ខេត្តសៀមរាប៖ ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរ ចាត់ចែងនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់សារធាតុញៀន នៅទីតាំងផ្សេងគ្នា រួចនាំយកមកធ្វើការសួរនាំ នៅការិយាល័យជំនាញ ។ ហេតុការណ៍នេះបានធ្វើឡើងថ្ងៃទី២៥ ខែកក្កដា ... Read More »
សង្គម
នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនយុវជន២នាក់ករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ យុវជន២នាក់ត្រូវនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនករណីប្រើប្រាស់នូវសារធាតុញៀ ន កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ប៉ូលីសនិយាយថាជនសង្ស័យទាំងពីរនាក់នោះ ទី១មានឈ្មោះ ឡុង សុខលឹម ... Read More »
ផ្លូវលំ១ខ្សែដែលលាតសន្ធឹងតាមបណ្ដោយស្ទឹងស្ទោងកំពុងតែរងការខូចខាត
ខេត្តកំពង់ធំ៖ ផ្លូវលំ១ខ្សែ ដែលលាតសន្ធឹងតាមបណ្ដោយស្ទឹងស្ទោង កំពុងតែរងការខូចខាតបែកភក់ធ្វើឲ្យប្រជាពលរដ្នពិបាកក្នុងការធ្វើដំណើរ ទៅ មក ដោយសារតែផ្លូវនេះជាផ្លូវសេដ្នកិច្ច ការធ្វើចរាចរណ៍ច្រើន ធ្វើឲ្យផ្លូវនេះងាយនឹងខូចខាតយ៉ាងខ្លាំង ដែលអាជ្ញាធរស្រុកស្ទោងគួរយកចិត្តទុកដាក់ជួលជុលសម្រួល ផ្លូវលំមួយខ្សែនេះជូនប្រជាពលរដ្ឋផង។ លោក សៀងម៉ាប់ អភិបាលស្រុកស្ទោង បានឲ្យដឹងថា ... Read More »
ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញជាធិបតីភាពក្នុងពិធីផ្សព្វផ្សាយ យន្តការគ្រប់គ្រង ដឹកនាំបញ្ជានិងអនុវត្តការងារព័ត៌មានសន្តិសុខ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីផ្សព្វផ្សាយយន្តការគ្រប់គ្រងដឹកនាំបញ្ជានិងអនុវត្តការងារព័ត៌មានសន្តិសុខ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវ បង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ ... Read More »
តុលាការចោទប្រកាន់គ្រូជនជាតិបរទេសនៅសាលាអន្តរជាតិ GOLDEN BRIDGE ពីបទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស
ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ សម្រេចចោទប្រកាន់គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ពីបទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤៦និងមាត្រា២៤៨នៃក្រមព្រហ្មទណ្ឌ ។ ... Read More »
នគរបាលប៉ុសិ៍ស្រះចក ឃាត់ខ្លួនក្ដិបចោរម្នាក់ពីបទលួចធុងប៉ាសម៉ាក JBL
ភ្នំពេញ៖ ក្ដិបចោរម្នាក់ បានធ្វើសកម្មភាព លួចធុងប៉ាសម៉ាក JBL ក៏ត្រូវជនរងគ្រោះឃើញស្រែកឆោឡោបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាចាប់ក្របួចជាប់ ហើយព្រួតគ្នាវ៉ាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសបែកក្បាល ហូរឈាមស្រោចខ្លួន សំណាងល្អសមត្ថកិច្ចមូលដ្ឋានចុះអន្ដរគមន៍ទាន់ពេលវេលា យកមកសាកសួរនៅប៉ុស្តិ៍ស្រះចកភ្លាមៗផងដែរ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧ ... Read More »
ចាប់ស្រី្តជនជាតិវៀតណាមម្នាក់វាយហើមមុខចោទថាចាប់ក្មេងស្រីលក់ទើបដឹងថានាងសរសៃប្រសាទសោះ
ភ្នំពេញៈ មានការភ្ញាក់ផ្អើលស្ទើរពេញភូមិ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាប៊ែលធី ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់ពីស្ត្រីជនជាតិវៀតណាមឡប់សតិម្នាក់ បានលួងលោម និងបម្រុងចាប់កូនស្រីខ្មែរអាយុ១៤ឆ្នាំ តែមិនបានសម្រេចព្រោះត្រូវឪពុកម្ដាយក្មេងស្រី និងប្រជាពលរដ្ឋឃើញទាន់នាំគ្នាចាប់បានវាយហើមមុខមាត់ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែចាត់កាតតាមច្បាប់ ... Read More »
