ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវ បញ្ចុះនៅស្រុកកំណើតផ្ទាល់

ភ្នំពេញ៖ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវ បញ្ចុះនៅស្រុកកំណើតផ្ទាល់ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ១៥កើត ខែពិសាខ ឆ្នាំ​ជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ... Read More »

វី ឌីណែត បង្ហើបមុខគូស្នេហ៍ តែលាក់អត្តសញ្ញាណ

ភ្នំពេញ៖ កូនស្រីតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី គឺកញ្ញា វី ឌីណែត កាន់តែមានឈ្មោះបោះសំឡេងក្រោយពីតារាចម្រៀងរូបនេះអាចប្រជែងបានភាពលេចធ្លោរមួយចំនួនតាមរយៈស្នាដៃបទចម្រៀងនៅផលិតកម្មហង្សមាស។ កាន់តែធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលគឺក្រោយពីនាងបង្ហើបមុខគូស្នេហ៍អមដោយភាសាផ្អែមល្ហែមប៉ុន្តែតារាស្រីរូបនេះនៅមិនទាន់បង្ហាញអត្តសញ្ញាណគូស្នេហ៍ច្បាស់នៅឡើយ។ ​ក្រៅពីលេចមុខច្រើនលើបទចម្រៀងថ្មីៗ វី ឌីណែតក៏ទទួលបានឱកាសថតភាពយន្តឲ្យ​ផលិតកម្មដែលនាងជ្រកផងដែរដែល ជាឱកាសបន្ថែមភាពលេចធ្លោរក្នុងការងារសិល្បៈ។​បទចម្រៀងថ្មីៗរបស់នាងត្រូវបានដាក់បញ្ចូលក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ហង្សមាស រឿងរាជបុត្រកង្កែប។ ... Read More »

សូមអនុមោទនាបុណ្យពិសាខបូជា ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០

ភ្នំពេញ៖ បុណ្យពិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​និង​សំខាន់បំផុត​មួយ​ក្នុងចំណោម​បុណ្យ​ដ៏​សំខាន់ៗ​ក្នុង​ពុទ្ធសាសនា ធ្វើ​នៅ​ថ្ងៃទី ១៥ កើត ខែ ពិសាខ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ ឧសភា​នេះ​។ ពិសាខបូជា គឺជា​បុណ្យប្រពៃណី​របស់​ពុទ្ធសាសនិក មិនមែនជា​បុណ្យ​ក្នុង​បញ្ញត្តិ ... Read More »

ពេញមួយថ្ងៃទី៥ខែឧសភា រកឃើញយានយន្តល្មើសចំនួន ១៧៥៨គ្រឿង

ភ្នំពេញ៖ តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល១ថ្ងៃ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍នៅទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន១,៧៥៨គ្រឿង ក្នុងនោះមានម៉ូតូ១,២៦៥គ្រឿង និងរថយន្ត៤៩៣គ្រឿង។  ក្នុងរបាយការណ៍បញ្ជាក់ថាសម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព, អត់កញ្ចក់, បើកបញ្ជ្រាស ... Read More »

កម្ពុជា គ្មានអ្នកឆ្លងកូវីដ-១៩ គ្មានអ្នកជាសះស្បើយ គឺនៅសល់តែ២នាក់ប៉ុណ្ណោះកំពុងព្យាបាល

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០២០ នេះ -សរុបអ្នកជាសះស្បើយមានចំនួន ១២០នាក់ ដដែល -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២នាក់ ដដែល -មិនមានបាត់បង់ជីវីត ... Read More »

ចតរថយន្តភ្លេចដកសោចេញត្រូវជនសង្ស័យធ្វើសកម្មភាពលួចមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ៖សង្ស័យជនជាតិចិនម្នាក់បានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងតែមិនបានសម្រេចត្រូវម្ចាស់ឃេីញទាន់ដេញចាប់បានរួចប្រគល់ជូនសម្ថកិច្ចខណះម្ចាស់ភ្លេចដកសោចេញពីរថយន្ត។  ហេតុការណ៍​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០ នាទីយប់ថ្ងៃទី៥ ខែឧសភា​ ឆ្នាំ ២០២០​ នៅចំណុចហាងកាត់ដេរមួយកន្លែង ក្បែរអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា៖​ មុនកើតហេតុរូបគាត់ពីរនាក់ប្ដីប្រពន្ធបានបើករថយន្តម៉ាកកូរ៉ូឡាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2I-3754មកឈប់នៅមុខហាងកាត់ដេរមួយកន្លែងនៅចំណុចទីតាំងកើតហេតុដោយមិនបានដកសោរនោះទេរួចក៏បានដើរទៅចូលក្នុងហាងនិងមួយភ្លែតលុះដល់ម៉ោងកើតហេតុក៏មានជនសង្ស័យបុរសជាជនជាតិចិនម្នាក់ដើរមកចូលក្នុងរថយន្តហើយបានបញ្ឆេះម៉ាស៊ីនរថយន្តខណះនោះជនរងគ្រោះបានឃើញក៏ស្រែកឆោលឆោរួចបានចាប់ជាប់ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលនគរបាលកាកាបទី១ ដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធី។ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយបានយករថយន្តត្រឡប់ទៅផ្ទះវិញ៕ដោយ៖សុខាសែនជ័យ​ Read More »

