ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

មន្រ្តី​ជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា៖​ អង្គការសង្គមស៊ីវិលចំនួន២០​ ស្នើឱ្យដោះលែងអ្នកទោសក្រោមហេតុផលកូវីដ-១៩ គឺខុសនឹងនីតិវិធីច្បាប់ ព្រមទាំងមានចរិតជានយោបាយ

ភ្នំពេញ៖ បេីយោង​តាមការបញ្ជាក់ពី​មន្រ្តី​ជាន់ខ្ពស់​របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែង​ឲ្យ​ដឹង​នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះថា សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៉ីវិលចំនួន២០ បា​អំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសទាំងអស់ ក្រោមហេតុផលកូវីដ-១៩ គឺមិនសមស្រប ហើយខុសនឹងនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងមានចរិតជានយោបាយផងដែរ។ ជាក់ស្ដែង​លោក ជិន ម៉ាលីន​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយសប្បុរសធម៌ ពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ថវិកាជាង១ម៉ឺនដុល្លារ ដើម្បី ប្រើប្រាស់ក្នុងការងារប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ ថវិកាជាង១ម៉ឺនដុល្លារ និងជាង២លានរៀល ត្រូវបាន លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ ... Read More »

លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រព័ន្ធZOOM

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រព័ន្ធZOOM ជូនដល់លោកអធិការរង ... Read More »

ប្រកាសតំណែងលោក ទូច ធី ជាចៅសង្កាត់ស្វាយរៀងថ្មីជំនួសលោក គង់ សារ៉ូ ដែលទទួលមរណភាព

ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍ជំរុញលោក ទូច ធី ចៅសង្កាត់ស្វាយរៀងដែលទើបឡើងកាន់តំណែងថ្មី សូមបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។   ការជំរុញបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងគឺធ្វើឡើងនៅក្នុងពិធីប្រកាសផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ ចៅសង្កាត់រងស្វាយរៀង ក្រុងស្វាយរៀង ... Read More »

អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២ករណី ក្នុងនោះមានទារក ១នាក់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជន ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល ន រដ្ឋបាលខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ... Read More »

រថយន្តដឹកឈើខុសច្បាប់របស់ចែឡែន ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើតាំងក្រសាំងបង្រ្កាបបាន១គ្រឿងហើយនៅសល់២គ្រឿងទៀត

ខេត្ត​ព្រះវិហារ៖​ រថយន្តដឹកឈើរបស់ចែឡែន ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើតាំងក្រសាំងបង្រ្កាបបាន១គ្រឿងហើយ តែនៅ២គ្រឿងទៀតដែលសមត្ថកិច្ចជំនាញត្រូវតែតាមបង្ក្រាបបន្តទៀត។ នេះបើតាមភ្នាក់ងារយើងទើបទទួលបានសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះ ។   ប្រភពបានប្រាប់ថា ការបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ ចំណែកអ្នកបើកបររថយន្តដឹកឈើនោះបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនិងឈើប៉ុណ្ណោះ ។   ... Read More »

អុីណូ ជាតារាចម្រៀងល្បី ជាម្ចាស់ហាងលក់រថយន្តល្បីចាយទុនខ្ទង់លានដុល្លារ បែរជាផ្ទុះរឿងជំពាក់ប្រាក់គេ១ម៉ឺនដុល្លារមិនគួរឲ្យជឿ

      ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាចម្រៀងអុីណូ ដែលកំពុងតែល្បីល្បាញក្នុងការងារសិល្បៈ និងទើបតែប្រកាសក្លាយខ្លួនជាម្ចាស់ការាសលក់រថយន្តដែលឮថាបានចាយទុនខ្ទង់លានដុល្លារនោះ ពេលនេះបែរជាត្រូវរងការចោទប្រកាន់ពីបុរសស្ត្រីពីរនាក់ថាលោកអុីណូបានខ្ចីប្រាក់ពួកគាត់មួយម៉ឺនដុល្លារមិនព្រមសងដោយបានទាំងចេញសែកស្អុយ រួមទាំងខកខានក្នុងការបង់ការប្រាក់ជាច្រើនខែកន្លងមកហើយ។ ការភ្ញាក់ផ្អើលដ៏មិនគួរឱ្យជឿនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២១កន្លងមកនេះ ក្រោយពីបុរសស្រ្តី២នាក់បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយមានការផ្សាយបន្តផ្ទាល់ពីខាងមុខហាងលក់រថយន្តរបស់តារាចម្រៀងនេះផ្ទាល់នៅក្នុងសង្កាត់ភ្នំពេញថ្មីនោះតែម្តង។    បុរសនិងស្ត្រីខាងលើបានលើកឡើងថា ... Read More »

Tottenham បញ្ចប់កិច្ចពិភាក្សាជាមួយលោក Conte ជុំវិញតួនាទីជាគ្រូបង្វឹក

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិប Tottenham Hotspur បានបញ្ឈប់ការពិភាក្សាជាមួយលោក Antonio Conte ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។ កាលពីខែមុន លោក Conte បានបញ្ចប់កិច្ចសន្យារបស់គាត់នៅឯក្លិប ... Read More »

Barcelona កំពុងមានគូប្រជែងជាមួយ PSG ក្នុងការប្រជែងយកខ្សែបម្រើ Georginio Wijnaldum

ក្រុម Barcelona មានគោលបំណងដើម្បីប្រកាសពីការចុះហត្ថលេខាលើកីឡាករ Georginio Wijnaldum នៅប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែការពិភាក្សាសំរាប់ខ្សែបម្រើរូបនេះបានឈានដល់ចំណុចច្របូកច្របល់ដោយក្រុម Paris Saint-Germain បានផ្តល់ជូននូវតំលៃខ្ពស់ដែលបង្ខំឲ្យក្លិបកាតាឡាន់មួយនេះជម្រុញបន្ថែមទៀតសំរាប់ការចុះហត្ថលេខារបស់កីឡាករសញ្ជាតិហូឡង់រូបនេះ។ សារព័ត៌មាន MARCA បានផ្សាយថា អ្នកតំណាងរបស់កីឡាករWijnaldum បាននៅការិយាល័យរបស់ ... Read More »

អគ្គនាយកស៊ីម៉ាក “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន”

ភ្នំពេញ៖ បើតាមការលើកឡើងពីលោកអគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ប្រាប់ថា, “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល ។ នេះមោទនភាពភាពរបស់កម្ពុជា អាចធ្វើបាន មកនិងទេពកោសល្យបង្រៀនសត្វអោយធ្វើការជំនាញជំនួសមនុស្សបាន។សូមបញ្ជាក់ថា, បើយោងតាមប្រភពពី ... Read More »

អាជ្ញាធរ​វៀតណាម​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ​ ចំនួន ២០៦ករណីបន្ថែមទៀត

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលប្រទេសវៀតណាម បានប្រកាសថា៖​ បន្តរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ២០៦ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះដែរ។ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យបាលបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា ចាប់ពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យបាលបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ព្រោះមានអ្នកជំងឺកូវីដ-១៩ចូលទៅព្យាបាលនៅទីតាំងខាងលើនេះ។ រដ្ឋបាលខេត្តបញ្ជាក់ថាដោយអ្នកជំងឺកូវីដ-១៩ជាស្រ្តីមានឈ្មោះ ចាប ... Read More »

បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តធ្លាក់ចូលច្រាំងទន្លេក្រោមស្ពានជ្រោយចង្វា

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេក្រោមស្ពានជ្រោយចង្វា តែ សំណាងល្អមានពំនូកដីធំៗកល់ជាប់ ចំណែកអ្នកបើកបរបានបើកទ្វាររថយន្តឡើងមកលើគោកវិញ មិនមានរងរបួសនោះទេ គ្រាន់តែខូចខាតតែរថយន្តតិចតួចប៉ុណ្ណោះ។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ... Read More »

ផ្ទុះអាវុធមួយគ្រាប់ទាំងកណ្តាលរាត្រីនៅច្រកចូលមន្ទីរពេទ្យកាល់ម៉ែតបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ

    ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានបើកដេញតាមស្ទាក់ម៉ូតូមួយគ្រឿងដែលជិះដោយយុវជនប្រុសស្រីចំនួន៣នាក់ ហើយពេលដេញតាមទាន់ហើយជនទាំងនោះបានដកខ្សែក្រវាត់វាយបណ្ដាលឲ្យរបួសយុវជនពីរនាក់ រួចដកកាំភ្លើងខ្លីបាញ់គំរាម១គ្រាប់ទៀត។ អំពើហិង្សានេះគេសង្ស័យថាជាការប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែតចំហៀងខាងជើង តាមផ្លូវលេខ៨០  ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

ត្រឹមរយៈពេលតែ​មួយថ្ងៃ​! ម៉ាឡេស៊ី​ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ជាង ៦ពាន់ករណី

អន្តរជាតិ​៖ បេីយោង​តាមរាយការណ៍របស់ប្រទេសម៉ាឡេស៊ី​ នៅថ្ងៃអាទិត្យទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ​ បានប្រកាសពីករណីរកឃេីញអ្នកឆ្លងកូវីដ-១៩ថ្មីៗ​ ចំនួន ៦,២៤១នាក់បន្ថែមទៀត ខណៈចំនួនអ្នកជំងឺដែលស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់បានបង្កើតកំណត់ត្រាថ្មីសម្រាប់ថ្ងៃទី១៣ ជាប់គ្នាមកហើយ។ បើយោងតាមសារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យនេះដែល​ បានដកស្រង់ចេញផ្សាយពី​របាយការណ៍​អាជ្ញារធរម៉ាឡេស៊ី​ បានគូសបញ្ជាក់ថា៖ ... Read More »

គួរឱ្យគោរពសរសើរណាស់! ក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់ទៀតដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ នេះជាករណីទី៨ហើយ!

ខេត្តស្វាយរៀង៖ មិនធម្មតាឡើយក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។   យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថា កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលមានវិជ្ជមានកូវីដ-១៩មានអាសយដ្ឋាននៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ... Read More »

នារីម្នាក់បេីករថយន្តស៊េរីទំនេីបបុកបង្គោលភ្លេីងកៀបជាប់ទៅមុខលែងរួច

ភ្នំពេញ​៖ នារីម្នាក់បេីករថយន្តស៊េរីទំនេីបក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្គោលភ្លេីងថ្មពេញទំហឹងបណ្តាលឱ្យកៀបជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់របួសស្រាល។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវលេខ៦១៤​ ក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។  ​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកBMW ពណ៌ស​ ... Read More »

រថយន្តFORTUNERបេីកបុកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទាតចេញអស់មួយកង់ឯរថយន្តបែកកង់ខាងមុខ

       ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFORTUNERមួយគ្រឿងបេីកបរក្នុងល្បឿនលឿនសង្ស័យម្ចាស់ស្រវឹងស្រាខ្លាំងផងបានរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យវៀចចេញពីគន្លងជូរមួយកង់​នៅចំណុចមុខក្រសួងដែនដីនគរូបនីយកម្ម​និងសំណង់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ កាល ពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២១​ ចំណែករថយន្តបង្កបានព្យាយាមបេីកគេចរហូតទៅដល់ស្ថានីយប្រងកាល់តិចក៏ឈប់រថយន្តទុកចោល រួចឡេីងរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ទៅ។  ... Read More »

បុកគ្នាបីតង់រវាងរថយន្តនឹងរថយន្តរួមទាំងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងហើយក៏រេចង្កូតមកឆ្វេងដៃ ស្របពេលមានម៉ូតូមួយគ្រឿងទៀតមកដល់ចាប់ហ្វ្រ័ងមិទាន់ក៏បុកចំពីចំហៀងខាងស្ដាំរថយន្តបណ្ដាលឲ្យម៉ូតូដួលរងរបួសធ្ងន់បុរសម្នាក់ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកទូបញ្ជាភ្លើងបំភ្លឺផ្លូវបាក់អស់១ទូទៀតទើបកល់ជាប់ទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអាទិត្យ ទី៦ ខែមីថុនា ឆ្នាំ២០២១ នៅចំណុចមុខវត្តមង្គលវ័នតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    យោងតាមសម្តីប្រជាពលរដ្ឋដែល នៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ឆក់ទូរស័ព្ទជនបរទេសបានសម្រេច ត្រូវមិត្តភក្តិជនរងគ្រោះបើករថយន្តបុកពីក្រោយ រួចមកវាយជនសង្ស័យ តែត្រូវជនសង្ស័យទាយកាំបិតដេញកាប់ ភ័យរត់គេចត្រូវជនសង្ស័យបើកទ្វាររថយន្តយកទូរស័ព្ទបីគ្រឿងបន្ថែមទៀតរួចរត់គេចខ្លួនបាត់

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់ទូររស័ព្ទដៃរបស់ជនបរទេសម្នាក់បានសម្រេចមួយគ្រឿង ហើយត្រូវមិត្តភក្តិរបស់ជនរងគ្រោះបើករថយន្តបុកពីក្រោយ រួចចុះពីក្នុងរថយន្តមកវាយជនសង្ស័យ តែត្រូវជនសង្ស័យទាញកាំបិតដេញកាប់ ភ័យរត់គេចពីកន្លែង ហើយជនសង្ស័យបើកទ្វាររថយន្តយកទូរស័ព្ទបីគ្រឿងបន្ថែមទៀតរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង០០នាទីយប់ ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

នគរបាលរដ្ឋបាលប៉ុស្តិ៍ឃ្មួញ ឃាត់ខ្លួន ជនសង្ស័យ ០៥នាក់ ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស

   ភ្នំពេញ៖ ជនសង្ស័យ ០៥ នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួនបានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ប៉ុនប៉ងកៀរផ្តួលគំរាមយកម៉ូតូ)  ។ ការឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់នេះកាលពីម៉ោង០៣និង០០នាទី ទី០៦ ខែមិថុនា ឆ្នាំ២០២១           ... Read More »

បើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បើនលឿនបានរេចង្គូតបុកសួនច្បារពុះចែកទ្រូង ហើយមិនទាន់អស់ល្បឿនបន្តទៅបុកនឹងបង្គោលភ្លើងបណ្តាលឲ្យរលំអស់មួយដើមរថយន្តទៅមុខលែងរួច។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចសុីស GS300 ពណ៌ស ... Read More »

ទាំងថ្ងៃអាទិត្យអ្នកតំណាងរាស្ត្រលោក ហ៊ុន ម៉ានី ចុះពិនិត្យមណ្ឌលសំរាកព្យាបាលជំងឺកូវីដ-១៩នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ រួមមាន លោក ហ៊ុន ម៉ានី និងលោក សំ រិទ្ធី អមដំណើរដោយលោក លោកស្រី ... Read More »

ខ្យល់កន្រ្តាក់បោកបក់ចំឃុំ២របស់ស្រុកសាមគ្គីមានជ័យបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ៣៤ខ្នងរងការខូចខាត

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នង ត្រូវបានរងការខូចខាត ប៉ើងជញ្ជាំង និងរបើកដំបូល ក្រោយពីឥទ្ធិពលនៃខ្យល់កន្រ្តាក់ បោកបក់មកចំឃុំចំនួន២ របស់ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នេះ។   ... Read More »

គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន

រាជធានីភ្នំពេញ៖ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ –​ ប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាក្រុមហ៊ុន​ Smart Axiataបានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ដ៏ពេញនិយមបំផុតរបស់ខ្លួន ជាមួយនិងប្រភេទគម្រោងថ្មីប្រចាំខែ ដែលផ្ដល់ជូនច្រើនជាងមុនរួមមានទឹកប្រាក់ចំនួន 1,666ដុល្លារ ស្មើនឹងទិន្នន័យអុិនធឺណិតចំនួន ... Read More »

ស្លាប់និងរបួស២០នាក់ក្នុងការវាយប្រហារដោយកាំបិតនៅប្រទេសចិន

យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយកាំបិតកាលពីថ្ងៃទី៥ខែមិថុនា ក្នុងទីក្រុងអានឈីង ខេត្តអានហួយ ភាគខាងកើតប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានផ្សាយថា ការវាយប្រហារដោយកាំបិត បង្កឡើងដោយបុរសម្នាក់ ស្ថិតនៅតាមដងផ្លូវ ក្នុងទីក្រុង Anqing ខេត្ត ... Read More »

ក្រុមហ៊ូធីវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើស្ថានីយប្រេងសាំងនៅយេម៉ែនស្លាប់១៤នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ស្លាប់ដែរនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើស្ថានីយប្រេងសាំងក្នុងទីក្រុង Marib ប្រទេសយេម៉ែននាថ្ងៃទី ៦ខែមិថុនា ។ ការវាយប្រហារបង្កឡើងដោយក្រុមហ៊ូធី ហើយអ្នកស្លាប់គឺជាពលរដ្ឋស្លូតត្រង់។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារដោយកាំជ្រួចមីសុីលនោះក្រៅពីអ្នកស្លាប់ក៏មានមនុស្សរាប់សិបនាក់រងរបួសដែរដែលភាគច្រើនគឺរលាកភ្លើង។ ចំណែកសារព័ត៌មាន Sputnik បានផ្សាយថា មានមនុស្ស១២នាក់ស្លាប់ និង៧នាក់រងរបួស ភាគច្រើនជាពលរដ្ឋស្លូតត្រង់ ... Read More »

ពលរដ្ឋហុងគ្រីរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងការសាងសង់មហាវិទ្យាល័យចិន

ពលរដ្ឋហុងគ្រីប្រមាណ១ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យចិន សាងសង់មហាវិទ្យាល័យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងរដ្ឋធានី ប៊ុយដាប៉ែស(Budapest)។ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលដែលអនុញ្ញាតឲ្យចិនសាងសង់មហាវិទ្យាល័លើផ្ទៃដីទំហំកន្លះលានម៉ែត្រការ៉េ។ លោក Aron Berezcki មេដឹកនាំក្រុមបាតុករនិស្សិត បានឱ្យដឹងថា «ក្រៅពីសាងសង់អគារស្នាក់នៅ ពួកគេក៏បានសាងសង់មហាវិទ្យាល័យ សម្រាប់កូនចៅក្រុមអ្នកមាន ហើយបន្សល់នូវបំណុលជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ... Read More »

រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤១នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថានៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១០៤៤នាក់ ស្រី ៦១៦នាក់ ករណីជាសះស្បើយចំនួន ៥០៤នាក់ ស្រី ២៥៣នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៥៣៣នាក់ ស្រី ... Read More »

ឃ្លាំងបោះដុំ យីហ៊ោ “ផ្ទះ90” (នៅជិតស្តុបបឹងកក់) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩០ ផ្លូវលេខ ៧០ សង្កាត់បឹងកក់២ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ឃ្លាំងបោះដុំ យីហ៊ោ “ផ្ទះ90” (នៅជិតស្តុបបឹងកក់) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩០ ផ្លូវលេខ ៧០ សង្កាត់បឹងកក់២ ... Read More »