ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

អង់គ្លេស, អូទ្រីស និងហុល្លង់ទទួលបានជ័យជម្នះដំណាលគ្នាក្នុងព្រឹត្តិការណ៍យូរ៉ូវគ្គជម្រុះតាមពូល

ក្រុមតោកំណាចអង់គ្លេស, ក្រុមអូទ្រីស និងក្រុមមច្ចុរាជទឹកក្រូចហុល្លង់បានទទួលជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតវគ្គជម្រុះតាមពូលC និងពូលD ក្នុងការដណ្តើមបាន៣ពិន្ទុពីគូប្រកួត។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយ BBC Sport និង Soccerway នៅព្រឹកថ្ងៃទី១៤ មិថុនានេះ។ ក្រុមអង់គ្លេសបានយកឈ្នះក្រុមក្រូអាត១ទល់០ទាំងលំបាក ក្នុងការប្រកួតបើកឆាកពូលD។ ១គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ ... Read More »

Barcelona ចង់នាំយក Depay ក្នុងតម្លៃផ្ទេរឥតគិតថ្លៃ

ក្រុម Barcelona នៅតែធ្វើការលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធMemphis Depay ក្នុងការផ្ទេរដោយឥតគិតថ្លៃប៉ុន្តែការចរចាបានជាប់គាំងបន្តិច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA ។ ក្រុមកាតាឡាន់មួយនេះចង់ប្រកាសខ្សែប្រយុទ្ធរូបនេះថា ជាការចុះហត្ថលេខាថ្មីរបស់ពួកគេមុនពេលការប្រកួតរបស់ក្រុមហុល្លង់នៅយូរ៉ូ២០២០កាលពីរាត្រីថ្ងៃអាទិត្យ ប៉ុន្តែពេលនេះមើលទៅមិនទំនងទេ។ កីឡាករ Depay បានចូលរួមជាមួយក្រុមជម្រើសជាតិហុល្លង់បានចាប់ផ្តើមការប្រកួតរបស់ពួកគេនៅឯកីឡដ្ឋាន Johan ... Read More »

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បានធូរស្បើយឡើងវិញ ក្រោយពីសន្លប់ពេលប្រកួតជាមួយហ្វាំងឡង់

មន្ត្រីបាល់ទាត់ដាណឺម៉ាកបាននិយាយថា កីឡាករ Christian Eriksenនៅតែមានសុខភាពល្អនៅក្នុងមន្ទីរពេទ្យ ហើយបានផ្ញើសារស្វាគមន៍ដល់មិត្តរួមក្រុមជម្រើសជាតិរបស់គាត់។ Eriksen បានដួលភ្លាមៗមុនពេលពាក់កណ្តាលម៉ោងនៅក្នុងការប្រកួតបើកឆាក យូរ៉ូ២០២០ របស់ដាណឺម៉ាកជាមួយប្រទេសហ្វាំងឡង់កាលពីយប់ថ្ងៃសៅរ៍។ កីឡាកររបស់ក្លិប Inter Milan វ័យ២៩ឆ្នាំរូបនេះបានទទួលការព្យាបាលបន្ទាន់នៅលើទីលានមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ស្ថានភាពរបស់គាត់មានស្ថេរភាពហើយគាត់នៅតែបន្តសម្រាកនៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបន្ត ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពានរង្វាន់យូរ៉ូសម្រាប់ (ពូល D)

ការប្រកួតបណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! ចាប់ពីរាត្រីថ្ងៃទី១១ មិថុនានឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលD និងសនាជិកក្រុមដែលចូលរូមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលD៖   ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពានរង្វាន់យូរ៉ូ២០២០សម្រាប់ (ពូល C)

ការប្រកួតបណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! ចាប់ពីរាត្រីថ្ងៃទី១១ មិថុនានឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលC និងសមាជិកក្រុមដែលចូលរូមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលC៖ ពូល ... Read More »

Novak Djokovic ផ្តួលជើងខ្លាំង Rafael Nadal ឡើងប៉ះ StefanosTsitsipas វគ្គផ្តាច់ព្រ័ត្រ French Open ឆ្នាំ២០២១

