ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

មកស្គាល់ប្រវត្តិខ្លះៗរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត មុនឡើងងារជាឧកញ៉ា

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងសាទរកាលពីរសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ក្រោយពីគេទទួលបានដំណឹងថាលោក ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ ជាឧកញ៉ា ។ នេះបើយោងតាមលិខិត ... Read More »

លោកសុខ រ៉ាស៊ី ប្អូនបង្កើតលោកអៀង ចេនឡា ទម្លាយរឿងបងប្រុសមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរដល់ថ្នាក់បាត់បង់ការចងចាំ

ភ្នំពេញ៖ ពិធីករលោកសុខ រ៉ាស៊ី បានទម្លាយរឿងបងប្រុសបង្កើតគឺលោកអៀង ចេនឡា មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ និយាយលែងដឹងអីហើយ រវើរវាយបាត់បង់ការចងចាំ។  ការទម្លាយនេះធ្វើឡើងទាំងកណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ក្រោយពីបងប្រុសរបស់លោកខកខានក្នុងការចេញច្រៀង និងសម្តែងមួយរយៈចុងក្រោយនេះ។     លោករ៉ាសុីបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ”បងប្រុសខ្ញុំគាត់ឈ្មោះ៖ ... Read More »

ចូលរួមសោកស្តាយតារាកំប្លែង CTN នាយ ត្បែង ទទួលមរណភាពហើយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ តារាកំប្លែងមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN នាយត្បែងបានទទួលមរណភាពនៅព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២២ នេះ ដោយជួបគ្រោះថ្នាក់ចរាចរណ៍។  ដំណឹងនេះបានធ្វើឱ្យអ្នករួមអាជីពបានបង្ហោះសារសោកស្តាយជាពន់ពេក។    យោងតាមគណនីហ្វេសប៊ុកឈ្មោះ ហង្ស សំណាង បានបញ្ជាក់យ៉ាងខ្លីថា៖ ... Read More »

ហេង រិនសុម៉ាលីតា មានប្រវត្តិមិនធម្មតា មុនពេលក្លាយជាម្ចាស់មកុដ ធីតាឯកសង្ក្រាន្ដ២០២២

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ធីតាឯកសង្ក្រាន្ដរដូវកាលទី៣ឆ្នាំ ២០២២ បានបញ្ចប់ជាស្ថាពរកាលពីរាត្រីថ្ងៃទី១៣ កុម្ភៈឆ្នាំ២០២២នេះ ដោយបានរកឃើញម្ចាស់ជ័យលាភីយ៉ាងស័ក្កិសមគឺបានទៅលើបេក្ខភាពតំណាងខេត្តកំពង់ឆ្នាំងគឺកញ្ញា ហេង រិនសុម៉ាលីតា ។ តាមទាន់ទើបដឹងថាកញ្ញាឯករូបនេះមិនត្រឹមតែមានរូបសម្រស់ស្រស់សោភា ប៉ុណ្ណោះទេ គឺកញ្ញាក៏មានសមត្ថភាពមិនធម្មតានោះដែររហូតអ្នកគាំទ្រកោតសរសើរដែរថានាងពិតជាស័ក្កិសមទៅនឹងម្ចាស់មកុដនេះ។ កញ្ញា ហេង រិនសុម៉ាលីតា មានវ័យ២០ឆ្នាំ  ... Read More »

ស៊ុក សុភា និងសារីណា បង្ហាញភាពផ្អែមល្ហែមឡើងវិញក្រោយប្រកាសលែងលះគ្នា

អូស្ត្រាលី៖ ទីបំផុតចំណងស្នេហារវាងតារាសម្តែង ស៊ុក សុភា និងអ្នកនាងសារីណា បានវិលមកដូចដើមវិញហើយ និងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងក្រោយពីកន្លងទៅអ្នកនាង សារីណា ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងរឿងដំណឹងលែងលះនោះ។    អតីតតួឯកប្រុសរឿងទុំ ទាវ លោក ស៊ុក សុភា ... Read More »

តារាសម្តែង និងជានិស្សិតសាលាIFL ខេមរាបុត្រ លេចមុខចូលរួមប្រកួតកម្មវិធី Mister Supranational Cambodia

