ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ផឹកស៊ីមានកាំភ្លើងជាប់នឹងខ្លួនទាល់តែហ៊ានដកបាញ់ទើបគេហៅថាខ្លាំង

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្នូផ្ទុះកាំភ្លើងនៅកណ្តាលទីក្រុងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់និង បណ្ដាលឲ្យបុរសម្នាក់រងរបួសជើង ខណៈដែលមន្រ្តីនគរបាលម្នាក់កំពុងផឹកស៊ីជិតគ្នា ហើយបានទាស់សម្តីគ្នាបន្តិចបន្តួចរហូតដល់ខឹង ក៏ដកកាំភ្លើងបាញ់តែម្តង ប៉ុន្តែភ្លាមនោះត្រូវសមត្ថកិច្ចអន្តរគមន៍ចាប់បានជនសង្ស័យ២នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ផ្ទុះអាវុធខ្លីបណ្តាលឲ្យខ្ទាតថ្មត្រូវរបួស) និងពីបទហិង្សាដោយចេតនា (ដាល់បណ្តាលឲ្យរបួស) ។ ករណីភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៦ ... Read More »

រថយន្តកុងតឺន័របើកឆ្លងផ្លូវបុករថយន្តហ្វត​ខូចមួយចំហៀង​ហើយរេចង្កូតធ្លាក់ទឹក​ប្រឡាយ​

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកឆ្លងផ្លូវបុករថយន្តហ្វតសេរ៊ីទំនើបខូចមួយចំហៀងជ្រុលធ្លាក់ប្រឡាយទឹក បុករះដើមឈើបាក់អស់មួយដើម។ ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​តាមបណ្តោយផ្លូវ ជាតិលេខ៤ម្តុំលក់សាច់ក្រក់ ស្ថិតនៅភូមិ​ត្រពាំង​ គល់សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ​។ តាមប្រភពព័ត៌មានពីកន្លេងកើតហេតុបាននិយាយថា នៅ​មុនពេលកើតហេតុ​គេ​ឃើញ​រថយន្ត​រងគ្រោះម៉ាកហ្វតរ៉េងជ័រ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម បន្តអំពាវនាវឲ្យរួមគ្នាយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន

ខេត្តកំពង់ស្ពឺ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមអតី តយុទ្ធជននៅតាមបណ្តាខេត្តទាំងអស់ត្រូវរួមគ្នាយកចិត្តទុកដាក់ទៅលើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ហើយត្រូវដោះស្រាយ បញ្ហាដែលពួកគាត់កំពុងជួបប្រទះឲ្យមានប្រសិទ្ធភាពខ្ពស់។ ការថ្លែងអំពាវនាវបានធ្វើឡើងក្នុង ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសមាគមអតីតយុទ្ធជនរយៈពេល ៨ខែ ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ត ... Read More »

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកម្ពុជាប្រជុំពិនិត្យលើករណីលោក កឹម សុខា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំដើម្បីពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ។ លោកកឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយចោទថា ក្បត់ជាតិ។ អ្នកនាំពាក្យរដ្ឋសភា ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីថៃប្រាយុទ្ឋ ច័ន្ទអូឆាមកទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧  លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ... Read More »

កម្មកររោងចក្រក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវែងស្រេង ប្រមាណជាង៦០នាក់ដួលសន្លប់

ភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវែងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រមាណជាង៦០នាក់ ត្រូវប្រភពរាយការណ៍ថា បានដួលសន្លប់ជាបន្តបន្ទាប់។ មូលហេតុនៃការដួលសន្លប់នេះ គឺពុំទាន់មានប្រភពបញ្ជាក់ច្បាស់លាស់បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ... Read More »

ថ្ងៃនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា អំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាជីតា ជាឪពុក ជាអុំ ជាពូ ដែលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខកូន ក្មួយ និងចៅៗជាកម្មករ កម្មការនីគ្រប់ទីកន្លែង

សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាជីតា ជាឪពុក ជាអុំ ជាពូ ដែលតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខកូន ក្មួយ និងចៅៗជាកម្មករ កម្មការនីគ្រប់ទីកន្លែង។ តាមរយៈនៃការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ក្មួយៗកម្មការិនី ... Read More »

