ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ក្លិប Aston Villa យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួន៣៣លានផោនសម្រាប់ខ្សែបម្រើ Emiliano Buendia មកពី Norwich City

ក្លិប Aston Villa បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួនរបស់ក្លិបដែលមានតម្លៃ៣៣លានផោនដំបូងសម្រាប់ខ្សែបម្រើ Emiliano Buendiaរបស់ក្រុម Norwich City ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទី៦ មិថុនានេះ។ Aston ... Read More »

ខ្សែបម្រើ Kevin de Bruyne នឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងព្រឹត្តិការណ៍យូរ៉ូបន្ទាប់ពីវះកាត់ជាសះស្បើយ

ខ្សែបម្រើ Kevin de Bruyne ដែលកំពុងលេងឲ្យក្រុមមេឃខៀវ Manchester City បានទទួលការវះកាត់តិចតួចលើរបួសផ្ទៃមុខរបស់គាត់ដោយជាសះស្បើយ ហើយនឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅថ្ងៃចន្ទនេះ។ កីឡាករវ័យ២៩ឆ្នាំរបស់ក្រុម Manchester City រូបនេះបានបាក់ខ្ទង់ច្រមុះនិងរបួសភ្នែកខាងឆ្វេងនៅក្នុងការប៉ះទង្គិចគ្នាជាមួយកីឡាករ Antonio Rudiger ... Read More »

លោក Koeman នឹងបន្តធ្វើជាគ្រូបង្វឹកក្លិប Barcelona នៅរដូវកាលក្រោយទៀត

លោក Joan Laporta ប្រធានក្លិប Barcelona បានឱ្យដឹងថា លោក Ronald Koeman នឹងនៅតែជាគ្រូបង្វឹករបស់ក្រុម Barcelona នៅរដូវកាលក្រោយបន្ទាប់ពីក្លិបបានយល់ព្រមគោរពកិច្ចសន្យារបស់គាត់។ សារព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃម្សិលមិញថា លោក Koeman ... Read More »

Messi វិនិយោគលើសណ្ឋាគារប្រណីតមួយនៅប្រទេស Andorra

នៅពេលដែលរដូវកាលបាល់ទាត់បានបញ្ចប់កីឡាករ Lionel Messiកំពុងធ្វើកិច្ចព្រមព្រៀងនៅក្នុងពិភពសណ្ឋាគារ ដោយកីឡាកររូបនេះបានវិនិយោគទិញសណ្ឋាគារយ៉ាងប្រណីតមួយនៅប្រទេសអង់ដូរ៉ា Andorra។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា តារាបាល់ទាត់សញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើការជាមួយក្រុមសណ្ឋាគាររបស់គាត់ឈ្មោះ MIM Hotel ដែលគាត់ជាកម្មសិទ្ធិតាំងពីឆ្នាំ២០១៧ដើម្បីកៀរគរទិញសណ្ឋាគារប្រណីតមួយផ្សេងទៀតនៅប្រទេសខាងលើ។ សណ្ឋាគារទី៥របស់គាត់ឈ្មោះ Casa Canut ... Read More »

Federer យកឈ្នះកីឡាករ Marin Cilic ឈានទៅជុំទី៣ កម្មវិធីFrench Open

លោក Roger Federer ដែលជាកីឡាករវាយតឺន្នីសលំដាប់ពិភពលោកសញ្ជាតិស្វីសបានឈ្នះក្នុងវគ្គដ៏កម្រមួយជាមួយនឹងការរក្សាកៅអីកាលពីរាត្រីថ្ងៃសុក្រក្នុងការប្រកួតរបស់គាត់នៅព្រឹត្តិការណ៍ French Open ឈានទៅជុំទី៣ ក្នុងវគ្គ៣២នាក់ចុងក្រោយ។ សារព័ត៌មាន AFP បានផ្សាយថា កីឡាករ Federer បានប៉ះកីឡាករ Marin ... Read More »