      ភ្នំពេញ៖ ដែលទើបនឹងលេចមុខក្នុងការងារសិល្បៈក្នុងរយៈពេលចុងក្រោយ និងទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រតារាសម្តែងស្រស់សង្ហា លោក ខេមរាបុត្រ  ស្រាប់តែបង្ហាញមុខក្នុងការប្រកួតកម្មវិធីសម្រស់ផ្នែកបុរសមួយគឺកម្មវិធី Mister Supranational Cambodia។  កម្មវិធីនេះនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ស្របពេលដែលបេក្ខភាពកំលោះសង្ហាជាច្រើនរូបបានបង្ហាញវត្តមានក្នុងកម្មវិធីប្រកួតនេះជាបណ្តើរៗហើយនោះ ក្នុងនោះក៏មានវត្តមានលោក ខេមរាបុត្រដែលគេដឹងថាលោកអាចនឹងទាក់ទាញការចាប់អារម្មណ៍បានច្រើនពីកម្មវិធីប្រកួតមួយនេះព្រោះតាំងសមត្ថភាពសិល្បៈគឺលោកមានគ្រប់គ្រាន់ ... Read More »

ស៊ូ ដាណេ បញ្ចេញយោបល់បែបនេះក្រោយឃើញសិល្បករចុះកុងត្រាផ្សាយ ស្រាបៀរ និងល្បែងស៊ីសងអនឡាញ

មានការចាប់អារម្មណ៍ថាតារាពហុជំនាញ និងជាអ្នកវប្បធម៌និយម អ្នកនាង ស៊ូ ដាណេ បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយកាលពីថ្មីៗនេះ ពិសេសជុំវិញការលើកឡើងអំពីបុគ្គលជាសិល្បករល្បីឈ្មោះបានចុះកិច្ចសន្យាផ្សព្វផ្សាយពីផលិតផល និងសេវាកម្មស្រាបៀរ,ល្បែងស៊ីសងអនឡាញ ,ផលិតផលប៉ះពាល់សុខភាពនោះ។    តារាស្រី និងជាគ្រូបង្ហាត់របាំរូបនេះបានលើកឡើងថា បុគ្គលសិល្បៈ ដែលចុះកុងត្រាផ្សព្វផ្សាយ ស្រាបៀរ,ល្បែងស៊ីសងអនឡាញ ... Read More »

លេចចេញការសរសើរអតីតពិធីការិនី ស្រីតូច ចំណាន ក្នុងការតុបតែងខ្លួនដ៏សាមញ្ញ សមសួនក្នុងពិធីមង្គលការលំដាប់អភិជនមួយ

ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងនៅលើរូបថតមួយសន្លឹករបស់អតីតពិធីការិនី ស្រីតូច ចំណាន និងស្វាមីអ្នកឧកញ៉ា គិត ម៉េង ដែលត្រូវបានបញ្ចេញដោយក្រុមអ្នកជំនាញដែលបានថតក្នុងពិធីមង្គលការបែបលំដាប់អភិជនមួយកាលពីចុងសប្តាហ៍មុននេះ។    លេចចេញការសរសើរច្រើនទៅលើការគ្រងសម្លៀកបំពាក់និងតុបតែងខ្លួនបែបសាមញ្ញៗប៉ុន្តែស័ក្កិសមនិងថ្លៃថ្នូរបំផុត។    អ្វិដែលធ្វើឲ្យគេចាប់អារម្មណ៍លើអតីតពិធីការិនីល្បីឈ្មោះរូបនេះគឺជុំវិញការមិនប្រើប្រាស់គ្រឿងពេជ្រស្រោចខ្លួនចូលទៅក្នុងចំណោមពិធីដែលប្រមូលផ្តុំដោយមន្ត្រី និងអ្នកជំនួញទ្រព្យហូរហៀរនោះ។ មតិសរសើរពីការរៀបចំខ្លួន និងមិនសម្ញែងទ្រព្យមាសពេជ្រនេះក៏មិនមែនជាលើកដំបូងនោះដែរ ... Read More »

មកស្គាល់លោកស្រី Jacqueline ស្ត្រីខ្មែរវ័យ៤៩ឆ្នាំ ដំបូងគេកាន់តំណែង”Mrs World Cambodia”ត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅទីក្រុងហុងកុង

ភ្នំពេញ៖លោកស្រី Jacqueline Bhagavanដែលជាស្ត្រីខ្មែរអាមេរិកកាំង មានប្រវត្តិតស៊ូ ម្នាក់ធ្លាប់គ្រង់មកុដ “Mrs. California America ឆ្នាំ២០១៥ ទទួលបានតំណែង”Mrs World Cambodia”ត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅទីក្រុងហុងកុងនៅចុងឆ្នាំ ២០២២នេះ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង គ្រាដែលលោកស្រីបានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាទឹកដីកំណើតកាលពីព្រឹកថ្ងៃទី០៥ ... Read More »

