ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បើករថយន្តចូលបម្រុងចតមិនប្រយ័ត្នប៉ះម៉ូតូ របួស ស្រាល៣នាក់

ភ្នំពេញ ៖ មនុស្ស៣នាក់បាន ត្រូវរងរបួសស្រាល ខណៈរថយន្តមួយគ្រឿង បើកបរបម្រុងអែបកៀន មិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យប៉ះម៉ូតូមួយ គ្រឿងជិះឌុបគ្នា បណ្តាលឲ្យដួលរងរបួសស្រាលទាំង៣នាក់ នៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ... Read More »

សេចក្តី​ប្រកាស​ព័ត៌មាន​ ៖​ ក្រសួង​ការពារ​ជាតិ​ ត្រៀម​វាយ​កម្ទេច​ជន​ក្បត់​ជាតិ​ សម​ រង្ស៊ី​

ភ្នំពេញ​៖​ ក្រសួង​ការពារ​ជាតិ​ បញ្ជាក់​ថា​ កងយោធពលខេមរភូមិន្ទ​ គោរព​និង​អនុវត្ត​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​បទបញ្ជា​ និង​ អនុសាសន៍​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​វាយ​កម្ទេច​ជន​ក្បត់​ជាតិ​ ដែល​ចង់​សំដៅ​លេី​លោក​ សម​ រង្ស៊ី​ ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​ បំផ្លិចបំផ្លាញ​សុខសន្តិភាព​របស់​ប្រជាជន​ ... Read More »

​ចង់​បញ្ចប់​រឿង ជនជាតិ​វៀតណាម​ ចូលមក​លក់​ឆ្នោត​នៅក្នុង​ស្រុក​ខ្មែរ លំបាក​ជាង​អូស​ឫ​ស្សី​បញ្ច្រាសចុង

ខេត្តស្វាយរៀង​៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី​២៥ ​ខែមករា ​ឆ្នាំ​២០១៩​ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ចំនួន​៥​នាក់ ​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ នៅ​សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង ​ដោយសារ​ពួកគេ​ បាន​ឆ្លងដែន​ចូលមក​ប្រកបមុខរបរ​លក់​ឆ្នោត​វៀតណាម ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ​។​ ... Read More »

ដើរហាត់ប្រាណ២នាក់ប្តីប្រពន្ធ ម៉ូតូមកបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកោះកុង៖ បុរស ស្ត្រីពីរនាក់ប្តី ប្រពន្ធ កំពុងដើរហាត់ប្រាណ ត្រូវម៉ូតូបុកស្លាប់ប្រពន្ធ ចំណែកបុរសជាប្តីរបួសធ្ងន់។ ករណីនេះ សមត្ថកិច្ចប្រាប់ថា បានកើតឡើងនៅវេលាម៉ោង ០៦ : ១៥ ព្រឹក នៅថ្ងៃទី ... Read More »

ជនសង្ស័យ២នាក់ ចេញឆក់សម្រេចម្តងញ៉ាម ឆក់ម្តងទៀតជាប់ខ្នោះល្មម

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋសម្រេចម្តងញ៉ាម ស្រាប់តែឆក់ម្តងទៀត ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី លុះនៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ... Read More »

រយះពេលមួយយប់ ក្រុងស្វាយរៀងក្រុងបាវិត បាត់រថយន្ត២គ្រឿង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏ដូចជាម្ចាស់រថយន្ត ខណៈដែលរយះពេលមួយ យប់ មានក្រុមជនសង្ស័យ ធ្វើសកម្មភាពលួចរថយន្តបាន២គ្រឿង នៅកន្លែងផ្សេងគ្នា ជិះគេចបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ច នគរបាលក្រុងស្វាយរៀង និងក្រុងបាវិត ។ ករណីបាត់រថយន្តនោះ ... Read More »

ក្តុកក្តួលរំជួលចិត្តក្រោយឃើញទិដ្ឋភាពរោងបុណ្យសព ខេមរៈ ស្រីពៅ

​ភ្នំពេញ៖ សពរបស់អតីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា ខេមរៈស្រីពៅ នៅមិនទាន់បានដឹកមកដល់ទឹកដីកំណើតនៅឡើយទេក្រោយពីតារាស្រីរូបនេះបានទទួលមរណភាពកាលពីរសៀសថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ នៅប្រទេសឥណ្ឌាដោយសារជំងឺរ៉ាំរ៉ៃ ។ នៅភ្នំពេញនាភូមិគ្រឹះតារាចម្រៀងខេមរៈសិរីមន្ត គឺបានរៀបចំតុបតែងរោងពិធីរួចទៅហើយមុនពេល សពនឹងត្រូវដឹកមករៀបចំពិធីតាមទំនៀមទម្លាប់ប្រពៃណីនោះ ។ អ្នកនិពន្ធ និងត្រូវជាបងប្រុសកញ្ញា ... Read More »