Barcelona បន្តកុងត្រាខ្សែការពារ Emerson រហូតដល់ឆ្នាំ២០២៦

ភ្នាក់ងាររបស់ Emerson គឺលោក Frederico Pena បានជួបជាមួយនាយកក្លិប Barcelona កាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីការបន្តកុងត្រារបស់ខ្សែការពារស្តាំនៅឯក្លិបរយៈពេល២ឆ្នាំទៀត។ នេះនឹងធ្វើឱ្យកីឡាករសញ្ជាតិប្រេស៊ីលដែលសិទ្ធិរបស់ Barcelona ទទួលបានសិទ្ធិពេញលេញពីក្លិប Real Betis កាលពីដើមសប្តាហ៍នេះនៅឯ Camp ... Read More »

Liverpool ចង់នាំយកអ្នកចាំទី Alisson Becker មកទឹកដី Anfield វិញ

ក្រុមហង្សក្រហម Liverpool មានបំណងបើកកិច្ចពិភាក្សាកិច្ចសន្យាជាមួយអ្នកចាំទី Alisson Becker នៅពេលដែលគាត់ត្រឡប់មកក្លិបវិញបន្ទាប់ពីរដូវក្តៅនេះ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបច្ចុប្បន្នកំពុងត្រៀមប្រកួតពានរង្វាន់Copa America និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែលក្លិបចង់ចាប់ផ្តើមការចរចាជាមួយរូបគាត់។ Alisson មានវ័យ២៨ឆ្នាំបានចូលរួមជាមួយហង្សក្រហមពីក្រុម Roma ក្នុងកិច្ចសន្យា៦ឆ្នាំកាលពីឆ្នាំ ២០១៨ ក្នុងតម្លៃ៦៦,៨លានផោន។ ... Read More »

ការប្រណាំងកង់ Tour de France ផ្នែកនារីនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២

ដំណើរការប្រណាំងកង់ផ្នែកនារី Tour de France របស់ប្រទេសបារាំងដែលបានរៀបចំឡើងជាលើកទី១ក្នុងរយៈពេល៣៣ឆ្នាំមកនោះ នឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២២ខាងមុខនេះ។ BBC Sport បានផ្សាយថា អង្គភាពគ្រប់គ្រងការប្រណាំងកង់គឺ UCI បានប្រកាសពីប្រតិទិននៃការប្រកួតផ្នែកនារីពិភពលោកនៅឆ្នាំក្រោយដោយមានរយៈពេល៨ថ្ងៃនៃ Tour de France ... Read More »

ព័រទុយហ្គាល់ឡើងប៉ះអាល្លឺម៉ង់វគ្គផ្តាច់ព្រ័ត្រយូរ៉ូអាយុក្រោម២១ឆ្នាំ

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្តួលក្រុមម្ចាស់ការពារតំណែងជើងឯកអេស្ប៉ាញ និងបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) អាយុក្រោម២១ឆ្នាំទល់នឹងអាល្លឺម៉ង់នៅថ្ងៃអាទិត្យខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport, Reuters និង UEFA នៅព្រឹកថ្ងៃសុក្រ ទី៤ មិថុនានេះ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅសល់១០នាទីចប់ការប្រកួតដែលជាគ្រាប់បាល់សំណាងដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ Jorge ... Read More »

ឈ្នះកម្ពុជាយប់មិញធ្វើឲ្យបារ៉ែនឡើងឈរលេខ១ពូល C បណ្តោះអាសន្នក្នុងជម្រុះ World Cup តំបន់អាស៊ី

ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិបារ៉ែនក្នុងលទ្ធផល៨ទល់០កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងកីឡដ្ឋានជាតិ Riffa ទឹកដីក្រុមបារ៉ែន។ នេះបើតាមការចេញផ្សាយរបស់ soccerway និងលទ្ធផលដែលចេញផ្សាយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC នៅព្រឹកថ្ងៃទី៤ មិថុនានេះ។ បើទោះបីជាក្រុមជម្រើសជាតិកម្ពុជាចាញ់ក្រុមបារ៉ែនមែន ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញទម្រង់លេងដែលមានទំនុកចិត្ត និងការសហការគ្នាលេងដោយគ្មានការលំបាកនៅក្នុងទឹកដីបារ៉ែន។ ... Read More »

