ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ជិះម៉ូតូយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកបុរសម្នាក់ជិះកង់ឆ្លងកាត់ទទឹងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានជិះកង់ឆ្លងកាត់ទទឹងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងដែលជិះគ្នាពីរនាក់បើកមកបុកចំពាក់កណ្តាលកង់ពេញទំហឹង បណ្តាលអោយខាងម្ចាស់កង់រងរបួសធ្ងន់ និង២នាក់ខាងម៉ូតូរងរបួសស្រាល ។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ទុលមុខនិងបុរីពិភពថ្មីចំការដូង ផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

ប្លន់អ្នកលក់មាសនៅកំពង់ចាមនាពេលកន្លងមក សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យប្រុស ស្រី៤នាក់

  ខេត្តកំពង់ចាម៖ ជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស នៅក្បែរផ្សារធំថ្មីក្រុងកំពង់ចាម យកអស់ជិត២មឺិនដុល្លារ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងទឹកដីខេត្តសៀមរាប។ ករណីប្លន់អាជីវករលក់មាស នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ ... Read More »

ប្រជាកសិករសហគមន៍សង្កាត់ជ្រាវសំណូមឱ្យមន្ត្រីពាក់ព័ន្ធជួយការពារសត្វ ដ៏កម្រនៅក្នុងតំបន់សហគមន៍បឹងទន្លេសាបផង

ខេត្តសៀមរាប៖ប្រជាកសិករនៅសង្កាត់ជ្រាវក្រុងសៀមរាបអំពាវនាវឱ្យមន្ត្រីឧទ្យាននុរក្សបរិស្ថាន មន្ត្រីជលផល ដែលប្រចាំនៅបឹងទន្លេសាបជួយការពារជីវិតសត្វស្វាព្រាហ្មណ៍និងសត្វជាច្រើនប្រភេទទៀតឱ្យបានគង់វង្ស នៅក្នុងរដូវប្រាំងនេះការអំពាវនាវនេះធ្វើឡើងនៅរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ជ្រាវក្រុងសៀមរាប ដោយសារតែពួកគេដឹងថា នៅរដូវប្រាំង ម្ដងៗភ្លើងបានឆេះព្រៃរនាម សម្លាប់សត្វ ដ៏កម្រជាច្រើនប្រភេទ ដូចជាពស់ថ្លាន់ និងសត្វស្វាព្រាហ្មណ៍ជាដើម។ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅតែរំពឹងថាកម្ពុជានឹងបន្តរក្សាកំណើនសេដ្ឋកិច្ច២ឬ៣ទសវត្សរ៍ទៅមុខទៀត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានរំពឹងទុកថា សេដ្ឋ កិច្ចកម្ពុជានឹងមានកំណើនជាលំដាប់២ ឬ ៣ទសវត្សរ៍បន្តទៀតដែលអាចជួយជំរុញ ដល់ការអភិវឌ្ឍជាតិ ។ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងពីការព្យាករណ៍សេដ្ឋកិច្ចថា ... Read More »

អ្នកបើកគោយន្តដឹកកូនត្លុងម្នាក់ត្រូវបាញ់ស្លាប់ព្រោះមិនបង់លុយឲ្យក្រុមកុងត្រូល

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រកបរបរ ដឹកកូនត្លុងលក់ត្រូវបានគេបាញ់សម្លាប់ ដោយសង្ស័យមិនបង់លុយឲ្យក្រុមមន្រ្តីដាក់ កុងត្រូលជជុះដើម្បីជំរិតទារលុយពីរថយន្ត និងគោយន្តប្រជាពលរដ្ឋ។ ករណីបាញ់ សម្លាប់ប្រជាពលរដ្ឋប្រកបរបរដឹកកូន ដើមត្លុងនេះបានកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្លូវឆ្លងកាត់ក្រុមហ៊ុន ... Read More »

