ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោកស្រី ម៉ែន សំអន ៖ ជំរុញឲ្យក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ត្រូវអនុវត្ដវិធានការច្បាប់ចំពោះរោងចក្រ សហគ្រាសធុនតូច និងមធ្យម ណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ ជំរុញឲ្យក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ត្រូវអនុវត្ដវិធានការច្បាប់ចំពោះរោងចក្រ សហគ្រាសធុនតូច និងមធ្យម ណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម ... Read More »

រថយន្តក្រុមហ៊ុនទឹកដោះគោ(ធីផត)បើកបុករះម៉ូតូ និងរ៉ឺម៉កម៉ូតូកង់បីហោះឡើងសួនរង្វង់មូលទើបអស់ល្បឿនទៅមុខលែងរួច

ភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿង របស់ក្រុមហ៊ុនទឹកដោះគោ (ធីផត) បើកបរដោយយុវជនម្នាក់ លឿនដូចហោះជាន់ហ្វ្រាំងមិនស៊ីបុករះម៉ូតូ និងរឺម៉កកង់បីហើយជ្រុលចង្កូតឡើងសួនរង្វង់មូលតាព្រហ្ម សំណាងល្អក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរង្វង់មូលតាព្រហ្ម ផ្លូវជាតិលេខ៦ ភូមិ៣សង្កាត់-ខណ្ឌជ្រោយចង្វា ... Read More »

បុរសម្នាក់ត្រូវគូទំនាសច្រើននាក់ព័ទ្ធវាយក្នុងវង់រាំកម្សាន្តបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរត់ទាំងត្រហេបត្រហប និងមានស្នាមរងរបួសយ៉ាងដំណំផងនោះ ដើម្បីដាក់ពាក្តយបណ្ដឹងប្តឹងគូរទំនាសច្រើននាក់ឲ្យជួយស្រាវជ្រាវ ក្រោយពីគេព័ទវាយក្នុងវង់រាំកម្សាន្តកំដរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរកា ឆ្នាំ២០១៧។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបរិវេណ(វត្តង្ងាន) ស្ថិតក្នុងភូមិផ្ទះស្រែ ... Read More »

ប្រជាពលរដ្ឋចំនួន៤ឃុំស្នើឲ្យអាជ្ញាធរស្រុកកំពង់ត្រាច និងអាជ្ញាធរខេត្តកំពតជួយពិនិត្យមើលផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែដែលរងការខូចខាតស្ទើរទាំងស្រុង

ខេត្តកំពត៖ ផ្លូវលំមួយខ្សែ ប្រវែងប្រមាណ២៣គីឡូម៉ែត្រ ចាប់ពីថ្នាល់បែករហូតដល់ក្បាលថ្នាល់វត្តស្រែប្រាំង បានរងការខូចខាតស្ទើរទាំងស្រុង ពិបាកក្នុងការធ្វើដំណើរ ដែលជាកង្វល់របស់ប្រជាពលរដ្ឋចំនួន៤ឃុំ ចំណុះឲ្យស្រុកកំពង់ត្រាច ខេត្តកំពត ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់មានការត្អូញត្អែរយ៉ាងខ្លាំង ហើយបានស្នើសុំឲ្យអាជ្ញាធរស្រុកកំពង់ត្រាច និងអាជ្ញាធរខេត្តកំពត ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពត មេត្តាជួយចុះពីនិត្យ ... Read More »

រថយន្ត Lancruiser បើកបុកម៉ូតូបណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ ហេតុការណ៍ថ្នាក់ចរាចរណ៍មួយបង្កឲ្យក្មេងប្រុសម្នាក់បានស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវបានរថយន្តបើកបុកពេញទំហឹងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហពន្ធ័រុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចកមចៅ ខណ្ឌពោធិសែនជ័យ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តបង្កម៉ាក Lancruiser ... Read More »

ស្លាប់ និងរបួស១៩នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ថយចុះបើប្រៀបធៀមឆ្នាំ២០១៦

ខេត្តពោធិ៍សាត់៖ បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរឆ្នាំ២០១៧នេះ មានការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ នាកន្លងមកនេះ នៅខេត្តពោធិ៍សាត់។ នៅក្នុងរបាយការណ៍ខាងលើបន្តថា គិតត្រឹមថ្ងៃទី១៤ ដល់ថៃ្ងទី១៦ ខែមេសា ឆ្នាំ២០១៧ នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ... Read More »

រថយន្តក្រុងក្រុមហ៊ុនកាពីតូលបើកពន្លះជាមួយម៉ូតូ យុវជន២នាក់របួសធ្ងន់ ស្រាល

ខេត្តកណ្តាលៈ យុវជន២នាក់រងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវរថយន្តក្រុងក្រុមហ៊ុនកាពីតូលបើកបុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង៧ និង១៣នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២១-២២ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ... Read More »

ជិះម៉ូតូបុកអ្នកថ្មើរជើងបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនឹងអ្នកថ្មើរជើង កើតឡើងនៅចំណុច ភូមិក្ដីតាចិន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយម៉ូតូម៉ាក SZ ... Read More »

ឥទ្ធិពលគ្រឿងញៀនអុកឡុកគ្រួសារ ពុកម៉ែអស់ជម្រើស ទូរស័ព្ទប្តឹងនគរបាលចាប់ខ្លួន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួន ដែលជាប់ពាក់ព័ន្ធនឹងការអុកឡុកនៅក្នុងគ្រួសារ និងមានប្រើប្រាស់គ្រឿងញៀន។ ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៩ ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ ... Read More »

រាំធុងបាស់ថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មី ត្រូវគូទំនាស់កាប់រយៈក្បាលដេរ១១ថ្នេរ

ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានគូទំនាស់កាប់ដោយកាំបិតច្នៃ បណ្តាលឲ្យរយះក្បាលដេរចំនួន១១ថ្នេរ គ្រាដែលកំពុងរាំធុងបាស់ក្នុងថ្ងៃចូលឆ្នាំទី៣ នៅត្រង់ចំណុចបរិវេនវត្តឱង្ការាម ស្ថិតក្នុងភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ។ ... Read More »

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ៖ ភ្ញៀវជាតិ-អន្តរជាតិមកកម្សាន្តកើន១០.៤ភាគរយ

ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ១៤ ... Read More »

ប្រទះឃើញសាកសពនៅគំនរខោអាវក្នុងយានដ្ឋានរថយន្តបង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់៖ សាកសពបុរសវ័យប្រមាណ៤២ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញនៅគំនរខោអាវក្នុងយានដ្ឋានរថយន្តមួយកន្លែងសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់សំណាក់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចការរាសរថយន្ត ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី ... Read More »

ដើរកាន់កាំភ្លើង AKចូលទៅកន្លែងរាំធុសបាស់ នគរបាលចាប់ខ្លួនល្មម

ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះដើរស្ថិតក្នុងស្ថានភាពស្រវឹងកាន់កាំភ្លើងAK47សំដៅចូលទៅកន្លែងរាំធុងបាស់មួយកន្លែងកាលពីវេលាម៉ោង០១ និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ... Read More »

ប្រជាពលរដ្ឋរាប់ម៉ីននាក់មកពីបណ្តាក្រុង ស្រុក ក្នុងខេត្តស្វាយរៀងចូលរួម ក្នុងពិធីសង្ក្រាន្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ចាប់តាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៧ បងប្អូនប្រជាពលរដ្ឋ រាប់ម៉ីននាក់ បាននាំគ្នាមកពីតាម បណ្តាលក្រុងស្រុក នៃខេត្តស្វាយរៀង មកចូលក្រុងស្វាយរៀង ដើម្បីចូលរួម ក្នុងពិធីសង្ក្រាន្តស្វាយរៀង ដែលរៀបចំឡើង ដោយរដ្ឋបាល ... Read More »

