ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ តាមរយៈការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងតាមរយៈការចាប់ដៃ ឱប ថើប និង ថតរូប Selfie ជាមួយសម្តេច គឺបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្មួយៗមកលើរូបសម្តេច ។ សម្តេចបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃពុធ ... Read More »
សង្គម
នគរបាលប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយពីរកឃើញប្រដាប់កាច់កម៉ូតូមួយចំនួន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ... Read More »
ឃាត់ខ្លួនអ្នកលេងល្បែងម្នាក់រួមវត្ថុតាងនិងសម្ភារ ឯបក្ខពួកផ្សេងៗរត់បាតជើងសព្រាត
ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានដឹកនាំកម្លាំង និងបញ្ជាផ្ទាល់ចុះបង្រ្កាបករណីលេងល្បែងសុីសង(អាប៉ោង) ក្នុងនោះកម្លាំងបានឃាត់ខ្លួនបានម្នាក់ រួមទាំងដកហូតនូវវត្ថុតាង និងសម្ភារផងដែរ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៣ និង០០នាទី ... Read More »
ភ្លៀងមួយមេបាក់ដើមក្ងោកសង្កត់ម៉ូតូ៣គ្រឿងនៅក្បែរសួនច្បារក្តាន់ពីរ
ភ្នំពេញ៖ ដើមក្ងោក មួយដើមត្រូវបានបាក់រលើងទាំងឬស សង្កត់លើម៉ូតូចំនួន ៣គ្រឿង សំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសនឹងស្លាប់នោះទេ។ ហេតុការណ៍ខ្យល់បក់បាក់ដើមក្ងោកនេះ បង្ករកាភ្ញាក់ផ្អើលកាលពីម៉ោងជាង ៤រសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »
ឆេះផ្សារច្បារអំពៅទៀតហើយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រ
ភ្នំពេញៈ អគ្គិភ័យឆេះតូបលក់គ្រឿងដំណាប់ និងបង្អែមនៅក្រៅផ្សារច្បារអំពៅ ត្រូវបានសន្តិសុខផ្សារ ដែលដេកយាមនៅប៉ុស្តិ៍ជិតនោះ នាំគ្នាជួយគាស់តូប ដើម្បីពន្លត់ និងហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ... Read More »
បច្ចុប្បន្នពលករកម្ពុជាធ្វើការខុសច្បាប់នៅប្រទេសថៃសល់តែ១០ម៉ឺននាក់ប៉ុណ្ណោះ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា រហូតដល់ចុងខែឧសភានេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជានិងក្រសួងការងារថៃបានរួមគ្នាផ្តល់ភាពស្របច្បាប់ ជូនពលករកម្ពុជាបានជាង៣០ម៉ឺននាក់រួចហើយក្នុងចំណោមពលករជាង៤០ម៉ឺននាក់ដែលកំពុងបម្រើការងារដោយខុសច្បាប់ នៅក្នុងប្រទេសថៃ។ ពលករកម្ពុជាខុស ច្បាប់ប្រមាណ១០ម៉ឺននាក់នោះនឹងត្រូវក្រុមការងារភាគីទាំង២បន្តផ្តល់ភាពស្របច្បាប់ ដែលគ្រោងនឹងបញ្ចប់ត្រឹមខែមិថុនាខាង មុខនេះ ។ ក្រសួងការងារប្រកាសថា ... Read More »
លំហាត់បាញ់គ្រាប់ពិត “ហនុមានមាស២០១៨” អំពាវដល់ប្រជាពលរដ្ឋកុំឲ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់បាញ់គ្រាប់ពិត «ហនុមាន មាស២០១៨» កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹង ... Read More »
ការដ្ឋានបូមខ្សាច់មួយកន្លែងនៅសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យបង្កឲ្យអ្នកភូមិក្តៅក្រហាយ
ភ្នំពេញ ៖ អាជីវកម្មបូមខ្សាច់មួយកន្លែង ស្ថិតនៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ដ្រភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យបានបើកដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយសារកន្លងទៅមានផលប៉ះពាល់ដល់ដីប្រជាពលរដ្ឋនៅក្បែរនោះក៏ ដូចធ្វើឲ្យខូចផ្លូវសាធារណៈផងទើបទីតាំង បូមខ្សាច់នេះអាជ្ញាធរខណ្ឌធ្លាប់ចុះទៅផ្អាកអាជីវកម្មរួចម្ដងហើយ តែក្រោយមកត្រូវ បានបើកដំណើរការឡើងវិញយ៉ាងរលូនដែលជាហេតុនាំឲ្យមានការរិះគន់ពីសំណាក់ពលរដ្ឋថា អាជ្ញាធរអាចត្រូវថ្នាំរបស់ថៅកែបូមខ្សាច់នោះ ។ ឆ្លើយតបទៅនឹងការរិះគន់នេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានបកស្រាយថា ... Read More »
