ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ព័ត៌មានអំពីទីផ្សារដោះដូរកីឡាករសំខាន់ៗនៅតំបន់អឺរ៉ុបនៅថ្ងៃនេះ

តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ បានបង្ហាញពីទីផ្សារដោះដូរកីឡាករមួយចំនួនដែលអាចកើតឡើង ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃនេះដូចខាងក្រោម៖ ១-ក្លឹប Chelsea អាចបង្វែរការចាប់អារម្មណ៍ទៅលើខ្សែការពារស្លាបឆ្វេងរបស់បារាំង Paris St-Germain អាយុ២៧ឆ្នាំប្រសិនបើពួកគេមិនអាចចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេស ... Read More »

Real Madrid ប្រជែងជាមួយ Liverpool ចង់បាន Mbappe របស់ PSG

យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងរៀបចំផែនការដើម្បីនាំយក ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe ចំពេលអនាគតរបស់ Sadio Mane នៅឯ Anfield ... Read More »

អត្តពលិកចំនួន១៩៣នាក់ទទួលបានអត្ថប្រយោជន៍ពីមូលនិធិសុខុមាលភាពដើម្បីដោះស្រាយផ្នែកហិរញ្ញវត្ថុអំឡុងវិបត្តិកូវីដ-១៩

អត្តពលិកពិភពលោក និងមូលនិធិអត្តពលកម្មអន្តរជាតិ (IAF) បានប្រកាសថា អត្តពលិកចំនួន១៩៣នាក់មកពីសហព័ន្ធចំនួន៥៨ នឹងត្រូវបានផ្តល់ជំនួយចំនួន៣.០០០ដុល្លារអាមេរិក។ ការចាត់បញ្ចូលសាច់ប្រាក់តាមរយៈមូលនិធិសុខុមាលភាពអត្តពលិកដែលត្រូវបានបង្កើតឡើងក្នុងខែមេសាគឺដើម្បីជួយអត្តពលិកអាជីពដោះស្រាយភាពលំបាកផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។ ស្ថាប័នអត្តពលកម្មពិភពលោកបានបង្ហាញថា IAF បានទទួលពាក្យស្នើសុំដែលមានលក្ខណៈគ្រប់គ្រាន់ចំនួន២៦១នៅត្រឹមថ្ងៃទី៣១ ខែឧសភា។ ពាក្យស្នើសុំទាំងនេះត្រូវបានវាយតម្លៃដោយ IAF ដើម្បីធានាថា ... Read More »

ការប្រកួតផ្តាច់ព្រ័ត្រ Adria Tour ត្រូវបានលុបចោល បន្ទាប់ពីធ្វើតេស្តរកឃើញកីឡាករម្នាក់មានផ្ទុកជំងឺកូវីដ-១៩

តាមការចេញផ្សាយរបស់គេហទំព័រស៊ីនហួរបានឲ្យដឹងនៅថ្ងៃចន្ទ ទី២២ មិថុនានេះថាការប្រកួតផ្តាច់ព្រ័ត្រនៃកីឡាវាយតឺន្នីស Adria Tour នៅទីក្រុង Zadar នៃឆ្នេរប្រទេសក្រូអាតត្រូវបានលុបចោលវិញបន្ទាប់ពីលោក Grigor Dimitrov សញ្ជាតិប៊ុលហ្គារីបានប្រកាសថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ការប្រកួតត្រូវបានផ្តួចផ្តើមដោយលេខ១ពិភពលោក Novak Djokovicក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកកីឡានិងដើម្បីរៃអង្គាសថវិកាសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩។ ... Read More »

Ronaldo និងលោក Sarri ជួបពិភាក្សាគ្នា ខណៈក្រុម Juventus មានគោលបំណងដោះស្រាយបញ្ហាធ្លាក់ទម្រង់លេង

កីឡាករ Cristiano Ronaldo និងអ្នកចាត់ការទូទៅលោក Maurizio Sarri បានពិភាក្សាអំពីកង្វះខាតទម្រង់លេងរបស់ក្រុមសេះបង្កង់ Juventus ចាប់តាំងពីបាល់ទាត់អុីតាលីចាប់ផ្តើម។ អតីតកំពូលតារាឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ... Read More »

គ្រូបង្វឹក Liverpool ព្រួយបារម្ភពីរបួសរបស់ Milner និង Matip

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool លោក Jurgen Klopp សង្ឃឹមថាការរងរបួសរបស់ James Milner និង Joel Matip ពេល Liverpool ប្រកួតជាមួយ Everton ... Read More »

Real Madrid ឡើងឈរកំពូលកំពូលតារាង ខណៈ Liverpool បានត្រឹមស្មើ

ក្រុមអធិរាជស Real Madrid បានឡើងទៅឈរនៅកំពូលតារាង La Liga ដោយសារជ័យជម្នះដ៏លំបាកមួយពីក្រុម Real Sociedad ក្នុងលទ្ធផល ២-១ ។ ចំណែកក្រុមហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុម ... Read More »

Real Betis បានចែកផ្លូវជាមួយលោក Rubi ក្រោយដឹកនាំមិនសូវល្អ

ក្លឹបនៅលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសថា Real Betis បានចែកផ្លូវជាមួយគ្រូបង្វឹក Rubi ចំពេលដែលទម្រង់លេងមិនសូវល្អរបស់ក្លឹប។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅព្រឹកថ្ងៃទីអាទិត្យនេះ។ លោក Rubi បានចាកចេញពី ... Read More »

លោក Simeone បង្ហាញពីជ័យជម្នះរបស់ Atletico Madrid និងក្តីសង្ឃឹមប្រជែងកៅអីក្របខ័ណ្ឌ Champions League កាន់តែខ្ពស់

លោក Diego Simeone គ្រូបង្វឹកក្រុម Atletico Madrid បានសាទរចំពោះជ័យជម្នះរបស់ក្រុមលោកទៅលើក្រុម Real Valladolid ខណៈដែលពួកគេបានបង្កើន ឱកាសរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤របស់ La Liga ។ កីឡាករ ... Read More »

កាំភ្លើងធំ Arsenal រងការបរាជ័យ២ប្រកួតផ្ទួនៗ

កីឡាករ Neal Maupay បានរកគ្រាប់បាល់ជ័យជម្នះដល់ក្រុម Brighton & Hove Albion នៅម៉ោងបន្ថែមនាទីទី៩០+៥ ខណៈដែលក្រុមមួយនេះប្រឈមនឹងការកាត់ចោលដោយបានយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២ទល់១ ស្របពេលដែលក្រុមកាំភ្លើងធំបាត់បង់កីឡាករសំខាន់ ម្នាក់ដោយសាររងរបួសសម្រាប់ការប្រកួតសប្តាហ៍ទី៣០កាលពីយប់ថ្ងៃទី២០ ... Read More »

ព័ត៌មានអំពីទីផ្សារដោះដូរកីឡាករសំខាន់ៗនៅតំបន់អឺរ៉ុបនៅថ្ងៃនេះ

តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃសៅរ៍នេះ បានបង្ហាញពីទីផ្សារដោះដូរកីឡាករមួយចំនួនដែលអាចកើតឡើង ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃនេះដូចខាងក្រោម៖ ១. កិច្ចសន្យារបស់ខ្សែការពារសញ្ជាតិប្រេស៊ីល David Luiz ជាមួយក្រុម Arsenal ... Read More »

បិសាចក្រហម​ Man United និងអ្នកមានបុណ្យ Barcelona បានត្រឹមស្មើក្រៅទឹកដីរបស់ខ្លួន

អង់គ្លេស+អេស្ប៉ាញ៖ ក្រុមខ្លាំងបិសាចក្រហម Manchester United និងក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមស្មើជាមួយគូប្រកួតនៅក្រៅទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃសុក្រ ទី១៩ មិថុនាម្សិលមិញ។ ក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុ ដោយក្រុម Man United ប្រកួតស្មើ ១-១ ជាមួយក្រុម ... Read More »

ការប្រកួតវាយតឺន្នីស French Open ឆ្នាំ២០២០ត្រូវបានពន្យារពេលម្តងទៀតចាប់ពីថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១១ ខែតុលា

នៅក្នុងរូបថតឯកសារដែលត្រូវបានថតនៅថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០១៩ បង្ហាញពីពានរង្វាន់នៃការប្រកួតឯកត្តជនបុរសក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស French Open ឆ្នាំ២០១៩ នៅឯ Roland Garros ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែសម្រាប់ការប្រកួតនៅឆ្នាំ២០២០នេះគឺមិនបានប្រារព្ធតាមការកំណត់ដូចឆ្នាំ២០១៩នោះទេ។ សហព័ន្ធកីឡាវាយតឺន្នីសបារាំង (FTT) ... Read More »

ខ្លាំងប៉ះខ្លាំងយប់នេះ! Tottenham Hotspur ប៉ះ Manchester United នៅអង់គ្លេស ខណៈSevilla ប៉ះ Barcelona នៅអេស្ប៉ាញ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League នៅរាត្រីនេះមានកម្មវិធីប្រកួតចំនួន២គូ ប៉ុន្តែយើងចាប់អារម្មណ៍តែមួយគូ ដែលជាការជួបគ្នារវាងក្រុមមាន់ខ្នាយមាស Tottenham Hotspur ប៉ះ Manchester United ដើម្បីប្រជែងយក៣ពិន្ទុ ក្រោយពីលីកកំពូលមួយនេះខកខានការប្រកួតរយៈពេលជាង៣ខែដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Soccerway ... Read More »

Ronaldo ៖ ប្រេស៊ីលមិនគួរចាប់ផ្តើមប្រកួតបាល់ទាត់ឡើងវិញនោះទេ

កីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ប្រេស៊ីលរ៉ូណាល់ដូ (Ronaldo) បានរិះគន់ការវិលត្រឡប់នៃបាល់ទាត់នៅក្នុងប្រទេសកំណើតរបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការផ្ទុះឡើងនៃមេរោគដ៏ធំគឺជំងឺកូវីដ-១៩ នៅតំបន់អាមេរិកឡាទីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ មិថុនានេះ។ ការប្រកួតបាល់ទាត់រយៈពេល៣ខែរបស់ប្រទេសប្រេស៊ីលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែល Flamengo ប៉ះជាមួយ Banguនៅក្នុងការប្រកួតកម្មវិធី Carioca championship ... Read More »

លោក Zidane ឈរចំណាត់ថ្នាក់លេខ២ក្នុងនាមជាគ្រូបង្វឹក Real Madrid ដែលដឹកនាំឈ្នះគ្រប់ប្រកួត

លោក Zinedine Zidane បានអបអរជ័យជម្នះលើកទី១៣៣ របស់លោកក្នុងនាមជាគ្រូបង្វឹកក្រុម Real Madrid ដើម្បីឈរនៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីឈ្មោះជាគ្រូបង្វឹកដឹកនាំការប្រកួតឈ្នះគ្រប់ពេលរបស់ក្លឹប។ លោក Zidane បានដឹកនាំក្លឹបកាលពីរាត្រីម្សិលមិញទទួលជ័យជម្នះ ៣-០ របស់ Real ... Read More »

ខ្សែប្រយុទ្ធ Benzema នាំមុខ Puska ជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅ Real Madrid

ខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាអ្នករកគ្រាប់បាល់នាំមុខរាល់លើកទី៥របស់ Real Madrid ដោយទទួលបានជ័យជម្នះទ្វេដងលើក្រុម Valencia ដែលកំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona តែ២ ពិន្ទុប៉ុណ្ណោះ។ Benzema មានវ័យ៣២ឆ្នាំ បានស៊ុតបាល់បញ្ចូលទីបាន២៤៣គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ ... Read More »

ប្រធានក្រុមហ៊ុនទូរទស្សន៍អាមេរិកដាក់សំណើ៣៥០លានផោនដើម្បីទិញក្លឹប Newcastle

យោងតាមការចេញផ្សាយរបស់ Sky Sport កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនាបានបង្ហាញថា ក្លឹប Newcastle United បានទទួលការដេញថ្លៃកាន់កាប់ថ្មីចំនួន៣៥០លានផោនពីនាយកប្រតិបត្តិក្រុមហ៊ុនទូរទស្សន៍អាមេរិកឈ្មោះ Clear TV គឺលោក Henry Mauriss ។ ... Read More »

ពហុកីឡដ្ឋានទី៣របស់កាតារសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២បានសាង់សង់រួចរាល់

ពហុកីឡដ្ឋានទី៣ក្នុងចំណោមពហុកីឡដ្ឋានទាំង៨របស់ប្រទេសកាតារសម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២ ត្រូវបានសាងសង់រួចរាល់នៅថ្ងៃព្រហស្បតិ៍នេះ។ នេះយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ ពហុកីឡដ្ឋានដែលកាតារបានសាងសង់រួចរាល់នេះគឺមានកៅអីចំនួន៤០.០០០ មានទីតាំងនៅតំបន់អាល់រ៉ាយយ៉ាននៅជាយក្រុងនៃទីក្រុងដូហា ដែលជាកីឡដ្ឋានធំមួយក្នុងចំណោមកីឡដ្ឋានដែលគ្រោងសាងសង់ត្រៀមព្រឹត្តិការណ៍ខាងលើ។ ការសាងសង់នេះគឺពហុកីឡដ្ឋានទី៣ហើយដែលត្រូវបញ្ចប់រួចរាល់បន្ទាប់ពីការជួសជុលកែលម្អពហុកីឡដ្ឋានអន្តរជាតិ Khalifa ក្នុងឆ្នាំ២០១៧ និងការបើកដំណើរការសាងសង់ពហុកីឡដ្ឋាន Al Janoub ... Read More »

