ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សម្ពាធទាបមួយបាននិងកំពុងអូសកាត់អាងទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ ប៉ុន្តែប្រព័ន្ធនេះនៅមានឥទ្ធិពលខ្សោយ ដោយបង្កឲ្យមានការធ្លាក់ភ្លៀងតែក្នុងកម្រិតពីតិចទៅមធ្យមប៉ុណ្ណោះ

សម្ពាធទាបមួយបាននិងកំពុងអូសកាត់អាងទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ ប៉ុន្តែប្រព័ន្ធនេះនៅមានឥទ្ធិពលខ្សោយ ដោយបង្កឲ្យមានការធ្លាក់ភ្លៀងតែក្នុងកម្រិតពីតិចទៅមធ្យមប៉ុណ្ណោះ… សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដូចភ្ជាប់មកខាងក្រោមនេះ៖   Read More »

ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ស្ថានភាពអាកាសធាតុថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ក.វាលទំនាបៈ សីតុណ្ហភាពអប្បបរមាពី23 – 250C និងអតិបរមាពី31- 330C ផ្ទៃមេឃមានពពកពីមធ្យមទៅច្រើន ខ្យល់បក់មកពី ទិសនិរតីមានល្បឿនពី2 -4m/s នឹងអាចមានភ្លៀងផ្គរនៅផ្នែកខ្លះនៃរាជធានីភ្នំពេញខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ... Read More »

សូមលោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន សូមមេត្តាចុះត្រួតពិនិត្យមើលផ្លូវ១ខ្សែនៅក្បែរការដ្ឋានសុីណូផ្លាហ្សារង ការខូចខាតយ៉ាងខ្លាំងដោយសារតែរថយន្តធុនធំដឹកចូលការដ្ឋានខាងលើធុនធ្ងន់ៗពេក

ភ្នំពេញៈ នៅចំណុចសុីណូផ្លាហ្សាសាងសង់អគារខ្ពស់ តាមបណ្ដាយផ្លូវលេខ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន សូម លោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន និងមន្ទីរសារធារណ:ការ និងដឹកជញ្ជូន ជួយចុះពិនិត្យមើលផង កុំទុកឲ្យផ្លូវមួយខ្សែនេះ ខូចធ្ងន់ធ្ងរបន្ថែមទៀត នៅក្បែរការដ្ឋានសុីណូផ្លាហ្សា ... Read More »

ឈ្លោះគ្នាជាមួយភរិយា ឡើងដើមឈើសម្លាប់ខ្លួន

ខេត្តព្រះសីហនុ៖ នគរបាលមូលដ្ឋានប៉ុស្តិ៍ឃុំទឹកថ្លាស្រុកព្រៃនប់ឲ្យដឹងថា បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីម៉ោងជាង៥ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅដើមឈើក្បែរផ្ទះក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មន្ត្រីនគរបាលស្រុកព្រៃនប់អោយដឹងជាបឋមថា សាកសព មានឈ្មោះថន សៅ ... Read More »

ជិះបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូបុកពីក្រោយរបួសធ្ងន់ស្រាល៤នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់ បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា ខណៈបត់ឆ្វេងខ្វះប្រុងប្រយ័ត្នកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៥និង៤៥នាទីល្ងាច លើផ្លូវជាតិលេខ១ចន្លោះគីទ្បូម៉ែត្រ ១៦០ លេខ១៦១ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

ឆក់កាបូបមិនបានសម្រេចបណ្តាលឲ្យមួយគ្រួសាររងរបួសធ្ងន់ស្រាលប្រុសស្រី៣នាក់

ភ្នំពេញ៖ ក្រុមគ្រួសារប្តីប្រពន្ធ និងកូនប្រុសតូចម្នាក់ ជិះម៉ូតូមួយគ្រឿចេញពីផ្ទះបងប្អូនត្រូវសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយកូនសំរាប់ទៅរៀនរាល់ថ្ងៃមិនបានសម្រេចបណ្តាលឲ្យដួលបោក និងរងរបួសប្តីធ្ងន់ចំណែកប្រពន្ធ និងកូនរងរបួសបែកមុខមាត់ និងរលាត់ដៃជើង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅចំណុចលើស្ពានអាកាសសង់ថ្មីផ្សារដីហុយ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ... Read More »

