ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជិះម៉ូតូលឿនរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកលូក្នុងទឹកព្រែកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តតាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ខណ:ដែល​បុរស​ម្នាក់ជិះម៉ូតូលឿនពេករេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកលូក្នុងទឹកព្រែក បណ្តាលឲ្យដួល​ស្លាប់យ៉ាង​អាណោចអាធ័មភ្លាមៗ  ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោង៨និង៤០នាទីយប់ថ្ងៃ ពុធ ៣ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ... Read More »

ជនជាតិទួរគីម្នាក់ ស្រវឹងស្រាបង្កការអុកឡុកស្រែកឡូឡា មុខស្ថានទូតទួរគី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ... Read More »

តុលាការឃុំខ្លួនបណ្តោះអាសន្ន ប្តីកំណាចខឹងប្រពន្ធមិនយកប្លង់ផ្ទះឲ្យដាក់លក់ យកកាំភ្លើងគំរាមបាញ់សម្លាប់នោះហើយ

ខេត្តកណ្តាល៖ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនប្តីកំណាចខឹងប្រពន្ធមិនយកប្លង់ផ្ទះឲ្យដាក់លក់ យកកាំភ្លើងគំរាមបាញ់សម្លាប់ និងចាប់ញាត់ចូលឡាន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស  និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” ដែលប្រព្រឹត្តនៅថ្ងៃទី០៨ ... Read More »

បុរសម្នាក់ត្រូវដើមឈើរលំសង្កត់ខ្លួនឯងស្លាប់

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាម ខណៈដែលអារដើមឈើក្នុងចំការមិមានការប្រុងប្រយ័ត្ន បណ្តាលឲ្យដួលរលំសង្កត់លើខ្លួនឯង ។ ហេតុការណ៍រលំដើមឈើសង្កតលើមនុស្សនេះ កើតឡើងនៅវេលាម៉ោង១៣ ថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងដីចំការស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ... Read More »

ចាប់រំលោភ​សេពសន្ថវៈក្មេងស្រីអនីតិជន២នាក់ ត្រូវសមត្ថកិច្ចដាក់ខ្នោះ

ខេត្តព្រះវិហារ ៖ សមត្ថកិច្ចនគរបាលស្រុករវៀង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេព​សន្ថ​វ:​ក្មេងស្រី២នាក់​ជា​អនីតិជន​អាយុ​ក្រោម១៥ឆ្នាំ នៅ​ឃុំ​រហ័ស ស្រុក​រវៀង ខេត្តព្រះវិហារ កាលពី​ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩  ។ មន្រ្តីនគរបាលស្រុក​រវៀងបានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ សុខ ... Read More »

ឆក់កាបូបពីនារីម្នាក់នៅខណ្ឌដង្កោ កាលពីឆ្នាំ២០១៨ ទើបតែចាប់បានពេលនេះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្លាប់ធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់បាន សម្រេចកាលពីខែមីនា ឆ្នាំ២០១៨ នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ឥឡូវសមត្ថកិច្ចខណ្ឌសែនសុខទើបតែចាប់ខ្លួនបាន ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះការពីថ្ងៃទីថ្ងៃ០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង០០នាទីនៅចំណុច ... Read More »

ថ្ងៃ១១ដល់១៧មករា ២០១៩ ត្រីធ្វើប្រហុក- ផ្អក ត្រូវសំបូរម្តងទៀត

ភ្នំពេញ៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជល​ផល បានឲ្យដឹងថា ដោយ គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលអាចនេសាទត្រីបានច្រើនហើយ ចាប់ពីថ្ងៃទី១១ ខែមករា រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ... Read More »

កម្មករដូងប្រេងម្នាក់រងរបួសធ្ងន់​ក្រោយម៉ូតូ២គ្រឿងបុកគ្នា

ខេត្តព្រះសីហនុ៖ នៅវេម៉ោង១៥,៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងលើដងផ្លូវជាតិលេខ៤នៅចន្លោះគីឡូម៉ែត្រ១៥៧-១៥៨ ស្ថិតក្នុងភូមិ មនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ... Read More »

សមត្ថកិច្ចវាយខ្នោះអធិការរង ខៃ វណ្ណៈ ពាក់ព័ន្ធបទល្មើសជំនួញឈើ តែរបូតវិញត្រឹមទឹកប្រាក់៣៥.០០០ដុល្លារប៉ុណ្ណោះ

