ខេត្តពោធិ៍សាត់៖ ដោយមានការសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អធិការដ្ឋាននគរបាលស្រុកវាលវែងសហការគ្នា ឃាត់ចាប់ខ្លួនកូនរមឹសគុណសម្លាប់ម្ដាយបង្កើតយ៉ាងរន្ធត់ នៅឯខេត្តកំពតរួចរត់គេចខ្លួនមកពួនសម្ងំអាថ្មានៅខេត្តពោធិ៍សាត់ ដើម្បីបញ្ជូនត្រឡប់ទៅមន្រ្តីជំនាញមូលដ្ឋានដើម្បីបន្តនីតិវិធី។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង១៤នាទី រសៀលថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ... Read More »
សង្គម
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យធនធានមនុស្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ០១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណះ អញ្ជើញប្រគល់ «វិញ្ញាបនបត្រ និងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១ពាន់៩៦៣នាក់ ក្នុងនោះនារី ៨៧៣នាក់ នៅព្រឹកថ្ងៃទី៣០ ខែមេសា នៅវិទ្យាស្ថានជាតិអប់រំ
ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណះ អញ្ជើញប្រគល់ «វិញ្ញាបនបត្រ និងសញ្ញាបត្រ» ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្សសរុប ១ពាន់៩៦៣នាក់ ... Read More »
សាលាខណ្ឌដូនពេញ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅវត្តវិមានតេជះ ហៅវត្តស្រះចក
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៤,០០នាទី លោក ហែម ... Read More »
ព័ទ្ធចាប់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់បម្រុងគាស់ផ្ទះលួចទ្រព្យសម្បត្តិ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីពួកគេធ្វើសកម្មភាពឡើងលើផ្ទះប្រជាពលរដ្ឋ បម្រុងគាស់យកទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ... Read More »
ប្រារព្ធពិធីបុណ្យវិសាខបូជា និងរៀបចំក្បួនដង្ហែប្រទក្សិណក្នុងទីរួមខេត្ត មានព្រះសង្ឃ និងពុទ្ធបរិស័ទ និមន្តចូលរួមជាង៤ពាន់អង្គ និងនាក់
ខេត្តពោធិ៍សាត់៖ ខេត្តពោធិ៍សាត់បានប្រារព្ធពិធីបុណ្យវិសាខបូជា នៅលើបូរីវប្បធម៌កោះសំពៅមាស និងរៀបចំក្បួនដង្ហែវិសាខបូជាប្រទក្សិណក្នុងក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ក្រោមការនិមន្ត និងអញ្ជើញចូលរួមពី ... Read More »
ពីធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិកគណបក្សថ្មី១៧៥នាក់នៅស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញក្រុងបាវិត
ខេត្តស្វាយរៀង៖ លោក បណ្ឌិតជ័យសុនប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃអង្គុញបានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ សមាជិកគណបក្សថ្មី១៧៥នាក់នៅស្នាក់ការគណបក្សប្រជាជនសង្កាត់ព្រៃអង្គុញ ក្រុងបាវិត កាលពីព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ... Read More »
ដួង ម៉ានិច ស្រាប់តែភ្លាត់ស្នៀតធ្លាក់ពីលើសេះរងរបួស
ខេត្តកំពង់ឆ្នាំង៖ តារាសម្តែងកញ្ញា ដួង ម៉ានិច បានចេញថតបញ្ចប់ ភាពយន្តភាគថ្មីរឿង ដែនដីស្នេហ៍អាថ៌កំបាំង ស្រាប់តែតារាស្រីរូបនេះភ្លាត់ស្នៀតធ្លាក់ពីលើសេះរហូតដល់របួសជើងធ្លោះចង្កះនិងជាប់គ្រលៀន។ ដួង ម៉ានិច ទទួលបានតំណែងជាតួឯកស្រីក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍PNNគឺរឿង ដែនដីស្នេហ៍អាថ៌កំបាំង ដោយសម្តែងរួមជាមួយលោកណាខុន ។ នាងក៏បានក្លាយជាតារាចិត្តស្លុយប្រថុយនឹងឈុតឆាកលំបាកៗជាច្រើន ... Read More »
សិស្សប្រុសស្រី៤នាក់ដួលសន្លប់ក្នុងកម្មវិធីអប់រំសីលធម៌បណ្តុះគុណធម៌ និងផ្កាឈូកកតញ្ញូ
ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩ នៅក្នុងបរិវេណវត្តពួកភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ... Read More »
ជិះម៉ូតូលឿនទាក់ដៃចង្កូតគ្នាដួលបោកក្បាលស្លាប់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿនទាក់ដៃចង្កូតគ្នាដួលបោកក្បាលទៅនឹងថ្នល់ ចំណែកភាគីម្ខាងទៀតលើកម៉ូតូគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ... Read More »
ឈើកកោះជាច្រើនសន្លឹកគទុកចោល រកម្ចាស់មិនឃើញ គ្មានអ្នកបង្ក្រាប លោកជឹម អេន អធិការនគរបាលស្រុក បែរនិយាយថា កុំចេះដឹងរឿងគេច្រើនពេក
