ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ប្រធានបទស្ដីពី “ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស”

ខេត្តស្វាយរៀង៖ លោក ប៉ែន វិបុល រដ្ឋលេខាធិការក្រសួរធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់លោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ជាអធិបតី ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីអបអរសាទរខួប១ឆ្នាំ នៃដំណើរការរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គីឆ្នាំ២០២៥។ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានសមាសភាពសរុបចំនួន១២សមាគមផ្សេងៗរួមគ្នា ក្នុងឆ្នាំ២០២៥ ... Read More »

អគ្គនាយកអន្តោប្រវេសន៍ នាំពាក្យពេចន៍ និងជំនួយស្បៀងសម្ភារ ទៅផ្ដល់កម្លាំងចិត្តជូននគរបាលការពារព្រំដែន!

ភ្នំពេញ៖ អនុវត្តន៍តាមគោលការណ៍ណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ... Read More »

នយោបាយថៃ កាន់តែក្តៅ ! មេដឹកនាំគណបក្សប្រឆាំង Phalang Pracharath អំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ចុះចេញពីតំណែង

ទីក្រុងបាងកក៖ នយោបាយថៃ កាន់តែក្តៅ ! មេដឹកនាំគណបក្សប្រឆាំង Phalang Pracharath ឧត្តមសេនីយ៍ Prawit Wonguwan បានថ្លែងថា បន្ទាប់ពីកិច្ចប្រជុំបន្ទាន់មួយនាថ្ងៃសុក្រ គណបក្សរបស់លោកនឹងមិនចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃនោះឡើយ ហើយលោកថែមទាំងអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Paetongtarn ... Read More »

សម្តេចតេជោ ៖ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ ដោយថ្ងៃនេះ  មានពួកក្រុមជ្រុលនិយមបានឆ្លៀតឱកាសថៃ ប្រើវិធីបែបស្មោគគ្រោគ ... Read More »

នគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភលើលំនៅឋាន និងហិង្សាលើស្ដ្រីម្នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ និងបញ្ជូនខ្លួនបុរសម្នាក់ឈ្មោះ កុក វិទូ អាយុ៤២ឆ្នាំ មុខរបរអាជីវករ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកចំណាត់ការនីតិវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរំលោភលើលំនៅឋាន និងប្រើប្រាស់អំពើហិង្សាលើស្ដ្រី។ សូមបញ្ជាក់ថា ... Read More »

ការដឹកជញ្ជូនទំនិញ និងការចេញ ចូល តាមព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដំណើរការជាធម្មតា លើក លែងតែការនាំបន្លែផ្លែឈើ

ខេត្តបាត់ដំបង៖ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ នៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ... Read More »

ប៉ូលិសស្រុកអង្គស្នួល បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសបានម៉ាទឹកកក ២កញ្ចប់ និងអាវុធមួយចំនួន

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល ... Read More »

ក្រុមជ្រុលនិយមថៃលួច បង្កើតហ្វេសប៊ុកក្លែងជា សម្តេច ហ៊ុន សែន ភាសាថៃ ដើម្បីបោកពលករ សូមមេត្តាកុំចាញ់បោកក្រុមបោកប្រាស់នេះ !

ភ្នំពេញ៖ បើតាម ធីរិទ្ធ ស្នើសុំដល់ប្រជាពលរដ្ឋខ្មែរនៅថៃ មេត្តាកុំចាញ់បោកក្រុមបោកប្រាស់ ឬក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងធ្វើសកម្មភាព បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេច ហ៊ុន សែន ដែលដាក់ឈ្មោះសម្តេចតេជោ ជាភាសាថៃ និង រូបថតរបស់សម្តេច ... Read More »

ប្រកាសផ្អាកការងារបណ្ដោះអាសន្ន លោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា អត្តលេខ ៥៧៥៣៤ តួនាទី អគ្គនាយករង ... Read More »

ពិធីប្រគល់អំណោយជូនកងកម្លាំងនគរបាល កំពុងឈរជើងនៅខ្សែត្រៀមជួរមុខក្នុងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក ហ៊ូ សាគុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ... Read More »

លោក Xi Jinping ជួបសន្ទនាជាមួយលោក Christopher Mark Luxon

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី២០ខែ មិថុនា   លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបសន្ទនាជាមួយ លោក Christopher Mark Luxon ... Read More »

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នាយករដ្ឋមន្ត្រី និងទូលស្នើសុំព្រះមហាក្សត្រ ប្រគេនសញ្ជាតិខ្មែរដល់លោកឪស៊ុច

ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ... Read More »

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបហាងម៉ាស្សាមួយកន្លែង យីហោ ម៉ាស្សាសុខភាព

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥  កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ ... Read More »

សម្តេចតេជោ ហ៊ុន ​សែន ទម្លាយថា ធ្លាប់ជួយដល់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន និង យ៉ីងឡាក់ នៅពេលមានបញ្ហានៅថៃ ហើយភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅក៏មានបន្ទប់ពីរ ជូនដល់បងប្អូនទាំងពីរនាក់សម្រាប់សំរាកនៅពេលមកកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​សែន ព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានទម្លាយថា សម្តេចធ្លាប់ជួយដល់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន និង យ៉ីងឡាក់ នៅពេលមានបញ្ហាថៃ ហើយនៅភូមិគ្រឹះរបស់សម្តេចនៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ... Read More »

