ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ទីតាំងកត់​កន្ទុយលេខ ក្រោយ​សាលា​មហោស្រព ទីរួមខេត្តកំពង់ចាម បើក​យ៉ាង​គគ្រឹកគគ្រេង

ខេត្តកំពង់ចាម៖ ក្រោយពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំស្ដីពីវិធានការអនុវត្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស រួចមក គេសង្កេតឃើញថា មានទីតាំងកត់ឆ្នោតកន្ទុយលេខជាច្រើនកន្លែង នៅពេញក្រុងកំពង់ចាម កំពុងបើកលេងយ៉ាងរលូន ដោយគ្មានចាត់ចំណាត់ការ ឬអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពីសំណាក់មន្ត្រីជំនាញធ្វើការចុះបង្ក្រាបឡើយ។ ... Read More »

ព្រះសង្យស្នើឲ្យអាជ្ញាធររាជធានីលុបបំបាត់ការដាក់តាំងផ្សាយពាណិជ្ជកម្មស្រាបៀរនៅលើដងផ្លូវសាធារណៈ

ភ្នំពេញ៖ ក្នុងពិធី បិទសន្និបាត មន្ដ្រីសង្ឃរាជធានី លើកទី២៥ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃទី២១ កុម្ភៈ ឆ្នា២០១៧ នៅសាលមហោស្របចេឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោកព្រះសង្យបានសំណូមពរសុំ ឲ្យអាជ្ញាធររាជធានីភ្នំពេញលុប បំបាត់ការតាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀនៅលើដងផ្លូវជាសាធារណៈ ... Read More »

រថយន្ដសេរីទំនើប៣គ្រឿងបើកប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿនបុករះរថយន្ដ និងម៉ូតូមួួយគ្រឿងបណ្ដាលឲ្យរបួសធ្ងន់៣នាក់ និងស្រាល២នាក់

ភ្នំពេញ៖ រថយន្ដសេរីទំនើបចំនួន៣គ្រឿង បើកប្រដេញគ្នាក្នុងល្បឿនយ៉ាងលឿន ក្នុងនោះមានរថយន្ដ ម៉ាក BENTLEYមួយគ្រឿងបានបុករះម៉ូតូម៉ាក I con មួយគ្រឿង និងរថយន្ដម៉ាក Vistoមួយគ្រឿង បណ្ដាលអោយនារីពីរនាក់ ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ និងបុរសម្ចាស់រថយន្ដ Visto ... Read More »

ក្រុមកម្មករក្រុមហ៊ុមសំរាមស៊ិនទ្រីព្រួតវាយបុរសម្នាក់បណ្តាលឲ្យរងរបួសបែកភ្នែកម្ខាង

ភ្នំពេញៈ បុរសម្នាក់បានរង របួសបែកភ្នែកខាងស្តាំធ្ងន់ ដោយសារក្រុមកម្មករ ក្រុមហ៊ុនស៊ិនទ្រីចំនួ១២នាក់នាំគ្នាមកព្រួតវាយ បង្កអោយមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចកំពុងល្បាតចូលទៅឃាត់បានទាំងក្រុមតែម្តង ។ ហេតុការណ៍នេះកាលពីវេលាម៉ោង ២៣និង០០នាទីយប់ថ្ងៃទី ២១ កុម្ភៈ ២០១៧ នៅចំណុចខាងកើតផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង ... Read More »

បុគ្គលិកកាសែតរស្មីកម្ពុជាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុគ្គលិកកាសែតរស្មីកម្ពុជាម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារតែត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍បើកកៀរប៉ះដៃចង្កូតម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ហើយកិនពីលើខ្ទេចក្បាលធ្លាយខួរតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ១៤៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបើករថយន្តក្រឡុកស៊ីម៉ង់ត៍ដែលសង្ស័យរំលោភច្បាប់ចរាចរណ៍យ៉ាងធ្ងន់នេះ ... Read More »

ស្រ្ដីម្នាក់ជិះម៉ូតួម្នាក់ឯងត្រូវរថយន្ដតាកូម៉ាបើកបុករងរបួសធ្ងន់

ខេត្តកំពងធំ ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដតាកូម៉ាបើកបុក ស្រ្ដីម្នាក់កំពុងជិះម៉ូតូបណ្ដាលអោយដួលបោកក្បាលរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ចំណុច វាលឆ្នាំង ក្នុងភូមិ ... Read More »

