ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

រឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ៖​ តុលាការ​កោះ​អញ្ជើញ​ដើម​បណ្ដឹង​ចូល​បំភ្លឺ​ថ្ងៃ​ទី​១៤ កញ្ញា​

ភ្នំពេញ​៖ សំណុំរឿង​បាត់​ប្រាក់​បច្ច័យ​បុណ្យ​សព​លោក​បណ្ឌិត​កែម​ ឡី​ ឥឡូវ​នេះ​ លោក​ គុជ​ គឹមឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ អញ្ជើញ​លោក​ពេជ្រ​ ស្រស់​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ក្នុង​នាម​ដើម​បណ្ដឹង​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ខាងមុខ​នេះ​ ។ ... Read More »

បាត់ប្អូនស្រីពីផ្ទះទៅរកគ្រួទាយបែរជាជួបនិងជនឆបោកយកលុយអស់៣០០ដុល្លារ​​​

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន តាមបណ្តឹងរបស់ជនរងគ្រោះ ចោទពីបទ “ឆបោកយកប្រាក់គេអស់៣០០ដុល្លារ” ប្រព្រឹត្តកាលពី៦ថ្ងៃមុន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។ ជនសង្ស័យមានឈ្មោះ ម៉ុល សំរិទ្ឋសុវណ្ណ ហៅ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤

ប្រទេសចិន៖ នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិណាននីង(NICEC)។ នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី១៤នេះ មានការចូលរួម ... Read More »

ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានប្រគល់សត្វព្រៃឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកំពង់ធំដើម្បីយកទៅលែងនៅ រមណីយដ្នានភ្នំ តាម៉ៅ ថែរក្សា និងអភិរក្ស

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថាបនអយ្យការបានប្រគល់សត្វព្រៃឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកំពង់ធំ ដោយ សហការជាមួយអង្កការសម្ព័ន្ធមិត្តសត្វព្រៃ។ ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុកបានឲ្យដឹងថា ដោយទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ថា មានការដឹកជញ្ចូន សត្វព្រៃ ជួញដូរយ៉ាងអាណាធិបតេយ្យពេល នោះបានរាយការណ៍ទៅព្រះរាជអាជ្ញាខេត្តកំពង់ធំ ទើបលោកបញ្ជាឲ្យ ... Read More »

​សង្សា​សុំ​បែកផឹកថ្នាំ​សម្លាប់ខ្លួន តែមិនសម្រេច

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ព្រោះតែ​ខឹង​សង្សា​រសុំ​បែក​គ្នា បានសម្រេច​ចិត្ត​ផឹកថ្នាំ​បាញ់​ស្មៅ​ប៉ង​សម្លាប់​ខ្លួនឯង តែ​សំណាងល្អ​មិនបាន​សម្រេច​។​ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​កកោះ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​ ... Read More »

យុវជន២នាក់ជិះម៉ូតូZoomer-Xជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដួលបោកផ្ទប់ថ្នល់របួសធ្ងន់

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅ កាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈពេលដែលពួកគេជិះម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer-Xក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ១គ្រឿង ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ... Read More »

រថយន្តទ្រុងដឹកទំនិញបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុកបណ្ដាលឲ្យក្រឡាប់

ភ្នំពេញ៖ រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបើកក្នុងល្បឿនលឿន ឆ្លងផ្លូវដែកមិនមើលមុខមើលក្រោយទេ ប៉ុន្តែទើបតែឡើងដល់ លើផ្លូវបន្តិចរថភ្លើងក៏បានទៅដល់បុកបណ្ដាលឲ្យខ្ទាតចេញពីផ្លូវដែកក្រឡាប់ទាំងកំរោល ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរឬក៏ ព្រូរថយន្តនោះរងរបួសឡើយ ចំណែករថភ្លើងបានបន្តដំណើរទៅមុខបាត់ស្រមោល។ឧប្បត្តិហេតុនោះបានកើតឡើង កាលពី វេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវ បេតុងឆ្លងកាត់ផ្លូវដែកខ្សែភ្នំពេញ ... Read More »

បុរសម្នាក់​ដាច់ចិត្តចង​ក​សម្លាប់​ខ្លួន​ព្រោះ​មាន​ជំងឺ​ប្រចាំកាយ

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចង​ក​សម្លាប់ខ្លួន ព្រោះមានជំងឺ​រវើ​រវាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៧នឹង៣០នាទីយប់​ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ ស្ថិត​នៅភូមិអង្គសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ជនរគ្រោះឈ្មោះ ប៉ោ ផលណាន់ភេទប្រុសអាយុ២៤ឆ្នាំ មុខ​របរ​ជាងសំណង់រស់នៅផ្ទះលេខ៤៦៣ ក្រុមភូមិអង្គសង្កាត់ ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ។ តាមសម្តីប្អូនស្រីជនរងគ្រោះឈ្មោះប៉ោ រស្មី ១៤ឆ្នាំមុខរបរសិស្ស បាននិយាយថា ... Read More »