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់មាន តួនាទីជាអធិការរងនគរបាលស្រុកអូររាំង និងជាមេឈ្មួញឈើដ៏សកម្មជាយូរឆ្នាំមកនោះត្រូវបានសមត្ថកិច្ចនគរបាលខេត្ត មណ្ឌលគិរី ចាប់វាយខ្នោះក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែងកាលពីព្រលប់ ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ... Read More »

គណះបញ្ជាការឯកភាពខណ្ឌសែនសុខចុះរដ្ឋបាលលភូមិត្រពាំងឈូក នៅមុខពេទ្យលោកសង្ឃឃាត់ខ្លួនបានជនសង្ស័យ៦នាក់

ភ្នំពេញ៖ អតីតទីតាំងចែកចាយ និងផ្តល់ទីតាំងប្រើប្រាស់ថ្នាំញៀន នៅក្នុងបឹងឈូកត្រូវបានកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌសែនសុខជាច្រើននាក់ចុះមកឡោមពទ្ធ័ ឃាត់ខ្លួនមនុស្សបានចំនួន៦នាក់កាលវេលាម៉ោង០៩ និង២០នាទីយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការទីតាំងខាងលើនេះ ដឹកនាំកម្លាំងដោយលោកអភិបាលខណ្ឌរួមទាំងលោកអធិការខណ្ឌបានដឹកនាំកម្លាំងរាប់សិបនាក់ចុះបង្ក្រាបផ្អើលភូមិត្រពាំងឈូកមុខពេទ្យលោកសង្ស ... Read More »

ជនសង្ស័យម្នាក់កាន់កាំបិតឆក់កាបូបនារីរូបស្រស់ម្នាក់ បានសម្រេចត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យមា្នក់កាន់កាំបិតតាំងតោឆក់កាបូបនារីរូបស្រស់ម្នាក់ ខណៈដែលកំពុងអង្គុយញាំអាហារបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញចាប់បានពេលរត់ធ្លាក់រណ្ដៅក្នុងការដ្ឋានសំណង់ជម្រៅប្រហែល៦ម៉ែត្រហើយប្រគល់ឲ្យសមត្តកិច្ច ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៣០ នាទីយប់រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកសុីមួយកន្លែង នៅខាងក្រោយស្ថាតទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ... Read More »

ភ្ញាក់ផ្អើលនឹងឡេង ណាវ៉ាត្រាប្រកាសរឿងវីឡាទោលនៅមាត់សមុទ្រតម្លៃត្រឹមជិត២ម៉ឺន​ដុល្លារ​

ខេត្តព្រះសីហនុ ៖អតីតពលករ និងជាអ្នកចម្រៀង លោក ឡេង ណាវ៉ាត្រា ដែលបានវិវឌ្ឍន៍ខ្លួជាអ្នកជំនួញជោគជ័យលើវិស័យដីធ្លី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងនឹងជំនួញមួយនេះជាថ្មីក្រោយលោកបានប្រកាសគម្រោងវិនិយោគផ្នែកអចលនទ្រព្យលើទឹកដីនៃខេត្តព្រះសីហនុ ។ ថ្មីៗនេះលោកបានប្រកាសអំពី ក្តី​ស្រមៃ​ចង់បាន​ផ្ទះ​លំហែកាយ​ដ៏​ស្រស់​ស្អាត​នៅ​ខេត្ត​មាត់សមុទ្រ​បែបវីឡា​ទោល​ ដែល​មាន​តម្លៃ​ត្រឹមតែ ១៩,៩៩៩ ដុល្លារ​សហរដ្ឋអាមេរិក តែប៉ុណ្ណោះនឹង​ផុស​ចេញ​ជា​រូបរាង​ឆាប់​ៗ​នេះ ... Read More »