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តត្រង់ចំណុចស្តុបបំបែកជាបួនរងរបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តត្រង់ចំណុចស្តុបបែកជាបួនបណ្ដាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៥០យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែឧសភាឆ្នាំ២០២០ នៅចំណុចស្តុបចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាពីមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FZ-5995ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក តូយូតាព្រូសពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BE-9065បើកបរដោយយុវជនម្នាក់រួមដំណើរនឹងនារីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅស៊ីទុងទិសដៅពីកើតទៅលិចចំពាក់កណ្ដាលរថយន្តផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលបោកនៅនឹងថ្នល់ងរបួសធ្ងន់។បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវ៕ដោយ៖សុខាសែនជ័យ​ Read More »

រថយន្តម៉ាស្តាបេីកបុករថយន្តកាមរីពីក្រោយរួចបន្តបុកបង្គោលស្លាកបង្ហាញផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបេីករថយន្តម៉ាស្តាក្នុងល្បឿនលឿនជ្រុលបុករថយន្តកាមរីពីក្រោយខណះកំពុងឈប់ចាំស្តុបបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំហេីយបន្តបុកបង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវបណ្តាលឱ្យទ្រេតចំនួន១ដេីមទៀត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៦​  ខែឧសភា​  ឆ្នាំ២០២០​ នៅចំណុចស្តុបអូឡាំពិក​ តាមបណ្តោយផ្លូវលេខ១៩៩​ កែងផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់​ ទួលស្វាយព្រៃ​ទី២​ ខណ្ឌបឹងកេងកង​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា៖​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកាមរី​ ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2T ... Read More »

អរគុណសន្តិភាព ធ្វើអោយប្រទេសកម្ពុជា រីកចម្រើន អ្នកនយោបាយលើកតម្កើងផលប្រយោជន៍ជាតិជាធំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺជាប្រមុខដឹកកម្ពុជានាំដ៏មានឥទ្ធិពល ហើយជានិច្ចជាកាលគឺតែងតែមានក្តីស្រឡាញ់ និងសណ្តោសប្រណីជានិច្ចចំពោះពលរដ្ឋខ្មែរ។ លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្រ្គោះជាតិ មានឱកាស ប៉ុន្តែនឹងបាត់បង់ទៅវិញ ... Read More »

ចាប់ខ្លួនបុរសម្នាក់ ក្រោយលក់រថយន្តតម្លៃជិត៧ម៉ឺនដុល្លារ

ភ្នំពេញ៖ ស្រ្តីម្នាក់ បានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតម្លៃជិត៧ម៉ឺនដុល្លារ ពីបុរសម្នាក់ ប៉ុន្តែអ្នកលក់រថយន្តនោះ មិនព្រមប្រគល់បណ្ណសម្គាល់រថយន្ដ (កាតគ្រី) ឲ្យជនរងគ្រោះភ្លាមៗនោះទេ និងបានសន្យាថា ចាំប្រគល់ជូនជនរងគ្រោះនៅ ក្នុងរយៈពេល១សប្ដាហ៍ក្រោយ ។ ស្រាប់តែជនសង្ស័យ ព្យាយាមគេចខ្លួនរហូត ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លេីងផ្អេីលសមត្ថកិច្ចទាំងយប់

ភ្នំពេញ​៖​ ប្រអប់កាប៉ិនភ្លេីងមួយកន្លែងបានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ខែឧសភា​ឆ្នាំ​២០២០​ នៅខាងលិចនិងមន្ទីរពេទ្យខេម៉ា​ តាមបណ្តោយផ្លូវលេខ២៩៤​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹកកេងកង​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ៖​ មុនពេលកេីតហេតុគេបានឃេីញប្រអប់កាប៉ិនភ្លេីងខាងលេីបានឆ្លងចរន្តអគ្គិសនីនិងផ្ទុះបែកផ្កាភ្លេីងបង្កជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនមកបាញ់និងរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។  បន្ទាប់មកដោយសារតែមិនអាចគ្រប់គ្រងបានទេីបសមត្ថកិច្ចរាយការណ៍ទៅមន្ត្រីអគ្គិសនីដេីម្បីបិទចរន្តភ្លេីងហេីយហៅរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងមកបាញ់ទេីបអាចគ្រប់គ្រងបានដោយមិនមានមនុស្សរងរបួសនិងរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ៕ ដោយ៖​ សុខាសែនជ័យ Read More »

ចាប់ខ្លួនលោកផ្កាយ២ក្លែងក្លាយម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់​ពី​ពលរដ្ឋជាង១​ម៉ឺនដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ

ភ្នំពេញ៖ បុរស​ម្នាក់ បន្លំ​ខ្លួនជាមន្រ្តី​នគរបាល​ក្រសួងមហាផ្ទៃ ពាក់​ផ្កាយ​២(ឧត្តមសេនីយ៍ទោ) រួចធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ចំនួន១០,៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល​ជាតិ ។ ប៉ុន្តែ​មិន​សម្រេច ព្យាយាមគេចវេស​មិន​ព្រម​ប្រគល់ប្រាក់ឲ្យវិញ និងគំរាម​បាញ់​សម្លាប់ជន​រង​គ្រោះ បើសិន​នៅ​តែ​ទារ​លុយពីខ្លួន​វិញ ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានយកមកចាត់ការតាមច្បាប់ ។ លោក​វរសេនីយ៍ឯក មុំ ... Read More »

លោក អោក បូរ៉ា អញ្ជើញក្នុង ពិធីប្រកាសបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម និងតែងតាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលភស្តុភារកម្ម នៃប្រៃសណីយ៍កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស​​ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំ ពិធីប្រកាសបង្កើតមជ្ឈមណ្ឌលភស្តុភារកម្ម ... Read More »

ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ គឺដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកគ្រប់គ្នា

  ភ្នំពេញ៖ មេីលរូបភាពនេះហេីយ ពិតសោកសង្រែងខ្លាំងណាស់ មនុស្សស្រីម្នាក់នេះគាត់ស្រែកទ្រហោយំ ដោយការបាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់របស់គាត់ បង្កឡេីងដោយអ្នកបេីកបរមួយចំនួនដែលមិនគោរពច្បាប់ ។ ដូច្នេះហើយការរឹតបន្តឹងច្បាប់ចរាចរណ៍ប៉ុន្មានថ្ងៃនេះ កាត់បន្ថយអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរារចរណ៍ទូទាំងប្រទេស។ ត្រូវយល់ថា៖ អ្នកដែលធ្លាប់រងគ្រោះថ្នាក់ និងបាត់បង់អាយុជីវិតក្រុមគ្រួសារ សាច់ញាតិ ... Read More »

ទូកស្មាច់៤គ្រឿងជាអំណោយរបស់សម្តេចក្រឡាហោមស ខេង ជូនដល់កម្លាំងអធិការនគរបាលក្រុង នឹងអធិការនគបាលស្រុកសេសាន

ខេត្តស្ទឹងត្រែង៖  អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត បាននាំយកទូកស្មាច់៤គ្រឿង មានតម្លៃរាប់ពាន់ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកផ្តល់ជូនអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងអធិការដ្ឋាននគរបាលស្រុកសេសាន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ... Read More »

ក្រសួងសុខាភិបាល នឹងចាត់ការ Facebook (ទំនុកចិត្ត នៃបុរស) លក់ផលិតផលតែ ជំនួយផ្លូវភេទបុរស MACA CORDYCEPS TEA គ្មានច្បាប់

ភ្នំពេញ៖ យោងតាមការពិនិត្យឃើញថាបណ្តាញសង្គម Facebook មានគណនី ឈ្មោះ (ទំនុកចិត្ត នៃបុរស) កំពុងផ្សព្វផ្សាយលក់ផលិតផលតែ ជំនួយផ្លូវភេទបុរស MACA CORDYCEPS TEA គ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន ... Read More »

