ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោក ទេព រិទ្ធីវិទ្ធ ៖ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជនអាយុក្រោម១៨ឆ្នាំឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសក្នុងសន្និសីទសារព័ត៌មានថា កម្ពុជានឹងរៀបចំការប្រកួតកីឡាវាយកូនបាល់អន្តរជាតិ កម្រិតយុវជន អាយុក្រោម១៨ឆ្នាំ លើកទី២ ( ITF Second Junior ... Read More »

កីឡាករ ឡុង សំណាង និង លាស់ យីន ឈរចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ ទីបំផុតកីឡារ២នាក់ បានឆ្លងផុតវគ្គចុងក្រោយ ដោយទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីវាយឈ្នះដៃគូរបស់ខ្លួន កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺ កីឡាករ ឡុង សំណាង មកពីក្លិប ... Read More »

ផលិតកម្ម បុត្រា ចេញថតបទចម្រៀង២០បទ សម្រាប់អបអរឱកាសចូលឆ្នាំថ្មី

ខេត្តកំពង់ចាម៖ ផលិតកម្មបុត្រា បានប្រមូលផ្តុំសិល្បករប្រុស ស្រីល្បីឈ្មោះជាច្រើនរូបបានដើម្បីថតបទចម្រៀង ចង្វាក់ប្រជាប្រិយខ្មែរចំនួន២០បទ ដើម្បីត្រៀមចេញលក់នៅលើទីផ្សារនាឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ការជួបជុំនេះ ត្រូវបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ នៅតំបន់ភ្នំដិល នាទឹកដីនៃខេត្តកំពង់ចាម ។ ជាតារាចម្រៀង ... Read More »

ថ្ងៃរៀបការ មុន្នី ឌីយ៉ាម៉ង់ អំពាវនាវឲ្យប្រជាជនចូលរួមថែរក្សាបរិស្ថាន និងគោរពច្បាប់ចរាចរណ៍

ភ្នំពេញ៖ រូបថត Pre-Wedding របស់តារាចម្រៀង និងសម្តែង មុន្នី ឌីយ៉ាម៉ង់ ជាច្រើនសន្លឹក ដែលបង្ហាញពីការចូលរួមជួយសង្គម ដូចជាការចែកអាហារ ការផ្សព្វផ្សាយពីការចូលរួមការពារបរិស្ថាន និងការទទួលទានអាហារជាមួយអ្នកបោសសំរាមរបស់កម្មករក្រុមហ៊ុនស៊ិនទ្រី បានទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ តារារូបនេះស្នើឲ្យមហាជន មេត្តាបន្តចូលរួមជួយសង្គមតាមរយៈការចែករំលែកជួយគ្នា ... Read More »

បុរសម្នាក់ចាក់មិត្តរួមការងារដោយកាំបិតបណ្តាលឲ្យរងរបួសក្នុងជម្លោះវង់ផឹកស៊ី

ខេត្តកណ្តាលៈ បុរសម្នាក់ ដាច់ចិត្តលើកដៃកាន់កាំបិតចាក់ប្រហារមិត្តរួមការងារ បណ្តាលឲ្យរងរបួសក្នុងជម្លោះវង់ផឹកស៊ី កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្នល់ ឃុំវិហារលួង ស្រុកពញាឮ ។ ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលបានអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ... Read More »

ផលិតករ និងសិល្បកររំពឹងខ្ពស់រឿង «សសរកន្លោង» នឹងកក្រើកខ្លាំង

ភ្នំពេញ៖ ផលិតកម្មឥន្ទ្រា និម្មិតបានប្រកាសបង្ហាញមុខតារាសម្តែងក្នុងភាពយន្តខ្នាតធំទី២ គឺរឿង«សសរកន្លោង» ហើយកាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈនេះ។ ទាំងផលិតករ និងសិល្បករសុទ្ធតែបង្ហាញពីការជឿជាក់ថា ភាពយន្តថ្មីនេះ អាចនឹងកាន់តែកក្រើកខ្លាំង ជាងស្នាដៃទី១រឿងកំណត់ហេតុនាងនាថ ។ លោកចាន់ ណារ៉ូណាន អ្នកនិពន្ធ ... Read More »

អនុវត្តសាលដីការឹបអូសដីមួយកន្លែងមានតម្លៃរាប់លានដុល្លារពាក់ព័ន្ធករណីផលិតគ្រឿងញៀន

ភ្នំពេញ៖ រឿងក្តីទីតាំងផលិតគ្រឿងញៀន ដែលសមត្ថកិច្ចនគរបាលកម្ពុជាបង្ក្រាប និងចាប់ ហើយក្នុងនោះមានការចូលរួមពីជំនាញនៃប្រទេសអូស្ត្រាលីផងដែរ លើករណីទីតាំងផលិតគ្រឿងញៀនមួយនេះ ។ នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មការចម្រុះ ក្នុងនោះមានក្រសួងចំនួន៣ គឺក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ដែលមានតំណាងចុះរៀងៗខ្លួន ... Read More »

