ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កម្លាំងមន្រ្តីជំនាញចាប់រថយន្តដឹកឈើគគីរ ១គ្រឿងមានអ្នករត់ការដោះលែង

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញអធិការដ្ឋបាលព្រៃឈើខាងត្បូងបឹងទន្លេសាប សហការគ្នាបង្រ្កាបរថយន្តដឹកឈើគគីរមុខកាត់ធំបណ្ដោយវែង បញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានគេបង្ហើបប្រាប់ថាមានអ្នកមានអំណាចរត់ការដោះលែង។ ប្រតិបត្តិការខាងលើអនុវត្តន៍ឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ... Read More »

តុលាការកាត់ទោសលោកស្រី ទេព វន្នី ករណីហិង្សាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ បើកសវនាការកាត់ទោសលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ សវនាការនេះ ដឹកនាំដោយលោក ឡុង កេសភីរម្យ ... Read More »

ចាប់ខ្លួនចោរលួចកាច់.កម៉ូតូម្នាក់ដកហូតម៉ូតូ៣គ្រឿងព្រមទាំងថ្នាំញៀន២កញ្ចប់នៅឃុំស្វាយរលំ

ខេត្តកណ្តាលៈ ចោរលួចកាច់.កម៉ូតូធ្លាប់ធ្វើសកម្មភាពដ៏សកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនបាន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ដកហូតបានម៉ូតូ៣គ្រឿង ស្លាកលេខ៤បន្ទះ ថ្នាំញៀនម៉ាទឹកកកចំនួន២កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ... Read More »

នគរបាលក្រុងតាខ្មៅចាប់បានចោរប្រើអង្រែបុកគ្រឿងវាយម្ចាស់ផ្ទះប្លន់យកទ្រព្យសម្បត្តិហើយ

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់បង្រ្កាបចាប់ខ្លួនចោរដៃដល់ដែលបានធ្វើសកម្មភាពវាយជនរងគ្រោះជាម្ចាស់ផ្ទះ ដោយអង្រែបុកគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់-ស្រាល៣នាក់ក្នុងគោលបំណងប្លន់យកទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ... Read More »

ពលរដ្ឋផ្ទុះការតវ៉ារឿងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវ៉ាយស៊ីភីមិនគោរពកិច្ចសន្យានិងហ៊ានដករថយន្តគាត់ទុកមិនឲ្យប្រកបការងាររកស៊ី

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាមកតវ៉ានៅមុខគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ វ៉ាយស៊ីភី នៅទីរួមខេត្តកំពង់ធំដោយ ចោទចោទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះមិនបានគោរពកិច្ចសន្យា និងហ៊ានដក រថយន្ដពួកគាត់ទុកមិនឲ្យប្រកបរបររកស៊ី ថែមទៀត ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភីបានប្រាប់ថា ពួកគាត់កើតទុក្ខមិនសុខចិត្តដោយសារតែពួកគាត់បានចងការ ... Read More »

បុរស២នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្ត HUMER បើកចេញពីសណ្ឋាគារបណ្តាលឲ្យរងរបួសធ្ងន់ស្រាល

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្ត HUMER បើកចេញពីសណ្ឋាគារ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី ២៣ កុម្ភៈ ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខសណ្ឋាគារកាលីហ្វ័រញ៉ា អន្តរជាតិ ទល់មុខប្រលានយន្តហោះពោធិចិនតុង ... Read More »

ជិះម៉ូតូដល់ផ្លូវបែកជាបួនត្រូវរថយន្តបុកចំពីចំហៀងអូសជាង២០ម៉ែត្រ រងរបួសស្រាល

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ម៉ាករ៉ងរ៉ូវេ ពណ៌ខ្មៅមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ខណៈដល់ផ្លូវស្ទុបបែកជាបួន មិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូធំម៉ាក FZ ចំពីចហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្រ សំណាងល្អម្ចាស់ម៉ូតូរងគ្រោះខ្ទៀតចេញពីម៉ូតូរងរបួសស្រាល ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២២ ... Read More »

ទើបស្គាល់គ្នាបបួលគ្នាផឹកយកលេះខ្ចីម៉ូតូថាទៅយកប្រពន្ធបាត់លែងមកវិញអស់រយះពេល២ខែជួបមុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ ម្នាក់ត្រូវបានជនរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីផឹកសីុមួយគ្នាហើយយកលេះខ្ចីម៉ូតូទៅយកប្រពន្ធ តែបែរជាទៅបាត់រហូតចាំបាត់ៗ តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ជិតផ្សារកាណាសីុធី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមក ដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបជួបមុខនៅផ្លូវវេងស្រេង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប ប្រធានរដ្ឋ នៃប្រទេសឡាវ

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ប៊ុនញ៉ាំង វរ៉ាជិត ... Read More »

ស្លាប់​៤នាក់​ និង​ របួស​ជិត​២០នាក់​ គ្រោះថ្នាក់ចរាចរ​ទូទាំង​ប្រទេស​ ថ្ងៃ​ទី​២២ កុម្ភៈ​

ភ្នំពេញ: មនុស្ស៤នាក់បានស្លាប់និងមនុស្ស១៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរទូទាំងប្រទេស នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ ។ ក្នុងគ្រោះថ្នាក់ចរាចរ១២លើក បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមាន ម៉ូតូ ចំនួន៨គ្រឿង ... Read More »

សំណើ៦ចំណុចរបស់លោកអភិបាលក្រុងប៉ោយប៉ែតស្នើទៅលោក សាវ វ៉ានិតអភិបាលខេត្តស្រះបន្ទាប់ពីការចាប់ខោអាវរបស់អាជីវកខ្មែរក្នុងផ្សាររោងក្លឿ(ថៃ)

ប៉ោយប៉ែតៈ បន្ទាប់ពីព្រឹត្តិការ មួយកក្រើក ដែលក្រុម (D.S.I) សមត្ថកិច្ចថៃធ្វើសកម្មភាពគាស់តួប ចាប់ខោ អាវរំលោភកម្មសិទិ្ធរបស់ក្រុមអាជីវករខ្មែរយើងកាលពីថ្ងៃទី១៩ ខែកុម្ភៈ ២០១៧ ក្នុងផ្សាររោងក្លឿប្រទេសថៃ កន្លងទៅថ្មី កាលពីព្រឹកថ្ងែទី២២ ខែកុម្ភៈ ២០១៧ ... Read More »

អនុប្រធានមណ្ឌលសុខភាពបន្ទាយដែកចាក់ថ្នាំបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់

ខេត្តកណ្តាល: អនុប្រធានមណ្ឌលសុខភាពនិងជាម្ចាស់គ្លីនិចឯកជនបានរងនូវការចោទប្រកាន់ពីក្រុមគ្រួសារ កម្មការិនីរោងចក្រកាត់ដេរម្នាក់ បន្ទាប់ពីម្ចាស់គ្លីនិចរូបនោះចាក់ថ្នាំហើយព្យួស៉ីរ៉ូមបណ្តាលអោយប្រតិកម្ម ១ម៉ោងក្រោយមកបានស្លាប់នៅតាមផ្លូវពេលដឹកចេញពីគ្លីនិចឯកជនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ករណីម្ចាស់គ្លីនិចឯកជននិងជាអនុប្រធានមណ្ឌលសុខភាពព្យាបាលបណ្តាលអោយកម្មការិនីរោងចក្រកាត់ដេរស្លាប់នេះបានកើតឡើងនៅវេលាម៉ោង៧,៣០នាទីយប់ថ្ងៃទី២១ លុះដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ទើបកម្លាំងចម្រុះចុះទៅធ្វើកំណត់ហេតុនិងធ្វើកោសល្យវិច្ឆ័យលើសាកសពដើម្បីសន្និដ្ឋានពីមូលហេតុនៃការស្លាប់ ដោយឡែក ម្ចាស់គ្លីនិចឯកជនយីហោ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដកហូតទូមួយគ្រឿង

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឃឹម ស៊ុនសូដា អភិបាលរងបានធ្វើការចុះបង្ក្រាប់ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនៅក្នុងផ្ទះចាស់ទុកចោល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតទូហ្គេមបាញ់ត្រូវមួយគ្រឿង។ ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ិង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក ឃឹម ... Read More »

មកទារលុយជំពាក់១ដងទៅ២ដងមិនមាន វាយ២កៅអីហើយថែមមួយស្នាប់កាំភ្លើងទៀត បណ្ដោយឲ្យបែកក្បាលហូរឈាមជោកខ្លួន

ភ្នំពេញ៖ បុរសដែលជាជាងជួសជុលទូរសព័្ទដៃម្នាក់ ត្រូវបានជនប្រដាប់អាវុធវាយមួយស្នាប់កាំភ្លើង បណ្ដោយអោយបែកក្បាលហូរឈាមជោកខ្លួនដេរជាច្រើនថ្នេរ ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ គាំង ... Read More »

បំបែកសំណុំរឿងវាយសម្លាប់ប្លន់ដុតសពជនរងគ្រោះក្នុងគំនរចំបើងប្លន់យកម៉ូតូ MSX កាលពី៤ ខែមុននៅស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យ២នាក់នោះហើយ

ខេត្តបាត់ដំបង៖ ជនសង្ស័យដែលធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះម្នាក់ ប្លន់យកម៉ូតូម៉ាក MSX នៅហើយដុតសពបំផ្លាញភស្ថុតាងក្នុងគំនរចំបើង នៅស្រុកភ្នំព្រឹក កាលពី៤ ខែកន្លងទៅនេះ បក្ខពួកជនសង្ស័យក្នុងអំពើប្លន់នោះចំនួន២នាក់ ហើយក្នុងចំណោមបក្ខពួក៣នាក់ រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការ និងនគរបាលស្រុកភ្នំព្រឹក ... Read More »

បង្ហាញមុខជនសង្ស័យប្រើប្រាស់និងជួញដូរថ្នាំញៀន៣នាក់បង្រ្កាបបាននៅសង្កាត់ព្រែកប្រា

ភ្នំពេញ: នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនាព្រឹក ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០១៧ បានបង្ហាញក្រុមមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ៣នាក់ដែលសមត្ថកិច្ចបង្រ្កាបបាន និងដកហូតបានថ្នាំញៀនចំនួន ៤កញ្ចប់តូច នាពេលកន្លងមក ។ មន្រី្តនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់ ... Read More »

តម្រិះជិះកឯង! ដុតផាវច្រកដប ផ្ទុះដាច់ដៃធ្លាយពោះ រងរបួសធ្ងន់បញ្ជូនមកសង្គ្រោះបន្ទាន់

ខេត្តព្រះសីហនុ៖ យុវជនម្នាក់ បានយកល្បែង ដុតផាវដាក់ក្នុងដប ដើម្បីឲ្យផ្ទុះយកសម្លេង កំសាន្ត ដែលរូបគេធ្លាប់អនុវត្តកន្លងមក តែម្តងនេះគេបានទិញគ្រាប់ផាវធុនធំបន្តិចមកដុត ដូចពេលកន្លងមក ស្រាប់តែផ្ទុះទាំងផាវ ផ្ទុះទាំងដប បែកចេញជាអំបែងបណ្តាលឲ្យរបួស យ៉ាងធ្ងន់ធ្ងរ ដាច់ដៃ ធ្លាយពោះនិងរបួសច្រើនកន្លែងទៀតផង។ ... Read More »

ចោរមួយក្រុមប្រដាប់ដោយអង្រែបុកគ្រឿងចូលវាយម្ចាស់ផ្ទះប្លន់យកទ្រព្យសម្បត្ដិ

ខេត្តកណ្ដាលៈ ចោរមួយក្រុមមានគ្នាចាប់ពីពីរនាក់ឡើង ទៅប្រដាប់ដោយអង្រែបុកគ្រឿងចូលធ្វើសកម្មភាពវាយជនរងគ្រោះនៅក្នុងផ្ទះថ្មមួយកន្លែង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់រួចប្រមួលទ្រព្យសម្បត្ដិគេចខ្លួនបាត់ស្រមោល ។ ករណីវាយប្លន់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចលំនៅដ្ឋានមួយកន្លែង តាមបណ្ដោយផ្លូវច្រកចូល K14 ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ... Read More »

ឃាត់ខ្លួនជនចាតិវៀតណាម ២៥ នាក់នៅសង្កាត់ស្វាយប៉ាកស្នាក់នៅកម្ពុជាខុសច្បាប់

ភ្នំពេញ៖ ជនជាតិវៀតណាម ចំនួន ២៥នាក់ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិ វិធីនៃអគ្គនាយកដ្ឋាន អន្តោវេសន៍ឃាត់ខ្លួនកាលពី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ... Read More »

អាលីយ៉ា លេចមុខនៅសណ្ឋាគារ Heritage Suites Hotel ប្រណីត ខេត្តសៀមរាប

ភ្នំពេញ៖ តារាសម្តែងស្រីដែលទើបនឹងជួបរឿងរ៉ាវជីវិតស្ទើធ្លាក់ខ្លួនដល់ចំណុចសូន្យនោះតារាសម្តែង និង VJ អាលីយ៉ា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសណ្ឋាគារប្រណីត Heritage Suites Hotel នាទឹកដីនៃខេត្តសៀមរាប ។ កាលលេចវត្តមាននៅទីនោះ គឺដោយសារតែនាងបានចេញទៅថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យសណ្ឋាគារមួយនេះ ដែលត្រូវបានផលិតឡើងដោយក្រុមអ្នកជំនាញហ្វីលីពីន ។ ... Read More »

រថយន្តដឹកឥដ្ឋបុកម៉ូតូបណ្តាកឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្កែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តដឹកឥដ្ឋបើកបុក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើកឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតបណ្តោយផ្លូវ២០០៤ កែងផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ... Read More »

ប្រទះឃើញកម្មករសំណង់ម្នាក់ដេកស្លាប់សង្ស័យគាំងបេះដូងនៅក្នុងផ្ទះសាងសង់ទុកចោល

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដែលកម្មករសំណង់ដេកស្លាប់ នៅលើជាន់ឡៅតឿ ក្នុងការដ្ឋានសំណង់មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានទីតាំងស្ថិតនៅក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

អគ្គីភ័យឆេះផ្ទះ១ខ្នង ព្រមទាំងឆេះស្រូវអស់ជាង៧តោននៅស្រុករមាសហែក

  ខេត្តស្វាយរៀងៈ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួន និងស្រូវចំនួន០៣ជង្រុក ខូចខាតស្រូវជាង៧តោន កាលពិវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិឈេីទាល ឃុំដូង ស្រុករមាសហែក ។ បើតាមសមត្ថកិច្ចនគបាលស្រុករមាសហែកបានឲ្យដឹងថា ... Read More »

យុវជនបដិវត្តន៍ពណ៌ អរគុណរាជរដ្ឋាភិបាលដែលធ្វើឲ្យគេចេះគិតជាងមុន

ភ្នំពេញ៖ យុវជនម្នាក់ដែលប្រកាសធ្វើបដិវត្តន៍ពណ៌ តាមហ្វេសប៊ុក បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ខ្លួនដាក់ពន្ធនាគារ ធ្វើឲ្យគេចេះគិតជាងមុន ពោលគឺមិនឆេវឆាវទៀតឡើយ ។ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយដើរចេញពន្ធនាគារ យុវជនឈ្មោះ គង់ រ៉ៃយ៉ា ... Read More »

ឆបោកម៉ូតូពីក្មេងប្រុសសិស្សសាលាយកទៅបញ្ចាំស៊ីចាយអស់ទើបសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាលៈ យុវជនម្នាក់ធ្វើសកម្មភាពឆបោកយកម៉ូតូមួយគ្រឿង ពីក្មេងប្រុសសិស្សសាលាទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ស៊ីចាយអស់លុយ ទើបសមត្ថកិច្ចនគរបាលក្រុងតាខ្មៅសហការជាមួយឪពុកក្មេងប្រុសរងគ្រោះចាប់ខ្លួនបាន ខណៈកំពុងអង្គុយលេងអ៊ីនធើណេតនៅក្នុងហាងមួយកន្លែង ស្ថិតក្នុងនៅជិតសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ករណីឆបោកម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ... Read More »

រថយន្តតាក់ស៊ី និងរថយន្តព្រូសបុកគ្នាត្រង់ផ្លូវកែងក្រឡាប់ផ្ងារជើង និងម្ខាងទៀតក្រពឺតមុខ

ភ្នំពេញ:រថយន្តពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងធ្វើឲ្យភាគីរថយន្តតូយ៉ូតាព្រូស មួយគ្រឿង ក្រឡាប់ផ្ងារជើងទ្រមេឃ ឯរថយន្តតាក់ស៊ីមួយគ្រឿងទៀត ដែលទើបតែធ្វើដំណើរមកពីខេត្តកំពង់ចាមរងការខូចខាតយ៉ាងដំណំ ។ប៉ុន្តែសំណាងល្អមនុស្សស្រី៧នាក់ដែលជិះក្នុងរថយន្តតាក់ស៊ី គ្មាននរណាម្នាក់រងរបួសទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែកុម្ភ: ... Read More »

ជនអនាថាស្លាប់តាំងពីយប់ ព្រឹកឡើងទើបអាជ្ញាធរមូលដ្ឋានដឹកចេញ

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុច មុខសាខាក្រុមហ៊ុនម៉ុងរិទ្ធី ឃ្លាំងលេខ១១ ខាងត្បូង សាលាកូលាបទី១ ប្រហែល១០០ ម៉ែត្រ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញជនអនាថាម្នាក់ ... Read More »

អគ្គីភ័យឆេះផ្ទះមួយខ្នង ឆេះទាំងមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ ពីអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា នៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២២និង១០នាទី មានអគ្គីភ័យមួយកើតឡើង បណ្ដាលអោយមនុស្សម្នាក់ឆេះស្លាប់ក្នុងភ្លើង ជាមួយនឹងផ្ទះ១ខ្នង ឆេះអស់គ្មានសល់ ស្ថិតនៅសេអ៊ីសែងCI5 ក្នុងភូមិពូធឿង ឃុំបិតត្រាំង ... Read More »

មេខ្លោង​គ្រឿងញៀន​ ថាវ​ ថាវី​ ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​២០ឆ្នាំ​ និង​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​

ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសមេខ្លោងគ្រឿងញៀន ថាវ ថាវី ដាក់ពន្ធនាគារ២០ឆ្នាំ និង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម ។ កន្លងទៅ មេខ្លោងគ្រឿងញៀន ថាវ ថាវី ធ្លាប់ត្រូវបានលោក អាំង ... Read More »

ភូមិត្រពាំងឈូក នៅតែមានលក់ថ្នាំញៀនដដែល សមត្ថកិច្ចឃាត់ខ្លួន៤នាក់

ភ្នំពេញ៖ ការបង្ក្រាបថ្នាំញៀន អោយអស់ទាំងស្រុង នៅភូមិត្រពាំងឈូកឥឡូវប្តូរមកឈ្មោះ ភូមិបុរីកម្ម មានទីតាំងនៅម្តុំមុខពេទ្យលោកសង្ឃ ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទោះបីសមត្ថកិច្ចខិតខំ រុះរើផ្ទះជួលពាក់ព័ន្ឋ ចោលជាង៧០ខ្នង យ៉ាងណាក្តី ឥឡូវនៅតែមានជនសង្គមងងឹតនាំយកថ្នាំញៀនមកលក់នៅទីនោះដដែលទៀត ដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ... Read More »