ស្ពានជ្រោយចង្វាចាស់នឹងបើកដំណើរការឡើងវិញអំឡុងចូលឆ្នាំថ្មី

ភ្នំពេញ ៖ ក្រសួងសាធារណការនឹងរកពេលសមស្របដើម្បីកំណត់ពេលវេលាបើកឱ្យដំណើរការស្ពានជ្រោយចង្វាចាស់ដែលជាជំនួយរបស់ JICA នៅអំឡុងពេល ចូលឆ្នាំថ្មី ។ ខណៈដែលការងារជួសជុល ឡើងវិញចាប់ដំណើរការអំឡុងខែតុលា ឆ្នាំ២០១៧ មកនោះរហូតមកដល់ពេលនេះបានលឿនជាងការកំណត់គឺជួសជុលបានជិត១០០ភាគរយហើយ ។ លោក ឈឹម ផល្លា ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបណ្តាលឲ្យស្លាប់ម្នាក់និង រងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះជិះម៉ូតូលឿនដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តខ្ទៀតទៅបោកក្បាលនិងលូថែមទៀត។ ហេតុការណ៍​នេះបានកើតឡើង កាលពីវេលា ម៉ោង៦និង៤៥នាទីយប់ ថ្ងៃ ពុធ ៤កើត​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស​២៥៦២​ ត្រូវនិងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ... Read More »

ឆក់កាបូបបានសម្រេច តែរត់មិនរួចពីសមត្ថកិច្ចចាប់ជាប់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូប ពីស្ដ្រីម្នាក់បានសម្រេច ក៏ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចប៉ុស្ថិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ឃាត់ខ្លួនបានភ្លាមៗ នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី០៩ ខែមករា ... Read More »

នគរបាល​បញ្ជូន​ខ្លួននារីស្រស់ស្អាតម្នាក់ដាក់ពន​្ធ​ នាគារតាមដីកា​

ខេត្ត​ត្បូង​ឃ្មុំ​ ៖​ នាង​ ជ គីមអ៊ាង ហៅ ចរណៃ​ ដែលបានរត់គេចខ្លួនជាងកន្លះឆ្នាំ​ ក្រោយធ្វើ​សកម្មភាព​លួច​ ត្រូវ​បាននគរបាលចាប់ខ្លួន​ ហើយបញ្ជូន​ទៅឃុំឃាំងតាមអំណាចដីកាបង្គាប់ឲ្យឃុំខ្លួន​ ។ នគរបាលឲ្យដឹងថា​ ជនត្រូវ​ចោទ​ឈ្មោះ​ ជ ... Read More »

​សម្តេច​តេ​ជោ ​ហ៊ុន សែន ​៖​ គ្មានអ្វី​ចាំបាច់​ដែល​ត្រូវ​បកស្រាយ​និង​ពន្យល់​ប្រាប់​ទៀត​នោះទេ​

ខេត្ដ​​តាកែវ ​៖​ ជាថ្មី​ម្តងទៀត​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នូវ​សារ​នយោបាយ បើទោះបីថា​សម្តេច​មិនបាន​បញ្ចេញ​ឲ្យ​ចំឈ្មោះ តែ​គេ​ដឹងថា​សារ​នយោបាយ​នេះ​គឺ​សំដៅ​ទៅលើ​ក្រុម​អតីត​អ្នកនយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​កាត់​សិទ្ធិ​នយោបាយ ។ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា​គ្មានអ្វី​ចាំបាច់​ដែល​ត្រូវ​បកស្រាយ​និង​ពន្យល់​ប្រាប់​ទៀត​នោះទេ ។​ ​ ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ... Read More »

វាយប្លន់យកលុយពីថៅកែចិនជិត១០ម៉ឺនដុល្លារ ហើយចុះរត់គេចខ្លួនបាត់

ភ្នំពេញ៖ ថៅកែចិន ក្រុមហ៊ុនលាយបេតុងម្នាក់ ត្រូវបាន អ្នកបើកបររថយន្ត បើកដឹកជូន ខ្លួនឯង ធ្វើសកម្មភាពយកពិលឆក់ វាយដណ្តើមយកលុយ អស់ជិត១០ម៉ឺនដុល្លារ បានសម្រេចហើយ ផ្លុងរថយន្តចោល រត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៩ ... Read More »

រថយន្តក្រុមហ៊ុនដឹកស្រាបៀរអង្គរ បុកម៉ូតូរបួសធ្ងន់២នាក់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុស២នាក់​ ត្រូវរថយន្តដឹកស្រាបៀរអង្គរបុករងរបួសធ្ងន់​ ម្នាក់បាក់ជើង​ និងដៃ ម្នាក់ទៀតបែកក្បាល ក្នុងទិសដៅច្រាសទិសគ្នា កាលពីវេលាម៉ោង១៨និង៣០នាទី​ ថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០១៩​ ត្រង់ចំណុចខាងជើងផ្លូវអក្សរT ចម្ងាយ១៥០ម៉ែត្រ​ ស្ថិតនៅភូមិត្រាង ឃុំភ្នំដី ... Read More »

មនុស្សជាកត្តាទី១ដែលបង្កគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ

ភ្នំពេញ៖ បច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរ នៅតែជាក្តីបារម្ភ ជាទូទៅរបស់មហាជន និងរាជរដ្ឋាភិបាល ក្នុងមួយថ្ងៃៗករណីគ្រោះថ្នាក់ចរាចរកើតមានស្ទើគ្រប់ទីកន្លែងបាត់បង់ជីវិតមនុស្ស ខូចខាតមធ្យោបាយជាច្រើនគ្រឿង ។ ករណីគ្រោះថ្នាក់ចរាចរដែលកើតឡើងនៅទូទាំងប្រទេសត្រូវបានសមត្ថកិច្ចជំនាញលើកឡើងថា កើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ។ ដោយឡែកសម្រាប់ស្រុកកៀនស្វាយ ខេត្តកណ្តាល មានភូមិសាស្ត្រនៅភាគខាងកើតរាជធានីភ្នំពេញ ... Read More »

អាវុធហត្ថឃាត់ខ្លួនមេកន្ទុយលេខដុះស្លែម្នាក់នៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាមេកន្ទុយលេខ ដុះស្លែនៅក្នុងក្រុងកំពង់ឆ្នាំង ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ... Read More »

កម្មកររោងចក្រ ជិនយី ជាង៤០០០នាក់ធ្វើកូដកម្មមិនចូលធ្វើការ ក្រោយពីថៅកែបើកប្រាក់ខែមិនទៀងទាត់ឲ្យពួកគេ

ខេត្តកំពង់ឆ្នាំង ៖ កម្មករ កម្មការនីប្រមាណជាង៤០០០នាក់ បានប្រមូលផ្តុំគ្នានៅពីមុខ បរិវេណរោងចក្រ បានធ្វើកូដកម្មមិនព្រមចូលធ្វើការ ដើម្បីតវ៉ាទាមទារឲ្យថៅកែរោងចក្រជិនយីបើកប្រាក់ខែឲ្យបានប្រាក់ខែឲ្យបានទៀងទាត់ពេលវេលា ។ ការតវ៉ារបស់កម្មករ នេះគឺបានធ្វើឡើងកាល នៅវេលាម៉ោង៧ ថ្ងៃទី៩ មករា ឆ្នាំ២០១៩ ... Read More »

តុលាការ​សម្រេច​លេីក​យក​រឿង​ក្តី​អតីត​អភិបាល​ខេត្ត​តាកែវ​ លោក​ឡាយ​ វណ្ណៈ​ សម្រាប់​ នាង​ ចែវ​ សុវឌ្ឍនា​ មក​ជំនុំជម្រះ​

ភ្នំពេញ៖ ​បន្ទាប់ពីបើកការស៊ើបសួរអស់រយៈពេលជាង៩ខែរួចមក សំណុំរឿងឃាតកម្មសម្លាប់នារី ចេវ សុវឌ្ឍនា​ ដែលមានលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនិងបក្ខពួក៣នាក់ជាជនជាប់ចោទបានត្រូវតុលាការលើកយកមកបើកសវនាការជំនុំជម្រះនៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ខាងមុខនេះ។ នេះ​បេី​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​ ថ្លែង​ប្រាប់​អង្គភាព​ព័ត៌មាន​ ។ គួររំលឹកថា​ លោក កូយ សៅ ... Read More »

ក្រុមជនសង្ស័យលួចកាច់កម៉ូតូ និងធាក់យកម៉ូតូត្រូវបាននគរបាលក្រុងតាខ្មៅសហការជាមួយនគរបាលរាជធានីភ្នំពេញបង្រ្កាប

ខេត្តកណ្ដាលៈ ក្រុមជនសង្ស័យលួចកាច់កនិងធាក់យកម៉ូតូសកម្ម៣នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះបង្រ្កាបឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទី ចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