អាជ្ញាធររាជធានីភ្នំពេញសន្យាបញ្ចប់បញ្ហាប្រជាពលរដ្ឋរំលោភយកដីប្រឡាយ និងផ្ទៃបឹងត្របែកដោយខុសច្បាប់

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ សន្យានិងបញ្ចប់បញ្ហាប្រជាពលរដ្ឋរំលោភយកដីប្រឡាយនឹង ផ្ទៃបឹងត្របែក ដោយខុសច្បាប់ ដើម្បីរំដោះយកដីបឹងនោះមកវិញធ្វើជាអាងស្តុកទឹកបញ្ជៀស ការជនលិចរាជធានីភ្នំពេញ។ នេះបើតាម ការបញ្ជាក់ឲ្យដឹងពី លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ ... Read More »

ឪពុកជាប់ជជែកលេងជាមួយអ្នកភូមិភ្លេចមើលកូនមិនដឹងកូនធ្លាក់លង់ទឹកស្ទឹងស្លាប់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំបានលង់ទឹកស្ទឹងស្លាប់ខណៈដែលក្មេងប្រុសរងគ្រោះត្រូវបានឪពុកនាំទៅលេងទឹកស្ទឹងនៅចំណុចសំណង់ធារាស្រ្តស្ទាក់ទឹកមួយកន្លែងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។សពក្មេងរងគ្រោះត្រូវបានប្រជាពលរដ្ឋចំណាយពេលជាង១ម៉ោងថ្ងៃដដែលរាវរកប្រទះឃើញស្លាប់ក្នុងទឹកជម្រៅជាងមួយម៉ែត្រ។ការស្លាប់ដោយលង់ទឹកក្មេងប្រុសរងគ្រោះម្នាក់ចុងក្រោយនេះនៅស្រុកមង្គលបុរីគឺគេមើលឃើញនៅខេត្តបន្ទាយមានជ័យរយៈពេលជិត១ខែចុងក្រោយនេះក្មេងប្រុសស្លាប់ដោយលង់ទឹក៤នាក់នោះមកហើយ បន្ទាប់ពីក្មេងប្រុស៣នាក់ជាបងប្អូននិងគ្នាបានលង់ទឹកត្រពាំងស្លាប់ខណៈក្មេងរងគ្រោះរត់ទៅតាមជីតាដាក់មងនៅចំណុចទឹកត្រពាំងភាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនោះ ... Read More »

សំណល់គ្រាប់មិនទាន់ផ្ទុះចំនួន៣ គ្រាប់ត្រូបានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ ប្រមូលយកមកកម្ទេចចោល

ខេត្តតាកែវ៖ សំណល់គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមចំនួន០៣គ្រាប់ ត្រូវបានកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការនគរបាលខេត្តតាកែវសហការគ្នាចុះប្រមូលយកមកកំទិចចោលក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានការចុះទៅពិនិត្យ និងប្រមូលសំណល់គ្រាប់មិនទាន់ផ្ទុះនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្រមូលបាននៅ ០៣ ទីតាំងផ្សេងគ្នាក្នុងភូមិសាស្ត្រស្រុកត្រាំកក់។ តាមសម្តីសមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យនៅពេលនោះបានឲ្យដឹងថាដោយកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការជាមួយអង្គភាពកំចាត់មីនស៊ីម៉ាក់កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលអង្គតាសោមកម្លាំងប៉ុស្តិ៍ឧត្តមសូរីយា និងកម្លាំងប៉ុស្តិ៍ស្រែននោងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដោយប្រមូលលបានសំណល់គ្រាប់មិនទាន់ផ្ទុះទាំង០៣គ្រាប់ ប្រភេទ១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់ប្រភេទ៦០មីល្លីម៉េត្រចំនួន០១គ្រាប់ និងប្រភេទគ្រាប់បែកគីប១០៥មីល្លីម៉ែត្រចំនួន០១គ្រាប់។ ... Read More »

សម្តេចក្រឡាហោម ស ខេង ប្រគល់ពានធំជូនទៅសមាគម កីឡា ក្រសួងការពារជាតិ រក្សាទុក១ឆ្នាំ

ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី ស្តីទី និងជាប្រធានសហព័ន្ធកីឡាប៉េតង់ កម្ពុជាបានប្រគល់ពានធំ ប្រចាំឆ្នាំជូនទៅក្រុមកីឡាករ មកពីសមាគម កីឡាក្រសួងការពារជាតិ បន្ទាប់ពីពួកគេលេងឈ្នះ ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី ... Read More »

មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ករណម៉ូតូ និងម៉ូតូដួលចូលរថយន្ត

ខេត្តកណ្ដាលៈ មនុស្សម្នាក់ស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធ័ម និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យដួលត្រូវរថយន្តបើកមកពីក្រោយកិនកាលពីវេលាម៉ោង១៥ និង១០នាទី ថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិព្រែកលួង ឃុំព្រែកលួង ... Read More »

ម៉ូតូគ្មានស្លាកលេខ និងកែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេង១០៤គ្រឿងត្រូវប៉ូលីសខណ្ឌសែនសុខចាប់យកមកអប់រំ

  ភ្នំពេញ៖ កម្លាំងនគរបាល នៃអធិការដ្ឋាន ខណ្ឌសែនសុខ បានបង្ក្រាបក្រុមក្មេងស្ទាវជិះម៉ូតូទំនើបៗ បំពាក់បំពង់ស៊ីម៉ាំងបំពងសម្លេង និងគ្មានស្លាកលេខ គ្មានកញ្ចក់ និងកែច្នៃខុសបច្ចេកទេស ចំនួន១០៤គ្រឿងកាលពីប៉ុន្មានថ្ងៃ មកអប់រំ និងបង្ហាញជាសាធារណៈ កាលពីម៉ោង១០ព្រឹក ថ្ងៃទី១២ ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិ វៀតណាម៧នាក់ដែលស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម

ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ដែលរស់ និងគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យ និងឆែកឆេរនេះ ដឹងនាំដោយ ... Read More »

អធិការនគរបាលខណ្ឌចំការមន ឃាត់ម៉ូតូក្មេងទំនើង ៦គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ យកមកអប់រំណែនាំ និងធ្វើេកិច្ចសន្យា

ភ្នំពេញ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ខែសីហា ឆ្នាំ២០១៧  នៅអធិការដ្នាននគរបាលខណ្ឌចំការមន បានបង្ហាញមុខ      ក្រុមក្មេងទំនើង ដែលឆ្នៃបំពង់ ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការដ្នាននគរបាលខណ្ឌចំការមន បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង ... Read More »

ម៉ូតូហុងដាស្គូពីបុករ៉ឺម៉កអេតចាយពេលបត់ចូលឃ្លាំងមិនមានភ្លើងស៊ីញ៉ូម្ចាស់និងម្ចាស់ជជែកគ្នាតឹងសរសៃក

ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរ៉ឺម៉កដឹកអេតចាយមួយគ្រឿង បត់ដោយមិនមានភ្លើងស៊ីញ៉ូនិងមិនប្រយ័ត្ន ត្រូវម៉ូតូហុងដាស្គូពីមួយគ្រឿងទៀតមកពីក្រោយ បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តែសំណាងល្អគ្មាននរណាម្នាក់រងរបួសក្នុងឧប្បត្តិហេតុនេះទេ ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀនបើកកញ្ចប់គ្រឿងញៀនជិត៨គីឡូក្រាមដែលដកហូតពីជនសង្ស័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាធិការបើកកញ្ចប់គ្រឿងញៀន ដែលបានបង្ក្រាបដកហូតពីក្រុមជនសង្ស័យកាលពីកន្លងទៅចំនួន៣ទីតាំង។ សមាសភាពចូលរួមមានលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ផ្តាំផ្ញើកងទ័ពឈរជើងនៅទល់ដែនឡាវ ឲ្យរួមគ្នាការពារជាតិ និងទឹកដី

ខេត្តស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសួរសុខទុក្ខកងវរសេនាតូចលេខ២៨៤ (អតីតៈវរសេនាតូចរបស់កងពលតូចលេខ៤១) ចំណុះកងពលតូច១២៨ ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ ... Read More »

បើកម៉ូតូលឿនមិនប្រយ័ត្នដល់ផ្លូវបំបែកជាបួនបុកហាយឡេនឌ័របែកកញ្ចក់របួសធ្ងន់ខ្លួនឯង

ភ្នំពេញ: រថយន្តមួយគ្រឿងបានបែកកញ្ចក់ខាងមុខ បន្ទាប់ពីបុរសម្នាក់ បើកម៉ូតូលឿន ខ្វះការប្រុងប្រយត្ន័ ដល់ផ្លូវបែកជាបួនជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចំផ្នែកកង់ខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យដួលរងរបួសធ្ងន់អ្នកបើកម៉ូតូ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

២២នាក់រងរបួសធ្ងន់ស្រាលក្នុងករណីរថយន្តដឹកដំឡូងបើកបុកពីក្រោយរថយន្តទ្រុងដឹកកម្មកររោងចក្រ

ខេត្តកំពងចាម៖ មនុស្សចំនួន២២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីរថយន្តដឹកដំឡូងបើកបុកពីក្រោយរថយន្តទ្រុងដឹកកម្មកររោងចក្រ កាលពីវេលាម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ សមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់មួយនេះ បង្កឡើងដោយរថយន្តដឹកដំឡូង ... Read More »

ម៉ាក សែនសូនីតា ផ្ទុះរឿងស្នេហ៍ថៅកែកុន

ភ្នំពេញ៖ ថ្មីៗនេះស្រាប់តែលេចចេញដំណឹងរឿងទំនាក់ទំនងស្នេហាក្រៅឆាករវាងតារាសម្តែង ម៉ាកសែន សូនីតា ហៅតូតាជាមួយនឹង លោក ប៉ុល វិបូ ថៅកែផលិតកម្ម Angkor Picture រហូតមានការលើកឡើងថា ពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយផងដែរ ។ ចំណងស្នេហារវាងតារាសម្ដែងល្បីឈ្មោះកញ្ញាម៉ាក ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា Read More »

រថយន្តហុីយ៉ាន់ដាយបុកឡានកាមរីបញ្រ្ចាសទិសគ្នារបួសស្រាលធ្ងន់៧នាក់ នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ មនុស្សស្រីប្រុចំនួន ៧នាក់បានធ្វើដំណើររួមគ្នាដោយរថយន្តម៉ាក កាមរី ១គ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធុនធំម៉ាក ហុីយ៉ាន់ដាយ បុកខណៈកំពុងធ្វើដំណើរបញ្រ្ចាសគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ ៥៥។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ... Read More »

យុវជនម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបញ្ច្រាសផ្លូវ ទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ចំពីមុខ

  ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ខណៈជិះម៉ូតូធ្វើដំណើរបញ្ច្រាសផ្លូវ ទៅបុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ចំមុខយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលេខ២៧១ ក្បែរនិងផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

ព្រៃអង់តែនកំពុងប្រឈមនឹងការរលាយហិនហោច

ខេត្តកំពង់ធំ ៖ បទល្មើសដឹកឈើចេញពីព្រៃអង់តែនដែលស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំឈ្មួញកំពុងតែធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងកាប់ អារ និងច្រៀកឈើលក់ ធ្វើឲ្យព្រៃអង់តែនដែល ជាព្រៃ មានជំនួយឥតសំណងពីប្រទេស ជប៉ុនក្នុង១ឆ្នាំៗរាប់សែនដុល្លារ សម្រាប់ គ្រប់គ្រងធនធានធម្មជាតិឲ្យនៅគង់វង្ស មួយនេះនឹងត្រូវរលាយដោយសារឈ្មួញ ​កាប់បំផ្លាញដឹកជញ្ជូនចេញក្នុង១ថ្ងៃៗ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួប លោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន

ប្រទេសចិន៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញាដដែលនោះដែរ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុង ថាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិនរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ចាង ... Read More »

សម្ដេចតេជោ ហ៊ុន សែន ជួបរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីសចិន

ប្រទេសចិន៖ នៅរសៀលថ្ងៃទី១១ ខែ កញ្ញា  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អនុញ្ញាតអោយ ឯកឧត្ដម សុង ថាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្ត ... Read More »

ករណី​ប្រជាពលរដ្ឋ​ ៣​ គ្រួសារ​ រស់នៅលើដីអនុវត្តសាលដីកា​ នៅភូមិ​ទួលក្រសាំង​ ឃុំ​រកា​ខ្ពស់​ ស្រុកស្អាង​ ត្រូវបានដោះស្រាយបញ្ចប់​

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី​ ១១​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៧​ នៅសាលាខេត្តកណ្ដាល​មានបើកកិច្ចប្រជុំរកដំណោះស្រាយជូនប្រជាពលរដ្ឋ​៣គ្រួសារ​ រស់​នៅលើដីអនុវត្តសាលដីកា​ ក្រោមអធិបតីភាពលោក​ ម៉ៅ​ ភីរុណ​ អភិបាល​ខេត្តកណ្ដាល​ ដោយមាន​សមាសភាពចូលរួម​ ៖ ... Read More »

កាប់យ៉ាងសាហាវដាច់ជេីងម្ខាងនៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់រងរបួសយ៉ាង​ធ្ងន់​ដាច់ជេីងម្ខាងដួលដេកសន្លប់ស្តូក ក្រោយពីក្រុមស្ទាវនាំគ្នាស្ទាក់វាយប្រហារ ។​ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីល​កាលពីវេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ លេីកំណាត់ផ្លូវលំ ភូមិក្រសាំងក្រួរ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕ ប៉ឹម ... Read More »