ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងផ្ទះលក់អីវ៉ាន់យីហោ( ហួរ លីណា)លួចចែកចាយគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ (ស្រីម្នាក់)រួមនិងថ្នាំញៀនចំនួន៨កញ្ចប់តូច ព្រមសំភារៈមួយចំនួន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងលក់អីវ៉ាន់ចាប់ហួយយីហោ( ហួរ លីណា)ដែលលួចបង្កប់ចែកចាយគ្រឿងញៀន ។ ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះលេខ៣០ ភូមិ៥ ... Read More »

រយះពេលពីរថ្ងៃដើមសប្តាហ៍នេះមានករណីពលរដ្ឋប្រទះឃើញរថយន្តចតចោល២គ្រឿងក្នុងខណ្ឌសែនសុខ

ភ្នំពេញ ៖ រថយន្តមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតផ្លុងចោលរកម្ចាស់មកឃើញ អស់រយៈពេលជិត១សប្តាហ៍ មិនឃើញមានម្ចាស់យកចេញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចអោយចុះទៅពិនិត្យ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ... Read More »

នគរបាលខេត្តប៉ៃលិនឃាត់ខ្លួនយុវជនម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួន រួចបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ សមត្កិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការខេត្ត បានឃាត់ខ្លួនប្រើអំពើហិង្សារួចរត់គេចខ្លួនបាត់១ឆ្នាំយុវជន ម្នាក់ឈ្មោះសួន ខាង ហៅយួន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករមានស្រុកភូមិព្រែកត្រឹស ឃុំព្រែកត្រឹស ស្រុកកំពង់ត្រាច ខេត្តពត ។ សព្វថ្ងៃរស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ... Read More »

ស្គាល់គ្នាតាមទូរស័ព្ទ ហ៊ានក្បត់ប្តី បណ្តោយ​ខ្លួនឱ្យ​គេនាំយក​ទៅរំលោភ​បាន​សម្រេច ក្នុងព្រៃឧទ្យានអង្គរ

ខេត្តសៀមរាប៖ បុរសម្នាក់ទាក់ទងប្រពន្ធគេរួចបបួលទៅលេងម្តុំអង្គរ​ដោយឃើញមានឱកាសល្អ ក៏ជិះម៉ូតូចូលព្រៃចាប់រំលោភរហូតបានសម្រេច រួចដឹកមកផ្ទះរៀងៗខ្លួនវិញ ស្រាប់តែដឹងដំណឹងដល់ ឪពុក ម្តាយ ខាងស្រី ក៏ទៅ ប្តឹងនគរបាលស្រុកឱ្យឃាត់ខ្លួនតែម្តង។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិកន្សែង ឃុំចាន់ស ... Read More »

តើលុយមូលនិធិសម្រាប់ជួយសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី ទៅណាអស់ហើយ?

ភ្នំពេញ៖ មន្ទិលសង្ស័យជាច្រើនកំពុងកើតមានឡើងជុំវិញការលាឈប់របស់ព្រះ តេជគុណ ប៊ុត ប៊ុនតិញ និងសមាជិកមួយចំនួនទៀតពីបេសសកកម្មសាងសង់ចេតិយ ជូនសពរបស់លោក កែម ឡី ហើយក៏មាន ចម្ងល់ផងដែរថា តើថវិកាប្រមូលបានតាម រយៈមូលនិធិសម្រាប់សាងសង់ចេតិយ របស់លោកបណ្ឌិត កែម ... Read More »

បុរសម្នាក់ស្រវឹងស្រាជាំជិះម៉ូតូលឿនពេករេចង្កូតបុកដើមឆត្របាក់កស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ បុរសម្នាក់ផឹកស៊ីស្រវឹកជោកជាំជិះម៉ូតូលឿនជ្រុលរេចង្កូតទៅបុកដើមឆ័ត្របាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបង្កឲ្យមានភាពភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ចំណុចមុខផ្សារតាំងក្រសាំង ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ... Read More »

យោធាសឹករងស្រុកបន្ទាយអំពិលបណ្តេញពលរដ្ឋឲ្យរុះរើផ្ទះចាកចេញពីដីកម្មសិទ្ធិមូលហេតុដីមានហាងឆេង

ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋ១៤គ្រួរសារ ដែលរស់នៅតាមបន្ទាត់ព្រំដែនខ្មែរ ថៃនៅក្នុងភូមិជប់គគីខាងកើត ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កំពុងតែទទួលរងនូវការបណ្តេញចេញ និងរុះរើលំនៅឋានពីទីតាំងដែលពួកគាត់ធ្លាប់រស់នៅ ពីសំណាក់អាជ្ញាធរស្រុកបន្ទាយអំពិល ដែលត្រូវរ៉ូវគ្នាជាមួយនឹងយោធាសឹករង។ ពលរដ្ឋបានរាយការណ៍មកថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

លោកឧត្តមសេនីយ៏ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើសចូលរួមស្តាប់ក្នុងពិធីផ្សព្វផ្សាយ

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៏ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងបង្ក្រាបបទល្មើស រួមជាមួយក្រុមការងារជំនាញមកពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង ... Read More »

ជើងលេង២ក្រុម បើកវេទិកាស៊ីសាច់ហុតឈាមរួចហើយ អ្នកខ្លះបានដេកពេទ្យ អ្នកខ្លះបានដេកគុក និងអ្នកខ្លះទៀតបានរត់ចោលសម្បុក

ភ្នំពេញ៖ ក្មេងស្ទាវ២ក្រុមបង្កជម្លោះវាយតប់គ្នាបង្កចលាចលផ្អើល សមត្ថកិច្ចស្ទើមួយខណ្ឌសែនសុខ ព្រោះតែពួកគេស្រែកថា មានករណីចោរប្លន់ ប៉ុន្តែពេលប៉ូលីសទៅដល់ឃើញមានដំុថ្ម និងដំបងវាយគ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្ខាងរងរបួសដេកពេទ្យម្នាក់ និងឃាត់ខ្លួនវាយខ្នោះ៣នាក់ ឯបក្ខពួក២នាក់ទៀតរត់គេចខ្លួន។ ករណីហិង្សានេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមផ្លូវសាធារណៈមួយកន្លែងក្នុងភូមិគោកឃ្លាង ... Read More »

ឆក់កាបូបពីកម្មការិនីរោងចក្រជិះម៉ូតូរត់ ត្រូវសមត្ថកិច្ចចាប់បានតែស្រី្ត ឯបុរសរត់គេចបាត់

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវមិត្តភ័ក្តិរួមការងារជាបុរសដឹកតាមម៉ូតូយកទៅទម្លាក់ចោលតាមផ្លូវខណៈដែល សមត្ថកិច្ចកំពុងដេញចាប់ប្រផាប់ចាប់ប្រភីងទាល់តែបាន គ្រាដែលពួកគេធ្វើសកម្មភាពឆក់កាបូបពីកម្មការិនីរោងចក្រម្នាក់បានសម្រេចហើយជិះម៉ូតូរត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នៅ ត្រង់ចំណុចផ្លូវបេតុង ក្បែរផ្សារសាំហាន់ ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ ។ ... Read More »

ខេម ធ្វើឲ្យកក្រើកថ្ងៃបើកសម្ពោធរូបរាងថ្មីរបស់ក្លឹបកម្សាន្តថោន

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ លោក ខេម បានបង្ហាញវត្តមានជាមួយនឹងការបង្ហើរសំនៀងពិរោះរណ្តំ និងបទញាក់កន្ត្រាក់អារម្មណ៍ អបអរសាទរការប្រកាសបើកដំណើរការរូបរាងថ្មីរបស់ក្លឹបកម្សាន្តថោន កាលពីរាត្រីថ្ងៃទី២៤ ខែក្កដា ឆ្នាំ២០១៧។ ក្រៅពីតារាចម្រៀងលំដាប់ជួរមុខ ខេម នៅមានវត្តមានតារាប្រុសស្រីល្បីឈ្មោះរបស់កម្ពុជាជាច្រើនរូបចូលរួមបង្ហាញវត្តមានក្នុងឱកាសនោះផងដែរមានដូចជាអ្នកនាងយក់ថិករដ្ឋាលោក សុគន្ធថេរ៉ាយុកញ្ញា ... Read More »