នគរបាលខណ្ឌមានជ័យ ចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ក្នុងនោះមានស្ត្រីគ្រូទាយម្នាក់ ដែលមានរហ័ស្សនាម ម៉ែគ្រូ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន សហការជាមួយនឹងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ចាប់ខ្លួនបាន ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន ៥កញ្ចប់ធំ។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១២ ... Read More »

កម្លាំងនគរបាលនគរបាលខណ្ឌ៧មករា សហការជាមួយប៉ុស្តិ៍មិត្តភាពចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ សេវេន ហេវិន

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍មិត្តភាព ចុះបង្ក្រាបគ្រឿងញៀននៅក្នុងសណ្ឋាគារ សេវេន ហេវិនជាន់ទី២ បន្ទប់លេខ២០៣ និងឃាត់ខ្លួនយុវជន២នាក់ នៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ហៈ ឆ្នាំ២០១៧ ផ្លូវលេខ១៣៤ នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ... Read More »

ឈ្មួញឈើដ៏ល្បីឈ្មោះ«ចែយូវី»កំពុងដឹកឈើតាមទូកពីស្រុកសៀមប៉ាងទៅស្រុកវ៉ើនសៃខេត្តរតនគិរីយ៉ាងសកម្ម

ខេត្តស្ទឹងត្រែង ៖ ស្រុកសៀមប៉ាងនរណាមិនស្គាល់ «ចែយូវី» មេឈ្មួញឈើប្រណីតដ៏ល្បាញល្បី ប្រវត្តិគាត់មិន មានសមត្ថកិច្ចណាហ៊ានបង្ក្រាបមុខរបររកស៊ីរបស់គាត់ទេ ដោយគេសង្ស័យថាសមត្ថកិច្ចជំនាញទាំងនោះប្រាកដ ជាត្រូវថ្នាំសណ្តំ ។ ថ្មីៗនេះគាត់បានបង្ហាញឲ្យឃើញពីភាពអំនួត «ចែយូវី» លើកឡើងថា «បានរត់ការជាមួយ សមត្ថកិច្ចជំនាញគ្រប់ស្ថាប័នរួចអស់ហើយ» ... Read More »

គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបើកបុកគ្នាបណ្ដាលឲ្យបុរសម្នាក់ជាប្រធានការិយាល័យគយច្រកទ្វារព្រំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវបានគេស្គាល់ថា ជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ ប៉ៃលិន ។ គ្រោះថ្នាក់កើតឡើងរវាងរថយន្តធុនធំ ដឹកអេសាវ៉ាទ័រ បុកគ្នាជាមួយរថយន្ត Masda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC ... Read More »

ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន៧នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួមទាំងថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួល លេខ២១៥ ផ្ទះលេខ៦០២ ផ្លូវបេតុង ក្រុមទី២ ភូមត្រពាំងល្វា សង្កាត់ កាកាប ... Read More »

ម៉ូតូ២គ្រឿងបុកពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ ស្រាល

ភ្នំពេញ: បុរស២នាក់បណ្តាលឲ្យដួល រងរបួសធ្ងន់ ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីមសង់ សេ១២៥ ពីរគ្រឿងបានបុកគ្នាពេញទំហឹង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៣៣៦ កែងនឹងផ្លូវលេខ២១១ ស្ថិតនៅក្នុងសង្កាត់វាលវង់ ... Read More »

ក្រសួងការបរទេសប្រកាសព័ត៌មានអំពីដំណើរ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​មីយ៉ាន់​ម៉ារ របស់លោក ហោ ណាំហុង ​ ពី​ថ្ងៃ​ទី២​៧​ ខែ​កុម្ភៈ​ ដល់​ថ្ងៃ​ទី​០២ ​ខែ​មិនា ​២០១៧

ក្រសួងការបរទេសប្រកាសព័ត៌មានអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ារ របស់លោក ហោ ណាំហុង ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមិនា ២០១៧ Read More »

បុរសម្នាក់ជិះម៉ូតូដឹកឥវ៉ាន់មកបុកម៉ូតូស្តុពីបណ្ដោយឱ្យនារីម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ ខណះកំពុងជិះម៉ូតូស្តុពី១គ្រឿង ត្រូវបុរសម្នាក់ជិះម៉ូតូដឹកឥវ៉ាន់១គ្រឿងមកបុកចំពីជំហៀងខាងឆ្វេងពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ៤៣២ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែកើតហេតុបានអោយដឹងថា ... Read More »

