ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: កុលាប

🇺🇸ប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រកាសភាពអាសន្នថ្នាក់ជាតិក្នុងសហរដ្ឋអាមេរិក

ទីក្រុងវ៉ាសុីនតោន៖ លោកដូណាល់ត្រាំដែលត្រូវបានចោទប្រកាន់ថាបានឆ្លងវីរុសcovid-19នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមីនា លោកបានប្រកាសរដ្ឋក្នុងភាពអាសន្ននៅក្នុងប្រទេសដើម្បីដោះស្រាយវិបត្ដិនេះ។ លោកបានថ្លែងសុន្ទរកថាមួយនៅសេតវិមានថា«ដើម្បីបញ្ចេញនូវអំណាចពេញលេញនៃធនធានរបស់រដ្ឋាភិបាលខ្ញុំសូមប្រកាសជាបន្ទាន់អំពីភាពអាសន្នរបស់ជាតិ។ លោកបានមានប្រសាសន៍ថា«ខ្ញុំនឹងបញ្ចេញទឹកប្រាក់ចំនួន៥០ពាន់លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុស covid-19។ ថវិកាចំនួន៥០ពាន់លានដុល្លារដែលត្រូវបានសម្របសម្រួលដោយសភាគ្រប់គ្រងគ្រោះមហន្ថរាយធម្មជាតិនិងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធហៅកាត់ថា FEMA(federal emergency management agency)។ ដូច្នេះទីក្រុងវ៉ាសុីនតោនអាចទាញយកមូលនិធិរហូតដល់៥០ពាន់លានដុល្លារដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា ... Read More »

ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត

ភ្នំពេញ ថ្ងៃទី ១៣ មីនា ឆ្នាំ ២០២០ ក្នុងថ្ងៃនេះ សែលកាតបានប្រកាសជាផ្លូវការនូវការទទួល ព្រះនាងតូចនរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្ម គម្រប់៨ វស្សា ... Read More »

សំពះរបៀបរបស់ជាតិខ្មែរ ក៏ព្រះអង្គម្ចាស់ Charles នៃចក្រភព អង់គ្លេសយកគំរូតាមប្រើការ ជំនួសឲ្យការចាប់ដៃ(មានវីដេអូ)

ប្រទេសអង់គ្លេស៖ សូមបញ្ជាក់ថា ឥទ្ធិពល នៃជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាថ្មី (COVID- 19) បានសម្លាប់មនុស្សជិត ៥០០០នាក់ បានធ្វើឲ្យ ទម្លាប់រាក់ទាក់គ្នា ជាសាកល មានការ ប្រែប្រួលគួរឲ្យកត់ សម្គាល់ ។ ... Read More »

ប្រទេសជាច្រើននៅតំបន់អឺរ៉ុប សម្រេចបិទសាលារៀនទប់ស្កាត់ឆ្លង Covid-19

បច្ចុប្បន្ន អឺរ៉ុប បានក្លាយទៅជា «សម្បុក» កូវីដ-១៩ ក្រោយពេលដែលចិនបានបំផ្លាញ សម្បុកកូវីដ-១៩ នៅទីក្រុងវូហានដោយជោគជ័យ​។ ចិនមានអ្នកឆ្លងនិងស្លាប់ធាក់ចុះទាបបំផុត ហើយ នៅចុងខែមីនានេះ និងមិនមានអ្នកឆ្លងទៀតឡើយ។  ប្រទេសនៅក្នុងតំបន់អឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង ប្រទេសនៅតំបន់អឺរ៉ុប ... Read More »

អុញនោះ! កូវីដ-១៩ ឆ្លងដល់ស្ថាប័នកំពូលរបស់ពិភពលោកហើយ

អង្គការសហប្រជាជាតិគឺជាស្ថាប័នកំពូលរបស់ពិភពលោកទាំងមូល ពេលនេះ មានមន្ត្រីរបស់អង្គការកំពូលនេះឆ្លងវីរុសកូវីដ-១៩ហើយ​។ មន្ត្រីការបរទេសប្រចាំនៅអង្គការសហប្រជាជាតិ មកពីប្រទេសហ្វីលីពីន ​ត្រូវបានរកឃើញឆ្លងវីរុស​ Covid-19 កាលពីថ្ងៃទី​១២ខែមីនា​។ មន្ត្រីហ្វីលីពីនទាំងអស់ត្រូវបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក នេះជាករណីដំបូងគេបង្អស់​ នៅអង្គការសហប្រជាជាតិ ដែលមានមន្ត្រីការបរទេសប្រចាំការនៅទីនោះឆ្លង Covid-19។ នៅអង្គការសហប្រជាជាតិ ហ្វីលីពីនមានមន្ត្រីការបរទេសនិងបុគ្គលិក ... Read More »

