពីរនាក់បើកម៉ូតូជែងជាមួយរថយន្តកុងតឺន័រ បានប៉ះជាមួយម៉ូតូមួយទៀត បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូមួយគ្រឿងទៀតបើកគេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវហាន់ណូយកែងនឹងផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ជិះម៉ូតូរុឺម៉ករកទិញអេតចាយ កម្មអកុសលត្រូវរថយន្តបុកស្លាប់នៅជិតស្ពានកំពង់ទួល

ភ្នំពេញ ៖ បុរសម្នាក់ជិះរឺម៉កដើរទិញអេតចាយត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ មួយតោនកន្លះបុកពេញទំហឹងបណ្ដាលឲ្យគាត់រងរបួសធ្ងន់ត្រូវចំដើមទ្រូង ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យតែកម្មអសលដល់ពាក់ កណ្ដាលផ្លូវគាត់បានស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ... Read More »

ទាំងពលរដ្ធ ទាំងភ្ញៀវជាតិ និងអន្តរជាតិផ្ទុះការិះគន់កាន់តែខ្លាំងទៅលើប្រធានមន្ទីរសាធារណការខេត្តសៀមរាប

ខេត្តសៀមរាប៖ ចាប់តាំងពី លោកគី វីរិន្ទ ទទួលបានតំណែង ជាប្រធានមន្ទីរសាធារណការខេត្តសៀមរាប ជំនួសលោក គឹម ប៉ុណ្ណា រួចមកគឺលោក គី វីរិន្ទ រហូតមកដល់ពេលនេះមានបណ្ដាញសារព័ត៌មានបានផ្សាយថា ប្រជាពលរដ្ឋ នៅមិនទាន់ឃើញ ... Read More »

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានបញ្ចប់បេសកកម្មកាទូតទៅកាន់ប្រទេសឥណ្ឌូណេស៊ីប្រកបដោយជោគជ័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក ឧកញ៉ា បណ្ឌិត អូស្មានអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានចុះបេសកកម្មដោយជោគជ័យនៅឯសាធារណរដ្ឋឥណ្ឌូណេស៊ីអស់រយៈពេល ៤ ថ្ងៃ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចបានទាំងរថយន្ត និងម្ចាស់   

ភ្នំពេញ ​៖​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែវិច្ចិកា  ឆ្នាំ២០១៩ មានបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តឡិចស៊ីស RX300 បួងចង្កូតជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅចំណុចមុខដេលីកាហ្វេ​ តាមបណ្តោយផ្លូវលេខ១១៣កែងនឹងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់បឹងកេងទី២​ ខណ្ឌបឹងកេងកង បណ្តាលឲ្យរងការខូចខាតវៀចមួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ និងផ្ទុះពោងការពារសុវត្ថិភាពហើយព្យាយាមបើករត់ ... Read More »