ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ស្ងាត់ៗម៉ៃយ៉ា និងគូស្នេហ៍ស្រីដូចគ្នាទម្លាយរឿងពរពោះកូនក្នុង៧ខែបាត់ ក្រោយស្រលាញ់គ្នាបាន៤ឆ្នាំ

 ភ្នំពេញ៖ ចំណងស្នេហាភេទដូចគ្នារវាង តារាសម្តែង និងពិធីការិនីកូនកាត់ខ្មែរអាល្លឺម៉ង់ អ្នកនាង ម៉ៃយ៉ា និងគូស្នេហ៍ជាអ្នកជំនួញនោះ បានបន្តភាពផ្អែមល្ហែមចាក់ទឹកមិនលេចអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ចំណងស្នេហាដោយបើកចំហរនេះ ក៏ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងហើយពេលនេះកាន់តែភ្ញាក់ផ្អើលគឺក្រោយពីនាងបានប្រកាសនៅលើបណ្តាញសង្គមថា នាងបានពរពោះកូនដំបូងរយៈពេល៧ខែបាត់ទៅហើយ ដែលធ្វើឲ្យគេលាន់មាត់ថា ស្ងាត់ៗមានកូនមួយបាត់ទៅហើយ ហើយការជជីកសួររឿងវិធីសាស្ត្រនៅក្នុងការបង្កកំណើតកូនគឺតាមរយៈវិធីមួយណា។ ទោះជាយ៉ាងណាគេសង្កេតឃើញមានទស្សនិកជន ពិសេសក្រុមអ្នកសិល្បៈដែលជិតដិតនឹងនាងបានផ្ញើសារអបអរសាទរនាងគ្រប់ៗគ្នាជាមួយនឹងដំណឹងនឹងអារម្មណ៍ភ្ញាក់ផ្អើលព្រោះតែ៧ ... Read More »

មោទនភាពរបស់យុវជនកម្ពុជា ! កំពូលតារារ៉េបប្រចាំនៅកម្ពុជា លោក វណ្ណដា ជាប់ ចំណាត់ថ្នាក់ទី៦ អ្នករ៉េបល្អបំផុតនៅអាស៊ី

 ភ្នំពេញ៖ តារារ៉េបវ័យក្មេង លោក វណ្ណដា ទទួលបានការគាំទ្រ ខ្លាំងមួយកម្រិតទៀតសម្រាប់អាជីពសិល្បៈរបស់លោកក្នុង សប្ដាហ៍នេះ នៅពេលដែលតារារូបនេះបានជាប់ចំណាត់ថ្នាក់ជា តារារ៉េបល្អបំផុតទី ៦ នៅអាស៊ីក្នុងកម្មវិធី ‘Lifted 50’ ដ៏ល្បី ល្បាញមួយ។ ... Read More »

អាណិតតារាសម្តែង អេង វ៉ាណង ណាស់និយាយរឿងមានជំងឺបាក់ទឹកចិត្តខ្លាំងដែលធ្វើឲ្យជំងឺមហារីកវិវត្តន៍កាន់តែលឿន

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងក្រោយពីគេបានដឹងអំពីរឿងរ៉ាវតារាសម្តែង អ្នកនាង  អេង  វ៉ាណង  ដែលបានផ្លាស់ប្តូររូបរាងកាយ និងសម្រស់មើលស្ទើរលែងស្គាល់ព្រោះតែជម្ងឺមហារីកដំណាក់កាលទី៣  បូករួមជម្ងឺបាក់ទឹកចិត្ត ។ បន្ទាប់ពីលាក់រឿង  ពួនសម្ងំតស៊ូប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវមួយនេះអស់រយៈពេលជាច្រើនខែរួចមក  ពេលនេះអ្នកនាង  វ៉ាណង  បានទម្លាយអោយមហាជន ជាពិសេសមិត្តភក្តិតារា  បានដឹងឥតលាក់លាមពីស្ថានភាពជំងឺ  និងការវិវឌ្ឍយ៉ាងឆាប់រហ័ស  ... Read More »