ព្រះសង្ឃ និងប្រជាពលរដ្ឋ សិស្សនិស្សិតជាង៣០០អង្គ/នាក់ មកពីខេត្តព្រៃវែង និងរាជធានីភ្នំពេញ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីដំណើរការសាលាក្តីខ្មែរក្រហម

ភ្នំពេញ៖ ព្រះសង្ឃ និងប្រជាពលរដ្ឋ សិស្សនិស្សិតជាង៣០០អង្គ/នាក់ មកពីខេត្តព្រៃវែង និងរាជធានីភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីដំណើរការសាលាក្តីខ្មែរក្រហមនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦។ ចំនួននេះត្រូវបានលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ធ្វើឱ្យចំនួនសាធារណជនដែលបានធ្វើទស្សនកិច្ចសិក្សា និងចូលរួមស្តាប់សវនាការដោយផ្ទាល់នៅសាលាក្តីខ្មែរក្រហមកើនដល់ជាង ... Read More »

រថយន្តហុងដា ស៊េរីទំនើបបើកលឿនជ្រុលទៅបុករថយន្តដឹកសិស្សផ្អើលទាំងព្រឹក

ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តហុងដាស៊េរីទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនមកដល់ផ្លូវកែងមិនប្រយ័ត្ន ជាន់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តដឹកសិស្សសាលាវេស្ទើនអន្តរជាតិ ចំពាក់កណ្តាល បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង ប៉ុន្តែសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភ: ... Read More »

គ្រាន់តែមានជំងឺផ្តាសាយគ្រូពេទ្យចាក់ថ្នាំ១ម្ជុលអ្នកជំងឺប្រកាច់ស្លាប់ភ្លាមៗ

ខេត្តស្វាយរៀង ៖ បុរសម្នាក់មានជំងឺ ផ្តាសាយបន្តិចបន្តួចរួចជិះម៉ូតូទៅឱ្យគ្រូ ពេទ្យពិនិត្យនិងព្យាបាលត្រូវគ្រូពេទ្យចាក់ថ្នាំ១ម្ជុលស្រាប់តែប្រកាច់ស្លាប់ភ្លាមៗបង្ក ឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកហើយទូរស័ព្ទឲ្យបងប្អូនមកជួយ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិបឹងវែង ឃុំ-ស្រុកស្វាយជ្រំ ។ បើតាមស្ត្រីឈ្មោះ ផាង ... Read More »

ជនសង្ស័យគាស់ផ្ទះយ៉ាងសកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្ទឹងមាជ័យ ឃាត់ខ្លួនក្រោយគាស់ផ្ទះបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យគាស់ផ្ទះយ៉ាង សកម្មម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍ស្ទឹងមានជ័យឃាត់ខ្លួនក្រោយគាស់ផ្ទះបានសម្រេចបានបន្ដិច ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្លូវបេតុង ភូមិ ព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ ... Read More »

អភិបាលខេត្តមណ្ឌលគិរីបញ្ជាឲ្យដកដីព្រៃដែលប្រធានមន្ទីរអភិវឌ្ឍន៍ជនបទកាប់រានដីព្រៃសហគមន៍

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យមន្ទីរ បរិស្ថានដកដីព្រៃសហគមន៍ទំហំ២៣ហិកតា ដែលលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនេះបានកាប់រានយកធ្វើជាកម្មសិទ្ធិ ។ ការបញ្ជារបស់លោកអភិបាលខេត្តនេះ បានធ្វើឡើងតាមរយៈចំណារលើរបាយ ការណ៍របស់មន្ទីរបរិស្ថាន ... Read More »

ប្រជាពលរដ្ឋខេត្តស្វាយរៀង, ព្រៃវែងទទួលទានត្រីគីមីនាំពីប្រទេសវៀតណាម, រីឯវៀតណាមទិញត្រីគ្មានគីមី

