ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ក្រុមការងារចុះពង្រឹងឃុំដូងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភូមិត្រពាំងក្រឡាញ់

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង តំណងឲ្យលោកហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិត្រពាំមងក្រឡាញ់ ឃុំដូង ស្រុករមាសហែក ... Read More »

កម្លាំងសហប៉ុស្តិ៍ទាំង១១ ក្នុងខណ្ឌដូនពេញ ចុះរដ្ឋបាលប្លុកបឹងកក់ឃាត់ខ្លួនមនុស្ស២នាក់ និងថ្នាំញៀន៥៦កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននិងកម្លាំងសហប៉ុស្តិ៍ទាំង១១ ក្នុងខណ្ឌដូនពេញ ចុះរដ្ឋបាលដល់ទីតាំងភូមិសាស្រ្តចំនុច R6 (ការបិនភ្លើង) ផ្លូវរថភ្លើង សង្កាត់ ស្រះចក ខណ្ឌដូនពេញ បានបង្រាបជាក់ស្តែង ឆែករកឃើញ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ... Read More »

ក្រសួងពាណិជ្ជកម្ម និងកូកា-កូឡាសហការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី២

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ក្នុងការសហការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី២ ដើម្បីលើកជំរុញចលនាប្រើប្រាស់ និងលើកស្ទួយផលិតផលក្នុងស្រុក។ អនុស្សរណៈយោគយល់នេះ មានគោលបំណងធំៗចំនួន៣គឺ ទី១បញ្ជ្រាបការយល់ដឹង «យុទ្ធនាការទិញផលិតផលខ្មែរ» ក្នុងក្របខណ្ឌទូទាំងប្រទេស ទី២បង្កើនការយល់ដឹងអំពី «សុវត្តិភាពចំណីអាហារ» និងទី៣ ... Read More »

យ៉ែម សំអូន ប្រតិកម្មតមរឿងបបួលតារាប្រុសឡើងសណ្ឋាគារ

ភ្នំពេញ៖ តារាចម្រៀង និងជាប្រធានក្រុម Dara Entertainment លោក យ៉ែម សំអូន បានបញ្ចេញប្រតិកម្មខឹងសម្បាខ្លាំងជាមួយនឹងព័ត៌មានបបួលតារាប្រុសម្នាក់ឡើងសណ្ឋាគារ។ ដំណឹងផ្ទុះសារថ្មីរឿងស្នេហ៍ភេទដូចគ្នានេះ បានធ្វើឲ្យលោកចេញមុខបកស្រាយតាមរយៈការ Live វីដេអូមួយ ដោយចេញមុខបដិសេធមិនទទួលស្គាល់ដំណឹងនេះ និងស្នើឲ្យអ្នកគាំទ្រលោកជួយរកយុត្តិធម៌ ... Read More »

ម៉ូតូមួយគ្រឿងជ្រុលបុករថយន្តពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូមួយគ្រឿង មា៉កហុងដា c125 ជ្រុលទៅបុករថយន្ត ហាយឡែនឌ័រ ពេញទំហឹង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយ ... Read More »

ឃាត់ខ្លួនស្រ្តីម្នាក់ក្រោយពេលលួចយកម៉ូតូមិត្តភក្ដិកាលពីជិត២០ថ្ងៃមុន

ភ្នំពេញ៖ ស្រ្តីជើងឆើតម្នាក់ បានរួមគំនិតជាមួយសង្សារ ធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿង ពីស្រ្តីម្នាក់ទៀត ដែលជាមិត្តភក្ដិរបស់ខ្លួនទៅបាត់ កាលពីជិត២០ថ្ងៃមុន ហើយត្រូវបានស្រ្តីជាម្ចាស់ម៉ូតូ តាមរកឃើញ ក៏បានឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍រដ្ឋបាលកាកាបសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២ រសៀល ថ្ងៃទី៣ ខែមីនា ... Read More »

ក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកកៀនស្វាយ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល : ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់អាជ្ញាធរ និងក្រុមការងារចុះជួយមូលដ្ឋាន បើបងប្អូនមានបញ្ហាអ្វីនៅក្នុងគ្រួសារ សូមនិយាយឲ្យត្រង់ទៅត្រង់មក កុំខ្លាចរអែងអី ដើម្បីឲ្យក្រុមការងាររបស់គណបក្សប្រជាជនបានដឹង និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ នេះជាប្រសាសន៍លើកឡើងរបស់លោក ម៉ក់ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបានទទួលបន្ទុកប្រធានអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំភូមិធំ ឃុំគគីរ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធជំនួញគ្រឿងញៀន