ហ្វាហ្វា ពិចារណាថត ភាពយន្ត18+ជាថ្មីក្រោយផ្ទុះរឿងអូនស្កាយ បងរាជ

ភ្នំពេញ៖ រឿងស្នេហាល្ងង់បូកល្ងង់ របស់ផលិតកម្មសាស្ត្រាមុននេះ បានបង្ហាញនូវឈុតឆាកក្តៅសាច់មួយចំនួនរបស់តារាសម្តែងហ្វាហ្វា និងលោកឡៅ បញ្ញា លេចចេញមតិចម្រុះដោយទទួលបានទាំងការរិះគន់ និងសរសើរពីទស្សនិកជនរហូតហ្វាហ្វាត្រូវបានគេដាក់រហ័សនាមថាជាអូនស្កាយថែមទៀតផង។ ជាឈុតឆាកស្នេហាដែលតារាស្រីល្បីឈ្មោះកម្រហ៊ានថត ហើយក៏អាចចាត់ទុកថា រឿងនេះកាន់តែធ្វើឲ្យប្រជាប្រិយភាពនាងហក់ឡើងខ្លាំងផងដែរ បើទោះបីជារងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនក្តី។  ក្នុងជំនួបផ្ទាល់មុននេះ តារាសម្តែងស្រីរូបនេះលើកឡើងថា នាងកំពុងតែពិចារណាក្នុងការថតភាពយន្តប្រភេទ18+ជាថ្មីក្នុងលក្ខខណ្ឌណាមួយដែលអាចទទួលយកបាន ក្នុងជំនួបផ្ទាល់នៃឱកាសទទួលបានការងារជាទូតសុឆន្ទៈរបស់ផលិតផល ... Read More »

វណ្ណដា ហោះ ដល់វៀតណាម ខណៈជាប់ឈ្មោះក្នុងបញ្ជីកំពូលតារារ៉េបទាំង ៥០ នៅអាស៊ី

ភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់រឿងទំនាស់ពាក្យសម្តីតឹងសរសៃកនៅហាងបបរខកង្កែបមួយកន្លែង ដោយ វណ្ណដា ជ្រើសរើសផ្លូវមិនតបតនោះទេ ។ ស្រាប់តែមុននេះលេចចេញដំណឹងល្អមួយទៀតគឺវណ្ណដា បានធ្វើដំណើរទៅ ដល់ប្រទេសវៀតណាម ខណៈពេលនេះជាប់ឈ្មោះក្នុងបញ្ជីកំពូលតារារ៉េបទាំង ៥០ នៅអាស៊ីទៀត។    មុននេះនៅក្នុងស្រុកគេបានឃើញសារចម្រុះជាហូរហែជជែកវែកញែកគ្នារឿងរ៉ាវទំនាស់តឹងសរសៃករដែលត្រូវបានផ្ទុះឡើងនៅក្នុងហាងបបរ.សមួយកន្លែង។ បើទោះបីជាតារាចម្រៀងរូបនេះរក្សាភាពស្ងប់ស្ងាត់មិនតបតមែន ... Read More »

ក្រុមហ៊ុនបវរកញ្ញា ប្តឹង កក្កដា សោភ័ណ្ឌ និងបញ្ជាក់ពី រឿងដកតំណែងព្រោះមានសកម្មភាពមិនថ្លៃថ្នូរ និងប្រើពាក្យអសុរស

ភ្នំពេញ៖ ករណីនៃការដកតំណែងរបស់កញ្ញាឯកភេទទី៣កក្កដា សោភ័ណ្ឌ ពី ម្ចាស់មកុដ Miss Fabulous Cambodia 2023 បានបង្កើតភាពភ្ញាក់ផ្អើលខ្លាំងពីអ្នកលេងបណ្តាញសង្គម រហូតនាងបានចេញប្រតិកម្ម ខ្លាំង  ។ នៅពីក្រោយការដកតំណែងពីម្ចាស់មកុដត្រូវបានក្រុមហ៊ុនបញ្ចេញលិខិតបញ្ជាក់ច្បាស់ហើយគឺពាក់ព័ន្ធទៅនឹងរឿងចាក់បន្លែលើក្បាលអ្នកដទៃ យកមកុដទៅប្រើឲ្យគេមើលងាយ និងប្រើពាក្យអសុរសនោះជាដើម។  ... Read More »