ខេត្តស្វាយរៀង ៖ ប្រពលរដ្ឋខេត្តស្វាយរៀងនិងខេត្តព្រៃវែងរិះគន់ឈ្មួញវៀតណាម ដឹកត្រីមកលក់នៅស្រុកខ្មែរក្នុងមួយថ្ងៃៗ រាប់រយតោនហើយ ក៏ប្រមូលទិញត្រីពីស្រុកខ្មែរទៅវិញ ក៏រាប់រយតោនទៅតាមច្រកទ្វារ សំយោងស្រុកកំពង់រោទ៍ ។ ករណីទាំងនេះ ហើយដែលពលរដ្ឋខ្មែរទទួលសារធាតុគីមីទាំងបន្លែ ផ្លែឈើ ត្រីសាច់ពីបរទេស ។ តាមអាជីវករអ្នកលក់ដូរនៅផ្សារវាល ... Read More »

អាជ្ញាធររាជធានីដាក់វិធានការរៀបចំសណ្តាប់ធ្នាប់លើសួនច្បារ មុខវត្តបទុមវតី សួនកុមារវត្តភ្នំពេញ និងសួនអរិយក្សត្រជាថ្មី

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានដាក់វិធានការជាថ្មីទៀត ដើម្បីរៀបចំសណ្តាប់ធ្នាប់លើសួនច្បារ មុខវត្តបទុមវតី សួនកុមារវត្តភ្នំពេញ និងសួនអរិយក្សត្រស្របពេលដែលសួនច្បារទាំងនេះកំពុងទទួលបានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការដើរលំហែលកាយនិងហាត់ប្រាណ ។ ការជម្រុញនិងដាក់វិធានការជាថ្មីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលលោកអភិបាល ... Read More »

មេធាវីលោកគឹម សុខ បានប្តឹងនឹងដីកាសម្រេចឃុំខ្លួនកូនក្ដី

ភ្នំពេញ: មេធាវីការពារក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ បានប្តឹងនឹងដីកាសម្រេចឃុំខ្លួនកូនក្ដីហើយនៅថ្ងៃទី២១ ខែកុម្ភៈ តែតុលាការពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។ លោក ជូង ជូងី មេធាវីការពារក្ដីលោកគឹម សុខ ថ្លែង ... Read More »

យុវជនប្រកាសធ្វើបដិវត្តន៍ពណ៌តាមហ្វេសប៊ុក នឹងត្រូវដោះលែង

ភ្នំពេញ៖ ក្រោយអនុវត្តទោសបញ្ចប់ យុវជនម្នាក់ដែលប្រកាសធ្វើបដិវត្តន៍ពណ៌ តាមហ្វេសប៊ុក អំពាវនាវឲ្យផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី២២ ខែកុម្ភៈ ។ យុវជនរូបនេះ ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ ពោលគឺតាំងពីសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និង តុលាការកំពូល ... Read More »

តុលាការឃុំខ្លួនតៃកុងឡានស្ទើរភ្លើង ដែលបង្កគ្រោះថ្នាក់ចរាចរស្លាប់៣នាក់ និងរបួសជាច្រើននាក់

កណ្តាល:តៃកុងឡានស្ទើរភ្លើងម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ដើម្បីស៊ើបអង្កេតករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់៣នាក់និងរបួសធ្ងន់ស្រាល១៥នាក់ ។ លោក ទេព មុនិន្ទ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បញ្ជាក់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ថា តៃកុងឡានរូបនេះ ... Read More »

តុលាការឃុំខ្លួនឃាតកអារកសម្លាប់ឪពុកធម៌រួចកាត់ប្រដាប់បន្តពូជបោះចោលបន្ទាប់ពីរត់គេចបាត់ជិត២ឆ្នាំ

ខេត្តពោធិ៍សាត់៖ ឃាតកអារកសម្លាប់ឪពុកធម៌ រួចកាត់ប្រដាប់បន្តពូជបោះចោល រត់គេចខ្លួនបាត់ជិត ២ឆ្នាំ ត្រូវបានសាលាដំបូងពោធិ៍សាត់ឃុំខ្លួននាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ឃាតករូបនេះ បានវិត្រឡប់មកលេងផ្ទះឪពុកមានៅក្បែរកន្លែងកើតហេតុ កាលពីប៉ុន្មានឆ្នាំមុន ហើយត្រូវកំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការគ្នាព័ទ្ធចាប់បានកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។ ... Read More »