ស្លុតចិត្តទាំងកណ្តាលយប់អាណិត វីរៈ និច្ច គ្រប់គ្នាក្រោយនាងទម្លាយដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃ

ភ្នំពេញ៖ ធ្វើឲ្យគេស្លុតចិត្តអាណិតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេអ្នកនាង វីរៈនិច្ច គ្រប់ៗគ្នាទាំងកណ្តាលយប់ក្រោយពីនាងបានបញ្ជាក់ដំណឹងបាត់បង់កូនភ្លោះក្នុងផ្ទៃនោះហើយ។ ដំណឹងនេះត្រូវបានទម្លាយក្រោយពីមុននេះមានការជជីកសួរជាច្រើនពីសំណាក់អ្នកគាំទ្រជុំវិញការស្លៀកពាក់សម្លៀកបំបាក់បែបរឹបរាងដូចទៅនឹងមនុស្សដែលមិនមានកូនក្នុងផ្ទៃនោះ។    តបទៅនឹងការចោទសួរនេះបានធ្វើឲ្យនាងទម្លាយដំណឹងដ៏សោកស្តាយនេះទាំងយប់ថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២២នេះថា៖ ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុនសំរាប់រយៈពេលជិតមួយខែនេះផងដែរបានលាក់បងប្អូនហេតុផលគឺ ទទួលយកមិនទាន់បាន កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ ។ មូលហេតុ  ... Read More »

បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១នឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ បវរកញ្ញាឥណ្ឌាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២១ កញ្ញា  Harnaaz Sandhu នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា ក្រោយពីមានការស្នើសុំពីអ្នកផលិតកម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីថ្មីៗនេះ  ពីលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា បានអនុញ្ញាតអោយ លោក ចិន សំណាង ម្ចាស់ក្រុមហ៊ុន ... Read More »

ព្រះកាយ ច័ន្ទសម្រក់ទឹកភ្នែករហាមលើឆាកប្រកួត បន្ទាប់ពីបេក្ខភាពកញ្ញាឯកម្នាក់ពោលពាក្យចាក់ចំបេះដូង

ថ្មីៗនេះកម្មវិធីប្រកួតសម្រស់ថ្មីមួយគឺកម្មវិធីMiss Teen International Cambodia 2022 បានរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ខ្លួនហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ និងរំជួលចិត្តអាណិតដល់កញ្ញា ព្រះកាយ ច័ន្ទ ជាពិធីករបានអួលដើករសម្រក់ទឹកភ្នែកភ្លាមៗនៅលើឆាកប្រកួតនោះតែម្តង។ ស្រក់ទឹកភ្នែកព្រោះតែនាងនឹករលឹកដល់ឪពុកដែលជាអ្នកមានគុណ ជាអ្នកបង្ហាត់បង្រៀន តុបតែងខ្លួន តាមមើលថែនាងគ្រប់ជំហាននិងច្នៃសម្លៀកបំពាក់សម្រាប់នាងចាប់តាំងពីមុននិងក្រោយចូលប្រឡូកសិល្បៈនោះបានលាចាកលោកកាលពីពេលកន្លងទៅ។ ... Read More »

ប្អូនស្រីបង្កើតរ៉េត សារីតា ដាក់ពាក្យប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២២គឺមានសមត្ថភាពមិនធម្មតាឡើយ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងទៅលើការប្រកាសដាក់ពាក្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ២០២២ពី កញ្ញា រ៉េត ស្រីនាថ ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា។ ការប្រកាសនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលហើយកាន់តែចាប់អារម្មណ៍គឺគេដឹងថានាងក៏មានសមត្ថភាពក៏មិនធម្មតាដែរ។  ទស្សនិកជននិងអ្នកគាំទ្រវិស័យកញ្ញាឯកលើកឡើងថានាងក៏នឹងក្លាយជាបេក្ខភាពដែលគួរឲ្យចាប់អារម្មណ៍ថ្មីសម្រាប់ឆ្នាំនេះព្រោះតែនាងក៏ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ក្នុងការដើរបង្ហាញម៉ូត និងចូលរួមប្រកួតកម្មវិធីសម្រសល់កន្លងទៅផងដែរ ពិសេសនាងទទួលបានការណែនាំច្រើនពីបងស្រីដែលធ្លាប់ទទួលបានជោគជ័យលើការងារសិល្បៈមួយចំនួននោះ។ កញ្ញា ... Read More »

រងការរិះគន់មួយចំនួនជុំវិញរូបភាពសិចស៊ីខ្លាំង ប៉ូគីមថេង សុតធីតាបញ្ចេញសារអធ្យាស្រ័យពីទស្សនិកជន

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះលេចចេញការបញ្ចេញមតិព្រោងព្រាត ពេញបណ្តាញសង្គមក្រោយពីរូបថតសិចស៊ីប៉ុន្មានសន្លឹកដែលត្រូវបាននាងបញ្ចេញកាលពីពេលថ្មីៗនេះ។ រូបថតនេះបង្កើតឲ្យមានការវែកញែកច្រើនបើទោះបីជាវាមិនមែនលើកដំបូងសម្រាប់នាងក្នុងការបញ្ចេញរូបថតសិចស៊ីនោះក៏ដោយ។ រូបថតដែលត្រូវបាននាងស្លៀករ៉ូបពណ៌ទឹកមាសអមដោយការឌិតភ្លឺផ្លេក ប៉ុន្តែហាក់បង្ហាងទម្រង់ដើមទ្រូងទ្រលុកទ្រលន់ចេញមកនេះបានក្លាយជាប្រធានបទក្នុងការវែកញែក ក៏មានអ្នកគាំទ្រនាងជាច្រើនបានបញ្ចេញសារកោតសរសើរអំពីរូបរាងដ៏ល្វតល្វន់សាកសមទៅនឹងឈុតដែលនាងបានស្លៀក។ គេចាំបានថា រូបថតនេះត្រូវបានបញ្ចេញកាលពីសប្តាហ៍មុននេះនៅPage Facebookផ្លូវការរបស់នាងភ្ជាប់ដោយសារថាក្ដីស្រម៉ៃអាចនឹងក្លាយជាការពិត  បើយើងជំនះឧបសគ្គដែលតែងតែកើតមានឡើង  នៅលើផ្លូវទៅកាន់ភាពជោគជ័យនោះ  ។ បន្ថែមពីលើកការកោតសរសើរក៏មានទស្សនិកជនខ្លះសម្តែងការសោកស្តាយខ្លាំងនៅពេលដែលកម្មវិធីប្រកួតដែលនាងអាចចូលដល់វគ្គ១០នាក់ចុងក្រោយនោះមិនអាចគ្រងឈុតស្រស់ស្អាតបែបនេះបាន ក្រៅពីការកោតសរសើរក៏មានការចែករំលែក ... Read More »

អស្ចារ្យណាស់ មាន សូនីតា បង្ហាញមុខក្នុងកម្មវិធីបង្ហាញម៉ូតPierre Cardinនៅប្រទេសបារាំង(មានវីដេអូ)

តារាសម្តែងស្រីល្បីឈ្មោះនៅកម្ពុជាកញ្ញា មាន សូនីតា ដែលគ្រប់គ្នាដាក់រហ័សនាមថាជារាជនីក្រមា នោះបានបង្កើតឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រក្រោយពីនាងបានចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះទើបនឹងបញ្ចប់កាលពីយប់រំលងអាទ្រាធឈានចូលថ្ងៃទី២៩ ខែមករាឆ្នាំ ២០២២នេះម៉ោងនៅកម្ពុជា។    កម្មវិធីបង្ហាញម៉ូតនេះមានឈ្មោះថាPierre Cardin3022 ដែលជាកម្មវិធីបង្ហាញម៉ូតដ៏ល្បីមួយក្នុងចំណោមកម្មវិធីបង្ហាញម៉ូតធំនៅលើពិភពលោកផងដែរ។ ការបង្ហាញមុខលើឆាកអន្តរជាតិនេះក៏បានឆ្លុះបញ្ចាំងពីវិស័យបង្ហាញម៉ូតដែលកំពុងតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ផងដែរ។ ... Read More »

ឃ្មឹប ទម្លាយរឿងប្តីក្មេងវាយធ្វើបាបហើយរត់បាត់ យកទាំងឯកសារសំខាន់ទៅទៀត

ភ្នំពេញ៖ រឿងហួសចិត្តថ្មីទៀតហើយកើតឡើងលើជិវិតអតីតតារាកំប្លែង ស្រី នាង រ៉េន សុធារី ហៅឃ្មឹប ក្រោយពីនាងបានចេញមុខទម្លាយរឿងរ៉ាវក្នុងគ្រួសារគឺការរួមរស់ជាមួយប្តីក្មេងក្រោយថានាងបានរងហិង្សាព្រោះតែរឿងតិចតួច ហើយពេលនេះប្តីក្មេងនោះបានទាំងរត់ចោលនាងបាត់ស្រមោលហើយ ថែមទាំងលួចយកឯកសារសម្គាល់ខ្លួននាងមួយចំនួនទៅបាត់ដែរ។  គេចាំបានថាកន្លងទៅ ក្រោយផ្ទុះរឿងរ៉ាវអាស្រូវផ្ទួនៗឃ្មឹបបានបាត់មុខយ៉ាងយូររហូតលេចចេញដំណឹងស្នេហាថ្មីជាមួយប្តីក្មេងកាលពីពាក់កណ្តាលឆ្នាំ ២០២១នៅលើបណ្តាញសង្គមTik Tok ដែលគេគិតថានាងមានក្តីសុខ ... Read More »

ភ្ជាប់ទំទាក់ទងគ្នា៦ឆ្នាំទើបពេលនេះទឹម រដ្ឋា សម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍កូនកាត់អាមេរិក-អេស្ប៉ាញហើយ

ភ្នំពេញ៖ ចំណងស្នេហ៍វ័យ៦ឆ្នាំរបស់តារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា និងបុរសជាគូស្នេហ៍កូនកាត់អាមេរិក-អេស្ប៉ាញ នឹងចូលរោងការនៅចុងខែមីនា ឆ្នាំ២០២២នេះហើយ។ ពិធីមង្គលការរបស់នាងទឹម រដ្ឋាក៏នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំមិនធម្មតានោះដែរ។    កម្មវិធីមង្គលការដែលបានប្រកាសជាផ្លូវការនេះបានធ្វើឡើងក្រោយពីថ្ងៃខួបគម្រប់ស្នេហ៍៥ឆ្នាំដែលលោកJovany Antonio ធ្លាប់បានបំពាក់ចិញ្ជៀនសុំនាងរៀបការកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ហើយនាងនឹងក្លាយជាសិល្បការិនីបន្ទាប់ដែលមានស្វាមីជាជនបរទេស។ ... Read More »

ខេមរៈសិរីមន្តរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំឲ្យប្អូនស្រី ខេមរៈ ស្រីពៅ នៅស្រុកកំណើត

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២២ តារាចម្រៀង ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានរៀបចំពិធីបុណ្យខួបគម្រប់៣ឆ្នាំ នៃមរណភាពសម្រាប់ប្អូនស្រីយ៉ាងអធឹកអធមផងដែរ ដែលកម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅស្រុកកំណើត ឃុំគរ ស្រុកព្រៃឈរខេត្តកំពង់ចាម ... Read More »

ទស្សនិកជនហាក់មិនអាចទទួលយកបានពីការសុំទោសរបស់តួប្រុសស្រីសម្តែងរឿងខ្លីបែបស្រើបស្រាលនោះ

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះលេចចេញការរិះគន់ខ្លាំងៗទៅកាន់ក្រុមសម្តែងយុវវ័យមួយក្រុមដែលមានរហ័សនាមថា អាមាន និងរ៉ាប៊ី បានបញ្ចេញរឿងខ្លីរហូតទស្សនិកជនច្រើនលើសលប់បានបញ្ចេញសាររិះគន់ និងប្រតិកម្មខ្លាំងមិនអាចទទួលយកបានទៅលើការបង្ហាញឈុតឱបថើបស្រើបស្រាយលូករាវច្របាច់ស្ទើសប់ប្រាណដោយគ្មានភាពអៀនខ្មាស។នៅព្រលប់ថ្ងៃទី២៣ ខែមករានេះ តួសម្តែងប្រុសស្រីក្នុងរឿងបែបនេះចេញមុខសុំទោសជាសាធារណៈដោយលើកឡើងថា ខ្លួនបានដឹងកំហុសនិងស្នើឲ្យមានការយោគយល់ និងសន្យាបញ្ចប់ការសម្តែងរឿងបែបនេះបន្តទៀត ប៉ុន្តែទោះជាយ៉ាងណាក៏មានទស្សនិកជនជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះការចេញមុខសុំទោសមួយនេះ។    ការមិនពេញចិត្តចំពោះការចេញមុខសុំទោសនេះព្រោះតែពាក្យសម្តីខ្លះពួកគេហាក់មិនទទួលស្គាល់ពីអ្វីដែលបានធ្វើជ្រុលលើសលប់ ពិសេសការមិនលប់ចេញនូវវីដេអូដែលខ្លួនបានសម្តែង និងមានការរិះគន់ ... Read More »

ក្រោយបង្ហោះសារបែកគ្នាផ្អើលហ្វេសប៊ុក ពេលនេះ ស៊ុក សុភា និងសារីណា បង្ហាញសញ្ញាជួបជុំគ្នាវិញហើយ

កាលពីអំឡុងខែសីហាឆ្នាំ២០២១អ្នកនាង សារីណា ប្រកាសលែងលះនឹងអតីតសម្តែងលោក ស៊ុក សុភា ជាស្វាមី ប៉ុន្តែពេលនេះពួកគេបានបង្ហាញសញ្ញាក្នុងការវិលរកជួបជុំគ្នាវិញហើយ។    ករណីនេះបានធ្វើឲ្យទស្សនិកជនមិនតិចទេបង្ហាញការសាទរ និងអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីលេចចេញតម្រុយនៃការវិលរកគ្នាវិញ។ តំរុយ វិលវិញនេះគឺក្រោយពីអតីតតួឯកប្រុសរឿងទុំ ទាវ លោក ស៊ុក ... Read More »

រឿងអប់រំខ្លី ប៉ុន្តែភ្ជាប់ដោយឈុតឆាកស្រើបស្រាលផ្ទុះការរិះគន់ខ្លាំងៗពេញបណ្តាញសង្គម

    ភ្នំពេញ៖ វីដេអូនេះត្រូវបានបញ្ចេញកាលពីព្រលប់ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២នៅលើគណនីហ្វេសប៊ុក ឈ្មោះMean Gaming។ វីដេអូភាគបែបខ្លីៗនេះមានចំណងជើងថា «ប្រពន្ធមិនបានការ» ដែលនៅក្នុងភាគបញ្ចប់នេះតួឯកស្រីដែលត្រូវសម្តែងជាតួអង្គផិតក្បត់ប្តីទៅយកមនុស្សប្រុសថ្មីក្នុងផ្ទះមករួមមេត្រី។ អ្វីដែលធ្វើឱ្យទស្សនិកជនហួសចិត្តមិននឹកស្មានដល់នោះគឺឈុតឱបថើបស្រើបស្រាលលូកស្ទាបនៅលើគ្រែ និងនៅពីមុខប្តីដែលធ្វើពុតជាពិការភ្នែកនោះតែម្តង។   ... Read More »

មកុដកញ្ញាឯកចក្រវាឡកម្ពុជា យកលំនាំតាមមកុដអប្សរាតម្លៃជាង១២ម៉ឺនដុល្លារត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ

    ភ្នំពេញ៖ ដូចការសន្យា និងអះអាងរបស់ម្ចាស់ហាងពេជ្រល្បីឈ្មោះ មួយ អំពីគម្រោងនៃការរចនាមកុដដ៏ស្រស់ស្អាតទាក់ទាញ និងមានតម្លៃថ្លៃ ដើម្បីបំពាក់ជូនទៅដល់ម្ចាស់ជ័យលាភីកញ្ញាឯកចក្រវាឡកម្ពុជា ពីឆ្នាំ ២០២២នេះតទៅ។ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍នោះគឺមកុដនេះបង្កប់ទៅដោយអត្តសញ្ញាណខ្មែរគឺជាការច្នៃប្រឌិតនៃការចម្លងចេញពពីទម្រង់មកុដទេពអប្សរាដែលជាស្រីសួរក្នុងទេវកថានិងមាននៅលើជញ្ជាំងប្រាសាទបុរាណខ្មែរនោះ។  ធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹងមកុដតម្លៃជាង១២ម៉ឺនដុល្លារនេះគឺក្រោយពីគំនិតក្នុងការជួយនេះត្រូវបានផ្តួចផ្តើមឡើងដោយម្ចាស់ហាងពេជ្រល្បីឈ្មោះ ក្នុងគោលបំណងលើកដំកើងតម្លៃសិល្បៈពិសេសវិស័យកញ្ញា ឯកនៅកម្ពុជា ... Read More »

ផ្ទុះការរិះគន់ខ្លាំងទៅលើកម្មវិធី Freshy Winner ក្រោយលេងល្បែងទាយពាក្យ និងប្រើកាយវិការអសីលធម៌

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនមិនតិចទេរិះគន់មិនប្រណីមាត់ក្រោយពីកម្មវិធីកម្សាន្តទូរទស្សន៍ Freshy  Winner  បានបង្កើតល្បែងកម្សាន្តទាយពាក្យ និងឲ្យតារាកិត្តិយសប្រើប្រាស់កាយវិការមិនសមរម្យ ឬអសីលធម៌នៅលើឆាក។ នេះគឺជាករណីថ្មីមួយទៀតហើយដែលធ្វើឲ្យអ្នកទស្សនាប្រតិកម្មមិនពេញចិត្តនៃការអនុញ្ញាតឲ្យសិល្បករប្រើប្រាស់កាយវិការ និងពាក្យមិនសមទំនងនិងចាក់ផ្សាយឲ្យសាធារណជនទស្សនា។  Freshy  Winner  គឺជាកម្មវិធីដ៏ល្បីល្បាញរបស់ទូរទស្សន៍PNN ស្រាប់តែរងសំពងដោយិការរិះគន់ខ្លាំងៗពីទស្សនិកជនជាច្រើនក្រោយពីកម្មវិធីនេះបានតម្រូវឲ្យតារាកិត្តិយសធ្វើការទាយពាក្យមិនសមរម្យ រហូតតារាកិត្តិយសក៏បានប្រើប្រាស់កាយវិការអាសអាភាសខ្លាំងមិនអាចទទួលយកបាន។ គេមិនបានដឹងទេថាកម្មវិធីនេះត្រូវបានចាក់ផ្សាយចាប់តាំងពីពេលណាមកនោះទេ ... Read More »

មហាជនជាច្រើនស្នើឱ្យពិនិត្យលើករណីបុរសម្នាក់ប្រើប្រាស់បណ្តាញសង្គមបញ្ចេញសារមិនសមរម្យភ្ជាប់នឹងព្រះឆាយាលក្ខណ៍ព្រះនាងតូច នរោត្តម ជេនណា

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លេងមកនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ទៅលើករណីបុរសម្នាក់ដែលមានឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ចិត្តវិទ្យាមិនអាចភ្លេចបានពីខ្ញុំទ្រីរ៉ុង” បានយកព្រះឆាយាលក្ខណ៍ព្រះនាងតូចនរោត្តម ជេនណា ភ្ជាប់ទៅនឹងរូបថតរបស់ខ្លួន អមដោយសារមិនសមទំនងមួយចំនួន។ អ្នករិះគន់បានលើកឡើងថា ជារឿងមិនសមរម្យដែលត្រូវយកព្រះឆាយាលក្ខណ៍ព្រះនាងជេនណាមកបង្ហោះជាសាធារណៈពោលពាក្យបែបស្នេហាទាំងទ្រង់នៅព្រះជន្មក្មេងខ្ចីនៅឡើយ។     ពាក្យស្រលាញ់ ចង់រៀបការ និងចង់បានជាគូអនាគតរបស់បុរសរូបនេះបានរងការសំពងដោយការរិះគន់ និងកំពុងតែឡើងកម្តៅជាថ្មីក្រោយពីបុរសខាងលើបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនបន្តបង្ហោះសារ ... Read More »

ស្ងាត់ៗ សួង ស៊ីធឿន ភ្ជាប់ពាក្យ និងតារាប្រុសលោក អ៊ូ សំខាន់

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីគេបានឃើញរូបថតនៃពិធីភ្ជាប់ពាក្យរវាងតារាសម្តែងស្រស់សង្ហា លោក អ៊ូ សំខាន់ និងតារាសម្តែងស្រីស្រស់សោភា កញ្ញា សួង ស៊ីធឿន កាលពីអាទិត្យទី១៦ ខែមករា ឆ្នាំ ២០២២ ។ ជារឿងចាប់អារម្មណ៍ដែលគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាថ្មីមួយគូទៀតបានសម្រេចចិត្តទទួលយកក្តីស្រលាញ់ពីគ្នាទៅវិញទៅមកនោះ ... Read More »

កញ្ញាឯក និងតារាបង្ហាញម៉ូតជាច្រើននឹងចូលរួមកម្មវិធីបុណ្យដាលាននៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំងស្អែកនេះ