តុលាការសម្រេចឃុំខ្លួនឪពុកចុងដែលរំលោភសេពសន្ថវៈកូនស្រីពីរនាក់ ម្នាក់អាយុ៤ឆ្នាំ ម្នាក់អាយុ៦ឆ្នាំ
ភ្នំពេញ៖ លោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ សម្រេចឃុំខ្លួនឪពុកចុងម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន បន្ទាប់ពីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ... Read More »
សាលាឧទ្ធរណ៍កាត់ទោសលោកស្រី ទេព វន្នី បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ភ្នំពេញ៖សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ បើកសវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។ មន្ត្រីសាលាឧទ្ធរណ៍ ថ្លែងថា សវនាការនេះដឹកនាំដោយលោក ប៉ុល សំអឿន ... Read More »
សមត្ថកិច្ចចម្រុះឆែកឆេរផលិតផលក្លែងក្លាយនៅទីតាំងក្បែរផ្សារប៉េសេ
ភ្នំពេញ៖ ក្រុមមន្ត្រីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការនឹងមន្ត្រីជំនាញកាំកុងត្រូល មន្ត្រីកសិកម្ម ដឹកនាំដោយព្រះរាជអាជ្ញាររងសាលាដំបូងរាជធានី កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានចុះ ឆែកឆេរត្រួតពិនិត្យទៅលើទីតាំងលក់បោះដុំភេសជ្ជ សាច់ត្រីសមុទ្រ នៅផ្ទះគ្មានលេខ ស្ថិតនៅខាងលិចផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ... Read More »
ស្រី្តជនជាតិស៊ីរីម្នាក់ចូលទិញបារី៥កញ្ចប់បន្លំលួចលុយ៥០០ដុល្លារ ម្ចាស់ដឹងទាន់ឃាត់ខ្លួនឲ្យនគរបាល
ភ្នំពេញៈ ស្ត្រីវ័យចំណាស់ជនជាតិស៊ីរីម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម់ខ្លួន កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៧ ពាក់ព័ន្ធបន្លំលួចយកប្រាក់អ្នកដទៃចំនួន៥០០ដុល្លារអាមេរិក នៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ អធិការរងនគរបាលខណ្ឌមានជ័យ ... Read More »
ជនបរទេសដែលឆបោកលុយ ជិត៣០លានដុល្លារ ពីភរិយាលោក កៅ គឹមហួន ត្រូវតុលាការឃុំខ្លួនហើយ
ភ្នំពេញៈ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ជនបរទេសដែលឆបោកលុយ ជិត៣០លានដុល្លារ ពីភរិយាលោក កៅ គឹមហួន ដែលជាអគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវបានតុលាការឃុំខ្លួនហើយ ។ លោក លី សុផាន់ណា ... Read More »
ឈឺក្បាលវិលមុខ គ្រូពេទ្យដៃឯកចាក់ថ្នាំ៣ម្ជុលស្លាប់ទាំងវ័យក្មេង
ខេត្តស្វាយរៀង៖ នារីជាកម្មការិនីម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលមានជំងឺឈឺក្បាលវិលមុខ ហើយ បានទៅរកគ្រូពេទ្យសង្ស័យអត់សញ្ញាប័ត្រឲ្យជួយព្យាបាល និងចាក់ថ្នាំហើយក៏ប្រតិកម្មថ្នាំតែម្ដង។ ហេតុការណ៏នេះកើតឡើងកាលពីវេលា ម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ... Read More »
អភិបាលខណ្ឌដូនពេញ ហៅម្ចាស់ឡានដឹកអាចម៍ដីចេញពីការដ្ឋានសំណង់គយ មកបោសសំអាតដីដែលធ្លាក់ប្រឡាក់រាយប៉ាយពេញផ្លូវលេខ៥១
ភ្នំពេញ៖ ដោយសារតែការធ្វេសប្រហែល ក្នុងការដឹកអាចម៍ដីជញ្ជូនចេញពីការដ្ឋានបានធ្វើឲ្យធ្លាក់ប្រឡាក់រាយប៉ាយពេញផ្លូវលេខ ៥១ កែង១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញនោះ ត្រូវបានលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញចាត់កម្លាំងប្រជាការពារចុះទៅហៅម្ចាស់ការដ្ឋានមកបោសសំអាត និងអប់រំកុំឲ្យធ្វេសប្រហែលដូច្នេះទៀត ។ លោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៧ ... Read More »