ប្រធានាធិបតី ពូទីន ជូនមេដាយជ័យជម្នះដល់មេដឹកនាំ គីម ជុងអ៊ុន

ក្នុងឱកាសខួបជ័យជម្នះ៧៥ឆ្នាំលើរបបហ្វាស៊ីសអាល្លឺម៉ង់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានទទួលស្គាល់ការបរិច្ចាគផ្ទាល់ខ្លួនរបស់លោក គីម ជុងអ៊ុន ក្នុងការថែរក្សាអនុស្សាវរីយ៍របស់ទាហានសហភាពសូវៀតដែលបានស្លាប់និងត្រូវបានគេបញ្ចុះនៅក្នុងប្រទេសកូរ៉េខាងជើង។ នៅព្រឹកថ្ងៃទី៥ខែឧសភា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexender Matsegora តំណាងឲ្យភាគីរុស្ស៊ី បានជូន មេដាយ ... Read More »

ជនសង្ស័យ២នាក់កាន់ដាវនឹងកាំបិតគំរាមថានឹងសម្លាប់ប្រជាពលរដ្ឋជិតខាងត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្ដាល៖ ជនសង្ស័យ២នាក់កាន់ដាវនិងកាំបិតផ្គាក់គំរាមថានឹងសម្លាប់ប្រជាពលរដ្ឋជិតខាង ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ក៏ប្តឹងសមត្ថកិច្ចស្រុកស្អាងចាប់ខ្លួនតែម្ដង។ ករណីនេះ​បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី៤ ខែឧសភា​ ឆ្នាំ២០២០  នៅចំណុចភូមិអូរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។     ... Read More »

លោកទេសរដ្មមន្រ្តី អូស្មាន ហាស្សាន់៖ មកដល់ពេលនេះពិធីបុណ្យហាជ្ជឆ្នាំនេះ នៅមិនទាន់សន្មត់ថា អាចត្រូវបានអនុញ្ញាតអោយប្រារព្ធធម្មតាឡើងវិញឬផ្អាកនោះទេ

ភ្នំពេញ៖  លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា ” ពិធីបុណ្យហាជ្ជរបស់សាសនិកអ៊ិស្លាមទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២០ ដែលនឹងត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអ៊ូឌីត អំឡុងប្រមាណ ៣ខែក្រោយនេះ មកដល់ ពេលនេះ នៅពុំទាន់ប្រាកដថា ... Read More »

អូស្ត្រាលីនិងញូវហ្សឺឡែន សហការបើកព្រំដែនប្រទេសទាំងពីរក្រោយកូវីដ១៩

ព្រំដែនអូស្ត្រាលីនិងញូវហ្សេឡែន បានបិទ ទាំងស្រុង អស់រយៈពេលជាងមួយខែកន្លងមកហើយ ដោយហាមប្រាមពលរដ្ឋនៅក្នុងប្រទេសទាំងពីរមិនឱ្យធ្វើដំណើរចុះឡើងឡើយ ក៏ដូចជាដាក់ឲ្យនៅដាច់ដោយឡែកចំពោះជនបរទេស ដែលចូលមកប្រទេសទាំងពីរ ។ នៅថ្ងៃទី៥ខែឧសភានេះ អូស្ត្រាលី និងញូវហ្សេឡែន បានសម្រេចបើកទ្វារព្រំដែនឡើងវិញ អនុញ្ញាតឲ្យមានការធ្វើដំណើរ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ខ្លាចកូវីដ-១៩ ... Read More »

ក្នុងថ្ងៃនេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៦៤នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ទូទាំងប្រទេស

ភ្នំពេញ​៖ ​​ការ​អនុវត្តន៍​ច្បាប់​ប្រចាំ​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​បាន​បង្ក្រាប​ ជួញដូរ​ រក្សា​ទុក​ ដឹក​ជញ្ជូន​ ដាំ​ដុះ​ ផលិត​កែ​ច្នៃ​ ចាត់ចែង​ ផ្ដល់​ទីតាំង​ និង​ប្រើប្រាស់​ចំនួន​៣៦​ករណី​ ឃាត់​ ៦៤​នាក់​ ... Read More »

ក្រុមចារកិច្ច Five Eyesថាវីរុសកូវីដកើតចេញពីធម្មជាតិ

ពិភពលោក៖ ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា វីរុសកូវីដ-១៩ បានកើតចេញពីមន្ទីរពិសោធន៍របស់ចិន ។ ប៉ុន្តែនៅពេលនេះ តាមលទ្ធផលស្រាវជ្រាវ ចារកិច្ច ៥ផ្សេងគ្នារបស់ក្រុមចារកិច្ចមកពី៥ប្រទេស ដែលហៅកាត់ថា Five ... Read More »

