ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កម្លាំងជំនាញអធិការដ្ឋានស្រុកព្រៃនប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ត្រូវ​នឹង​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ​២០២០ វេលាម៉ោង១០និង៣០នាទីព្រឹកកម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅចំណុចក្នុងផ្ទះក្បែរផ្លូវរថភ្លើងក្រោយផ្សារវាលរេញក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣:១០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះអនុវត្តវិធានញុះញង់ឱ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន តាមដីកាសម្រេចលេខ១១០៣ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចផ្សារអូរអំបិល ភូមិអូរអំបិល ... Read More »

ជនជាតិចិនម្នាក់អារ.កខ្លួនឯងហូរឈាមស្រោចខ្លួនដោយមិនដឹងពីមូលហេតុ

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ មានករណីធ្វើអត្តឃាតដោយអារ.កដែលបង្កឡើងដោយជនជាតិចិនម្នាក់ ហើយរហូតមកដល់ម៉ោងនេះគេនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។ ... Read More »

ធ្វេីកម្មវិធីខួបកំណើតចាក់ធុងបាស់រំខានអ្នកជិតខាង ពេលសមត្ថកិច្ចចុះទៅប្រាប់ ឈ្លោះជាមួយសមត្ថកិច្ចទៀត​រហូតឃាត់ខ្លួនបុរសម្នាក់យកទៅអធិការដ្ឋានខណ្ឌចំការមនទាំងយប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេីមថ្កូវ​ សហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន​ បានឃាត់ខ្លួនបុរសម្នាក់​ក្រោយពេលផឹកស៊ីស្រវឹងស្រែកច្រៀងនិងចាក់ធុងបាស់ឮខ្លាំងៗក្នុងកម្មវិធីខួបកំណើត​រំខានដល់អ្នកជិតខាង​ និងមានទំនាស់ជាមួយសមត្ថកិច្ចពេលចុះទៅធ្វើអន្តគមន៍​ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១​ និង២០នាទីយប់ថ្ងៃទី២៩​ខែមិថុនា​ ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងតាមផ្លូវលេខ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ ​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ... Read More »

មិនដឹងបើកល្បឿនប៉ុនណាទេបានជាដល់ថ្នាក់រថយន្តទំនេីបម៉ាកFord Ranger ក្រឡាប់ផ្ងារជេីងម្ខាង​និងស្លាកប៉ាណូបាក់រាបដល់ដីនៅខណ្ឌឫស្សីកែវ

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត​ម៉ាកFord​ Ranger មួយគ្រឿងជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ​ និងបន្តទៅបុកស្លាកប៉ាណូបណ្តាលឲ្យក្រឡាប់ផ្ងារជេីងលេីសួន​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ នាវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២០​ ។  ... Read More »

ចេញពីផឹកស្រវឹងជោកជាំបេីកម៉ូតូរ៉ឺម៉កកង់បីបុករថយន្តកំពុងឈប់ស្តុបរងការខូចខាត

ភ្នំពេញ​៖​ បុរសជាអ្នករត់រុឺម៉កម៉ូតូកង់បីម្នាក់បានបេីករ៉ឺម៉កចេញពីផឹកបំណងទៅផ្ទះជួលវិញក៏ជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយខណៈដែលរថយន្តនេះកំពុងឈប់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី២៩​ ខែមិថុនា​  ឆ្នាំ២០២០​ នៅចំណុចផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​  មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2S-9789 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះសីហនុ​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុដោយសារតែឈប់រង់ចាំភ្លើងស្តុបពណ៌ខៀវស្រាប់តែមានបុរសម្នាក់បើករុឺម៉កម៉ូតូកង់បីមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលទៅបុកយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតបែកស្តុបខាងស្តាំ ... Read More »