កងរាជអាវុធហត្ថលើផ្ទៃប្រទេសបើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងដាក់ចេញទិសដៅខែសីហា ឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ទីកន្លែងសាលប្រជុំសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កិច្ចប្រជុំនោះ ... Read More »
បុរសកម្សត់ម្នាក់គ្មានប្រពន្ឋកូន ប្រើពេលជាង១០ម៉ោងស្ពាយទំពាំងឬផ្លែចេក ទៅលក់នៅទីប្រជុំជនក្រុងសែនមនោរម្យ ប្តូរជាមួយប្រាក់ត្រឹម៥ ០០០រៀល ទៅ៨ ០០០រៀល
ខេត្តមណ្ឌលគិរី៖ បុរសកម្សត់ម្នាក់គ្មានប្រពន្ឋកូន ប្រើពេលជាង១០ម៉ោងស្ពាយទំពាំងឬផ្លែចេក ទៅលក់នៅទីប្រជុំជនក្រុងសែនមនោរម្យ ប្តូរជាមួយប្រាក់ត្រឹម៥ ០០០រៀល ទៅ៨ ០០០រៀលប៉ុណ្ណោះ។ ជួបជាមួយអ្នកយកព័ត៌មាន លោកពូ ហ្ម ប៉ូច អាយុ៤៤ឆ្នាំ ជនជាតិដើមភាគតិចព្នងបានឲ្យដឹងថា សព្វថ្ងៃលោកពូរស់នៅភូមិទួលមេម៉ង់ ... Read More »
នគរបាលប៉ុស្តិ៍ស្វាយលើចុះយកគ្រាប់មិនទាន់ផ្ទុះ១១គ្រាប់ពីដីស្រែពលរដ្ឋប្រគល់ឱ្យអង្គការស៊ីម៉ាក
ខេត្តសៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយលើ ស្រុកស្វាយលើ បានសហការជាមួយមេភូមិខ្ទះ ចុះត្រួតពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមនៅក្នុងចំការប្រជាពលរដ្ន ចំនួន១១គ្រាប់យកមកប្រគល់ឱ្យអង្គការស៊ីម៉ាកកម្ទឹចចោល។ ហេតុការណ៍នេះបានធ្វើឡើង នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចត្រពាំងកន្សែង ក្នុងភូមិខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ... Read More »
សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ... Read More »
ស្រ្ដីម្នាក់បើករថយន្ដហាយឡេនឌឺធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងស្លាប់នៅកន្លែងកើតហេតុ
ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់បើករថយន្ដហាយឡេនឌឺធ្លាក់ថ្នល់ក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុច វាលសសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំបណ្ដាលឲ្យស្លាប់ស្រ្ដីម្នាក់នៅកន្លែងកើតហេតុ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ដ ហាយឡេនឌឺ ... Read More »
រថយន្តកុងតឺន័របើកលឿនវាក់អើនឹងម៉ូតូជិះឆ្លងកាត់ពីមុខជាន់ហ្រ្វាំងជ្រុលទៅបុកសំយ៉ាបផ្ទះអ្នកលក់ចាប់ហួយរងការខូចខាត
ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកយ៉ាងលឿន ហើយវាក់អើនឹងម៉ូតូឆ្លងកាត់ពីមុខ តៃកុងជាន់ហ្រ្វាំងអូសរថយន្តបោកទៅផ្នែកខាងស្តាំ ហើយរេទៅបុកសំយ៉ាប់ផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា ... Read More »
បើករថយន្តលឿនពេកកាច់ចង្កូតមិនទាន់ជ្រុលទៅបុកឃឿនផ្លូវរងការខូចខាត
ភ្នំពេញ៖ ជនជាតិបរទេសប្រុសស្រី៤នាក់ បានធ្វើដំណើរួមគ្នាក្នុងរថយន្ត RAVE 4 មួយគ្រឿង ក្នុងស្ថានភាពស្រវឹង បានបើកទៅបុកនឹងឃឿនផ្លូវបណ្ដាលឲ្យរងការខូចខាត និងរងរបួសស្រាល២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ... Read More »
ជនជាតិចិនម្នាក់បើករថយន្តឈប់ចាំស្តុបត្រូវក្រុមចោរខ្ទើយបើកទ្វារយកកាបូបអស់លុយជិត៨ពាន់ដុល្លារ