ខ្លីម៉ូតូបងប្អូនជិះទៅមើល​ម្ដាយឈឺនៅស្រុកកំណើត មកដល់ខណ្ឌដង្កោក្រុមចោរស្ទាក់ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖​ បុរសម្នាក់ខ្លីម៉ូតូបងប្អូនជិះទៅមើល​ម្ដាយឈឺនៅស្រុកកំណើតនៅខេត្តតាកែវ​ មកដល់មុខប៉ុស្តិ៍នគរបាលជើងឯកត្រូវជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូសង់កូរេមួយគ្រឿង​មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច​ រួច​ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព​។ ហេតុការណ៍ក្រុមចោរព្រហេីនហ៊ានប្លន់នៅមុខប៉ុស្តិនគរបាល​ជើងឯកខាងលើនេះ​ បានកើតឡើងកាលពីវេលា​ម៉ោង២និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧​ នៅបណ្ដោយ២១៧ ​ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក​ ស្ថិតក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បុរសរងគ្រោះព្រោះក្រុមចោរប្លន់យកម៉ូតូទៅបាត់ខាងលើ ... Read More »

បង្រ្កាបការជួញដូរគ្រឿងញៀនខុសច្បាប់ឃាត់ខ្លួនម្នាក់រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ កំលាំងមន្រ្តីជំនាញសហការគ្នាបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ រួមទាំងវត្ថុតាង និងសម្ភារ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចគល់ស្ពានថ្ម ក្បែវត្តពោធិ៍មានបុណ្យ ស្ថិតក្នុងភូមិដង្គៀបក្តាម ឃុំស្នាមព្រះ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នានៅចាក់អង្រែលើស្លាប់ម្នាក់ របួសស្រាលម្នាក់និងរបួសធ្ងន់២នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និងម្នាក់រងរបួសស្រាល ហើយ២នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរនៅក្នុងហេតុការណ៍ជិះម៉ូតូលឿនដូចហោះបញ្ច្រាស់ទិសគ្នាដោយមិនប្រុងប្រយ័ត្ន ក៏បុកគ្នាពេញទំហឹងតែម្តងបណ្តាលឲ្យរបួសនិងស្លាប់បង្កការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍។ នេះក៏ដោយសារតែមូលហេតុផ្លូវជាតិលេខ២ ម្ខាងស្ថិតក្រោមការជុសជុលអ៊ុតចាក់កៅស៊ូជាថ្មី ហើយត្រូវបានបិទមិនអនុញ្ញាតឲ្យអ្នកធ្វើដំណើរឆ្លងកាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទិ៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅមុខរោងចក្រកាត់ដេរយីហោ តាក់ហ្វាត ... Read More »

បុរសម្នាក់វ័យជាង២០ឆ្នាំត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនជាមួយថ្នាំញៀន២កញ្ចប់ធំ

ភ្នំពេញ៖ បុរសម្នាក់វ័យជាង២០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង២០ នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលបុរសរូបនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខវត្តសំបួរមាស ផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនចំនួន២កញ្ចប់ធំនៅក្នុងហោប៉ៅខោខូវប៊យ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានឈ្មោះ ... Read More »

លោកហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាមអាល់ មូហាជីរីន ចំណាយថវិកាជិត៣០ម៉ឺនដុល្លារ នៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖  វិហារឥស្លាមអាល់មូហាជីរីន ស្ថិតក្នុង ភូមិបេងថ្មី ឃុំ សេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែល ទើបបញ្ចប់ការសាងសង់ ចំណាយទឹកប្រាក់ អស់ជិត៣០ ម៉ឺនដុល្លារអាមេរិក បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជា  ... Read More »

សម្រេចឃុំ កឹម សុខា បណ្តោះអាសន្នក្រោមការចោទអំពើក្បត់ជាតិ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការ ចោទប្រកាន់ពីបទក្បត់ជាតិដែលទោសនេះប្រឈមនឹងការជាប់ពន្ធនាគារពី១៥ទៅ ៣០ឆ្នាំ។ នេះបើតាមលោក លី ... Read More »

គ្រូពេទ្យឯកជនម្នាក់នៅខេត្តប៉ៃលិនត្រូវឃាត់ខ្លួនបន្ទាប់ពីព្យាបាលទារកស្លាប់

ខេត្តប៉ៃលិន៖ មន្ត្រីមន្ទីរសុខាភិបាល ខេត្តប៉ៃលិនសហការជាមួយកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យគ្លីនិកឯកជនមួយ កន្លែងព្រមទាំងសុំឲ្យម្ចាស់បិទទ្វារបណ្តោះអាសន្នបន្ទាប់ពីគ្រូពេទ្យព្យាបាលទារកម្នាក់បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិបឹង ត្រកួន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ... Read More »

មានបញ្ហាអ្វីខ្លះកើតឡើងក្នុងគណបក្សសង្គ្រោះជាតិក្រោយការចាប់ខ្លួន កឹម សុខា?

ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ប្រធានគណ បក្សសង្គ្រោះជាតិពីបទក្បត់ជាតិតាមរយៈការបែកធ្លាយជាសាធារណៈអំពីការនិយាយ នៅអូស្ត្រាលីពីផែនការយុទ្ធសាស្ត្រជា សម្ងាត់គាំទ្រពេញទំហឹងដោយសហរដ្ឋ អាមេរិកតាំងពីឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន ដើម្បីទម្លាក់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយជាពិសេសបន្ទាប់ពីមាន ការទម្លាយព័ត៌មានដោយហ្វេសប៊ុក ... Read More »

អាជីវករខ្មែរផ្សារហាតឡិកក្នុងប្រទេសថៃជាប់ច្រកទ្វារចាំយាមបិទតូបមិនហ៊ានបើកលក់ ខ្លាចថៃចាប់ទំនិញ

ខេត្តកោះកុង៖ រយៈពេល២ថ្ងៃកន្លង ទៅគឺថ្ងៃទី៥ និងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានភាពភ្ញៀវចេញចូលតំបន់ច្រកទ្វារអន្តរជាតិចាំយាមហាក់មានសភាពស្ងាត់ជ្រងំ ដោយសារតែតូបលក់ដូរប្រមាណជា៩០ភាគរយនៅក្នុងផ្សារហាតឡិក ក្នុងប្រទេស ថៃបានបិទទាំងស្រុង ។ យោងតាមប្រភពពីក្រុមអាជីវករបាន ឲ្យដឹងថា ការបិទទ្វារតូបមិនលក់ដូរនេះដោយសារទាហានថៃបានចុះមកត្រួតពិនិត្យ និងចាប់អាជីវករខ្មែរមិនឲ្យលក់ ... Read More »

ប្រជាពលរដ្ឋចោទអភិបាលស្រុកត្រពាំងប្រាសាទម៉ៅការធ្វើផ្លូវ១ឆ្នាំមិនទាន់ហើយ

ខេត្តឧត្តរមានជ័យ៖ ផ្លូវលំមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ១៧៤ចូលទៅភូមិពពេល ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យមានប្រវែង១.៥០០ម៉ែត្រ ដែលស្ថាបនាឡើងក្នុងគម្រោងរបស់ជេ អាយហ្សែត (GIZ) តាំងពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ បានចំណាយទឹកប្រាក់ ៧២លានរៀលរហូតមកទល់ពេលនេះត្រូវបានអ្នកទទួលបានការដេញថ្លៃទុកចោលកណ្ដាលទី ។ ផ្លូវលំដែលបានស្ថាបនាឡើងក្នុងគម្រោង ... Read More »

តូបលក់ខោអាវ, លក់ស្រា, បារី, គ្រឿងទេសជិត២០តូបនៅច្រកទ្វារព្រំដែនប៉ោយប៉ែតត្រូវក្រុមគណៈកម្មការក្រុងជម្រុញ ឲ្យរុះរើរយៈពេល២ថ្ងៃ

ប៉ោយប៉ែតៈ ដើម្បីកែប្រែសោភណ្ឌភាពបន្ថែមនៅ ច្រកទ្វារអន្តជាតិប៉ោយប៉ែត និងកាត់បន្ថយការកកស្ទះចរាចរណ៍តូបផ្សារនារីលក់ខោ អាវ និងតូបអាជីវករលក់ស្រា, បារី, គ្រឿងទេសជិត២០នៅច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ដែលសង់លើចំណីផ្លូវត្រូវបានរុះរើ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយគណៈកម្មការចម្រុះរបស់សាលា ក្រុងប៉ោយប៉ែត និងកម្លាំងពីស្ថាបន័ដឹកនាំដោយលោកទូច ... Read More »

ឃាត់ខ្លួនអ្នកប្រើប្រាស់ថ្នាំញៀន៧នាក់ នៅសង្កាត់ទួលសង្កែ

ភ្នំពេញ: ជនសង្ស័យ៧នាក់ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួនបានជាបន្តបន្ទប់ និងដកហូតថ្នាំញៀន២កញ្ចប់ កាលពីវេលាម៉ោង ១និង៣០នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម១ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

គ្រាន់តែរឿងបើករថយន្តជែងគ្នាសោះចង់បង្កហិង្សាដាក់គ្នាត្រូវប៉ូលិសជួយអន្តរាគមន៍

ភ្នំពេញ៖ ព្រោះតែការបើកបរមិនយោគយល់គ្នា ធ្វើឲ្យបុរស២នាក់ចង់បង្កហិង្សាដាក់គ្នាទៅវិញទៅមកគ្រាន់តែរឿងបើករថយន្តជែងគ្នាសោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍។ ហេតុការណ៍មិនគួរឲ្យកើតនេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវភ្នំពេញ ហាណូយកែងនឹងផ្លូវសម្តេចជាសុីម ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿង ម៉ាក ... Read More »