លោក សុខ លូ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ... Read More »

Update៖​ បាតុករទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ ចុះពីតំណែងត្រឹមថ្ងៃទី២៤ មិថុនា ដោយគំរាមតវ៉ាបិទវិមានរដ្ឋាភិបាលនៅក្រុងបាងកក

ទីក្រុង​បាងកក​៖​ ក្រុមបាតុករ​ និងបណ្តាញនិស្សិត ដើម្បីកំណែទម្រង់ប្រទេសថៃ ហៅកាត់ថាក្រុម NSPRT និងក្រុម Dhamma Army កំពុងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra លាលែងពីតំណែង ដោយរៀបចំការតវ៉ារបស់ពួកគេនៅស្ពាន ... Read More »

អគ្គលេខាធិការរដ្ឋសភា ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំទទួលស្វាគមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីត

ភ្នំពេញ ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានសភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដឹកនាំដោយ លោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម ... Read More »

សូមចូលរួមរំលែកទុក្ខ! នារីជាបុគ្គលិក កាស៊ីណូម្នាក់ មានវិបត្តិ​ក្នុង​គ្រួសារ​(ខឹងឪពុកស្តីបន្ទោស)លោតទឹកសម្លាប់ខ្លួននៅលើស្ពាន ទន្លេវ៉ៃគោផ្អើលទាំងទាបភ្លឺ

ខេត្តស្វាយរៀង៖ នារីជាបុគ្គលិក កាស៊ីណូម្នាក់ សង្ស័យមានវិបត្តិ​ក្នុង​គ្រួសារ​(ខឹងឪពុកស្តីបន្ទោស)បានលោតទឹកសម្លាប់ខ្លួននៅលើស្ពាន ទន្លេវ៉ៃគោផ្អើលដល់ អ្នកធ្វើដំណើរនិងអ្នកហាត់ប្រាណ ទាំងព្រឹកព្រលឹមនៅក្រុងស្វាយរៀង។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង ៥និង៣៥នាទីទាបភ្លឺ ថ្ងៃទី​ទី២០ខែមិថុនាឆ្នាំ២០២៥​ នៅចំណុចស្ពានហាយវ៉េ ស្ថិតក្នុងភូមិបាក់រនាស់សង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង​។ យោងតាមសមត្ថកិច្ច នគរបាលក្រុងស្វាយរៀង ... Read More »

លោក ប៉ែន បូណា ៖ សូមកុំខំលាបពណ៌កម្ពុជាដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

ភ្នំពេញ ៖ មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។ នេះជាការលើកឡើងពីលោក ... Read More »

ប្រមុខការពារជាតិកម្ពុជា ៖ តើនរណាដកទ័ពមុន តែថៃឆ្លើយថា បើថៃដកទ័ពមុនខ្លាចកម្ពុជាមិនគោរពតាមការឯកភាពគ្នា ព្រោះបើថៃដកខ្លាចកម្ពុជាមិនដក»…!

ភ្នំពេញ ៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើថា «ថៃបាននិយាយថា ចង់បានសន្តិភាព មិនចង់មានបញ្ហាទៀតទេ ហើយការដាក់ទ័ពមកគឺដើម្បីការពារ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជាដាក់ទ័ពក៏ដើម្បីការពារដែរ។ លោកចោទសួរថា តើនរណាដកទ័ពមុន ... Read More »

ស្ត្រីម្នាក់កំពុងដេកលក់ត្រូវជនសង្ស័យម្នាក់លួចយកទូរស័ព្ទដៃ បានសម្រច តែត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់បាន បន្ទាប់ពីព្យាយាមលួចទូរស័ព្ទដៃពីស្ត្រីម្នាក់កំពុងដេក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ប្រភពពីស្ត្រីម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានសម្រាន្តនៅលើអង្រឹង ... Read More »

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត១២០៦គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២ ទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគ ថវិកានិងប័ណ្ណប.ស.ស ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១២០៦ គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានន័យ ទទួលបានមក អំណោយមនុស្សធម៏ ជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស)ពីលោកជំទាវបណ្ឌិត ... Read More »

បាក់ស្រុតផ្ទះថ្មមួយខ្នងចូលប្រឡាយទឹកក្បែរស្ថានីយបូមទឹកបឹងទំពុន

ភ្នំពេញ៖ នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ផ្ទះថ្មមួយខ្នងបានបាក់ស្រុតចូលប្រឡាយទឹកស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។   តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា ផ្ទះថ្មមួយខ្នងនៅសុខៗស្រាប់តែបាក់ស្រុតចូលប្រឡាយទឹកក្បែរស្ថានីយបូមទឹកបឹងទំពុន ដែលផ្ទះបាក់ស្រុតខាងលើមានការដ្ឋានសាងសងដ៏ធំមួយផងដែរ។ ក្រោយកើតហេតុប្រជាពលរដ្ន មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុដើម្បីពិនិត្យមើលផងដែរ៕ ដោយ៖ ... Read More »

គណបក្សក្នុងរដ្ឋាភិបាលចម្រុះថៃ ទាមទារ ការកំណែទម្រង់ ខណៈរដ្ឋាភិបាលជួបវិបត្តិ ឲ្យមានការកែទម្រង់មួយចំនួន

ទីក្រុងបាងកក ៖ នៅព្រឹកថ្ងៃសុក្រទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្ស ប្រជាធិបតេយ្យ( Democrat Party) នៅ ក្នុងរដ្ឋាភិបាលចម្រុះថៃ បច្ចុប្បន្នបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ជំហរ របស់ខ្លួនចង់នៅក្នុងរដ្ឋាភិបាលចម្រុះបន្តទៅទៀត ក៏ប៉ុន្តែគណបក្សនេះ ... Read More »

កម្ពុជា និងម៉ាឡេស៊ី៖ រួមគ្នាពង្រឹង និងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងសហការី ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ៖ ដរាបណាកម្ពុជា និងថៃ ប្រើផែនទីខុសគ្នា ប្រទេសទាំងពីរមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបានទេ

ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា  បានថ្លែងថា ៖ ដរាបណាកម្ពុជា និងថៃ ប្រើផែនទីខុសគ្នា ប្រទេសទាំងពីរមិនអាចរកចំណុចកណ្តាលក្នុងការដោះស្រាយបានទេ ។  លោកនាយឧត្តមសេនីយ៍ ទៀ ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកជាសំណួរថា ត្រង់ចំណុចកិច្ចប្រជុំយើងបដិសេធមិនដកទ័ព គេផ្សាយថាយើងយល់ព្រម ដកទ័ព នេះខ្ញុំចង់សួរថា តើពីណាក្រឡេចក្រឡុច !

ខេត្តត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ទៀ សីហា ដឹកនាំ ប្រារព្ធ ពិធី រំលឹក ខួប លើកទី៤៨ ទិវា ចង ចាំ ដំណើរ ឆ្ពោះ ... Read More »

តាយាយបើកម៉ូតូឌុបគ្នាយកព្រីងទៅលក់បើកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្ដាលស្លាប់ម្នាក់ របួស៣នាក់

ភ្នំពេញ៖ ប្ដីប្រពន្ធតាយាយ២នាក់ បើកម៉ូតូឌុបគ្នាចេញពីផ្ទះដើម្បីយកព្រីងទៅលក់នៅផ្សារ បើកម៉ូតូឆ្លងផ្លូវត្រូវម៉ូតូបុកចំពីចំហៀងពេញទំហឹង បណ្ដាលអោយបោកក្បាលស្លាប់លោកតាម្នាក់ និងរងរបួស៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ចន្លោះស្ពានទី៩នឹងស្ពានទី១០ ក្នុងភូមិក្តីចាស់ ... Read More »

រឿង៖ ផ្តិលកេរជីវិត(ត)

ការធ្វើដំណើរមិនអាចឈប់មកផងឡើយ។ យើងត្រូវឆ្លងពីភូមិមួយទៅភូមិមួយទៀតរហូតដល់ស្រុកក្រឡាញ់។ ដំបូងឡើយប្រធានក្រុមចល័តបានប្រាប់ខ្ញុំថាយើងត្រូវជម្លៀសមកភូមិត្រុំ។ ប៉ុន្តែដោយដោយហេតុថារថយន្តមួយជាន់មីនផ្ទុះខូចហើយរថយន្តពីរផ្សេងទៀតត្រូវការដឹកខ្សាច់ឲ្យបានរហ័ស ថែមទាំងត្រូវការកម្លាំងក្មេងៗជួយចូកទម្លាក់ឲ្យបានច្រើនរហ័សដែរនោះ ដូច្នេះហើយទើបបង្ខំឲ្យពួកខ្ញុំបន្តមកដល់ស្រុកក្រឡាញ់ខុសពីគោលដៅចាស់ដើម្បីជាកម្លាំងជួយចូកទម្លាក់ខ្សាច់។ មេឃកាន់តែងងងឹតទៅហើយឡានដឹកខ្សាច់ទើបមកដល់ស្រុកក្រឡាញ់។ ខ្ញុំកាយដីខ្សាច់ទាំងយប់ងងឹតរហូតម៉ោងជិត១០ យប់ទើបអស់ខ្សាច់ពីឡានបានសម្រាក។ ឡានចេញដំណើរត្រឡប់ទៅដឹកខ្សាច់បន្តទៀត ប៉ុន្តែគេមិនឱ្យខ្ញុំទៅវិញទេ គឺគេទុកឲ្យខ្ញុំនិងមិត្តឯទៀតចូកខ្សាច់ទម្លាក់ឯស្រុកស្រលាញ់នេះ រយៈពេល ៥ យប់៥ថ្ងៃ។ ... Read More »