Barcelona ចុះកុងត្រាជាមួយខ្សែការពារសញ្ជាតិប្រេស៊ីល Emerson Royal ពីក្លិប Real Betis

ក្រុម Barcelona បានចុះហត្ថលេខាលើកីឡាករទី៣របស់ពួកគេក្នុងសប្តាហ៍នេះជាមួយខ្សែការពារសញ្ជាតិប្រេស៊ីល Emerson Royal ពីក្លិបReal Betis។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២ ខែមិថុនា។ កីឡាករ Emerson មានវ័យ២២ឆ្នាំដែលបានចូលរួមជាមួយ ... Read More »

កីឡាករ៦នាក់ទៀតខកខានការប្រកួតមិត្តភាពឲ្យស្កុតឡេនបន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ-១៩

កីឡាករស្កុតឡេនចំនួន៦នាក់ទៀតបានខកខានការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍រវាងក្រុមជម្រើសជាតិស្កុតឡេនទល់នឹងហុល្លង់ដោយសារតែមានករណីឆ្លង Covid-19 បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ John Fleck ។ កីឡាករទាំង៦នាក់នោះរួមមាន David Marshall, Stephen O’Donnell, Nathan Patterson, Grant Hanley, ... Read More »

ខ្សែបម្រើវ័យក្មេង Phil Foden ទទួលបានពានរង្វាន់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA

ខ្សែបម្រើ Phil Foden របស់ក្រុម Manchester City ត្រូវបានគេតែងតាំងជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាករបាល់ទាត់អាជីព (PFA ) និងជាកីឡាករឆ្នើមប្រចាំឆ្នាំនៅលីគកំពូលអង់គ្លេសផងដែរ។ សារព័ត៌មាន BBC Sport បានផ្សាយថា ម្ចាស់ជើងឯកក្របខ័ណ្ឌ ... Read More »

Alexander Zverev ឈានដល់ជុំទី៣នៃព្រឹត្តិការណ៍ French Open ឆ្នាំ២០២១

កីឡាករវាយតឺន្នីសលំដាប់លេខ៦ពិភពលោក Alexander Zverev បានឈានដល់ជុំទី៣នៃពានរង្វាន់ French Open ជាមួយនឹងជ័យជម្នះ ៧-៦ (៧-៤) ៦-៣ ៧-៦ (៧-១) លើកីឡាករ Roman Safiullin ... Read More »

លោក Oliver Kahn ពីអតីតអ្នកចាំទីក្លាយជានាយកប្រតិបត្តិនៅក្លិប Bayern Munich

លោក Karl-Heinz Rummenigge នាយកប្រតិបត្តិរបស់ក្លិប Bayern Munich បានចូលនិវត្តន៍ពីក្លិបនេះក្នុងរយៈពេល៦ខែមុនការរំពឹងទុកហើយនឹងត្រូវបានជំនួសដោយអតីតអ្នកចាំទីឆ្នើមលោក Oliver Kahn ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារលោក Rummeniggeបានធ្វើសំណើសុំលាឈប់ពីមុខតំណែងរបស់លោក ហើយមិនមែនថ្ងៃទី៣១ ... Read More »

កីឡាករ Novak Djokovic ឡើងជុំទី២ ក្នុងកម្មវិធី French Open

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic បានចាប់ផ្តើមយុទ្ធនាការប្រកួតកម្មវិធី French Open របស់គាត់ជាមួយនឹងជ័យជម្នះ ៦-២ ៦-៤ និង ៦-២ ទៅលើកីឡាករអាមេរិក Tennys Sandgren កាលពីថ្ងៃអង្គារទី១ ... Read More »

Alexander-Arnold មានឈ្មោះក្នុងក្រុមតោកំណាចអង់គ្លេសទាំង២៦នាក់នៅយូរ៉ូឆ្នាំនេះ

កីឡាករ Trent Alexander-Arnold បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអង់គ្លេសចំនួន២៦នាក់សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូនៅរដូវក្តៅនេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ខ្សែការពារពេញរបស់ Liverpool គឺ Alexander-Arnold អាយុ ២២ឆ្នាំគឺជាម្នាក់ក្នុងចំណោមខ្សែការពារខាងស្តាំចំនួន៤នាក់ ... Read More »