បុរសពោះម៉ាយម្នាក់សម្លាប់ខ្លួន សង្ស័យតូចចិត្តក្រុមគ្រួសារមិនសូវស្រឡាញ់

ប៉ោយប៉ែត៖ បុរសពោះម៉ាយម្នាក់ខឹងក្រុមគ្រួសារមិនសូវស្រឡាញ់ គិតខ្លីសម្រេចចិត្តផឹកទឹកលាងបង្គួន់សម្លាប់ ខ្លួនកាលពីវេលាម៉ោងប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ... Read More »

រថយន្ត​ Highlander​ធ្វើដំណើរលឿនពេក បានជ្រុលចង្កូតទៅបុកទ្រូងផ្លូវយ៉ាងពេញទំហឹង ខ្ទេចអស់២កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត Highlander មួយគ្រឿង បានបើកក្នុងល្បឿនលឿន ហើយជ្រុលចង្តូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់ចំនួន២កង់ រីឯរថយន្តបង្ក បានរងការខូចខាតផ្នែកខាងមុខ និងចំហៀងខាងស្ដាំយ៉ាងដំណំផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៤០នាទីយប់ ... Read More »

រថយន្តហាយឡែនឌ័រ បុកជាមួយរថយន្តLexus 350 នៅត្រង់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ​៖ បុរសម្នាក់បើករថយន្ត Highlander ទៅគ្នាជាមួយ Lexus RX350នៅត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យ​ខូចខាត​រថយន្តទាំងសងខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរចោមរោមមើលជាច្រើន កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច ... Read More »

រថយន្តទំនើបម៉ាក FORD RANGER បើកបុករថយន្តលាយស៊ីម៉ង់ត៍ដែលចតនៅកណ្ដាលផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តទំនើបម៉ាក FORD RANGER ជ្រុលទៅបុករថយន្តលាយស៊ីម៉ង់ត៍ដែលកំពុងសាងសងអគារ យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៨ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៨ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

កម្ពស់ទឹកស្ទឹងសែនព្រះវិហារ និងស្ទឹងសែនកំពង់ធំជន់ឡើងខ្លាំង

ភ្នំពេញ៖ មន្ត្រីរបស់ក្រសួងធនធានទឹក និងឧតុនិយម​បានបញ្ជាក់ថា ដោយសារបរិមាណទឹកភ្លៀងធ្លាក់ជោកជាំ​ជាប់គ្នា បានធ្វើឲ្យស្ថានភាពទឹកតាមដងស្ទឹងសែន​ មានការជន់ឡើងខ្លាំង គួរតែបង្កើនការប្រយ័ត្ន ។ ប្រភពបញ្ជាក់ថា សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន កំពុងហក់ឡើងខ្លាំង ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់ជោកជាំជាប់ៗគ្នានៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ... Read More »

ក្រសួងធនធានទឹក និងឧតុនិយមផ្សព្វផ្សាយកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០៨ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨

ក្រសួងធនធានទឹក និងឧតុនិយមផ្សព្វផ្សាយកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០៨ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨៖ Read More »

ឈ្មួញចាក់ដីលុបបឹងនៅកៀនស្វាយកំពុងធ្វើឲ្យប្រជាពលរដ្ឋរិះគន់

ខេត្តកណ្តាល៖ ស្របពេល ដែលផ្លូវលេខ១១៦A ដែល ប្រជាពលរដ្ឋ តែងតែហៅថាផ្លូវស្រែអំពិល តភ្ជាប់ពីផ្លូវជាតិលេខ១ ចំណុចឃុំដីឥដ្ឋ ទៅកាន់ផ្លូវ លេខ១១០ ចំណុចឃុំឈើទាល ស្រុកកៀនស្វាយ ស្ថាបនាបាន៩៥ភាគរយហើយនោះ ពេលនេះ បានធ្វើឲ្យឈ្មួញចាក់ដីកំពុងតែបង្កភាពអនាធិបតេយ្យលើផ្លូវ ... Read More »

ជំនន់ទឹកភ្លៀងកំពុងជន់លិចភូមិឋានអ្នកស្រុករវៀង ខណៈអាជ្ញាធរកំពុងជួយសង្គ្រោះប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាព

ខេត្តព្រះវិហារ ៖ លំនៅឋានដែលមានប្រជាពលរដ្ឋរស់នៅ២០គ្រួសារ ស្ថិតក្នុងភូមិចំនួនពីរគឺភូមិបង្កន និង ភូមិស្រែ ក្នុងស្រុករវៀងកំពុងទទួលរងនូវការគំរាមពីជំនន់ទឹកភ្លៀងជន់លិចដោយកន្លែង ខណៈផ្លូវមួយចំនួនទៀតកំពុងត្រូវបានទឹកហូរកាត់លិច ។ ជាក់ស្តែងប្រជាពលរដ្ឋត្រូវបានអាជ្ញាធរជម្លៀសចេញពីតំបន់ដែលគ្មានសុវត្ថិភាព ។ នេះបើគិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ។ ... Read More »

កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយអាវុធហត្ថ ចុះចាប់ឃាត់រថយន្តដឹកឈើគ្រោងទ្វារផ្ទះអត់ច្បាប់ដើម្បីឲ្យម្ចាស់ធ្វើកិច្ចសន្យា

ខេត្តព្រះវិហារ ៖ រថយន្តដឹកឈើគ្រោងទ្វារផ្ទះកែច្នៃរួចរួមជាមួយអ្នកបើកបរ ដែលសមត្ថកិច្ចអះអាងថាគ្មានច្បាប់ ត្រូវ បានកម្លាំងរដ្ឋបាលព្រៃឈើ ចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ទុកដោះស្រាយតាមច្បាប់អន្តរកាល កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ។ លោក ជ័យ ជេថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង ... Read More »

ភ្ញាក់ផ្អើល ហេង នរៈកក្កដា និងមុនី ឌីយ៉ាម៉ង ជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រតារាតារាសម្តែងមុនី ឌីយ៉ាម៉ង់ និង លោកហេង នរៈកក្កដា ក្រោយពីបានឃើញរូបភាពគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់រហូតមានអ្នករងរបួស និងរថយន្តដែលពួកគេជិះខូចខាតយ៉ាងដំណំ ។ តារាសម្តែងទាំងនោះមានដូចជាលោក ហេង នរៈកក្កដា កញ្ញា ភិន សុដាលីស ... Read More »

បំពុលសត្វងាប់៣ក្បាលមុនពេលគាស់ផ្ទះចូលលួចម៉ូតូបានសម្រេច

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថឲ្យដឹងថា មានករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារដែលមានម្ចាស់ផ្ទះឈ្មោះទឹម វិត ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរធ្វើចំការ រស់នៅក្រុម១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ... Read More »

បុរសម​គ្គុទេសក៍​ទេសចរ​ ភាសា​អង់គ្លេស​ម្នាក់​​ ដែលឡាយ​ហ្វេ​សបុ​កថា​ ចោរប្លន់​ ត្រូវបាននគរបាលខេត្តសៀមរាប ច្រានចោលថាជាព័ត៌មានមិនពិត

ខេត្តសៀមរាប​៖​ ​នគរបាល​ជំនាញ​ក្រុង​សៀមរាប​ បាន​ឲ្យ​ដឹង​ នៅ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៨​នេះ​ថា​ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ តាម​រយៈ​ការ​ឡាយ​វី​ដេ​អូ​ នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ របស់​អា​ខោ​ន​ “Hout​ Robin”​ ដែល​បាន​និយាយ​លើក​ឡើង​ថា​ មាន​ករណី​ក្រុម​ចោរប្លន់​ នៅ​ក្នុង​ក្រុង​សៀមរាប​ ... Read More »

ស្រះទឹកបុរាណ “ក្រពើយុទ្ធ” និងដីតំបន់ការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា កំពុងរងការរំលោភយកជាកម្មសិទ្ធិ