ប្តីស្រវឹងវាយប្រពន្ធរាល់ថ្ងៃទ្រាំលែងបានរត់ប្តឹងសមត្ថកិច្ចជួយ

ភ្នំពេញ៖ ស្ត្រីម្នាក់ដោយសារតែទ្រាំ ការឈឺចាត់រាល់ថ្ងៃ លែងបាន ព្រោះតែប្តីហេងស៊យ វាយធ្វើបាបគ្មានថ្ងៃ ស្វាងទើបរត់មក​សុំការអន្តរាគមន៍ពី​សមត្ថកិច្ចចោមចៅ៣ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីសុំចែកផ្លូវពីប្ដីប្រមឹក ដែល​វាយទាត់ធាក់គ្មានថ្ងៃស្វាង ។ សមត្ថកិច្ច បានឲ្យដឹងថា ... Read More »

ការបាន៥ថ្ងៃ ស្រីមិន​ព្រម​​​ផ្សំ​​ដំណេក ខឹងចិត្តពេក ប្តឹងទារសងបណ្ណាការ បានតែ២ម៉ឺន៨ពាន់​​ដុល្លារ

ភ្នំពេញ ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីកូនក្រមុំមកពីប្រទេសអូស្ត្រាលីម្នាក់​​បានរៀបការ​ជា​មួយ​​បុរសនៅស្រុកខ្មែរម្នាក់បាន៥ថ្ងៃ តែមិន​ព្រម​នៅ​​ផ្សំ​​ដំណេកជាមួយប្តី បែរជាវេចបង្វិច​ប្រុង​រត់​ចោលប្តី ធ្វើឲ្យប្តីខឹងនិងមានការអាម៉ាស់ក៏ប្តឹងទារជំងឺចិត្តបានតែ២ម៉ឺន៨ពាន់​​ដុល្លារ​សហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈដែលបុសជាប្តីចំណាយប្រាក់ចូលស្តីដណ្តឹងនិងថ្លៃទឹកដោះ​ដល់ទៅ ៥៧.០០០ដុល្លារនោះ(ខាត២៩ ០០០ដុល្លារ)។ ​ បើគិតនៅត្រឹមម៉ោង​១២ និង​៥៤​ថ្ងៃ​​រសៀលថ្ងៃទី​៩ មករា ឆ្នាំ២០១៩ ... Read More »

កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀត ណាមត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ​ ឆ្នាំចរ​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៨ ខែមករា​ ឆ្នាំ២០១៩​ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »

រថយន្តដឹកដីប្រើប្រាស់ល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉ករបួសធ្ងន់ស្រាល២នាក់

ខេត្តស្វាយរៀង៖ មនុស្សប្រុស ស្រី២នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ធធុនធំ ប្រភេទដឹកដីបើកបរល្បឿនលឿនខ្វះប្រុងប្រយត្ន័ជ្រុលទៅបុក និងម៉ូតូរ៉ឺម៉កស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះកាលពីវេលាម៉ោង ៣:៤០នាទីរសៀល ថ្ងៃទី៨ ខែ មករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ០១ ... Read More »

ប្រើល្បិចចូលទិញកាហ្វេឃើញឱកាសល្អលួចម៉ូតូមិនបានសម្រេចត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យ សមត្ថកិច្ចបន្ទាប់ពីរូបគេ និងបក្ខពួកប្រើល្បិចចូលទិញកាហ្វេ រួចធ្វើសកម្មភាពលួចម៉ូតូZoomer-X មួយគ្រឿង បានសម្រេច កាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី៨​ ខែមករា ឆ្នាំ២០១៩ ភូមិបាក់ទូក​ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ... Read More »

ក្មេង​អាយុ​៣ឆ្នាំ​ម្នាក់​ នៅជាមួយ​ជីដូន​ រត់​លេង​លើ​ផែ​ធ្លាក់​ទឹក​លង់​ស្លាប់​នៅ​កោះ​ខ្យង​

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ត្រី​អ៊ួង វុទ្ធី​ អធិការ​រង​នគរបាល​ស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹង​ថាៈ​ នៅ​វេលា​ម៉ោង​៩:០០​នាទី​ ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ២០១៩ នេះ​ មាន​ការ​ផ្អើល​ឆោឡោ​ ដោយ​សារ​ក្មេង​ស្រី​អាយុ​៣ឆ្នាំ​ បាន​រត់​លេង​ហើយ​ធ្លាក់​ទឹក​ លង់​ស្លាប់​ នៅផែទូក​នេសាទ​ ... Read More »