បើកលឿនដល់ផ្លូវកោងបត់អត់ទាន់ជ្រុលបុកដើមថ្កូវស្លាប់២ របួសធ្ងន់ម្នាក់

ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូឌុបគ្នាបើកលឿនជ្រុលទៅបុកដើមថ្កូវពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមផ្លូវគ្រួសក្រហម ស្ថិតផ្លូវលេខ២ សង្កាត់ខ្សាម ... Read More »

តុលាការ​កាត់ទោស​យុវជន​ម្នាក់ដែល​បង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក​ប្រមាថ​អាយុ​ជីវិត​ប្រមុខ​រាជរដ្ឋាភិបាល​​

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ បើកសវនាការកាត់ទោសយុវជនម្នាក់ដែលបង្ហោះវីដេអូតាមហ្វេសប៊ុកដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ។ មន្ត្រីពន្ធនាគារ បញ្ជាក់ថា យុវជនរូបនេះឈ្មោះ វ៉ែន សុភាព ហៅ ... Read More »

ជនសង្ស័យ៣នាក់ លួចម៉ូតូពីខណ្ឌចំការមន ជាប់ខ្នោះដៃនៅខណ្ឌដូនពេញ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងពីខណ្ឌចំការមនបានសម្រេច ហើយរត់គេចខ្លួនចូលមកទឹកដីខណ្ឌដូនពេញជាប់ខ្នោះដៃសមត្ថកិច្ចតែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៧និង១០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីឡូត៍លេខ៨ ផ្លូវលេខ៧៥ ភូមិ៨ ... Read More »

ក្មេងស្រីសិស្សសាលាជិះម៉ូតូបុកបង្កាន់ដៃស្ពានថ្មស្លាប់ម្នាក់ រងរបួសម្នាក់

ខេត្តស្វាយរៀង ៖ ក្មេងស្រីសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗ រីឯម្នាក់ទៀតរងរបួស ខណៈដែលបើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រយត្ន័ ក៏រេចង្កូតទៅបុកបង្កាន់ដៃស្ពានថ្មពេញទំហឹង កាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃព្រែក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ... Read More »

ដល់ថ្ងៃឱសានវាទដែលត្រូវអាជ្ញាធរខណ្ឌសែនសុខចុះរុះរើបន្ទប់ជួលពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅមុខមន្ទីរលោកសង្ឃ

ភ្នំពេញ៖ តំបន់ស្មុគស្មាញមុខមន្ទីរពេទ្យលោកសង្ឃ ដែលកន្លងមក ត្រូវបានបងប្អូនប្រជាពលរដ្ឋឮថា ល្បីល្បាញជាងគេ គឺបទល្មើសគ្រឿងញៀន ទាំងករណីជួញដូរ ចែកចាយ និងផ្តល់ទីតាំង សេព និងបង្កប់បទល្មើសផ្សេងៗជាច្រើនទៀត រាប់សិបឆ្នាំមកហើយនោះ រហូតមកដល់ពេលនេះ គឺដល់ថ្ងៃឱសានវាទ ដែលត្រូវអាជ្ញាធរខណ្ឌសែនសុខ ... Read More »

បុរសម្នាក់បាញ់សម្លាប់ខ្លួនឯងដោយមិនទាន់ដឹងពីមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់បានប្រើកាំភ្លើង K54 បាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្បែររង្វង់មូលខាងកើត ស្ពានលីយ៉ុងផាត់ ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៧។ សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុត ... Read More »

បុគ្គលិក​ហាង​ខារ៉ាអូខេ​យីហោ រ៉ូ​មែន​ទិចជិះ​ម៉ូតូ​ដេញ​វាយ ​កាប់ ចាក់គ្នាតាមផ្លូវសាធារណៈបណ្តាលឲ្យមានរ​បួស​ស្នាម

ភ្នំពេញ ៖ បុរស២នាក់ជាបុគ្គលិកហាងខារ៉ាអូខេយីហោ រ៉ូមែនទិច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ឃាត់ខ្លួន បន្ទាប់ពីពួកគេជិះម៉ូតូដេញវាយ កាប់ ចាក់គ្នា តាមផ្លូវសាធារណៈ បណ្តាលអោយមានរងរបួសស្នាមទាំងសងខាង។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកុម្ភៈ ... Read More »

ស្រវឹងស្រាបើករថយន្តទំនើបបុកក្បាលនាគចែកទ្រូងផ្លូវបាក់២កង់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តHILUX REVទៅបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់២កង់ ចំណែករថយន្តបែកកង់មុខទៅលែង ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្សារសុវណ្ណា ក្នុងសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ ... Read More »