ខេត្តកំពង់ស្ពឺ៖ ស្រះទឹកបូរាណមួយកន្លែងដែលមានឈ្មោះថា “ស្រះក្រពើយុទ្ធ” និងដីជុំវិញនោះត្រូវបានដាក់បញ្ចូលទៅជាតំបន់ការពារសម្បត្តិបេតិកភណ្ឌជាតិ ដែលសព្វថ្ងៃគ្រប់​គ្រងដោយអាជ្ញាធរអប្សរា ស្ថិតក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពងុស្ពឺ កំពុងរការរំលោភធ្វើរបងព័ន្ធយក និងលួចចាក់ដីរំ​លោភយក ប៉ុន្តែ​អាជ្ញាធរវាំងចាស់អះអាងថា ការធ្វើរបងលើដីអាជ្ញាធរអប្សរានេះគឺបានចុះទៅហាមឃាត់ និងធ្វើកិច្ចសន្យារួចហើយ ។ ... Read More »

មន្ត្រីនគរបាលម្នាក់ដកកាំភ្លើងបាញ់មេឃ១០គ្រាប់ផ្អើលទាំងថ្ងៃ

ភ្នំពេញៈ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់មន្ត្រីនគរបាលមួយរូបបានដកកាំភ្លើងបាញ់មេឃទាំងកណ្តាលថ្ងៃ ចំនួន១០គ្រាប់​ កាលពីវេលាម៉ោង ប្រហែលជាង២ រសៀល ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ចំណុចបន្ទប់ជួលជាន់ទី៣ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

សមត្ថកិច្ចគយចុះពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមានរបស់អត់ច្បាប់

ភ្នំពេញ៖ សមត្ថកិច្ចគយ ចុះពិនិត្យទីតាំង ឃ្លាំងស្តុកទំនិញមួយកន្លែង សង្ស័យមានរបស់អត់ច្បាប់ ហើយក៍លាក់ការណ៍យ៉ាងសម្ងាត់ផងដែរ ព្រោះបង្អែកទៅលើជំនាញ ហើយក៍គ្មានការសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ខណ្ឌចូលរួមនោះទេ ដោយប្រើរយះពេល ពិនិត្យស្ទើរពេញមួយថ្ងៃ ។ ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ដែលគេសង្ស័យថា ... Read More »

ចោរឆក់ទូរស័ព្ទដៃ២នាក់ នគរបាលដេញចាប់បាន ចាត់ការទៅតាមនីតិវិធី

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨  មានករណីចោរឆក់ទូរស័ព្ទដៃមួយកើតឡើង នៅចំណុចក្បែរផ្ទះសំណាក់ ពេជ្រ សំណាង ... Read More »

កម្មកររោងចក្រសេងយ៉ាវ១៤០០នាក់ធ្វើកូដកម្មមិនចូលធ្វើការ ខណៈថៅកែ ​រោងចក្រកាត់ប្រាក់ខែ ក្នុងថ្ងៃបោះឆ្នោត២ថ្ងៃ និងទាមទារលក្ខខណ្ឌ១៣ចំណុច

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្រុមកម្មករកម្មការិនីរោងចក្រផលិតអំពូលភ្លើង “សេង យ៉ាវ” ប្រមាណ១៤០០នាក់មិនព្រមចូលបម្រើការងារខណះបន្តធ្វើកូដកម្ម អស់រយៈពេលពីរថ្ងៃមកហើយ ដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នេះស្ថិតក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយថៅកែរោងចក្រខាងលើកាត់ប្រាក់ខែ ក្នុងថ្ងៃបោះឆ្នោត២ថ្ងៃនិងទាមទារនូវលក្ខខណ្ឌមួយចំនួនផងដែរ ... Read More »

នគរបាលស្រុកជើងព្រៃឃាត់មនុស្សប្រុស-ស្រីពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអង្គារ ខែសីហាម្សិលមិញ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកជើងព្រៃ និងបាធាយបានធ្វើការស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ក្នុងនោះកម្លាំងបានចាប់ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ ។ សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលា ... Read More »

ផឹកស៊ីហាមក្លែមសម្តី !! បុរសម្នាក់ត្រូវមិត្តរួមវង់កាប់រងរបួសច្រើនកន្លែងធ្ងន់ធ្ងរ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានក្លើម្រាក់ផឹកស៊ីជាមួយគ្នាកាប់ចិញ្ច្រាំឲ្យរងរបួសធ្ងន់ធ្ងរ ក្នុងទំនាស់ពាក្យសម្តី ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ អំពើហិង្សានេះកើតឡើងនៅភូមិ-ឃុំរំចេក ស្រុកមេមត់ កាលពីវេលា១និង៣០នាទី ថ្ងៃ អង្គារ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

