ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បើកម៉ូតូបុកអ្នកថ្មើរជើងបង្កហិង្សាចាក់មួយកូនសោជាប់ក្បាលរងរបួសធ្ងន់ ជនបង្ករត់ចោលម៉ូតូបាត់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវម៉ូតូបើកបុកដោយប្រើអំពើហិង្សាទៅវិញទៅមក ត្រូវភាគីបង្កចាក់មួយកូនសោម៉ូតូជាប់ក្បាលរងរបួសធ្ងន់ បង្កឲ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី ២៣ កក្តដា ២០១៧នៅផ្លូវបេតុភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យគេបានស្គាល់ឈ្មោះ ស្រុង ... Read More »

ចេញ​ពី​ស្រុក​កំណើត​ទៅ​ភ្នំពេញ​ជិះ​ម៉ូតូ​បុក​រថយន្ត​ជាប់ផុងពី​ក្រោយ​​ស្លាប់​ម្នាក់​ រង​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ៖ បុរសម្នាក់២នាក់ជិះម៉ូតូធំ ម៉ាកCBR មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមកពីស្រុកនៅខេត្តព្រៃវែង ហើយជិះមកកន្លែងស្នាក់នៅវិញ បានជួបគ្រោះថ្នាក់ចរាចរណ៍​ដោយជិះទៅបុកពីក្រោយរថយន្តកូរ៉េមួយគ្រឿង ដែលជាប់ផុងនៅក្បែរចិញ្ចើមផ្លូវបណ្តាលអោយបាក់កស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់របួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី ២៣ ខែ​កក្តដា ឆ្នាំ​២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤មុខកន្លែងសាច់ក្រកអាំង ស្ថិតក្នុងភូមិគល់ ... Read More »

ស្ត្រីម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវរថយន្តបើកបុក ខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ ស្ត្រីវ័យចំណាស់ម្នាក់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្តធុនធំបើកបុក ខណៈកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ កាលពីវេលាម៉ោង១៥ និង ៥៥នាទី ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ។ ... Read More »

ចោរលួចសម្ភារ២នាក់ត្រូវសមត្ថកិច្ចក្របួច

ខេត្តព្រះសីហនុ៖ យោងតាមប្រភពពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៩ ស្ថិតនៅឆ្នេរសមុទ្រអូរត្រេះ ក្រុមទី២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ... Read More »

បើកបរក្នុងស្ថានភាពស្រវឹងដួលរងរបួសមនុស្ស២នាក់

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសារតែស្រវឹងស្រាហើយបើកបរមិនគោរពច្បាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៦១_១៦២ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ក្តៅចំពោះអ្នកលក់ដូរលើចិញ្ចើមផ្លូវ និងរថយន្តតាក់ស៊ី

ភ្នំពេញៈ បន្ទាប់គណៈបញ្ជាការឯកភាពខណ្ឌប្រើគ្រប់វិធីដើម្បីណែនាំដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវ រថយន្តតាក់ស៊ីចតលើចិញ្ចើមផ្លូវ និងអ្នករត់ចាប់ម៉ូយប្រសេចប្រសាចអោយបញ្ឈប់សកម្មភាពតែពុំមានប្រសិទ្ធនោះឡើយ ទើបថ្មីៗគណៈបញ្ជាការឯកភាពបានប្រើធម៍ក្តៅបើកយុទ្ធនាការទ្រង់ទ្រាយធំចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវជាតិលេខ១ ដើម្បីរំដោះយកចិញ្ចើមផ្លូវពីបុគ្គលមួយចំនួនដែរខ្វះការពិចារណា ។ យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នេះបានផ្តើមអនុវត្ត២ថ្ងៃជាប់ៗគ្នាគឺថ្ងៃសៅរ៍និងអាទិត្យទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧ ដឹកនាំដោយលោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ និងមានការចូលរួមពីកម្លាំងសន្តិសុខ កម្លាំងនគរបាល ... Read More »

ប្តីខ្មែរឥស្លាមកាប់ប្រហារប្រពន្ធស្លាប់ក្នុងថ្លុកឈាម ហើយរត់គេចខ្លួនដោយសុវត្ថិភាព

ខេត្តកំពង់ឆ្នាំង ៖ បុរសខ្មែរឥស្លាមម្នាក់បានយកកាំបិតកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមហើយរត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិជ្រលងកៃស្នា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ... Read More »

