ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

អកុសលក្មេងប្រុសអាយុ៨ឆ្នាំម្នាក់លង់ទឹកស្លាប់ ខណៈឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ

ខេត្តពោធិ៍សាត់៖ ក្មេងប្រុស អាយុ ៨ឆ្នាំម្នាក់បានលង់ទឹកប្រឡាយស្លាប់យ៉ាងរន្ធត់ ខណៈឪពុកម្ដាយរបស់គេជាប់រវល់ទៅធ្វើការនៅប្រទេសថៃ ហើយបានផ្ញើជាមួយនឹងជីដូនឲ្យជួយមើលថែ រួមទាំងការសិក្សាគ្រប់បែបយ៉ាងផងនោះ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើងឡើងកាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយមេទឹក ស្ថិតក្នុងភូមិ-ឃុំមេទឹក ... Read More »

៨នាក់រងរបួសដេករដូករណែល ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកឥដ្ឋឡើងជើងឡានដឹកទឹកកកមិនផុត

ខេត្តសៀមរាប៖ យ៉ាងហោចណាស់ ក៏មានកម្មករឡតឥដ្ឋ ប្រុស ស្រីចំនួន៨នាក់ រងរបួសស្រាល ខណៈដែលរថយន្តដឹកឥដ្ឋ បើកជែងគ្នាជាមួយរថយន្តដឹកទឹកកក មួយបាំងកន្លះ បម្រុងឡើងជែង ប៉ុន្តែមិនផុត ទើបបណ្តាលឱ្យក្រឡាប់ផ្ងារជើងទាំងកំរោលម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើលនិងកកស្ទះចរាចរពេញផ្លូវជាតិលេខ៦ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើងនារសៀលថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៧ នៅលើដងផ្លូវជាតិលេខ៦ត្រង់ចំណុចភូមិខ្ចាស់ ... Read More »

ចាប់ពួកអន្តោប្រវេសន៍វៀតណាម២១នាក់បញ្ជូនទៅ​កាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានបុ៉ស្តិ៍បឹងត្របែក ចុះឆែកឆេរ និងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ ដែលរស់នៅ និងធ្វើការគ្មានច្បាប់ ស្ថិតនៅសិប្បកម្មឈើ ផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ... Read More »

ម្តាយកូន២នាក់ចោរឆក់កាបូបអស់លុយជិត២លានរៀលទាំងព្រឹក

ភ្នំពេញ៖ ស្ត្រីពីរនាក់ម្តាយនិងកូន បានជិះម៉ូតូមកពីយកកាតគ្រីម៉ូតូ នៅព្រែកលៀប ហើយជិះម៉ូតូបំណងទៅផ្ទះនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលវិញ ស្រាប់តែជិះម៉ូតូមកដល់ទល់មុខព្រលានយន្តហោះអន្តជាតិភ្នំពេញត្រូវជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូzoomerx មិនចាំស្លាកលេខបានធ្វើសកម្មភាពឆកកាបូបដែលគាត់បានដាក់ជាប់ចង្កេះហើយយកបានសម្រេចដែលលុយនៅក្នុងកាបូបនោះមានចំនួន២លាន់រៀលកាតគ្រីម៉ូតូអត្តសញាណប័ណ្ណសៀវភៅបង់ប្រាក់ធនាគារផងដែរ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទឹកដីសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ... Read More »

បន្ទប់ខុនដូរ J-Village មានជនបរទេសម្នាក់ដេកស្លាប់មិនដឹងមូលហេតុ

ភ្នំពេញ ៖ ស្រ្តីជនជាតិកាដាម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ខុនដូរ J-Village ដោយមិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២០ ជាន់ទី២ បន្ទប់លេខS២ ផ្លូវលេខ៣១០ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ... Read More »

សម្តេចតេជោសង់ផ្សារកោះធំឲ្យអាជីវករ បែរជាខាងភាសុីយកលុយពីអ្នកលក់តាមកញ្ជើ ល្អី ប្រឆាំងសរាចរណ៍ប្រមុខរាជរដ្ឋាភិបាលទៅវិញ

ខេត្តកណ្តាលៈ ផ្សារកោះធំស្ថិតនៅក្នុុងឃុំព្រែកថ្មី ស្រុកកោះធំ ក្រោយពីផ្សារនេះ ត្រូវរងទៅនិងអគ្គីសភ័យឆាបឆេះគ្មានសល់រួចមកប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានជួយសាងសង់ឡើងវិញដើម្បីអោយក្រុមអាជីវករបានលក់ដូរដោយគ្មានចំណាយប្រាក់រហូតមកដលបច្ចុប្បន្ននេះបែជាមានថៅកែជើងខ្លាំងម្នាក់បញ្ជាអោយកូនចៅដើរយកភាសុីអ្នកលក់តាមកញ្ជើល្អីប្រឆាំងសរាចរណ៍របស់សម្តេចតេជោហ៊ុន សែន។ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តបានចុះសម្ភាសន៍ផ្ទាល់ពីបងប្អូនអាជីវករលក់នៅក្នុងផ្សារកោះធំដែលពួកគាត់លក់តាមកញ្ជើល្អីទាំងនិយាយថ្អូញថ្អែថា(ខ្ញុំលក់ដូរនៅក្នុងផ្សារកោះធំនេះបានទាល់តែបង់លុយអោយខាងភាសុីប្រចាំទីនេះរាល់ថ្ងៃ)។បងស្រីខ្មែរឥស្លាមម្នាក់ដែលគាត់លក់ត្រីបន្តិចបន្តួចបានអះអាងថាគាត់ត្រូវចំណាយលុយ៥០០រៀលដើម្បីបង់អោយពួកភាសុីផ្សារ។រីឯអ៊ុំស្រីម្នាក់ទៀតឈ្មោះឡាំង ដែលគាត់លក់ប៉េងបោ៉ះ ននោងនិងត្រយូងចេក បានរៀបរាប់ថារូបគាត់លក់ពេលព្រឹកបានចំណេញ២០០០រៀលជួនអីថ្ងៃណាខ្លះមិនសូវដាច់អាចរួចខ្លួនរឺខាតក៏ដោយក៏ត្រូវចំណាយបង់ថ្លៃភាសុីអស់៥០០រៀលទើបអាចលក់បាន១ពេលព្រឹកហើយបើបន្តលក់នៅពេលល្ងាចទៀតគឺត្រូវបង់៥០០រៀលទៀត។អ្នកលក់តាមកញ្ជើល្អីក្នុងផ្សារកោះធំទាំងអស់បានអះអាងដូចៗគ្នាគឺត្រូវចំណាយប្រាក់បង់អោយឈ្មោះសល់ ... Read More »

លោកស្រីចៅសង្កាត់ពន្សាំង និងលោកសុខ សម្បត្តិអភិបាលខណ្ឌពាក់មួកយក្សដាក់គ្នារឿងលុយ២ម៉ឺនដុល្លារ

ភ្នំពេញ៖ ថ្មីៗកន្លងមកនេះ មានរឿងរកាំរកូសមួយបានកើតឡើងរវាងលោកស្រីចៅសង្កាត់ពន្សាំង នឹងលោកសុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅ ដែលឈានរហូតដល់ការពាក់មួកយក្សដាក់គ្នា ហើយក្នុងនោះ លោកស្រីចៅសង្កាត់ រួមជាមួយនឹងមេភូមិ អនុភូមិ រួមនឹងប្រជាពលរដ្ឋមួយចំនួនទៀត បាននាំគ្នាតវ៉ា និងចោទប្រកាន់ទៅលើលោកអភិបាលខណ្ឌពីបទសោកប៉ាន់ ។ រឿងរ៉ាវខាងលើនេះបានផ្ទុះឡើងកាលពីថ្ងៃទី២៣ ... Read More »

ប្តីរបួសធ្ងន់ ប្រពន្ធរបួសស្រាល ដោយសារជិះម៉ូតូបុកម៉ូតូដឹកឈើឈប់កន្លែងទីងងឹត

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ ស្រាល ដោយសារពួកគាត់ជិះម៉ូតូឌុបគ្នា បុកម៉ូតូដឹកឈើ ដែលឈប់នៅលើចិញ្ចើមផ្លូវកន្លែងទីងងឹត គ្មានដាក់តម្រុយសញ្ញា។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ... Read More »

រថយន្តLEXUS LX 470 ២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំមនុស្សរបួសស្រាលម្នាក់

ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម៉ោង ១០យប់ថ្ងែទី២៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៣៣ កែងនឹងផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រវាងរថយន្តម៉ាក LEXUS LX470 ចំនួន២គ្រឿង បើកបុកគ្នាពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួន រងការខូចខាតយ៉ាងដំណំ ... Read More »

អាជ្ញាធររាជធានីភ្នំពេញត្រៀមផ្ដល់ប្លង់កម្មសិទ្ធិផ្ទះចំនួន១៩៩គ្រួសារ នៅនឹងកន្លែង ខណៈបងប្អូន រស់នៅមិនរៀបរយលើប្រឡាយលូទឹករយៈពេល១៨ឆ្នាំ

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងសហគមន៍សំរោងសែនជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ១៩៩ គ្រួសារ បានបង្ហាញពីក្តីសប្បាយរីករាយ សាទរជាមួយអាជ្ញាធរ និងសាលារាជធានីភ្នំពេញ ដែលបានត្រៀមផ្តល់ដី និងធ្វើប្លង់កម្មសិទ្ធិ ជូនបងប្អូនសំរាប់សង់លំនៅឋាន ដែលមានទំហំទទឹង៣ម៉ែត្រ បណ្ដោយ៨ម៉ែត្រ នៅនិងកន្លែង តាមការចាប់ឆ្នោតដើម្បីប្តូរពីការរស់ ... Read More »

បាត់ខ្លួន៤ថ្ងៃ កូនស្រីតាមរកគ្រប់ច្រកល្ហកនៅតែមិនទាន់ឃើញ

ភ្នំពេញ៖ នារីជាជាងអ៊ុតសក់ម្នាក់ រួមដំណើរដោយសាច់ញាតិ បានធ្វើដំណើរស្វែងរកបុរសអ្នករត់ម៉ូតូឌុបម្នាក់ ដែលត្រូវជាឪពុកបង្កើតរបស់នាង ដោយនាងនិយាយថា ឪពុកនាងបានបាត់ខ្លួនអស់រយៈពេល៤ថ្ងៃកន្លងមកហើយ មិនដឹងជាទៅណា ។ បន្ទាប់ពីបាននាំគ្នាដើររកគ្រប់ច្រកល្ហកមិនឃើញ ទើបនៅវេលាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ពួកគាត់ រួមជាមួយក្មួយៗនាំគ្នា ... Read More »

ប្តឹងនគរបាលឃាត់ខ្លួនប្តីក្មេង និងសុំលែងចោល សុខចិត្តនៅ២នាក់កូនប្រសើរជាង

ភ្នំពេញ៖ ស្រ្តីម្នាក់បានប្ដឹងសុំឲ្យនគរបាល ប៉ុស្ដិ៍ចោមចៅចាប់ខ្លួនបុរសជាប្ដី ចាត់ការតាមច្បាប់ និងបានសុំ លែងលះប្ដីខាងលើនោះទៀតផងនៅចំពោះមុខនគរបាលប៉ុស្ដិ៍ចោមចៅ ។ ស្រ្តីរូបនោះបានចោទប្រកាន់ថា ប្ដីក្មេងរបស់គាត់ តែងតែប្រើអំពើហិង្សា វាយតប់គាត់ជាញឹកញាប់ រហូត ទ្រាំលែងបានទើបដាក់ពាក្យប្ដឹងសុំឲ្យនគរបាលជួយចាប់ខ្លួន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំសប្តាហ៍នេះ ... Read More »

Nick និង Bad បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងក្នុងកម្មវិធី Anchor Beach Carnival 2017