នារីរួបស្រស់ជាជាងអ៊ុតសក់ម្នាក់រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅបន្ទាប់ពីត្រូវចោរឆក់កាបូបខណៈកំពុងជិះម៉ូតូតាមផ្លូវពេលយប់

ភ្នំពេញ៖ នារីរូបស្រស់ដែលជាជាងអ៊ុតសក់ម្នាក់ បានរត់មកប៉ុស្តិ៍នគរបាលចោមចៅសុំការអន្តរាគមន៍វេលាម៉ោង៨និង៣០នាទីព្រឹកឡើងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីត្រូវជនសង្ស័យឆក់ការបូបលុយបានសម្រេចហើយគេចខ្លួនបាត់ កាលពីយប់ថ្ងៃទី២០គុម្ភះ ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារញូថោន ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នគរបាលឱ្យដឹងថា នារីខាងលើនោះឈ្មោះ ហេង ... Read More »

ប្រពន្ធបែកចិត្តមានស្នេហ៍ថ្មី ផឹកស្រាស្រវឹងរាល់ថ្ងៃរហូតមានជំងឺក្រិនថ្លើម និងដេកក្អួតឈាមស្លាប់

ភ្នំពេញ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានបែកគ្នាជាមួយប្រពន្ឋហើយផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតដេកក្អួតធ្លាក់ឈាមស្លាប់ភ្លាមនៅក្នុងផ្ទះ ។ ក្នុងហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។ បុរសរងគ្រោះ ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ដែលគេយកមកទម្លាក់ចោលនៅឆ្នេរព្រែកត្រែង

  សាកសពមិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចមាត់លូ តាមតិរៈ វិថីសម្តេចហ៊ុន-សែន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨- ៩ក្នុង ក្រុម៤ភូមិ ៤ សង្កាត់អូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ តាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធគ្រឿងញៀននៅប៉ៃលិន

ខេត្តប៉ៃលិន៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមេប៉ុស្ថិ៍ឃុំស្ទឺងកាច់ ដោយការបញ្ជាពីលោក ជា ចាន់ឌឹន ស្នងការនគរបាលខេត្តប៉ៃលិនឲ្យលោកវរៈសេនីយ៍ទោ ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននិងរក្សាទុក្ខនៅ០១កន្លែង ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១០កញ្ចប់នៅប៉ុស្តិ៍ចោមចៅ

ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់ ថ្នាំញៀន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនបន្ទាប់ពីឪពុកជនសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ចថាកូនរបស់គាត់កំពុងនាំមិត្តភ័ត្តមកជក់ដល់ផ្ទះកាលពីវេលាម៉ោង៥ និង០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ នៅផ្ទះភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតថ្នាំញៀន១០កញ្ចប់។ ជនសង្ស័យ ទី១-ឈ្មោះ ងិន ... Read More »

គាស់បន្ទាប់ជួលគេលួចទ្រព្យសម្បត្តិបានសម្រេចម្ចាស់មើលឃើញតាមកាមរ៉ាសុវត្ថិភាពរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជំនាញខាងគាស់បន្ទប់ជួលគេលួចទ្រព្យសម្បត្តិ ត្រូវបានម្ចាស់បន្ទាប់ចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈគាស់បន្ទាប់បានសម្រេចតែម្ចាស់មើលឃើញតាមកាមរ៉ាសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្សារវីលមីង ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ... Read More »

ពលរដ្ឋទីទាល់ក្រ១០គ្រួសារទទួលអំណោយពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តនាំយកអំណោយមនុស្សធម៌សម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ... Read More »

នគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ : នៅថ្ងៃ20 ខែកុម្ភៈ ឆ្នាំ2017ម៉ោង23និង30នាទី នគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួន៣នាក់រក្សាទុក និងប្រើប្រាស់ខុសច្បាប់សារធតុញៀនចំណុចបន្ទប់កម្មករស្នាក់នៅ ជួសជុល និងលាងរថយន្តម៉ូលីឃែរ ទីតាំងគ្មានលេខ ផ្លូវ430 ក្រុម21 ភូមិ3 សង្កាត់ទំនប់ទឹក ខណ្ទចំការមន ... Read More »

រយៈពេលជិត២ខែនេះ ខណ្ឌដូនពេញបង្រ្កាបគ្រឿងញៀន៦ករណី ឃាត់ខ្លួនមនុស្ស២៧នាក់ ថ្នាំញៀន៣៥៣កញ្ចប់

ភ្នំពេញ៖ បន្ទាប់ពីលោក សុខ ពេញវុធ មកកាន់ដំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ ចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនធំចំនួន៦ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី២៧នាក់ និងដកហូតគ្រឿងញៀនបានចំនួន៣៥៣កញ្ចប់ បើគិតក្នុងរយះពេលជិត២ខែមកនេះ ។ លោកលោកសុខ ពេញ ... Read More »

កម្លាំងទាហានឡាវ ប្រដាប់ដោយអាវុធចូលមករារាំងមិនឲ្យទាហានកងវិស្វកម្មកម្ពុជាធ្វើផ្លូវយុទ្ធសាស្រ្តក្រវាត់ព្រំដែន ចំណុចអូតាឡាវ

ខេត្តស្ទឹងត្រែង៖ រយៈពេលចំនួន១២ថ្ងៃកន្លងមកហើយ ខាងកម្លាំងទាហានខេត្តអាតតះពឺ របស់ឡាវជាច្រើននាក់បានកាន់អាវុធគ្រប់ដៃចូលមករារាំងការស្ថាបនាផ្លូវយុទ្ធសាស្រ្តតាមក្រវាត់ព្រំដែន ចំណុចអូតាឡាវ ក្នុងភូមិសាស្រ្ត ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ដោយសារតែខាងទាហានឡាវ ថែមកម្លាំងកាន់តែច្រើន ទើបខាងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជា រួមមានកម្លាំទាហានការពាព្រំដែនលេខ១០១ និងកម្លាំងនគរបាលការពារព្រំដែនលេខ៧០១ ... Read More »

ក្រុម អ្នករកស៊ីដឹកដីតាមរថយន្តលើកឡើងថា ក្រសួសាធារណការដឹកជញ្ជូនមិនមានអប់រំ បន្ទាប់ពីចាប់រថយន្តហើយផាកពិន័យតែម្តង

ប៉ោយប៉ែតៈ អ្នករកស៊ីដឹកដីម្នាក់ឈ្មោះក្លែង ខ្លី ភេទប្រុស អាយុ ប្រហែល៤៧ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត តំណាងឲ្យក្រុមអ្នករកស៊ីដឹកដីតាមរថយន្តនៅក្រុងប៉ោយប៉ែត បានលើកឡើងកាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នៅចមណុចផ្លូវជាតិលេ៥៨ ឋិតក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា ក្រសួងសាធារណការចាប់រថយន្តរដឹកដីរបស់គាត់តាមផ្លូវ ... Read More »

កម្លាំងនគរបាលនគរបាលខណ្ឌ៧មករា សហការជាមួយប៉ុស្តិ៍បឹងព្រលិត ធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសំណាក់ ដ្រាហ្គិន

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករាសហការជាមួយនគរបាលប៉ុស្តិ៍បឹងព្រលិតធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងសំណាក់ ដ្រាហ្គិនជាន់ទី១បន្ទប់លេខ១០៥និងឃាត់ខ្លួនប្រុស២នាក់ស្រីម្នាក់នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្លូវលេខ១០៧ នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក កេ្រត សិខរិន ... Read More »

ក្លិប(Wok)កំពុងបំពុលសម្លេងតន្រ្តីយ៉ាងខ្លាំងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះក្តៅក្រហាយរំខានដល់ពួកគាត់

ភ្នំពេញ៖ ក្លិបរាត្រីយីហោ(Wok) ដែលមានទីតាំងនៅសណ្ឋាគារហូលីដេ បាននឹងកំពុងបំពុលសម្លេងតន្រ្តីដោយឮញ័ររន្ធត់យ៉ាងខ្លាំង ធ្វើឲ្យមានការរំខាន ដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក្នុងការសម្រាកដេកពួនពុំលក់ជារៀងរាល់យប់ ហើយពួកគាត់ ភ័យខ្លាច និងភាពអសន្តិសុខផងដែរ ។ ក្លិបរាត្រីយីហោ (Wok) ដែលកំពុងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជិតខាងនោះ ... Read More »