ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជនបែកថ្នាំដុតបំផ្លាញផ្ទះម្តាយខ្លួនឯងឥឡូវប៉ូលីសចាប់បានហើយ ក្រោយរត់គេចខ្លួនបានជាង៣ម៉ោង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយក្រុមគ្រួសារជនរងគ្រោះបានតាមរកចាប់ខ្លួនជនអ្នកលួចដុតបំផ្លាញផ្ទះម្តាយបង្កើតរបស់ខ្លួនឯងបានហើយ បន្ទាប់ពីបង្កររួចនិងរត់គេចខ្លួនបានរយៈពេលប្រហែលជាង៣ម៉ោងរួចមក កាលពីល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិច្រេសក្នុងសង្កាត់គោកឃ្លាង ។ ការចាប់ខ្លួនជនបង្ករធ្វើឡើងតាមការប្តឹងពីស្រ្តី ឈ្មោះ មាស សុខន អាយុ៥៨ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនជាប់ចោទឈ្មោះ ... Read More »

ខណ្ឌសែនសុខបង្ក្រាបអ្នកញៀនល្បែងបៀរមួយសំបុកឃាត់មនុស្ស៧នាក់ម៉ូតូជាច្រើនគ្រឿង

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែង មួយសំបុក រួមទាំងវត្ថុតាង មួយចំនួន ត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ និងនគរបាលប៉ុស្តិ៍ទឹកថ្លា ចុះបង្ក្រាប ដើម្បីចាត់ការតាមនីតិវិធី ។ ករណីចុះបង្ក្រាបក្រុមអ្នកញៀនល្បែងបៀរទាំងនេះ ធ្វើឡើង កាលពីវេលាម៉ោង ... Read More »

លោកកើត សុធា អភិបាលខេត្តប៉ៃលិនបានបើកមហោស្រពសិល្បៈប្រឡងមុខ អាហារខ្មែរលើកទី១ សម្រាប់ឆ្នាំ ២០១៧នៅសាលាខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៧ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកមហោស្រពសិល្បៈ ដណ្តាំស្លម្ហូបអាហារខ្មែរលើកទី១ សម្រាប់ឆ្នាំ ២០១៧ ដោយប្រកួតប្រជែងលើវិញ្ញាសារ សម្លរកកូរត្នោត ... Read More »

ក្លាយជាមន្ទិលសង្ស័យ ពេលសាលក្រមរឿងក្តីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ ជាមេខ្លោង ពន្យារពេលប្រកាសជិត៣ខែ ពុំទាន់សម្រេច

ភ្នំពេញ៖ស្ទើរក្លាយជាមន្ទិលសង្ស័យគ្រប់មជ្ឈដ្ឋានទៅហើយ នៅពេលសាលក្រមរឿងក្ដីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ សេដ្ឋីស្តុកស្តម្ភនៅកម្ពុជា ពន្យារពេលជិត៣ខែហើយ ពុំទាន់សម្រេច ។ អ្នកច្បាប់មួយរូប អះអាងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ ដែលពន្យារពេលប្រកាសសាលក្រម ... Read More »

កាលពីថ្ងៃត្រង់ម៉ោង១២មុននេះ លោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីផលិតគ្រឿងញៀនកាលពីឆ្នាំ២០១២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សារឿន បានថ្លែងប្រាប់ព័ត៍មានក្នុងស្រុកនៅមុននេះបន្តិចឲ្យដឹងថា លោក ញឹក ប៊ុនឆៃ អតីតៈឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០១២ នៅស្រុកភ្នំស្រួច ... Read More »

សមត្ថកិច្ចបញ្ជូនស្ត្រីម្នាក់មកតុលាការករណីចេញសែកគ្មានទឹកប្រាក់ជាង៤លានដុល្លារ អមដំណើរដោយមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្ត្រីជាពាណិជ្ជករម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចេញសែកគ្មានទឹកប្រាក់ជាង៤លានដុល្លារអាមេរិក បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០២ខែសីហា ដើម្បីចាត់ការតាមច្បាប់។ ប៉ុន្តែអ្វីជាការកត់សម្គាល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មកអែបជាប់នឹងស្ត្រីរូបនេះរហូត ពោលគឺមិនដឹងថាជួយខាងភាគីដើមបណ្តឹងឬក៏ស្ត្រីរូបនេះទេ។ ... Read More »

