ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ទាហានថៃ ចាប់ពលករខ្មែរ១១នាក់ ឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ ទាហានឈុតខ្មៅថៃ អង្គភាពលេខ១២កងកម្លាំងបូរផា បានឃាត់ខ្លួនពលករខ្មែរចំនួន១១នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ នៅបរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិដង ងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។ សមត្ថកិច្ចថៃប្រាប់ថា ក្រោយសួរនាំពលរដ្ឋទាំងនោះដោយអះអាងថា នៅកម្ពុជាអត់មានការងារធ្វើ ត្រូវការចូលមកស៊ីឈ្នួលនៅផ្សាររុងគ្លឿ ... Read More »

លោក ឃួង ស្រេង ៖ លទ្ធផលនៃកិច្ចប្រជុំ AIMF ភ្នំពេញ ទទួលបានគម្រោងសំខាន់ៗ ជាច្រើននៅឆ្នាំ២០២១ មានចំនួនទឹកប្រាក់ជាង២លានដុល្លារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់លទ្ធផលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ លើកទី៩២ របស់សមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) តាមការបញ្ចូនរូបភាព និងសម្លេងនៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី នាពេលប៉ុន្មានថ្ងៃជាប់គ្នាមកនេះ ... Read More »

រថយន្តបុករថយន្តបណ្ដាយឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែង រីឯអ្នកបើកបររថយន្តធំបានរត់គេចខ្លួន

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ អធិការនគរបាលស្រុកថ្មគោល មានករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្តជូនដំណឹងដល់ក្រុមគ្រួសារសព។ បើកតាមមន្ត្រីនគរបាលជំនាញស្រុកថ្មគោលបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ... Read More »

អ្នកដឹកនាំរឿងជើងចាស់ល្បីឈ្មោះរបស់កូរ៉េ លោក Kim Ki Duk ត្រូវកូវីដ-១៩ ផ្ដាច់យកជីវិតក្នុងវ័យ៦០ឆ្នាំ

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់កូរ៉េ Soompi បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះថា លោក Kim Ki Duk ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបនឹងធ្លាប់ដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦នោះ ពេលនេះបានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំដោយសារឆ្លងជំងឺកូវីដ១៩។ សារព័ត៌មានក្នុងស្រុករបស់កូរ៉េ ... Read More »

តើបងប្អូនជនរួមជាតិបានស្គាល់(កោះស្មាច់)ទេ? ពិតជាស្រស់ត្រកាលបំផុត

ខេត្តកោះកុង ៖ ខាងមន្ទីទេសចរណ៍ខេត្តកោះកុង ក្រុមការងារគ្រប់គ្រងបណ្តាញសង្គមរបស់ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, កោះស្មាច់គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ~148km ពីរង្វង់មូល​ ខេត្តកោះកុង។ ... Read More »

ចង.ក ធ្វើអត្តឃាតក្នុងព្រៃ សមត្ថកិច្ចអះអាងថា មានជំងឺប្រចាំកាយ

ខេត្តពោធិ៍សាត់ ៖នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ សមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវ ជុំវិញករណីប្រទះឃើញបុរសវ័យចំណាស់ម្នាក់ ចងកធ្វើអត្តឃាត ... Read More »

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ល្បីល្បាញនៅខេត្តមណ្ឌលគិរី ត្រូវបានផ្អាកដំណើរការរយៈពេល ១៤ ថ្ងៃ ការពារជំងឺកូវីដ-១៩ ឆ្លងតាមសហគមន៍

ខេត្តមណ្ឌលគិរី៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជាសម្រស់ធម្មជាតិដ៏ស្អាតនៅខេត្តមណ្ឌលគិរី ត្រូវបានបិទចូលទេសចរណ៍កំសាន្ត ចំនួនរយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី 9 ខែធ្នូ ដល់ថ្ងៃទី 22 ខែធ្នូ ឆ្នាំ២០២០ ក្នុងគោលបំណងចូលរួមទាំងអស់គ្នា ... Read More »

