ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀនម្នាក់ រឹបអូសថ្នាំញៀន ២០ កញ្ចប់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយថ្នាំញៀន២០កញ្ចប់ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំក្រុម៥ ផ្លូវប្រឡាយភ្លោះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ... Read More »

សពបុរសម្នាក់អណ្តែតមកទើនៅមុខវត្តកំពង់ត្រឡាចក្រោម

ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសម្នាក់ដែលមានសភាពហើម រលួយទៅហើយនោះ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិប្រទះឃើញ អណ្តែតទឹកមកទើនៅមុខវត្តកំពង់ត្រឡាចក្រោម ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងពេលដែលសមត្ថកិច្ចចេញ ល្បាត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ... Read More »

អាជ្ញាធររាជធានីភ្នំពេញ៖ ប្រកាសតែងតាំងលោក ជ ចាន់ស៊ាង ជាអភិបាលរងខណ្ឌដង្កោជំនួសលោកចេង មុនីរ៉ា ត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាអភិបាលខណ្ឌ ច្បារអំពៅ

ភ្នំពេញ៖ លោក ជ ចាន់ស៊ាង ត្រូវបានប្រកាសជាអភិបាលរងខណ្ឌដង្កោ ជំនួសលោក ចេង មុនីរ៉ា ត្រូវបានទៅកាន់តំណែង ជាអភិបាលខណ្ឌច្បារអំពៅ ។ ពិធីនេះបានប្រព្រឹត្ដ ទៅ រសៀលថ្ងៃទី១១ សីហា ... Read More »

ភី ម៉ៃ លេងម៉ូតសក់ខ្មែរបុរាណថ្មីមួយទៀត

ភ្នំពេញ៖ តារាសម្តែងភី ម៉ៃ ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង ជាមួយនឹងគំនិត នៃការលេងម៉ូតសក់ខ្មែរពីជំនាន់បុរាណ ស្របពេលដែលទម្រង់មុខ របស់លោកហាក់សម នឹងម៉ូតសក់ទាំងនោះ បើទោះបីជាលោកមានវ័យចំណាស់បន្តិចក្តី ។ តារារូបនេះលើកឡើងថា ម៉ូតសក់ថ្មីដែលលោកទើបនឹងកាត់នេះ ហៅថា ... Read More »

ឪពុកម្តាយក្មេងប្រុសអាយុ១៤ឆ្នាំដែលគំរាមទារប្រាក់អង្គរក្សផ្ទាល់សម្តេចតេជោ ថ្លែងអំណរគុណតុលាការនិងដើមបណ្ដឹង មានចិត្តសណ្តោសប្រណីអនុញ្ញាតិឲ្យក្មេងនៅក្រៅឃុំ

ភ្នំពេញ៖ ឪពុកម្តាយក្មេងប្រុសអាយុជាង១៤ឆ្នាំ ដែលគំរាមទារប្រាក់តាមហ្វេសប៊ុកពីលោក ណាំ ភិរុណ អង្គរក្សផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើលិខិតថ្លែងអំណរគុណចំពោះលោក លី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលដោះលែងក្មេងប្រុសឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១១ ខែសីហា និង អរគុណចំពោះដើមបណ្ដឹង ... Read More »

ឥណ្ឌាជម្លៀសពលរដ្ឋ១ភូមិនៅជាប់ព្រំដែនចិន

សារព័ត៌មាន Zee News កាលពីថ្ងៃទី ១០ ខែសីហា បានផ្សាយថា កម្លាំងទាហាន ជើងគោកឥណ្ឌាបានចេញបញ្ជាឲ្យជម្លៀសពលរដ្ឋមួយភូមិនៅជិតព្រំដែនត្រីកោណ រវាងឥណ្ឌាចិន នឹងប៊ូតាន។ កម្លាំងទាហានឥណ្ឌាបានស្នើដល់ពលរដ្ឋរស់នៅក្នុងភូមិ Nathang ត្រូវភៀសខ្លួន ជាបន្ទាន់។ ... Read More »

បន្ទាប់ពីដើមបណ្ដឹងចូលបំភ្លឺ , តុលាការពុំទាន់កោះហៅលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចូលបំភ្លឺទេ

ភ្នំពេញ៖ អតីតចាងហ្វាងកាសែតផ្កាយព្រឹក ដែលជាម្ចាស់បណ្តឹងប្រឆាំង លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ ។ មន្ត្រីតុលាការ ថ្លែងថា រហូតមកទល់ពេលនេះ លោក ស៊ិន ... Read More »

ពលរដ្ឋ៣នាក់ក្នុងចំណោមជាង២០០នាក់ តវ៉ារឿងក្រុមហ៊ុន ឡេង ជីង បូមខ្សាច់បាក់ច្រាំងនិងផ្ទះធ្លាក់ចូលទន្លេបាសាក់ ត្រូវព្រះរាជអាជ្ញាខេត្តកណ្ដាល កោះហៅចូលបំភ្លឺ

ខេត្តកណ្ដាល៖ ពលរដ្ឋ៣នាក់ក្នុងចំណោមជាង២០០នាក់ ដែលតវ៉ាទាមទារឲ្យក្រុមហ៊ុន ឡេង ជីង បញ្ឈប់ការបូមខ្សាច់លុបបឹងយកទៅសង់ផ្ទះល្វែងសម្រាប់លក់ឲ្យមន្ត្រីរាជការ បន្ទាប់ពីមានការបាក់ច្រាំងនិងផ្ទះពលរដ្ឋធ្លាក់ចូលទន្លេបាសាក់នៅក្នុងស្រុកស្អាង នោះ ឥឡូវនេះ ត្រូវបានលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្តាល កោះហៅចូលបំភ្លឺជាបន្តបន្ទាប់ ។ ... Read More »

ជិះម៉ូតូទាក់ដៃចង្កូតគ្នារេទៅបុកថ្មើរជើងជើងរបួសធ្ងន់៥នាក់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស ស្រ្តី៥នាក់បានរងរបួសធ្ងន់ដូចគ្នា ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតគ្នា រួចរេបន្តទៅបុកអ្នកកំពុងថ្មើរជើងម្នាក់ទៀត ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នានៅលើកំណាត់ផ្លូវកៅស៊ូ តាមបណ្ដោយមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងលិច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទាក់ដៃចង្កូតគ្នាខាងលើ បណ្ដាលឲ្យបុកបន្តថ្មើរជើងដួលរដូករណែល ៥នាក់ នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១១ ... Read More »

ក្មេងស្រីវ័យ១៤ឆ្នាំសម្រេចចិត្តរត់ចេញពីផ្ទះបន្សល់ទុកអក្ខរា១ច្បាប់ជូនជ្រាប

ខេត្តកណ្តាល: បុរស់ម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការនគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧បន្ទាប់ពីបាត់កូនស្រីវ័យ១៤ឆ្នាំពីផ្ទះកាលពីវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃដដែលនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ក្មេងស្រីដែលសម្រេចរត់ចេញពីផ្ទះនោះឈ្មោះឡ ច ន អាយុ១៤ឆ្នាំនៅភូមិឃុញកើតហេតុខាងលើ។យោងតាមពាក្យបណ្តឹងរបស់ឈ្មោះឡាយ ម៉េងអៀង អាយុ៤៧ឆ្នាំដែលត្រូវជាឱពុកក្មេងស្រីខាងបានបញ្ជាក់ថានៅវេលាម៉ោងកើតហេតុខាងលើកូនស្រីរបស់គាត់បានរត់ចេញពីផ្ទះដោយបានបន្សល់ទុកលិខិត១ច្បាប់តែលោកមិនបានបញ្ជាក់ខ្លឹមសារនៅក្នុងសាលិខិតនោះទេគឺគ្រាន់តែសំណូមពរអោយសម្ថកិច្ចជួយរកកូនស្រីគាត់ផង។ តែបើតាមសាច់ញាតិអះអាងលិខិត១ច្បាប់នោះបានបញ្ជាក់ប្រាប់ឱពុកម្តាយថា(កូនមានវិប្បត្តិផ្លូវចិត្តមិនអាចដោះស្រាយបានទើបសម្រេចចិត្តចាកចេញ)៕ ស្អាងជ័យ   Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់សាធារណៈប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីជជែកដោះស្រាយបញ្ហាព្រំដែន ជាមួយនឹងលោកនាយករដ្ឋមន្រ្តីឡាវ ថោងលន់ ស៊ីស៊ូលីត នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីឡាវនោះ ... Read More »

គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ចុះទៅបិទអាជីវរកម្ម ទីតាំងហ្គែម បាញ់ត្រីមួយកន្លែងដែលពុំមានច្បាប់

ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត អភិបាល រងខណ្ឌចំការមននិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងណេតមួយកន្លែងសង្ស័យបើកទូហ្គេមបាញ់ត្រីដោយខុសច្បាប់ ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែសីហា ... Read More »

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខ គ្មានវិធានការទាល់តែសោះ ករណីបង្ក្រាបទីតាំងអ៉ីនធើណេតបង្កប់ ល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ ៖ ទីតាំងអ៉ីនធើណេត២៤ម៉ោងលើ២៤ម៉ោងជាច្រើនកន្លែង នៅបន្តធ្វើអាជីវកម្មដោយទូលំទូលាយ ក្រោម ក្រសែភ្នែកសមត្ថកិច្ច អាជ្ញាធរ ខណ្ឌសែនសុខនេះតែម្តង ។ ទីតាំងអ៉ីនធើណេតសុទ្ធតែបង្កប់នូវល្បែងស៊ីសងប្រភេទហ្គេម ករណីភ្នាល់បាល់ និងការឡាយល្បែងស៊ីសងគ្រប់ ប្រភេទចេញពីកាស៊ីណូ ។​ ជាក់ស្តែងបទល្មើសបនល្បែងស៊ីសងបែបនេះ ក៏ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ... Read More »

ទៅសុំសាកថ្មទូរស័ព្ទផ្ទះគេ ដូចទៅឲ្យចាប់រំលោភ

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់គ្រួសារនារីរងគ្រោះចោទប្រកាន់ថា បានរំលោភសេពសន្ថវៈ បានសម្រេចកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈកូនស្រីគាត់យកទូរស័ព្ទឲ្យជនសង្ស័យដាក់សាកថ្ម។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងពីក្រុមគ្រួសារនារីរងគ្រោះសមត្ថកិច្ចស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍ឃុំឃាត់ខ្លួនបញ្ជូនមកនគរបាលប៉ុស្តិ៍ដើម្បីសាកសួរ។ ... Read More »

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មានអំពីទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា ទៅកាន់ប្រទេសឡាវ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មានអំពីទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី្កនៃកម្ពុជា ទៅកាន់ប្រទេសឡាវ Read More »

ក្រឡាប់រ៉ឺម៉កដឹកកម្មករ របួសធ្ងន់ស្រាល២៨នាក់នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ រ៉ឺម៉កដឹកកម្មករ កម្មការនីមួយគ្រឿង បានបើកធ្លាក់ផ្លូវ និងបានជ្រុលទៅបុកដើមឈើ រហូតដល់ក្រឡាប់ក្នុងពេលដែលចៀសនិងរថយន្តដឹកកម្មករដែលបណ្តាលឲ្យកម្មករ កម្មការនីប្រមាណជា២៨នាក់បានរងរបួសធ្ងន់និស្រាល ក្នុងចំណោមកម្មករ កម្មការនីដែលជិះនៅលើរ៉ឺម៉កប្រមាណជា៤០នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី១១ខែសសីហា ឆ្នាំ២០១៧ត្រង់ចំណុចភូមិទួលពង្រឃុំស្វាយស្រុកសាមគ្គឺមានជយ័ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យទាំង២នាក់ ពាក់ពន្ធ័ក្នុងករណីឃាតកម្ម (រំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ)

ខេត្តស្វាយរៀងៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះជនសង្ស័យទាំងពីរ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនសស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនចេញពីសាលាដំបូងខេត្តស្វាយរៀង រួចនាំចូលពន្ធនាគារខេត្តស្វាយរៀង ខណៈដែលតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នដើម្បីរង់ចាំពេលសវនាការជំនុំជម្រះនាពេលឆាប់ៗ ខាងមុខពាក់ពន្ធ័ក្នុងករណីឃាតកម្ម (រំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ) ។ គួររំលឹកឡើងវិញថា លោកឧត្តមសេនីយ៍ទោ ... Read More »

លោក ពេជ្រ កែវមុនី ចុះបិទកន្លែងលេងល្បែងហ្គេមបាញ់ត្រីដុះស្លែក្បែរទីលានចាក់សំរាមចាស់

ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌ បានមានប្រសាសន៍ឲ្យដឹងថា ៖ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ គឺជាដើមចមតែមួយគត់ នៃការបំផ្លិតបំផ្លាញធនធានមនុស្ស ... Read More »

ឱនដងទឹកក្នុងធុងរអិលជើងដាំក្បាលចូលក្នុងធុងឈ្លក់ទឹកស្លាប់គ្មានអ្នកដឹង

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានឈ្លក់ទឹកស្លាប់ ដោយគ្មានអ្នកដឹង បន្ទាបពីជនរងគ្រោះបានឱនដងទឹកក្នុងធុងហើយផុតជើងបណ្តាលដាំក្បាលចូលក្នុង ឈ្លក់ទឹករហូតដល់ស្លាប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅផ្សារឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ... Read More »

បើកលឿនមិនប្រយ័ត្នវ៉ាក់ជាមួយគោដូលរបួសខ្ទេចមុខមើលលែងយល់

ខេត្តតាកែវ៖ យុវជនម្នាក់បានរងរបួសខ្មេចមុខស្ទើរតែមើលលែងយល់ ខណៈអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីយុវជនទាំង ២ នាក់បានបើកម៉ូតូបោះពួយយ៉ាងលឿន ក៏វ៉ាក់និងគោដើរឆ្លងថ្នល់ ក៏គេចបណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៧នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១២៩ នៅក្នុងភូមិកំពង់ជ្រៃ ... Read More »

រថយន្តក្រុមហ៊ុនសាប៊ូ(Lix)ដឹកសាប៊ូដាក់ម៉ូយឆ្លងប្រព័ន្ធអគ្គីសនីឆាបឆេះ តែអ្នកដំណើរប្រាប់ពន្លត់ទាន់

ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុនសាប៊ូ (Lix) កំពុងតែដឹកទំនិញដាក់ម៉ូយ ក៏ឆ្ឆងចរន្តភ្លើងឆាបឆេះ តែមានអ្នកដំណើរឃើញទាន់ស្រែកប្រាប់ តៃកុង ភ្លាមនោះតៃកុងឈប់ចុះពន្លត់ទាន់ពេល កាលពីម៉ោងជាង១១ថ្ងៃព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវភ្លោះជ្រោយចង្វា ខាងមុខវិទ្យាល័យសម្តេចជា សុីមជ្រោយចង្វា ... Read More »

ឆេះស្ថានីយប្រេងឥន្ធនៈLHR មួយកន្លែងកណ្តាលក្រុងបាត់ដំបង បណ្តាលឲ្យមេការស្ថានីយប្រេងម្នាក់ដួលសន្លប់ពុលផ្សែង

ខេត្តបាត់ដំបង ៖ ស្ថានីយប្រេងឥន្ធនៈLHRមួយកន្លែង នៅចំកណ្តាលទីក្រុងបាត់ដំបង បានរងការឆាបឆេះ ដោយអគ្គីភ័យកើតឡើងបង្កឲ្យមានកាភ្ញាក់ផ្អើលឆោប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង អគ្គីភ័យនោះ បណ្តាលឲ្យមេការម្នាក់បំរើការងារក្នុងស្ថានីយប្រេងឥន្ធនៈ បានរងការដួលសន្លប់ដោយពុលផ្សែងភ្លើង គ្រាដែលមេការូបនោះរត់ចូលបិទប្រព័ន្ធចែកចាយប្រេងនិងបិទប្រព័ន្ធភ្លើងនៅក្នុងកាប៊ីនដែលកំពុងឆ្លងរងការរាលដាលឆាបឆេះទៅហើយនោះ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១០និង ៤៥ នាទី ព្រឹកថ្ងៃទី ... Read More »

នាងជំងឺសសៃប្រសាទបែកថ្នាំកាប់ប្រហារឪពុក១៨កាំបិតស្លាប់ត្រូវសាច់ញាតិដាក់ច្រវាក់បោះបង់ចោលនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ ស្រ្តីសសៃប្រសាទបែកថ្នាំ វ័យ២៥ឆ្នាំម្នាក់ បានកាប់ប្រហារឪពុកអាយុ៧៣ឆ្នាំ១៨ កាំបិតឈាមហូស្រោចធរនី គឺកាប់ចំជើងដៃដងខ្លួននិងក្បាលបណ្តាលឲ្យរងបួសធ្ងន់ធ្ងរដេកសន្លប់នៅក្នុងថ្លុកឈាមគួរឲ្យសង្វេក ហើយបានក្រុមគ្រួសារដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ក៏ប៉ុន្តែដោយមុខរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានហើយបានស្លាប់នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ សីហា ២០១៧ នៅក្នុងមន្ទីរពេទ្យ នោះពេលនេះត្រូវសាច់ញាតិ ចាប់ដាក់ច្រវាក់ ជើងនិងដៃម្ខាងនៅជាប់សរសរលើគ្រែក្រោមផ្ទះម្នាក់ឯង ហើយបានបោះបង់ចោលឈប់មើលថែ ... Read More »

ប៉ូលិសឃាត់ខ្លួនស្ត្រី៤នាក់លេងល្បែងស៊ីសង ភ្លេចបាយភ្លេចទឹកភ្លេចផ្ទះសម្បែង

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាបអ្នកលេងល្បែងស៊ីសងដោយលួចលាក់មួយកន្លែង ឃាត់ខ្លួនស្ត្រី៤នាក់ ជាមួយនិងប៊ៀរ២ហ៊ូរ ព្រមទាំងលុយកាក់ជាច្រើនទៀត កាលពីម៉ោង៤ល្ងាចល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅភូមិធុងកៅស៊ូរ សង្កាត់ភ្នំពេញថ្មី ។ ប៉ូលិសបានឲ្យដឹងថា ក្រុមស្ត្រីញៀនល្បែងទាំង៤នាក់ខាងលើនោះមាន ឈ្មោះ១/ឈ្មោះ ... Read More »

គ្រាន់តែគេបើករថយន្តជែងម៉ូតូខ្លួន ខឹងយកដុំថ្មតាមគុបកញ្ចក់រថយយន្តគេពីក្រោយ ប៉ូលិសចាប់វាយខ្នោះ

ភ្នំពេញ៖ យុវជនឈាមរាវពីរនាក់ចិត្តខ្លាំង ខឹងគេបើករថយន្តជែងទៅមុខម៉ូតូរបស់ខ្លួន ក៏រើសយកដុំថ្មជិះតាមទៅគុបកញ្ចក់រថយន្តពីក្រោយបណ្តាលឲ្យបែក ហើយក៏ត្រូវប៉ូលិសតាមចាប់បានវាយខ្នោះ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប៉ូលិសបានប្រាប់ថា យុវជនបង្ករមានគ្នាពីរនាក់ ... Read More »

អាជ្ញាធរច្បារអំពៅយកទ្រឹស្តី ” ឈ្នះសង្គ្រាមមិនបាច់ប្រើទ័ព ” មកអនុវត្តក្នុងការរៀបចំសណ្តាប់ធ្នាប់

ភ្នំពេញៈ ល្បះមួយឃ្លាមានន័យថា ” រួមគ្នាដើម្បីមូលដ្ឋានខណ្ឌយើងមានសណ្តាប់ធ្នាប់ល្អនិងបរិស្ថានល្អ ” នេះជាទស្សនៈថ្មីដែលអាជ្ញាខណ្ឌច្បារអំពៅលើកជាប្រធានបទយកមកអនុវត្តជាប្រចាំដើម្បីធ្វើអោយមូលដ្ឋានខណ្ឌមានសណ្តាប់ធ្នាប់ល្អនិងបរិស្ថានល្អ ។ ក្នុងយុទ្ធនាការនេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានប្រើយុទ្ធសាស្ត្រ “ឈ្នះសង្គ្រាមដោយមិនបាច់ប្រើទ័ព” ។ ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងយោងស្មារតីនៃកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ នៅចំនុចមុខផ្សារច្បារអំពៅ និងបេនឡាន នៅពេលព្រឹកថ្ងៃទី១១ ... Read More »

កម្លាំងចម្រុះត្រួតពិនិត្យបទល្មើសឃាត់ម៉ូតូខុសបច្ចេកទេស ១០គ្រឿង និងមុខសញ្ញាប្រើប្រាស​ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ២នាក់

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះក្រុងពោធិ៍សាត់ប្រមាណ ៤០នាក់ ដាក់គោលដៅត្រួតពិនិត្យបទល្មើសពាក់ព័ន្ធ ក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួន ក្នុងនោះកម្លាំងឃាត់ម៉ូតូប្រើប្រាស់ល្បឿនលឿន និងខុសបច្ចេកទេសផ្សេងៗបានចំនួន ១០គ្រឿង ព្រមទាំងឃាត់ខ្លួនមុខសញ្ញាប្រើប្រាស​​ចែកចាយដោយខុសច្បាប់នូវសាធាតុញៀនចំនួន ២នាក់ផងដែរ។ ប្រតិបត្តិការខាងលើចាប់ផ្តើមធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ... Read More »

បង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នាឃាត់ខ្លួនមនុស្ស៤នាក់ ចាប់យកវត្ថុតាងសង្ស័យថ្នាំញៀន៨កញ្ចប់

ខេត្តព្រះសីហនុ៖ លោក​វរសេនីយ៍ត្រី​សួស​ ​សីលា​ នាយ​ការិយាល័យ​​នគរបាល​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា៖ មុខ​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រឿង​ញៀន​ចំនួន​ពីរ​ករណី​ផ្សេង​ៗ​ គ្នា​ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ និង​ ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ចាប់​បាន​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​។ ករណី​ទី១: នៅ​វេលា​ម៉ោង​១​យប់​ ថ្ងៃទី​៩ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសការចូលកាន់តំណែងរបស់ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងការប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សារាជបណ្ឌិតកម្ពុជាមួយចំនួនទៀត ... Read More »

ស្ថានតំណាងកម្ពុជានៅសិង្ហបុរី និងវៀតណាមអន្តរាគមន៍ជួយពលរដ្ឋខ្មែរ២នាក់

ស្ថានតំណាងកម្ពុជានៅសិង្ហបុរី និងវៀតណាមអន្តរាគមន៍ជួយពលរដ្ឋខ្មែរ២នាក់  Read More »