ភ្លើង​ឆេះ​ព្រៃ​ពូជ​គ្រញូង​ កម្លាំងចម្រុះចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងយប់

ខេត្តសៀមរាប​៖​  ​ភ្លើង​ឆេះ​ព្រៃរាប់សិបហិកតា​បាន​កើតឡើង​នៅវេលាម៉ោង២និង១០នាទីរយប់ថ្ងៃ​ព្រហស្បតិ៍​ ៤​រោច​ ខែ​ផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២​នឹង​00​នាទី​ រំលង​អា​ធ្រា​ត្រ​​ចំណុច​ ព្រៃ​ពូជ​គ្រញូង​ដាំ​ឆ្នាំ​២០១២​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម​ ឃុំ​ឃុន​រាម​ ... Read More »

កាន់តែវឹកវរហើយ ភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏ឆ្លង កូវីដ-១៩ដែរ

បច្ចុប្បន្នកូវីដ-១៩ បានឆ្លងរាលដាលដល់ មន្ត្រីធំៗជាច្រើន នៅជុំវិញពិភពលោកទាំងអនុប្រធានាធិបតី តំណាងរាស្ត្រ នៅឡើយតែនាយករដ្ឋមន្ត្រីប្រធានាធិបតី មិនទាន់ឃើញមានករណីឆ្លងនៅឡើយទេ ។ ប៉ុន្តែមានសញ្ញាជាច្រើនដែលអាចឆ្លងដល់ថ្នាក់ដឹកនាំកំពូលដោយសារតែ អ្នកនៅក្បែរខ្លួនបានឆ្លងវីរុសផ្លូវដង្ហើមនេះ ។ ពេលនេះភរិយានាយករដ្ឋមន្ត្រីកាណាដា ក៏រកឃើញឆ្លងវីរុសផ្លូវដង្ហើម COVID-19 ។ ... Read More »

ឆ្លើយតបនឹងទូរទស្សន៍បរទេសមួយ , សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “កូវីដ១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយ វាកាចសាហាវជាង”

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះ មានប្រសាសន៍ថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថា ខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ”។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតប ... Read More »

ឥណ្ឌូនេស៊ីមានគម្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីកំពុងថ្លឹងថ្លែងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣២ ដោយកំពុងពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Soft​ Bank លោក Masayoshi Son និងវិនិយោគិនដទៃទៀត សម្រាប់ការគាំទ្រ ដែលផ្តោតលើរដ្ឋធានីថ្មីដែលកំពុងសាងសង់ដ៏ធំមហិមា។ ប្រធានក្រុមប្រឹក្សា ... Read More »

រថយន្តកាមរីបាឡែន​វ៉ាជែង​ ជ្រុលបុក​រ៉ឺម៉ក​ម៉ូតូ​

ភ្នំពេញ ៖បុរសម្នាក់បេីករថយន្តកាមរីបាឡែននិងមាននារីម្នាក់រួមដំណេីរជាមួយសង្ស័យស្រវឹងបេីកវ៉ាជែងក៏ជ្រុល​ទៅ​បុក​និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​កៅអី​ការ​ ពី​ក្រោយ​ រុញ​ផ្ទុប​និង​ដេីម​ក្ងោក​ ហើយ​រថយន្ត​បន្ត​ទៅ​បុក​ទ្វារ​ផ្ទះ​លក់​គ្រឿង​សំណង់​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់​ចំនួន​២នាក់​  ។ ​ ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើងកាលពីវេលាម៉ោង​ ១០និង​៤០នាទី​យប់​ ថ្ងៃ​ទី​១២​ ខែ​មិនា​ ឆ្នាំ​២០២០​ ទុលមុខ​ផ្ទះលេខ​៣៤៥​​យីហោ​ ... Read More »