កម្លាំងចំរុះឃាត់ម៉ូតូ៣៤គ្រឿងរួមទាំងអ្នកបើកបរពាក់ព័ន្ធករណីចរាចរណ៍ផ្លូវគោក

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះក្រុងពោធិ៍សាត់រួមមាន នគរបាល និងអាវុធហត្ថ ចុះត្រួតពិនិត្យករណីបច្ចេកទេសចរាចរណ៍ផ្លូវគោក ក្នុងនោះកម្លាំងឃាត់ម៉ូតូចំនួន ៣៤គ្រឿង រួមជាមួយនឹងអ្នកបើកបរម៉ូតូផងដែរ ដើម្បីយកទៅធ្វើការអប់រំនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីយប់ថ្ងៃទី២៣ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើដងផ្លូវនានាក្នុងភូមិសាស្រ្តរដ្ឋបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ... Read More »

ចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿញៀន២នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ“នីតាឡាក់គី”

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយ​ជ្រំឡោមព័ទ្ធបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់០២នាក់ នៅក្នុងបន្ទប់លេខ០៨ ផ្ទះ​សំណាក់“នីតាឡាក់គី” ស្ថិតក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្រិបត្តិការនេះនេះធ្វើឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ចុះទៅបិទអាជីវរកម្ម ទីតាំងហ្គែមបាញ់ត្រីមួយកន្លែងដែលពុំមានច្បាប់ ជ្រកក្រោមស្លាកយីហោ អាស៊ីវេរលុយ

ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាព ខណ្ឌចំការមន ដឹកនាំដោយ លោក បុ៊ន សុភ័ក្រ្ត អភិបាល រងខណ្ឌចំការមននិងកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបទីតាំងណេតមួយកន្លែងសង្ស័យបើកទូហ្គេមបាញ់ត្រីដោយខុសច្បាប់ ជ្រកក្រោមស្លាកយីហោ អាស៊ីវេរលុយ។ ការចុះបង្រ្កាបនេះបានធ្វើឡើងនៅវេលាម៉ោង១១ ... Read More »

ប្រើម្រាមដៃលូកប្រដាប់ភេទកូនប្តីដើម២នាក់អាយុ៤ឆ្នាំ និង៦ឆ្នាំ សមត្ថកិច្ចចាប់ក្របួច

ភ្នំពេញ៖ បុរសវ័យចំណាស់ដែលជាឪពុកចុងម្នាក់ ជាប់សង្ស័យរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស(ប្រើម្រាមដៃលូកប្រដាប់ភេទ)ទៅលើកូនស្រីប្តីដើម២នាក់ ដែលទើបតែមានអាយុ៤ឆ្នាំ និងអាយុ៦ឆ្នាំប៉ុណ្ណោះ ហើយត្រូវបានអ៊ុំស្រីបង្កើតរបស់ជនរងគ្រោះ​រត់ទៅប្ដឹងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅនៅចំណុចរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ... Read More »

លោកតាវ័យ៧១ឆ្នាំបើកម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តនីសាន់បើកបុកបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់

ខេត្តកណ្តាលៈ លោកតាវ័យ៧១ឆ្នាំម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យ​រថយន្ត​នីសាន់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកពេញមួយទំហឹង បណ្តាលឲ្យលោកតាខាង​លើនេះរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯអ្នកបើកបររថយន្តម៉ាកនីសាន់ ត្រូវបានសមត្ថកិច្ចនគរ​បាលស្រុកខ្សាច់កណ្តាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរចាត់ការតាម​នីតិវិធីច្បាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវលេខ៣៨១ ... Read More »

ឃាត់ខ្លួនយុវជន ២នាក់ រួមទាំងវត្ថុតាង និងសម្ភារ ពីបទរក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តពោធិ៍សាត់៖ យុវជនចំនួន ២នាក់ ត្រូវបានកម្លាំងចម្រុះក្រុងពោធិ៍សាត់ធ្វើការឃាត់ខ្លួន រួមទាំងវត្ថុតាង និងសម្ភារ ក្នុងករណីជាប់ពាក់ព័ន្ធរក្សាទុកដឹកជញ្ជូន និងប្រើប្រាស ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៦ និង១៥នាទីព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ... Read More »

ស្រ្ដីមេក្លោងជួញដូរគ្រឿងញៀននៅតំបន់បឹងកក់ម្នាក់ ត្រូវនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចក សហការជាមួយនគរបាលខណ្ឌដូនពេញ បានបន្តចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅតំបន់បឹងកក់ តាមផ្លូវរថភ្លើងជាក់ស្តែងកាលពីវេលាម៉ោង១១នឹង៤០នាទីព្រឹកថ្ងៃទី២៥ ខែកក្តដាឆ្នាំ២០១៧ នៅចំណុចភូមិ៣​ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលិទ្ធផលឃាត់ខ្លួន ស្រ្តីមេខ្លោងជួញដូរគ្រឿងញៀននៅតំបន់បឹងកក់ម្នាក់ ពីបទចែកចាយនឹងប្រើប្រាស់ដកហូតបានគ្រឿងញៀនចំនួន១កញ្ចប់ធំ ។ ជនសង្ស័យមានឈ្មោះ​ ... Read More »

ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្តបញ្ជូនទឹកតាមប្រឡាយមេ១ខ្សែទៅកាន់ឃុំភ្នំដី ស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីបានអន្តរាគមន៍សង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ១.៧០០ ហិកតា នៅក្នុងឃុំណាំតាវ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ តាមរយៈការបើកទម្លាក់ទឹកពីប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ក្នុងខេត្តឧត្តរមានជ័យ បញ្ជូនតាមប្រឡាយមេ ០១ ខ្សែ ដែលមានប្រវែងជាង ១៧ ... Read More »

កំពុងតែសាសងស្នេហា ស្រាប់តែក្រុមចោរគ្មានមេត្តាយកកាំបិតភ្ជង់ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ៖ ជនសង្ស័យ៤នាក់បានជិះម៉ូតូធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់យកម៉ូតូម៉ាកហង់ដា ធូដេរ ពីគូរសង្សាមួយគូរបានសម្រេចហើយជិះគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៤៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចម៉ាត់ទន្លេ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងនិងផ្លូវ១៤៨ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។ ជនរងគ្រោះដែលត្រូវជនសង្ស័យយកកាំបិតភ្ជង់ប្លន់នោះមានឈ្មោះ កែវ ... Read More »

លោកយន្ត មីន ចូលរួមប្រជុំការងារច្រកចេញចូលតែមួយនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧កន្លងមកនេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារច្រកចេញចូលតែមួយ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ- លោក នួន ប៉ុក ... Read More »

មិនមែនតែរថយន្ត-ម៉ូតូនោះទេបុកគ្នា រថភ្លើងក៏បុកគ្នាដែរ

ខេត្តព្រះសីហនុៈ រថភ្លើង២ខ្សែ មួយខ្សែរថភ្លើងដឹកទូកុងតៃន័រមកពីកំពង់សោម៤៣ទូ និងខ្សែទៀតរថភ្លើងបូមប្រេងតេលា បានបុកគ្នា បណ្តាលឲ្យក្បាលរថភ្លើងបូមប្រេងក្រឡាប់ធ្លាក់ពីផ្លូវម្ខាង ចំណែកក្បាលរថភ្លើងដឹកទូកុងតឺន័រធ្លាក់មកខាងផ្ទះប្រជាពលរដ្ឋខូចខាតចំនួនពីរខ្នង។ តាមសេចក្តីរាយការណ៍ពីស្រុកស្ទឹងហាវ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់រវាងរថភ្លើងនិងរថយន្តភ្លើងបុកគ្នានេះ បានកើតឡើង កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ... Read More »

រថយន្តនិងម៉ូតូបុកគ្នាទាំងព្រឹករបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀងៈ យុវជនម្នាក់បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណះដែលជិះម៉ូតូក្នុងល្បឿនលឿនទៅបុក និងរថយន្តហ៊ីយ៉ានដាយទិសដៅបញ្ច្រាសគ្នាពេញទំហឹង កាលពីព្រឹកវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ​១ ស្ថិតក្នុងភូមិតាបិប​ សង្កាត់ បាវិត ក្រុងបាវិត។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

អ្នកនាងខ្ញុង ត្រៀមឡើងផ្ទះថ្មីតម្លៃថ្លៃជិត១០ម៉ឺនដុល្លារ

ភ្នំពេញ៖ តារាកំប្លែងស្រីល្បីឈ្មោះ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បាននឹងអញ្ជើញភ្ញៀវមិនតិចជាង១ពាន់នាក់ទេ ដើម្បីចូលរួមពិធីឡើងផ្ទះថ្មីរបស់នាងនៅចុងខែនេះ។ ផ្ទះថ្មីដែលនាងទើបទិញនេះមានតម្លៃប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក។ បន្ទាប់ពីប្រគល់ផ្ទះនៅបុរីពិភពថ្មី ឬស្សីកែវទៅឲ្យបងស្រីធម៌វិញអស់ជាច្រើនខែ ខ្ញុងបានចេញទៅរស់នៅផ្ទះជួលមួយរយៈជាមួយកូនប្រុស ប៉ុន្តែពេលនេះនាងបានទិញផ្ទះផ្ទាល់ខ្លួនបានហើយ ដែលនឹងរៀបចំពិធីឡើងផ្ទះទ្រង់ទ្រាយធំនៅថ្ងៃទី៣០ខែកក្កដានេះ។ ទោះជាយ៉ាងណាគេនៅមិនទាន់មានការបញ្ជាក់ណាមួយពីតារាស្រីរូបនេះនៅឡើយទេ ... Read More »

