ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសម្នាក់ទៀតដែលបានបង្ហោះសារគំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានឃុំខ្លួន

ភ្នំពេញ៖ បុរសម្នាក់ទៀតដែលបាន បង្ហោះសារគំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារនៅលើបណ្ដាញ សង្គមហ្វេសប៊ុកត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃបើកការស្រាវជ្រាវ ហើយ ឈានទៅដល់ការចាប់ខ្លួនក្រោយពេល បង្ហោះសារនេះបានមួយថ្ងៃ ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលនៅរសៀលថ្ងៃទី២០ ខែកក្កដា ... Read More »

អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ភ្នំពេញ ៖ ផ្លូវធំៗចំនួន១១ខ្សែ ត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញប្រកាស ចាត់វិធានការមុនគេរៀបចំសណ្ដាប់ធ្នាប់ បញ្ចៀសការកកស្ទះចរាចរណ៍ ដោយសារ ពលរដ្ឋមួយចំនួនបានយកចំណីផ្លូវចិញ្ចើមផ្លូវ និងផ្លូវប្រកបរបរអាជីវកម្ម ។ ផ្លូវធំៗ ចំនួន ១១ខ្សែដែលសាលារាជធានីភ្នំពេញសម្រេចក្នុងកិច្ចប្រជុំក្រោមអធិបតីភាពលោក ឃួង ស្រេង ... Read More »

លោក លឹម គានហោ ចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលនៅតាមខេត្តមួយចំនួន

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផល នៅតាមបណ្តាខេត្ត មួយចំនួន។ ឆ្លៀតក្នុងឱកាសនេះផងដែរលោករដ្ឋមន្ត្រី ... Read More »

មេព្រៃស្ទាក់ចាប់រថយន្តបាឡែន១គ្រឿងដឹកឈើប្រណីតសង្ស័យបង្ហាញឲ្យរថយន្តផ្សេងបង់លុយ

ខេត្តស្ទឹងត្រែង ៖ កាមរីបាឡែនមួយ គ្រឿងដឹកឈើចេញពីស្រុកសៀមប៉ាង ត្រូវមេព្រៃចាប់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់មុខវត្តគីឡូលេខ៨ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។ មន្រ្តីជំនាញបាននិយាយថា រថយន្តខាងលើបានដឹកឈើប្រណីតចេញពីស្រុកសៀមប៉ាងជាញឹកញាប់ ប៉ុន្តែមន្ត្រីមិនងាយតាម ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីជប់លៀងជាកិត្តិយសជូន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងក្រុមប្រតិភូ ... Read More »

បុរសមានជំងឺវិកលចរឹកម្នាក់ធ្លាក់ចូលទឺកប្រឡាយលង់ស្លាប់

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល និងឆោឡោ​ទាំងព្រឹកដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានព្រមទាំងក្រុមគ្រួសារ ខណៈដែលប្រទះឃើញបុរសម្នាក់លង់ទឺកប្រឡាយស្លាប់កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលសង្ស័យស្លាប់ដោយសារលង់ទឺកមានឈ្មោះ ខៀវ ... Read More »

លោកចោរ២នាក់ដកកាំភ្លើងបាញ់គំរាមរត់គេចខ្លួនដោយសុវត្ថិភាពក្រោយកាច់កម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ក្រុមចោរកាច់កម៉ូតូយ៉ាងសកម្ម២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម មិនស្គាល់ម៉ាកជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿង បម្រុងជិះចេញ ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោធ្វើឱ្យជនសង្ស័យភ័យយកមិនបានសម្រេចរត់ឡើងជិះម៉ូតូបក្ខពួកដែលឈប់ចាំ ហើយម្ចាស់រត់ដេញតាមនោះ ពួកចោរក៏ដកកាំភ្លើងគំរាមបាញ់ និងរត់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតូបលក់ចាប់ហួយតាមបណ្តោយផ្លូវទន្លេមេគង្គ ... Read More »

នារីស្រស់ស្អាតបើកឡានទំនើបបុកដើមឈើ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ នារីម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាគាស់ទ្វាររថយន្តរួចអូសចេញមកខាងក្រៅរួចបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈនារីរូបនេះបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ក្នុងល្បឿនលឿនទាំងកណ្តាលយប់ រួចជ្រុលបុករះកន្លែងលក់ផ្កា និងដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ខូចខាតទាំងស្រុង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចសួនលក់ដើមឈើ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនឧកញ៉ា សុខ ហេង និងកូនចៅពីរនាក់មកតុលាការ

ភ្នំពេញ៖ ឧកញ៉ាសុខ ហេង និង កូនចៅពីរនាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងក្លែងឯកសារយកដីគេ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ជនសង្ស័យទាំង៣នាក់ ... Read More »

ឡានដឹកអេដចាយបុកម៉ូតូស្លាប់ម្នាក់ និងជ្រុលចូលទៅក្នុងសាលាអន្តរជាតិបុកម៉ូតូថែម៣គ្រឿងទៀត

ខេត្តកណ្តាល៖ គ្រោះថ្នាក់កើតឡើងគ្រប់ពេលវេលា ប្រសិនបើអ្នកបញ្ជាយានយន្តគ្រប់ប្រភេទមិនយកចិត្តទុកដាក់ ប្រុងប្រយ័ត្នស្មារតីបើកបរឲ្យម៉ឺងម៉ាត់ទេនោះ ។ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បុរសម្នាក់កំពុងបើកម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្តដឹកអេតចាយបើកបុកម៉ូតូរបស់គាត់បណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានជ្រុលចូលទៅសាលាអន្តរជាតិមួយកន្លែងបុកម៉ូតូចតស្ងៀមដួលរាប៣គ្រឿងបន្ថែមទៀត ។ ករណីនេះ សមត្ថកិច្ចបាននិងត្រួតពិនិត្យ ... Read More »

នាយករងសាលាបឋមសិក្សាវាលស្បូវ ករណីបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រីជាអនីតិជន

ភ្នំពេញៈ គ្រូបង្រៀនម្នាក់មានតួនាទីជានាយករងនៅសាលាបឋមសិក្សាវាលស្បូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅតាមបណ្តឹងរបស់អង្គការដែលចិញ្ចឹមក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់នៅក្នុងទីចាត់ការរបស់សាលា ។ ករណីឃាត់ខ្លួននាយករងសាលាទៅតាមបណ្តឹងរបស់អង្គការបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់សមត្ថកិច្ចទទួលពាក្យបណ្តឺងហើយហៅជនសង្ស័យមកបំភ្លឺនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទើបឈានដល់ការឃាត់ខ្លួន ។ ជនសង្ស័យមានឈ្មោះឡុង សុខ ភេទប្រុស អាយុ៥០ឆ្នាំ ជានាយករងសាលាបឋមសិក្សាវាលស្បូវ មានទីលំនៅភូមិស្វាយតាអុក ... Read More »

ស្រ្ដីម្នាក់បានស្លាប់ និងបុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ71 បង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់បើកកៀរម៉ូតូបណ្ដាលឲ្យដួលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅត្រង់ចំណុច ភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ។ តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្ក គឺ ... Read More »

គាស់ចម្រឹងបង្អួចលួចម៉ូតូ២គ្រឿងបានសម្រេច

ខេត្តកំពង់ស្ពឺ៖ ម៉ូតូ២គ្រឿងសង្ស័យត្រូវចោរលួចគាស់ចម្រឹងដែកបង្អួចចូលលួចដោយសុវត្ថិភាព ។ សេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ចន្លោះម៉ោង១ដល់៤ ទៀបភ្លឺ មានករណីចោរគាស់ចម្រឹងបង្អួច ចូលលួចយកម៉ូតូអស់២គ្រឿងដោយសុវត្ថិភាព ។ ម៉ូតូដែលបាត់នោះ មួយគ្រឿង ម៉ាក ... Read More »

ឡានដឹកកម្មកររោងចក្រក្រឡាប់របួសធ្ងន់ស្រាលជាង ២០ នាក់នៅស្រុកបាទី

ខេត្តតាកែវ ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងបើកក្រឡាប់ខ្លួនឯង​បង្ករឲ្យរងរបួសធ្ងន់ និងស្រាលជាង២០នាក់ ហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនេះ បានកើតឡើងខណៈមានអ្នកជិះទៅធ្វើការរោងចក្រពេញរថយន្តនៅវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤៩,៥០ ក្នុងភូមិរូង ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។ ... Read More »

ធ្វើសកម្មភាពលួចយកថង់ខោអាវមួយស្បោងធំ ត្រូវម្ចាស់គេឃើញទាន់ចាប់ក្របួចឲ្យសមត្ថកិច្ច

ភ្នំពេញ៖ កម្លាំងនគរបាលដែលប្រចាំការនៅក្នុងផ្សារធំថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរូបគេ បានធ្វើសកម្មភាពលួចយកស្បោងខោអាវរបស់ជនរងគ្រោះមួយស្បោងធំ បានសម្រេចហើយប្រុងរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ ក៏ចាប់ក្របួចឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនចោរលួចខោអាវខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចតូបលេខI.041 ស្ថិតក្នុងផ្សារធំថ្មី ... Read More »