ខ្ទាតតំណែងកូនពៅហើយគ្រួសារ អូនទ័ងទ័ង ទទួលបានសមាជិកថ្មីឈ្មោះក៏ពិរោះ

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមនានាពិតជាធ្លាប់បានស្គាល់ក្មេងប្រុសតូច សម្តីបានឈ្មោះហៅថាអូនទ័ង និងអូនលាភ រួមទាំងសមាជិកក្រុមគ្រួសារ ដែលតែងរួមគ្នាសម្តែងក្នុងវីដេអូបែបកំប្លែង និងអប់រំមួយចំនួនជាបន្តបន្ទាប់។ អូនទ័ងដែលមានវ័យ៤ឆ្នាំ និងធ្លាប់នៅក្នុងតំណែងជាកូនពៅពេលនេះលែងមានទៀតហើយក្រោយពីម្តាយរបស់ខ្លួនសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់។  កន្លងទៅក្រៅតែជាវីដេអូបែបកំប្លុកកំប្លែងក្នុងនោះ ក៏សុទ្ធតែបានបង្កប់នូវទស្សនៈអប់រំ ហើយពេលខ្លះក៏ហួសចិត្តនឹកស្មានមិនដល់។ អ្វីដែលធ្វើឲ្យគេកោតសរសើរគឺទៅលើក្មេងប្រុសវ័យទើប៤ឆ្នាំ គឺអូនទ័ង ដែលនៅក្មេងប៉ុណ្ណោះប៉ុន្តែអាចនិយាយ ... Read More »

ផ្អើលពេញបណ្តាញសង្គម វីដេអូ វណ្ណដា និងបុរសម្នាក់ទាក់សម្តីដាក់គ្នាក្នុងហាងមួយកន្លែង

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយពីវីដេអូដែលត្រូវបានគេថតក្នុងហាងមួយកន្លែងមានជាប់តារាចម្រៀងរ៉េបវណ្ណដា  ក្នុងសភាពតឹងសរសៃករជាមួយនឹងបុរសម្នាក់ ត្រូវបានគេទម្លាយនៅលើបណ្តាញសង្គមមុននេះ។ គេនៅមិនទាន់ដឹងនៅឡើយទេថាមូលហេតុនៅពីក្រោយការធ្លាយចេញវីដេអូរបស់តារាចម្រៀងវណ្ណដានេះស្ថិតនៅទីណា និងមូលហេតុអ្វីឡើយដែលនាំឲ្យមានការជជែកគ្នាខ្លាំងខណៈដែលបណ្តាញសង្គមដែលចែករំលែកវីដេអូនេះក៏មិនត្រូវបានគេស្គាល់ទេថាជាគណនីយហ្វេសប៊ុករបស់អ្នកណាដែរ ប៉ុន្តែបុរសដែលមានមាឌធំដែលជជែកគ្នាខ្លាំងជាមួយនឹងវណ្ណដា ត្រូវបានគេស្គាល់ថាជាអ្នកលក់ស្បែកជើងប្រេនមានតម្លៃថ្លៃនោះតែម្តង។ គេនៅមិនទាន់ឃើញមានការបកស្រាយពីភាគីទាំងសងខាងនៅឡើយទេថាជាករណីកើតឡើងដោយសារអ្វី ខណៈដែលពាក្យសម្តីក្នុងវីដេអូប្រមាណត្រឹម៥វិនាទីនោះក៏មិនទាន់មានការសម្រាយនៅឡើយដែរ។ ទោះជាយ៉ាងណាគេសង្កេតឃើញមានបុរសម្នាក់ជួយសម្រួលដើម្បីឲ្យស្ថានភាពធូស្រាលឡើងវិញផងដែរ។ មានការចែករំលែជាច្រើនជុំវិញវីដេអូមួយនេះប៉ុន្តែមិនមានការបញ្ចេញយោបល់ច្រើនឡើយទេដែលគេរងចាំការបកស្រាយបញ្ជាក់បន្ថែមជុំវិញករណីនេះ ប៉ុន្តែទោះជាយ៉ាងណានេះគឺជាលើកទី១ហើយដែលវីដេអូតឹងសរសៃ.ក របស់តារាចម្រៀងរ៉េបល្បីឈ្មោះនៅកម្ពុជាត្រូវបានគេបញ្ចេញ ... Read More »

”ថ្ងៃទិវាឪពុក“កូនស្រីសាពូនមីដាដា និងសឿ សុធារ៉ា បញ្ចេញសារធ្វើឲ្យរំជួលចិត្តមួយ

ភ្នំពេញ៖ ក្មេងស្រីវ័យ១២ឆ្នាំ សាពូន តារាភិមាន ដែលគេស្គាល់ថាជាកូនស្រីច្បងនិងតំណក់ឈាមរួមគ្នារបស់តារាចម្រៀង សាពូនមីដាដា និងតារាសម្តែង សឿ សុធារ៉ា មុននេះបានធ្វើឲ្យមហាជន ពិសេសសិល្បករក្តុកក្តួលរំជួលចិត្តត្បិតនាងបានបញ្ចេញសារចាក់ដោតមួយនៅចំថ្ងៃទិវាឪពុក ឬ ”Father ‘s Day”។ ... Read More »

ជីដេវីត ត្រៀមទស្សនីយភាពអស្ចារ្យមួយក្នុងបទ”មហានគរ” ថ្ងៃប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-បង់ក្លាដេស

ភ្នំពេញ៖ អាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រតារាចម្រៀង ជី ដេវីត ក្រោយពីលោកបានប្រកាសអំពីគម្រោងបង្កើតព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈធំមួយនៅថ្ងៃប្រកួត បាល់ទាត់មិត្តភាពកម្ពុជា-បង់ក្លាដេស។ គេរំពឹងថានឹងមានទស្សនីយភាពប្លែកនិងជាជំនួបពិសេសរវាងក្រុមអ្នកគាំទ្រតារាចម្រៀង និងអ្នកគាំទ្របាល់ទាត់ជាក់ជាមិនខាន ។    គេដឹងដែរថាបទ”មហានគរ”របស់តារាចម្រៀង ជីដេវីតដែលផ្ទុះការគាំទ្រមុនព្រឹត្តិការណ៍បើកការប្រកួតស៊ីហ្គេមប៉ុន្មានថ្ងៃនោះត្រូវបានក្រុមអ្នកគាំទ្រលោករំពឹងថានឹងមានទស្សនីយភាពត្រជាក់ភ្នែកណាមួយក្នុងព្រឹត្តិការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលខ្មែរធ្វើជាម្ចាស់ផ្ទះ ព្រោះតែរសជាតិពណ៌សម្បុរនៃបទចម្រៀងនេះ ពិតជាត្រូវគ្នានឹងការបង្ហាញមោទកភាពទៅកាន់ពិភពលោក។ ... Read More »

អ្នកចម្រៀងអាជីព ទីងតុង និងសាលបាទី ធ្វើឲ្យគណកម្មការ និងទស្សនិកជនភ្ញាក់ផ្អើលខ្លាំងលើឆាក The Voice Cambodia រដូវកាលទី៣

ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីកម្មវិធីប្រគួតចម្រៀង The Voice Cambodia រដូវកាលទី៣ បានបង្ហាញមុខបេក្ខភាពប្រគួតដែលជាតារាចម្រៀងអាជីព២រូបដែលពោរពេញដោយសមត្ថភាព គឺលោក សាល បាទី និងលោក ឈិត សុវណ្ណ និមិត្ត ហៅទីងតុង ... Read More »

ផ្អើលទៀតហើយ! ជេស៊ីកា ប្រកាសឱ្យ ព្រំ រដ្ឋា ចូលខ្លួនដោះស្រាយបំណុល

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ជេស៊ីកា ធ្លាប់បង្កើតឲ្យគេភ្ញាក់ផ្អើលនឹងប្រកាសឲ្យអតីតតារាសម្តែង ព្រំ រដ្ឋា ចូលខ្លួនមកដោះស្រាយបំណុល ហើយពេលនេះមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយក្រោយពីនាង បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ដោយស្នើឲ្យអតីតតារាសម្តែង និងជាម្ចាស់ផលិតកម្ម អ្នកនាង ព្រំ រដ្ឋា ចូលខ្លួនដោះស្រាយបំណុលដែលជំពាក់នាង។ ... Read More »

ហេង បូនីកា និងប៊ី សុធារី លេងឈុតស្នេហាភេទដូចគ្នា លើកដំបូងបានការពេញចិត្តច្រើនពីទស្សនិកជន

ភ្នំពេញ៖ ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្រោយពីមានការបង្ហើបអំពីសាច់រឿងបែបស្នេហាGLឬGirls Love បែបស្រីស្រលាញ់ស្រីមួយរបស់ទូរទស្សន៍ហង្សមាស ។ នោះគឺជាភាពយន្តដែលសម្តែងដោយដោយតារាសម្តែងស្រីស្រស់សោភាពីររូបគឺកញ្ញាឯក ប៊ី សុធារី និងតារាសម្តែងស្រីស្រស់សោភា កញ្ញា ហេង បូនីកា។    កន្លងទៅនេះគេដឹងថាការផលិតភាពយន្តឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមបច្ចុប្បន្ន កំពុងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន។ ... Read More »

អបអរសាទរ ស៊ឹម សូលិកា ត្រៀមសម្រាលកូនដើមឆ្នាំក្រោយឈ្មោះក៏ពិរោះដែរ

 ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរនឹងភព្វសំណាងនៃការឡើងងារជាជំទាវពេញមុខពេញមាត់ បានការស្រលាញ់ថ្នាក់ថ្នមខ្លាំងពីស្វាមី ពេលនេះពិធីការិនី ស៊ឹម សូលិកា ក៏ពរពោះតំណក់ឈាមរួមគ្នាជាមួយស្វាមីជាអតីតតារាសម្តែង និងពិធីករងារជា ឯកឧត្តម អេង រិទ្ធីហើយ។ ពេលនេះកូនក្នុងផ្ទៃរបស់នាងទើបតែមានអាយុ៧ សប្ដាហ៍គឺប្រមាណ៤៩ថ្ងៃប៉ុណ្ណោះដែលតាមការគ្រោងទុកនាងនឹងសម្រាលកូនតំណក់ឈាមរួមគ្នានេះនៅដើមឆ្នាំ ២០២៤។  ខណៈនេះនាងបានដាក់ឈ្មោះកូនរួចជាស្រេចទៅហើយដោយយកឈ្មោះនាងផ្គួបជាមួយស្វាមីតែម្តងគឺមានឈ្មោះថា ... Read More »

តារាសម្តែង៤ប្រទេស ថៃ កម្ពុជា វៀតណាម និង មីយ៉ាន់ម៉ាជួបគ្នាក្នុងរឿង”ប្រុសលក់ខ្លួន”

  ភ្នំពេញ៖ ក្រោយពីប្រកាសបើកបង្ហាញមុខតារាសម្តែងប្រុសមីយ៉ាន់ម៉ា Paing Takhon មកថតភាពយន្តរឿង”ប្រុសលក់ខ្លួន” រួចមក ពេលនេះភាពយន្តនេះបានបញ្ចេញតារាសម្តែងបរទេស២ប្រទេសបន្ថែមទៀតគឺតារាសម្តែងនិងកំប្លែងថៃ និងវៀតណាម ។ ការបញ្ជាក់នេះធ្វើឡើងគ្រាដែលតារាសម្តែងរបស់ប្រទេសទាំង២នេះបានធ្វើដំណើរមកដល់កម្ពុជានិងបញ្ចប់ការថតត្រឹមតែរយៈពេលខ្លីនោះ។    អាចចាត់ទុកបានថាជាលើកដំបូងដែលផលិតកម្មនៅប្រទេសកម្ពុជា គឺផលិតកម្មLD Enttertaniment  ... Read More »

ឌុច លីដា លូកមាត់ចូលកាន់ជើងចាន់ សុផានី និងកូនស្រី និងចង់ឱ្យហ្សូណូមានទំនួលខុសត្រូវលើកូនស្រី

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដែលករណីនៃការទម្លាយរឿងរ៉ាវចម្រូងចម្រាសរវាង អតីតពិធីការិនី អ្នកនាង ចាន់ សុផានី និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ។ ទោះមានការព្រមានប្តឹងពីលោកហ្សូណូក្តី ក៏ចាន់ សុផានីនៅបន្តទាមទាររកយុត្តិធម៌សម្រាប់ខ្លួននិងកូនស្រី ពិសេសរឿងអាហារកិច្ចនោះខណៈដែលអ្នកសិល្បៈដឹកនាំរឿងមួយចំនួនក៏ចាប់ផ្តើមចេញមុខនិយាយអំពីបញ្ហានេះ ហើយពេលនេះ តារាសម្តែង ... Read More »

គឹម លីហ្សា និង ចន ច័ន្ទលក្ខិណា ប្រតិកម្មនឹងអត្តចរិកកូនស្រីហ្សូណូដែលចេញវីដេអូមុននេះ

 ភ្នំពេញ៖ ករណីអ្នកនាង ចាន់ សុផានី ចេញមុខទាមទារអាហារកិច្ចពីលោកហ្សូណូជាអតីតស្វាមី ដើម្បីចិញ្ចឹមកូនស្រីវ័យជាង១០ ឆ្នាំបានផ្ទុះកក្រើកពេញបណ្តាញសង្គមរហូតបង្កើតឲ្យមានការវែកញែកខ្លាំងលើបណ្តាញសង្គម ។ ក្នុងវីដេអូនិងបទសម្ភាសន៍ជាបន្តបន្ទាប់កាន់តែធ្វើឲ្យរឿងនេះរីកធំឡើងពិបាកពន្លត់ បើទោះបីជាលោក ហ្សូណូ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់អតីតភរិយាពីបទបរិហាកេរ្តិ៍នោះក៏ដោយ។   អ្វីដែលធ្វើឲ្យគ្រប់គ្នាបារម្ភក្នុងចិត្តនោះគឺការទាញភ្ជាប់កូនស្រីមកចូលរួមក្នុងករណីនេះពិសេសគឺការលើកយកកូនស្រីមកធ្វើជាប្រធានបទ ខណៈអ្នកនាង ... Read More »

គួច ខេវិន ថាសកម្មភាព ហ្សូណូនិង ចាន់ សុផានី ដូចយករឿងខ្លួនឯងទម្លាយឱ្យអ្នកដ៏ទៃ មកជួយហែក

ភ្នំពេញ៖ ក្លាយជាវេទិការវែកញែកពេញបណ្តាញសង្គមមុននេះក្រោយពីការទម្លាយរឿងរ៉ាវក្នុងគ្រួសារ របស់ អតីតពិធីការិនី ចាន់ សុផានី និងតារាចម្រៀងល្បីឈ្មោះ លោក ហ្សូណូ។  ចាន់ សុផានី និងលោក ហ្សូណូ ជុំវិញភាគីខាងស្រីស្នើឲ្យអតីតស្វាមីលោក ហ្សូណូជួយទំនុកបម្រុងកូនស្រីក្រោយនាងខ្វះលទ្ធភាព។  ... Read More »

គេហទំព័រអន្តរជាតិល្បីមួយថាព្រះនាងតូចនរោត្តម ជេនណា នឹងក្លាយជាK-Pop Idol ជាប់សែរាជវង្សដំបូងគេ

  ភ្នំពេញ៖ គេហទំព័រល្បីឈ្មោះអន្តរជាតិតែតែងផ្សព្វផ្សាយអំពីព័ត៌មាននានារបស់សិល្បករអន្តរជាតិពិសេសក្រុមអ្នកចម្រៀង K-Pop មួយដែលមានឈ្មោះថាkoreaboonews បានផ្សព្វផ្សាយអំពីប្រជាប្រិយភាព ទេពកោសល្យ រូបសម្រស់ និងសមត្ថភាពសិល្បៈរបស់ព្រះនាងតូចនរោត្តមជេនណា ដែលគេបានចាត់ទុកដែរថា ទ្រង់នឹងក្លាយជាK-Pop Idolសែរាជវង្ស ដំបូងគេ។  យោងទៅតាមអត្ថបទផ្សាយរបស់ខ្លួនដែលបានផ្សព្វផ្សាយប៉ុន្មានម៉ោងមុននេះ ដោយបានទាំងចែករំលែកទៅកាន់ហ្វេសប៊ុកផេកដែលមានអ្នកតាមដានជិត១០លាននាក់នោះ ... Read More »

តារាសម្តែងថៃ អ្នកគ្រូផេនស៊ី នឹងសម្តែងរួមគ្នាជាមួយតារា កម្ពុជា និង មីយ៉ាន់ម៉ា ក្នុងរឿង”ប្រុសលក់ខ្លួន”

ភ្នំពេញ៖ មុននេះមានការប្រកាសអំពីវត្តមានតារាល្បីប្រុសមីយ៉ាន់ម៉ា Paing Takhonនឹងសម្តែងក្នុងភាពយន្តបែបកំប្លែងធំមួយ រឿង «ប្រុសលក់ខ្លួន»នោះ។ កាន់តែធ្វើឲ្យប្លែក និងចាប់អារម្មណ៍ក្រោយពីមុននេះមានការប្រកាសថា តារាសម្តែងល្បីឈ្មោះពីប្រទេសថៃម្នាក់គឺអ្នកនាង  Tukky Sudarat ឬ អ្នកគ្រូ ផេនស៊ីនោះក៏នឹងលេចវត្តមានសម្តែងក្នុងភាពយន្តនេះដែរ។ ផលិតកម្ម ... Read More »

ស៊ីន យូប៊ីន ទម្លាយ រឿងឈុតស្បៃនាគរាជក្រោយមានអ្នករិះគន់ថា បានចម្លងចេញពីថៃ

ភ្នំពេញ៖តារាសម្តែង ស៊ីន យូប៊ីន បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣។ នាងបានប្រើប្រាស់ឈុតប្រណីត៤ដើម្បីបង្ហាញមុខគ្រានោះ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់ភ្លឹកនោះគឺឈុតស្បៃនាគរាជយ៉ាងស្រស់ស្អាតប៉ុន្តែក្រោយមានអ្នករិះគន់ថា បានចម្លងចេញពីថៃទៅវិញ។  បញ្ហា «របួសជើងមិនអាចបញ្ឈប់ ស៊ីន យូប៊ីន ពីការដើរលើកម្រាលព្រំលំដាប់អន្តរជាតិនេះបានឡើយ» ... Read More »

តួអង្គព្រះថោង សុខគា គឹមលាង មិនបានចូលរួមប្រកួតMiss Grand Cambodia 2023តាមការស្នើរបស់អ្នកគាំទ្រឡើយ

ភ្នំពេញ៖ កញ្ញា សុខគា គីមលាង អាយុ ២៣ឆ្នាំ នាងមានកំពស់ ១.៧០ម៉ែត្រ ។នាងបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាងគឺជានាថការីរបាំប្រពៃណីខ្មែរម្នាក់ ។ នាងត្រូវបានក្រុមអ្នកគាំទ្រស្នើឲ្យចូលរួមប្រកួត Miss Grand Cambodia ... Read More »

ម៉េង កែវពេជ្ជតា ថា មានអ្នកតាមសម្អុយឈ្មោះថានាងមានជំងឺតួឯក

   ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានចេញសារប្រតិកម្មទាក់ទិនទៅនឹងមានជនមួយក្រុមបានព្យាយាមបង្ខូចកិត្តិយស លាបពណ៌ថានាងគឺជាតារាចម្រៀងដែលប្រកាន់ខ្លួន មានជំងឺតួឯក។ ដំណឹងនេះបានក្លាយជាការចាប់អារម្មណ៍ក្រោយពីកន្លងទៅនាងធ្លាប់លើកឡើងពីក្រុមអ្នកផលិតកម្មវិធីខ្លះព្យាយាមមិនផ្តល់ឱកាសច្រៀងសម្រាប់នាងក្នុងព្រឹត្តិការណ៍ធំៗថ្នាក់ជាតិនោះ។     បង្កើតឱ្យមានការចាប់អារម្មណ៍ជាថ្មីទៀតហើយបន្ទាប់ពីតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ... Read More »

ទោះព្រមានប្តឹងពី ហ្សូណូ ក៏ ចាន់ សុផានី បន្តទាមទារកយុត្តិធម៌រឿងអាហារកិច្ចសម្រាប់កូនស្រី

ភ្នំពេញ៖ មិនស្ងា់តបាត់ពីការជជែកគ្នាពីទស្សនិកជននៅឡើយក្រោយពីករណីនៃការលេចចេញរឿងរ៉ាវចម្រូងចម្រាសរវាង អតីតពិធីការិនី អ្នកនាង ចាន់ សុផានី និងតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ។ ទោះមានការព្រមានប្តឹងពីលោកហ្សូណូក្តី ក៏ចាន់ សុផានី នៅបន្តទាមទារកយុត្តិធម៌សម្រាប់ខ្លួននិងកូនស្រី ពិសេសរឿងអាហារកិច្ចនោះ។    ... Read More »

នាយពាក់មី បង្ហើពាក្យ ទៅកាន់ម្ចាស់គណនី facebook ឈ្មោះថា, Danith Tum ល្មមម៉ាក្តៅខួរបន្តិចដែរ ខណៈចូល Comment ប្រើពាក្យបាត់សីសធម៌ !

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នាយពាក់មី ដែលមានឈ្មោះថា, (Chem Chanra ចែម ចាន់រ៉ា) តារាកំប្លែងលំដាប់ បង្កើតឲ្យមានការ ផ្ទុះសំណើច ជាមួយនឹងកាយវិការ ... Read More »

ទប់លែងជាប់! ហ្សូណូ ចេញមុខបំភ្លឺនិងបង្ហាញភស្តុតាងទឹកប្រាក់ទំនុកបម្រុងកូនស្រីនិងព្រមានចំណាត់ការតាមផ្លូវច្បាប់ទៅកាន់អតីតភរិយា

ភ្នំពេញ៖ នៅទីបំផុតតារាចម្រៀងប្រចាំផលិតកម្មហង្សមាស កែ សុវណ្ណារ៉េត ហៅ ហ្សូណូ បានចេញមុខបំភ្លឺនិងបង្ហាញភស្តុតាងទឹកប្រាក់ទំនុកបម្រុងកូនស្រី និងព្រមានចំណាត់ការផ្លូវច្បាប់ទៅ ចាន់ សុផានី ថែមទៀតប្រសិនបើបន្តបើកកកាយរឿងមិនពិត។ គេចាំបានថាមុននេះធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងស្រទាប់មហាជនក្រោយពីអតីតពិធីការិនីអ្នកនាង ចាន់ សុផានី បានលេចមុខលើបណ្តាញសង្គម ... Read More »

អបអរសាទរ វណ្ណដា! បាន​ក្លាយ​ជា​តារា​​​​រ៉េប​ជួរ​មុខ​លំដាប់​ប្រទេសជាប់ក្នុងទស្សនាវដ្តី Forbes បុគ្គលមានឥទ្ធិពលបំផុតឆ្នាំ ២០២៣ នៅអាស៊ី

