ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ចូលមក កាន់ទីស្តីការក្រសួង នៅថ្ងៃពុធ ទី១០ កុម្ភៈ

ភ្នំពេញ៖ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា ប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokima ... Read More »

ឆ្នាំ២០២០ អាស៊ានទទួលបានទេសចរអន្តរជាតិ ២៦ លាននាក់ ធ្លាក់ចុះ ៨០.៥% ដោយសារវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យតំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ២៦ លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ កន្លងទៅ ពោលគឺមានការធ្លាក់ចុះក្នុងអត្រា ៨០.៥ ភាគរយ។ ស្ថិតិនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៤ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ ... Read More »

វៀតណាមនិងថៃ មានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

ក្រុមគ្រូពេទ្យវៀតណាមដែលព្យាបាលអ្នកជំងឺកូវីដ-១៩បានប្រកាសថា បានរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៣៧ករណី ប៉ុន្តែករណីឆ្លងថ្មីគឺស្ថិតនៅក្នុងចំណោមអ្នកធ្វើចត្តាឡីស័ក ក្នុងខេត្តហាយយឿង ។ ស្ថានភាពនៃការឆ្លងកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងដោយអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺនាពេលកន្លងមក ស្ថិតនៅក្នុងការតាមដាន។ នៅព្រឹកថ្ងៃទី ៤ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បច្ចុប្បន្នអ្នកឆ្លងថ្មី នៅខេត្តហាយយឿង បានកើនឡើងដល់ទៅ២៨៧នាក់ ។ ... Read More »

ទីបំផុត​! អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣ ឆ្នាំកន្លះ

អន្តរជាតិ​៖​ ទីបំផុត​! អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី លោក Alexei Navalny ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣ ឆ្នាំកន្លះ ចំពោះការបំពានលក្ខខណ្ឌនៅក្រៅឃុំ។ បន្ទាប់ពីលោក Navalny ដែលទៅព្យាបាលសារធាតុពុលនៅអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែមករា​កន្លងទៅ​ ត្រូវបានអាជ្ញាធររុស្ស៊ី ... Read More »

ស្ត្រីម្នាក់ស្រវឹងស្រាជោកហើយចេញទៅមើលមងបណ្ដាលឱ្យលង់ទឹកព្រែកស្លាប់

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ខណៈស្រវឹងស្រាខ្លាំងបានចេញទៅមើលមងបណ្ដាលឱ្យលង់ទឹកព្រែកស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០ព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។ យោងតាមនគរបាលប៉ុស្ដិ៍ម្រាមបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ យស់ ឡូត អាយុ៥៤ឆ្នាំ មុខរបរកសិកររស់នៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក។ តាមក្រុមគ្រួសារបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានចេញពីផ្ទះទៅមើលមងដាក់ត្រីនៅព្រែកខាងកើតឆៀងខាងត្បូងផ្ទះនាវេលាម៉ោង៧ព្រឹក។ ប្រភពបន្តថា ... Read More »

Update៖ ស្ងាត់ៗតុលាការខេត្តកណ្ដាលដោះលែងលោកផ្កាយ១ដកកាំភ្លើងខ្លីវាយសន្តិសុខឱ្យរបួស មានសេរីភាពវិញហើយ

ខេត្តកណ្ដាល៖ លោកផ្កាយមួយឈ្មោះ​ ហេង គាហុង ជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង​ ដែលដកកាំភ្លើងវាយក្បាលសន្តិសុខបណ្ដាលឲ្យរងរបួសបែកក្បាលសន្លប់កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នោះ ត្រូវបានលោក ថោងផល្លារង្សី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាលចេញដីកាដោះលែងឲ្យមានសេរីភាពវិញហើយកាលពីចុងខែមករាឆ្នាំ២០២១នេះ ក្រោយពីឃុំខ្លួនមិនបាន១ខែផង។ ... Read More »

រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ស្ដីពីបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋានខណ្ឌចំការមន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ... Read More »

ក្រុមប្រទេស​ G7​ ថ្កោលទោសរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងជំរុញឲ្យដោះលែងលោកស្រី ស៊ូជី​ រួមនិងអ្នកជាប់ឃុំទាំងអស់

អន្តរជាតិ​៖​ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានថ្កោលទោសរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា និងជំរុញឱ្យក្រុមយោធាដោះលែងអ្នកជាប់ឃុំរួមទាំងលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និង លោក Win Myint ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រធានសភាពាណិជ្ជកម្មសគមន៍អឺរ៉ុបថ្មីប្រចាំកម្ពុជា​

ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម​រវាងលោកកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ និងលោកTassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបទេីបតែងតាំងថ្មី​ ប្រចាំកម្ពុជា​នារសៀលថ្ងៃទី​ ០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ដៃគូសន្ទនា​បានលេីកឡេីងពីទំនាក់​ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសេីរនៃភាគីទាំងពីរទាំងលេីវិស័យសេដ្ឋកិច្ច​និងវិស័យ​អភិវឌ្ឍន៍នានា​ ... Read More »

ក្រសួងសុខាភិបាល ចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់

ភ្នំពេញ៖ ក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាត ការប្រើប្រាស់វ៉ាក់សាំងកូដវីដ-១៩។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing ... Read More »

លោកមេឃុំក្រោលគោស្រុកស្វាយជ្រំនិងក្រុមការងារចុះពិនិត្យមើលផ្លូវលំ៥ខ្សែដែលបងប្អូនប្រជាពលរដ្ឋកំពុងតែស្ថាបនាដោយដៃនៅក្នុងភូមិ២

ខេត្តស្វាយរៀង៖ លោក ភោគ វណ្ណថន មេឃុំក្រោលគោបានដឹកនាំក្រុមប្រឹក្សាឃុំមានទាំងមេភូមិ អនុភូមិនិងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបានចុះពិនិត្យមើលផ្លូវលំ៥ខ្សែដែលបងប្អូនប្រជាពលរដ្ឋជាច្រើននាក់កំពុងតែធ្វើនិងលើកដោយដៃមានបង្គី ចបយ៉ាងសស្រាក់សស្រាំស្ថិតនៅភូមិបឹងរ៉ៃខាងត្បូងនិងភូមិឫស្សីជួរខាងត្បូងក្នុងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២១។ ក្នុងឱកាសនោះលោក ភោគ វណ្ណថន មេឃុំក្រោលគោបានឱ្យដឹងថាផ្លូវលំ៥ខ្សែនោះគឺមានទទឹង៦ម៉ែត្រនិងកម្ពស់៧តឹក ខណៈបងប្អូនប្រជាពលរដ្ឋមានក្មេងមានចាស់ក្នុងទឹកមុខសប្បាយរីករាយកំពុងតែនាំគ្នាធ្វើសកម្មភាពលើកផ្លូវដោយដៃនាពេលនេះគឺមានចំនួន២ភូមិមានដូចជាភូមិបឹងរ៉ៃខាងត្បូងចំនួន៣ខ្សែសរុបប្រវែងប្រមាណចំនួន៤០០៣ម៉ែត្រ។ ភូមិឫស្សីជួរខាងត្បូងមាន២ខ្សែសរុបប្រវែងចំនួន១៩៥០ម៉ែត្រ ... Read More »

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍ស្តីពីវិស័យទេសចរណ៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ននិងភាពធន់កាន់តែប្រសើរ

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលរៀបចំ និងដឹកនាំដោយ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធាននៃកិច្ចប្រជុំបានបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានគាំទ្រនិងអនុម័តសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ ការផ្តួចផ្តើម ... Read More »

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀនជំនួបពិភាក្សាជាមួយតំណាងនគរបាល សហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កាលព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន ... Read More »

ការងារ លះមែកឈើ ធំៗតាមបណ្តោយវិថីព្រះអង្គឌួង និងវិថីក្រមួនស លើសួនកាណាឌីយ៉ា អាជ្ញាធររាជធានីអនុវត្ត រួចរាល់១០០%ហើយនៅថ្ងៃនេះ

ភ្នំពេញ៖ អនុវត្តតាមការណែនាំផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដឹកនាំដោយលោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានកាប់លះមែកឈើនៅលើសួនច្បារផ្លូវភ្លោះអង្គឌួង លើចិញ្ចើមផ្លូវលេខ១១០ និងផ្លូវលេខ ១១៤ក្រមួនសរ បានសំរេច បញ្ចប់១០០% ហើយ។ ... Read More »

រដ្ឋាភិបាលជប៉ុនប្រកាសបន្តដាក់ខេត្តនិងក្រុងចំនួន១០ ក្នុងភាពអាសន្ន រហូតដល់ថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២១

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាល ជប៉ុនបានប្រកាសបន្តដាក់ ... Read More »

សូមប្រុងប្រយ័ត្ន! រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវពលរដ្ឋខ្មែរ​ កុំទៅដើរលេងកម្សាន្តតាមព្រំដែនប្រទេសវៀតណាម ខណៈជំងឺកូវីដ-១៩កំពុងផ្ទុះឡេីង

ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម សូមកុំទៅដើរកម្សាន្តនៅតាមទីតាំងណាដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ដូចជា៖​ តាមព្រំដែនប្រទេសមួយចំនួនដែលមានហានិភ័យខ្ពស់រួមមានប្រទេសវៀតណាម ដែលកំពុងផ្ទុះរាតត្បាតខ្លាំងជំងឺ កូវីដ-១៩។ ជាមួយនឹងការអំពាវនាវនេះ​ដែរ​ ធ្វើឡើងស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម កាន់តែខិតជិតមកដល់ ... Read More »

ទីតាំងបនល្បែងដ៏ធំនៅខេត្តបាត់ដំបងបើកវិញ បន្ទាប់ពីបិទជិត១ឆ្នាំបង្កឡើងដោយការបាញ់ប្រហារគ្នារបួសភ្លៅ

ខេត្តបាត់ដំបង៖ ស្របពេលដែលក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ រឹតបន្តឹង ជំរុញឲ្យលោក លោកស្រីអភិបាលរាជធានី- ខេត្ត បង្ក្រាបទីតាំងបទល្មើសបនល្បែងស៊ីសង ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺនៅមានទីតាំងមួយចំនួនបន្តបើកបនល្បែងស៊ីសង ដែលសុទ្ធតែជាប្រភពបង្កើតឲ្យមានបទល្មើសក្នុងសង្គម ប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ក្នុងការបង្ក្រាបលុបបំបាត់ទេនោះ។ គេបានរាយការណ៍មកថា ទីតាំង​ល្បែងស៊ីសង​ដ៏​ធំ​មួយ​កន្លែង​ដែល​អ្នក​ប្រព្រឹត្ត​ភាគច្រើន ... Read More »

ក្រុមក្មេងទំនើង៤នាក់បង្កអសន្តិសុខសង្គមត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបង្ក្រាបក្រុមក្មេងទំនើង៤នាក់ដែលប្រើប្រាស់កាំបិត ដាវ បង្កអសន្តិសុខសង្គម ដោយប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ។ ក្រុមក្មេងទាំងនេះត្រូវបានបញ្ជូនទៅកាន់នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ... Read More »

នគរបាលឃាត់ខ្លួនចោរភេទទី៣យកកាំបិតភ្ជង់ប្លន់អ្នករត់ម៉ូតូឌុបមិនបានសម្រេច

ខេត្តកណ្តាល៖ ចោរភេទទី៣ម្នាក់បានត្រូវនគរបាលស្រុកមុខកំពូលធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែលជននេះយកកូនកាំបិតភ្ជង់ប្លន់អ្នករត់ម៉ូតូឌុប ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទីព្រឹក ត្រង់ ចំណុចលើផ្លូវក្រួសក្រហម(ផ្លូវចុះទៅវត្តក្រពើហា) ក្រោយភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ... Read More »

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យជាចោរលួចដែកបានម្នាក់

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកដែកទៅលក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១២និង៣០នាទី នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ឡាយ វឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ... Read More »

រដ្ឋាភិបាលអូស្រ្តាលី​ បន្តផ្ដល់ជំនួយ ៥០លានដុល្លារ ក្នុងមួយឆ្នាំដល់កម្ពុជា ដើម្បីជួយពលរដ្ឋ​ជា​ជនពិការ ស្ដ្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ

ខេត្តព្រះវិហារ​៖ រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្ត​ផ្តល់​ជំនួយចំនួន ៥០លានដុល្លារ ដល់កម្ពុជាក្នុងមួយឆ្នាំ សម្រាប់ជួយប្រជាពលរដ្ឋ​ជា​ជនពិការ ស្ដ្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។ នេះបេីតាមការលេីកឡេីងរបស់លោកឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា​ ក្នុងដំណើរចុះទស្សនកិច្ចពិនិត្យគម្រោងគណនេយ្យភាពសង្គម(ISAF) របស់​អង្គការ ទស្សនៈពិភពលោកប្រចាំស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ខេត្ដព្រះវិហារ កាលពី​ថ្ងៃទី ០២ ... Read More »

ក្រសួងសុខាភិបាល៖ ការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបាន ជម្រាបជូនមកលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី -ខេត្ត អោយមានការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតី ពិធីសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ពិធីសម្ពោធអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាព លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ ព្រមទាំងលោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

រដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកជាបណ្ដោះអាសន្ន

ភ្នំពេញ៖ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, រដ្ឋាភិបាលថ្មីរបស់ប្រទេសមីយ៉ាន់ម៉ាបានបញ្ជាឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិតបិទកម្មវិធីហ្វេសប៊ុកចាប់ផ្ដើមពីពាក់កណ្ដាលយប់ថ្ងៃពុធ រហូតដល់យប់ថ្ងៃទី ៧ខែកុម្ភៈ។ រដ្ឋាភិបាលបានចោទប្រកាន់ថា កម្មវិធីហ្វេសប៊ុកគឺជាកត្តាមួយដែលនាំឱ្យមានអស្ថិរភាពនៅក្នុងប្រទេស ដោយយោងទៅតាមច្បាប់សម្រាប់គ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍ ដែលអាចឱ្យរដ្ឋាភិបាលពង្រឹងការគ្រប់គ្រងដើម្បីសុវត្ថិភាពជាតិ និងប្រជាពលរដ្ឋ។ បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន NetBlocks ដែលជាក្រុមហ៊ុនតាមដានការប្រើប្រាស់សេវាកម្មអុីនធឺណិតទូទាំងពិភពលោកនោះបានឱ្យដឹងថា ក្រៅពីកម្មវិធីហ្វេសប៊ុក ... Read More »

សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនេីង២៨នាក់ដកហូតដាវកែច្នៃបានមួយចំនួន

     ភ្នំពេញ​៖  ជនសង្ស័យមួយក្រុមប្រដាប់ដោយដាវ​កែច្នៃនិងចម្ពាមកៅស៊ូបានប្រមូលផ្តុំគ្នាបម្រុងធ្វេីសកម្មភាពហិង្សាត្រូវបានកម្លាំងនគរបាលធ្វេីការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរដើម្បីចាត់ការតាមច្បាប់។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅមហាវិថីចោមចៅ​ ភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។     តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា​ មុនឈា​នទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលេី​ ... Read More »

រថយន្ដក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿងបើកលឿនដូចហោះ​ហេីយរេចង្កូតទៅបុករះរ៉ឺម៉ក់ម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីរថយន្តប្រមូលសំរាមមួយគ្រឿងរបស់ក្រុមហ៊ុនស៊ិនទ្រី​ បានបើកលឿនដូចហោះហេីយរេចង្កូតឡើងលើខឿនមកបុករះម៉ូតូសណ្តោងរ៉ឺម៉កនិងអ្នកថ្មើរជើង កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

សែលកាត អបអរសាទរដល់កីឡាករជ័យលាភី នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០

ភ្នំពេញ៖ ០២ កុម្ភៈ២០២១ ក្រុមហ៊ុនសែលកាត​​ សូមចូលរួមអបអរសាទរដល់កីឡាករទទួលជ័យជម្នះទាំងអស់ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុន។ ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភធំសម្រាប់ការប្រកួតជ្រើសរើសជើងឯកនេះ សែលកាតពិតជាមានមោទនភាពបំផុតក្នុងការជួយគាំទ្រដល់កីឡាករខ្មែរស្របពេលដែលពួកគេនឹងក្លាយខ្លួនជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ 2021 នេះ។ ... Read More »

តើជាការពិតមែនអត់?​ មនុស្សស្រីកាន់តែស្អាត កាន់តែពិសពុល

ចំណេះដឹងទូទៅ៖​ ជាទូទៅមនុស្សគ្រប់គ្នាតែងតែនិយាយថា​ មនុស្សស្រី​ គឺជាភេទទន់ខ្សោយ ហើយក៏អាចនិយាយបានថា ជាភេទដែលសម្បូរល្បិចកលមាយាច្រើនដែរ។ ប៉ុន្តែភាពពិសពុល ល្បិចកលទាំងនោះ មិនមែនសម្គាល់ ឬសំដៅដល់តែមនុស្សស្រីដែលស្អាត ឆើតឆាយ ទើបពិសពុលនោះឡើយ។ បេីយេីងសង្កេតជាក់ស្តែងមនុស្សស្រីខ្លះ យ៉ាប់ទាំងព្រម មិនស្អាតទេ ... Read More »

លោក ហ៊ុន ម៉ានី: និមិត្តសញ្ញា “ស.ស.យ.ក.” បានក្លាយជានិមិត្តសញ្ញាមួយដែលទទួលបានការស្រលាញ់រាប់អាន និងជឿជាក់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានលើកឡើងថា,លោកសូមថ្លែងអំណរគុណ ដល់សមាជិក សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់រូបនៅទូទាំងប្រទេស ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងសកម្មភាពមនុស្សធម៌ ... Read More »

ស្ត្រីម្នាក់ចង.ក សម្លាប់ខ្លួនមិនដឹងមូលហេតុផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកពិនិត្យសពខ្លាចជារឿងឃាតកម្ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២១ ស្ថិយនៅចំណុចភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមានឈ្មោះ តូក ស៊ីផាន អាយុ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចបន្តថាក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងបច្ចេកទេសនៅអធិការដ្ឋាននគរបាលស្រុករំដួល ... Read More »