រលកទន្លេបោកបក់ខ្លាំងពេកធ្វើឲ្យលោកប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ទប់តំណែងមិនបាន

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ និងលោកឧត្តមសេនីយ៍ទោ សត ណាពេញ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ ក្រសួង មហាផ្ទៃត្រូវបានថ្នាក់លើសម្រេចផ្ទេរភារកិច្ចរបស់លោកទាំង២ទៅកាន់នាយក ដ្ឋានផ្សេងហើយ នេះបើយោងតាមប្រភពបានបង្ហើបឲ្យដឹងថា ពិធីផ្ទេរភារកិច្ចនេះនឹងប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក ... Read More »

អាជ្ញាធរចុះត្រួតពិនិត្យផ្លូវក្រវ៉ាត់ព្រំដែនបន្ទាប់ពីបង្កឲ្យទឹកស្ទឹងប្រែល្អក់កករមិនអាចប្រើប្រាស់បាន

ខេត្តប៉ៃលិន៖ ការប្រែល្អក់នៃទឹកស្ទឹងបរប៉ៃលិន រយៈពេល២ទៅ៣ខែកន្លងមកនេះ ត្រូវបានមតិមហាជន ពិសេសក្រុមការងារគណបក្សប្រឆាំង រិះគន់ទៅលើអាជ្ញាធរខេត្ត យ៉ាងខ្លាំង ដោយចោទប្រកាន់ថា ឃុបឃិតជាមួយឈ្មួញជីកកកាយរែងត្បូង ហើយបង្ហូរទឹកមិនល្អ ចូលមកស្ទឹងបរប៉ៃលិន ធ្វើឲ្យប្រជាពលរដ្ឋប្រើការមិនកើត ប៉ុន្តែជាក់ស្តែងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

បង្គោលភ្លើងនៅផ្សារទួលពង្រទុស្សេចរន្តភ្លើងក្នុងកាប៊ិនឆាបឆេះសន្ធោរសន្ធៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ខណៈបង្គោលភ្លើងទុស្សេចរន្តភ្លើងក្នុងកាប៊ិនឆាបឆេះសន្ធោរសន្ធៅ ។ ករណីនេះបានកើតឡើងនៅចំណុចផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៅកាន់កន្លែងកើតហេតុដើម្បីបាញ់ទឹកអន្តរាគមន៍ រីឯប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុស្រុះស្រួលគ្នាមួយដៃមួយជើងយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ភ្លើងអស់ជាច្រើនបំពង់ផងដែរ ... Read More »

អភិបាលខណ្ឌដូនពេញ បន្តចុះត្រួតពិនិត្យប្រព័ន្ធលូថ្មីនិងចាស់ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា

ភ្នំពេញ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាគ្នាប៉ុន្មានថ្ងៃនេះ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះត្រួតពិនិត្យប្រព័ន្ធលូថ្មីនិងចាស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដេីម្បីបញ្ជៀស និងបញ្ឍប់ការជនលិចដោយទឹកភ្លៀងនៅតំបន់នោះទាំងស្រុង ។ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ ដែលរស់នៅ ... Read More »

នគរបាលខេត្តបង្រ្កាបសង្វៀនមាន់នៅស្រុកក្រូចឆ្មាមានអ្នកឲ្យការណ៍ដឹងមុនមនុស្សរត់អស់

ខេត្តត្បូងឃ្មុំ ៖ សៃវៀនលេងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប កាលពីវេលាម៉ោង៣និង១៥នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ស្ថិតនៅភូមិអណ្តូងប្រក់ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សម្មត្ថកិច្ចបានឲ្យដឹងថា ដោយសាររៀបចុះទៅបង្រ្កាបហើយបែកការណ៍ទើបអ្នកលេងរត់អស់ នៅសល់តែវត្ថុតាង។ ចំពោះវត្ថុតាងដកហូតបានរួមមានៈ ... Read More »

ឡានយីឌុបបុករថយន្តកុងតឺន័របណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនវាក់អើនឹងរថយន្ត ដែលកំពុងចតនៅលើដងផ្លូវហើយបួងចង្កូតបម្រុងជែងត្រូវរថយន្តយីឌុបបុកពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងមុខ យ៉ាងដំណំ និងបណ្តាលឲ្យរងរបួសធ្ងន់តៃកុងម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ទុលមុខ ... Read More »

កូនតុងទីនច្រើននាក់ ផ្ទុះកំហឹងទាញរនាំងដែកបោកខ្ទប់នឹងរបងសាលាដំបូងរាជធានីភ្នំពេញ ចោទថាតុលាការពុករលួយ

ភ្នំពេញ៖ កូនតុងទីនជាច្រើននាក់ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ផ្ទុះកំហឹង ស្រែកឡូឡា ថែមទាំងទាញរនាំងដែកបោកខ្ទប់នឹងរបងសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ថា តុលាការពុករលួយ រឿងដោះលែងស្ត្រីម្នាក់ដែលឆបោកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក ។ ស្ត្រីឈ្មោះ ម៉េង សុខហៀង ... Read More »

បំបែកសំណុំរឿងបាញ់ប្លន់អ្នករត់តាក់ស៊ីយកសាកសពទម្លាក់ចោលនៅកំពង់ឆ្នាំងហើយ

  ខេត្តកំពង់ឆ្នាំង៖ ក្រុមជនដៃដល់ក្នុងការបាញ់សម្លាប់ប្លន់យករថយន្តតូយូតា ហាឡិនឌ័រ ត្រូវបានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំពង់ឆ្នាំង និងពោធិ៍សាត់ ចាប់ឃាត់ខ្លួនបានហើយ កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ។ ... Read More »

សពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវក្មេងៗរកខ្យងក្ដាមប្រទះឃើញក្នុងប្រឡាយទឹកហើមស្អុយរលួយ

ភ្នំពេញ៖ ក្មេងៗទៅរកចាប់ខ្យងក្ដាមបានប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងអូរវាលស្រែមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សាកសពបុរសម្នាក់ខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ហើយតាមការប៉ាន់ស្មានមាន អាយុប្រហែល៥០ឆ្នាំ និងមានសភាពហើមស្អុយមើលលែងចង់ស្គាល់ទៅហើយ ដែលសង្ស័យថាបានស្លាប់ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន៤កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន​ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧​ នៅផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។ ​ជនសង្ស័យទី១ ឈ្មោះ សែម​ កក្កដា​ ... Read More »

ជិះម៉ូតូបញ្ច្រាសទិស រថយន្តធុនត្រាចាប់ហ្រាំងមិនទានបុកស្លាប់នៅកន្លែងកើតហេតុ

ភ្នំពេញ: បុរសម្នាក់បានបាត់បងជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង រវាងរថយន្តធុនត្រានិងម៉ូតូ ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចមណ្ឌលសុខភាពសំរោង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ... Read More »

រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង​ក្រឡាប់​ពីរ​បី​ត្រឡប់របួសធ្ងន់៣នាក់

​ភ្នំពេញ ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ ខណៈត្រូវរថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ បើក​យ៉ាង​លឿន​ប្រញាប់​ទៅ​យក​អ្នកជំងឺ ​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ​ពេញទំហឹង បណ្តាល​ក្រឡាប់​ពីរ​បី​ត្រឡប់​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់​ចំណុច​សួនច្បារ​ក្តាន់​ពីរ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ... Read More »

រថយន្តឡិចស៊ីសបើកប្រយ័ត្ន ជ្រុលទៅបុករះ​ រថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសមួយគ្រឿងលឿនដល់ផ្លូវ​បំបែកជា៤មិនប្រុង​ប្រយត្ន័ជ្រុលទៅបុករះ​ រថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំង៣​គ្រឿង​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ​ខែកក្ដដា​ ឆ្នាំ២០១៧​ នៅតាមបណ្ដោយផ្លូវ២០៥ កែងនឹងផ្លូវ៣២៨​ ស្ថិតក្នុងសង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ ... Read More »

ប្តីមុនហៅប្តីក្រោយមកផ្តាំផ្ញើឲ្យជួយមើលថែកូនផង បែរជាព្រួតគ្នាវាយខៀវភ្នែក បែកក្បាល

ខេត្តកណ្តាល៖ បុរសជាប្តីដើមម្នាក់បានរងរបួសធ្ងន់ ឈាមហូរស្រោចខ្លួន បន្ទាប់ពីផ្ទុះហិង្សាដាក់គ្នា ក្នុងរឿងជជែកគ្នាជាមួយប្តីក្រោយរបស់ប្រពន្ធ ដើម្បីផ្តាំផ្ញើជួយមើលថែកូនផង ក៏កើតហិង្សាតែម្តង ។ អំពើហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង១០នាទី ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនិងការប្រើប្រាស់ថ្នាំញៀន​ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧​ នៅផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។ ​ជនសង្ស័យទី១ ឈ្មោះសែម​ កក្កដា​ ភេទប្រុស អាយុ២៥ឆ្នាំ​ មុខរបមិនពិតប្រាកដ​ ​ ស្នាក់សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក​ ... Read More »