អភិបាលខេត្តថានៅខេត្តព្រៃវែងមាន ពលរដ្ឋធ្វើចំណាកស្រុកជិត១៧ម៉ឺននាក់

ខេត្តព្រៃវែង៖ ខេត្តព្រៃវែងមានប្រជាពលរដ្ឋចំណាកស្រុកសរុបជិត១៧ម៉ឺននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង១លាននាក់។ ក្នុងនោះចំណាកស្រុកទៅក្រៅ ប្រទេសមានជាង៤ម៉ឺននាក់។ នេះបើយោង តាមការបញ្ជាក់របស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែងថ្លែងក្នុងជំនួបសំណេះ សំណាលក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១០ ... Read More »

លក់ស្រូវអស់ទម្ងន់១តោនដើម្បីយកលុយបង់ឲ្យនគរបាលជួយបញ្ចប់រឿងវាយគ្នាក្នុងពិធីខួបកំណើត ចុងក្រោយត្រូវសមត្ថកិច្ចកោះហៅដដែល

ខេត្តបាត់ដំបង៖ គិតថាបង្កើតកម្មវិធី ដើម្បីសប្បាយ ប៉ុន្តែបែរជាទុក្ខទៅវិញដោយ ម្ចាស់កម្មវិធីខួបកំណើតមួយបានលក់ស្រូវទម្ងន់១តោនដើម្បីបានប្រាក់បង់ជូននគរបាលក្នុងការបញ្ចប់រឿងវាយតប់គ្នានៅក្នុងពិធី តែក្រោយពីការសម្របសម្រួលដោយមន្ដ្រីនគរបាលយុត្តិធម៌ម្នាក់អស់ប្រាក់ចំនួន ៧០ម៉ឺនរៀលទីបំផុតនៅតែត្រូវសមត្ថកិច្ចកោះហៅដដែល ។ លោក ស៊ិន សុខបឿន អាយុ២៦ឆ្នាំ រស់ នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ... Read More »

១ថ្ងៃអ្នកខេត្តព្រៃវែងទទួលបានអគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅ២១ខ្នងស្មើនឹង២៧៧បន្ទប់

ខេត្តព្រៃវែង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលជាមួយក្រុមប្រឹក្សា អាជ្ញាធរខេត្ត មន្រ្តី រាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បានសម្រេចផ្តល់អគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅរបស់គ្រូ សិស្សានុសិស្សសរុប២១ខ្នងស្មើនឹង២៧៧បន្ទប់ ... Read More »

ប្រជានេសាទ៤០០គ្រួសារ លើកគ្នាតវ៉ាមុខសាលាខេត្តកំពត រឿងអាជ្ញាធរអនុញ្ញាតឲ្យទូកនេសាទវៀតណាម ឆ្លងដែនមកនេសាទខុសច្បាប់

ខេត្តកំពត៖ ប្រជានេសាទចំនួន៤០០គ្រួសារ រស់នៅភូមិដូងតោត ក្រុងកំពត បានលើកគ្នាមកមុខសាលាខេត្តកំពត ដើម្បីទាមទារឲ្យមន្ត្រីជលផល និងមន្ត្រីព្រំដែនទឹក ធ្វើការបញ្ឈប់សកម្មភាពនេសាទ របស់ទូកវៀតណាម ដែលចូលមកនេសាទខុសច្បាប់ក្នុងទឹកដីកម្ពុជាកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ប្រជានេសាទនិយាយថា មិនមែនទើបតែបច្ចុប្បន្ននេះទេ ... Read More »

ប្រជាពលរដ្ឋមានការកកស្ទះនៅច្រករបៀងអូរបីជាន់ គ្រាដែលសមត្ថកិច្ចថៃបិទច្រករបៀងចំនួន៥

ប៉ោយប៉ែតៈ ប្រជាពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរតាមរថយន្ត ឬគោយន្តមកពីបណ្ដាភូមិនានា ក្នុងខេត្តបន្ទាយមានជ័យ មានការកកស្ទះ តាំងពីព្រឹករហួតដល់ល្ងចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅច្រករបៀងអូរបីជាន់ ឋិតក្នុងភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប្រភពពីប្រជាពលរដ្ឋបាននិយាយថាៈ ... Read More »

កម្មការិនីរោងចក្រម្នាក់បាត់ខ្លួន៤ថ្ងៃមិនដឹងទៅណា ប្តីដេកយំ

  ភ្នំពេញ ៖ ស្រ្តីវ័យ២៧ឆ្នាំម្នាក់ បានបាត់ខ្លួនអស់រយៈពេល៤ថ្ងៃមកហើយ គ្មានដំណឹងសូន្យឈឹង ទុកឲ្យប្តីដេកយំ ឱបខ្នើយម្នាក់ឯង សាច់ញាតិឆោឡោ កាន់រូបថតទៅប្តឹងប៉ូលីស ឲ្យជួយអន្តរាគមន៍ បន្ទាប់ពីមកធ្វើការងាររោងចក្រ ស្រាប់តែបាត់ខ្លួន មិនដឹងទៅទីណា ។ ... Read More »

សម្ដេចតេជោ​ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលារៀនចំនួន០៤រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ... Read More »

ឃាត់ខ្លួនមេកន្ទុយលេខម្នាក់នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារទីរួមស្រុក ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ មានជនសង្ស័យជាស្ត្រីម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ឃាត់ខ្លួន ... Read More »

ឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាម១៣នាក់នៅច្បារអំពៅ

ភ្នំពេញ: ជនអន្តោប្រវេសន៍វៀតណាមចំនួន១៣នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិ២ សង្កាតច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ យុទ្ធនាការចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ដែលចូលមកធ្វើការ និងស្នាក់នៅខុសច្បាប់នេះ ... Read More »

ជិះម៉ូតូពេលយប់ដួល រថយន្តធំមកពីក្រោយកិនពីលើស្លាប់

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ម្នាក់បានស្លាប់ ក្រោយពីជិះម៉ូតូដួលខ្លួនឯង ហើយចៃដន្យរថយន្តធំមកពីក្រោយកិនពីលើ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២១ និងលេខ១២២ ត្រង់ចំណុចភូមិដើមជ្រែ ... Read More »

ចាប់ខ្លួនជនល្មើស២នាក់បងប្អូនបង្កើតឆែកឆេរលំនៅឋានដកហូតថ្នាំញៀន១៨កញ្ចប់

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុក ចុះធ្វើការស្រាវជ្រាវឈានដល់បង្រ្កាបចាប់ខ្លួនជនល្មើស២នាក់នាក់បងប្អូនបង្កើតនឹងគ្នាឆែកឆេរលំនៅឋានដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៨កញ្ចប់(ធំ០២កញ្ចប់ មធ្យម១០កញ្ចប់និងតូច០៦កញ្ចប់) ,ទូរស័ព្ទដៃ០២គ្រឿង ,កាំបិតប៉័ងតោចំនួន០១ ,សម្ភារៈវេចខ្ចប់ និងឧបករណ៍ស្រាប់សេពគ្រឿងញៀនជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ... Read More »

រថយន្តបែនដឹកដីបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ និងចៅប្រុសរងរបួសយ៉ាងធ្ងន់

ខេត្តកណ្តាលៈ រថយន្តបែនដឹកដីមួយគ្រឿង បើកបរដោយយុវជនឈាមរាវម្នាក់ បោះពួយបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់និងចៅប្រុសអាយុ៣ឆ្នាំរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ... Read More »

ជិះម៉ូតូធុនធំលក់គ្រឿងញៀនត្រូវសមត្ថកិច្ចក្របួចជាប់រួមទាំងវត្ថុតាងនិងសម្ភារមុខអធិការដ្ឋាននគរបាលស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ បុរសជិះម៉ូតូធុនធំ មុខសញ្ញាប្រើប្រាស់ និងជួញដូរសារធាតុញៀន ត្រូវបានកម្លាំងនគរបាល ជំនាញ សហការគ្នាព័ទចាប់នៅមុខអធិការដ្ឋាននគរបាលស្រុកក្រគររួមទាំងវត្ថុតាង និងសម្ភារ ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលស្រុកក្រគរ ... Read More »

ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែម៉ូតូ និងរថយន្តបុកគ្នា

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្តសាំយ៉ុងមួយគ្រឿងបានបើកបុកពេញមួយទំហឹង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្ឡោះបង្គោលគីឡូម៉ែត្រលេខ៩៣ និងលេខ៩៤ ត្រង់ចំណុចផ្លូវកោង ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ... Read More »

ចាក់២ដែកឆាបរងរបួសធ្ងន់ ព្រោះខឹងជំពាក់លុយ៥ពាន់រៀលមិនសង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈផឹកស៊ីជាមួយបុរសម្នាក់ជាម្ចាស់បំណុល ពេលស្រវឹង ក៏និយាយរឿងជំពាក់លុយ៥ពាន់មិនសងនិងឌឺដងដាក់គ្នាទើបភាគីម្ខាងយកដែកឆាបចាក់២ដែកឆាបបង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១០និង២០យប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ព្រឹម វាសនា ... Read More »

យកម៉ូតូគេទៅបាត់ជិត១ឆ្នាំត្រឡប់មកវិញ ម្ចាស់គេឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានប្រើល្បិចយកម៉ូតូជនរងគ្រោះជិះទៅបាត់ជិត១ឆ្នាំ ស្រាប់តែមានគេស្គាល់ប្រទះឃើញជននោះ ក៏ប្រាប់ទៅម្ចាស់ម៉ូតូរួចចាប់ព្រួតវាយម្នាកមួយដៃមួយជើងទ្រមខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះទៀប ធឹម ... Read More »

ជនសង្ស័យម្នាក់ និងថ្នាំញៀន៨កញ្ចប់តូច ៥កញ្ចប់ធំរួមជាមួយដាវសាំម៉ូរ៉ៃមួយដើមត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យចុះបង្ក្រាប

ភ្នំពេញ៖ មុខសញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ និងថ្នាំញៀន៨ កញ្ចប់តូច ៥ កញ្ចប់ធំរួមជាមួយដាវសាំម៉ូរៃមួយដេីមត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនក្រោយចុះធ្វើរដ្ឋបាល។ កិច្ចប្រតិបត្តិការនេះចុះបង្ក្រាបកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិដំណាក់ធំៗ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កិច្ចប្រតិបត្តិការណ៍នេះ ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនសង្ស័យដោយសារជំងឺប្រចាំកាយ

ភ្នំពេញ៖ បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ហើយមូលហេតុសង្ស័យបណ្ដាលមកពីគាត់មានជំងឺប្រចាំកាយ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅរោងខាងក្រោយផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ មានឈ្មោះប្រាជ្ញ ... Read More »

មន្ត្រី, គ្រូពេទ្យបាចត្រាក់ប្រឆាំងលោកសេង ណុង

ខេត្តព្រះសីហនុ៖ ត្រាក់ជាច្រើនសន្លឹកត្រូវបានគេប្រទះឃើញកាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមុខសាលាខេត្តព្រះសីហនុ និងខ្លះទៀតនៅមុខមន្ទីរពេទ្យបង្អែកខេត្ត ។ ខ្លឹមសារនៃត្រាក់នោះ មានការចោទប្រកាន់ទៅលើលោកប្រធានមន្ទីរពេទ្យថា ប្រព្រឹត្តអំពើពុករលួយ និងគ្មានដំណោះស្រាយពីថ្នាក់ដឹកនាំក្រសួង ។ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្រុងព្រះសីហនុមិនដឹងមិនឮអំពីការបាចត្រាក់នេះទេ ដោយគេអះអាងថា ទំនងជាមានត្រាក់តិចតួចហើយប៉ើងបាត់ ... Read More »

យករថយន្តចតទុកលក់តាំងពីព្រឹកដល់ល្ងាចរវល់តែស្រវឹងភ្លេចយកទុកត្រូវប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យផ្អើលទាំងយប់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរស ម្នាក់ ដែលបានចតរថយន្តដាក់លក់ហើយ រវល់ តែ ទៅ ហូប ការស្រវឹងធ្លាក់ ភ្នែក ក៏ បានភ្លេចបើករថយន្ត យក ទៅទុក ... Read More »

ស្រាបៀរ HEINEKEN ប្រកាសបើកកម្មវិធី POOL PARTY នៅក្លិប DIB ជាមួយ RED EDM CAMBODIA នៅថ្ងៃ 11 កុម្ភៈ

  ភ្នំពេញ៖ ស្រាបៀរ Heineken បានប្រកាសកិច្ចសហការពិសេសមួយរវាងក្រុម EDM Cambodia និងទីភ្នាក់ងារ Code Red ក្នុងការរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា Las Vegas Style Pool ... Read More »

អាជ្ញាធរខណ្ឌសែនសុខបន្តបើកយុទ្ធនាការប្រឆាំងបទល្មើសគ្រឿងញៀននៅតំបន់មុខពេទ្យលោកសង្ឃ រយះពេល២ថ្ងៃឃាត់មនុស្ស១៧នាក់បន្ថែមទៀត

ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀន ខុសច្បាប់ លើកទី១ រយះពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នេះគឺជាបទបញ្ជារបស់រាជរដ្ឋាភិបាល ដាក់ជូនសមត្ថកិច្ចទូទាំង ២៥ ... Read More »

អ្នកទេសចរជនជាតិអូទ្រីសម្នាក់ស្លាប់ ក្នុងព្រៃសង្ស័យខ្យល់គរ

ខេត្យមណ្ឌលគិរីៈ បុរសជាអ្នកទេសចរ ជនជាតិអូទ្រីសម្នាក់បានស្លាប់ ក្នុងដំណើរចូលព្រៃដើម្បីប្រមាញ់ថតរូបសត្វព្រៃនៅក្នុងភូមិសាស្ត្រព្រៃក្នុងស្រុកកែវសីមា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចព្រៃភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ជនជាតិអូទ្រីសដែលបានស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះLIS KAGERNOT ហៅ ... Read More »

តារាជាង៨០រូបរួមគ្នាសម្តែងភាពយន្តរឿង មេឃុំក្រមុំ

ភ្នំពេញ៖ តារាសម្តែងប្រុស ស្រីល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីក្រុងពាលីចេញថតខ្សែភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥គឺរឿង មេឃុំក្រមុំ កាលពី ព្រឹកថ្ងៃទី១០ កុម្ភៈ។ តារាសម្តែងប្រមាណជាង៨០នាក់នឹងត្រូវប្រមូលផ្តុំគ្នាសម្តែងក្នុងរឿងនេះដែលតួអង្គសំខាន់៤គូធំៗ ក៏នឹងធ្វើឲ្យរឿងនេះ កាន់តែចាប់អារម្មណ៍ពីទស្សនិកជន។ លោក មុំ ស៊ីថាវង្ស ផលិតកររឿង ... Read More »

ក្រុមការងារជិះកង់ និងរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផានៅខេត្តស្វាយរៀងបានជាង២ម៉ឺនដុល្លារ

ខេត្តស្វាយរៀង៖ ក្រុមជិះកងរៃអង្គសថវិកា ជូនមន្ទីរពេទ្យគុន្ធបុប្ផា មានសហការពីសមាជិក សមាជិកាសហពភាពសហពន័្ធយុវជនកម្ពុជាខេត្តស្វាយរៀង ក្នុងសកម្មភាពមនុស្សធម៌លេីទឹកដីខេត្តស្វាយរៀងពីថ្ងៃទី៨-៩ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រមូលថវិកា បានសរុបចំនួន២៤៥៥០ ដុល្លារអារិក។ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ... Read More »