សច្ចាប្រណិធានមុខប្រាសាទអង្គរវត្ត របស់នាយទាហាន សកម្ម ជំនាន់ទី ១៩

ខេត្តសៀមរាប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) មេបញ្ជាការកងទ័ ពជើងគោក ពីមុខប្រាសាទ អង្គរវត្តខេត្តសៀមរាបប្រកាសជាថ្មីម្តងទៀតថា៖ សូមផ្ដាំផ្ញើដល់នាយទាហានទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ... Read More »

មីនសល់ពីសម័យសង្គ្រាមធ្វើឲ្យមនុស្ស២នាក់ រងរបួស និងស្លាប់

ប៉ោយប៉ែត៖ បុរស២នាក់បើកគោយន្ត កន្ត្រៃ ដឹកអុសជាន់មីន ផ្ទុះស្លាប់ម្នាក់ ចំណែកម្នាក់ ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ៣០ នាទីព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្សឆ្នាំច ... Read More »

ប្រកួតតន្រ្តីជាក្រុមដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា Battle of the Bands Cambodia ឆ្នាំ២០១៩

ភ្នំពេញ៖ កម្មវិធីប្រកួតតន្រ្តីជាក្រុមដ៏អស្ចារ្យនៅក្នុងប្រទេសកម្ពុជា Battle of the Bands Cambodia ឆ្នាំ២០១៩ បានប្រកាសចាប់ផ្តើមហើយ ។ ការប្រកួតនេះស្វាគមន៍ចំពោះក្រុមតន្រ្តីអាជីពកំពូលៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ការប្រកួតក្រុមតន្រ្តីនៅប្រទេសកម្ពុជា (Battle ... Read More »

យុវជនម្នាក់ចងក.សម្លាប់ខ្លួន ក្នុងបន្ទប់ ដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាល៖ យុវជនម្នាក់ពុំដឹងជា មានមូលហេតុអ្វី បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា យុវជនរងគ្រោះចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឈ្មោះ ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញឃាត់ខ្លូន ជនសង្ស័យប្រុសស្រី៩នាក់ក្នុងផ្ទះសំណាក់១៦ និងដកហូតថ្នាំញៀន ៣កញ្ចប់តូចធំ ព្រមទាំងអាវុធខ្លី១ដើម

ភ្នំពេញ ៖ ដោយមានការបញ្ជា ផ្ទាល់តាមរយៈទូរស័ព្ទ លោកហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការរាជធានីភ្នំពេញ និងមានការចូល រួមផ្ទាល់ពីលោក ទេព សុវាត្តិ ជាក្រឡាបញ្ជីអមផង បានឲ្យមន្រ្តីអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ​ចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងនៅចំណុចផ្ទះសំណាក់១៦ ... Read More »

ផ្លូវងងឹតរថយន្តស៊េរីទំនើប ពន្លះរបាំងថ្មបាំង កាត់ទទឹងផ្លូវ បាក់អស់៣កង់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿង ដោយផ្លូវងងឹត បានជ្រុលចង្កូត ទៅបុករបាំងថ្មដាក់បាំងកាត់ទទឹងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៣កង់ រាយប៉ាយពេញផ្លូវ រថយន្តបង្កខូចខាតផ្នែកខាងមុខ ទៅលែងរួច តែល្អមិនបង្កគ្រោថ្នាក់ដល់អ្នកបើករបរនោះទេ ។ ហេតុការណ៍នេះ ... Read More »

រថយន្ដធុនធំបើកឡើង ចំណោតមិនរួច រអិលថយក្រោយប៉ះនឹងរថយន្ដ៣គ្រឿង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ រថយន្ដធុនធំបើកឡើង ចំណោត មិនរួចរអិលថយក្រោយ មកប៉ះនឹងរថយន្ដចំនួន៣គ្រឿង បណ្ដាលឲ្យរងការខូចខាត ចំណែកឯម្ចាស់រថយន្ដ រត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៥០ នាទីយប់ នៅថ្ងៃទី២៥ ខែមករា ... Read More »

ពលរដ្ឋជាង២០០គ្រួសារ រស់នៅស្រុកស្នួល​គ្រោងលើកគ្នាឡើងទៅតវ៉ា នៅភ្នំពេញ បើសិនជាអាជ្ញាធរបន្តឈូសឆាយដីចម្ការ​ ពួកគាត់ចែកឲ្យអ្នកផ្សេង

ខេត្តក្រចេះ៖ ពលរដ្ឋជាង២០០គ្រួសារ រស់នៅក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គ្រោងលើកគ្នាមកតវ៉ានៅរាជធានីភ្នំពេញ បើសិនជាអាជ្ញាធរនៅតែបន្ត ឈូសឆាយដីចម្ការពួកគាត់យកទៅបែងចែកឲ្យពលរដ្ឋមួយក្រុមផ្សេងទៀតមកពី តាមបណ្តាខេត្តផ្សេងៗ ដែលធ្លាប់មាន ទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ មេមត់។ ពលរដ្ឋបាននិយាយថា ដីចម្ការរបស់ ... Read More »

រថយន្តកូរ៉េឈប់លើចិញ្ចើមផ្លូវ ទាំងស្ថានភាពងងឹត ត្រូវម៉ូតូបុក ស្លាប់ម្នាក់

ភ្នំពេញ៖​ បុរសម្នាក់ បានជិះម៉ូតូចេញពីធ្វើការសំណង់បំណងទៅផ្ទះ ស្រាប់តែជ្រុលទៅបុក រថយន្តដែលចតលើចិញ្ចើមផ្លូវទាំងស្ថានភាពងងឹត បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម​ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខវត្តក្តីចាស់​ ក្នុងភូមិបាក់ខែង សង្កាត់ ... Read More »

មនុស្ស៤នាក់ រងរបួសធ្ងន់ ២នាក់ របួសស្រាល និងខូចរថយន្ដ២គ្រឿង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ បុកនឹងរថយន្ដ

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុក រថយន្ដនៅលើផ្លូវជាតិ លេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២០២-២០៣ កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ... Read More »

សមត្ថកិច្ចនគរបាលឃាតខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាបឃាតខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទបជួល ក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ... Read More »

ដើមឆ្នាំ២០១៩ សិល្បករជួបរឿងរន្ធត់ និងក្តុកក្តួលខ្លាំង

ភ្នំពេញ៖ មានរឿងរ៉ាវជាច្រើន ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលនឹងចាប់អារម្មណ៍ខ្លាំងចំពោះអ្នកសិល្បៈ ក្រោយពីពួកគេបានជួបបញ្ហាក្នុងជីវិតដែលមិននឹកស្មានដល់ រហូតដល់មានសិល្បករមួយចំនួនបានបាត់បង់ជីវិតបន្តបន្ទាប់គ្នា ។ យ៉ាងហោចណាស់មានសិល្បករ៤នាក់បានស្លាប់បាត់បង់ជីវិតចាប់តាំងពីដើមខែមករាឆ្នាំ២០១៩មក ខណៈដែលសិល្បករមួយចំនួនកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងសិល្បករមួយចំនួននូវតែដក់ជាប់នូវអារម្មណ៍សោកស្តាយ និងភ័យខ្លាច ។ នាយ សានម៉ៅ៖ ដើមខែមករាឆ្នាំនេះតារា​កំប្លែងធូ ចំរ៉ុងហៅនាយ ... Read More »

រង្វង់មូលថ្មី ដែលមានប្រាសាទកំពូលបី ចំណាយថវិកាជិត១លានដុល្លារ

ប៉ោយប៉ែត៖ រង្វង់មូលថ្មី ដែលមានរួបប្រាសាទកំពូលបី ការសាងសង់មកដល់ខែមករា ឆ្នាំ២០១៩នេះ បានជាង៧០%ហើយ ប៉ុន្តែគេសង្កេតឃើញថា រង្វង់មូល ដែលមានរួបប្រាសាទកំពូលបី បើយើងមើល ពីទិសខាងកើត ទៅលិច នឹងលេចចេញរួបរាងខ្លះៗគួរឲ្យកត់សម្គាល់ ប៉ុន្តែបើយើងចូលទៅមើលពីសសរខាងក្នុងវិញ គឺមានរួបរាងមាំ ... Read More »

ក្រសួងសុខាភិបាលចេញសេចក្តីណែនាំ ក្រើនរំលឹកការបង្ការ ជំងឺផ្ដាសាយបក្សីនិង​ការពុល​ចំណីអាហារ ឬស្រា

ភ្នំពេញ ៖ នៅថ្ងៃ ថ្ងៃព្រហស្បតិ៍ ៤ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៩ ... Read More »