លោក Carlo Ancelotti ចាកចេញពី Everton វិលត្រឡប់មកដឹកនាំReal Madrid ជាលើកទី២

លោក Carlo Ancelotti បានចាកចេញពីក្លិប Everton ក្លាយជាគ្រូបង្វឹកក្រុម Real Madrid ជាលើកទី២ ក្នុងអាជីពរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport និងបណ្តាញធ្វីទ័ររបស់លោកផ្ទាល់នៅព្រឹកថ្ងៃទី២ មិថុនានេះ។ ... Read More »

Zinedine Zidane ចាកចេញពី Real Madrid ព្រោះក្លិបលែងមានជំនឿលើគាត់ទៀតហើយ

លោក Zinedine Zidane មានប្រសាសន៍ថា គាត់បានលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Real Madrid ដោយសារតែគាត់មានអារម្មណ៍ថា ក្លិបលែងមានជំនឿលើគាត់ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាកចេញពីក្លិប ... Read More »

Daniil Medvedev ទទួលបានជ័យជម្នះដំបូងនៅ French Open ២០២១

កីឡាករវាយតឺន្នីសលំដាប់ទី២របស់រុស្ស៊ី Daniil Medvedev បានបង្ហាញភាពកក់ក្តៅរបស់ខ្លួនភាពវេទនារបស់ខ្លួននៅឯ French Open នៅពេលដែលគាត់បានផ្តួល Alexander Bublik សម្រាប់ជ័យជម្នះលើកដំបូងរបស់គាត់លើដីឥដ្ឋ Roland Garros ។ កីឡាករវ័យ២៥ឆ្នាំ Medvedev ... Read More »

ការប្រកួតពានរង្វាន់ Copa America ត្រូវផ្អាកដោយគ្មានម្ចាស់ផ្ទះ បន្ទាប់ពីអាហ្សង់ទីនបានដកចេញ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ទ្វីបអាមេរិកឡាទីន ដែលគេហៅថា“Copa America” ឆ្នាំ២០២១ ត្រូវបានផ្អាកទុកចោលដោយគ្មានម្ចាស់ផ្ទះតិចជាង២សប្តាហ៍មុនពេលចាប់ផ្តើម បន្ទាប់ពីប្រទេសអាហ្សង់ទីនត្រូវបានដកចេញពីការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។ សារព័ត៌មាន BBC Sport បានផ្សាយថា ដើមឡើយអាហ្សង់ទីនត្រូវបានគេកំណត់ឲ្យធ្វើជាសហម្ចាស់ផ្ទះជាមួយកូឡុំប៊ីដែលត្រូវបានដកចេញនៅថ្ងៃទី២០ ខែឧសភាបន្ទាប់ពីមានការតវ៉ានៅក្នុងប្រទេស។ សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (Conmebol) បានឲ្យដឹងថាអាហ្សង់ទីនត្រូវបានដកចេញដោយសារតែស្ថានភាពបច្ចុប្បន្នមិនមានភាពនឹងនរ ... Read More »

Barcelona ចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Sergio Aguero ក្នុងកិច្ចសន្យា២ឆ្នាំជាផ្លូវការហើយ

ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City នឹងចូលរួមជាមួយក្លិប Barcelona ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំនៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែមិថុនា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី៣១ ខែឧសភា។ កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ៣២ឆ្នាំរូបនេះបានចាកចេញពី ... Read More »

Rubin Colwill ជាកីឡាករវ័យក្មេងជាងគេដែលបានជាប់ក្នុងក្រុមជម្រើសជាតិវែលក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

Rubin Colwill ជាកីឡាករវ័យក្មេងដែលកំពុងលេងក្នុងក្រុម Cardiff City គឺបានដាក់បញ្ចូលដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងក្រុមជម្រើសជាតិវែលក្នុងចំណោមសមាជិកចំនួន២៦នាក់សម្រាប់ព្រឹត្តិការណ៍យូរ៉ូឆ្នាំ ២០២០ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ ខ្សែបម្រើប្រយុទ្ធ Colwill ដែលទើបតែបង្ហាញខ្លួនជាលើកដំបូងនៅក្រុម ... Read More »

Man Utd ចង់បានសាច់ប្រាក់ទិញយក Cristiano Ronaldo ពី Juventusមកវិញ

តាមការរាយការណ៍របស់ក្រុមបិសាចក្រហម Manchester United ជឿជាក់ថា ក្រុម Juventus គួរតែបង់លុយឲ្យពួកគេប្រសិនបើពួកគេព្រមដោះដូរជាមួយកីឡាករ Cristiano Ronaldo នៅពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន express របស់អង់គ្លេសកាលពីថ្ងៃទី៣០ ឧសភាម្សិលមុិញ។ ក្រុមបិសាចក្រហម ... Read More »

Naomi Osaka ប្រឈមមុខការបណ្តេញចេញពី French Open ឆ្នាំនេះចំពោះការបដិសេធមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ

អ្នករៀបចំការប្រកួតបាននិយាយថា កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Naomi Osaka ប្រឈមនឹងការបណ្តេញចេញពីកម្មវិធី French Open និងកម្មវិធី Grand Slams នាពេលអនាគតប្រសិនបើនាងនៅតែបន្តបដិសេធមិននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ Naomi Osaka ជាកីឡាការិនីសញ្ជាតិជប៉ុនបាននិយាយកាលពីសប្តាហ៍មុនថា នាងនឹងមិនធ្វើសន្និសីទសារព័ត៌មានណាមួយក្នុងកំឡុងពេលការប្រកួតនៅ ... Read More »

ខ្សែបម្រើរបស់ក្លិប Manchester City កីឡាករ Kevin de Bruyne បាក់ឆ្អឹងច្រមុះនិងរបួសភ្នែក

តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី៣១ ឧសភានេះថា ខ្សែបម្រើ Kevin de Bruyne របស់ក្រុម Manchester City បានរងនូវការបាក់ខ្ទង់ច្រមុះ និងរបួសភ្នែកនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions ... Read More »

ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀម ប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែនមុនគេ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កំពុងធ្វើការហ្វឹកហាត់ លើកដំបូង នៅប្រទេសបារ៉ែន ដើម្បីត្រៀមប្រកួត ជាមួយ ម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ... Read More »

Novak Djokovic ទទួលបានជ័យជម្នះនៅ Belgrade Open មុនព្រឹត្តិការណ៍ French Open មកដល់

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic បានបញ្ចប់ការត្រៀមប្រកួត French Open របស់ខ្លួននៅលើកំណត់ត្រាឈ្នះមួយជាមួយនឹងជ័យជម្នះនៅឯមជ្ឈមណ្ឌលកីឡាវាយតឺន្នីសផ្ទាល់ខ្លួនរបស់គេក្នុងព្រឹត្តិការណ៍ Belgrade Open ។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ឧសភានេះថា ... Read More »

Brentford បានឱកាសឡើងទៅលេងក្របខ័ណ្ឌ Premier League រដូវកាលក្រោយ ជាលើកដំបូង

លោក Thomas Frank បាននិយាយទាំងទឹកភ្នែកបន្ទាប់ពីបានដឹកនាំក្រុមBrentford ឈានទៅលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ជាលើកដំបូងដោយយកឈ្នះ Swansea City ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រនៃវគ្គជម្រុះពានរង្វាន់ Championship វគ្គ​Play ... Read More »

តោខៀវ Chelsea ឈ្នះពានរង្វាន់ UEFA Champions League ជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

ក្រុមតោខៀវ Chelsea បានឈ្នះពានរង្វាន់ Champions League ជាលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ក្លិបជាមួយនឹងជ័យជម្នះដែលសមនឹងទទួលបានយ៉ាងពេញលេញលើក្រុម Manchester City ក្នុងលទ្ធផល១ទល់០ នៅក្នុងការប្រកួតគ្នានាទីក្រុង Porto ប្រទេសព័រទុយហ្គាល់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ។ គ្រូបង្វឹកក្រុមតោខៀវ ... Read More »