កីឡាករ Novak Djokovic បានបញ្ចប់រជ្ជកាលរបស់ Rafael Nadal ក្នុងព្រឹត្តិការណ៍ French Open ជាមួយនឹងជ័យជម្នះចំនួន៤សិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងត្រូវបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមការប្រកួតដ៏អស្ចារ្យគ្រប់ពេលវេលានៅលើទីលាន Roland Garros ។ Djokovic កីឡាករលំដាប់កំពូលរបស់ស៊ែប៊ីបានយកឈ្នះក្នុងលទ្ធផល៣-៦ ... Read More »

ដោយសារបញ្ហារបួសមិនទាន់ជា ខ្សែបម្រើ De Bruyne មិនបានបង្ហាញខ្លួនឲ្យក្រុមបែលហ្ស៊ិកនៅយប់នេះទេ

ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងគ្មានវត្តមានខ្សែបម្រើសំខាន់ Kevin de Bruyne សម្រាប់ការប្រកួតបើកឆាកពូល B នៃព្រឹត្តិការណ៍យូរ៉ូជាមួយក្រុមរុស្សីនៅទីក្រុង St Petersburg នោះទេ ដោយសារតែកីឡាកររូបនេះមិនទាន់ជា១០០ភាគរយ។ De Bruyne នៅតែបន្តព្យាបាលឲ្យសះស្បើយពីរបួសភ្នែក និងច្រមុះដែលបានរងរបួសនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ ... Read More »

អុីតាលីបំបាក់ទួរគី៣ទល់០ថ្ងៃបើកឆាកយូរ៉ូ ឈរលេខ១បណ្តោះអាសន្នក្នុងពូលA

ព្រឹត្តិការណ៍យូរ៉ូ២០២០បានចាប់ផ្តើមបើកក្នុងលក្ខណៈដ៏អស្ចារ្យនៅពេលដែលប្រទេសអុីតាលីចាប់ផ្តើមរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេជាមួយនឹងជ័យជម្នះទៅលើទួរគីក្នុងលទ្ធផល៣ទល់០។ សារព័ត៌មាន BBC Sport បានផ្សាយថា ការប្រកួតក្នុងតង់ទី១ក្រុមទាំង២មិនមានការស៊ុតបាល់បញ្ចូលទីនោះទេ ដោយបន្តរក្សាលទ្ធផល០ទល់០ដដែល។ ចូលដល់តង់ទី២ ការប្រកួតចាប់ផ្តើមប្រែប្រួល ដោយនៅនាទីទី៥៣ កីឡាករ Merih Demiral បានធ្វើឲ្យភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯង១គ្រាប់ ហើយនៅនាទីទី៦៦ ... Read More »

មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពានរង្វាន់យូរ៉ូសម្រាប់ (ពូល B)

ការប្រកួតដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! នៅរាត្រីថ្ងៃទី១១ មិថុនានេះនឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលB និងសមាជិកក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលB៖ ពូល ... Read More »

ទីក្រុង Saint Petersburg របស់រុស្ស៊ីកើនឡើងខ្លាំងពីការឆ្លងកូវីដ-១៩ ខណៈព្រឹត្តិការណ៍យូរ៉ូមកដល់