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។ ជាមួយគ្នានេះ សមត្ថកិច្ចបានរិបអូសវត្ថុតាងថ្នាំញៀន២កញ្ចប់ផងដែរ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិព្រៃបឹងឃំុបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ... Read More »

អគ្គីភ័យឆាបឆេះផ្ទះជួលមួយល្វែងទាំងស្រុង ផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់ភ្លើង

  ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះជួលមួយកន្លែង ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាល និងរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០ អង្គភាព៧១១ ចេញមកពន្លត់ទាន់ ទើបមិនរាលដាលដល់ផ្ទះជិតខាង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ហេតុការណ៍គ្រោះអគ្គីភ័យនេះ កើតឡើងកាលពីវេលាម៉ោង ១៩និង០០នាទី ថ្ងៃទី៣ ... Read More »

ថៅកែផ្សារកំពង់ធំយកទីធ្លាសាធារណៈធ្វើជា កចំណតផ្ញើកង់ ម៉ូតូយកប្រាក់ដាក់ហោប៉ៅ

ខេត្តកំពង់ធំ ៖ ផ្សារកំពង់ធំ ស្ថិតនៅ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែនត្រូវបានប្រជា ពលរដ្ឋរិះគន់ថា ថៅកែផ្សារពង្រីកយកផ្លូវ និងសួនច្បារសាធារណៈធ្វើកន្លែងលក់ដូរ និងកន្លែងផ្ញើកង់ម៉ូតូយកលុយផ្ទាល់ខ្លួន ដោយមិនខ្វល់ពីបរិស្ថាននិងសោភណភាព ទីក្រុងឡើយ។ ម្យ៉ាងទៀតមិនខ្វល់ពីការ ខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកំពង់ធំ ដែលបានបំផុសប្រជាពលរដ្ឋឲ្យយល់ដឹង ... Read More »

សភាពការណ៍ព្រំដែនកម្ពុជា-ឡាវ នៅតែតានតឹងមិនអាចធ្វើផ្លូវបន្តទៅមុខបានដោយទាហានឡាវរារាំងនិងបោះលេណដ្ឋានលើទឹកដីខ្មែរ

ខេត្តស្ទឹងត្រែង៖ រយៈពេល២២ថ្ងៃកន្លងមកហើយរហូតមកដល់ថ្ងៃនេះខាងកម្លាំងទាហានខេត្តអាតថាក់ពើរបស់ឡាវជាច្រើននាក់បានកាន់ អាវុធគ្រប់ដៃចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំ ដែនចំណុចអូរតាឡាវក្នុងភូមិសាស្រ្តឃុំថ្មកែវ ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែងតាំងពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧មកម្លេ៉ះ ។ ដោយសារតែខាងទាហានឡាវបន្ថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជារួមមានកម្លាំង ទាហានការពារព្រំដែនលេខ១០១និងម្លាំង នគរបាលការពារព្រំដែនលេខ៧០១រួម ទាំងកម្លាំងវិស្វកម្មបានចុះទៅណែនាំដល់ទាហានឡាវមិនឲ្យនាំអាវុធចូលមកក្នុង ... Read More »

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យសក្តានុពលទឹកនៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំ ដោយលោក ប៉ុញ សច្ចៈ អគ្គនាយក កិច្ចការបច្ចេកទេស សហការជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចុះត្រួតពិនិត្យ និងសិក្សាពីសក្តានុពល ... Read More »

បង្ក្រាបបានឈើប្រណីតខុសច្បាប់ជិត១០តោននៅភ្នំស្រួចតែសមត្ថកិច្ចខ្លះប្រមូលឈើដាក់រថយន្តផ្ទាល់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ឈើប្រណីតប្រភេទធ្នង់ជាច្រើនដុំត្រូវបានមន្ត្រីនគរបាលការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាល ខេត្តស្រាវជ្រាវរកឃើញដោយបានសហ ការជាមួយមេព្រៃនិងកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបដកហូតទុកជាសម្បត្តិរដ្ឋ ។ លោកវរសេនីយ៍ត្រីមូន លាង នាយរងការិ យាល័យសន្តិសុខបានប្រាប់ថា ក្រោមការ បញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្ត រូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាចុះ មកសហការជាមួយសមត្ថកិច្ចរដ្ឋបាលព្រៃឈើបង្ក្រាបទីតាំង៣កន្លែងដែលមានលាក់ទុកឈើខុសច្បាប់ប្រភេទធ្នង់ជាច្រើនដុំ ។ ... Read More »

ថៅកែផ្សារសំរោងយ៉ោងនៅតែយកភាស៊ីពីអាជីវករលក់ដូរកំប៉ិកកំប៉ុក

ខេត្តតាកែវ៖ បើទោះបីជាប្រមុខរាជ រដ្ឋាភិបាលបានអនុគ្រោះមិនឲ្យទារភាស៊ីពី អ្នកលក់ដូរកំប៉ិកកំប៉ុក តាមកញ្ជើ កញ្ច្រែង ល្អីក្ដី ក៏កាលពីពេលថ្មីៗនេះ ក្រុមអ្នកលក់ ដូរដែលមានជីវភាពក្រីក្រ នៅក្នុងផ្សារ សំរោងយ៉ោង ស្ថិតក្នុងឃុំត្រពាំងសាប ស្រុក បាទី ... Read More »

គិតពីដើមខែកុម្ភៈមកដល់ដើមខែមីនាពលករខ្មែរត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាជាង៤ពាន់នាក់តាមច្រកដូង

ខេត្តបាត់ដំបង ៖ រយៈពេល១ខែកុម្ភៈ ដល់ដើមខែមីនាឆ្នាំ២០១៧នេះ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរដែលឆ្លងដែនគ្មាន ច្បាប់ មកស្រុកកំណើតវិញប្រមាណ៤០០០នាក់ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។ នេះបើយោងតាមការបញ្ជាក់ពីលោកប្រធានច្រកអន្តរជាតិដូង នៃស្រុកកំរៀង កាលពីរសៀលថ្ងៃទី២ ... Read More »

សមត្ថកិច្ចចម្រុះបង្រ្កាបទីតាំងលាក់ស្តុកឈើគ្រញូងនិងឈើប្រណីតជាច្រើនតោន នៅក្បែរព្រំដែនកម្ពុជា-ថៃស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ៖ ឈើគ្រញូង និងឈើប្រណិតជាច្រើនតោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ មកពីអង្គភាព មន្រ្តីរដ្ឋបាលព្រៃឈើ និងកម្លាំងអាវុធហត្ថ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅបង្រ្កាបទីតាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ... Read More »

ស្វែងរកចាប់ខ្លួនឃាតកវាយទារិកាអាយុ១ខែ និងមនុស្សក្មេងចាស់សរុប៥នាក់បណ្តាលឱ្យស្លាប់ និងរងរបួសក្នុងអំពើប៉ងរំលោភមិនបានសម្រេច

ខេត្តបាត់ដំបង៖ សមត្ថកិច្ចទាំង២ប្រភេទ អាវុធហត្ថ និងនគរបាល ខេត្តបាត់ដំបង កំពុងបើកធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរកចាប់ខ្លួនបុរសសង្ស័យជាឃាតករម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលបានធ្វើសកម្មភាពយ៉ាងព្រៃផ្សៃយកដុំថ្មវាយសម្លាប់ទារិកាម្នាក់អាយុ១ខែ និងបានវាយម្តាយក្មេងរងគ្រោះរួមនិងមនុស្សក្មេងចាស់បណ្តាលឱ្យរងរបួសសរុប៤នាក់ថែមទៀត ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។ក្រោយពី ធ្វើសកម្មភាពដែលជនសង្ស័យបានចូលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំដែលជាបងស្រីទារិការងគ្រោះនោះ។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង។ លោក ... Read More »

រថយន្តហាយឡេនឌ័របុកជាមួយរថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹងរងរបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀងៈ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តហាយឡេនឌ័រ បុកជាមួយរថយន្តដឹកស៊ីម៉ង់ត៍ពីក្រោយពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យមនុស្សប្រុស៣នាក់រងរបួសធ្ងន់ ស្រាល កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចរង្វង់មូលរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ យោងតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញមានបុរស៣នាក់ ... Read More »

ដើមឆ្នាំ២០១៧ មានជំងឺផ្តាសាយបក្សីនៅតាមខេត្តជាប់ព្រំដែន តែគ្មានចម្លងមកមនុស្ស

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល ផ្នែកជំងឺឆ្លង ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣មីនាថា នៅឆ្នាំ២០១៧នេះ ក្រសួងសុខាភិបាលបានរកឃើញ ពិតមានជំងឹផ្តាសាយបក្សីលើសត្វបក្សី នៅឯខេត្តស្វាយរៀងជាប់ព្រំដែន ប្រទេសវៀតណាមមែន តែមកដល់ពេលនេះ ... Read More »

រថយន្តម៉ាកហាយឡេនឌ័រក្រឡាប់ធ្លាក់វាលស្រែរបួសធ្ងន់ស្រាល៣នាក់សង្ស័យអ្នកបើកងងុយដេក

ខេត្តស្វាយរៀងៈមានការភ្ញាក់ផ្អើលដល់អ្នកភូមិ កំពុងដេកលក់ស្កប់ស្កល់ ចេញមកមើលយ៉ាងច្រើនកកកុញ ទាំងពាក់កណ្ដាលយប់ ខណៈដែលមានរថយន្តម៉ាកហាយឡេនឌ័រ ព៌ណសមួយគ្រឿង ក្រឡាប់ធ្លាក់វាលស្រែ បណ្ដាលឲ្យមនុស្សប្រុសស្រីជិះក្នុងរថយន្តរងរបួសធ្ងន់ស្រាល៣នាក់ សង្ស័យអ្នកបើកងងុយដេក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ១ នៅចំណុចភូមិត្របែកប្រហោង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនសង្សារមួយគូករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនសង្សារមួយគូដកហូតថ្នាំញៀន១កញ្ចប់តូច ខណៈពួកគេកំពុងសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួល ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ផ្ទះជួល ម្ដុំផ្សារក្រមួន ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

ដេកនៅមុខបន្ទប់មិនចាក់សោទ្វារ ចោរចូលលួចទ្រព្យសម្បត្តិអស់ជិត១០០០ដុល្លារ

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ បានទៅដាក់ពាក្យបណ្តឹង បន្ទាប់ពីមានជនសង្ស័យម្នាក់ បានបន្លំចូលក្នុងបន្ទប់លួចយកខ្សែ.ក ខ្សែដៃ និងលុយមួយចំនួនសរុបជាង១០០០ដុល្លារ ខណ:ដែលប្តីប្រពន្ធសម្រាកនៅខាងមុខបន្ទប់ មិនចាក់សោទ្វារ គ្រាន់តែបានខ្ទប់ទ្វារទុកឲ្យក្មួយស្រីដេកនៅក្នុងបន្ទប់ម្នាក់ឯង ទើបជនសង្ស័យឆ្លៀតឱកាសបន្លំចូលលួចតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១និង១៥រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ... Read More »

សង្ស័យរួមរ័ករំភើបពេករហូតគាំងបេះស្លាប់នារីម្នាក់ក្នុងបន្ទប់ផ្ទះជួលផ្សារសុភមង្គល

  ភ្នំពេញ៖ នារីម្នាក់បានស្លាប់នៅក្នុងបន្ទប់ផ្ទះជួល ក្នុងផ្សារសុភមង្គល ដោយសង្ស័យរួមរ័ករំភើបពេក រហូតគាំងបេះដូង ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារសុភមង្គល ក្នុងភូមិត្រពាំងដោក សង្កាត់ពងទឹក ខណ្ខដង្កោ ... Read More »

មិត្តភក្តិចេញពីហាងផឹកស៊ីបើករថយន្តបុកគ្នា ភាគីខុសសង៥០០ដុល្លារបញ្ចប់រឿងលែងគិតមិត្តភក្តិ

ភ្នំពេញ: បុរស២នាក់បន្ទាប់ចេញពីផឹកស៊ីជាមួយគ្នា បានជិះរថយន្ដត្រឡប់ទៅផ្ទះវិញម្នាក់មួយគ្រឿង ហើយ ខណ:នោះស្រាប់តែអ្នកបើករថយន្ដជាន់ហ្វ្រាំងគេចជង្ហុកទាំងបង្ខំ ធ្វើឲ្យអ្នកបើករថយន្តមួយគ្រឿងទៀតមកពីក្រោយគេចមិនទាន់ ក៏ជ្រុលបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ដទាំង២គ្រឿងខូចខាតទាំងសងខាង។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជិតខារ៉ាអូខេ ឌ្រីមវើលដ៍ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ... Read More »

បុរសម្នាក់និងចៅស្រីរងរបួសធ្ងន់ស្រាលបន្ទាប់ពីត្រូវម៉ូតូសណ្តោងរ៉ឺម៉កបើកបុកខណៈកំពុងជិះម៉ូតូ

ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់ និងចៅស្រីបានទទួលរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវម៉ូតូសណ្តោងរ៉ឹម៉កបើកបុកខណៈកំពុងជិះម៉ូតូ កាលពីវេលាម៉ោង១៨ និង៣០នាទី នៅលើផ្លូវលំក្រាគ្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនរួមជាមួយមធ្យោបាយពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ... Read More »

បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX450 រេចង្កូតជ្រុលទៅបុកផ្នូរវីរជននៃវិមានឯករាជ្យបណ្តាលឲ្យរងការខូចខាតបាក់អស់៤កង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Lexus RX450 ក្នុងល្បឿនលឿន ធ្វើឲ្យរថយន្តខាងលើរេចង្កូតជ្រុលទៅផ្នូរវីរជននៃវិមានឯករាជ្យបណ្តាលឲ្យរងការខូចខាតបាក់អស់៤កង់ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេច រហូតដល់ដាច់កាឡេ បើកទៅមុខលែងរួច ហើយម្ចាស់រថយន្តបង្កបើកទ្វាររត់គេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៣ ខែមីនា ... Read More »

នគរបាលក្រុងប៉ោយប៉ែតចាប់ខ្លួនអ្នកលេង អាប៉ោង៤នាក់ ម៉ូតូពីរគ្រឿង រថយន្ត១គ្រឿង រួមទាំងវត្ថុតាងបម្រើឲ្យការលេងមួយចំនួន

ប៉ោយប៉ែតៈ មនុស្សប្រុស៤នាក ម៉ូតូពីរគ្រឿង និងរថយន្តឡិចស៊ីសមួយគ្រឿង ត្រូវបាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន ដែលកំពុងពួនសម្ងំក្នុងព្រៃលួចលេងល្បែងស៊ីសង កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តបុកបង្គោលថ្ម ក្រឡាប់ផ្ងារជើងផ្អើលទាំងយប់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងនាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យដោយសារបុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត Lexus RX350 លឿនដូចព្យុះរួចបានជ្រុលចង្កូតទៅបុកបង្គោលថ្មពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងច្រង៉ាងឡើងលើ និងធ្វើឲ្យម្ចាស់រថយន្តរងរបួសស្រាល ។ ... Read More »

យុវជន២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

ភ្នំពេញៈ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១៦ នៅចំណុចក្នុងផ្ទះជួល ផ្លូវលំ ភូមិ ត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន បានសហការជាមួយកម្លាំងសាលាសង្កាត់បឹងទំពុនបានចុះត្រួតពិនិត្យរដ្ឋបាលតាមផ្ទះជួលស្នាក់ ... Read More »

ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ទុកឈ្មោះមន្ត្រី៣នាក់មិនឲ្យចូលនិវត្តន៍

ខេត្តពោធិ៍សាត់៖ ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧  នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោក ភុំ វិមល បាននិងកំពុងភូតកុហក់ថ្នាក់ដឹកនាំក្រសួងអំពីមន្ត្រីរាជការ៣នាក់ ដែលបន្តការងារ ប៉ុន្តែពួកគេទាំង៣នាក់បានចូលនិវត្តន៍តាំងពីឆ្នាំ២០១៥ ។ នៅក្នុងពាក្យបណ្តឹងបានឲ្យដឹងថា មន្ត្រីរាជការ៣នាក់ ដែលបាននិងកំពុងបន្តធ្វើការក្នុងក្របខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់រហូតដល់សព្វថ្ងៃមានឈ្មោះ ១ ... Read More »