ក្រោយពលរដ្ឋសម្រុកទិញស្រា រដ្ឋាភិបាលទីក្រុងញូវដេលីដំឡើងពន្ធស្រាដល់ទៅ៧០ភាគរយ

ប្រទេសឥណ្ឌា៖ រដ្ឋាភិបាលទីក្រុងញូវដេលី ប្រទេសឥណ្ឌានៅថ្ងៃទី៥ខែឧសភានេះ បានប្រកាសដំឡើងពន្ធលើស្រាគ្រប់ប្រភេទដល់ទៅ៧០ភាគរយ ក្រោយពេលមានពលរដ្ឋជាច្រើនបានសម្រុកទៅទិញស្រា ក្រោយបញ្ចប់ច្បាប់បម្រាមគោចរ ។ សកម្មភាពខាងលើគឺដើម្បីកាត់បន្ថយពលរដ្ឋប្រមូលផ្តុំគ្នាទិញស្រា និងផឹកស៊ីជុំគ្នាខ្លាចឆ្លងកូវីដ-១៩កាន់តែច្រើន។ ប្រាក់ចំណូលពីការដំឡើងពន្ធ៧០ភាគរយលើស្រា នឹងជួយដល់រដ្ឋចំនួន៣៦រដ្ឋ ដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារតែកូវីដ-១៩។ លោក Arvind Kejriwal ... Read More »

ផ្ទះយីហោមជ្ឈមណ្ឌល វ៉ាណេស្សា ឯកទេស សុខភាព និងសម្រស់ ដែលលក់ទឹកជែលលាងដៃ ត្រូវនគរបាលចុះបង្ក្រាបដោយមានការលាក់បាំងអ្នកសារព័ត៌មាន

ភ្នំពេញ៖  គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុវត្ថិភាពដល់សង្គម នៃក្រសួងមហាផ្ទៃ  សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌ៧មករា  ចុះបង្ក្រាបទីតាំងលក់ទឹកជែលលាងដៃ នៅទីតាំងយីហោ មជ្ឈមណ្ឌល វ៉ាណេស្សា ឯកទេស សុខភាព និងសម្រស់ ដោយមានការលាក់បាំង ... Read More »

សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណថ្វាយ ហ្លួងម៉ែដែលបានសណ្តោសប្រណីនិងការស្រឡាញ់រាប់អានផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ម្តាយក្មេករបស់សម្តេច

ភ្នំពេញ៖ នៅក្នុងផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានសរសេរថា៖ ព្រឹកថ្ងៃទី២២ខែមករា២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខ ម្តាយក្មេកខ្ញុំនៅភូមិគ្រិះក្បែរវិមាន ឯករាជ្យ។ សម្តេចថ្លែងថា៖ ... Read More »

Update ៖ បុត្រច្បងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា

ភ្នំពេញ៖ នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកឧត្តមសេនីយ៍ឯក ... Read More »

បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត កោរសក់បួសមុខភ្លើង

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានកោរសក់បួសមុខភ្លើង ដើម្បីសងគុណ និងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកយាយព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ... Read More »

Breaking News ៖ រសៀល លោក កឹម សុខា ដឹកនាំសមាជិក ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ... Read More »

អាជ្ញាធរស្រុកសណ្ដាន់ចុះដោះស្រាយបញ្ហាអគ្គិសនីជូនពលរដ្នដែលជួបបញ្ហាតម្លៃភ្លើងឡើងថ្លៃ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ន២ភូមិក្នុុងឃុំ មានរិទ្ធ ស្រុកសណ្ថាន់ បាននាំគ្នាតវ៉ារឿងការប្រើប្រាស់បណ្តាញអគ្គិសនី ឯកជន នៅឃុំ មានរិទ្ធ លើបញ្ហាភាពមិនប្រក្រតី នៃការឡើងគីឡូវ៉ាត់ដើរលឿន ក្នុងខែមេសា ក៏ដូចជា តម្លៃអគ្គិសនីខ្ពស់ (2900៛ /kWh) ... Read More »

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​និងនគរបាលជាតិ បើកកិច្ចប្រជុំបង្កើតក្រុមការងារប្រព័ន្ធ Hotline​

ភ្នំពេញ ៖​ នា​ព្រឹក​ថ្ងៃ​ទី​៥​ ខែឧសភា​ ឆ្នាំ​២០២០​នេះ​ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​និងអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​រៀបចំ​កិច្ចប្រជុំ​ ស្ដី​ពី​ការ​បង្កើត​ក្រុមការងារ​ប្រព័ន្ធ​ Hotline​ ប្រយោជន៍ឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែលកំពុងអនុវត្តយ៉ាងតឹងរ៉ឹង ។​ ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់នេះបានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​អធិបតីភាព​ ... Read More »