ពលរដ្ឋខ្មែរជាច្រើននាំគ្នាធ្វើកម្មករឆ្លងដែនទៅបេះផ្លែម្ទេសនៅវៀតណាម

ខេត្តស្វាយរៀង ៖ ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋ្ បាននាំគ្នាជិះម៉ូតូទៅធ្វើជាកម្មករ បេះផ្លែម្ទេស នៅប្រទេសវៀតណាម ដោយចេញតាមច្រករបៀងតាណេង ឆ្លងកាត់មុខសាលាក្រុងបាវិត ឬវៀតណាម ហៅថាច្រកកៃម៉េ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចឈរជើងការពារ នៅច្រករបៀងតាណេង ... Read More »

បង្ហាញមុខចោរពីរនាក់ប្រើកាំភ្លើងK59ស្ទាក់ប្លន់នៅព្រំដែន ស្រុកកំពង់រោទ៌

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាល នៃស្នងការនគបាលខេត្តបានធ្វើសន្និសិតកាសែតបង្ហាញមុខក្រុមចោរប្រដាប់អាវុធK59ពីរនាក់ ដែលបានចេញធ្វើសកម្មភាពស្ទាក់ប្លន់អាជីវករនៅព្រំដែនកម្ពុជា-វៀតណាម យកមាសបាន២ដំឡឹង២ជី រួចបានជិះរថយន្តគេចខ្លួនតែត្រូវសមត្ថកិច្ចបង្ក្រាប ។ លោក កែវសុថា នាយការិយាលយ័ព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការនគបាលខេត្ត បានឲ្យដឹងថា ... Read More »

យកដុំថ្មគប់មិនដឹងមូលហេតុ ពេលគេសួរនាំ ក៏យកដាវមកព្រួតគ្នាកាប់របួសធ្ងន់២នាក់

ខេត្តត្បូងឃ្មំ៖ ជនកំណាចពីរនាក់ឪពុកកូន និងបក្ខពួកមួយក្រុមបានធ្វើសកម្មភាពកាប់ប្រហាដោយដាវទៅលើជនរងគ្រោះចំនួនពីនាក់បណ្តាលឲ្យរងរបួសជាទម្ងន់ ក្នុងនោះមានជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម ដោយសារមុខរបួសធ្ងន់ពេក ហើយក្តីសង្ឃឹមរស់រានមានជីវិតតិចបំផុត ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ... Read More »

ឆក់កាបូបលុយទាំងព្រលឹមអុរ ចាប់បានម្នាក់ រត់រួចម្នាក់

ភ្នំពេញៈ បក្ខពួកចោរឆក់ម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានព្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រី្តម្នាក់បានសម្រេចខណៈកំពុងជិះម៉ូតូឌុបកូនតូចធ្វើដំណើរតាមផ្លូវសាធារណៈ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ នៅតាម បណ្តោយផ្លូវលេខ២៦៥ ភូមិ១៣(ជិតផ្សារសំណង់១២) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ជនសង្ស័យដែលឃាត់ខ្លួនបាននេះឈ្មោះ អារ៉ូ ភេទ ប្រុស ... Read More »

ឆ្លងចរន្តអគ្គីសនី បំផ្លាញតូបលក់ស្បែកជើងរបស់អាជីវករនៅក្នុងផ្សាររុងក្លឿប្រទេសថៃ សរុបទឹកប្រាក់ប្រមាណជាង៣លានបាត

ខេត្តបន្ទាយមានជ័យ៖ តូបលក់ស្បែកជើងរបស់អាជីវករខ្មែរប្រមាណ១៥តូប ដែលលក់នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង៣និង៣០នាទីយប់ ឈានចូលថ្ងសទី១៦ ខែមេសា ឆ្នាំ២០១៧ត្រង់ចំណុចអាគារ L31-L50 ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមសេចក្ដីរាយការណ៍អាជីវករខ្មែរ ... Read More »

លោក អូស្មាន ហាស្សាន់៖ គាំទ្ររាល់គម្រោងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម៉ាឡេស៊ី ដែលបានបោះទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបឥស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុន វិនិយោគនៅកម្ពុជា ពិធីចុះហត្ថលេខា លើអនុស្សារណៈ ... Read More »

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​ជាប់​ឃុំ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ ៖ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​

ភ្នំពេញ​៖ ​លោក​ គឹម​ សន្តិភាព​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បញ្ជាក់​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​គ្មាន​ផ្តល់​ផល​ប្រយោជន៍​ណាមួយ​សោះ​ដល់​ជន​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ ។​ ការ​លើកឡើងរបស់​មន្ត្រី​ក្រសួង​យុត្តិធម៌​​នេះ​ ក្រោយ​ពី​សកម្មជន​ដីធ្លី​ដែល​តែងតែ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រចូលរួមក្នុងការធ្វើយុទ្ធនាការនេះ ឲ្យបានច្រើនជាងមុន ដើម្បីបង្ហាញទៅរាជ​រដ្ឋាភិបាល ក្រុម​អ្នក​តវ៉ា​អះអាងថា​ តែងតែចាប់អ្នកគ្មានកំហុសដាក់ពន្ធនាគារ។​ ... Read More »

ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គលិកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ ប៊ែលធីគ្រុប បានប្រារព្ធពិធីជប់លៀងជូន គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ​ និងលោកគ្រូ-អ្នកគ្រូ សរុបចំនួន ១.៨៥០នាក់ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ... Read More »

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងជួបសំណេះសំណា​ល និងបានរៀបចំធ្វើ​ពិធីសូត្រមន្តចំរើនសិរីសួស្តីឆ្នាំថ្មី

ខេត្តស្វាយរៀង៖ ដើម្បី​អបអរសាទ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ដែល​នឹង​ឈាន​មកដល់​ខាងមុខនេះនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ លោកអ៊ុក គឹមនី ប្រធាន មន្ទីរ​វប្បធម៏និងវិចិត្រសិល្បះខេត្តស្វាយរៀងបាន​ជួប​សំណេះ សំ​ណា​ល និង បានរៀបចំ​ធ្វើ​ពិធីសូត្រមន្ត ចំរើន​សិរី​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំរកា ... Read More »

ប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋ និងបងប្អូនកម្មការិនីរាប់សែននាក់នាំគ្នាទិញអីវ៉ាន់សែនចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ

ខេត្តស្វាយរៀង៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ផុតឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីឈានចូលមកដល់ហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺបងប្អូនប្រជាពលរដ្ឋរាប់រយពាន់មឺុននាក់ ដែលធ្វើដំណើរមកពីគ្រប់ទិសទី ជាពិសេសអ្នកដែលមានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀង បានសំរាកពីការងារមកចូលរួមពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ ។ កន្លងមកអាជ្ញាធរខេត្តក្រុងស្រុក ក៏ធ្លាប់បានចេញសេចក្តីអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន នៅពេលដែលធ្វើដំណើរកុំបើកបរក្នុងពេលស្រវឹង ហាមមិនឲ្យមានការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ... Read More »

ពលរដ្ឋជាង១០គ្រួសារតវ៉ានៅសាលាស្រុកថាឡាបរិវ៉ាត់ពីបញ្ហាទិញដី៣ឆ្នាំមកហើយនៅមិនទាន់ប្រគល់ប្លង់ដី

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋរប្រមាណជាង១០គ្រួសារ ដែលបានមកទិញដីរបស់អ្នកស្រីគិន សារី នៅចំណុចភូមិរំដេង ឃំុចំការលើ ដោយគេបានអះអាងថា ជាដីសម្បទាន មានការអនុញ្ញាត និងច្បាប់ទម្លាប់ត្រឹមត្រូវ ចេញពីចំណារលោកអភិបាលខេត្តកំពង់ចាម និងលោកអភិបាលខេត្តស្ទឹងត្រែង បានទទួលស្គាល់ ហើយក្នុងការប្រជាពលរដ្ឋ ដែលអត់មានដីនោះ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូរបួសធ្ងន់៣នាក់នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស ស្រ្តីចំនួន៣នាក់បានរងររបួសយ៉ាងធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »

ខឹងរថយន្តកៀរម៉ូតូឲ្យដួលរលាត់ដៃជើង ជិះតាមគប់កញ្ចក់រថយន្តទាល់តែប្រេះស្រាំ

ភ្នំពេញ៖ បុរស​ ២នាក់ ខឹង​រថយន្ត​មួយគ្រឿង ​ដែល​បើក​កៀរ​ម៉ូតូពួកគេឲ្យដួលពេលជិះ​ ចេញ​ពី​ផឹក​នៅ​ក្លឹប​កម្សាន្ត​មួយ​កន្លែងត្រឡប់​ផ្ទះ​វិញ​បានបណ្តាលឲ្យ​ដួល​ ហើយ​រថយន្ត​នោះ​អត់​ឈប់​ ធ្វើ ឲ្យពួកគេ​ជិះ​ម៉ូតូ​យកដុំថ្ម​ដេញ​គប់​ទៅលើរថយន្ត​វិញ​​ បណ្តាលឲ្យមាន​ស្នាមប្រេះកញ្ចក់​បន្តិច​ ទើបម្ចាស់​រថយន្ត​ប្តឹង​​សមត្ថកិច្ច​ឲ្យឃាត់​ខ្លួនទាំងពីរនាក់តែម្តង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង​២​រំលងអធ្រាត្រ ​ឈានចូលថ្ងៃ​ទី​១២​ ខែ​មេសា​ ... Read More »

គាស់ផ្ទះលោកមេធាវីលួចទ្រព្យយកទៅលក់ចាយអស់ សល់តែកុំព្យួរទ័រមួយគ្រឿងយកមកប្រគល់ឲ្យជនរងគ្រោះវិញ

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីស្រាវជ្រាវដឹងថាជនសង្ស័យម្នាក់នេះបានគាស់ផ្ទះលោកមេធាវីយកទ្រព្យអស់ជាច្រើនបានមួយថ្ងៃមកហើយ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកាលម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ ១១០ ផ្លូវលេខ១០បេតេ ភូមិ សន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ... Read More »

ប្រជាការពារខណ្ឌដូនពេញ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និង សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៧:៣០នាទីព្រឹក ដេីម្បីបញ្ចៀស ការកកស្ទះចរាចរណ៍ នៅចំនុចគល់ស្ពានជ្រោយចង្វារ និង ផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខ្ញុំបានបញ្ជា អោយកម្លាំង ... Read More »

ពលករខ្មែរ៣នាក់ រួចផុត ជីវិតពីអំពើបាញ់ប្រហារនៅលើទឹកដីថៃ ត្រូវសមត្ថកិច្ចថៃបញ្ជូនជាបន្តបន្ទាប់ពីខេត្តសុផាន់បូរីតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែតៈ ពលករខ្មែរ៣នាក់ រួចផុត ជីវិតពីអំពើបាញ់ប្រហារនៅលើទឹកដីថៃ ត្រូវសមត្ថកិច្ចថៃបញ្ជូនជាបន្តបន្ទាប់ពីខេត្តសុផាន់បូរី មកខេត្តស្រះកែវ និងបញ្ជូនដល់កម្ពុជា តាមរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលព្រឹកថ្ងៃទី១១ ខែមេសា ក្រោមការឃ្លាំមើល និងយកចិត្តទុកដាក់ពីមន្ត្រីស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក ប្រទេសថៃ សហការជាមួយអង្គការ Labour ... Read More »