ពលរដ្ឋ១៧គ្រួសារមកឈរ នៅមុខសាលាខេត្តស្ទឹងត្រែង សុំឲ្យលោកអភិបាលខេត្ត ជួយពន្លឿននិងជួយដោះស្រាយ បញ្ហាទំនាសដីធ្លី ជាមួយអ្នកស្រី​ងិន សារី ជិត៣ឆ្នាំហើយ ឥឡូវត្រូវបាន លោកសែន ពុទ្ធី ដែលជាជំនួយការរងលេខារដ្ឋបាលសាលាខេត្តបានចេញមកសំរួលនិងសន្យាដល់ពួគគាត់ ជំនួសលោកអភិបាលខេត្តទៅវិញ

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋដែលមានចំនួន១៧បានមកស្នើសំុនៅមុខសាលាខេត្តដើម្បីឱ្យលោកអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន ជួយដោះស្រាយឱ្យពីបញ្ហាទំនាស់ដីធ្លីជាមួយអ្នកស្រីងិនសារីដែលមានរយៈពេលជិត៣ឆ្នាំមកហើយពំទាន់មានដំណោះស្រាយណាមួយនៅឡើយទេ ហើយក៍មានការភ្ញាក់ផ្អើលដល់ មន្ត្រីរាជការបានចុះមករារាំងមិនឱ្យប្រជាពលរដ្ឋចូលទៅជួបលោកអភិបាលខេត្តនោះឡើយនឹងអ្នកសារព៍ត៌មានយើងផងដែរ រួចហើយក៏ឃើញមាន ខាងជំនួយការរងលេខារដ្ឋបាលសាលាខេត្តមានគ្នា២នាក់ចុះមកជួបពួកគាត់ដើម្បីសម្របសម្រួល រួចបានកត់ឈ្មោះអ្នកដែលពាក់ព័ន្ធមានជំនាស់ដីធ្លីជាមួយអ្នកស្រីងិន សារី ហ្នឹង រួចយករឿងនេះទៅជំម្រាបជូនដល់លោកអភិបាលខេត្ត យ៉ាងយូមួយសប្តាហ៍ទៀត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ​ កីឡាការិនី មុនចេញទៅ ប្រកួតកីឡា SEA Games លើកទី ២៩ នៅ Malaysia

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA ... Read More »

រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងនៅស្តុបទួលទំពូងរបួសធ្ងន់ស្រាល៥នាក់

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងរវាងរថយន្តហាយឡែនឌ័រ និងរថយន្តក្រឡុកសុីម៉ង់ត៍ដែលបើកលឿនដូចគ្នាហើយបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តហាយឡែនឌ័រ និងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាល៥នាក់បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តសាំមុយចេញមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៤៣២ កែងផ្លូវលេខ១៦៣ ... Read More »

រថយន្តឡិចស៊ីសRX300ប៉ះជាមួយម៉ូតូស្គូពីឆ្លងផ្លូវបណ្តាលឲ្យម្តាយកូន២នាក់រងរបួសធ្ងន់ ស្រាល

ភ្នំពេញ៖ រថយន្តម៉ាក ឡិចស៊ីស RX300មួយគ្រឿង បើកបរដោយបុរសម្នាក់មិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូស្គូពីមួយគ្រឿងជិះគ្នាពីរនាក់ម្តាយនិងកូនបើកបរផ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ និងស្រាលពីរនាក់។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះ បានកើតឡើងកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុកែងផ្លូវលំនៅក្នុងក្រុមហ៊ុន(OCIC) ស្ថិតនៅក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ... Read More »

វត្តមានអាកាសចរណ៍ដឹកទំនិញអន្តរជាតិកាន់តែច្រើនសម្លឹងឃើញទីផ្សារនាំចេញរបស់កម្ពុជា

ភ្នំពេញ៖ ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ ក្នុងប្រទេសកម្ពុជានឹងជម្រុញឲ្យមានសន្ទុះនៃកំណើន ការនាំចេញតាមអាកាស ខណៈពេលដែលការនាំចេញសរុបនៃប្រទេសនេះមាន៨០ភាគរយគឺជាផលិតផលកាត់ដេរ។ យោងតាមការឲ្យដឹងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជាមើលឃើញការរីកលូតលាត់ជាខ្លាំងនៃ ការនាំចេញតាមអាកាសដល់ទៅ ៣៤ភាគរយ ក្នុងពាក់កណ្តាលឆ្នាំ២០១៧។ លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនកម្ពុជា អ៊ែរផត ... Read More »

ជិតមួយឆ្នាំហើយ ប៉ែន ចំរ៉ុង នៅមិនទាន់បានជួបមុខកូនស្រីដ៏ស្រស់ស្អាតនៅឡើយ

ភ្នំពេញ៖ ធ្មេចបើកៗកូនស្រីដែលជាតំណក់ឈាមរួមគ្នារវាងភិន សុដាលីស និងប៉ែន ចំរ៉ុង ពេលនេះមានវ័យជិត១ខួបហើយ។ រហូតមកដល់ពេលនេះប៉ែន ចំរ៉ុងមិនទាន់មានឱកាសមើលមុខកូនផ្ទាល់បានម្តងនៅឡើយចាប់តាំងពីនាងបើកភ្នែកឃើញពន្លឺថ្ងៃមក។ កាលពីអំឡុងខែតុលាឆ្នាំ២០១៦តារាសម្តែង ភិន សុដាលីសបានសម្រាលកូនស្រី ដោយមិនមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុង។ ... Read More »

ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះលើកនេះ គឺគ្មានគ្រឿងញៀនឆ្លងកាត់ទេនៅខណ្ឌដង្កោ

ភ្នំពេញ៖ ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នងមូលដ្ឋានខណ្ឌដង្កោ ធ្វើឡើងជារៀងរាល់សប្តាហ៍គឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ។ ដោយឡែកការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នុងខែកក្កដា ឆ្នាំ២០១៧ សង្កេតឃើញថា ពុំមានបទល្មើសគ្រឿងញៀនឆ្លងកាត់នោះ បានន័យថា គឺមានការថមថយចុះ។ នេះបើការអះអាងពីមន្ត្រីដឹកនាំគោលដៅរបស់សាលាខណ្ឌដង្កោកាលពីយប់ថ្ងៃទី២ ខែសីហានេះ។ លោក ម៉ក់ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកស្អាងចាប់ខ្លួន

ខេត្តកណ្តាល: មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្រ្កាបចាប់ខ្លួនកាលពីវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ សថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១ ... Read More »

ក្របួចអ្នកជួញដូរម្នាក់ រឹបអូសថ្នាំញៀន១កញ្ចប់ធំ និង៣កញ្ចប់តូច

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសបានថ្នាំញៀន១កញ្ចប់ធំ និង៣កញ្ចប់តូច គ្រាដែលជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរ នៅតាមផ្លូវ និងតាមផ្ទះ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិ៥ ក្នុងក្រុម១ ភូមិ«ឃ» សង្កាត់ច្រាំងចំរេះ២ ... Read More »

បង្រ្កាបបទល្មើសនេសាទ និងអប់រំប្រជានេសាទនារដូវបិទនេសាទ

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ ស្នាក់ការសន្តិសុខ B.5 ចូលរួមការពារ និងបង្រ្កាបបទល្មើសនេសាទ រួមទាំងបានអប់រំដល់ប្រជានេសាទនារដូវបិទនេសាទ ជាមួយកម្លាំងចំរុះខេត្តពោធិ៍សាត់។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបឹងទន្លេសាប ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ... Read More »

សំណុំរឿងស៊ីឈ្នួលឲ្យពពោះជំនួស ៖ តុលាការផ្តន្ទាទោសជនជាប់ចោទ៣នាក់ ក្នុងម្នាក់១ឆ្នាំកន្លះ

ភ្នំពេញ៖ ជនជាប់ចោទ៣នាក់ ក្នុងនោះមានស្ត្រីអូស្ត្រាលីម្នាក់ ពាក់ព័ន្ធករណីអំពើជាអន្តរការី នៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពពោះបង្កើតកូនជំនួស និង ផ្តល់ឯកសារដោយទុច្ចរិត នៅព្រឹកថ្ងៃទី០៣ ខែសីហា នេះ ត្រូវបានលោកស្រី ស៊ ... Read More »

ជិតដល់ថ្ងៃរៀបការទៅដេកជាមួយសង្សារៗរឹតកសម្លាប់ប្លន់យកម៉ូតូ និងលុយនៅក្នុងផ្ទះសំណាក់មុនីកា

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានអ្នកបោសសំអាតផ្ទះសំណាក់មុនីកា ប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះសំណាក់យីហោមុនីកា ផ្ទះលេខ253J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ... Read More »