បង្រ្កាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៨ នាក់

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២៣. ៥៥ នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន៨ ... Read More »

ស្ត្រីម្នាក់ដាច់ចិត្តចងកសម្លាប់ខ្លួនលើឡៅតឿ បង្កការភ្ញាក់ដល់បងប្អូនប្រជាពលរដ្ឋនៅស្ទឹងមានជ័យ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីស្ត្រីម្នាក់សម្រេចចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅលើឡៅតឿ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ក្រុមទី២ ផ្ទះលេខ៩AE ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ... Read More »

ឆេះឃ្លាំងស្ដុកអេតចាយ ក្បែរគុកព្រៃស បង្កការភ្ញាក់ផ្អើលដល់ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចពេញខណ្ខដង្កោ

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយ​ឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងក្បែរគុកព្រៃសរ បានបង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

សិស្សប៊ែលធី ២.៦៥៤នាក់ ចូលរួមប្រកួតប្រជែងភាសាអង់គ្លេស លើកទី១១

ភ្នំពេញ៖ ថ្ងៃ​ទី២៥ ខែ​ មករា ឆ្នាំ​២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ប្រកួតប្រជែងនិយាយភាសាអង់គ្លេស (English Speaking Contest Program)” វគ្គផ្តាច់ព្រ័ត្រលើកទី១១ ... Read More »

ឡានដឹកខ្សាច់ របស់ក្រុមហ៊ុន ស្រាបៀអង្គរ បុកឡានដឹកទាហាន រងរបួស តៃកុងរត់គេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ៖ ឡានដឹកខ្សាច់របស់ក្រុមហ៊ុនស្រាបៀអង្គរ បានរេចង្កូតបុកឡានដឹកទាហាន បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់ ។ ក្រោយបង្កហេតុ តៃកុងឡានដឹកខ្សាច់បានរត់គេចខ្លួនបាត់ ។ ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនាព្រឹកថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ... Read More »

បុរសម្នាក់ស្លាប់ក្រោយពេលផឹក ខារ៉ាបាវ

ខេត្តកំពង់ស្ពឺ៖ សង្ស័យតែប្រតិកម្ម ឬជនរងគ្រោះ មានជំងឺលើសឈាមផង ក៏មិនដឹង ទើបក្រោយពេលផឹកស្រាបៀរ ហើយទៅផឹក ខារ៉ាបាវ បណ្តាលឲ្យបែកពពុះមាត់ ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី ... Read More »

ទំនាស់គ្នាក្នុងពិធីមង្គលការផ្អើលភ្ញៀវរត់ជាន់ជើងគ្នា

ភ្នំពេញ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានពិធីមង្គលការមួយ ខណៈដែលភ្ញៀវផឹកស៊ីស្រវឹង ស្រាប់តែទំនាស់គ្នាជាមួយប្រជាការពាភូមិវាយគ្នា ផ្អើលក្នុងរោងការ និងធ្វើឲ្យរបួសសងខាង ។ ហេតុការណ៍​នេះ ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៩​ និង១៥ នាទីយប់ ថ្ងៃ​ទី​២៤ ខែមករា​ ឆ្នាំ​២០១៩ ... Read More »

យុវជនម្នាក់ ត្រូវមិត្តភក្តិស្រីបោកយកម៉ូតូគេចខ្លួនបាត់

ភ្នំពេញ៖ នារីម្នាក់ បានធ្វើសកម្មភាពឆបោកម៉ូតូមួយគ្រឿងម៉ាកZOOMERX ស៊េរី២០១៨ ពីយុវជនម្នាក់ដែលជាមិត្តភក្តិយកទៅបាត់ដោយសុវត្ថិភាព រហូតជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ដើម្បីជួយធ្វើអន្តរាគមន៍ កាលវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី២៤ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយល្វែង សង្ស័យឆ្លងឌុយខ្សែសាកថ្មទូរស័ព្ទដោតភ្លើងចោល

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលធ្វើដំណើរតាមដងផ្លូវក្នុងទីរួមស្រុកកំពង់រោទិ៍ ខណៈដែលមានផ្សែងហុយទ្រលោមឆាបឆេះបន្ទប់ឡាវតឿផ្ទះថ្មមួយខ្នង ទំហំ៤ម៉ែត្រ កម្ពស់២ជាន់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងសំណាងពន្លត់ទាន់មិនរាលដាលដល់ផ្ទះក្បែគ្នានិងមិនរងគ្រោះថ្នាក់ដល់មនុស្ស។ តាមសមត្ថកិច្ច្នគរបាលស្រុកបានឲ្យដឹងថា ... Read More »