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឡិចសុីសមកឈប់រង់ចាំស្តុប ត្រូវក្រុមចោរខ្ទើយ ៣នាក់ជិះម៉ូតូមកឈប់ក្បែរ ហើយបក្ខពួកគេ២នាក់ចុះមកធ្វើសកម្មភាពបើកទ្វារលួចយកកា បូបរួចនាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួន ត្រូវជនរងគ្រោះ បើករថយន្តដេញបុកបណ្ដាលឲ្យដួល ម៉ូតូរួចត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ចាប់វាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនណាដើរទារលុយពីប្រជាពលរដ្ឋ រឿងតបណ្ដាញលូចេញពីផ្ទះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីនឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែល នៅតែទារកម្រៃពីប្រជាពលរដ្ឋលើការ តភ្ជាប់បណ្តាញលូចេញពីផ្ទះប្រជាពលរដ្ឋទៅកាន់បណ្តាញលូមេ ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្ដី ក្នុងឱកាសដែល លោក ឃួង ស្រេង ... Read More »
លោក ឃួង ស្រេង ព្រមានចាសត់វិធានការបិទទីតាំងបើកអុីនធើណេត លួចបង្កប់ល្បែងសុីសងគ្រប់ប្រភេទ
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការបិទទីតាំងកន្លែងបើកអុីនធើណេតនានាណាដែលលួចបង្កប់ល្បែងសុីសងខុសច្បាប់។ អាជ្ញាធរ រាជធានីនឹងចាត់ វិធានការបែបនេះ គឺក្រោយពីមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបញ្ហាដែលកន្លែងបើកអុីនធើណេតមួយចំនួនបានលួចបង្កប់ល្បែងសុីសងខុសច្បាប់ បំភ័ន្នភ្នែកសមត្ថកិច្ច ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ... Read More »
រថយន្តហាយឡែនឌ័របើកលឿនបុករបាំងថ្មពុះចែកទ្រូងនៅផ្លូវម៉ៅសេទុង ការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿនរួចបាន បុករបាងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ... Read More »
តុលាការចោទប្រកាន់ឪពុកចុងដែលរំលោភសេពសន្ថវៈកូនស្រីពីរនាក់ ម្នាក់អាយុ៤ឆ្នាំ ម្នាក់អាយុ៦ឆ្នាំ
ភ្នំពេញ៖លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ សម្រេចចោទប្រកាន់ឪពុកចុងម្នាក់ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ពាក់ព័ន្ធការលូកម្រាមដៃប្រដាប់ភេទកូនស្រីចុងពីរនាក់ ម្នាក់អាយុ៤ឆ្នាំ និង ម្នាក់ទៀតអាយុ៦ឆ្នាំ ។ ... Read More »
អូឡាំពិក ប្រកាសអ្នកឈ្នះរង្វាន់២នាក់ ទៅទស្សនាស៊ីហ្គេមនៅម៉ាឡេស៊ី
ភ្នំពេញ៖ ក្រោយពីសមាជិកប្រតិបត្តិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រជុំសម្រេចកែលម្អឡើងវិញ នូវគេហទំព័រថ្មី គឺ nocc.org.kh នោះក្នុងគោលបំណងផ្តល់ជំនឿចិត្ត ដល់មហាជន ក្នុងការរាយការណ៍ ព័ត៌មានកីឡា ពិសេសព័ត៌មានដែលពាក់ព័ន្ធព្រឹត្តិការណ៍កីឡា នៅក្រៅប្រទេស ដូចជា អាស៊ានហ្គេម ... Read More »
អ៊ីណូ ចំអកឲ្យម៉ៃ សុគន្ធ ថារិះគន់សិល្បៈគ្នាឯងដើម្បីល្បីឈ្មោះ
សង្គ្រាមជាពាក្យសម្តីរវាង តារាចម្រៀង ម៉ៃ សុគន្ធ និង តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ីណូ បានផ្ទុះឡើយក្រោយ ម៉ៃ សុគន្ធ ចេញមុខរិះគន់បទចម្រៀងមួយបទរបស់ អ៊ីណូ។ អ៊ីណូថា ការរិះគន់អ្នកសិល្បៈគ្នាឯងជាហូរហែររបស់ ... Read More »
បើកលឿនខ្វះការប្រុងប្រយ័ត្ន ក្រឡាប់រថយន្តស្លាប់ម្នាក់ របួសស្រាលម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាលដោយសារតែបើករថយន្តលឿនមិនមានការប្រុងប្រយ័ត្ន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង០៥ នាទីល្ងាច ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ១៥១ ត្រង់ចំណុចមុខផ្ទះឈ្មោះ ... Read More »
រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតមនុស្សម្នាក់របួសធ្ងន់
ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ខណៈរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតទាំងសងខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិកប់ស្រូវតូច លើផ្លូវទំនប់កប់ស្រូវ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច