ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ចោរឆក់ស្ទើររាល់ថ្ងៃនគរបាលកាកាបទី១មិន ដែលបង្ក្រាបបានម្តង

ភ្នំពេញៈ ស្ទើរជារៀងរាល់ថ្ងៃបទល្មើសចោរឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមដងផ្លូវ សហព័ន្ធរុស្សី មុខអាកាសយន្តដ្ឋានពោធិ៍ចិនតុង ក្នុងភូមិសាស្រ្តប៉ុស្តិ៍កាកាប១ និងកាកាបទី២​ខណ្ឌពោធិសែនជ័យ កើតមានឡើងមិនថាព្រឹកព្រលឹម ឬទាំងកណ្តាលថ្ងៃត្រង់តែមិន ដែលឃើញនគរបាលបង្ក្រាបបានសូម្បីតែម្តងធ្វើអោយប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍មានការភ័យខ្លាច ។ ជាក់ស្តែងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ... Read More »

បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសរថយន្តដឹកកម្មកររោងចក្រមិនត្រូវបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់

ខេត្តស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលរងតំណាងលោក សេង សីលា អភិបាល ក្រុងបាវិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ពិសេសរថយន្តដឹកកម្មកររោងចក្រមិនត្រូវបើកវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះបង្កឲ្យមានគ្រោះថ្នាក់ដល់កម្មករ ដែលជិះក្នុងរថយន្តជា យថហេតុហើយបន្ថែមប៉ុណ្ណោះត្រូវធ្វើអនាម័យមិនត្រូវចោលសំរាមតាមដងផ្លូវពាសវាលពាសកាលព្រោះវាបង្កឲ្យប៉ះពាល់បរិស្ថាន និងសណ្ដាប់ធ្នាប់ទី ក្រុងផងដែរ ។ ... Read More »

អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នៅបុរីសន្តិភាព២ និងបានសម្រេចធ្វើផ្លូវ៧ខ្សែ លូមេ៤ខែ្ស នៅសង្កាត់ចោមចៅ២

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នេះ បានដឹកនាំ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេស២១នាក់គ្មានប័ណ្ណការងារត្រឹមត្រូវ និងចូលមករស់នៅខុសច្បាប់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំងសំណង់មួយកន្លែងដើម្បីត្រួតពិនិត្យរកឃើញពលករគ្មានឯកសារ ត្រឹមត្រូវ ដើម្បីចាប់បញ្ជូនទៅស្រុកទេសវិញ ។ ក្នុងប្រតិបត្តិការណ៍នេះដែរដឹកនាំដោយកម្លាំងអគ្គនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះប្រតិបិត្តិការនៅចំណុចដីឡូត៍លេខ៤៥ផ្លូវនរោត្តម ស្ថិតខាងត្បូងអង្គភាពប្រឆាំងអំពើពុករលួយក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ នៅក្នុងការត្រួតពិនិត្យនេះឃើញថា មានកម្មករចំនួន៤១នាក់ ក្នុងនោះជនជាតិវៀតណាម៣៤នាក់ ... Read More »

ទម្ងន់ដុំថ្មធ្លាក់ពីលើសំណង់អគារផ្តាច់ជីវិតមេការម្នាក់

ភ្នំពេញ៖ មេការសំណង់ម្នាក់ត្រូវដុំថ្មធ្វើជ្រី ធ្លាក់ពីលើអគារសំណង់កម្ពស់៣ជាន់ ត្រូវក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ នៅគ្រា ដែលគាត់កំពុងដើរនៅខាងក្រោម ហើយភ្លាមៗនោះ ក៏ត្រូវបានក្រុមម្ចាស់ការដ្ឋាន ឲ្យក្រុមកម្មករជួយបិតបាំង យកសពរុំ និងភួយដឹកតាមម៉ូតូចេញទៅបាត់ភ្លាមៗ ក្រោយមកទើបដឹងរឿងនេះ ដល់សមត្ថកិច្ច និងអ្នកសារព័ត៌មាន ... Read More »

ម៉ូតូ២គ្រឿងបើកបរលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគ្នារងរបួសស្រាលម្នាក់និងធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅពេទ្យប្រទេសថៃម្នាក់

ខេត្តប៉ៃលិន៖ យុវជន២នាក់បានរងរបួសធ្ងន់ម្នាក់ជើងទាំងសងខាង ម្នាក់ទៀតបានរងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់មួយបង្កឡើងដោយសារម៉ូតូទាំង២គ្រឿងបើកបរល្បឿនលឿនបុកគ្នា មិនគោរ ពច្បាប់ចរាចរណ៍ ។ ហេតុការណ៍នេះបានកើតឡើង​នៅកាលពី​វេលាម៉ោង២២និង៥០​ នាទី​ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ... Read More »

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន “រិទ្ធិមុន្នី” បុករះរថយន្តនិងម៉ូតូ២គ្រឿងកៀបជាប់ក្រោមរថយន្ត ម្ចាស់ម៉ូតូរងរបួស

ភ្នំពេញ៖ ភាគច្រើនអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន “រិទ្ធិមុន្នី” ខ្វះការប្រុងប្រយ័ត្នតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃជាពិសេសបណ្ដាលឲ្យមានមនុស្សស្លាប់ រងរបួសធ្ងន់ស្រាល និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិសាធារណៈផងដែរ ដូច្នេះពលរដ្ឋសូមណូពរដល់សមត្ថកិច្ចគួរតែមានវិធានការរឹតបណ្តឹងទៅលើអ្នកបើកបរក្រុមហ៊ុនឯកជនទាំងនោះឲ្យយល់ពីច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះទាំងនោះជាយាថាហេតុ ។ ជាក់ស្តែងកាលវេលាម៉ោង២និង១០នាទីរសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

ស្ថានភាពអាកាសធាតុថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ស្ថានភាពអាកាសធាតុថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖ សូមចុងត្រង់ចំណុចខាងក្រោម weather bulletins 03. 08 Read More »

ហួសហេតុ! បើករថយន្តបុករទេះលក់ប្រហិតគេហើយមិនឈប់ទទួលខុសត្រូវ បែរជាដកកាំភ្លើងវាយជនរងគ្រោះថែមទៀត

ភ្នំពេញ៖ ពិតជាលើសពេកហើយបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ បែជាបើករថយន្តរត់គេចរហូតមកដល់ក្លោងទ្វារវត្តសំរោងអណ្តែត ទើបឈប់ហើយ ក៏មានបុរសម្នាក់ទៀត ជាមន្ត្រីយោធាឋានន្តរស័ក្តិវរៈសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6485 មកដល់បានដកកាំភ្លើងវាយជនរងគ្រោះ ... Read More »

ក្រសួងធនធានទឹកផ្សព្វផ្សាយអំពី កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០២ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨៖

ក្រសួងធនធានទឹកផ្សព្វផ្សាយអំពី កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០២ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨៖ Read More »

ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ ៖

ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ ៖ Read More »

ចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ កង្ហត ក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ... Read More »

រថយន្ត៣គ្រឿងបុកបន្តគ្នាមនុស្ស២នាក់រងរបួសធ្ងន់ និងស្រាល

ខេត្តព្រះសីហនុ៖ នៅម៉ោងប្រមាណជិត៤រសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅមុខកសិដ្ឋានចាស់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​ 169-170ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ... Read More »

ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងបន្តស្រកចុះមកនៅក្នុងកម្ពស់១០,៤៧ម៉ែត្រវិញហើយ

ខេត្តស្ទឹងត្រែង៖ បើតាមប្រភពព័ត៌មានពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានថ្លែងថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់១០,៤៧ម៉ែត្រវិញហើយ​ដែលគ្មានអ្វីបារម្ភទៀតឡើយ ។ ប្រភពបានថ្លែងយ៉ាងដូច្នេះថា៖ «គិតត្រឹមម៉ោង ៦:​៣០ នាទីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ... Read More »

តារាចំរៀងលំដាប់ជួរមុខ៦៦នាក់ស្ម័គ្រចិត្តច្រៀងរកថវិកាជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ យ៉ាងតិចមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន៦៦រូប បានស្ម័គ្រចិត្តចូលរួមច្រៀងដោយមិនគិតកម្រៃដើម្បីស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់ ។ ការប្រគំតន្ត្រីលក់សំបុត្រក្នុងតម្លៃត្រឹម១ម៉ឺនរៀលនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានសេវេនប្រាយ ជិតផ្សារមាន់អាំង ខណ្ឌទួលគោក ។ អាចចាត់ទុកថា ជាព្រឹត្តិការណ៍ច្រៀងរាំទ្រង់ទ្រាយធំមួយ ... Read More »

មន្ត្រីបច្ចេកទេសតំណាងក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ១០

ខេត្តកំពង់ធំ៖ ប្រភពពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ ... Read More »

វត្ត​អារាម​ដ៏​ចំណាស់​មួយ​ “ពេជ្រ​ម្កុដ​”​ នៅ​អរិយក្សត្រ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែ​សីហា​ ក្នុង​ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល

វត្ត​អារាម​ដ៏​ចំណាស់​មួយ​ “ពេជ្រ​ម្កុដ​”​ នៅ​អរិយក្សត្រ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ កាលពី​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែ​សីហា​ ក្នុង​ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ៕ ចេស្តា Read More »

ទឹកទន្លេមេគង្គខេត្តក្រចេះបន្តស្រកចុះមកនៅត្រឹមកម្ពស់ ២១,៧២ ម៉ែត្រ

ខេត្តក្រចេះ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានបញ្ជាក់ថា ទឹកទន្លេមេគង្គខេត្តក្រចេះបានបន្តស្រកចុះមកនៅត្រឹមកម្ពស់២១,៧២ម៉ែត្រហើយ ។ ប្រភពបានឲ្យដឹងយ៉ាងដូច្នេះថា៖ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ ... Read More »

គ.ជ.ប ចេញផ្សាយសេចក្ដីជូនដំណឹង ស្ដីពី​ការផ្អាកដំណើរការផ្សាយគេហទំព័រ www.voterlist.org.kh និង rms.voterlist.org.kh ជាបណ្ដោះអាសន្ន​ ដើម្បីរុះរើ​ពីទីតាំងចាស់​ ទៅតម្លើង​ទៅ​អគារទីស្ដីការថ្មី​របស់​ គ.ជ.ប

គ.ជ.ប ចេញផ្សាយសេចក្ដីជូនដំណឹង ស្ដីពី​ការផ្អាកដំណើរការផ្សាយគេហទំព័រ www.voterlist.org.kh និង rms.voterlist.org.kh ជាបណ្ដោះអាសន្ន​ ដើម្បីរុះរើ​ពីទីតាំងចាស់​ ទៅតម្លើង​ទៅ​អគារទីស្ដីការថ្មី​របស់​ គ.ជ.ប Read More »

ដីព្រៃលិចទឹកទំហំជាង១០០ហិកតានៅស្រុករលាប្អៀរកំពុងប្រឈមនឹងមហន្តរាយ

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីមាន អំណាចមួយក្រុមបានលបលួចដាក់កម្មករ និងយកគ្រឿងចក្រចូលឈូសឆាយទន្ទ្រាន ដីព្រៃដោយមិនមានច្បាប់ ហើយប៉ះពាល់ដីពលរដ្ឋមួយចំនួនដោយមិនរំខានដល់សមត្ថ កិច្ចពាក់ព័ន្ធ ។ សូមរំលឹកថា គ្រឿងចក្រជាច្រើនមានអេស្កាវាទ័រ អាប៊ុល និងត្រាក់ទ័រកំពុងឈូស ឆាយដីព្រៃនៅតំបន់ថ្លុកក្រឡោង ... Read More »

ជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចផ្ទះប្រជាពល រដ្ឋមួយចំនួននៅសង្កាត់លេខ៤ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក យន្ត មីន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ... Read More »

គាស់បន្ទាប់មិនទាន់បានសម្រេចផងអ្នកនៅក្បែរមកទាន់ស្រែកផ្អើលចាប់បាន២នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពមកគាស់បន្ទប់ជួលប្រជាពលរដ្ឋខណះម្ចាស់មិននៅតែមិនទាន់គាស់បានសម្រេចផងស្រាប់តែប្រជាពលរដ្ឋដែលនៅក្បែរមកឃើញទាន់ស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បាននិងវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែទុតិសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជូលមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បុរសម្នាក់បានស្លាប់សង្ស័យជិះម៉ូតូបុករថយន្តពីក្រោយរួចដួលបោកក្បាល

ភ្នំពេញ៖ បុរសម្នាក់បានដេកស្លាប់នៅតាមផ្លូវលីយ៉ុងផាត់ បន្ទាប់ពីដួលបោកក្បាលដែលគេសង្ស័យថាជនរងគ្រោះអាចជិះម៉ូតូបុករថយន្តពីក្រោយខណៈមេឃកំពុងភ្លៀងខ្លាំង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលីយ៉ុងផាត់ម្តុំអតីតបញ្ជបង់ចាស់ចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកហុងដាពណ៌ខ្មៅសេរី០១៦ពាក់ស្លាកលេខភ្នំពេញ1DL-0039 ។ ... Read More »

បោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រនីតិកាលទី៦ នាំមកសុខសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ កោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះកង យោធពលខេមរភូមិន្ទ(ខ.ភ.ម) ពិសេសកងរាជអាវុធហត្ថបានចូលរួមចំណែកការពារ សុខសន្តិភាព សុវត្ថិភាព ទទួលជោគ ជ័យ គួរឱយកោតសរសេីរ ... Read More »

ស្លាប់និងរបួស៩នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ បុរសអ្នកជំងឺម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលក្រុមគ្រួសារព្យាយាមបញ្ជូនទៅមន្ទីរពេទ្យ និងចំនួន ៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់បីលើកផ្សេងៗគ្នា នៅស្រុកបាកាន ។ ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានបានឲ្យដឹងថា កាលពីវេលាម៉ោង៥ និង៥០នាទី ល្ងាចថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច ... Read More »

បុរសម្នាក់ជាន់មីនផ្ទះរងរបួសធ្ងន់បន្ទាប់ពីវិលត្រឡប់មកពីដាក់អន្ទាក់សត្វវិញ

ប៉ោយប៉ែត៖ ​បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដាច់ជើងទាំង២ និងរយះខ្លួនប្រាណជួបគ្រោះថ្នាក់ជាន់មីនផ្ទុះនៅចំណុចលូ៣ ចន្លោះបង្គោលព្រំដែនលេខ២៧-២៨ កាលវេលាម៉ោង១ និង៣៥នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ... Read More »

កុំចេះតែហ៊ាន! បរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក ដល់ពេលគេប្តឹង ត្រូវជាប់ខ្នោះល្មម

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ ខណ្ឌសែនសុខស្រាវជ្រាវ និងឃាត់ខ្លួនបានតាមបណ្តឹងជនរងគ្រោះសុំប្តឹងពីបទបរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គម(ហ្វេសប៊ុក) ជាសាធារណៈទៅលើពិធីការិនីទូរទស្សន៍ម្នាក់ ។ ករណីឃាត់ជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីម៉ោង២០ និង៣០នាទី ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ... Read More »

ប្តីចិត្តភ្លើង ខឹងប្រពន្ធរត់ចោលដុតផ្ទះខ្លួនឯងឆេះម៉ត់

ភ្នំពេញ ៖ បុរសចិត្តភ្លើងម្នាក់ ដោយសារខឹងប្រពន្ធរត់ចោលលែងរួមរស់នៅជាមួយ ក្តៅក្រហាយខ្លាំងពេក បានយកភ្លើងដុតផ្ទះខ្លួនឯងចោលឆេះម៉ត់ សូម្បីកណ្តុរ កន្លាតនៅក្នុងផ្ទះនេះមិនសល់ផង ។ ករណីនេះបង្កការភ្ញាក់ ផ្អើលឡើងនៅ វេលាម៉ោង ៥និង៤០ នាទីល្ងាច ថ្ងៃ ... Read More »

ស្ត្រីម្នាក់ស្លាប់ និងនារី២នាក់ទៀតរបួសធ្ងន់ ខណៈរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបុកពីក្រោយម៉ូតូ

ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងនារី២នាក់ទៀតរងរបួសធ្ងន់ ខណៈដែលកំពុងតែជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង បានបើកមកបុកពីក្រោយម៉ូតូម៉ាកហុងដាវ៉េវ ទាំងកំរោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ... Read More »

រថយន្តដឹកទំនិញមួយគ្រឿងក្រឡាប់ចាក់ចោលទំនិញពេញផ្លូវសង្ស័យអ្នកបើកបរងុយដេក

ខេត្តព្រះសីហនុ : មានឧបទ្ទវហេតុក្រឡាប់រថយន្តដឹកទំនិញមួយគ្រឿង បណ្តាលឲ្យទំនិញ នៅក្នុងរថយន្តធ្លាក់ខ្ចាត់ខ្ចាយពេញផ្លូវ ដោយគេសង្ស័យថា ករណីកើតឡើងដោយសារ អ្នកបើកបររថយន្តនេះងងុយដេកខ្លាំង ហើយដេកលក់មួយភាំងពេលកំពុងបើកបរ ពេលជួប ឧបសគ្គជានហ្រ្វាំងបង្ខំទើបធ្វើឲ្យរថយន្តក្រឡាប់ទាំងកំរោលតែម្តង ។ ឧបទ្ទវហេតុនេះកើតឡើងនៅ កាលពីម៉ោងជាង៣ រំលងអាធ្រាត្រឈានចូលថ្ងៃ ... Read More »