ស្ថានភាពផលិត ចែកចាយ និងតម្លៃវ៉ាក់សំាងប្រឆាំងកូវីដ​-១៩ លើពិភពលោក

បច្ចុប្បន្នពលរដ្ឋនៅជុំវិញពិភពលោក​ បានចាប់អារម្មណ៍​យ៉ាងខ្លាំង ដល់សកម្មភាពផលិតវ៉ាក់សាំង ក៏ដូចចែកចាយ​ ដើម្បីបង្ការកូវីដ​-១៩ នៅលើពិភពលោក​។ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន ផលិតវ៉ាក់សាំងទទួលបានជោគជ័យហើយកំពុងតែប្រើប្រាស់ ក្នុងនោះមាន រុស្ស៊ី  ចិន អាមេរិក អាល្លឺម៉ង់ អង់គ្លេស…ជាដើម ។ ... Read More »

គុកគឺគុកមែន ! ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាមត្រូវបានតុលាការចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្នហើយ

ភ្នំពេញ៖ បើតាមការបញ្ជាក់ឲ្យដឹង ពីអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា, ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងកសិកម្មទាក់ទងនឹងការជេរប្រមាថជាសាធារណៈ និងក្រោមការចង្អុលបង្ហាញពី  នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ... Read More »

ល្អាងពស់ដ៏អាថ៌កំបាំង ដែលកំពុងល្បីខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកនោះ តាមពិតនៅ…

ព័ត៍មានចែករំលែក ៖ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាពេលថ្មីៗនេះ បាននាំគ្នាបង្ហោះចែករំលែកព្រោងព្រាតពីទីតាំងល្អាងពស់ដ៏អាថ៌កំបាំងមួយកន្លែង ជាពិសេសមានចម្លាក់ពស់នាគរាជធំៗ នៅក្នុងព្រៃស្រោងដ៏ស្ងប់ស្ងាត់ ព្រមទាំងមានទឹកធ្លាក់ត្រជាក់ស្រេបគួរឱ្យខ្លាច ។ មិនតែប៉ុណ្ណោះ ត្រូវបានមហាជនជាច្រើនបានសួរនាំថា តើទីតាំងនេះនៅឯណា? ខេត្តណាដែរ? ដោយសារពួកគេឃើញអ្នកបង្ហោះទាំងនោះដាក់ថា កន្លែងអាថ៌កំបាំងថ្មីទើបរកឃើញ ... Read More »

ឈើដឹកតាមម៉ូតូនៅភូមិភិ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមត្រូវកម្លាំងចម្រុះបង្ក្រាប

ខេត្តរតនគិរី៖ ក្រុមម៉ូតូជាច្រើនគ្រឿងកំពុងដឹកជញ្ជូនឈើយ៉ាងសកម្មបម្រុងលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ត្រូវបានកម្លាំង សមត្ថកិច្ចចម្រុះចុះទៅទាន់ក៏បង្ក្រាបបានភ្លាមៗដែរ តែដូចជាមិនដែលឃើញចាប់បានថៅកែ និងអ្នកប្រព្រឹត្តនោះឡើយ។ ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣រសៀលនាទី ថ្ងៃទី១០ ធ្នូ ២០២០ត្រង់ចំណុចភូមិ.ភិ លើ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ... Read More »

គិតត្រឹមថ្ងៃទី១១ខែធ្នូនេះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»មាន ចំនួនសរុប៨១នាក់ ដែលមកធ្វើចត្តាឡីស័កនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ គិតត្រឹមថ្ងៃទី១១ខែធ្នូនេះអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»មាន ចំនួនសរុប៨១នាក់ មកធ្វើចត្តាឡីស័កនេះបើយោងតាមមន្ត្រីជំនាញ និងអាជ្ញាធរខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២០។ មន្ត្រីដដែលបានបន្តថា គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ អ្នកធ្វើចត្តាឡីស័ក ... Read More »

ឥណ្ឌា ដើម្បីចែកចាយវ៉ាក់សាំងកូវីដ-១៩ ប្រហែល៦០០លានដូស ទៅកាន់ប្រជាជនងាយរងគ្រោះខ្លាំងបំផុតនោះ ត្រូវការពេលពី ៦-៨ខែទៀត

អន្តរជាតិ៖ ដើម្បីចែកចាយវ៉ាក់សាំង COVID-19 ប្រហែលជា ៦០០លានដូស ជូនដល់ពលរដ្ឋងាយរងគ្រោះបំផុតក្នុងរយៈពេលពី ៦–៨ខែខាងមុខប្រទេសឥណ្ឌា នឹងដាក់ពង្រាយម៉ាស៊ីន នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ... Read More »

អាជ្ញាធរខេត្តឧត្ដរមានជ័យ បំផុសឲ្យប្រជាពលរដ្ឋ ពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

ខេត្តឧត្ដរមានជ័យ៖ បើតាមប្រភពពីរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់អោយ អង្គភាព នគរដ្រេហ្គន ដឹងថា, នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ... Read More »

អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ អញ្ជើញចុះពិនិត្យការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា

ខេត្តកណ្ដាល៖ នៅថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នេះ លោក លឹម គានហោ អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល ... Read More »

តុលាការកំពូល​ ច្រានចោលពាក្យបណ្តឹង​ របស់រដ្ឋតិចសាស់

តុលាការកំពូលអាមេរិក​បានច្រានចោលពាក្យបណ្តឹងរបស់រដ្ឋតិចសាស់ ក្នុងគោលដៅប្រែក្រឡាសលទ្ធផលបោះឆ្នោតអាមេរិក​។​ សារព័ត៌មាន រ៉យទ័រ​បានដកស្រង់សេចក្តីប្រកាស របស់តុលាការកំពូលកាលពីថ្ងៃទី​១១ខែធ្នូ ថា​ ចៅក្រម​តុលាការកំពូល​បានសម្រេចច្រានចោលពាក្យបណ្តឹង​របស់អភិបាលរដ្ឋតិចសាស់​លោកKen Paxton ទាមទារឲ្យលុប​លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ​ Pennsylvania, Georgia, Wisconsin និង Michigan ​។ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ក្នុងខណ្ឌឫស្សីកែវ

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមមុននេះបន្ដិចបានប្រាប់ឲ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះប្រពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ខណៈនេះសមត្ថកិច្ចកំពុងចេញទៅជួយអន្ដរាគមន៍ នៅកន្លែងកើតហេតុ ព័ត៌មានលម្អិតផ្សាយជូននៅពេលក្រោយ ៕ ដោយ៖  សុខា សែនជ័យ Read More »

FDA ផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ​-១៩ របស់ ក្រុមហ៊ុនPfizer

នៅយប់ថ្ងៃទី​១១ខែធ្នូ (ពេលវេលាអាមេរិក)រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក(FDA)បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវវ៉ាក់សាំង COVID-១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer ។ ការអនុញ្ញាតនោះគឺជាការបើកផ្លូវឲ្យអាមេរិកចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋ​។ តាមសារព័ត៌មាន New York Times បានផ្សាយថា​វ៉ាក់សាំង​ប្រឆាំងកូវីដ-​១៩ ចំនួន ២,៩ លានដូសបានចែកចាយដល់បណ្តារដ្ឋ​ដើម្បីចាក់ដល់ពលរដ្ឋ ... Read More »

ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល គាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការទទួលខុសត្រូវរបស់លោកស្នងការខេត្ត ឈឿន សុចិត្ត

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ទោះជាលោកទើបនឹងឡើងកាន់តំណែងជាស្នងការក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន។ ប៉ុន្តែលោកជាស្នងការគំរូ១រូប មានជំហរទទួលខុសត្រូវ លើតួនាទីភារកិច្ច ក្នុងនាមជាថ្នាក់ដឹកនាំនគរបាល បម្រើឲ្យប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ 24 ម៉ោងលើស 24 ... Read More »

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តរំឮក ពីការពិនិត្យ និងផ្តាច់សេវាកម្មទូរស័ព្ទបន្ថែម ដែលមិនត្រូវការប្រើគ្រប់ប្រព័ន្ធទាំងអស់តាមរយៈលេខកូដ *1200#

ភ្នំពេញ៖ ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សេចក្តីជូនដំណឹងស្ដីពីការប្រើលេខកូដ*1200# ដើម្បីផ្តាច់សេវាកម្មទូរសព្ទបន្ថែម ដែលមិនត្រូវការប្រើ។ នេះជាការលើកឡើងដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដោយមានការត្អូញត្អែរពីអ្នកប្រើប្រាស់អំពីបញ្ហាកាត់ទឹកប្រាក់ទូរសព្ទពីប្រតិបត្តិករដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនបានដឹង ក្រសួងបានណែនាំដល់និយ័តករទូរគមនាគមន៍កម្ពុជា ឱ្យសហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ... Read More »

កំពង់ស្ពឺគឺជាខេត្តមួយមានសក្តានុពលខ្ពស់លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ទាំងជាលក្ខណ:គ្រួសារ និងជាលក្ខណ:ឧស្សាហកម្ម

ខេត្តកំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបង្ហាញ ពីសក្តានុពល លើវិស័យផលលិតកម្ម ចិញ្ចឹមសត្វពាហនៈ នៅក្នុងខេត្តកំពង់ស្ពឺថាមានទំហំធំធេង និងមានទីផ្សារនៅក្នុងប្រទេសកម្ពុជា។ ដោយលោករដ្ឋមន្ត្រីយល់ឃើញថា ... Read More »

ការចិញ្ចឹមត្រីអណ្ដែង កង្កែប នៅក្រុងវិហារ និងស្រុកត្បែងមានជ័យ មានការរីកចម្រើន

ខេត្តព្រះវិហារ៖ ការចិញ្ចឹមត្រីអណ្តែង និង កង្កែប បានក្លាយទៅជាមុខរបរមួយ ជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទទួលបានកម្រៃដោះស្រាយក្នុងស្ថានភាពគ្រួសារ បានមួយកម្រិត ស្របតាមការជំរុញបន្ថែម ជំនាញ ក៏ដូចជាអាជ្ញាធរជាដើម។ អង្គភាពមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ១២ ខែធ្នូ ... Read More »

បុរសជនជាតិចិនម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ក្នុងបន្ទប់ស្នាក់នៅ ក្នុងការដ្ឋានសំណង់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន ក្នុងបន្ទប់ស្នាក់នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង នៅភូមិគគី ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ... Read More »

ករណីបរិហារកេរ្តិ៍របស់គ្រូបង្វឹកបារាំង Deschamps ប្រឆាំងនឹងលោកCantona បានចាត់ទុកជាមោឃៈ

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី១២ ធ្នូនេះថា ករណីបរិហារកេរ្តិ៍មួយដែលបានធ្វើឡើងដោយគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំងលោក Didier Deschamps ប្រឆាំងនឹងអតីតមិត្តរួមក្រុមរបស់លោកគឺលោក Eric Cantona ត្រូវបានប្រកាសទុកជាមោឃៈ។ តុលាការនៅទីក្រុងប៉ារីសបានសំរេចថា ពាក្យបណ្តឹងមិនបានកំណត់ច្បាស់អំពីករណីបរិហារកេរ្តិ៍ដោយលោក Deschamps ... Read More »

Cristiano, Messi, Ronaldinho និង Salah មានឈ្មោះក្នុងចំណោមកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១

