ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឧកញ៉ា ឡុង ហ៊ួរ យកដងអំបោសវាយសន្តិសុខបែកក្បាលដេរ៥ថ្នេរ ថែមទាំងគំរាមបាញ់ចោលទៀត

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសជាសន្តិសុខម្នាក់ បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ ទាំងក្បាលមានរបួស ដើម្បីសុំដាក់ពាក្យបណ្តឹងឲ្យនគរបាលអន្តរាគមន៍ ខណៈលោកឧញ៉ាម្នាក់ ឈ្មោះ ឡុង ហ៊ួរ បានយកដងអំបោសវាយចំក្បាលបណ្តាលឲ្យរងរបួសបែកក្បាលដេរ៥ថ្នេរ ហើយថែមទាំងត្រូវបានអង្គរក្ស គំរាមយកកាំភ្លើងបាញ់សម្លាប់ទៀត ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់​ ... Read More »

ពលរដ្ឋក្ដៅក្រហាយនឹងមនុស្សមួយក្រុមបំពានយកដីផ្លូវធ្វើកម្មសិទ្ធិ ទាមទារអាជ្ញាធរឲ្យជួយដោះស្រាយ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅភូមិទួលសង្កែ ឃុំបល្ល័ង្ក ស្រុកបារាយ ខេត្តកំពង់ធំ បានអំពាវនាវ ឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ជួយរកដំណោះស្រាយលើករណីដែលអ្នកទិញដីថ្មី បាន និងកំពុងបុកគ្រឹះ ធ្វើរបងថ្ម បិទផ្លូវ ច្រកចេញ ... Read More »

រថយន្តពីរគ្រឿងបុកគ្នាពេញ​ទំហឹង​បណ្តាលឲ្យរថយន្តទាំងពីរដាច់ក្រឡេកង់ខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តពីរគ្រឿងបុកគ្នាពេញ​ទំហឹង​បណ្តាលឲ្យរថយន្តទាំងពីរដាច់ក្រឡេកង់ខាងមុខខូចខាតទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពី​ម៉ោង​ជាង៩​យប់​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៨ នៅតាមតាមបណ្ដោយ​ផ្លូវលេខ​១៨២​ ​ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​ ។ ​ ប្រភពពត៌មាន​នៅកន្លែង​កើតហេតុ​បានឲ្យដឹងថា ​នៅមុន​ពេល​កើត​ហេតុ​ពេលមេឃកំពុងធ្លាក់ភ្លៀងគេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយូតា​ហាង​ប្រ៊ីត​ ... Read More »

នគរបាលខណ្ឌទួលគោក​ ឃាត់ខ្លួនមុខសញ្ញាចោរកាច់.កម៉ូតូ២នាក់​

ភ្នំពេញ៖​ ជនសង្ស័យ២នាក់​ ដែលជាមុខសញ្ញាចោរកាច់.កម៉ូតូ​ ត្រូបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅត្រួតពិនិត្យ និង រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនឆែកឆេររកឃើញសោខ្សៀរលេខ៨ និង ដែកសំប៉ែតចុងស្រួចកែច្នៃ​មួយឈុត សម្រាបធ្វើសកម្មភាពកាច់.កម៉ូតូ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី​វេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃចន្ទ ... Read More »

រថយន្តសាំយ៉ុងបុកអ្នកជិះម៉ូតូបត់ឆ្លងផ្លូវស្លាប់ភ្លាមៗ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តសាំយ៉ុង១គ្រឿងបុកពេញទំហឹងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ... Read More »

ចាប់បានចោរ៣នាក់ឆក់កាបូបជនជាតិចិន

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បានឲ្យដឹងថា នគរបាលបានចាប់ឃាត់ខ្លួនជនសង្សយ័២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ក្រោយជនសង្សយ័ទាំង៣នាក់ ធ្វើសកម្មភាព ឆក់កាបូបជនជាតិចិនបណ្តាលឲ្យជនរងគ្រោះដួលនិងរងរបួស កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ... Read More »

ចៅក្រមឃុំខ្លួនជនបង្កហិង្សាវាយមិត្តភក្តិពេលផឹកទឹកត្នោតជូរ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ លោក សាយ សម្ជស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនដៃដល់វាយមិត្តភក្តិខ្លួនឯង ឲ្យបែកក្បាលពេលផឹកទឹកត្នោតជូរបង្កជាជម្លោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ហិង្សាដោយចេតនា” ដែលប្រព្រឹត្តនៅ ភូមិព្រែកតាពៅ ... Read More »

ជនកំណាចចរិកឃោរឃៅវាយធ្វើបាបកុមារីអាយុ៥ឆ្នាំរហូតដល់ស្លាប់, បែរជាសមត្ថកិច្ចមូលដ្ឋាននាំគ្នា​ជួយបិទបាំងព័ត៌មាន?