ចាប់ខ្លួនបានហើយ ឃាតកដែល រំលោភសម្លាប់ ប្លន់យកម៉ូតូ នៅស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ នៅម៉ោង ៧និង៣០ នាទី ថ្ងៃទី២៤ កក្កដា ២០១៧

ចាប់ខ្លួនបានហើយ ឃាតកដែល រំលោភសម្លាប់ ប្លន់យកម៉ូតូ នៅស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ នៅម៉ោង ៧និង៣០ នាទី ថ្ងៃទី២៤ កក្កដា ២០១៧។ Read More »

ក្មេងប្រុសអាយុ១៤ឆ្នាំ ជំរិតទារប្រាក់ពីអង្គរក្សសម្ដេចតេជោ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ , មេធាវីថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពជួយក្មេងប្រុសបាននៅក្រៅឃុំវិញ

ភ្នំពេញ៖ ក្មេងប្រុសអាយុជាង១៤ឆ្នាំម្នាក់ ដែលប្រើហ្វេសប៊ុកជំរិតទារប្រាក់ពីលោកឧត្ដមសេនីយ៍ទោ ណាំ ភិរុណ អង្គរក្សផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ លោក លី កុសល ... Read More »

លោក លឹម គានហោ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្របាសាក់ (ជំហានទី ២) ស្ថិតក្នុងស្រុករុក្ខគិរី ... Read More »

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រឡងបវរកញ្ញាពិភពលោកMiss Global 2017

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកគឺកម្មវិធីប្រឡងបវរកញ្ញាពិភពលោកMiss Global 2017នៅចុងឆ្នាំនេះ។ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនិងជាទីមោទនភាពនេះនឹងអាចបង្ហាញពីមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិ ពិសេសការជំរុញឲ្យមានចំណាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរណ៍នៅជុំវិញពិភពលោក។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ កក្កដា មុននេះនៅក្នុងវេទិកាសន្និសីទសារព័ត៌មាននាសណ្ឋាគារហ៊ីម៉ាវ៉ារី។ លោក Ratanak Roth Oeurnដែលជាអ្នកសម្របសម្រួលកម្មវិធីខាងលើបានបញ្ជាក់ថាព្រឹត្តិការណ៍ Miss Global ... Read More »

ពិព័រណ៍អាពាហ៍ពិពាហ៍កាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបការ

ភ្នំពេញ៖ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី២ នឹងប្រារព្ធធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រនៅថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០១៧ ។ ពិព័រណ៍ដ៏ធំប្រចាំឆ្នាំមានចំនួនពីរថ្ងៃនេះ មានការបង្ហាញពីទម្រង់សិល្បៈ ប្រពៃណីជាច្រើន ចែកជូនទៅអ្នកចូលរួមទស្សនា ដូចជាដើរបង្ហាញម៉ូដសម្លៀកបំពាក់បែបប្រពៃណីសម័យទំនើប និងបុរាណ និងជាជួយកាត់បន្ថយភាពស្មុគស្មាញដល់អ្នកមានគម្រោងរៀបការនៅពេលខាង។ សម្រាប់ពិព័រណ៍អាពាហ៍ពិពាហ៍មានការតាំងបង្ហាញពីក្រុមហ៊ុនផ្នែកសេវាកម្ម និងផ្គត់ផ្គងសម្ភារៈអាពាហ៍ពិពាហ៍ប្រមាណជាង៥០ក្រុមហ៊ុន ... Read More »

បើកការដ្ឋានស្ថាបនាសាងសង់ស្ពានកោះរងៀងថ្មីនៅសង្កាត់ពន្សាំង

ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមតំបន់ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៧ លោកសុខ សម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញចូលរួមពិធី ... Read More »

កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ខ្លួនជនជួញដូរគ្រឿងញៀន១នាក់និងថ្នាំញៀន២០កញ្ចប់ថង់តូច

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដឹកនាំដោយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានល្បាតក្នុងភូមិសាស្ត្រប្រទះឃើញបុរសម្នាក់ឈលើផ្លូវបេតុង ភូមិមានជ័យមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