អតិថិជនព្រូដិនសលទទួលបានអត្ថប្រយោជន៍ការពារបន្ថែម ដោយមិនចាំបាច់បង់បុព្វលាភបន្ថែម

ភ្នំពេញ (១២ មីនា) – ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួនក្នុងករណីអកុសលបង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ដែលជាប្រភេទជំងឺ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននៅក្នុងខែមករា ហើយឥឡូវនេះបានកំពុងរីករាលដាលពាសពេញពិភពលោក។ ... Read More »

ការជួយសង្គ្រោះក្រុមហ៊ុនរុំព័ទ្ធដោយបំណុល Oxley ស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីបញ្ហានៅកម្ពុជា

សិង្ហបុរី (២ មីនា ២០២០)បន្ទាប់ពីស្ថិតក្នុងស្ថានភាពអវិជ្ជមានអស់រយៈពេលជាច្រើនខែដោយសារបំណុលដ៏​ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន លទ្ធភាពវិលទៅរកស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings Limited ហាក់រលាយបាត់ម្ដងទៀត​ បន្ទាប់ពីការវិវត្តក្នុងប្រទេសកម្ពុជានិង​ការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) នៅ​ក្នុង​ប្រទេសចិននាពេលថ្មីៗនេះ។ បន្ទាប់ពីមានសញ្ញាវិជ្ជមានក្នុងរយៈពេលខ្លីនាដើមឆ្នាំ២០១៩ ដោយសារការលក់អគារ Chevron’s ... Read More »

តារាចម្រៀងខ្មែរសុរិន្ទ ទៅបំពេរអារម្មណ៍អ្នកបាត់ដំបងនៅថ្ងៃបុណ្យទន្លេ

​ភ្នំពេញ៖តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណាពេជ្រ គ្រោងនឹងដឹកនាំសិល្បករខ្មែរមួយចំនួន ពិសេសសិល្បករខ្មែរសុរិន្ទ អ្នកនាង ជេន សាយចៃ និងលោក ឃុង ឃុយ ដើម្បីចូលរួមព្រឹត្តការប្រគំតន្ត្រី ច្រៀងរាំមួយនាខេត្តបាត់ដំបងនៅថ្ងៃទី១៣ ខែមីនាខាងមុខនេះ។ ការចេញច្រៀងនេះស្ថិតក្នុងកម្មវិធីបុណ្យទន្លេនៅខេត្តមួយនេះផ្ទាល់តែម្តង។ ... Read More »

«ករណីរកឃើញស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ មានផ្ទុកមេរោគ Covid-19» ក្រសួងសុខាភិបាលចេញប្រកាសព័ត៌មានផ្លូវការលម្អិតភ្លាមៗទាំងយប់

ភ្នំពេញ៖ «ករណីរកឃើញស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ មានផ្ទុកមេរោគ Covid-19» ដែលចូលមកខេត្តកំពង់ចាម តាមនាវាទេសចរណ៍មកពីប្រទេសវៀតណាម ត្រូវបានក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានបានរៀបរាប់ឲ្យដឹងថា៖ នៅរសៀលម៉ោង៤៖៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស័រកម្ពុជា បានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ ... Read More »

មេដឹក​នាំ​ជា​ស្ត្រី​របស់ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

  ភ្នំពេញ៖ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ចូលរួម​ជា​ចំណែក​យ៉ាង​ធំ​ក្នុង​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។ ភាព​ជោគ​ជ័យ​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​​ឈាន​មុខ​គេ​មួយ​នេះ ដែល​​​ទទួល​បាន​​អ្នក​ដំណើរ​ដ៏​ខ្ពស់​បំផុត​ក្នុង​ប្រទេស​វៀត​ណាម​នោះ អាស្រ័យ​​ទៅលើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មេដឹក​នាំ​ពោរ​ពេញ​ដោយ​ទេព​កោសល្យ​របស់​ក្រុមហ៊ុន​​។មេដឹកនាំ​​២​នាក់​ក្នុង​ចំណោម​មេដឹក​នាំ​ដ៏ល្បី​ល្បាញ​បំផុត គឺ​លោក​ស្រី​អគ្គ​នាយក Nguyen Thanh Ha និង​​លោក​ស្រី Nguyen ... Read More »

ប្រធានក្រុមប្រឹក្សាអុីតាលីប្រកាសការពង្រឹងវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសcovid-19

កាលពីល្ងាចថ្ងៃច័ន្ទទី០៩ខែមីនាឆ្នាំ២០២០រដ្ឋាភិបាលអុីតាលីបានបន្ថែមច្បាប់មួយក្រឹត្យទៀតទៅកាន់ប្រទេសទាំងមូលនូវវិធានការណ៍ដែលបានអនុវត្ដរួចហើយនៅក្នុងតំបន់ខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីត១៩។ ក្នុងសន្និសីទកាសែតមួយប្រធានក្រុមប្រឹក្សាអុីតាលីលោក Giuseppe Conte បានដាក់កំហិតថា«ចៀសវាងការផ្លាស់ប្ដូរទីកន្លែងនៅគ្រប់ប្រទេសអុីតាលី»និងបានហាមឃាត់រាល់ការប្រមូលផ្ដុំឫ បាតុកម្មដែលចាប់ផ្ដើមពីព្រឹកថ្ងៃអង្គារនេះតទៅ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់Ansa បានរាយការណ៍ថា ជនជាតិអុីតាលីអាចធ្វើតំណើរបានដោយសារហេតុផលវិជ្ជាជីវៈឫសុខភាពចំណែកសាលារៀនទាំងអស់នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី០៣ខែមេសាគឺមិនមែនថ្ងៃទី១៥ខែមីនាដូចដែលបានគ្រោងទុកពីមុនឡើយ។ ក្នុុងពេលធ្វើសន្និសីទកាសែតនៅឯវិមានរដ្ឋាភិបាលលោកGiuseppe Conteបានបញ្ជាក់ធ្ងន់ៗថា«ខ្ញុំនឹងចុះហត្ថលេខាលើក្រឹត្យមួយនេះដែលអាចសង្ខេបដូចតទៅ៖ខ្ញុំស្នាក់នៅផ្ទះរបស់ខ្ញុំប្រទេសអុីតាលីទាំងមូលនឹងក្លាយជាតំបន់ការពារហើយតំបន់ក្រហមនឹងលែងមាននៅឧបទ្វីបមិនមានពេលវេលាទៀតទេក្នុងការខ្ជះខ្ជាយតួលេខបានប្រាប់យើងថាយើងមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងករណីមានការចម្លងវីរុសcovid19អ្នកជម្ងឺសម្រាកព្យាបាលនៅមន្ទីពេទ្យយ៉ាងយកចិត្តទុកដាក់ហើយជាអកុសលក៍មានមនុស្សស្លាប់ផងដែរ។ ពួកយើងត្រូវតែផ្លាស់ប្ដូរឥរិយាបថឥឡូវនេះ។ ប៉ុន្ដែវិធានការណ៍ទាំងនេះមិនអនុវត្ដដល់ភ្នាក់ងារដឹលជញ្ជូនសាធារណៈឡើយក្នុងគលបំណងដើម្បីធានានូវនិរន្ដរភាពនៃសកម្មភាពសេដ្ឋកិច្ចនិងអនុញ្ញាតឲ្យប្រជាជនទៅធ្វើការបាន។ លោក Giuseppe ... Read More »

បុរសម្នាក់ប្រើផលិតផលសម្រកទំងន់បង្កគ្រោះថ្នាក់ដល់ជីវិត ក្នុងបុរីរុងរឿង

ភ្នំពេញ៖ បុរសម្នាក់មានជំងឺទឹកនោមផ្អែម និងមាឌធំ ដោយចង់ស្រកទំងន់ ខ្វៈការប្រឹក្សាពីក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិត បានសម្រេចចិត្តប្រើផលិតផលសម្រកទង្ងន់ ក៏ប្រតិកម្ម បណ្តាលអោយមានក្អួត និងធ្លាក់ឈាម ដួលសន្លប់បាត់បង់ស្មារតី ជួយអន្តរាគមន៍មិនទាន់ ក៏បានដាច់ខ្យល់ស្លាប់នៅមុខទ្វារផ្ទះរបស់ខ្លួនក្នុងបុរី រុងរឿង។ នេះបើតាមការអោយដឹងពីក្រុមគ្រួសារជនរងគ្រោះ ... Read More »

ថ្ងៃស្អែកនេះ ប្រទេសកម្ពុជានឹងរៀបចំវេទិកា ASEM Day

ភ្នំពេញ ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រារព្ធទិវា ASEM DAYនៅថ្ងៃស្អែកនេះ ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសយុវជន កម្ពុជា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13) ឆ្នាំ២០២០ និង ... Read More »

វីវរហើយ! អគ្គមេបញ្ជាការកងទ័ពអុីតាលីឆ្លងវីរុស COVID-19

អគ្គមេបញ្ជាការកងទ័ពអុីតាលីត្រូវបានធ្វើតេស្តរកឃើញឆ្លងវីរុស COVID-19 ។នៅពេលនេះ អគ្គមេបញ្ជាការ បានផ្តាច់ខ្លួនរស់នៅក្នុងផ្ទះ ដើម្បីព្យាបាល ។ សារព័ត៌មានRT នៅថ្ងៃទី៩ខែមីនា បានផ្សាយថា អគ្គមេបញ្ជាការកងទ័ពអុីតាលីឧត្តមសេនីយ៍ Salvatore Farina រកឃើញឆ្លងវីរុសផ្លូវដង្ហើម។ លោក ... Read More »

កំពូលតារាហូលីវូដទាំង៣ ថាកម្ពុជាជាប្រទេសដែនដីសុវណ្ណភូមិប្រាប់ទៅកាន់ពិភពលោក

ភ្នំពេញ៖ ពិតជាមោទនភាពបំផុតចំពោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងនោះកំពូលតារាហូលីវូដទាំង៣ បានថាកម្ពុជាជាប្រទេសដែនដីសុវណ្ណភូមិប្រាប់ទៅកាន់ពិភពលោក ។ ចង់ព្រឺសម្បុរពេលលឺ កំពូល តារាទាំង៣ និយាយពី កម្ពុជាប្រាប់ទៅកាន់ ពិភពលោក ហើយយើងក៏អរគុណសន្តិភាព។ ក្នុងនោះ កំពូល តារា ... Read More »

លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាខេត្តស្ទឹងត្រែងតម្កល់រឿងទុកឥតចាត់ការ ករណីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ប៉ាវចិន្តា២ បង្ករអោយមានអគ្គីភ័យឆាបឆេះផ្ទះអ្នកជិតខាង

ខេត្តស្ទឹងត្រែង៖ផ្ទះជាច្រើនខ្នងត្រូវបានឆេះអស់ទាំងស្រុង និងមួយចំនួនទៀតខូចខាតដែលផ្ដើមចេញ ពីស្ថានីយប្រេងឥន្ធនៈ យីហោបាវចិន្តា២ ដោយសារលក់ប្រេងសាំងនិងបញ្ចូលហ្គាសរថយន្ដ ខុសបច្ចេកទេសទើបធ្វើឲ្យ ទុស្សេចេញជាអណ្ដាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅរហូតដល់ផ្ទុះដាច់ ស៊ីទែនផ្ទុកហ្គាសបត់ជាពីរផ្ទុះលាន់ដូចរន្ទះ ធ្វើឲ្យអណ្ដាតភ្លើងឆាប់ឆេះនិងខ្ទរដី ធ្វើឲ្យផ្ទះជិតខាងខ្លះរង្គើ ជ្រុះក្បឿងខូចខាត និងឆេះមួយផ្ទះមួយខ្នងទៀត មានទំហំទទឹង៧ម៉ែត្រគុណនឹង ៨ ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ សមាជិក៣នាក់ជាក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ លទ្ធផលធ្វើតេស្តបញ្ជាក់ថា គ្មានជំងឺ Covid-19 នោះឡើយ

ភ្នំពេញ៖ ជាលទ្ធផលបានបង្ហាញហើយ គឺក្រសួងសុខាភិបាលប្រកាសថា សមាជិក៣នាក់ជាក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ លទ្ធផលធ្វើតេស្តបញ្ជាក់ថា គ្មានជំងឺ Covid-19 នោះឡើយ។ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ... Read More »

កប៉ាល់ខ្នាតយក្សមួយគ្រឿង ផ្ទុកមនុស្ស ២,០០០នាក់ ត្រូវបាន ម៉ាឡេស៊ី និងថៃ ហាមកចូលចតកំពង់ផែ ដោយសារបារម្ភពី COVID-19

កូឡាឡាំពួរ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០នេះ ម៉ាឡេស៊ី និងថៃ បានសម្រេចចិត្តហាមឃាត់ កប៉ាល់ដឹកអ្នកដំណើរខ្នាតយក្សមួយគ្រឿង ផ្ទុកមនុស្ស២,០០០នាក់ ក្នុងនោះរួមមានទាំងពលរដ្ឋអ៉ីតាលី រាប់សិបនាក់ ចូលចតក្នុងកំពង់ផែរបស់ខ្លួន ... Read More »

ទិវាអន្តរជាតិនារី​ ៨​ មីនា​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ ៖​ «មានសន្តិភាព​ មានការលេីកកម្ពស់សមភាពយេនឌ័រ​»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរិ៍​ ១៤​ រោច​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២០​ នៅសាលាខណ្ឌកំបូល​ បានរៀបចំពិធីអបអរសាទរខួបលេីកទី១០៩​ ទិវាអន្តរជាតិនារី​ ៨​ ... Read More »

ក្រសួងសុខាភិបាលចេញសារអប់រំសុខភាពការពារជំងឺកូវីដ​ ១៩​

សារអប់រំសុខភាពការពារជំងឺកូវីដ​ ១៩​៖ Read More »

កុំជឿអោយសោះ ចំពោះជនបង្ហោះព័ត៌មានបំពុលសង្គមថា «គ្រប់មន្ទីរពេទ្យឲ្យតែសង្ស័យមានឆ្លង Covid-19 នឹងចាក់ថ្នាំសម្លាប់ចោល»

ភ្នំពេញ៖ ទន្ទឹមនឹងមានការបង្ហោះព័ត៌មានក្នុងចេតនាទុច្ចរិតពីក្រុមបំពុលសង្គមនោះ ក្រសួងសុខាភិបាល ច្រានចោល និងថ្កោលទោសចំពោះជនបង្ហោះព័ត៌មានបំពុលសង្គមថា «គ្រប់មន្ទីរពេទ្យឲ្យតែសង្ស័យមានឆ្លង Covid-19 នឹងចាក់ថ្នាំសម្លាប់ចោល»។ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោស្រី ឱ វណ្ណឌីន ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ឆ្នាំ២០២០

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រសាសន៍លើក Facebook ផ្លូវការ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ថា៖ បាល់ទាត់មិត្តភាព រវាង ក្រុមអាស៊ាន ... Read More »

វីវរធំហើយ អាមេរិក អ្នកចូលរួមសន្និសីទកាសែតម្នាក់មានផ្ទុកវីរុសកូវីដ-១៩

នៅក្នុងសន្នីសីទ កាសែត របស់ប្រធានាធិបតីដូណាលត្រាំ​  កាលពីសប្តាហ៍កន្លងមក អ្នកដែលចូលរួម ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ–១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាល ដល់ថ្នាក់ដឹកនាំអាមេរិក ដូចជាប្រទេសអ៊ីរ៉ង់។ សន្និសីទ CPAC ត្រូវបានធ្វើឡើងនៅឯសាល National Harbor ... Read More »

ថ្ងៃទី៨ មីនា កាលពី​៦ឆ្នាំមុនយន្តហោះដឹកអ្នកដំណើរMH370 និងអ្នកដំណើរ ២៣៩នាក់ បាត់ខ្លួន​នៅតែជាអាថ៍កំបាំង

ម៉ាឡេសុី៖ ឲ្យតែដល់ថ្ងៃទិវានារីអន្តរជាតិ​៨ មីនា ធ្វើឲ្យគេនឹកឃើញដល់អ្នកដំណើរ និងក្រុមអ្នកដំណើរ ២៣៩នាក់នៅលើយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលមានជើងហោះហើរ MH370 បានបាត់ខ្លួនចេញពីប្រព័ន្ធរាដា​ ហើយរកមិនឃើញឡើយសូម្បីតែ ស្រមោល​រយៈពេល ៦ឆ្នាំហើយ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន សម្រេចបិទការរៀបចំអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាប

ភ្នំពេញ: ដើម្បីបង្ការ និងទប់ស្កាត់នៃជំងឺរីករាលដាល COVID-19 នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបិទការរៀបចំអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាប និងសម្រេចឱ្យបិទសាលានៅទីរួមខេត្តសៀមរាបជាបណ្តោះអាសន្នផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ... Read More »