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំជាមន្រ្ដីជើង១០អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសព្រៃឈើ
ខេត្តកំពង់ធំ ៖ បទល្មើសដឹកជញ្ជូនអនុផលព្រៃឈើចេញពីព្រៃអង់តែនយ៉ាងភ្លូកទឹកភ្លូកដីបែរជាលោកនាយខណ្ឌរដ្ឋបាលព្រៃ ឈើអង្គុយចាំទទួលលាភសក្ការៈក្នុងការិយាល័យទៅវិញមិនខុសពីសម្ដេចមានប្រសាសន៍ថា ជាមន្រ្ដីជើង១០នោះទេ ។ ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំបានឲ្យដឹងថា បច្ចុប្បន្នលោក ប៊ុន សុធីនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំជំនួសលោក តឹប ញាតា ដែលត្រូវដកចេញនោះកំពុងប្រើតួនាទីនិងអំណាច របស់ខ្លួនប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងក្រអឺតក្រទមដោយមិនចាត់វិធានការ បង្ក្រាបបទល្មើសតាមតួនាទីរបស់ខ្លួននោះទេ ... Read More »
ខេត្តប៉ៃលិនអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា
ខេត្តប៉ៃលិន៖ កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ... Read More »
រកឃើញក្មេងប្រុសអាយុ៨ឆ្នាំដែលលង់ទឹកជាមួយជីដូននៅខេត្តប៉ៃលិននោះហើយ
ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រមាណ ១៤:០០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ០១នាក់ និងបាត់ខ្លួនចំនួន ០១នាក់ នៅចំណុចក្នុងទឹកស្ទឹងចំងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោក (ប៉ុស្តិ៍ ៦៨) ចំនួន ៤០០ម៉ែត្រ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ដល់ម្ចាស់ជយលាភីកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី៩
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយក្រុមប្រតិភូ ... Read More »
ជួសជុលរថយន្តប្រហែស ក្បាលរថយន្តសង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង: ជាងជួសជុលរថយន្តម្នាក់ ខណកំពុងជួសជុលរថយន្តធុនធំក្នុងយានដ្ឋាន ហើយដោយទំនងមានការធ្វេសប្រហែសផងនោះ បានធ្វើឲ្យក្បាលរថយន្តរបូតគន្លិះ សង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម ។ ឧប្បត្តិហេតុនេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ អង្គារ ៨កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »
បុរសសង្ស័យជាចោរលួចលុយនិងទូរស័ព្ទម្នាក់ត្រូវសមត្ថកិច្ចក្របួច
ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆន ... Read More »
រថយន្ត២គ្រឿងបុកគ្នាផ្លូវបំបែកជា៤រងការខូចខាត
ក្រុងស្វាយរៀង៖ ខេត្តស្វាយរៀងះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងនៅផ្លូវបំបែក បង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូច ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏កាលពីថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ... Read More »
ចៅប្រុសចិត្តឆៅ ខឹងតាស្តីបន្ទោសតិចតួច វាយមួយដងពូថៅបែកក្បាលហើយគេចខ្លួនបាត់
