ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំនិងទទួលបានរថយន្ត២០គ្រឿង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួងស្រេងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ... Read More »

យុទ្ធនាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនសម្រាប់ថ្ងៃទី៦ ខែកុម្ភៈ សមត្ថកិច្ចបង្ក្រាបបាន២៦ករណី ឃាត់មនុស្ស៥១នាក់

ភ្នំពេញ៖យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ទូទាំងប្រទេស ប្រចាំថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ គិតត្រឹមវេលាម៉ោង១៦ និង០០នាទី សមត្ថកិច្ចបង្ក្រាបបានបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ចំនួន ២៦ករណី ឃាត់មនុស្ស ៥១នាក់ ... Read More »

នគរបាលឃាត់ខ្លួនបុរសម្នាក់បង្កហិង្សាក្នុងគ្រួសារ

ខេត្តពោធិ៍សាត់៖ កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃញី ឃាត់ខ្លួនបុរសម្នាក់ ខណៈបុរសរូបនេះបង្កហិង្សាក្នុងគ្រួសារ និងបង្កហិង្សាជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃញី ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីព្រលប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដួងជ្រុំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ... Read More »

គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជារំពឹងបានឡើងទៅលេងក្រុម៣វិញក្រោយ ប្រកួត Davis Cupនៅ ប្រទេសបារ៉ែន

ភ្នំពេញ៖ គ្រូបង្វឹកកីឡាវាយកូនបាល់ កម្ពុជាបានដាក់ក្តីសង្ឃឹមទៅលើកូនក្រុម របស់ខ្លួនថា ក្រោយពីប្រកួតក្នុង Davis Cup ២០១៧ក្រុមទី៤នៅប្រទេសបារ៉ែន (Bahrain) ក្រុមកីឡាករកម្ពុជាអាចទទួលបានសិទ្ធិឡើងមកលេងក្នុងក្រុមទី៣វិញ ខណៈកាលពីឆ្នាំ២០១៦ក្រុមកម្ពុជាបានធ្លាក់ចេញពីការប្រកួតក្រុម៣នៅប្រទេស អុីរ៉ង់ ។ លោក ជា ... Read More »

នគរបាលស្រុកត្បូងឃ្មុំល្បាតរកឃើញជនសង្ស័យពាក់ពន្ធ័គ្រឿងញៀនម្នាក់នៅតាមដងផ្លូវ

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មុំចុះល្បាតឃាត់ឆែករកឃើញសង្ស័យជាថ្នាំញៀនបន្តបន្ទាប់។ ការឆែករកឃើញ និងឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅម៉ោង២រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចំនុចកាដ្ឋានសាងសង់សាលារខេត្តថ្មី ភូមិនិគមលើ ឃុំ ស្រឡប់ស្រុក_ខេត្តត្បូងឃ្មុំ ។ អធិការងស្រុកត្បូងឃ្មុំ លោក ឡុង ... Read More »

មុខសញ្ញប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវបានកម្លាំងអន្តរាគមន៍ សហកាជាមួយនគរបាលប៉ុស្ដិ៍ចោមចៅចាប់ឃាត់ខ្លួន

ភ្នំពេញ៖ មុខសញ្ញជនប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌ សហការជាមួយនគរបាលប៉ុស្ដិ៍ចោមចៅចាប់ ខ្លួនបាន ក្នុងពេលដែលជនទាំងនោះ កំពុងសម្ងំសេពគ្រឿងញៀនជុំគ្នា នៅក្នុងផ្ទះល្វេងដែលសាងសង់ទុកចោលក្នុងដីឡូត៍មួយកន្លែង ដកហូតបាន ដំបងដែកបំពង់ទីបចំនួន៣ដើម ដាវ១ដើម កាំបិត១ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀតផងដែរ។ ប្រតិបត្តិការបង្ក្រាបខាងលើនោះ ... Read More »

តុលាការដោះលែងបុរសចំណាស់ម្នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កណ្ដាល: ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក សំមឫទ្ធី វាសនា បានដោះលែងបុរសចំណាស់ម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ប្រភពព័ត៌មាន បង្ហើបឲ្យដឹងថា ការដោះលែងនេះ ... Read More »

មានវិប្បត្តិក្នុងគ្រួសារដាច់ចិត្តប្រហាជីវិតខ្លួនឯងដោយចងកនៅក្នុងផ្ទះ

ភ្នំពេញ:បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរហូតដល់ធំក្លិនស្អុយ ទើបបែកការណ៍កាលពីវេលាម៉ោង៥,២០នាទីល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចផ្ទះលេខH18E1 ក្រុមទី៤ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះមានឈ្មោះម៉េង រតនា ... Read More »

ទៅបង់សំណាញ់ ជំងឺរើឡើងវិញបណ្តាលឲ្យប្រកាច់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺតេតាណុសប្រចាំកាយ បានប្រកាច់ធ្លាក់ទឹកបណ្តាលអោយលង់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូន និងប្រជាពលរដ្ឋនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅត្រង់ចំណុចក្នុងស្ទឹងព្រែកត្នោត ស្ថិងក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ ជនរងគ្រោះមានឈ្មោះ ... Read More »

ធ្លាប់ជាប់គុករកស៊ីគ្រឿងញៀនចេញមកវិញបន្តរកស៊ីគ្រឿងញៀនទៀត ត្រូវនគរបាលឃាត់ខ្លួន ជាមួយនឹងថ្នាំញៀន១០កញ្ចប់

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន២នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធនឹងជួញដូរគ្រឿងញៀនខុសច្បាប់ ហើយចេញមកវិញ មិនរាងចាល បន្តធ្វើសកម្មភាពជួញដូរគ្រឿងញៀនថែមទៀត រងការបង្រ្កាបចាប់ឃាត់ខ្លួនដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការ និងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងថ្នាំញៀន១០កញ្ចប់តូច កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

ជនជួញដូរគ្រឿងញៀន៥នាក់ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនរួមជាមួយគ្រឿងញៀនជាច្រើនកញ្ចប់

ខេត្តកណ្តាលៈ ជនជួញដូរគ្រឿងញៀនខុសច្បាប់៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ នៅគោលដី២ផ្សេងគ្នា កាលពីវេលារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិចបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ដកហូតបានវត្ថុតាងថ្នាំញៀនចំនួន២០កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់​គ្រឿងញៀន​៣ករណីផ្សេងគ្នា

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន៣ករណីផ្សេងគ្នា ឃាត់ខ្លួនបាន៦នាក់ ដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿងនៅ ត្រង់ចំណុចទល់មុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ ខណ្ឌជ្រោយចង្វា ប្រតិបត្តិការនេះ ... Read More »

រីករាយទិវានៃក្តីស្រឡាញ់នៅណាហ្គាវើលណាហ្គាវើល មានបម្រើអាហារពេលល្ងាច និងពិធីជប់លៀងសម្រាប់លោកអ្នករីករាយកម្សាន្តជាមួយមនុស្សសំខាន់របស់អ្នកក្នុងបរិយាកាសដ៏រ៉ូមែនទិក

រាជធានីភ្នំពេញ ថ្ងៃទី ១០ កុម្ភៈ ២០១៧ ៖ សូមអញ្ជើញមករីករាយក្នុងបរិយាកាសដ៏រ៉ូមែនទិកក្នុងទិវានៃក្តីស្រឡាញ់នៅណាហ្គាវើលដែលជាមណ្ឌលកម្សាន្តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។បង្កើតភាពជិតស្និទ្ធ និងផ្អែមល្ហែមជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ខណៈរីករាយញ៉ាំអាហារពេលល្ងាចរសជាតិកំពូល និងកម្មវិធីកម្សាន្តក្នុងបរិយាកាសមិនអាចបំភ្លេចបាន។ ភោជនីយដ្ឋានល្បីឈ្មោះ ២ របស់ណាហ្គាវើល មានបម្រើម្ហូបយ៉ាងពិសេសក្នុងទិវានៃក្តីស្រឡាញ់! ភោជនីយដ្ឋានបារាំង ... Read More »

ដើរបាត់ពីផ្ទះមួយយប់ ព្រឹកឡើងប្រទះឃើញសាកសពនៅក្នុងទឹកត្រពាំង

ខេត្តកណ្តាលៈ បុរសម្នាក់ក្រោយពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធបានដើរបាត់ពីផ្ទះអស់រយៈពេលមួយយប់ដោយមិនដឹងថាទៅណានោះទេ លុះព្រឹកឡើងទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះនៅក្នុងទឹកត្រពាំង បង្កឲ្យមានការភ្ញាក់ផ្អើលនីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចត្រពាំងប្រិយ៍ ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សាកសពជនរងគ្រោះរូបនេះត្រូវបានសមត្ថកិច្ចអះអាងថា ... Read More »

នគរបាលឃាត់ខ្លួនមេខ្យល់ប្រុសស្រី២នាក់នាំពលករខុសច្បាប់ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ ដែលជាអ្នកចាត់ចែងដឹកជញ្ជូននាំពលករខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមច្រករបៀងខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្ត​កុងតឺន័រ​ឆ្លង​ផ្លូវ​បណ្ដាលឲ្យរងរបួសធ្ងន់​

ភ្នំពេញ៖ រថយន្តកុងតឺន័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូភូហ្សារជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ហើយត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗកាលពីវេលា ១០នឹង៤០នាទីយប់ទី៨ខែ កុម្ភះ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិ៤ មុខបញ្ជាការដ្ឋាននកងទ័ពជើងគោក ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពពីកន្លែកើតហេតុបានអោយដឹងថាមុនដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកភូហ្សាពណ៍ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CH ... Read More »

សាលាឧទ្ធរណ៍​ តម្កល់​ទោស​លោក​សម​ រង្ស៊ី​ ដដែល​ ករណី​ចោទ​ថា​ Facebook likes សម្តេច​តេជោ​ បាន​មក​ពី​ការ​ទិញ​ ឬ​ ក្លែង​បន្លំ​

ភ្នំពេញ៖សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ នេះ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ ... Read More »

បុរសម្នាក់អាយុ៣៦ឆ្នាំកំពុងហូបបាយជុំក្រុមគ្រួសារ ស្រាប់តែអួលបាយស្លាប់ភ្លាមៗដោយនឹកស្មានមិនដល់

សៀមរាប៖ បុរសម្នាក់អាយុ៣៦ឆ្នាំ ហូបបាយជុំក្រុមគ្រួសារ ស្រាប់តែអួលបាយស្លាប់ភ្លាមៗនៅហ្នឹងផ្ទះរបស់ខ្លួន ដោយមិននឹកស្មានដល់ ។ ធ្លាប់ឮតែចាស់ៗថា អួលបាយរកទឹក អួលទឹករកចប នេះជារឿងពិតហើយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៧ ... Read More »

នគរបាលចុះអន្តរាគមន៍ករណីហិង្សាក្នុងគ្រួសារឈានដល់បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់

ខេត្តកណ្តាលៈ បន្ទាប់ពីទទួលបានព័ត៌មានថាមានប្រជាពលរដ្ឋមួយគ្រួសារឈ្លោះប្រកែកគ្នាឈានដល់ប្រើអំពើហិង្សាក្នុងគ្រួសារ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់បានចុះទៅអន្តរាគមន៍ភ្លាមៗ ខណៈចុះទៅដល់ប្រទះឃើញមុខសញ្ញាម្នាក់យកបំបកស្កគ្រាប់បោះចោលទៅលើដី ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការឆែកឆេរមើលឃើញមានវត្ថុតាងថ្នាំញៀនចំនួន៨កញ្ចប់ ក៏ធ្វើការចាប់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមច្បាប់ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ... Read More »

អ៊ុក រ៉ាឌីនជើងខ្លាំងបន្តជីករណ្ដៅដីនៅឃុំកណ្តោកមិនគោរពតាមកិច្ចសន្យារបស់អាជ្ញាធរស្រុកកណ្តាលស្ទឹង

  ខេត្តកណ្ដាលៈ បន្ទាប់ពីអាជ្ញាធរស្រុកកណ្តាលស្ទឹង រួមជាមួយជំនាញរ៉ែ និងថាមពលស្រុកចុះផ្អាកសកម្មភាពជីកបកអាចម៌ដី បូមយកខ្សាច់របស់មេឈ្មួញជើងខ្លាំងអ៊ុក រ៉ាឌីន តាមពាក្យបណ្តឹងប្រជាពលរដ្ឋបានប្រមាណ៥ខែរួចមក គេសង្កេតឃើញក្រុមបូមខ្សាច់ខាងលើ បន្តជីកបកអាចម៌ដីបូមយកខ្សាច់ ដោយមិនគោរពតាមកំណត់ហេតុកិច្ចសន្យារបស់អាជ្ញាធរស្រុកកណ្តាលស្ទឹង រួមជាមួយជំនាញរ៉ែ និងថាមពលស្រុក ជាហេតុធ្វើអោយប្រជាពលរដ្ឋ មានមន្ទិលសង្ស័យត្រូវដងត្រូវផ្លែគ្នា ... Read More »

បទចម្រៀង Original Song និយាយពីបរិស្ថានរបស់ ភក្កី ទីនី ទទួលបានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ តារាចម្រៀងផលិតកម្មក្រៅស្រុក កញ្ញា ភក្ដី ទីនី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេញបណ្តាញទំនាក់ទំនងសង្គមនានា ក្រោយពីតារាចម្រៀងរូបនេះ ទើបតែចេញបទចម្រៀងថ្មីមួយបទទៀតមានចំណងជើងថា “ធម្មជាតិនិងជីវិត” ដែលនិយាយពីជីវិតអ្នកបោសសំរាម ទាំងភ្លៀង និងថ្ងៃក្ដៅមិនខ្លាចនឿយហត់អ្នកស្ដាប់ហើយអាចនឹងរំជួលចិត្ត។ បទចម្រៀង “ធម្មជាតិនិងជីវិត” របស់តារាចម្រៀង ... Read More »

រថយន្ដតាកូម៉ាបុកក្មេងជិះកង់ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង16និង15នាទីថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2017 មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រវាងរថយន្តបុកនិងកង់បណ្ដាលអោយស្លាប់ក្មេងស្រីម្នាក់ នៅកន្លែងកើតហេតុ។ បើតាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្ដ និងម៉ូតូបានធ្វើដំណើរបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូង ក្នុងល្បឿនលឿន ... Read More »

រថយន្ដឆ្លាមពន្លះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់រងរបួសធ្ងន់នៅស្រុកបារាយណ៍

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៧និង១៥នាទីថ្ងៃទី0៨ ខែកុម្ភៈ ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើងលើផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិរពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ រវាងរថយន្តបុក នឹងម៉ូតូបណ្ដាលអោយបុរស៣នាក់រងរបួសធ្ងន់ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាកកាមរីឆ្លាម ពណ៍ស្លែ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៤នាក់បន្ទាប់ពីគាស់តូបលួចយកគ្រឿងបន្លាស់ទូរស័ព្ទ បានមួយថ្ងៃយកទៅលក់ម្ចាស់គេតាមទាន់

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីក្រុមជនសង្ស័យទាំងនោះបានធ្វើសកម្មភាពគាស់តូបយកគ្រឿងបន្លាស់ទូរសព្ទ័អស់កាលពីវេលាម៉ោង ២៣យប់ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្នុងផ្សារវីនមីងក្បែរកន្លែងកើតហេតុ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។លុះពេលឃាត់ខ្លួននេះកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី ៨ កុម្ភះ ២០១៧ ទើបម្ចាស់តាមទាន់នៅកន្លែងលក់ទើបឃាត់ខ្លួនយកប្រគល់អោយសមត្ថកិច្ចតែម្តង។ ជនសង្ស័យទាំង៤នាក់ ... Read More »

ស្រវឹងឡើងជោក បើករថយន្តទៅបុករថយន្តមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តជ្រុលចង្កូតទៅបុកជាមួយរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់គ្នាបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្តបង្កម៉ាកកាមរីគូទស្វិត ពណ៌ស ... Read More »

អ្នកជំរើសជាតិវាយធីនីសម្នាក់បានវាយគ្នាជាមួយអ្នកគ្រប់គ្រងស្តាតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈបុរសម្នាក់ជាកីឡាករជំរើសជាតិវាយធីនីសម្នាក់ ស្រវឹងស្រាហើយបានឈ្លោះប្រកែកគ្នាជាមួយអ្នកគ្រប់គ្រងនៅក្នុងស្តាតអូឡាំពិក ក៏ឈានទៅដល់ការវាយគ្នាផ្អើលពេញមុខស្តាតអូឡាំពិក ត្រូវសមត្ថកិច្ចប៉ុស្តិ៍វាលវង់ឃាត់ខ្លួនហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១១យប់ថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៧ នៅចំណុចមុខពហុកីឡដ្ឋានអូរឡាំពិកស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អ្នករងគ្រោះមានឈ្មោះភួង សាអ៊ុន ភេទប្រុស ៤៩ឆ្នាំ ស្នាក់នៅក្នុងស្តាតអូឡាំពិក មានមុខរបរមន្ត្រីគ្រប់គ្រងពហុដ្ឋានអូរឡាំពិក។ ... Read More »

ប្រជាសហគមន៍ចោទប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកាប់រានដីព្រៃជាង១០០ហិកតា

ខេត្តមណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌល គិរីបានបង្កើតគណៈកម្មការចុះត្រួតពិនិត្យ ករណីលោកយន់ សារ៉ោម ប្រធានមន្ទីរអភិ វឌ្ឍន៍ជនបទដែលកំពុងធ្វើសកម្មភាពកាប់ រានដីព្រៃសហគមន៍ទំហំជាង១០០ហិកតា នៅភូមិស្រែអីុ សង្កាត់រមនា ក្រុងសែន មនោរម្យ។ លោកយន់ សារ៉ោម ប្រធានមន្ទីរអភិ ... Read More »

សម្តេចតេជោស្នើឲ្យស្វែងរកវិធានការច្បាប់ប្រឆាំងនឹងអ្នកដែលដើរឃោសនាថាមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបាន ស្នើឲ្យធនាគារជាតិនៃកម្ពុជា ដែលមានលោក ជា ចាន់តូ ជាអគ្គទេសាភិបាលចាត់ចែង អប់រំប្រជាពលរដ្ឋឲ្យឈ្វេងយល់ពិតប្រាកដអំពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយត្រូវពិនិត្យ មើលទិដ្ឋភាពច្បាប់ប្រឆាំងជនណាដែលដើរឃោសនាថា ស្ថាប័នមីក្រូ ហិរញ្ញវត្ថុជារបស់រដ្ឋ។ ... Read More »

ក្មេងៗលេងដុតសំរាមរាលឆេះផ្ទះមួយខ្នងម៉ត់

ខេត្តបាត់ដំបង ៖ ក្មេងៗដុតសំរាមលេងបណ្តាលឲ្យរាលដាលឆេះផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសីជញ្ជាំងស្បូវទំហំ៦គុណ៩ម៉ែត្រម៉ត់ដែលហេតុការណ៍ភ្លើងឆេះផ្ទះនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្រុមទី២២ ភូមិភ្នំគល់ ឃុំកន្ទឺ២ ស្រុកបាណន់ ។ ករណីនេះបានធ្វើឲ្យស្ត្រីម្ចាស់ផ្ទះសន្លប់ ដោយយំសោកស្តាយទ្រព្យសម្បត្តិដែលខំរកបានដោយលំបាក ។ លោកអនុសេនីយ៍ឯក ... Read More »

សម្តេចតេជោសុំសហរដ្ឋអាមេរិកកុំទារលុយខ្មែរដែលជំពាក់ថ្លៃទម្លាក់គ្រាប់បែកពេលធ្វើសង្គ្រាម

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានថ្លែងបន្តស្នើដល់រដ្ឋាភិបាលអាមេរិកលោក ដូណាល់ ត្រាំ ឲ្យលុបបំណុលពីកម្ពុជាដែលបានជំពាក់នៅសម័យរដ្ឋាភិ បាលមិនស្របច្បាប់ លន់ នល់ ក្នុងទសវត្សរ៍ ... Read More »