សត្វជ្រូករាប់ពាន់ក្បាលកំពុងនាំចូលពីប្រទេសថៃតាមច្រកទ្វាអន្តរជាតិអូស្មាច់

ខេត្តឧត្ដរមានជ័យ ៖ ​ប្រទេស​កម្ពុជា ​បច្ចុប្បន្ន មាន​តម្រូវការ​សាច់សត្វ​ជាច្រើន ​សម្រាប់​បម្រើការ​ហូបចុក​ប្រចាំថ្ងៃ ​ដោយ សារ​ប្រទេស​កសិកម្ម​មួយ​នេះ មិន​ទាន់មាន​លទ្ធភាព​ផលិត​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ ស្រុក​របស់​របស់ខ្លួន ​។ ​ តម្រូវការ​នេះ​ ជា​ឱកាស​សម្រាប់​ក្រុម​អ្នក​រកស៊ី​នាំ​សត្វ​ចូល​ទាំង​ស្របច្បាប់​ និង​លួចលាក់ ... Read More »

តារាជាច្រើនរូបនឹងចេញលក់កាហ្វេប្រមូលលុយជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ បើមិនមានការប្រែប្រួលទេ នឹងមានសិល្បករប្រុសស្រីល្បីឈ្មោះនៅកម្ពុជា៦រូប នឹងបង្ហាញវត្តមានចាប់ពីព្រឹកថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងហាងលក់កាហ្វេយីហោម៉ាខាត់កាហ្វេ ដើម្បីស្វែងរកថវិកាបន្ថែម លើគម្រោងប្រគំតន្ត្រីនៅចុងសប្តាហ៍នេះ ជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។ តារាប្រុសស្រីល្បីឈ្មោះទាំងនោះមានដូចជា លោក ជ័យ សុវ៉ាត ... Read More »

រថយន្តធុនយក្សផ្ទុកលើសទម្ងន់ ឆ្លងកាត់ខេត្តត្រូវបានស្ថានីយជញ្ជីង ថ្លឹងរយន្តអូរពងមាន់ឃាត់ទុកត្រួតពិនិត្យ និងផាកពិន័យ

ខេត្តស្ទឹងត្រែង៖ រថយន្តធុនយក្សផ្លូវប្រាំ១គ្រឿង ប្រភេទ(V1)កាច់ចង្កេះផ្ទុកលើសទម្ងន់ ទិសដៅចេញពីខេត្តព្រះវិហារ បម្រុងទៅកាន់ខេត្តកំពង់ចាម រត់លើផ្លូវជាតិលេខ០៩ ឆ្លងកាត់ស្ពានមេគង្គ និងឆ្លងខេត្តស្ទឹងត្រែង រួចឆ្លងចូលផ្លូវជាតិលេខ៧ មកដល់ស្ថានីយជញ្ជីងថ្លឹងរថយន្ត អូរពងមាន់ ត្រូវបានឃាត់ទុក ដើម្បីត្រួតពិនិត្យ ដោយសារឃើញរថយន្តនោះ ផ្ទុកលើសទម្ងន់ខុសបច្ចេកទេស ... Read More »

ស្គាល់អត្តសញ្ញាណមន្ត្រីយោធា បើករថយន្តស្លាកលេខ “ខេមរភូមិន្ទ” បាញ់មេឃ៣គ្រាប់ ព្រោះជម្លោះក្នុងគ្រួសារ

ភ្នំពេញ៖ បុរសម្នាក់ ដែលបានជិះរថយន្តពាក់ស្លាកលេខ “ខេមរភូមិន្ទ” ហើយបង្កការបាញ់បោះសេរីកាលពីយប់មិញ នៅក្នុងទឹកដីខណ្ឌ៧មករា បន្ទាប់ពីមានជម្លោះជាមួយគ្រួសារនោះ ត្រូវសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ។ ជនបង្ក គឺជាមន្ត្រីយោធា ពាក់ស័ក្តិ៤ ដែលបច្ចុប្បន្នកំពុងលាក់ខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។ ប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងនៅថ្ងៃទី៨ ខែសីហា ... Read More »