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ក្មេងស្រីឋិតក្នុងវ័យកុមារម្នាក់ត្រូវបាន ជនកំណាចមានចរិកឃោរឃៅយង់ខ្នងវាយធ្វើបាបរហូតស្លាប់ ។ ករណីនេះបានធ្វើឲ្យ មានការភ្ញាក់ ផ្អើលដល់អ្នកភូមិ ហើយប្រភពអះអាងថា កើតឡើងនៅក្នុងភូមិកោះប្រាក់ ឃុំកោះទន្ទឹម ស្រុក កំពង់សៀម ខេត្តកំពង់ចាម ... Read More »

រថយន្ត​វីហ្គោ ​ពណ៌ទឹកមាស​ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-9777​ បុកមនុស្សស្លាប់ និងរបួសធ្ងន់ហើយបើករត់បាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវ

ភ្នំពេញ​៖ រថយន្ត​ មួយគ្រឿង​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ បន្ទាប់ពី​កើត​ហេតុ​រថយន្ត​បង្កបើក​គេចខ្លួនបាត់​ តែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ភិនភាគ​រថយន្ត​បង្ក​ ម៉ាកតូយ៉ូតាហ៊ីលុច្ស វីហ្គោ ពណ៌ទឹកមាស​ ពាក់​ស្លាក​លេខព្រះសីហនុ 2A-9777​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើត​ឡើង​កាលពី​ម៉ោង​១១យប់ ថ្ងៃទី​២៤​ ... Read More »

ពេលសប្បាយនាំគ្នាសម្ងំសុខ ដល់ពេលកើតទុក្ខមករករឿងកូនក្នុងផ្ទៃដែលមិនដឹងអី?

ភ្នំពេញ: នារីវ័យក្មេងម្នាក់មានវិបត្តិផ្លូវចិត្ត ដោយសារប្រុសស្នេហ៍បោះបង់ចោល ទាំងខ្លួនបានលង់ចិត្តគំនិតបណ្តោយប្រាណរហូតដល់មានផ្ទៃពោះ៦​ខែ សម្រេចចិត្តលេបថ្នាំទម្លាក់កូនចោល តែដោយសារតែការទម្លាក់មិនប្រក្រតី ក៏បង្កឲ្យប៉ះដល់ទារក និងម្ដាយ ត្រូវបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ​នៅ​ផ្ទះជួលខាងក្រោយមន្ទីរពេទ្យសែនសុខ ... Read More »

ចតឡានក្រៅផ្ទះក្នុងរបង​ ព្រឹកឡើង​ចោរលួចបាត់

ខេត្តពោធិ៍សាត់៖ រថយន្ត​បាឡែន​មួយគ្រឿង មិនដឹងថា ក្រុមចោរបានធ្វើសកម្មភាពលួចតាំងពីស្មើណានោះទេ ស្រាប់តែព្រឹកឡើង​ ម្ចាស់ផ្អើលឆោឡោ រកមិនឃើញ ខណៈកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានចតនៅក្នុងរបង បរិវេណផ្ទះ ។ ប្រភពរាយការណ៍​ថា ពេលនេះ ... Read More »

គាស់ជញ្ជាំងរោងចក្រលួចទ្រព្យសម្បត្តិសរុប ៣៤.៥០០ដុល្លារ

ភ្នំពេញ៖​ រោងចក្រកាត់ស្បែកជើងមួយកន្លែង ត្រូវបានជនសង្ស័យលួចចូលហើយធ្វើសកម្មភាពលួចគាស់ទូដែក លួចយកលុយសរុប៣៤.៥០០ដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក​ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុចរោងចក្រស្បែកជើង យីហោ​ ផាណាវ៉េ ផ្លូវបេតុង ក្រុម១ ភូមិស្រែជំរៅ ... Read More »

ប្រជាពលរដ្ឋ៥៦គ្រួសារតវ៉ារឿងដីជាង១៨ហិចតា

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៥៦គ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ាកាលពីវេលាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ទាមទារយកដីទំហំជាង១៨ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយពួកគាតបានចោទប្រកាន់សមាគមចិន ហុកគាន ថាមុនដំបូង បានខ្ចីដីនោះប្រើប្រាស់សិនទេ ... Read More »

សេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣គ្រួសារជាកម្មសិទ្ធិ

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃតំបន់ឆ្នេរសមុទ្រកម្ពុជា សូមជម្រាបជូនសាធារណជនថា ផ្អែកតាមសំណើររបស់ប្រជាពលរដ្ឋចំនួន ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ ១៩៨៦ មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