កំណាត់ផ្លូវកៅស៊ូមួយខ្សែប្រវែងជាង២០០ម៉ែត្ររងការខូចខាតយ៉ាងដំណំគ្មានវិធានការជួសជុល

ខេត្តសៀមរាប៖ ប្រជាពលរដ្នបាន រិះគន់ចំពោះការធ្វេសប្រហែស គ្រាន់តែផ្លូវកៅស៊ូ១ខែ្សប្រវែង ជាង២០០ម៉ែត្រតែប៉ុណ្ណោះ គ្មានការជួសជុល ទុកអោយខូចយ៉ាងដំណំ រហូតផ្លូវនេះ មានជង្ហុកមានទ្រង់ទ្រាយធំឡើងៗ បង្កអោយមានទឹកដក់ មិនអាចហូរចេញរួច ។ ជាក់ស្ដែងកំណាត់ផ្លូវកៅស៊ូមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ មកផ្លូវតាអ៊ុច ... Read More »

មជ្ឈដ្ឋាននានាក្នុងខេត្តសៀមរាបរិះគន់អ្នកវិនិយោគផ្សារលើធំថ្មីថាកំពុងជិះសេះលែងដៃក្នុងការប្រមូលលុយពីពួកអាជីវករនិងប្រជាពលរដ្ន

ខេត្តសៀមរាប៖ ប្រជាពលរដ្ន ក៏ដូចជាអាជីវករក្នុងខេត្តសៀមរាបបានរិះគន់ លោក ហ៊ុប ថៃ អ្នកវិនិយោគផ្សារលើធំថ្មី ថាកំពុងតែជិះសេះលែងដៃ ក្នុងការប្រមូលលុយពីអាជីវករទាំងក្នុងផ្សារនិងខាងក្រៅផ្សារ យ៉ាងកាក់កបជាយូរឆ្នាំណាស់មកហើយ ។ តាមប្រភពព័ត៌មានពីអាជីវករបានឲ្យដឹងថា បរិវេណជុំវិញផ្សារលើជាផ្លូវសម្រាប់ចរាចរណ៍ដឹកទំនិញចេញចូលតែត្រូវ មេការមើលការខុសត្រូវ របស់លោក ... Read More »

ក្រុមក្មេងទំនើង៣ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ឃាត់ខ្លួន

ខេត្តតាកែវ៖ ក្រុមក្មេងទំនើង៣ នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០១៧វេលាម៉ោង១៥:០០នាទី នៅចំណុច ភូមិត្រពាំងកប្បាសឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ... Read More »

អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែមកាមរ៉ាសុវត្ថិភាព​៣០បន្ថែមទៀតជុំវិញ​តំបន់ផាប់ស្ទ្រីត

ខេត្តសៀមរាប​៖ អាជ្ញាធរខេត្តសៀមរាបគ្រោងបន្ថែម ដាក់កាមរ៉ា សុវត្ថិភាព ចំនួន៣០​គ្រាប់​បន្ថែមទៀតនៅជុំវិញ បរិវេណផ្លូវផាប់ស្ទ្រីត និងផ្លូវស៊ីវុត្ថា នៅពេលឆាប់ៗខាងមុខនេះ។ លោក នួន ពុទ្ធារ៉ា នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅ​ថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៧នេះថា អាជ្ញាធរខេត្តសៀម​រាប​គ្រោង​នឹងបង្កើន​​កាមរ៉ាសុវត្ថិភាពចំនួន ៣០ ... Read More »

ប្រមូលគ្រាប់មិនទាន់ផ្ទុះ ពី​ប្រ​ជា​ពលរដ្ឋ​៩គ្រាប់ប្រគល់ឱ្យអង្គភាពស៊ីម៉ាក និងអង្គការហេឡូ​​ត្រាស់​យកទៅកំទេចចោល

ខេត្តសៀមរាប៖ នារសៀល​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧​កន្លងទៅនេះ​ ការិយា​ល័យ​គ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃ​ស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​សៀមរាប​ សហការជាមួយអធិការ​ដ្ឋាន​នគរ​បាល​ក្រុង​-​ស្រុក ដែល​កន្លង​មក ​បាន​​​ប្រមូលសំណល់គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះដែលសល់ពីសង្រ្គាមចំនួន០៩គ្រាប់​នោះ ត្រូវ​បាន​ប្រគល់ឱ្យ អង្កការ ស៊ីម៉ាក់ និង ហេឡូត្រាស់ ... Read More »

ក្លឹបកីឡាបាញ់ធ្នូភូមិន្ទកម្ពុជាគាស់កកាយបេតិកភណ្ឌធ្នូខ្មែរនិងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ

ខេត្តសៀមរាប៖ ក្លិបកីឡាបាញ់ធ្នូ ភូមិន្ទកម្ពុជា បានគាស់កកាយ ចូលក្នុងបេតិកភណ្ឌធ្នូខ្មែរ និងកំពុងទាក់​ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្ដរជាតិឱ្យ មានចំណាប់អារម្មណ៍ ស្វែងយល់អំពីប្រភេទធ្នូបុរាណខ្មែរ និងបាញ់​សាកល្បងកំសាន្តរយៈពេល ៩០នាទីយ៉ាងសប្បាយរីករាយ។ ក្លឹបកីឡាបាញ់ធ្នូ ភូមិន្ទកម្ពុជា ជាជម្រុក​នៃកន្លែងកម្សាន្ដ​របស់ភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ក្រៅពី​ដើរទស្សនា​ប្រាង្គ​ប្រាសាទអាច ធ្វើឱ្យ​​ភ្ញៀវទេសចរណ៍មានជម្រើសជាច្រើន​ទៀតសម្រាប់ដំណើរ​ការកម្សាន្ដ​របស់ពួកគាត់។ ... Read More »

បំបែកសំណុំរឿងជួញដូរអាវុធធុនធ្ងន់ឆ្លងដែន ឃាត់ខ្លួន៣នាក់ ក្នុងនោះម្នាក់ជាម្ចាស់អាវុធ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការនិងនគរបាលខេត្តបាត់ដំបងបានចេញប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ឈានទៅដល់បំបែកសំណុំរឿងជួញដូរអាវុធធុនធ្ងន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃនោះហើយ ឃាត់ខ្លួនជនសង្ស័យខ្មែរ៣នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ជាមន្រ្តីបំរើការងារក្នុងអង្គភាពស៊ីម៉ាកខេត្តបាត់ដំបង ដែលជាម្ចាស់អាវុធ។ ការបង្រ្កាបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ធ្វើឡើងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះថ្ងៃទី២១ និង២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្តស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងក្រុងបាត់ដំបង ... Read More »

រថយន្តបាឡែនបើកលឿនដូចហោះប៉ះនឹងម៉ូតូដឹកឈើក្រឡាប់ផ្ងារកង់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តបាឡែន១គ្រឿងបានក្រឡាប់ផ្ងាជើងទ្រមេឃកាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នៅផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ខណៈដែលអ្នកបើកបរវាក់ប៉ះនិងម៉ូតូដឹកឈើ១គ្រឿងបណ្តាលឲ្យ ក្រឡាប់ផ្ងាជើងទ្រមេឃខ្ទាតអ្នកបើកបរចេញពីក្នងរថយន្តបណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរបំផុតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។ ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បុរសម្នាក់ជាអ្នកប៉ះកង់ម៉ូតូនៅទីនោះបានប្រាប់ថា មុនពេលកើតហេតុឃើញរថយន្តបាឡែននោះធ្វើដំណើរពីលិចមកយ៉ាងលឿនដូចហោះ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់មនុស្សម្នាក់នៅក្បែរផ្សារប៉េសេផ្លូវ៣៧១

ភ្នំពេញ៖ ដោយការបើកបរជែងគ្នាមិនប្រយ័ត្នក្នុងល្បឿនលឿនហួសកំណត់ក៏ឲ្យប៉ះដៃចង្កូតគ្នារវាងម៉ូតូនិងម៉ូតូបណ្តាលឲ្យដួលស្រង៉ាប់ស្រង៉ិលពេញផ្លូវរងរបួសធ្ងន់ធ្ងរម្នាក់នៅលើផ្លូវ៣៧១ ក្បែរផ្សារប៉េសេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្បែរផ្សារប៉េសេ ផ្លូវ៣១៧ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រភពពីសាក្សីឃើញហេតុការណ៍ខាងលើបានប្រាប់ថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងនោះធ្វើដំណើរស្របទិសគ្នាពីលិចមកជើង។ លុះមកដល់ចំណុចកើតហេតុផ្លូវកោងក្បែរផ្សារប៉េសេ ... Read More »

ឃាតកព្រៃផ្សៃរំលោភសម្លាប់នារី១៧ឆ្នាំរួចប្លន់ម៉ូតូ សមត្ថកិច្ចប្រកាសផ្តល់រង្វន់១ពាន់ដុល្លារ

ខេត្តបន្ទាយមានជ័យ៖ រង្វាន់ទឹកប្រាក់ចំនួន១ពាន់ដុល្លារ ជូនចំពោះបងប្អូនដែលឃើញមុខសញ្ញា ឃាតករំលាភសម្លាប់ប្លន់យកម៉ូតូ១គ្រឿង រួចយកសពបោះចោលក្នុងស្រែអក្រាតកាយ កាលពីវេលាម៉ោង៧និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៧ នៅភូមិបល្ល័ង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ... Read More »

ប៊ែលធី បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឆ្នាំ២០១៧

ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិបានប្រារព្ធ ពិធីបិទការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សាលា ប៊ែលធី អន្តរជាតិ ឆ្នាំ២០១៧ (BELTEI CHAMPIONS TROPHY 2017) ដែលមានក្រុមប្រកួតចំនួន ១៦ក្រុម ស្មើនឹង ២០៨កីឡាករ មកពីសាលា ប៊ែលធី ទាំង ១៦សាខា និងមានសិស្សានុសិស្ស ចូលរួមគាំទ្រ ចំនួនជាង៤៩០០នាក់ នៅទីលានវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »

កុមារីដែលអ៊ុំចាប់ជំរិតនោះត្រូវបានសមត្ថកិច្ចនាំមកដល់ផ្ទះប្រគល់ជូនឪពុកម្តាយវិញហើយ

ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ សោម បូរ៉ា ស្នងការរងទទួលបន្ទុកយុត្តិធម៌បានប្រាប់នៅល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់អភិបាលខេត្តកំពង់ស្ពឺ និងការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តល្មើសបាននៅខេត្តកំពង់ឆ្នាំង ។ លោកស្នងការរងបន្តថា ក្នុងប្រតិបត្តិការតាមបង្ក្រាបករណីចាប់ជំរិតនេះដែរ សមត្ថកិច្ចបានរក្សាសុវត្ថិភាព និងសន្តិសុខដល់កុមារីរងគ្រោះ ... Read More »

អាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងម្នាក់និងអ្នកចែកចាយគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បន្តចុះបង្រ្កាបទីតាំងប្លុកតាមផ្លូវរថភ្លើងក្នុងតំបន់បឹងកក់ ដែលសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពជូញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀន និងដកហូតសារធាតុញៀនចំនួន២៧កញ្ចប់ ហើយបន្តចាប់មេខ្លោងម្នាក់ដែលជាអ្នកទំលាក់ថ្នាំញៀនឲ្យគេលក់ ។ ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៧ នៅចំណុចប្លុកបឹងកក់ ... Read More »

យុវជនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារនៅច្បារអំពៅ

ភ្នំពេញៈយុវជនម្នាក់ត្រូវជនមិនស្គាល់មុខបាញ់ប្រហារទាំងកណ្តាលយប់បណ្តាលអោយស្លាប់យ៉ាងអណោចអធម្មកាលពី វេលាម៉ោង០០,៤៥នាទីឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ករណីនេះសមត្ថកិច្ចស្រុកកៀនស្វាយសន្និដ្ឋានជំហ៊ានដំបូងថាជាករណីឃាតកម្មបាញ់សម្លាប់ដើម្បីប្លន់យកម៉ូតូ ដោយឡែកសមត្ថកិច្ចខណ្ឌច្បារអំពៅសន្និដ្ឋានថាជាករណីទំនាស់ ។ ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ វ៉ាន បញ្ញា ... Read More »

សមត្ថកិច្ច ២ខណ្ឌចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស ៣នាក់ ដកហូតថ្នាំញៀន ១កញ្ចប់ធំ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានសហការជាមួយនិងនគរបាលខណ្ឌ៧មករា ចុះធ្វើការបង្ក្រាបទីតាំងជួញដូរគ្រឿងញៀន មួយកន្លែងនៅផ្ទះសំណាក់ យឺហោ (ចិនតុង ២) ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ដកហូតបានថ្នាំញៀន ១កញ្ចប់ធំ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី២២ ... Read More »

ប៉ូលីសក្រសួងមហាផ្ទៃសហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង និង ខេ្តកំពង់ស្ពឺ បំបែកសំណុំរឿងចាប់ក្មេងជំរិតទារប្រាក់ ចាប់បានស្រ្តីជនសង្ស័យនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាជនសង្ស័យម្នាក់ ដែលចាប់ក្មេងសិស្សសាលាជំរិតទារប្រាក់ពីឪពុកម្តាយនោះ ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺ ចាប់ខ្លួនបានហើយកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅផ្ទះសំណាក់ ហ្គាឌិន ភូមិមុងបារាំងសង្កាត់ប្អេរ ... Read More »