ភ្នំពេញ៖ កាលពីចុងសប្តាហ៍កន្លងទៅស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគំតន្ត្រីAnchor Beach Carnival 2017ដែលជាកម្មវិធីដ៏ប្លែកអស្ចារ្យដោយមានការចូលរួមពីសំណាក់តារាល្បីពីរូបមកពីប្រទេសថៃ។ លោក Bad Nongbewដែលជាតារាថៃវ័យក្មេងដ៏មានប្រជាប្រិយភាព និងជាតារាចម្រៀងអាជីនិងលោក Nick Kunatipជាតារាសម្តែងកំពុងទទួលបាននូវការគាំទ្រខ្លាំងពីស្រទាប់យុវវ័យនៅប្រទេសថៃ ហើយនៅកម្ពុជាក៏មានអ្នកគាំទ្រNICKមិនតិចដែរ។ ក្រោយបកស្រាយចម្រៀងចប់ពិធីករទាំងពីរអ្នកគឺ លោកវិសាល និង ... Read More »

មន្ទីរបរិស្ថាន និងអាជ្ញាធរខណ្ឌឫស្សីកែវចុះបិទឡត៍ចម្រាញ់ប្រេងខ្មៅថ្ងៃទី២២ ដល់យប់ថ្ងៃទ២៣ ត្រូវអគ្គីភ័យឆាបឆេះខ្ទេច

ភ្នំពេញ៖ ឡត៍ចម្រាញ់ប្រេងខ្មៅ ដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមានទីតាំងក្នុងដីឡូត៍មួយកន្លែង បានឆេះចេញជាអណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចេញអន្តរាគមន៍ បន្ទាប់ពីមន្ទីរបរិស្ថានក្រុង និងអាជ្ញាធរខណ្ឌឫស្សីកែវ ចុះបិទតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានមួយថ្ងៃ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ... Read More »

តុលាការ​កំពូល​ ចាប់ផ្ដើម​សវនាការ​រឿង​លោក​ នី​ ចរិយា​ ជា​ការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង​​

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ ចាប់ផ្ដើមសវនាការរឿងក្ដីលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប ជាមួយនឹងការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ។ ក្រុមអ្នកសារព័ត៌មាន ពុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណតុលាការកំពូល ... Read More »

តារាសម្តែង ពេជ្រ អាវីហ្សារ ស្រវឹងស្រាគ្រលែងឡានឡិចស៊ីស ស្លាកលេខ ភ្នំពេញ 2R.2141 បុកម៉ូតូបាក់ជើង២នាក់

ភ្នំពេញ៖ តារាសម្ដែងស្រីស្រស់ម្នាក់ ដោយស្រវឹងស្រា បើករថយន្តឡិចសុីសស៊េរីទំនើប ទៅបុកម៉ូតូToday ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យយុវជន២នាក់រងរបួសធ្ងន់ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅក្រោយ សកលវិទ្យាល័យបៀរប្រាយ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះធ្វើរដ្ឋបាលក្នុងមូលដ្ថានឃាត់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះធ្វើរដ្ឋបាលក្នុងមូលដ្ថានឃាត់ខ្លួនជន សង្ស័យ៣នាក់ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានសម្ថតកិច្ចឃាតខ្លួន និងរកឃើញថ្នាំញៀន១កញ្ចប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅក្រុម៤ ភូមិឫស្សី១ សង្កាត់ ស្ទឹងមានជ័យ ... Read More »

ក្រសួងមហាផ្ទៃប្រកាសថា សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិខុសច្បាប់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងមួយប្រកាសថា សមាជវិសាមញ្ញជ្រើសរើសប្រធាននិងអនុប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែមីនា កន្លងទៅគឺខុសច្បាប់ ។ នេះបើយោងតាមសេចក្តីប្រកាសផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលចេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយសម្តេចក្រឡា ... Read More »

ពលរដ្ឋ២ភូមិត្អូញត្អែរពីការលំបាកឆ្លងស្ពានឈើស្ទឹងក្របៅដែលចាស់ទ្រុឌទ្រោម លំបាកដឹកដំណាំកសិផល ស្នើអាជ្ញាធរខេត្តជួយកសាងស្ពានថ្មី

ខេត្តបន្ទាយមានជ័យ៖ ស្ពានឈើមួយកន្លែងឆ្លងស្ទឹងក្របៅ ស្ថិតក្នុងភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានកសាងជិត២០ឆ្នាំមកហើយនោះ ប្រវែងជាង៤០ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោមជាខ្លាំង រហូតមកដល់បច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា បង្កឱ្យមានការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដឹកដំណាំកសិផលមករកទីផ្សារ ។ ប្រជាពលរដ្ឋចំនួន២ភូមិ ស្មើនិងជាង៤០០គ្រួសារ ... Read More »

ជាងភ្លើងការដ្ឋានឃ្លាំងបង្កក HUN TY ក្នុងខណ្ឌសែនសុខត្រូវអគ្គីសនីឆក់ស្លាប់

ភ្នំពេញ៖ ជនជាតិចិនដីគោកម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ខណៈបញ្ជួនដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា.ចិន សែនសុខ។ ករណីនេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១៣និង១០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានក្នុងឃ្លាំងបង្កក HUN TY ផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ... Read More »

ទំនេរពីការងាអត់ការងារធ្វើដើរចូលផ្ទះគេ ស្មានថាចោរចាប់ប្រគល់ឲ្យនគរបាល

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរួមគ្នាចាប់យុវជនម្នាក់ ជាកម្មករសំណង់កំពុងដើរចូលទៅផ្ទះអ្នកភូមិមួយកន្លែង ដែលម្ចាស់ចាក់សោទុកចោល ដោយស្មានតែចោរចូលប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ ក៏ស្រែកផ្អើល នាំគ្នាព័ទ្ធចាប់ខ្លួនបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍យកទៅអប់រំ ។ ហេតុការណ៍នេះ ខាងលើបានបង្កភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ... Read More »

ឃាត់ខ្លួនស្ត្រីម្នាក់តាមដីកាតុលាការ ពីបទជួញដូរសាររធាតុញៀន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនស្ត្រីម្នាក់ ពីបទជួញដូរសាររធាតុញៀនដោយខុសច្បាប់ តាមដីកាបង្កាប់ឲ្យចូលខ្លួន ។ ការឃាត់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះជួលគ្មានលេខ ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ ... Read More »

ស្ទឹងព្រៃប្រស់កំពុងតែធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញចាក់ដីរំលោភយកចំណីមាត់ស្ទឹងធ្វើជាកម្មសិទ្ធិ

ខេត្តកំពង់ធំ៖ មាត់ស្ទឹងព្រៃប្រស់កំពុងតែធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញរបស់ក្រុមហ៊ុនឈ្មោះ វីរៈ ប៊ុនថាំ រំលោភយកចំណីស្ទឹងដែលជាបឹងធម្មជាតិនេះយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីសាងសង់ជាកន្លែងលក់ម្ហូបអាហារដោយមិនខ្វល់ពីការកែលម្អ និងអភិរក្សបឹងព្រៃប្រស់របស់រាជរដ្ឋាភិបាលនោះឡើយ ។ ប្រជាពលរដ្ឋបានសម្ដែងការសោកស្ដាយ យ៉ាងខ្លាំង ខណៈដែលរមណីយដ្ឋានធម្មជាតិតាំងពីដូនតាមួយនេះត្រូវបានរំលោភយកពីសំណាក់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ដោយ ផ្អែកទៅលើលិខិតកាន់កាប់ដែលចេញ ដោយអាជ្ញាធរ និងជំនាញពាក់ព័ន្ធថ្នាក់ ... Read More »

បន្លែ ត្រីសាច់ និងចំណីអាហារផ្សេងៗក្នុងផ្សារលើធំថ្មីមិនមានសារធាតុគីមីហាមឃាត់នោះទេ

ខេត្តសៀមរាប៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ត្រីកាំកុងត្រូល សាខាខេត្តសៀមរាប ចុះត្រួតពិនិត្យ លើមុខម្ហូប បន្លែ ត្រី សាច់ ដែលមានសារធាតុគីមី និងគ្មានអនាម័យ នៅក្នុងផ្សារលើធំថ្មី នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ... Read More »

សង្ស័យឆ្លងប្រព័ន្ធខ្សែភ្លើង កាម៉ាស់១គ្រឿងឆេះម៉ត់ អ្នកបើកបរ និងព្រូដឹកដៃគ្នារត់បាត់ មិននៅជួយពន្លត់

ខេត្តត្បូងឃ្មំុ៖ រថយន្តកាម៉ាស១គ្រឿង កំពុងបើកបរសុខៗ ក៏ឆាបឆេះកាប៊ីនចេញជាអណ្តាតភ្លើងឡើងធ្វើឲ្យអ្នកបើកបរ និងព្រូ មិននាំគ្នាជួយពន្លត់ ក៏ដាក់មេប្រុចអស់ ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យ នគរបាលស្រុកមេមត់ជាអ្នកមកបាញ់ពន្លត់ និងចុងក្រោយនៅសល់តែគ្រោងឆ្អឹងដែកសុទ្ធ ។ ហេតុការណ៍ភ្ញាកផ្អើលដល់មនុស្សម្នានេះ កើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមីនា ... Read More »

គំនរសំរាមឆេះមិនដឹងមូលហេតុ ប៉ូលិសចេញឡានទឹក២គ្រឿងអន្តរាគមន៍ទាន់ពេល

ភ្នំពេញ៖ គំនរសំរាមមួយកន្លែងស្រាប់តែមានផ្សែងហុយៗចេញមក បង្កជាអណ្តាតភ្លើងឆាបឆេះដោយមិនដឹងមូលហេតុតែម្តង បង្កការភ្ញាក់ផ្អើល សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យ២គ្រឿងទៅអន្តរាគមន៍ទាន់ពេល ។ គំនរសំរាមស្ថិតនៅតាមដងផ្លូវបេតុងមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ហើយក៏មានការព្រួយបារម្ភខ្លាចឆេះរាលដល់ខ្សែភ្លើងដែលធ្លាក់រាយប៉ាយ ទាបៗមកលើគំនរសំរាមនោះផងដែរ តែយ៉ាងណាក៏ដោយ ទីតាំងឆេះនេះ ស្ថិតនៅដាច់ឆ្ងាយពីផ្ទះសម្បែងប្រជាពលរដ្ឋបន្តិចមែន ប៉ុន្តែ វានៅជិតបឹងដែលមានស្មៅកក់ច្រើន ... Read More »

លើកដៃឆ្វេងប៉ះទៅនឹងមុខតំណខ្សែភ្លើងឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់ជាខ្មែរ ឥស្លាមបានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីដើយកដៃទៅប៉ះនឹងមុខតំណខ្សែភ្លើងបណ្តាលឲ្យឆក់ ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ហុីម ម៉ៃសំ ភេទស្រី អាយុ ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូឌ្រីម សង់សុខៗ ត្រូវម៉ូតូណៃហត បើកដោយបុរសបីនាក់ បានបុកពេញទំហឹងបណ្ដាលរងរបួសបាក់ជើងម្ខាង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោ២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ... Read More »

ក្មេងស្រីម្នាក់ដែលទើបតែមានអាយុ១០ឆ្នាំ មិនគួរណាហ៊ានធ្វើអត្តឃាតដោយចងកសំលាប់ខ្លួនបែបនេះសោះ

ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ដែលទើបតែមានអាយុ១០ឆ្នាំ មិនគួរណាហ៊ានធ្វើអត្តឃាតដោយចង ក សំលាប់ខ្លួនបែបនេះសោះ រហូតធ្វើអោយមានមជ្ឈដ្ឋានជាច្រើនមានការងឿងឆ្ងល់ តែនៅទីបំផុតក៏បានផ្ទុះឡើងនូវជំនឿអរូបីយ៍ ដែលធ្វើអោយប្រជាពលរដ្ឋក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ មានការជឿជាក់ថាអាចបណ្តាលមកពីខ្មោចនាំ ។ ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ... Read More »