ទ្រូងផ្លូវវេងស្រេងបានក្លាយទៅជាកន្លែងចោលសំរាមបង្អួតមហាជន

ភ្នំពេញ៖ មហាជននានាបានរិះគន់អាជ្ញាធរ សង្កាត់ចោមចៅ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ យ៉ាងចាស់ ដៃ ពីបញ្ហាសំរាម ដែលត្រូវបានគេយកទៅបោះចោល យ៉ាងអនាធិបតេយ្យបំផុត នៅលើទ្រូងផ្លូវវេងស្រេង ដែលបានស្ថាបនារួច ដោយការក្រាលការ៉ូឡាយ៉ាងស្អាត និងមានដាក់បង្គោលភ្លើងព្រែកលម្អ និងបំភ្លឺផ្លូវផង នោះ ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា ចិន កោះធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា ចិន កោះធំ(ឆ្លងកាត់ទន្លេបាសាក់)ប្រវែង៤១៥មែ៉ត្រក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ៕  Read More »

កាមរីឆ្លាមបោះពួយក្នុងល្បឿនលឿនដូចហោះជ្រុលបុកត្រាក់ទ័រសណ្ដោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូតស្រូវចតស្ងៀមរបួស៥នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៥

ខេត្តពោធិ៍សាត់៖ រថយន្តកាមរីឆ្លាមរត់ឈ្នួលបោះពួយក្នុងល្បឿនលឿនដូចហោះ ជ្រុលចង្កូតរេបុកត្រាក់ទ័រសណ្ដោងរ៉ឺម៉ក ដឹកម៉ាស៊ីនច្រូតស្រូវ ខណៈកំពុងបែកកង់ចតស្ងាមនៅលើផ្លូវជាតិលេខ ៥ បណ្ដាលឲ្យរងរបួសចំនួន ៥នាក់ និងរងការខូចខាតរថយន្តយ៉ាងដំណំផងដែរ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

បញ្ជូនខ្លួនជនសង្ស័យរឹតកសម្លាប់ក្មួយស្រីបង្កើតនៅវាលស្បូវទៅតុលាកានូវព្រឹកនេះ

ភ្នំពេញ: ជនសង្ស័យជា ឃាតកដៃដល់រឹតកសម្លាប់ក្មួយស្រីបង្កើតខ្លួនឯងនៅក្នុងបន្ទប់កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ នឹងត្រូវបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ ដើម្បីបន្តនីតិវិធី ។ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

សមត្តកិច្ចច្រើននាក់ទង្គិចក្បាលគ្នាចុះបង្រ្កាបបទល្មើសនេសាទសង្ស័យត្រូវមាត់ថ្នាក់ដឹកនាំក្រោយឧទ្ធម្ភាគចក្រហោះហើរថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧

ខេត្តពោធិ៍សាត់៖ សមត្តកិច្ចជាច្រើននាក់ទង្គិចក្បាលគ្នាចែកមុខព្រួញសម្រុកចូលបឹងទន្លេសាប ដើម្បីបង្រ្កាបបទល្មើសនេសាទត្រូវបានគេសង្ស័យត្រូវមាត់ថ្នាក់ដឹកនាំ ក្រោយពីឃើញឧទ្ធម្ភាគចក្រហោះហើរកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងមកនេះ។ ប្រតិបត្តិការខាងលើនេះប្រព្រិត្តឡើងនាថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តនានានៃស្រុកចំនួន ០៣ គឺស្រុកក្រគរ.ស្រុកបាកាន និងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ... Read More »

ស្ទាវល្មោភកាមម្នាក់រំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេច ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វៃខ្នោះ

ខេត្តកំពង់ធំ កាលពីវេលាម៉ោង១០និ១៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចកងរាជ អាវុធហត្ថស្រុកសន្ទុក ស្នាក់ការសន្តិសុខ៦០១ចំនួន៣នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សួស សុវណ្ណាបានចេញបង្រ្កាប ករណីចាប់រំលោភសេពសន្ធវៈបានសម្រេច ។ ហេតុការណ៍នេះបានឡើងនៅចំណុចលើខ្នងអាង ស្ថិតនៅក្នុង ... Read More »

កូនសមាជិកក្រុមប្រឹក្សាខេត្តម្នាក់បើកឡានល្មើសច្បាប់ហើយចុះវាយប៉ូលិសតែត្រូវបានអន្តរាគមន៍ដោះលែងទៅវិញភ្លាមៗ

ខេត្តសៀមរាប៖ អ្នកបើករថយន្ត Mercedesទំនើបពណ៌ខ្មៅល្មើសច្បាប់លើសល្បឿនកំណត់ ត្រូវនគរបាលចរាចរណ៍ហៅផាកពិន័យ ពេលចុះពីរថយន្ដស្ទុះមកវាយមន្ត្រីនគរបាលចរាចរណ៍ កំពុងបំពេញភារកិច្ច និងត្រួតពិនិត្យតាមគោលដៅ ដែលត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់លោកតោ គឹមស៊ាន អតីតប្រធានមន្ទីរអប់រំ និងបច្ចុប្បន្នគឺជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ... Read More »