ខេត្តក្រចេះ: លោកចៅប្រុស បានសងគុណជីតាឯងយ៉ាងចាស់ដៃដោយវាយនឹងដងពូថៅបែកក្បាក ត្រូវបាន ក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយគ្រាន់តែជីតាប្រាប់ធ្វើស្នួរហាលខោអាវនៅមុខផ្ទះឲ្យបានត្រឹមត្រូវ។ចំណែកលោកចៅ ចិត្ត ឆៅក៏ដាក់មេប្រូចបាត់ដែរ មិនឲ្យសមត្ថកិច្ចចាប់ខ្លួនបានទេ ។ ហេតុការណ៍ចៅប្រុសវាយជីតានឹងដងពូថៅបណ្តាលឲ្យបែកក្បាលនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ៧កើត ... Read More »
ករណីគ្រោះថ្នាក់ឡានស្រាបៀរ TUBORG បុកឡានមន្ត្រីគយ និងមន្ត្រីប៉េអឹមនៅខេត្តព្រះសីហនុនោះ ជនរងគ្រោះបានស្លាប់ទាំងពីរនាក់
ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ឡានស្រាបៀរ TUBORG បុកឡានមន្ត្រីគយ និងមន្ត្រីប៉េអឹមនៅខេត្តព្រះសីហនុនោះ ជនរងគ្រោះបានស្លាប់ទាំងពីរនាក់ហើយ គឺមន្ត្រីគយបានស្លាប់នៅកន្លែងកើតហេតុ រីឯជនរងគ្រោះម្នាក់ទៀតជាមន្ត្រីកងរាជអាវុធហត្ថបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។ សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច ... Read More »
ក្មេងប្រុសម្នាក់បើករ៉ឺម៉កម៉ូតូដឹកអុសក្រឡាប់លើស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ត្រូវរ៉ឺម៉កក្រឡាប់ដឹកអុសក្រឡាប់សង្កត់ចំក្បាលស្លាប់នៅកន្លែងកើតហេតុ ត្រង់ចំណុចចំការកៅស៊ូ ភូមិអង្កាញ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង ២៣និ៣០នាទី ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ... Read More »
លួចម៉ូតូសង់កូរេ៉បានសម្រេច យកទៅផ្ញើត្រូវម្ចាស់តាមទាន់ចាប់ដាក់គុក
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូសង់កូរេ៉បានសម្រេច យកទៅផ្ញើត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌឬស្សីកែវចាត់ការតាមច្បាប់ ។ ករណីលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០រំលងអធ្រាត ឈានចូលថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ... Read More »
អត់បានសម្រេចអីម៉ាតិច ត្រូវនាងទះកំផ្លៀង ខ្វាចមុខ ហើយចុងក្រោយជាប់គុកទៀត
ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ សមត្ថកិច្ច នគរបាល ក្រុងព្រះសីហនុ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្ដឹងរបស់ អ្នកអាណាព្យាបាលខាងស្រី ... Read More »
សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលខិតខំការពារពលករខ្មែរពីការរំលោភបំពាន និង កេងប្រវ័ញ្ចគ្រប់រូបភាព
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តល់ភាពស្របច្បាប់ជូនពលករដែលបានកំពុងតែធ្វើការនៅប្រទេសថៃ និងបើកកន្លែងលិខិតឆ្លងដែន និងប័ណ្ណអនុញ្ញាតការងារនៅទីតាំងសំខាន់ៗមួយចំនួន ឲ្យមានដំណោះស្រាយមួយក្នុងការការពារពលករពីការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់រូបភាពពីពលករខុសច្បាប់។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៧ និងទិសដៅអនុវត្តឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២២ ... Read More »
ភ្លើងចង្ក្រានបាយរាលឆេះកំប៉ុងហ្គាសផ្ទុះនិងឆេះផ្ទះអស់១ខ្នងនៅស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង៖ ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យ ឆាបឆេះទាំងស្រុង ពុំមានសេសសល់អ្វីឡើយ បន្ទាប់ពី កំប៉ុងហ្គាសបានផ្ទះឡើងឆាបឆេះ ក្នុងពេលដែលម្ចាស់ផ្ទះមិននៅ ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៦នាទីយប់ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ... Read More »
រថយន្តហ្វ័ត សង្ស័យម្ចាស់ស្រវឹងបើកលឿនបុករទេះលក់ភេសជ្ជៈ រួចអ្នកបើកបររត់បាត់ស្រមោល
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្តស៊េរីទំនើបនិងរទេះលក់ភេសជ្ជៈ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែរងការខូចខាតសម្ភារៈមួយចំនួនធំ ខណៈដែលបុរសម្នាក់សង្ស័យស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វ័ត បោះពួយយ៉ាងលឿនរួចក៏រេចង្កូតទៅបុករទេះលក់ភេសជ្ជៈនៅលើខឿនតាមចិញ្ចើមផ្លូវ ហើយម្ចាស់រថយន្តរត់គេចបាត់ស្រមោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃចន្ទ ៧កើត ... Read More »
ទុស្សេចរន្តអគ្គិសនីឆេះបង្គោលភ្លើង តាមបណ្តោយផ្លូវ២៧១ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងព្រឹក
ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋ នាំគ្នារត់ទៅយកបំពង់ពន្លត់ អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់បង្គោលភ្លើងមួយដើម ត្រូូវបានឆ្លងចរន្តអគ្គិសនីឆេះខ្លាំងនៅតាមបណ្តោយផ្លូវ២៧១ រហូតរលត់ទៅវិញជាស្ថាពរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចប្រអប់បង្គោលភ្លើងលេខ៨៤៧-២០៤A ដែលមានទីតាំងនៅផ្លូវ២៧១ ក្នុងក្រុម៤ ... Read More »
រន្ទះបាញ់ស្លាប់យ៉ាងរន្ធត់នៅគ្រាដែលកំពុងភ្ជូរដីស្រែក្បែរផ្ទះ
ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅកណ្ដាលវាលស្រែ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយផ្គររន្ទះ នៅគ្រាដែលជនរងគ្រោះកំពុងភ្ជួរដីស្រីក្បែផ្ទះ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង១០នាទី រសៀលថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ... Read More »
លោក អូស្មាន ហាស្សាន់ ផ្ដល់អំណោយសប្បុរសធម៌ជូនពលរដ្ឋអ៊ីស្លាម២៥០គ្រួសារ សម្រាប់បួសរ៉ាម៉ាឌនរបស់បងប្អូនសាសនិកអ៊ីស្លាម នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ប្រជាពលរដ្ឋសាសនិកខ្មែរអ៊ីស្លាម នៅក្នុងសង្កាត់ច្រាំងចំរេះ១ និង ច្រាំងចំរេះ២ ក្នុងខណ្ឌឬស្សីកែវ ចំនួន ២៥០គ្រួសារ បានទទួលអំណោយសប្បុរសធម៏ សម្រាប់ដោះស្រាយការទទួលទាន នាពេលស្រាយបួសរ៉ាម៉ាឌនរបស់សាសនាអ៊ីស្លាម ដែលជាអំណោយសប្បុរសធម៏របស់ មូលនិធិ TDV នៃក្រសួងកិច្ចការសាសនាប្រទេសតួកគី ... Read More »
ណាហ្គាវើលដ៍ បង្កើត និងសម្ពោធកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់
ភ្នំពេញ ថ្ងៃទី ២២ ឧសភា ២០១៨ ៖ ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ (ឬហៅថា ណាហ្គាវើលដ៍បេះដូងសប្បុរស) បានធ្វើសន្និសីទសារព័ត៌មានបើក “កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ” ដែលមានរយៈពេល ២ ឆ្នាំ ហើយគំនិតផ្តួចផ្តើមនេះ ... Read More »
ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោច អាធ័ម
ខេត្តកំពង់ធំ៖ រន្ទះបាញ់បានប្រហារជីវិត ក្មេងប្រុសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលក្មេងប្រុសរូបនេះកំពុងធ្វើដំណើរត្រឡប់មកពីសាលាទៅផ្ទះវិញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង ២០នាទីល្ងាច ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ... Read More »
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖ Read More »
ពូកែណាស់ កោសជប់ខ្យល់លួចលុយភ្ញៀវ ឥឡូវដល់ថ្ងៃអន្សារហើយ
ភ្នំពេញ៖ នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច