ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឈិត សុវណ្ណបញ្ញា យក់ ថិតរដ្ឋា និងអ៊ិន ទីតូ បង្ហាញមុខផ្លូវការនៅផលិតកម្មថោនក្រោយចេញពីហង្សមាស

ភ្នំពេញ៖ អតីតតារាចម្រៀង និងផលិតករប្រចាំផលិតកម្មហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា និងលោក អ៊ិនទីតូ បង្ហាញមុខនៅផលិតកម្មថោនជាផ្លូវការហើយ គឺក្រោយចេញពីហង្សមាស។ ពួកគេបានបង្ហាញវត្តមានក្នុងកម្មវិធីថតបទចម្រៀងសម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខរបស់ផលិតកម្មថោនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ... Read More »

ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ នឹងស្ថិតក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសអំពីគម្រោងរៀបចំព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ និងស្ថិតក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយមន្ត្រីក្រសួងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ លោកសំរាំង ... Read More »

ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តបានម្នាក់នៅស្រុកអង្គស្នួល

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ... Read More »

លោក ប៉ា សុជាតិវង្ស បញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនក្រុង និងអ្នកម៉ៅការសាងសង់ផ្លូវ នៅរាជធានី ទាំងអស់ ត្រូវពន្លឿនការងារខ្លួនឲ្យរួចមុនចូលឆ្នាំខ្មែរនេះ

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានបញ្ជា ឲ្យក្រុមការងារ មន្ទីរសាធារណការ និងក្រុម បច្ចេកទេស ពន្លឿនការជួសជុល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីមុខឃ្លាំងសាំងសូគីមុិច ... Read More »

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យដួលបោកក្បាលស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានកម្ពុជាជប៉ុន សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀន៤កញ្ចប់តូចធំនៅខណ្ឌពោធិ៍សែនជ័យ

  ភ្នំពេញ៖ កម្លាំងអន្តរាគមន៍នៃអធិការនគរបាកខណ្ឌពោធិ៍សែនជ័យ ល្បាតប្រទះឃើញជនសង្ស័យ៣នាក់ ហៅឆែកឆេររកឃើញថ្នាំញៀន ទើបឈានដល់ការឃាត់ខ្លួនតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ វិមានអង្គរជ័យ បន្ទប់លេខ០៩ ... Read More »

ឃើញកូនប្រុសចុះមុជទឹកខំហៅអ្នកជិតខាងមកជួយពេលមកដល់លង់ទឹកលិចបាត់

ខេត្តកណ្តាលៈ ស្ត្រីចំណាស់ម្នាក់ឃើញកូនប្រុសមានជំងឺសរសៃប្រសាទ ចុះងូតទឹកទន្លេបាសាក់ ដោយសារតែខ្លាចជម្ងឺរើឡើង ប្រកាច់លង់ទឹកស្លាប់ ក៏ប្រញាប់ទៅហៅអ្នកជិតខាងឲ្យមកជួយ ខណៈមកដល់បានត្រឹមតែស្រង់សាកសពកូនប្រុសយកមកធ្វើបុណ្យតែប៉ុណ្ណោះ ។ ករណីនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ្រូក ... Read More »

ស្រឡាញ់គ្នាព្រមរួមរក័្សបាន២ដង ដឹងដល់ឪពុក ប្តឹងនគរបាលឃាត់ខ្លួន ថាចាប់រំលោភ

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ត្រូវបានឪពុកក្មេងស្រីរងគ្រោះជាសង្សារ ប្តឹងអោយនគរបាលឃាត់ខ្លួន ខណៈដែលពួកគេព្រមរួមរក័្សជាមួយគ្នា២ដងរួចមកហើយ ប៉ុន្តែបែកការ ដឹងដល់ឪពុកនាងប្តឹងនគរបាលអោយឃាត់តែម្តង ។ ហេតុការណ៍នគរបាលឃាត់យុវជនខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០១៧នៅក្នុងភូមិថ្មីទំលាប់ ឃំុចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។ ... Read More »

ថ្ងៃ២៧ កុម្ភៈ តុលាការកំពូល ជម្រះបណ្ដឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មន្ត្រីអាដហុក និងមន្ត្រី គជប

ភ្នំពេញ៖ លោកស្រីមេធាវី គា សុផល ថ្លែងប្រាប់តាមទូរស័ព្ទថា តុលាការកំពូល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ខាងមុខនេះ នឹងបើកសវនាការបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ។ សវនាការនេះដឹកនាំដោយលោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល ... Read More »

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន ស្រីរត្ន័ ទេសចរណ៍អន្តរជាតិ ក្រោយឆបោកលុយអតិថិជនរាប់មុឺនដុល្លារ

  ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ ដែលជាអតិថិជនក្រុមហ៊ុន ទេសចរណ៍យីហោស្រីរ័ត្ន បាននាំគ្នាមកតវ៉ាដល់ក្រុមហ៊ុន ក្រោយពេលដែលពួកគេបាននាំគ្នាទិញសំបុត្រយន្តហោះ ដើម្បីចេញទៅក្រៅប្រទេស តែផ្ទុយទៅវិញ ពេលទៅដល់ប្រលានយន្តហោះ បែរជាអត់មានឈ្មោះសម្រាប់ហោះហើរ ទើបដឹងថា ចាញ់បោកក្រុមហ៊ុនទេសចរណ៍ ... Read More »

បង្រ្កាបបទល្មើសនេសាទ យកបានវត្ថុតាង រីឯជនប្រព្រឹត្តរត់គេចខ្លួន

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះរួមមានមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំលួង កងរាជអាវុធហត្ថខេត្ត យោធាខេត្ត និងសហគមន៍នេសាទ បានសហការគ្នាចុះបង្រ្កាបបទល្មើសនេសាទ រិបអូសបានវត្ថុតាង (អួនកែច្នៃ និងមធ្យោបាយ) រីឯជនប្រព្រឹត្តបានរត់គេចខ្លួនបាត់ស្រម៉ោមោល។ ប្រតិបត្តិការខាងលើនេះ អនុវត្តន៍ឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

ករណីរឹត-ក សម្លាប់កូនស្រីមន្រ្តីរដ្ឋសភាប្លន់យកទ្រព្យសម្បត្តិ នៅច្បារអំពៅ , តុលាការឃុំខ្លួនពូបង្កើត

ភ្នំពេញ៖ ករណីរឹត-ក សម្លាប់កូនស្រីមន្រ្តីរដ្ឋសភាប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ រហូតមកទល់ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ តុលាការបានចោទប្រកាន់ឃុំខ្លួនពូបង្កើតរបស់ជនរងគ្រោះ ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ។ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ... Read More »

ក្បាច់គុនល្បុកត្តោកម្ពុជាបង្ហាញពីភាពប្រណីត និងអង់អាចក្នុងព្រឹត្តិការណ៍ដង្ហែក្បួនព្យុហយាត្រា “ឈីងហ្គេ” ស្ថិតក្រោមក្រខ្សែភ្នែកអ្នកទស្សនាជិត៩ម៉ឺននាក់នៅសិង្ហបុរី

សិង្ហបុរី៖ យោមតាមសេក្តីរាយការណ៍ របស់ក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា ពីព្រឹត្តិការណ៍ដង្ហែក្បួន ព្យុហយាត្រា“ឈីងហ្គេ” នៅប្រទេសសិង្ហបុរី បានឲ្យដឹងថា ក្រុមសិល្បៈករសិលល្បៈការិនីខ្មែរ បានឆក់យកបេះដូងអ្នកទស្សនាក្នុងព្រឹត្តិការណ៍នេះជិត៩ម៉ឺននាក់ ធ្វើឡើងនៅPit Building ក្រោមវត្តមាន លោកនាយករដ្ឋមន្ត្រី សិង្ហបុរី ... Read More »

ម្ចាស់ Account facebook Sok Lisa ទំលាយរឿងមិនប្រក្រតីរបស់លោកនាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល(បជស)!

ភ្នំពេញ៖ កន្លងមកមានព័ត៌មានល្ហិចល្ហាងមកថា មានភាពមិនប្រក្រតីនិងភាពអសកម្មនានារបស់(បជស) ទាំងផ្ទៃក្នុងយ៉ាងចម្រុងចម្រះ និងការផ្តល់សេវាយឺតយ៉ាវសម្រាប់និវត្តជននិងគ្រួសារ ដែលជាមុខសញ្ញារបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល។ ម្ចាស់ Account facebook Sok Lisa បានសួរដូចជាល្ងង់មួយ ដោយនាងចង់ដឹងថា តើការបង្កើតបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល (បជស) ... Read More »

កីឡាប៉េតង់កម្ពុជាប្រឈមឧបសគ្គ៤ប្រទេសក្នុងចំណោម៤០ប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅប៊ែលហ្សិកកីឡាប៉េតង់កម្ពុជាប្រឈមឧបសគ្គ៤ប្រទេសក្នុងចំណោម៤០ប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅប៊ែលហ្សិក

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាប៉តង់ ជ្រើសរើសជើងឯក ពិភពលោក ដែលប្រព្រឹតទៅនាខែមីនា ឆ្នាំ២០១៧ ត្រូវបានគ្រូបង្វឹកកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បង្ហាញពីក្តីបារម្ភ ចំពោះការប្រកួតនេះថា កម្ពុជាប្រឈមជាមួយនឹងឧបសគ្គក្នុងការប្រកួតនេះ ចំនួន៤ប្រទេស ក្នុងចំណោម៤០ប្រទេស ដែលបញ្ជូនអត្តពលិករបស់ខ្លួនមកប្រជែងដណ្តើមនៅប្រទេសប៊ែលហ្សិកនេះ ។ ... Read More »

អគ្គីភ័យឆាបឆេះទីតាំងស្ដុកកម្ទេចកម្ទីរនៅក្នុងរោងចក្រផលិតស្បែកជើងយ៉ាងដុងនៅពោធិ៍សែនជ័យ

ភ្នំពេញ៖ ទីតាំងស្ដុកកម្ទេចកម្ទីរនៅក្នុងរោងចក្រផលិតស្បែកជើង យ៉ាងដុង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ អង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានភ្លើងឆាបឆេះឡើង យ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

នគរបាលឃាត់ខ្លួនមនុស្សចំនួន១៦នាក់ពាក់ព័ន្ធប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន១៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ កាកាប និងកំបូល ចុះបង្ក្រាបបានជាបន្តបន្ទាប់ពីបទ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងដកហូតបានគ្រឿងញៀនចំនួន៣៩កញ្ចប់ រួមជាមួយឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ហើយបន្ទាប់ពីបានសាកសួរនៅប៉ុស្ដិ៍ ... Read More »

ជនបរទេសបើករថយន្តស្ទើរភ្លើងបុកឡានកាមរីបាឡែននិងបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែកចតស្ងៀម

ភ្នំពេញ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ បានបោះពួយរថយន្តម៉ាកតូយ៉ូតា រ៉េវហ្វ័រ១គ្រឿងក្នុង ល្បឿនយ៉ាងលឿន ស្រាប់តែរេចង្កូតជ្រុលទៅបុករះរថយន្តម៉ាកកាមរីបាឡែន១គ្រឿង ដែលម្ចាស់គេចតស្ងៀម នៅមុខហាងកាហ្វេមួយកន្លែង បណ្ដាលឲ្យរថយន្តកាមរីបាឡែបនោះវិលមួយជុំ រងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កនោះនៅមិនទាន់អស់ល្បឿន ជ្រុលទៅបុកនឹងម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែក១គ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀម បណ្ដាលឲ្យរងការខូចខាតដូចគ្នា។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ... Read More »

អត់លុយទិញកាដូជួនសង្សារថ្ងៃ១៤ កុម្ភៈ បែកគំនិតឆក់ខ្សែកភ្លាត់ស្នៀតដួលម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ព្រោះតែអត់លុយទិញកាដូជួនសង្សារ ថ្ងៃ១៤ កុម្ភៈបែកគំនិតឆក់ខ្សែកបានសម្រេចហើយ ភ្លាត់ឆ្នៀតដួលម៉ូតូត្រូប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវឧញ្ញ៉ាម៉ុងរិទ្ធី ភូមិបាយ៉ាប ... Read More »

នគរបាលខេត្តព្រះសីហនុស្រាវជ្រាវ និងឃាត់ខ្លួន ជនបរទេសចំនួន២នាក់

ខេត្តព្រះសីហនុៈ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុនៅថ្ងៃទី១៣ ខែកុម្ភៈ ២០១៧ វេលាម៉ោង១៤ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនបរទេសចំនួន 2នាក់ ស្នាក់នៅផ្ទះជួល(CT) ស្ថិតក្នុងក្រុមទី 11 ភូមិ3 សង្កាត់2 ... Read More »

រថយន្តលោកស្រីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងបុកគ្នាជាមួយម៉ូតូរងរបួសម្នាក់

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ដែលគេ ស្គាល់ជាអនុប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបានជិះរថយន្តបុកជាមួយ ម៉ូតូមួយគ្រឿង ដែលបើកដោយបុរសម្នាក់ បញ្រាសទិសគ្នា បុកពេញទំហឹងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រ១២២_១២៣ លើផ្លូវលេខ១ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ស្វាយរៀង ... Read More »

បាត់ប្រពន្ធ៣ថ្ងៃ ទាក់ទងលែងបានរលីងរលោងទឹកភ្នែកមកប្តឹងនគរបាលឲ្យជួយ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់មួយគ្រឿង មានទាំងស្ពាយសាក់កាដូមួយ ផងបានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកំបូលទាំងត្រហេបត្រហប នារសៀលថ្ងៃទី១៣ កុម្ភៈ នេះ ដើម្បីសុំការអន្តរាគមន៍ពីនគរបាលឱ្យជួយតាមរកប្រពន្ធដែលបានបាត់ខ្លួន៣ថ្ងៃមកហើយ មិនដឹងនៅទីណានោះទេតាំងពីថ្ងៃទី១០ កុម្ភៈ មកម្ល៉េះ ។ បុរសខាងនេះឈ្មោះប៊ូ សុវណ្ណ ... Read More »

តុលាការ​ហាមឃាត់​ អ្នក​វិភាគ​នយោបាយ​ ដែល​ចោទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ មិន​ឲ្យ​​ចេញ​ទៅ​ក្រៅ​ប្រទេស​

ភ្នំពេញ៖ តុលាការបានហាមឃាត់លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី មិនឲ្យចាកចេញទៅក្រៅប្រទេស និង ត្រូវចូលបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខនេះ ... Read More »

តុលាការ​ សម្រេច​ឃាត់ខ្លួន​ នាង​ហ្គិច​ ដែល​​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​បុរសម្នាក់​​របួសធ្ងន់​ ​

ភ្នំពេញ: ស្ត្រីឈ្មោះ ហេង ហ្គិច ហៅកែវ រតនៈ អាយុ៣៦ឆ្នាំ បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យប្អូនប្រុសលោក ដាំ សិទ្ធ តំណាងរាស្ត្រគណបក្សប្រឆាំងរបួសធ្ងន់ ... Read More »

លោកសុខ សម្បត្តិអញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ផ្សាររុងរឿង នៅសង្កាត់គោករការ

ភ្នំពេញ ៖ ដោយមានការអភិវឌ្ឍ ក្នុងសង្កាត់គោករការ ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងដោយសារ ប្រជាពលរដ្ឋក្នុងសង្កាត់ទាងមូលរស់នៅឆ្ងាយពីទីប្រជុំជនផងនោះ លោកស្រី សុខ ឡាញ់ និង លោក ប៉ោ ចំរើនសាងសង់ផ្សារ ... Read More »

ផ្ទះពលរដ្ឋមួយខ្នងត្រូវភ្លើងឆេះម៉ត់ដោយសារផ្ទុះចរន្តអគ្គិសនី

ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះឈើមួយខ្នងទំហំ២០ម៉ែត្រ គុណ១២ម៉ែត្រនិងទ្រព្យសម្បត្តិជាច្រើន នៅក្រុមទី៧ ភូមិរំចេក២ សង្កាត់រតនៈ ក្រុង បាត់ដំបងកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ។ លោកវរសេនីយ៍ត្រី ប៉ាង ហៀង ... Read More »

ស្គាល់រសជាតិស្នេហ៍ប្តីកូរ៉េបានមួយយប់ ប្តីត្រឡប់ទៅស្រុកវិញ នាងបាត់ខ្លួនពីផ្ទះមិនដឹងទៅណា

ភ្នំពេញ ៖ អស់រយៈពេល៤ថ្ងៃមកហើយ ដែលបុរសម្នាក់ឈ្មោះ អូន ចាន់ អាយុ៥៣ឆ្នាំ មានស្រុកកំណើត ភូមិចំការតែ ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាន់ រូបថតកូនស្រីដ៏ស្រស់ស្អាតម្នាក់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ សុំជួយអន្តរាគមន៍ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌឃាត់ខ្លួន ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចភូមិផ្សារលិច ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ៣៥នាទីយប់ ថ្ងៃទី ១២ ខែ ... Read More »

ម៉ូតូ១០ គ្រឿង និងមាន់ ៤ក្បាលត្រូវកម្លាំអាវុធហត្ថខណ្ឌព្រែកព្នៅដកហូតនៅសង្កាត់គោករការ

ភ្នំពេញ៖ ទីតាំងជល់មាន់មួយកន្លែង ដែលលួចបើកលេងជល់មាន់ ភ្នាល់ដាក់លុយជាច្រើន មានអ្នកចាញ់ និងអ្នកឈ្នះនៅសង្កាត់គោករកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅវាយបំបែកបាន កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដីវាលក្នុងព្រៃឫស្សី ភូមិត្រពាំងពោធិ៍ ... Read More »

មជ្ឈមណ្ឌលនាឡិកាស្វ៊ីសឧបត្ថម្ភអាវ និងមួកម៉ាកTissotដល់ក្រុម​ហែអ្នក​តាតាមខេត្ត និងភ្នំពេញ

នៅទីក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ មជ្ឈមណ្ឌលនាឡិកាស្វ៊ីស និងជប៉ុន ម៉ាកTissot បានចូលរួមឧបត្តម្ភដល់ក្រុមហែអ្នកតាតាមប្រពៃណីជនជាតិចិន ដើម្បីអបអរសាទរ បន្ទាប់ពីចូលឆ្នាំចិនរួច ក្នុងនោះមានអាវម៉ាក Tissot និងមួកម៉ាក Tissot ... Read More »