Napoli ផ្តួល Juventus បាល់ប៉េណាល់ទីឈ្នះពានរង្វាន់ Coppa Italia ខណៈ Man City ឈ្នះ Arsenal

ក្រុម Napoli បានរក្សាភាពខ្លាំងរបស់ខ្លួនដើម្បីដណ្តើមបានពានរង្វាន់ដ៏ធំលើកដំបូងមួយក្នុងរយៈពេល ៦រដូវកាលតាមរយៈការផ្តួលក្រុម Juventus ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីយប់ថ្ងៃពុធ ទី១៧ ខែមិថុនា។ ការឈ្នះនេះបានកើតឡើងបន្ទាប់ពីការតស៊ូប្រកួតគ្នាទាំងពីរក្រុមយ៉ាងលំបាកក្នុងលទ្ធផល 0-0 ក្នុងរយៈពេល ... Read More »

លោក Arteta ចង់រក្សា David Luiz នៅ Arsenal បន្តទៀត

អង់គ្លេស៖ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថាគាត់ស្រលាញ់ និងចង់រក្សាខ្សែការពារ David Luiz នៅក្នុងក្លឹបបន្តទៀត។ នេះបើយោងតាមការផ្សាយរបស់ Livescore កាលពីម្សិលមិញ។ David Luiz ... Read More »

ក្លឹបបិសាចក្រហម Manchester United ងាកមកចាប់អារម្មណ៍លើកីឡាករ Ndidi របស់ក្លឹប Leicester City

ព័ត៌មានចចាមអារ៉ាមពីការផ្ទេរកីឡាករនៅតំបន់អឺរ៉ុបបានទម្លាយថា ប្រសិនបើក្រុមបិសាចក្រហម Manchester Unitedខកខានមិនបានដណ្តើមខ្សែការពារ Donny van de Beek នោះក្រុមបិសាចក្រហមនឹងងាកទៅរកខ្សែបម្រើក្នុងក្របខ័ណ្ឌ Premier League វិញ។ កីឡាករខ្សែបម្រើដែលក្លឹបបិសាចក្រហមចាប់អារម្មណ៍នោះគឺកីឡាករ Wilfried Ndidi ... Read More »

អ្វីដែលត្រូវដឹងពីការវិលត្រឡប់មកវិញនៃក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃពុធនេះ

ក្របខ័ណ្ឌ Premier League នឹងវិលត្រឡប់នៅថ្ងៃរាត្រីថ្ងៃពុធនេះ ប៉ុន្តែមិនច្បាស់ដូចដែលយើងបានដឹង។ បន្ទាប់ពីអវត្តមានរយៈពេល ១០០ ថ្ងៃដោយសារតែជំងឺរាតត្បាតកូវីដ-១៩យ៉ាងខ្លាំងនោះនៅរាត្រីនេះគឺជាការប្រកួតរវាងក្រុម Aston Villa និង Sheffield United និងមួយក្រុមទៀត Manchester ... Read More »

លីគកំពូលអូស្ត្រាលី A-League នឹងចាប់ផ្តើមឡើងវិញថ្ងៃទី១៦ ខែកក្កដា

លីគបាល់ទាត់កំពូលរបស់អូស្រ្តាលីគឺ A-League គ្រោងនឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះដោយក្រុម Melbourne Victory នឹងប្រកួតជាមួយ Western United កីឡដ្ឋាន AAMI Park ក្នុងទីក្រុង Melbourne ។ ... Read More »

Bayern Munich លើកពានលីគកំពូលអាល្លឺម៉ង់៨ឆ្នាំជាប់ៗគ្នា

អាល្លឺម៉ង់៖ក្រុម Bayern Munich បានប្រារព្ធពិធីអបអរសាទរនៅឯកីឡដ្ឋានដោយគ្មានអ្នកចូលទស្សនាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Werder Bremen ក្នុងលទ្ធផល ១ទល់០ ដែលការឈ្នះពាននេះក៏ជាភាពអស្ចារ្យរបស់ក្លឹបដែលឈ្នះ៨ឆ្នាំជាប់ៗគ្នា។ ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅយប់ម្សិលមិញទៅលើក្លឹប Werder ... Read More »

Lewandowski៖ ពាន Ballon d’Or មិនស្ថិតនៅក្នុងគំនិតរបស់ខ្ញុំនោះទេ

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski បាននិយាយថា ពានរង្វាន់ Ballon d’Or មិនមែនជាការផ្តោតអារម្មណ៍របស់លោកនោះទេ ប៉ុន្តែអ្វីគ្រប់យ៉ាងអាចធ្វើទៅបាននៅពេលនិយាយអំពីការឈ្នះពានរង្វាន់ក្នុងលីគគឺជាការខិតខំប្រឹងប្រែងរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង France Football នៅថ្ងៃអង្គារនេះ។ ខ្សែប្រយុទ្ធរបស់ក្លឹប Bayern ... Read More »

តារាឆ្នើមរបស់ក្រុមបិសាចក្រហម Rashford ផ្ញើលិខិតចំហអង្វររដ្ឋាភិបាលអង់គ្លេសឲ្យបន្តផ្តល់អាហារឥតគិតថ្លៃដល់កុមាររងគ្រោះ

អង់គ្លេស៖យោងតាមការចេញផ្សាយរបស់គេហទំព័រអង់គ្លេស Livescore បានឲ្យដឹងនៅថ្ងៃចន្ទថា តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United ខ្សែប្រយុទ្ធ Marcus Rashford បានសរសេរលិខិតផ្ទាល់ខ្លួនផ្ញើទៅកាន់សភាដោយស្នើឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសបន្តផ្តល់អាហារឥតគិតថ្លៃដល់កុមារងាយរងគ្រោះ។ Rashford បានជួយដល់កម្មវិធីសប្បុរសធម៌ឈ្មោះ Fare Share ក្នុងការផ្គត់ផ្គង់អាហារចំនួន៣លានកញ្ចប់ដល់ប្រជាជនដែលងាយរងគ្រោះនៅក្នុងចក្រភពអង់គ្លេសនៅចុងខែមិថុនានេះចំពេលមានជំងឺរាតត្បាតកូវីដ-១៩ ... Read More »

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បង្ហាញចំណាប់អារម្មណ៍ចង់រក្សាខ្សែប្រយុទ្ធ Aubameyang បន្តទៀត

លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថា លោកពិតជាមានភាពវិជ្ជមានក្នុងការយល់ព្រមបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Pierre-Emerick Aubameyang ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Aubameyang នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ ហើយលោក ... Read More »

កន្លែងជិះស្គីសម្រាប់កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ត្រូវបានរៀបចំសាងសង់ស្ថានីយ៍ដាក់សំរាម

សារព័ត៌មានស៊ីនហួរបានផ្សាយកាលពីម្សិលមិញថា កន្លែងជិះស្គីកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ នៅស្រុកចុងលី ខេត្តហឺប៉ីភាគខាងជើងប្រទេសចិនបានសាងសង់ស្ថានីយ៍ផ្ទេរសំរាមចំនួន១០កន្លែងដើម្បីគ្របដណ្តប់លើការប្រមូលសំរាម និងដឹកជញ្ជូនសំរាមឲ្យបានល្អប្រសើរ និងផាកសុខភាព។ លោក Ma Dong មកពីការិយាល័យអនុវត្តន៍ច្បាប់គ្រប់ជ្រុងជ្រោយនៃរដ្ឋបាលស្រុកចុងលីបាននិយាយថា បច្ចុប្បន្នប្រតិបត្តិការ ប្រមូលសំរាម និងសមត្ថភាពដឹកជញ្ជូនសំរាមរបស់អាជ្ញាធរស្រុកចុងលីនឹងកើនឡើងដល់៣២០តោនក្នុងមួយថ្ងៃ។ លោកអះអាងថា ... Read More »

ក្លឹប Sao Paulo បដិសេធទិញយក Cavani ព្រោះតែកង្វះហិរញ្ញវត្ថុ

ក្លឹបនៅលីគកំពូលរបស់ប្រេស៊ីល Sao Paulo បានច្រានចោលលទ្ធភាពនៃការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Edinson Cavaniដោយនិយាយថា ពួកគេខ្វះខាតហិរញ្ញវត្ថុដើម្បីប្រកួតប្រជែងជាមួយគូប្រជែងនៅតំបន់អឺរ៉ុប ។ កិច្ចសន្យារបស់ Cavani ជាមួយក្លឹបជើងឯកបារាំង Paris Saint-Germainនឹងផុតកំណត់នៅចុងខែមិថុនានេះហើយក្លឹបយក្សបារាំងមួយនេះបានបញ្ជាក់ថា នឹងមិនផ្តល់ជូនគាត់នូវកិច្ចសន្យាថ្មីទៀតនោះទេ ។ ... Read More »