កីឡាករ Cristiano Ronaldo, Lionel Messi, Ronaldinho និងMohamed Salah កំពុងប្រជែងគ្នាដើម្បីក្លាយជាកីឡាករឆ្នើមបំផុតនៃសតវត្សរ៍ទី២១ នៅឯពានរង្វាន់ Dubai Globe Soccer Awards ដែលត្រូវបានប្រកាសជាបេក្ខជនចុងក្រោយដោយអ្នកបោះឆ្នោតជាង៨ លាននាក់នៅជុំវិញពិភពលោកមកពីជាង២៣០ប្រទេសផ្សេងៗគ្នា។ ... Read More »

ក្លិប Santos ត្រូវបង់ប្រាក់២,៩លានអឺរ៉ូទៅឱ្យ Barcelona ក្នុងករណីផ្ទេរកីឡាករ Gabigol

ស្របពេលដែលក្រុម Barcelona កំពុងជួបប្រទះផ្នែកហិរញ្ញវត្ថុដែលអាចកើតមាន តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ដែលបញ្ជាឱ្យក្លិបSantos បង់ប្រាក់ឱ្យក្លិប Barcelona ចំនួន២,៩លានអឺរ៉ូដែលជាផ្នែកមួយនៃករណីផ្ទេរកីឡាករ Gabigol ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីថ្ងៃម្សិលមិញ។ ... Read More »

តុលាការអុីតាលីកាត់ទោស Robinho ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទរំលោភសេពសន្ថវៈ

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីថ្ងៃទី១១ ធ្នូថា តុលាការឧទ្ធរណ៍របស់អុីតាលីនៅទីក្រុងមីលែនបានកាត់ទោសអតីតខ្សែប្រយុទ្ធឆ្នើម Robinho ដែលធ្លាប់លេងឲ្យក្លិប Real Madrid ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំពីបទចូលរួមក្នុងការរំលោភបូករបស់នារីវ័យក្មេងនៅក្លិបរាត្រីមួយនៅភាគខាងជើងប្រទេសអុីតាលីកាលពីឆ្នាំ២០១៣ ។ Robinho និងមិត្តភក្តិរបស់គាត់ឈ្មោះ Ricardo Falco ... Read More »

ប៉ាត់ សុធារ៉ាយំរៀបរាប់រឿង លាន អាព្រីលគីនីន ធ្លាប់ប្រើហិង្សាហើយឥឡូវប្រពន្ធតាមរករឿងថែមទៀត

    ​ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុនេះលេចផ្ទុះឡើងចម្រូងចម្រាសស្នេហាត្រីកោណរវាងអតីតតារាសម្តែង កែវ វល័ក្ខ ,លោក លាន អាព្រីលគីនីន និង ប៉ាត់ សុធារ៉ា ។ កែវ វល័ក្ខ ... Read More »

បង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់មួយកន្លែងឃាត់ខ្លួន៧នាក់ រឹបអូសវត្ថុតាង បានមួយចំនួនធំ

ខេត្តបាត់ដំបង៖ កម្លាំង​ការិយាល័យជំនាញ​ សហការ​ជាមួយ​​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាបរបស់ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី លួចលាក់លេងល្បែង​ស៊ីសង​ (​ អាប៉ោង )​មួយកន្លែង ឃាត់ខ្លួនមនុស្សបាន ៧​ នាក់ រួមនិងវត្ថុតាង មួយចំនួនធំ ... Read More »

អង្គការមូលនិធិកុមារកម្ពុជា (CCF) និងមណ្ឌលកុមារគរថ្លង់នៃវិទ្យាស្ថានជាតិអប់រំពិសេស ទទួលអំណោយ ពី លោក ហ៊ុន ម៉ាណែត និងលោកស្រី

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ផ្តល់អំណោយជាគ្រឿងបរិភោគដល់មណ្ឌលកុមារកំព្រានៃអង្គការមូលនិធិកុមារកម្ពុជា (CCF) និងមណ្ឌលកុមារគរថ្លង់នៃវិទ្យាស្ថានជាតិអប់រំពិសេស។ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ... Read More »