ភ្នំពេញ ៖ ភាពអស្ចារ្យ ការសាងប្រវត្តិសាស្ត្រ ជោគជ័យ ធ្វើអោយបច្ចុប្បន្ន​ វណ្ណដា បាន​ក្លាយ​ជា​តារា​​​​រ៉េប​ជួរ​មុខ​លំដាប់​ប្រទេស ដែល​មាន​អ្នក​ស្រលាញ់​គាំទ្រ​ច្រើន​លើសលប់​មិន​ថា​ជា​ក្មេង​ៗ ឬ​យុវវ័យ សុទ្ធតែ​ទទួល​ស្គាល់​ស្នាដៃ​ចម្រៀង​​អ្នក​កំលោះ​មកពី​ខេត្ត​ព្រះសីហនុ​រូប​នោះ​សឹង​គ្រប់​ៗ​គ្នា។ អ្វីដែលទទួលបានការ គោរព ស្រឡាញ់ បានបេះដូងប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ... Read More »

ស៊ីន យូប៊ីន បង្ហាញវត្តមាននៅមហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៦

បារាំង៖ មានការចាប់អារម្មណ៍ទៀតហើយមុននេះ ក្រោយពីតារាសម្តែងល្បីឈ្មោះពីកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យគ្រប់គ្នាបើកផ្នែកធំៗម្តងទៀតនៅមហោស្រពភាពយន្តទីក្រុងកាន លើកទី ៧៦នៅប្រទេសបារាំង ដែលជាព្រឹត្តិការណ៍ធំសម្បើមលំដាប់ពិភពលោកនិងប្រមូលផ្តុំដោយសិល្បករលំដាប់ជួរមុខមកពីបណ្តាប្រទេសជាច្រើនជុំវិញសាកលលោក។  សម្រាប់ឆ្នាំនេះ ស៊ីន យូប៊ីន ដែលជាតារាស្រីខ្មែរតែម្នាក់ បានមានវត្តមាននៅមហោស្រពភាពយន្តទីក្រុងកាន ... Read More »

តារាល្បីឈ្មោះ មីយ៉ាន់ម៉ា Paing Takhon នឹងមកកម្ពុជាម្តងទៀតថតរឿង «ប្រុសលក់ខ្លួន» នៅសប្តាហ៍ក្រោយ

  ភ្នំពេញ៖ ទីបំផុតតារាសម្តែងល្បីឈ្មោះ មីយ៉ាន់ម៉ាម៉ា លោក Paing Takhon នឹងធ្វើដំណើរមកកម្ពុជាម្តងទៀតនៅសប្តាហ៍ក្រោយនេះដើម្បី ថតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy»។ ដំណឹងនេះបានទម្លាយចេញក្រោយពីកាលពីថ្មីៗកន្លងទៅនេះតារាឈានមុខគេរបស់មីយ៉ាន់ម៉ា រូបនេះបានធ្វើដំណើរមកពិនិត្យសាច់រឿងរយៈពេល១សប្តាហ៍រួចមក។  ... Read More »

ប្រធានសមាគមសិល្បករខ្មែរ លើកឡើងបែបនេះក្រោយមានអ្នកអួតសម្ញែងសំបុត្រចូលទស្សនាការបិទព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការបើកកីឡាស៊ីហ្គេមមុននេះបានធ្វើឲ្យអារម្មណ៍មហាជនរំភើបរីករាយ និងប្រាថ្នាក្នុងការចូលរួមកម្មវិធីដ៏សម្បើមនេះ ខណៈដែលកម្មវិធីនៃការបិទក៏ត្រូវបានគេរំពឹងថានឹងមានទិដ្ឋភាពដ៏អស្ចារ្យកើតមានឡើងទើបគ្រប់គ្នាចង់ចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ថ្ងៃទី១៧ ខែឧសភា នេះ កម្ពុជា ជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គែមលើកទី៣២នោះ នឹងរៀបចំពិធីបិទជាផ្លូវការផ្លូវការ បន្ទាប់ពីការប្រគួតនានាត្រូវបានបិទបញ្ចប់ មុននេះ។ នៅលើបណ្តាញសង្គមមានការលើកឡើងអំពីការស្នើសុំ សំបុត្រចូលទស្សនាបានក្លាយជាប្រធានបទក្នុងការជជែកគ្នា ពិសេសនៅលើបណ្តាញសង្គដោយពួកគាត់បានព្យាយាមស្នើសុំគ្នាពិសេសអ្នកដែលបានបង្ហាញមុខ ... Read More »