ថវិកាជាតិជិតមួយម៉ឺនលានរៀលក្នុងមួយឆ្នាំ ត្រូវបានលោកហេង វុទ្ធី នាយកទីចាត់ការផែនការវិយោគសាលាខេត្តតាកែវប្រើប្រាស់ដោយគ្មានតម្លាភាព

ខេត្តតាកែវ៖ ក្នុងមួយឆ្នាំៗថវិកាជាតិជិតមួយម៉ឺនលានរៀល ត្រូវបានទម្លាក់ចូលសាលាខេត្តតាកែវ ដើម្បីយកមកប្រើប្រាស់ក្នុងផែនការវិនិយោគមូលនិធិ ឃុំ សង្កាត់ដោយគ្មានតម្លាភាព ដែលមានការសង្ស័យពាក់ព័ន្ធអំពើពុករលួយជាប្រព័ន្ធ។ តាមសេចក្ដីរាយការពីក្រុមហ៊ុនចំនួន២ដែលកំពុងបានគម្រោងលើការវិនិយោគតាម ឃុំ-សង្កាត់ច្រើនជាងគេ បានឲ្យដឹងថា នៅក្នុងខេត្តតាកែវមាន ឃុំ-សង្កាត់ ចំនួន ១០០ ហើយថវិកាដែល ... Read More »

ជនសង្ស័យ៨នាក់ត្រូវបានឃាត់ខ្លួនរួមជាមួយថ្នាំញៀន១៣កញ្ចប់

ខេត្តតាកែវ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៨ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤ ស្ថិតនៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់នគរបាលស្រុកត្រាំកក់បានឲ្យបង្ហាញថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាងស្នងការនគរបាលខេត្ត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករកីឡាការិនី មុនចេញទៅ ប្រកួតកីឡា SEA Games លើកទី ២៩ នៅ Malaysia

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន ២៧៤នាក់ ... Read More »

រណ្តៅបូមខ្សាច់អត់ច្បាប់២កន្លែងឋិតនៅភូមិព្រៃក្រាំង ឃុំនិព្វាន ស្រុកគងពិសីកំពុងដំណើរការយ៉ាងសកម្ម

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋច្រើនគ្រួសារនៅភូមិព្រៃក្រាំង ឃុំនិព្វាន ស្រុកគងពិសី បាននិយាយត្អួញត្អែរប្រាប់អ្នកយកព័ត៌មានថា មានរណ្តៅបូមខ្សាច់២កន្លែងបានបូមខ្សាច់យ៉ាងអនាធិបតេយ្យ ហើយរថយន្តដឹកខ្សាច់វិញមិនគ្របឲ្យបានត្រឹមត្រូវធ្វើឲ្យធ្លាក់ខ្សាច់ទៅលើផ្លូវថ្នល់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលពួកគាត់ធ្វើដំណើរនៅលើផ្លូវថ្នល់មានការហុយចូលភ្នែក និងប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសងខាង។ នៅក្នុងរណ្តៅបូមខ្សាច់ខាងលើនេះ អ្នកយកព័ត៌មាននគរវត្តបានសុំការបំភ្លឺពីមេការបូមខ្សាច់ម្នាក់គាត់បាននិយាយប្រាប់ថា គាត់មិនដឹងទេមានច្បាប់អត់ច្បាប់ទាល់តែចាំជួបថៅកែគាត់សិន ហើយនៅពេលនោះអ្នកយកព័ត៌មានយើងបានសុំលេខទូរស័ព្ទថៅកែនោះតែមេការមិនឲ្យ។ ក្នុងរឿងនេះអ្នកយកព័ត៌មាននគរវត្តមិន អាចសុំការបំភ្លឺពីលោកអភិបាលស្រុកគងពិសីបានទេ ... Read More »

សាលាដំបូងខេត្តតាកែវឃុំជនដែលបង្ហោះហ្វេសប៊ុករឿងចាប់ក្មេងវះយកគ្រឿងក្នុង

ខេត្តតាកែវ៖ អ្នកនាំពាកយសាលាដំបូងខេត្តតាកែវ លោក ផាន់ សុភ័ក្រ បានអះអាងប្រាប់អ្នកកាសែតថា ជនដែលបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាមានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុងនៅខេត្តតាកែវត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនហើយដោយចៅក្រម ម៉ែន រដ្ឋា ។ លោក ផាន់ សុភ័ក្រ បានបន្តថា តំណាង ... Read More »

នគរបាលបង្ក្រាបក្រុមចោរឆក់ដ៏សកម្ម៤នាក់នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុបង្ក្រាបឃាត់ខ្លួនបាន និងដាក់បង្ហាញមុខក្រុមចោរឆក់ដែលតែងតែធ្វើសកម្មភាពឆក់កាបូបស្ពាយទូរស័ព្ទ និងសម្ភារផ្សេងៗយ៉ាងសកម្មពីប្រជាពល រដ្ឋតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ចំនួន៤នាក់ក្នុងចំណោមបក្ខពួក៥នាក់រួមទាំងដកហូតវត្ថុតាងម៉ូតូ២គ្រឿង ។ ជនសង្ស័យទាំងនេះត្រូវបានបង្ហាញមុខ ជាសាធារណៈនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមុនបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ ។ លោក ... Read More »

ប្រធានមន្ទីររៀបចំដែនដីរាជធានីទទួលស្គាល់ថា សំណង់របស់ថៅកែ X2 ពិតជាសង់ល្មើសច្បាប់មែន

ភ្នំពេញ៖ មន្ត្រីជំនាញមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញបានទទួលស្គាល់ថា សំណង់អគារដ៏ធំមួយស្ថិតនៅតាមផ្លូវលេខ២២២ កែងផ្លូវលេខ៥៥ ដែលកំពុងដំណើរការសាងសង់ជារៀងរាល់ថ្ងៃនេះគឺពិតជាបាន រំលោភច្បាប់ និងចចេសមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ចជំនាញភូមិបាលឡើយ ។ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំ ដែនដី ... Read More »

ប្រពន្ធស្រោចទឹកអាស៊ីតលើប្តីដោយសារខឹងឲ្យតែស្រវឹងប្រើហិង្សាញឹកញាប់ពេក

ខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ប្រហែលខឹងដល់ក បានយកទឹកអាស៊ីតស្រោចលើប្តីបណ្តាលឲ្យរងរបួសរលាកពេញខ្លួន ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅភូមិទួលសង្កែ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ ។ លោក អោម ... Read More »

ថយរថយន្តកុងតឺន័រមិនប្រយត្ន័បុកនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យគៀបជាប់បុរសម្នាក់ក្នុងកាប៊ីនស្លាប់ពេលបញ្ជូនមកមន្ទីពេទ្យ

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈដែលត្រូវបុរសជនជាតិវៀតណាម បើករថយន្តមិនប្រយត្ន័ ថយក្រោយបុក និងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យគៀបជាប់កាប៊ីនយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងការដ្ឋានរបស់ក្រុមសូឡា ស្ថិតក្នុងភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

លោក អូស្មាន ហាស្សាន់៖ ម៉ាឡេស៊ីគ្រោងបោះទុនវិនិ យោគ បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឥស្លាមនៅ កម្ពុជា (CITC) ទឹកប្រាក់២៥០លានដុល្លារ អាមេរិក

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភួអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ដោយប្រទេសកម្ពុជាមានសុខ សន្តិភាព ស្ថេរភាព និង កំណើនសេដ្ឋកិច្ច៧ភាគរយ ដែល ពិភពលោកទទួលស្គាល់នោះ គឺបាននិងកំពុងតែផ្តល់ចំណាប់អារម្មណ៍ជាខ្លាំងដល់វិនិយោគិនបរទេស ដែលចង់មក ... Read More »

ឆេះផ្ទះអស់មួយខ្នងសង្ស័យកូនប្រុសស្រវឹងថ្នាំញៀនលួចដុតរួចគេចខ្លួនបាត់

ភ្នំពេញៈ លំនៅឋានមួយខ្នង សង់អំពីថ្មក្រោមឈើលើ បានរងការឆាបឆេះខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់គោឃ្លាង ខណ្ឌសែនសុខ ដែលគ្រោះមហន្តរាយនេះត្រូវបានម្ចាស់ផ្ទះសង្ស័យកូនចៅរបស់ខ្លួនលួចដុតថោយសារស្រវឹងថ្នាំញៀន។ ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យខាងលើឈ្មោះ ឆាយ សុធា ភេទស្រី ... Read More »

ឧត្តមសេនីយ៍ឯក ហុង វិណុល ចុះផ្សព្វផ្សាយពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត

ខេត្តកំពតៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកាងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហុង វិណុល ... Read More »