អ្នកគាំទ្ររាប់ពាន់នាក់ត្រូវបានគេកំណត់ការចូលរួមទស្សនានៅទីក្រុងSaint Petersburg របស់ប្រទេសរុស្ស៊ីដែលធ្វើជាទីលានសម្រាប់ការប្រកួតកីឡាបាល់ទាត់ធំបំផុតនៅអឺរ៉ុបគឺយូរ៉ូ២០២០ ទោះបីជាករណីឆ្លងជំងឺកូវីដ–១៩កំពុងកើនឡើងនៅក្នុងទីក្រុងនេះក៏ដោយ។ ទីក្រុងចំនួន២របស់ប្រទេសរុស្ស៊ីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតចំនួន៧រួមទាំងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនៅខែមិថុនានិងខែកក្កដាបន្ទាប់ពីការប្រកួតត្រូវបានពន្យារពេលអស់រយៈពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ–១៩។ ក្រុមអ្នករៀបចំព្រឹត្តិការណ៍បាល់ទាត់យូរ៉ូបាននិយាយថា វិធានការចាំបាច់នឹងត្រូវបានធ្វើឡើងដើម្បីការពារកីឡាករ និងអ្នកទស្សនា ប៉ុន្តែក្រុមអ្នករិះគន់និយាយថា ទីក្រុងដែលជាចំណុចក្តៅបំផុតរបស់រុស្ស៊ីបន្ទាប់ពីទីក្រុងមូស្គូកាលពីពេលមុនបានព្រមានដល់ការរីករាលដាលឆ្លងជំងឺកូវីដ–១៩។ ទីក្រុង Tsarist និង Saint Petersburg ... Read More »

ក្លិបអង់គ្លេស៦ដែលមិនចូលរួមលេង Super League ឈានដល់ការទូទាត់ហិរញ្ញវត្ថុជាមួយក្របខ័ណ្ឌ Premier League

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយលីគកំពូលអង់គ្លេសបានបង្ហាញថា ក្លិបអង់គ្លេសទាំង៦ដែលបោះបង់ចោលការចុះកុងត្រាលេងក្របខ័ណ្ឌថ្មី European Super League បានឈានដល់ដំណោះស្រាយហិរញ្ញវត្ថុជាមួយនឹងក្របខ័ណ្ឌ Premier League ដែលមានទឹកប្រាក់សរុប ២២លានអឺរ៉ូ (៣១លានដុល្លារអាមេរិក) ។ ក្លិបទាំង៦នោះរួមមាន Arsenal, Chelsea, Liverpool, ... Read More »

ព្រឹត្តិការណ៍យូរ៉ូមកដល់! មកដឹងក្រុមប្រទេស និងកីឡាករដែលចូលរួមប្រជែងពាននេះសម្រាប់ពូល A

ការប្រកួតដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ) ដែលរៀបចំឡើងរាល់៤ឆ្នាំម្តងបានមកដល់ហើយ! នៅរាត្រីថ្ងៃទី១១ មិថុនានេះនឹងចាប់ផ្តើមប្រកួតជម្រុះតាមពូលទាំង៦ហើយ ដោយក្នុង១ពូលមាន៤ក្រុម។ ថ្ងៃនេះ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញក្រុមប្រទេសចំនួន៤ ក្នុងពូលA និងសមាជិកក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។ តើប្រិយមិត្តពេញចិត្តក្រុមមួយណា? ខាងក្រោមនេះគឺជាឈ្មោះក្រុមទាំង៤ និងឈ្មោះកីឡាករដែលមានវត្តមានក្នុងការប្រកួតយូរ៉ូក្នុងពូលA៖ ពូល ... Read More »

Maria Sakkari ប៉ះ Barbora Krejcikova វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី French Open ឆ្នាំ២០២១

កីឡាការិនីសញ្ជាតិក្រិក Maria Sakkari បានផ្តួលម្ចាស់ការពារតំណែងជើងឯកកីឡាការិនី Iga Swiatek ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam កម្មវិធី French Open នៅឯទីលាន Roland Garros ... Read More »

កីឡាករប្រេស៊ីលរិះគន់យ៉ាងខ្លាំងទៅលើអ្នករៀបចំ Copa America ២០២១ប៉ុន្តែនឹងមិនធ្វើពហិការព្រឹត្តិការណ៍នេះឡើយ

កីឡាកររបស់ប្រេស៊ីលភាគច្រើនបានរិះគន់ការសម្រេចចិត្តកាន់ការប្រកួតកម្មវិធី Copa America នៅក្នុងប្រទេសរបស់ពួកគេ។ សហព័ន្ធបាល់ទាត់អាមេរិចខាងត្បូង (Conmebol) បានផ្លាស់ប្តូរការប្រកួតពីអាហ្សង់ទីនកាលពីថ្ងៃទី១ មិថុនាកន្លងទៅ។ សហម្ចាស់ផ្ទះប្រទេសកូឡុំប៊ីត្រូវបានទម្លាក់ចោលរួចទៅហើយចំពេលមានភាពវឹកវរដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅទីនោះ។ កីឡាករប្រទេសបាននិយាយថា “សម្រាប់ហេតុផលផ្សេងៗគ្នាពួកគេជាមនុស្សធម៌ ឬវិជ្ជាជីវៈយើងមិនពេញចិត្តនឹងវិធីដែល Copa America ត្រូវបានគ្រប់គ្រងដោយសហព័ន្ធបាល់ទាត់អាមេរិចខាងត្បូងនោះទេ។ ... Read More »

លោក Bruno Lage ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីក្លិប Wolves

ក្លិប Wolves បានតែងតាំងអតីតគ្រូបង្វឹកក្រុម Benfica លោក Bruno Lage ធ្វើជាអ្នកចាត់ការថ្មីរបស់ពួកគេជាផ្លូវការហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។ លោក ... Read More »

គ្រូបង្វឹកកោះហៅកីឡាករ៤នាក់បន្ថែមទៀតសម្រាប់ហ្វឹកហាត់បន្ទាប់ពីមានកីឡាករអេស្ប៉ាញឆ្លងកូវីដ-១៩

ក្រុមជម្រើសជាតិអេស្ប៉ាញបានកោះហៅកីឡាករចំនួន៤នាក់ឲ្យចូលរួមក្នុងការហ្វឹកហាត់ស្របគ្នា បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ–១៩ របស់ប្រធានក្រុម Sergio Busquets កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ជាតិអេស្ប៉ាញនៅថ្ងៃអង្គារ។ សារព័ត៌មាន CNA បានផ្សាយថា ការបន្ថែមបញ្ជីឈ្មោះកីឡាករថ្មីនេះរួមមាន Rodrigo Moreno មកពីក្លិប Leeds ... Read More »

បារាំងបង្ហាញភាពខ្លាំងក្នុងជំនួបមិត្តភាពអន្តរជាតិមុនព្រឹត្តិការណ៍យូរ៉ូមកដល់

ក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមភ្ញៀវប៊ុលហ្គារី ៣ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃទី៨ឈានចូលថ្ងៃទី៩ មិថុនានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ ៣គ្រាប់ដែលក្រុមជម្រើសជាតិបារាំងរកបានគឺ១គ្រាប់នៅតង់ទី១រកបានដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទីទី២៩ និង២គ្រាប់ទៀតរកបាននៅតង់ទី២ ដោយខ្សែប្រយុទ្ធ Olivier ... Read More »

តារាវ័យក្មេងទាំង៥រូបនឹងត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០

ភាពរំជើបរំជួលកំពុងកសាងកេរ្តិ៍ឈ្មោះមុនការចាប់ផ្តើមនៃយូរ៉ូ២០២០នៅរាត្រីថ្ងៃសុក្រខាងមុខនេះ ដោយមានកីឡាករវ័យក្មេងទាំង៥រូបមក៥សញ្ជាតិផ្សេងគ្នានឹងបង្ហាញទម្រង់លេងនៅឆ្នាំនេះហើយ។ កីឡាករវ័យក្មេងទាំង៥រូបដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លិប នឹងត្រូវបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិរៀងៗខ្លួននៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ)។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានMARCA បានបង្ហាញមុខតារាវ័យក្មេងទាំង៥រូបដែលត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ខាងលើនេះ៖ ១–Pedri៖ កីឡាករ Pedri បានផ្ទុះការចាប់អារម្មណ៍នៅក្នុងរដូវកាលដំបូងដ៏អស្ចារ្យនៅឯក្លិប Barcelona កាលពីរដូវកាលមុន។ ជាមួយនឹងទម្រង់លេងដែលមិនគួរឱ្យជឿ និងការយល់ដឹងពីការចូលជម្រើសជាតិបានធ្វើឱ្យរូបគេមានភាពរឹងមាំនៅឯទឹកដី Camp ... Read More »

ខ្សែបម្រើ Liverpool កីឡាករ Wijnaldum ត្រៀមចូលរួមជាមួយ Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ

ខ្សែបម្រើ Georginio Wijnaldum របស់ក្រុមហង្សក្រហម Liverpool ជិតនឹងចូលរួមជាមួយក្រុម Paris St-Germain ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៨ មិថុនាម្សិលមិញ។ កីឡាករ ... Read More »

ប្រធានក្លិប PSG អះអាងច្បាស់ៗថានឹងមិនលក់ Mbappé ទេ

ប្រធានក្លិបយក្សបារាំង PSG បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានបារាំងL’Equipe ដែលក្នុងនោះលោកបានពន្យល់ថា ខ្សែប្រយុទ្ធ Kylian Mbappéនឹងមិនចាកចេញពីទីក្រុងប៉ារីសទេ ហើយលោកនឹងមិនត្រូវបានលក់ចេញឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AS របស់អេស្ប៉ាញ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ L’Equipe ប្រធានក្លិប PSG ... Read More »

ក្រុមកម្ពុជាធ្វើបានល្អជាងមុនដោយចាញ់អុីរ៉ាក់៤ទល់១ វគ្គជម្រុះ World Cup ក្នុងពូល C

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិអុីរ៉ាក់ដោយលទ្ធផល៤ទល់១ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល C ជុំទី២ ក្នុងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋានប្រទេសបារ៉ែន។ យោងតាមលទ្ធផលរបស់ ... Read More »

Naomi Osaka ដកខ្លួនចេញពីការប្រកួតនៅ Berlin WTA

   អ្នករៀបចំការប្រកួតបានបញ្ជាក់នៅថ្ងៃអង្គារនេះថា កីឡាការិនីវាយតឺន្នីសលំដាប់ពិភពលោក Naomi Osaka បានដកខ្លួនចេញពីការប្រកួតស្មៅនៅក្នុងកម្មវិធី Berlin WTA នៅសប្តាហ៍ក្រោយបន្ទាប់ពីការចាកចេញដ៏ចម្រូងចម្រាសរបស់នាងពីកម្មវិធី French Open ។ អ្នកនាំពាក្យសម្រាប់ការប្រកួតនៅទីក្រុងប៊ែរឡាំងដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាបាននិយាយថា “យើងបានទទួលការជូនដំណឹងថាNaomi ... Read More »

Ben White ត្រូវបានហៅក្នុងក្រុមជម្រើសជាតិអង់គ្លេសជំនួសតំណែងTrent Alexander-Arnold

ខ្សែការពារក្រុម Brighton កីឡាករ Ben White ត្រូវបានកោះហៅឱ្យមកជំនួសកីឡាករ Trent Alexander-Arnold ក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៧ មិថុនា។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតមិត្តភាពជាមួយក្រុមអូទ្រីស ... Read More »

ឆ្លង​ចរនចរន្តអគ្គិសនីឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ នៅ​ ស្រុក​ឱ​រ៉ា​ល់​

ខេត្ត​កំពង់ស្ពឺ​ ៖​ ផ្ទះ​ឈើរបស់ប្រជាពលរដ្ឋ​១​ខ្នង​ រួម​នឹង​ទ្រព្យសម្បត្តិ​ សម្ភារប្រើប្រាស់មួយ​ចំនួន​ធំបានរងការ​ឆាប​ឆេះ​បំផ្លាញ​គ្មានសល់ដោយសារឆ្លង​ចរន្តអគ្គិសនី​។ ​ឧបទ្ទវហេតុនេះ​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​ ១២​រោច​ ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២១​ ... Read More »

Nmecha ជួយឲ្យអាល្លឺម៉ង់ឈ្នះជើងឯកយូរ៉ូអាយុក្រោម២១ឆ្នាំ

   កីឡាករ Lukas Nmecha របស់ក្រុម Manchester City បានរកគ្រាប់បាល់១គ្រាប់នៅតង់ទី២ នាទីទី៤៩ ជួយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ផ្តួលព័រទុយហ្គាល់ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប(យូរ៉ូ) អាយុក្រោម២១ឆ្នាំជាលើកទី៣ ក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មិថុនា។ Nmecha ដែលបានចំណាយពេលកាលពីរដូវកាលឆ្នាំ២០២០-២០២១ ... Read More »

លោក Duncan Ferguson បដិសេធតួនាទីនៅ Real Madrid ចង់ទៅដឹកនាំនៅ Everton

លោក Duncan Ferguson ដែលជាអតីតកីឡាករបានលាឈប់ពីការងារនៅឯក្លិប Real Madrid ព្រោះគាត់ចង់ក្លាយជាអ្នកចាត់ការទូទៅរបស់ក្លិបEverton ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីយប់ថ្ងៃទី៦ មិថុនា។ អតីតកីឡាកររបស់ក្លិប Real ... Read More »

Tottenham បញ្ចប់កិច្ចពិភាក្សាជាមួយលោក Conte ជុំវិញតួនាទីជាគ្រូបង្វឹក

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិប Tottenham Hotspur បានបញ្ឈប់ការពិភាក្សាជាមួយលោក Antonio Conte ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។ កាលពីខែមុន លោក Conte បានបញ្ចប់កិច្ចសន្យារបស់គាត់នៅឯក្លិប ... Read More »

Barcelona កំពុងមានគូប្រជែងជាមួយ PSG ក្នុងការប្រជែងយកខ្សែបម្រើ Georginio Wijnaldum

ក្រុម Barcelona មានគោលបំណងដើម្បីប្រកាសពីការចុះហត្ថលេខាលើកីឡាករ Georginio Wijnaldum នៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែការពិភាក្សាសំរាប់ខ្សែបម្រើរូបនេះបានឈានដល់ចំណុចច្របូកច្របល់ដោយក្រុម Paris Saint-Germain បានផ្តល់ជូននូវតំលៃខ្ពស់ដែលបង្ខំឲ្យក្លិបកាតាឡាន់មួយនេះជម្រុញបន្ថែមទៀតសំរាប់ការចុះហត្ថលេខារបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ សារព័ត៌មាន MARCA បានផ្សាយថា អ្នកតំណាងរបស់កីឡាករWijnaldum បាននៅការិយាល័យរបស់ ... Read More »

Rafa Nadal យកឈ្នះ Norrie ឈានទៅប្រកួតជុំទី៤កម្មវិធី French Open

កីឡាករវាយតឺន្នីសជើងខ្លាំង Rafa Nadal បានឈានដល់វគ្គ១៦នាក់ចុងក្រោយនៃព្រឹត្តិការណ៍ French Open ជាលើកទី១៦កាលពីថ្ងៃសៅរ៍ ដោយការបំបាក់កីឡាករអង់គ្លេស Cameron Norrie ក្នុងលទ្ធផល ៦-៣ ៦-៣ ៦-៣។ Rafa ... Read More »

ម្ចាស់ជើងឯកអូឡាំពិក៤សម័យ Mo Farah បរាជ័យក្នុងការរត់ចម្ងាយ១០គីឡូម៉ែត្រ

ក្ដីសង្ឃឹមរបស់ម្ចាស់ជើងឯកអូឡាំពិក៤សម័យកាលកីឡាករអត្តពលកម្មMo Farah ក្នុងការបញ្ចប់អាជីពរបស់ខ្លួននៅឯការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូបានរងនូវការខកចិត្តយ៉ាងខ្លាំងនៅពេលដែលរូបគាត់ខកខានមិនបានប្រកួតជម្រុះចម្ងាយ១០.០០០ម៉ែត្រក្នុងទីក្រុង Birmingham ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ថ្ងៃទី៥ ខែមិថុនា ។ សារព័ត៌មាន AFP បានផ្សាយថា កីឡាកររត់ចម្ងាយវ័យ៣៨ឆ្នាំរូបនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨នៅពីក្រោយកីឡាករ Briton Marc Scott ... Read More »