ភ្ញៀវទេសចរដែលបានទៅលេងនៅខេត្តសៀមរាបអ្នកណាមិនល្បីនំបញ្ចុករបស់អ្នកភូមិព្រះដាក់

សៀមរាប៖ មិនមែនទើបតែបច្ចុប្បន្នទេគឺជារឿងយូរណាស់មកហើយចំពោះ​មុខរបរ​ធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ របស់​អ្នកភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ពលរដ្ឋ​ព្រះ​ដាក់ បាន​បន្ត​របរ​ប្រពៃណី​មួយ​នេះ រហូតមកដល់​ទល់​ស​ព្វ​ថ្ងៃ ដែល​បច្ចុប្បន្ន​គឺជា​របរ​អាជីព​មួយ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​។ នាពេលថ្មីៗនេះ​លោក ទៀ សីហា ... Read More »

ចិនផ្អាកផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិកដែលជ្រៀតជ្រែកកិច្ចការហុងកុង​

នៅថ្ងៃទី​២៩ ខែមិថុនា ចិនបានប្រកាសផ្អាកផ្តល់ទិដ្ឋាការ​ដល់មន្ត្រី ពលរដ្ឋអាមេរិក​ដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន គឺហុងកុង​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលហុងកុង​បានអនុវត្តច្បាប់សន្តិសុខថ្មីយ៉ាងពេញលេញ​។ សារព័ត៌មាន​​ China Daily ​បានផ្សាយថា ​«​ចិនបានសម្រេចកាត់បន្ថយការផ្តល់ទិដ្ឋាការ​ចំពោះបុគ្គល​ មន្ត្រីអាមេរិកដែលមានសកម្មភាព​មិនអាចទទួលយកបានពាក់ព័ន្ធនឹងកោះហុងកុង​»។ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានបញ្ជាក់យ៉ាងច្បាស់ថា​ រាល់ការខិតខំរបស់អាមេរិក​ដើម្បីរារាំងច្បាប់សន្តិសុខថ្មីនៅហុងកុង ... Read More »

មនុស្ស៥នាក់ជាប់លើទូក២គ្រឿងដោយសាររលកវាយផ្ទប់ទូកឱ្យជាប់កឿងនឹងថ្មនោះ ពេលនេះសង្គ្រោះបានហើយ

ខេត្តព្រះសីហនុ៖ មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសាររលកខ្លាំងវាយផ្ទប់ទូកឱ្យជាប់កឿងនឹងថ្មនៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុង នោះ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿនរបស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។ លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរ ... Read More »

តើបងប្អូនជនរួមជាតិ ធ្លាប់មកកន្សាន្តរមណីយដ្ឋានបឹងលំកុដ ទេ..?

ខេត្តរតនគិរី៖ សូមជម្រាបជូនថា៖ បឹងលំកុដ ជាបឹងធម្មជាតិដ៏ស្រស់ត្រកាលព័ទ្ធជុំវិញដោយព្រៃព្រឹក្សាលតាវល្លិ៍ មានទេសភាពបៃតងខ្ចី ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ ក្រសួងបរិស្ថានបានបរិយាយថា៖ បឹងលំកុដ ជាបឹងធម្មជាតិដ៏ស្រស់ស្អាតនេះ មានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ... Read More »

លោកពូទីនធ្វើតេស្តរកកូវីដ-​១៩ បីថ្ងៃម្តង

រុស្សុី៖ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ប្រធានាធិបតីរុស្ស៊ី លោកពូទីន​ តែងតែធ្វើតេស្តជាប្រចាំ ស្វែងរកជំងឺកូវីដ-​១៩ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់​។ លោកពូទីន​បានធ្វើតេស្ត​៣ថ្ងៃម្តង​។ បណ្តាញព័ត៌មាន​Rossiya-1បានដកស្រង់សំដីប្រធានាធិបតីពូទីន បញ្ជាក់ថា​«​ជាធម្មតា ខ្ញុំធ្វើតេស្តេ ​៣ថ្ងៃម្តង​ហើយធ្វើជាប្រចាំ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់ ​»។ វាយតម្លៃ​ពីស្ថានភាពកូវីដ-​១៩ ដែលកំពុងតែកើតឡើង​ប្រធានាធិបតីពូទីន​បានបញ្ជាក់ថា«ពលរដ្ឋ​បានទម្លាប់រស់នៅជាមួយ​កូវីដ-១៩​ហើយស្ថានភាព​នឹងល្អប្រសើរឡើងវិញ​។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាចិត្តបន្តចូលរួមសកម្មភាពមនុស្សធម៌ រក្សាសន្តិភាពក្នុងពិភពលោក ខណៈឆ្លើយតបសារអគ្គលេខាអង្គការសហប្រជាជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ហើយបានបង្ហាញការប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជាសម្ដែងសាជាថ្មីនូវការប្តេជ្ញារបស់ខ្លួនក្នុងការបន្តសកម្មភាពមនុស្សធម៌ ព្រមទាំងការកសាង និងការរក្សាសន្តិភាពនៅក្នុងពិភពលោក។ នេះជាការឆ្លើយតបនឹងសាររបស់ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ... Read More »

វាយប្រហារយ៉ាងរន្ធត់ទៅលើទីតាំង ផ្សារភាគហ៊ុនរបស់ប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ខ្មាន់កាំភ្លើង​បានប្រើប្រាស់ គ្រាប់បែកនិងកាំភ្លើង​បាញ់ប្រហារទៅលើទីតាំងផ្សារភាគហ៊ុន​នៅក្នុងទីក្រុងការ៉ាជី ប្រទេស​ប៉ាគីស្ថាន នាថ្ងៃទី ២៩ ខែមិថុនានេះ។ នៅក្នុងការបាញ់ប្រហារនោះ មានមន្ត្រីប៉ូលិស​ម្នាក់ស្លាប់និងសន្តិសុខពីរនាក់រងរបួស។ សូមបញ្ជាក់ផងដែរថា អគារទីផ្សារមូលបត្រ​ដែលរងការវាយប្រហារនេះ គឺទទួលបានការយាមល្បាតយ៉ាងតឹងតែងបំផុត ដោយនៅទីនោះមានទីតាំងធនាគារឯកជនជាច្រើន​។​ ទីតាំងផ្សារហ៊ុន (មូលបត្រ)​នៅក្នុងទីក្រុងការ៉ាជី មានអាយុកាលយូរបំផុត ... Read More »

ចំពោះមរណភាពរបស់កងទ័ពមួកខៀវកម្ពុជានៅប្រទេសម៉ាលី ត្រូវបានប្រធានអង្គការ(អ.ស.ប)ផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ

ភ្នំពេញ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវមួយរូប នៅប្រទេសម៉ាលី កាលពីចុងខែឧសភា កន្លងទៅ។ លោក ... Read More »

​ ក្រុមហ៊ុន Smart Axiata ប្រកាសជ័យលាភីដំបូងគេបង្អស់ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile Tournament នៅកម្ពុជា

ភ្នំពេញ៖ថ្ងៃច័ន្ទ ទី ២៩ ខែមិថុនា ឆ្នាំ ២០២០ – ក្រោយពីការប្រកួតប្រជែងយ៉ាងសកម្មអស់រយៈពេលមួយខែ Angkor PUBG បានទទួលជោគជ័យក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា  Smart PUBG Mobile Tournament ... Read More »

ក្រោយកូវីដកន្លងផុតទៅ ក្រុមហ៊ុន Vietjet នឹងឈរជើងយ៉ាងរឹងមាំ ដោយសារក្រុមហ៊ុនបានសម្រេចជោគជ័យលើគោលដៅ ដឹកអ្នកដំណើរ១០០លាននាក់

ភ្នំពេញ៖ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២0 – ក្រុមហ៊ុនម្ចាស់ភាគហ៊ុនរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២០ របស់ខ្លួនដើម្បីពិនិត្យមើលសមិទ្ធិផលអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ហើយបានបោះឆ្នោតអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច និងពិភាក្សាអំពីផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០។  ក្រុមប្រឹក្សាប្រតិបត្តិបានឲ្យដឹងថា ... Read More »

អភិបាលខណ្ឌចំការមនសុំឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃបន្តអនុវត្តវិធានការអនាម័យ និងការការពារខ្លួនពីកូវីដ-១៩