ផ្ទះមួយខ្នងត្រូវអគ្គីភ័យឆេះអស់ទាំងស្រុងមិនអាចជួយទាន់ដោយមូលហេតុផ្ទុះសេខ្សែភ្លើង

ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងដែលមានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ដំបូលប្រក់ហ្វីប្រូ ជញ្ជាំងស័ង្កសី រនាបក្ដារ តយ៉ាបទៅក្រោយ៤ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងម្ចាស់ផ្ទះនាំគ្នាជួយពន្លត់ ខ្លះដងទឹកជះ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៏បានដោយហួសពេលទៅហើយៗម្ចាស់ផ្ទះបានត្រឹមតែឈសម្រក់ទឹកភ្នែក។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិ ចំបក់ពាម ... Read More »

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះអនុវត្តដីការកឃើញថ្នាំញៀន១១កញ្ចប់ធំបន្ថែម

ខេត្តត្បូងឃ្មុំ; កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដារ ដឹកនាំកម្លាំងដោយលោក ចាន់ ឌុល នាយផ្នែកយុត្តិធម៌ បានចុះអនុវត្តដីកា កាលពីវេលាម៉ោង ១០ និង ១០ នាទី ថ្ងៃទី២៤ ខែកក្កដា ... Read More »

ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៣និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ សុខុមរម្យនា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីចោរកម្ម ... Read More »

ប្រជាពលរដ្ឋនៅមណ្ឌលគិរីបារម្ភបាត់បង់សត្វខ្ទីង ព្រោះដីភ្នំរុញ ព្រានព្រៃកើនឡើង

ខេត្តមណ្ឌលគិរី៖ សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ច្រើន​អម្បូរ​និ ង​ច្រើន​ប្រភេទ ហើយ​ប្រភេទ​សត្វ​ព្រៃធំ​ៗ​មាន​ដូច​ជា ទន្សោង ខ្ទីង ប្រើស ដំរី​ជាដើម តែ​ប្រជាជន​ខ្មែរ​ប្រហែលជា​មិនសូវ​បាន​ស្គាល់ ឬ​បានឃើញ​រូបរាង​របស់​អម្បូរ​សត្វ​ទាំងនោះ​ទេ ។ យោងតាមប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ ... Read More »

ឆក់ទូរស័ព្ឋមិនសម្រេច ជិះម៉ូតូដួល ត្រូវជនរងគ្រោះ និងសមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក​២នាក់ត្រូវជនរងគ្រោះ និងសមត្ថកិច្ចដេញតាមចាប់​ បានបន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរ​សព្ទ័​ ដៃពីជនរងគ្រោះមិនបានសម្រេច ហើយជិះម៉ូតូទាក់ដៃចង្កូតម៉ូតូជនរងគ្រោះដួល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខ​ សណ្ឋាគារ​ ... Read More »

ចៅស្រីសម្តេចតេជោទទួលបានមេដាយមាសការប្រឡងព្យាណូនៅសីង្ហបុរី

ភ្នំពេញ៖ ចៅស្រីសម្តេចតេជោហ៊ុន សែន ទទួលបានមេដាយមាសការប្រឡងព្យាណូនៅប្រទេសសិង្ហបុរី ។ សម្តេចតេជោបានថ្លែងកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា លើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ប៉ុន្មានថ្ងៃមុនខ្ញុំបាននិយាយពីការដែលចៅខ្ញុំទៅប្រឡងព្យាណូ នៅសីង្ហបុរី។ ខ្ញុំមិនរំពឹងថាចៅស្រីខ្ញុំអាចទទួលបានចំណាត់ថ្នាក់ល្អនោះទេ ព្រោះចៅទើបមានវ័យ១០ឆ្នាំនៅ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ។ ... Read More »