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋរិះគន់ចំៗ ចំពោះលោកជឹម អេន អធិការស្រុកសៀមប៉ាង ទំនងជានៅពីក្រោយខ្នង ឈ្មួញរកស៊ីឈើខុសច្បាប់ទាំងនេះ ទើបឈ្មួញមិនខ្លាចលោកអធិការបន្តិចសោះ ទើបលោកមិនហ៊ានបង្ក្រាប បែរជានិយាយការពារឈ្មួញទៅវិញ ព្រហើននឹងប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »
នគរបាលបញ្ជូនបុគ្គលិកក្រុមហ៊ុនម្នាក់ ករណីរំលោភក្មេងស្រីជាអនីតិជនទៅតុលាការ
ភ្នំពេញ៖ តំណាងប្រធានក្រុមហ៊ុនកាមីនតែលម្នាក់ ដែលនគរបាល ចាប់ខ្លួនពីបទចោទប្រកាន់ថា បានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុត្រូវរៀបការ (អនិតិជន) កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »
នារីម្នាក់ចងកធ្វើអត្តឃាតមិនដឹងមូលហេតុ
ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់ជាមនុស្សគ តូចចិត្តនឹងជំងឺរ៉ាំរ៉ៃរបស់ខ្លួនសំរេចចិត្តចងកសម្លាប់ខ្លួនឯង កាលពីចន្លោះម៉ោង ១៨និង១០នាទីទៅម៉ោង២០និង១០នាទី ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅភូមិសិរីសាមគ្គីជើង ... Read More »
ជនសង្ស័យពីរនាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនពីបទឃាតកម្មគិតទុកមុន
ប៉ោយប៉ែត៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអាវុធស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទឃាតកម្មគិតទុកជាមុន កាលពីថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្ដាល ឃុំ ... Read More »
រកឃើញសពលោកទាហានស័ក្តិ៤ដែលមានទំនាស់ជាមួយគូដណ្តឹងបានលោតទឹកពីលើស្ពានជ្រោយចង្វាកាលយប់មិញហើយ
ភ្នំពេញ: សពលោកទាហានស័ក្តិ៤ដែលមានទំនាស់ជាមួយគូដណ្តឹងហើយបានលោតទឹកពីលើស្ពានជ្រោយចង្វាកាលយប់មិញ ត្រូវបានក្រុមគ្រួសសារជួលទូកចាម រកឃើញសាកសពហើយនៅក្នុងសង្កាត់ជ្រោយចង្វាកាលពីព្រឹក ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨នេះ ហើយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា ... Read More »
ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរស២នាក់របួសធ្ងន់
ភ្នំពេញ: បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យរបួសធ្ងន់២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ... Read More »
រីករាយថ្ងៃឈប់សំរាក និងអនុមោទនា ថ្ងៃបុណ្យវិសាខបូជា
ភ្នំពេញ៖ ថ្ងៃ១៥កើត ខែពិសាខ ពស២៥៦១ ដែលត្រូវនឹងថ្ងៃទី ២៩ មេសា ២០១៨នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ ... Read More »
សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
«នៅក្នុងថ្ងៃ បុណ្យវិសាខបូជា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា សូមប្រគេនពរ និងជូនពរព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទូទាំងប្រទេស សូមទទួលបាននូវពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ... Read More »
មានទំនាស់ពាក្យសម្តីជាមួយមួយគូដណ្តឹងឈប់រថយន្តលើស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួនចោលគូដណ្តឹង
ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីយោធាមានទំនាស់ពាក្យសម្តីជាមួយមួយគូដណ្តឹង ឈប់ឡានលើស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួនចោលនារីជាគូដណ្តឹង ដែលជិតរៀបការ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ... Read More »
តុលាការឃុំខ្លួនឧត្តមសេនីយ៍ ប៉ិច តុងហេង ដែលវាយកម្មកអេតចាយដាក់ពន្ធនាគារ
ភ្នំពេញ៖ មន្ត្រីតុលាការ ថ្លែងថា លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឧត្តមសេនីយ៍ត្រី ប៉ិច តុងហេង ជាថៅកែខុនដូ ... Read More »
គួរឲ្យរន្ធត់ណាស់ទេវតាពិតជាគ្មានមេត្តា ភ្នែកក៏ពិការ កូនប្រាំនាក់ក្នុងបន្ទុក ត្រូវរន្ទះបាញ់រងរបួស ពីរនាក់កូននឹងឪពុក នៅមិនទាន់ជានៅឡើយ បន្សល់ទុកកូនស្រីបីអ្នកតូចៗ កំព្រារងារឯកា
ខេត្តស្ទឹងត្រែង៖ គ្រួសារក្រក្សត់ខ្លួនពិការភ្នែក ចិញ្ចឹមកូនក្នុងបន្ទុក៥អ្នក មិនត្រឹមតែប៉ុណ្ណោះខ្លួនត្រូវរន្ទះ បាញ់ប្រហារត្រូវពីរនាក់ឪ នឹងកូនប្រុសម្នាក់ សន្លប់ស្តូកស្តឹងកាលពីថ្ងៃទី២៥ ខែមេសា ថ្មីៗនេះ ត្រូវបញ្ជូនទៅសង្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ដោយស្ថានភាពជំងឺនោះធ្ងន់ធ្ងរពេក ខេត្តក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យសៀមរាប បច្ចុប្បន្នកូនរបស់គាត់នៅមិនទាន់ មានសភាពប្រក្រតីនៅឡើយ ... Read More »
ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ករណីហិង្សាមានស្ថានទម្ងន់
ខេត្តពោធិ៍សាត់៖ ប្រជានេសាទម្នាក់ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច ត្រូវបានគេសង្ស័យជាករណីឃាតកម្ម។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ... Read More »
រថយន្តកូរ៉េបើកកៀរនិងកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈជិះលើរ៉ឺម៉កដឹកមាន់ហើយត្រូវបានរថយន្តកូរ៉េបើកមកពីក្រោយកៀរធ្វើឲ្យធ្លាក់មកនឹងថ្នល់រួចកិនថែមទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ចំណុចភូមិជ្រៃកោង ... Read More »
លោក អូស្មាន ហាស្សាន់ សម្ពោធដាក់ឲ្យប្រើប្រាស់ ភូមិគំរូ២១ ខ្នង ជូនសហគមន៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញ ជាអធិបតី សម្ពោធ ដាក់ឲ្យប្រើប្រាស់ ភូមិគំរូ ដែលមានផ្ទះ ២១ ខ្នង មានតម្លៃសរុប ១០ម៉ឺនដុល្លារ ... Read More »
បទល្មើសកាប់បំផ្លាញព្រៃឈើអង់តែនមន្ត្រីជំនាញគ្មានវិធានការទប់ស្កាតសោះ
ខេត្តកំពង់ធំ ៖ ព្រៃឈើតំបន់អង់តែនជាព្រៃប្រវត្តិសាស្ត្រដែលមានអាយុកាលរាប់ពាន់ឆ្នាំនិងមានផ្ទៃដីទំហំប្រមាណ៣១.៤១៦ហិកតាដែលស្ថិតក្នុងដែនសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើក្រយារ និងសង្កាត់រដ្ឋបាលព្រៃឈើទំរីងគឺស្រុកសន្ទុក និង ស្រុកសណ្តាន់ ខេត្តកំពង់ធំកំពុងរងការ កាប់បំផ្លាញយ៉ាងរង្គាល ។ បច្ចុប្បន្នតំបន់ព្រៃឈើអង់តែននេះគ្រប់គ្រងដោយក្រសួងបរិស្ថានបានរងការកាប់បំផ្លិចបំផ្លាញពីសំណាក់បងប្អូនប្រជាពល រដ្ឋមួយចំនួនដោយមានឈ្មួញនៅពីក្រោយជាអ្នកចាំទិញយកដីធ្លី និងផ្តល់ហិរញ្ញវត្ថុ ព្រមទាំងមានការឃុបឃិតជាមួយមន្ត្រី មានអំណាចនៅពីក្រោយខ្នងខ្លះទៀតដែលរង់ចាំទទួលទិញនៅពេលណាដែលគេកាប់ រានបាននិងដុតបំផ្លាញរួច ... Read More »
បញ្ជូនឧត្តមសេនីយ៍យោធាថៅកែខុនដូដែលដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយទៅតុលាការ
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០១៨បានបន្ដនាំខ្លួនលោកឧត្តមសេនីយ៍ ត្រី ប៉ិច ... Read More »
លោកបណ្ឌិត ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយក្រុម សមាជិកសភាមិត្តភាពជប៉ុន-កម្ពុជា (J-Cambodia Parliamentary Friendship Group)
ប្រទេសជប៉ុន៖ នៅវេលាម៉ោង ១១និង៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោក បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-កម្ពុជា(J-Cambodia Parliamentary Friendship ... Read More »
ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនដកហូតវត្ថុតាងមួយចំនួនធំ
ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាចែកចាយថ្នាំញៀន ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនបានមួយចំនួនផងដែរ។ ជនសង្ស័យគឺជាមុខសញ្ញាដ៏សកម្មក្នុងការចែកចាយថ្នាំញៀននេះបើតាមការបញ្ជាក់ប្រាប់ពីសំណាក់សមត្ថកិច្ច។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាច ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ... Read More »
រថយន្តកាមរីឆ្លាមបុកគោយន្តកន្ត្រៃបត់ពេញទំហឹងខ្ទេចទាំងសងខាង
ខេត្តកំពង់ស្ពឺៈ រថយន្តកាមរីឆ្លាម បុកជាមួយគោយន្តកន្ត្រៃខណៈកំពុងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវខូចខាតទាំងពីរ តែ គ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ... Read More »
បុគ្គលិកអគ្គិសនីសាខាខេត្តស្វាយរៀងម្នាក់ដេកស្លាប់ក្នុងផ្ទះសង្ស័យគាំងបេះដូង
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោដល់អ្នកភូមិទាំងព្រឹក និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗមកពិនិត្យសាកសព ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់ដែលគេស្គាល់ជាបុគ្កលិកអគ្គិសនីសាខាខេត្តស្វាយរៀងកាល ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទីព្រឹក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច