ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

លោកស្រី យក់ សម្បត្តិ៖ ការតម្កល់ប្រាក់សម្រាប់ជនបរទេសចូលកម្ពុជា ត្រូវបន្ថយពី៣ពាន់ដុល្លារមកត្រឹម២ពាន់ដុល្លារវិញ

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចគោលការណ៍ថ្មី ដោយសម្រេចបន្ថយចំនួនប្រាក់តម្កល់សម្រាប់ជនបរទេសដែលចូលមកកម្ពុជា ដែលធ្លាប់តែអនុវត្តន៍ចំនួន៣ពាន់ដុល្លារក្នុងម្នាក់ ត្រូវបានសម្រួលថ្មីត្រឹមតែ២ពាន់ដុល្លារក្នុងម្នាក់វិញ ក្រៅពីបន្ថយចំនួនប្រាក់តម្កល់នេះ ... Read More »

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើងបើកទំនប់ទឹកព្រំដែនដោយមិនផ្តល់ព័ត៌មានជាមុន

អន្តរជាតិ៖ មន្ត្រីឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសថា ចាប់តាំងពីខែកក្កដា មកដល់ថ្ងៃទី​៣ ខែសីហា​​កូរ៉េខាងជើងបានបើកទំនប់ទឹក​ដល់ទៅ​៣លើកដោយមិនបានផ្តល់ព័ត៌មានមកដល់ភាគីកូរ៉េខាងត្បូង ដែលស្ថិតនៅវាលទំនាបងាយរងគ្រោះដោយទឹកជំនន់នោះឡើយ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី​៤ ខែសីហាថា​ កូរ៉េខាងជើងបានបន្តបើកទំនប់នៅដើមសប្តាហ៍នេះដោយមិនបានផ្តល់ព័ត៌មានឲ្យភាគីកូរ៉េខាងត្បូងបានដឹងនោះឡើយ​ ដែលជាការបំពានលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ​។ កាលពីថ្ងៃទី ៣ ខែសីហា កូរ៉េខាងជើង បានសម្រេចបើកទ្វារទំនប់ទឹក Hwanggang ... Read More »

ទីក្រុងប៉េកាំងនឹងតបតវិញប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្ខំឲ្យអ្នកសារព័ត៌មានចិន​ចាកចេញពីអាមេរិក

អន្តរជាតិ៖រដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា​ខ្លួននឹងតបតវិញប្រសិនបើ អ្នកសារព័ត៌មានចិនបំពេញការងារនៅអាមេរិក ត្រូវបានបង្ខំឲ្យចាកចេញពីអាមេរិកនោះ ។ ការព្រមានខាងលើរបស់ចិន ក្រោយពេលអាមេរិករឹតត្បិតចំពោះអ្នកសារព័ត៌មានចិន​មកពីប្រព័ន្ធផ្សព្វផ្សាយធំៗចំនួន​៤​របស់ចិន។ នៅលើបណ្តាញសង្គមTwitter នាថ្ងៃទី​៤ ខែសីហា និពន្ធនាយកកាសែត Global Times លោក Hu Xijinបានបញ្ជាក់ថា ... Read More »

រោងភាពយន្តនៅភ្នំពេញគ្រោងបើកឲ្យដំណើរការឡើងវិញនៅក្នុងខែសីហានេះ

   ភ្នំពេញ៖ទីបំផុតរោងភាពយន្តទំនើបនានានៅភ្នំពេញគ្រោងនឹងបើកដាក់ឲ្យដំណើរការចាក់បញ្ចាំងឡើងវិញនៅក្នុងអំឡុងខែសីហានេះ។ ការបញ្ជាក់នេះបន្ទាប់ពីក្រុមការងារចម្រុះ រួមមាន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីនិងមន្ទីរសុខាភិបាលរាជធានី បានចុះត្រួតពិនិត្យពីវិធានការបង្ការទប់ស្កាត់ការចម្លងវីរុសកូវីដ–១៩ នៅតាមរោងភាពយន្តមួយចំនួន។ ចាត់ទុកថាជាដំណឹងល្អសម្រាប់ផលិតករ និងអ្នកនិយមទស្សនាភាពយន្តនៅតាមបណ្តា រោងភាពយន្តទំនើបនៅភ្នំពេញ។ ក្រុមការងារចម្រុះ រួមមាន ... Read More »

ម៉ូតូសណ្ដោងរ៉ឺម៉កបុកជាមួយម៉ូតូអ៊ែរប្ល៊ែដស្លាប់១នាក់របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយម៉ូតូបុកជាមួយរុឺម៉កម៉ូតូដឹកបន្លែពេញមួយទំហឹងបណ្ដាលឱ្យបុរសជនជាតិវៀតណាមម្នាក់ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែក៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវលេខ២៧១ ភូមិ ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  សពជនរងគ្រោះមានឈ្មោះ ប៉ាក់ ... Read More »

រដ្ឋាភិបាល​បារាំង ​តម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ បើអ្នក​បំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​

អន្តរជាតិ៖ រដ្ឋាភិបាល​បារាំង បានប្រកាសថា ​ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩រលក​ទី​ពីរ គឺតម្រូវ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស​នៅតាម​ទីសាធារណៈ​បិទ​ជិត​ ហើយប្រសិនបើអ្នក​ណាបំពាន​វិធានការ​នេះ​ត្រូវ​រង​ពិន័យ​១៣៥​អឺរ៉ូ​។ បន្ថែមពីនេះបារាំងបញ្ជាក់ថា មិនត្រឹមតែទីសាធារណៈ​នោះទេដូចជា​ហាង​ទំនិញមជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្ថាប័ន​រដ្ឋបាល ធនាគារ  ផ្សារ ក៏ដូចជា​ក្នុង​បន្ទប់​ប្រជុំ រោងកុន និង​ដំណើរ​តាម​មធ្យោបាយ​សាធារណៈ​ផងដែរ​។    ... Read More »

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ ក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀនត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ”

ខេត្តស្វាយរៀង៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ ក្រោមប្រធានបទ «លុបបំបាត់គ្រឿងញៀនត្រូវផ្តើមចេញពីយើងទាំងអស់គ្នា» និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដឺកា និងសេចក្តីសម្រេចរបស់សាលាដំបូងចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង ... Read More »

ស្រណោះសម្តីក្មេងស្រីអនីតិជន ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​!

ខេត្តបន្ទាយមានជ័យ ៖ បើទោះជារឿងនេះរំលងទៅច្រើនថ្ងៃខណ:កម្លាំងនគរបាលចាប់ខ្លួនបុរសជាឪពុកដ៏គម្រក់ម្នាក់ដែលចាប់រំលោភកូនស្រី២នាក់ច្រើនដងយកទៅដាក់គុកហើយក្តី តែគេនៅស្រណោះសម្តីដង្ហោយរបស់កូនស្រីថា ម៉ែអើយ​! ប្តឹង​គេ​ឱ្យ​ចាប់​ប៉ា​ទៅ កូន​ទ្រាំ​លែង​បាន​ហើយ​ ។ មន្រ្តីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា បុរស​ជា​ឪពុក​ម្នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តាម​ដងផ្លូវ​នៅ​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងមកនេះក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ថា បាន​បំពាន​សេពសន្ថវៈ​លើ​កូន ស្រីជាអនីតិជន២នាក់ជាច្រើនលើក។ ... Read More »

អាសូរណាស់លោកអើយ! ទារិកាម្នាក់ទើបនិងកើត ត្រូវឪពុកម្តាយចិត្តអប្រិយយកបោះចោលលើគំនរសំរាម ត្រូវពលរដ្ឋប្រទះឃើញយកទៅចិញ្ចឹម