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានសុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃទាំងអស់ ក្នុងមូលដ្ឋានខណ្ឌចំការមន បន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ-១៩ ។ បើទោះជានៅកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូវីដ-១៩នេះយ៉ាងណាក៏ដោយ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ទីតាំងល្បែងស៊ីសងដុះស្លែមានបៀ អាប៉ោង បោះសេះ ខ្លាឃ្លោកខុសច្បាប់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តចុះឆ្មក់បង្ក្រាបធ្វើឱ្យក្រុមអ្នកលេងល្បែងនាំគ្នារត់គេចខ្លួនបាតជើងសព្រាត បន្សល់ទុកតែម៉ូតូនិងសម្ភារវត្ថុតាងមួយចំនួន។ សមត្ថកិច្ចបានឱ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូចំនួន ... Read More »

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តរតនគិរី៖ បុរសជនជាតិគ្រឹងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាដោយបានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នោះគឺបានកើតឡើងនៅវេលាម៉ោង ១៤៖២៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ស្ថិតក្នុងភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។ ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ តាច ភេទប្រុស អាយុ៤៦ឆ្នាំ ... Read More »

ថ្ងៃទី២៩ មិថុនា រកឃើញ មធ្យោបាយ ល្មើស ចំនួន ១,២៩០ គ្រឿង ត្រូវបាន ផាកពិន័យ

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានរកឃើញមធ្យោបាយល្មើសចំនួន ១,២៩០ គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ... Read More »

ក្រសួងទេសចរណ៍ផ្តល់ឡាបិលទទួលស្គាល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដល់ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម ដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍!

ភ្នំពេញ៖  ភោជនីយដ្ឋាននិងផាប់ ឌឹដ្រាម ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ លោក ជា សុផារ៉ា ទល់មុខស្នងការនគបាល រាជធានីភ្នំពេញ ត្រូវបានក្រសួងទេសចរណ៍ធ្វើការប្រគល់បណ្ណឡាបិលទទួលស្គាល់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដែលអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ... Read More »

អភិបាលខណ្ឌចំការមន បញ្ជាឱ្យអភិបាលរង ចុះរុះរើផ្ទះសង់រំលោភលើដីសាធារណៈ

ភ្នំពេញ ៖ លោកថេង សុថុល អភិបាលខណ្ឌចំការមនតែងតែបើកកិច្ចប្រជុំជាមួយនឹងមេភូមិ ចៅសង្កាត់ត្រូវតែត្រួតពិនិត្យលើដីសាធារណៈ ហាមដាច់ខាតមិនឱ្យសង់សំណង់រំលោភលើដីសាធារណៈជាដាច់ខាត។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ ២០២០នេះនៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន មានដីឡូត៍១កន្លែង ... Read More »

រឿងលោក សេង សុវណ្ណារ៉ា ជាប់ឃុំ ករណី រំលោភយកដីរដ្ឋ អាចមេភូមិ មេឃុំ មេស្រុក មេខេត្ត ខេត្តមណ្ឌលគិរី ជាប់ពាក់ព័ន្ធ

ខេត្តមណ្ឌលគិរី៖ មន្ត្រីពាក់ព័ន្ធជាច្រើន មានជាអាទិ៍អភិបាលខេត្តមណ្ឌលគិរី ដែលស៊ីញ៉េឯកសាររំលោភយកដីរដ្ឋចំនួន១ពាន់ហិកតា មិនទាន់ត្រូវបានចាប់ខ្លួន ខណៈលោក សេង សុវណ្ណារ៉ា ត្រូវជាប់ពន្ធនាគារ ហើយនាពេលថ្មីៗកន្លងទៅនេះ។ សូមជម្រាបថា៖ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណារ៉ា ... Read More »

ក្រោយក្រុមហ៊ុនច្រើនជាង១៦០ ផ្អាកការផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនFacebook ខាតលុយ៧២ពាន់លានដុល្លារ

អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការរីកសាយ នៃសារស្អប់ខ្ពើម–រើសអើង ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិរួមមានទាំង Coca-Cola, Starbucks, Unilever និង Verizon ជាដើម សុទ្ធតែបានរួមគ្នាផ្អាកការទិញ ពាណិជ្ជកម្មលើបណ្តាញសង្គមយក្ស Facebook ដោយសម្អាងថាFacebook ពុំបានខំប្រឹងគ្រប់គ្រាន់ក្នុងការចាត់វិធានការនេះ ... Read More »

ការងារសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាននៅតែជាការងារអាទិភាពដែលអាជ្ញាធរខណ្ឌកំពុងយកចិត្តទុកដាក់

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា ការងាររក្សាសណ្តាប់ធ្នាប់សាធារណៈ និងការងារអនាម័យ បរិស្ថាន នៅតែជាការងារអាទិភាពដែលរដ្ឋ បាលខណ្ឌច្បារអំពៅ កំពុងយកចិត្តទុកដាក់។     លោកអភិបាលខណ្ឌបានបន្តថា ការងារទាំងអស់នេះរដ្ឋបាលខណ្ឌតែឯកឯងមិនអាចធ្វើទៅរួចនោះទេ ... Read More »

ពលរដ្ឋទាំងអស់ មាន​សិទ្ធិ​ថត និង​ប្ដឹង​នគរបាល​ចរាចរណ៍​ ទៅ​តុលាការ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី ពាក់ព័ន្ធ​នឹង​ការពិន័យ

ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ហ៊ាងសុទ្ធា​យុ​ត្តិ​ បានអះអាងថា ពលរដ្ឋណាក៏ដោយ មាន​សិទ្ធិ​ថតរូប និងដាក់ពាក្យបណ្ដឹងទៅតុលាការ ចំពោះមន្រ្តីនគរបាល​ចរាចរណ៍​ណា ដែលពាក់ព័ន្ធ​នឹង​ការពិន័យ​បទល្មើស​ចរាចរណ៍​ មាន​ភាពមិនប្រក្រតី ឬ​មិន​សុខចិត្ត​ ។ ​លោក ... Read More »

រដ្ឋមន្ដ្រីទេសចរណ៍៖ ផ្សព្វផ្សាយឱ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានបញ្ជាក់ថា  យើងត្រូវ ផ្សព្វផ្សាយឲ្យមន្ដ្រីរាជធានីទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ពី ជំងឺកូវីដ-១៩ កុំឲ្យមានរលកទី២ចូលឱ្យសោះ ។ តាមការវាយតម្លៃពីអ្នកជំនាញសម្រាប់ជំងឺកូវីដ-១៩ វានឹងធ្វើឱ្យសេដ្ឋកិច្ចលើពិភពលោកថយ៧ឆ្នាំ ហើយសម្រាប់ប្រទេសកម្ពុជានឹងថយ៥ឆ្នាំផងដែរ ។ មានន័យថា បើមិនមានកូវីដ-១៩ទេ កម្ពុជានៅឆ្នាំ២០២០នេះនឹងទទួលភ្ញៀវទេសចរចំនួន៧លាននាក់ ... Read More »

មនុស្ស​៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន ​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស​ ៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់​ ខណៈដែលពលរដ្ឋហុងកុងបាន​ចេញមក​បាតុកម្ម​សារជាថ្មី នៅ​ថ្ងៃទី​២៨ ខែមិថុនាកន្លងទៅនេះ ដើម្បី​ប្រឆាំងនឹង​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ។ សូមជម្រាបថា សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់​របស់ទីក្រុងហុងកុង នឹងត្រូវ​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​អនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ពោលគឺ​មុន​ថ្ងៃ​ខួប​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​មក​ចិន​វិញ នៅ​ថ្ងៃទី​១ ... Read More »

លោក ស៊ុន ចាន់ថុល ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យគាំងបេះដូង

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលលេខ១៦ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។  ជនរងគ្រោះមានឈ្មោះ វ៉ាត សាវុទ្ធ ... Read More »