ស្ទាវមួយក្រុមលើកគ្នាមកវាយជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់

ខេត្តកំពង់ធំ៖ អំពើហិង្សាមួយបានកើតឡើងបណ្តាលឲ្យជនរងគ្រោះរបួសយ៉ាងធ្ងន់ ដោយសារក្រុមស្ទាវលើគ្នាមកវាយ បែកក្បាលជាច្រើនថ្នេរ កាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលំ តាំងក្រសាំង (ផ្លូវយាយតាទៅព្នៅ) ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ... Read More »

ធ្លាក់ពីគោយន្តស្លាប់ម្នាក់ និងរបួសម្នាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈស្ត្រីម្នាក់ទៀតរងរបួស ក្រោយហេតុការណ៍ធ្លាក់ពីលើគោយន្តកែច្នៃ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង និងស្ត្រីម្នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ធ្លាក់ពីលើគោយន្តកែឆ្នៃដែលកំពុងបើកបរលើផ្លូវលំ ក្នុងភូមិអូត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលា​ម៉ោង​៨និង២០នាទីព្រឹក ថ្ងៃទី​៦ ខែកញ្ញា​​ ... Read More »

ក្មេងប្រុសម្នាក់ដើរទៅបត់ជើងតូចធ្លាក់ទឹកលង់ស្លាប់

ខេត្តពោធិ៍សាត់៖ ក្មេងបុរសម្នាក់ ខណៈដើរទៅបត់ជើងតូច បែរជាធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ ។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥និង៣៧នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបញ្ជាក់ថា ក្មេងរងគ្រោះឈ្មោះ ... Read More »

លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន ពន្យល់ប្រធានបេសកកម្មការទូតអំពីការឃាត់ខ្លួនលោកកឹម សុខា

លោកទេសរដ្ឋមន្ត្រីប្រាក់ សុខុន ពន្យល់ប្រធានបេសកកម្មការទូតអំពីការឃាត់ខ្លួនលោកកឹម សុខា Read More »

ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យសែនព្រះខែរីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យ!

រាជធានីភ្នំពេញ ថ្ងៃទី៥ កញ្ញា ២០១៧ ៖ រីករាយប្រារព្ធពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យសែនព្រះខែខណៈមានការផ្តល់ជូន និងបញ្ចុះតម្លៃដ៏អស្ចារ្យ ដូចជានំសែនព្រះខែ ម្ហូបចិនឈុតពិសេស ការស្នាក់នៅ កម្មវិធីកម្សាន្ត ការតាំងចង្កៀងគោម  និងកម្មវិធីបញ្ចុះតម្លៃផ្សេងៗទៀតជាច្រើន។ណាហ្គាវើលដ៍ ... Read More »

ថ្ងៃសែនក្បាលទឹកប្រពៃណីជនជាតិចិនឆេះផ្ទះ២ខ្នងនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសែនក្បាលទឹកប្រពៃណីជនជាតិចិន យ៉ាងហោចណាស់ផ្ទះចំនួន២ខ្នង នៅខេត្តបន្ទាយមានជ័យ បានរងការឆាបឆេះដោយអគ្គីភ័យអស់ទាំងស្រុង ក្នុងហេតុការណ៍២ករណីផ្សេងគ្នា នៅក្រុងសិរីសោភ័ណ ១ករណី និងនៅស្រុកព្រះនេត្រព្រះ១ករណី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។ គ្រោះអគ្គីភ័យ សេចក្តីរាយការណ៍ឲ្យដឹងថា មិនបង្កឲ្យរងរបួសរឺគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។ ... Read More »

សុខទុក្ខកូនក្មួយកម្មករ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ

ភ្នំពេញ៖ កាលពីព្រឹកមិញនៅពេលដែល សម្តេចតេជោ ហ៊ុន សែន កំពុងមានប្រសាសន៍ថ្លែងទៅកាន់បងប្អូនកូនក្មួយ កម្មករកម្មការនីនៅសួនឧស្សាហកម្មកាណាឌីយ៉ា ពេលនោះមានកម្មការនីមានផ្ទៃពោះ២នាក់ឈឺពោះ ហើយបានបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកពោធិចិនតុងជាបន្ទាន់។ បន្ទាប់ពីបានបញ្ចប់ការសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនីនៅរោងចក្រកាត់ដេរក្រុមហ៊ុនញូអូ រៀន (ខេមបូឌា)ហ្គាមិន រួចហើយនោះ សម្តេចតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅសួនឧស្សាហកម្ម កាណាឌីយ៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករនិយោជិតសរុបជាង ១០,៤៦១ នាក់នៅសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីលួចម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋតែមិនបានសម្រេច។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៥០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុង បរិវេន្តវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់ កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ ... Read More »