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម បានឮសូរសម្លេងក្មេងយំក៏ដើររកមើល ស្រាប់តែប្រទះឃើញទារិកាម្នាក់ ដែលទើបនឹងកើតថ្មីៗ ខណៈដែលឪពុកម្ដាយចិត្តអប្រិយយកទៅបោះចោលនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង តែសំណាងល្អទារិកានោះនៅមានជីវិតនៅឡើយ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចគំនរសំរាម ... Read More »

លោកឧកញ៉ា ឫទ្ធី រស្មី និងលោកឧកញ៉ា រស់ ឌីណែត ប្រគល់រថយន្តសុីរ៉ែន២គ្រឿងនិងអង្ករចំនួន២តោនជូនមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ

ភ្នំពេញ៖  រថយន្តសុីរ៉ែន២គ្រឿង និងអង្ករចំនួន២តោន ដែលជាអំណោយឧបត្ថម្ភរបស់លោកឧកញ៉ា ឫទ្ធី រស្មី អគ្គនាយកក្រុមហ៊ុន K99 Group និង លោកឧកញ៉ា រស់ ឌីណែត ត្រូវបានប្រគល់ជូនមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួនពីរគឺកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ និងកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីទុកប្រើប្រាស់ក្នុងអង្គភាព ... Read More »

បាញ់ប្រហារក្នុងកាស៊ីណូនៅផ្លូវព្រះរ៉ាម៣ ខេត្តនន់បុរីស្លាប់៤នាក់ក្នុងនោះមានស្ត្រីខ្មែរម្នាក់ដែលបម្រើការនៅទីនោះផងដែរ

ប្រទេសថៃ៖ យោងតាមគេហទំព័រក្នុងស្រុករបស់ថៃ(ណែវ ណាញូ )បានឱ្យដឹងថា កាលពីវេលាម៉ោង២២ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០កន្លងមក មានហេតុការណ៍បាញ់ប្រហារនៅក្នុងអគារពាណិជ្ជកម្មព្រះរ៉ាម៣ ផ្លូវលេខ៦៦ ខេត្តនន់បុរី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤នាក់ក្នុងនោះក៏មានស្ត្រីខ្មែរម្នាក់ផងដែរ។  កន្លែងកើតហេតុជាអគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលនៅជាន់ទី១មានបើកកាស៊ីណូ មានទ្វារចេញ-ចូល ត្រូវគេដឹងថាជាកាស៊ីណូរបស់”ហ៊ាទី” ... Read More »

ក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំចេញគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញ

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើវិញ ក្នុងបរិបទកូវីដ-១៩។ គោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ កម្រាសចំនួន៩ទំព័រ របស់ក្រសួងអប់រំ ... Read More »

ព្រេងខ្មែរ÷រឿង ត្រពាំង​ប៉ង់តាទិប(ខេត្ត​ព្រះវិហារ)

រឿង​រ៉ាវ​ផ្សេង​ៗ នៅ​ក្នុង​ខេត្ត​ថ្មី​ៗ សុទ្ធ​សឹង​តែ​ជា​គ្រឿង​ឆ្ងាញ់​ពិសា​របស់​អ្នក​ស្ដាប់​អ្នក​អាន ព្រោះ​ថា នៅ​តាម​ខេត្ត​ចាស់​ៗ នោះ មាន​អ្នក​ស្រុក​ច្រើន ការ​ទាក់​ទង​ខាង​គមនាគមន៍​ក៏​ច្រើន ម្ល៉ោះ​ហើយ រឿង​ព្រេង​ក្ដី ឬ កេរ្តិ៍​ដំណែល​អារ្យ​ធម៌​ចាស់​ៗ ក្ដី បាន​លេច​ឮ​សុសសព្វ​យូរ​ណាស់​មក​ហើយ ។ ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិទាំងអស់ត្រូវផ្សាយព័ត៌មាន ដែលមានភាពច្បាស់លាស់

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិទាំងអស់ ត្រូវផ្សាយព័ត៌មាន ដែលមានភាពច្បាស់លាស់ ហើយមានប្រភពត្រឹមត្រូវ ដើម្បីផ្តល់ជាប្រយោជន៍ និងការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវរបស់អ្នកស្តាប់ និងអ្នកទស្សនា។ នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ... Read More »

អាមេរិកបញ្ជូនទាហានជាង១០០នាក់មកកាន់ប្រទេសថៃធ្វើសមយុទ្ធរួម

អន្តរជាតិ៖ ទាហានអាមេរិកជាង១០០នាក់មកពីកោះហ្គាំ(Guam)និងជប៉ុនបានទៅកាន់ប្រទេសថៃនៅថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមធ្វើសមយុទ្ធរួមក្រោមការការពារសុខភាពពីរដ្ឋាភិបាលថៃចំពោះការឆ្លងរាលដាលកូវីដ-១៩។ សារព័ត៌មាន Bangkok Post នៅថ្ងៃទី៤ ខែសីហាបានដកស្រង់សម្តីឧត្តមសេនីយ៍ Nathapon Srisawat ទីប្រឹក្សាកម្លាំងរាជវាំងថៃ RTA ដែលបានបញ្ជាក់ថា កម្លាំងទាហានអាមេរិកនិឹងធ្វើសមយុទ្ធជាមួយកម្លាំងទាហាន RTA ... Read More »

រដ្ឋបាលខណ្ឌចំការមន​សហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងអាជីវកម្ម​ចំនួន​ ២កន្លែងនៅក្នុងសង្កាត់ទន្លេបាសាក់​

ភ្នំពេញ៖ នៅយប់ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ... Read More »

គិតខ្លីណាស់ទាស់សម្តីជាមួយប្តី ចងកបញ្ចប់ជីវិត ចោលកូនអាយុ១ខួប

ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់គិតខ្លីណាស់បានបញ្ចប់ជីវិតដោយវិធីធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់ចោលកូនអាយុ១ខួបព្រោះតែទាស់សម្តីជាមួយប្តីតិចតួចសោះ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ថ្ងៃ អាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ ២៦៨ ... Read More »

ក្នុង​ឆ្នាំ​២០១៩យុវជន​សិង្ហ​បុរី​ ភាគច្រើនអាយុ​ពី​២០ ទៅ​២៩​ឆ្នាំ ចំនួន​៧១​នាក់ បានធ្វើ​អត្តឃាត

អន្តរជាតិ៖ បើយោងតាម​របាយការណ៍​អង្គការ​បង្ការ​ការសម្លាប់​ខ្លួនSamaritan of Singapore (SOS) បានអះអាងនៅ​ថ្ងៃទី​៣ ខែសីហាម្សិលមិញនេះថា ក្នុង​ឆ្នាំ​២០១៩ យុវជន​សិង្ហ​បុរី​អាយុ​ពី​២០ ទៅ​២៩​ឆ្នាំ ចំនួន​៧១​នាក់ បានធ្វើ​អត្តឃាត​ ។ រហូតមកដល់បច្ចុប្បន្ននេះ ​យុវជន​សិង្ហ​បុរី​ ... Read More »

នាយករដ្ឋមន្ត្រី​ថៃ បញ្ជាឲ្យបង្កើត​គណៈកម្មាធិការ​ស៊ើប​ករណី​ស្លាប់​សាក្សី​សំខាន់​ ក្នុង​សំណុំរឿង​ចៅប្រុស​ថៅកែ Red Bull

អន្តរជាតិ៖ បន្ទាប់ពីពលរដ្ឋ​ថៃ​ រិះគន់និងមិន​អស់ចិត្ត​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សាក្សី​សំខាន់​ថ្មី​ម្នាក់​ក្នុង​សំណុំរឿង​ប្រឆាំង​ចៅប្រុស​ថៅកែ Red Bull បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ។ ស្រាប់តែនាយករដ្ឋមន្ត្រី​ថៃ លោកប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​រក្សាទុក​សាកស​ព​សាក្សី​សំខាន់​ថ្មី​នោះ ដើម្បី​វះកាត់​ពិនិត្យ​ស្វែងរក​មូលហេតុ​ពិត​នៃ​ការស្លាប់​។ ​បើតាម​ការអះអាង​របស់​ប៉ូលីសថៃ​ បាននិយាយថា សាក្សី​ឈ្មោះ ... Read More »

ថ្នាក់ដឹកនាំរដ្ឋសភា ចុះជួបសំណេះសំណាលជាមួយ គណៈបញ្ជាការឯកភាពខេត្ត ពោធិ៍សាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេៈ គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសចម្រើនជន្មាយុ ៦៩ ឈានចូល ៧០ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ... Read More »

កីឡាករអាចត្រូវបានគេផ្តល់កាតក្រហមសម្រាប់ការក្អកដោយចេតនាទៅលើកីឡាករផ្សេងទៀត

កីឡាអន្តរជាតិ៖ ក្រុមប្រឹក្សាច្បាប់បាល់ទាត់ និងសមាគមកីឡាបាល់ទាត់អន្តរជាតិបាននិយាយថា កីឡាករដែលក្អកដោយចេតនាទៅលើកីឡាករផ្សេងទៀតឬទៅលើមន្ត្រីនៃការប្រកួតអាចត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមដេញចេញពីការប្រកួត។ រដ្ឋបាលសហព័ន្ធកីឡាអន្តរជាតិក៏បានចេញសេចក្តីណែនាំសម្រាប់ការប្រកួតបាល់ទាត់ ដែលនឹងចូលជាធរមានក្នុងពេលឆាប់។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។ ក្រុមប្រឹក្សាសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) និងសមាគមកីឡាបាល់ទាត់អន្តរជាតិ (FA) បានឲ្យដឹងថា ការកំណត់បែបនេះសំដៅទៅលើការប្រើប្រាស់ពាក្យកាយវិការប្រមាថមើលងាយ ... Read More »

ទ្រឹស្តីរបស់ តេង សៀវភីង ទាំង ៧ ដែលអាចធ្វើការពិចារណារអប់រំខ្លួនឯង កុំឲ្យភ្លេចខ្លួនឯងថាជាអ្វី ? មកពីណា ? ហើយដើម្បីអ្វី ?

១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។ ៤. ... Read More »

បុរសម្នាក់ខឹងអ្នកភូមិឆ្លើយមិនដឹងប្រពន្ធឯងទៅណាទេ​?​ស្ទុះទាញកាំបិតកកុកកាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង៖ មានករណីឃាតកម្មបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងល្ងាចបណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់និងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបុរសជាជនសង្ស័យដើររកប្រពន្ធមិនឃើញសួរជនរងគ្រោះឆ្លើយមិនដឹងកាន់កាំបិតកកុកកាប់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ខែសីហាឆ្នាំ២០២០ស្ថិតភូមិត្រពាំងផ្លុង ឃុំដូងស្រុករមាសហែក ។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះសេង ទិត្យ អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំខាងលើ ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះហ៊ីង យ៉ឹម អាយុ ... Read More »

Dortmund បានកំណត់ពេលវេលាដល់ Man Utd លើកិច្ចព្រមព្រៀងសម្រាប់ Sancho

កីឡាអន្តរជាតិ៖ ក្លិប Borussia Dortmund បានកំណត់ពេលវេលាត្រឹមថ្ងៃទី១០ ខែសីហាខាងមុខនេះដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើ Jadon Sancho ដែលជាគោលដៅផ្ទេររបស់ក្រុមបិសាចក្រហម ManchesterUnited ក្នុងការចាកចេញពីក្លិប។ ក្លិបអាល្លឺម៉ង់បានប្រាប់ក្រុមបិសាចក្រហមថា ពួកគេចង់បានលើសពី១០០លានផោនសម្រាប់ខ្សែបម្រើប្រយុទ្ធស្លាបអង់គ្លេសវ័យ២០ឆ្នាំខាងលើ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយលើថ្លៃសេវាដែលនឹងត្រូវបង់ជាដំណាក់កាលនៅឡើយទេ។ Dortmund បានកំណត់ថ្ងៃផុតកំណត់ ... Read More »

ក្រុមកីឡាបាល់បោះរបស់អូស្រ្តាលី១២នាក់ធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩

កីឡាអន្តរជាតិ៖ សហព័ន្ធកីឡាបាល់បោះជាតិអូស្រ្តាលី (NBL) បានឲ្យដឹងថា សមាជិកចំនួន១២នាក់នៃក្រុម Melbourne United បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។ ក្រុមមួយទៀតគឺ South East Melbourne Phoenix ក៏ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ខណៈពេលដែលបុគ្គលិក និងកីឡាករបានឆ្លងកាត់ការសាកល្បងធ្វើតេស្តទាំងអស់គ្នា។ ... Read More »

៣ក្រុមឈ្នះគូប្រកួត ថ្ងៃបើកឆាកសប្តាហ៍ទី១ លីគបាល់បោះកម្ពុជា ឆ្នាំ២០២០

ភ្នំពេញ៖ ការប្រកួតលីគបាល់បោះកម្ពុជា រដូវកាល ២០២០ ដែលមានក្រុមចូលរួមប្រជែងជើងឯកចំនួន៧ ក្រុមបាន ចាប់ផ្តើមសប្តាហ៍ទី១ ដែលមាន៣ប្រកួតកាល ពីចុងសប្តាហ៍កន្លងទៅ នៅសាលមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុង៣ប្រកួតនេះរួមមាន៖ ក្រុម Extra ... Read More »

FIFA ការពារអះអាថា គ្មានអ្វីដែលកើតឡើងចំពោះលោកInfantino ពាក់ព័ន្ធបទឧក្រិដ្ឋទេ

កីឡាអន្តរជាតិ៖សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបដិសេធថា មិនមានការពាក់ព័ន្ធនឹងការធ្វើខុសខាងផ្នែកព្រហ្មទណ្ឌរបស់ប្រធាន FIFA លោកGianni Infantino ឡើយ។ រដ្ឋអាជ្ញានៅប្រទេសស៊្វីសបានចាប់ផ្តើមដំណើរការនីតិវិធីច្បាប់ប្រឆាំងនឹងលោក Infantino ជុំវិញការប្រជុំមួយជាមួយអគ្គមេធាវីរបស់ប្រទេសស៊្វីសលោក Michael Lauber ។ FIFA ... Read More »

កាប់ដើមឈើធ្វើអុសដុតរលំសង្កត់លើប្រពន្ធស្លាប់ ប្តីរត់រួច

ខេត្តកំពង់ធំ៖ ពិតជាអកុសលណាស់ដែលបុរសម្នាក់យករណាយន្តកាត់ដើមឈើក្នុងចម្ការចម្ងាយជាង៥០០ម៉ែត្រពីផ្ទះជាមួយប្រពន្ធដើម្បីយកទៅធ្វើអុស ចៃដន្យពេលដើមឈើនោះដួលរលំបាក់បុរសនោះរត់ចេញក្រៅរួច ឯប្រពន្ធរត់មិនទាន់បណ្តាលឲ្យរលំលើប្រពន្ធសង្កត់ស្លាប់យ៉ាងរន្ធត់។  ឧប្បត្តិហេតុនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ ព្រឹក នៅថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ... Read More »

ចាប់ពីថ្ងៃទី៥សីហា កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបនិងខ្យល់មូសុងនិរតី

ភ្នំពេញ៖កម្ពុជានឹងមានភ្លៀងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែសីហា ខណៈនៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា ស្អែកនេះ នឹងមានភ្លៀងធ្លាក់ខ្លាំងកើតឡើង ហើយនៅតាមបណ្តាខេត្តខ្លះនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើនផងដែរ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធាទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី៤ ... Read More »