ពលរដ្នរិះគន់មន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើ ក្នុងស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកសូទ្រនិគមថា ពុករលួយ រង់ចាំរបស់ឆ្អិនស្រាប់ គេយកមកសែន

ខេត្តសៀមរាប៖ មន្រ្ដីសង្កាត់រដ្នបាលព្រៃឈើ ស្រុកសូទ្រនិគម ត្រូវថ្នាំសណ្ដាំឈ្មួញឈើ រហូតជាប់ទ្រគាក ងាកខ្លួនមិនរួច ត្រូវការឲ្យកម្លាំងនគរបាលចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាច្រើនដង ហើយអង្គុយចាំរបស់ឆ្អិនស្រាប់ ។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទីព្រឹក កម្លាំងនគរបាល ... Read More »

ឃាត់ខ្លួនអ្នកញៀនល្បែង២៤នាក់ ក្នុងហាងកាហ្វេមួយកន្លែង លួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline​

ភ្នំពេញ៖ ទីតាំងហាងកាហ្វេមួយកន្លែង ដែលលួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline​ ត្រូវអាជ្ញាធរខណ្ឌមានជ័យ​ ឆ្មក់បង្រ្កាបជាក់ស្តែងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចឲ្យក្រុមគ្រួសារមក​ធានាយក​ត្រលប់ទៅផ្ទះ​វិញ។ ប្រតិបត្តិការណ៍ខាងលើនេះ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

ហាយឡែនឌ័រ ពន្លះម៉ូតូបើកឆ្លងថ្នល់ ស្លាប់ម្នាក់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ បានស្លាប់ភា្លមៗនៅកន្លែងកើតហេតុ ដោយសារកំពុងបើកម៉ូតូឆ្លងថ្នល់ ត្រូវរថយន្តបើកលឿនជ្រុលបុក ហើយអ្នកបើកបង្ក រត់គេចខ្លួន ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត នឹងម៉ូតូនេះ បានកើតឡើងនៅម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ... Read More »

ហុងដាសេ ១២៥ បុកហុងដា គុប៥០ ស្លាប់ម្នាក់ និងរងរបួស២នាក់

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿង បើកបរដោយយុវជនស្ទាវៗ គ្មានពាក់មួកសុវត្ថិភាព បានជ្រុលបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យភាគីម្ខាងរបួសបាក់ធ្មេញម្នាក់ និងបាក់ជើងម្នាក់ ឯភាគីម្ខាងទៀតស្លាប់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ ម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ... Read More »

ប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់ក្បែរបងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់នៅក្បែរ របងផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យដោយសង្ស័យថាអាចនិងលើលួចចូលផ្ទះគេហើយប៉ះខ្សែរភ្លើងឆក់ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០១៨។ យុវជនខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេដោយស្លៀកពាក់ខោក្រណាត់ជើងវែងពណ៍លឿង ពាក់អាវយឺតដៃវែង ពណ៍ឈាមជ្រូក វ័យប្រហែលជាង២០ឆ្នាំ។ តាមប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា មុនពេលកើតហេតុកម្មករសំណង់ដែលធ្វើការនៅទីនោះមកធ្វើការស្រាប់តែប្រទះឃើញយុវជនខាងលើដេកខណះទៅអង្រួនមើលក៏ដងខ្លួនរឹងទាំងអស់ស្លាប់បាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពីនិត្យជាក់ស្តែង។ ក្រោយពីការសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចហើយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីដោយសង្ស័យថាជននោះអាចនៅឡើងផ្ទះប្រជាពលរដ្ឋហើយបានប៉ះនិងខ្សែរភ្លើងទើបឆក់ស្លាប់បែបនេះ។ ... Read More »

ជិះម៉ូតូជែងរថយន្ដនៅខាងមុខជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

ខេត្តកណ្ដាលៈ ម៉ូតូមួយគ្រឿង បើកបន្ថែមល្បឿន ជែងរថយន្ដមួយគ្រឿង បើកស្របទិសគ្នានៅខាងមុខ មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ២គ្រឿង បណ្ដាលឲ្យមនុស្ស៣នាក់ទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦ និង១០នាទី ... Read More »

ផឹកត្នោតជូរទាស់ពាក្យសម្ដីធ្វើឲ្យបុរសម្នាក់យកដំបងវាយទៅលើបុរសម្នាក់ទៀតរងរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ បុរសសង្ស័យម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីបុរសសង្ស័យខាងលើបាននាំគ្នាផឹកទឹកត្នោតជូររហូតស្រវឹងស្រឿងៗមានទំនាស់ពាក្យសម្ដីជាមួយគ្នាក្នុងវង់ស៊ីផឹក រហូតទ្រាំពុំបានយកដំបងទៅវាយគូទំនាស់របស់ខ្លួន បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ... Read More »

ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០ និង១០នាទី ថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគែឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិពន់ចាន ... Read More »

កុមារកម្ពុជា ៥១នាក់នឹងទៅប្រឡងប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION

ភ្នំពេញ៖ កុមារកម្ពុជាឆ្នើមគិតលេខរហ័សចំនួន៥១នាក់ ក្នុងចំណោមកុមារ២១១៩នាក់ ដែលនឹងត្រូវឧបត្ថម្ភទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ UCMAS INTERNATIONAL COMPETITION លើកទី២៣ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។ ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពីប្រទេសអូស្ត្រាលី ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តរបស់អង្គការ «cambodia vision» របស់ប្រទេសអូស្ត្រាលីបានមក ពិនិត្យព្យាបាល ដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃរយះពេល៦ថ្ងៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ។ បើតាមមន្ត្រីមន្ទីសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ... Read More »

ជនត្រូវចោទ និងជាមេយោធា ឈ្មោះ គឹម ឆុង ជាឈ្មួញឈើដ៏ធំប្រចាំខេត្តមណ្ឌលគិរីកំពុងរស់នៅក្រៅសំណាញ់ ច្បាប់

ខេត្តមណ្ឌលគិរី ៖ ជនត្រូវចោទឈ្មោះ គឹម ឆុង មុខងារជានាយក្រុម កងអនុសេនាតូចទី១ កងអនុសេនាធំទី២ វរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី កំពុងរស់នៅដ៏សុខសានក្រៅសំណាញ់ច្បាប់ បើ ទោះជនត្រូវចោទរូបនេះ ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបញ្ជូនទៅ ... Read More »

សម្តេចក្រឡាហោមស្តីបន្ទោសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើ..អាចជ្រុះតំណែងបើគឃ្លើន

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោស អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើទៅលក់នៅប្រទេសជិតខាងដោយរលូន។ សម្តេចក្រឡាហោម ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផុតអាណត្តិ

ភ្នំពេញ​៖ នៅព្រឹកថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០១៨​ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ស្យង់ ព័រ (Xiong ... Read More »

កំពុងតែជួបគ្រោះថ្នាក់ចរាចរណ៍ហើយ នៅមានរថយន្ត១គ្រឿងឆ្លៀតមកបុកទៀត រដូករណែលពេញផ្លូវ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស២នាក់រងរបួសធ្ងន់ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងស៊យជាន់លើស៊យ ដែលនឹកស្មានមិនដល់ បង្កឡើងដោយរថយន្តម៉ាក ISUZU ពណ៌ ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ដោយឈប់លើផ្លូវជាតិលេខ១៣ ស្រាប់តែមានម៉ូតូធំមួយគ្រឿងម៉ាក Yamaha បើកខ្វះប្រុងប្រយត្ន័បុកពីក្រោយយ៉ាងពេញទំហឹង ... Read More »

២នាក់ តា យាយឌុបបន្លែទៅលក់នៅផ្សារ ត្រូវក្មេងស្ទាវបើកម៉ូតូបុកស្លាប់ម្នាក់ របួសធ្ងន់៤នាក់

ខេត្តកំពង់ឆ្នាំង ៖ លោកតាម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង មនុស្ស៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូមួយគ្រឿង ទៅបុកម៉ូតូលោកតាដែលកំពុងឌុបគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទី នៅលើខ្នងទំនប់ចិន ផ្លូវលំ ភូមិជាងហ្លួង ... Read More »

ប្រជាជន៖ ហេតុអ្វី​ ការ​អនុវត្ត​របស់​តុលាការ​ មិន​បញ្ជាក់​អត្តសញ្ញាណ​ មិន​អាន​ដីកា​សម្រេច​ និង​ វៃ​កម្ទេច​ផ្ទះប្រជាជនឆៅៗ​បែបនេះ​ .???

ភ្នំពេញ​៖​ ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ មាន​ព្រឹត្តិការណ៍​អនុវត្ត​សាលដីកា​តុលាការ​កំពូល​មួយ​ ពាក់ព័ន្ធ​ដីធ្លី​នៅ​ចំណុច​ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ​សែនសុខ​ ។ ភាគី​​ចុង​ចម្លើយ​ឈ្មោះ​ បាន សារុំ ភេទស្រី អាយុ៥០ឆ្នាំ​និង​ ដើម​ចោទ​មាន​ឈ្មោះ​ ស៊ុយ លាង ... Read More »