ខេត្តកំពង់ឆ្នាំង ៖ ពិតជាប្លែកថ្មី និងបង្កើតបានបរិយាកាសសប្បាយរីករាយបន្ថែមទៀតហើយ បន្ទាប់ពីមានការប្រកាសថា ម្ចាស់មកុដកញ្ញាឯក និងតារាបង្ហាញម៉ូតមួយចំនួននិងលេចវត្តមានក្នុងកម្មវិធីបុណ្យដាលាននៅតំបន់សាលាលេខ៥ ខេត្តកំពង់ឆ្នាំងនៅសៅរ៍ស្អែកនេះ។ ម្ចាស់មកុដដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះគឺកញ្ញា ដាំសុភ័ក្រ សិរីមុន្នី Miss Earth Cambodia 2021 ... Read More »

ទើបបែកបាក់ស្នេហ៍ថ្មីៗ ឈឹម សក្កដា បញ្ចេញបទចម្រៀងបែបចាក់ដោត“ខុសព្រោះស្នេហ៍គេ”ទៀត

ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយពីតារាចម្រៀង និងសម្តែង លោក ឈឹម សក្កដា បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា“ខុសព្រោះស្នេហ៍គេ” ។ ការបញ្ចេញបទចម្រៀងថ្មីនេះស្របពេលដែលចំណងស្នេហាប្រះស្រាំរបស់ខ្លួននិងតារាចម្រៀងពេជ្រ សោភាហាក់គ្មានសង្ឃឹមនឹងអាចវិលរកសភាពដើមវិញបាននោះ។  ចំណងស្នេហារវាងតារាប្រុសរូបនេះ និងតារាចម្រៀង ពេជ្រ សោភា ទើបនឹងលេចចេញរឿងរ៉ាវចម្រូងចម្រាសរហូតប្រកាសចែកផ្លូវគ្នាដើរទាំងកណ្តាលទីចាប់តាំងពីដើមខែមករាឆ្នាំ ... Read More »

ទីបំផុត តារាសម្តែងជើងចាស់លោកស្រី អម្ពរ ទេវី ក្លាយជាជីដូនគេហើយ

លេចចេញសារសាទរជាច្រើនផ្ញើទៅកាន់តារាសម្តែងជើងចាស់ លោកស្រី អម្ពរទេវី ក្រោយពីគេទទួលបានដំណឹងថាលោកស្រីទទួលបានចៅប្រុសជាលើកដំបូង។ សារនេះត្រូវបានបញ្ចេញក្រោយពីលោកស្រីបានប្រកាសអំពីដំណឹងនេះនៅលើបណ្តាញសង្គមគឺកូនប្រុសច្បងរបស់លោកស្រីដែលមានភរិយារួចហើយនោះទទួលបានតំណក់ឈាមកូនដំបូង។  លោកស្រីក៏បានទាំងបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រី ដោយបានបញ្ជាក់ថា “ ជម្រាបសួរ ពុកម៉ែ អុំ ពូ មីង បងប្អូនទាំងអស់គ្នា  ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យ ... Read More »

ភ្ញាក់ផ្អើលរឿងអតីតកីឡាករ ជាស ស្រួច សារភាពថាហ៊ឺហាតែសម្បកក្រៅគ្មានចំណូលមួយរៀលបីបួនខែមកហើយ

     ភ្នំពេញ៖ ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនៅពេលនេះគឺក្រោយពីអតីតកីឡាករ និងជាតារាសម្តែង លោក ជាស ស្រួច ជាមកពោលរអ៊ូថាគ្មានចំណូល៣បួនខែហើយសូម្បីតែ១រៀលក៏គ្មាន ហើយពោលពាក្យចង់ទៅរស់នៅជីវិតបែបសាមញ្ញមួយទៅវិញ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីមុននេះគេទើបនឹងបានឃើញលោកអង្គុយលើកៅអីធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ប្រកាសលក់រថយន្តទំនើបនិងលក់បង្កងអូស្តា្រលីស្រស់ពីកសិដ្ឋានផ្ទាល់ខ្លួននោះ។    អ្នកតាមដានជីវិតកីឡាកររូបនេះកន្លងទៅបានសាទរវាសនាលោក ជាស ... Read More »

បាត់មុខជាច្រើនឆ្នាំស្រាប់តែឮដំណឹងស្លុតចិត្តថាអតីតតារាចម្រៀង ដេវីត បងប្រុសបង្កើតរបស់លោកជា វណ្ណារិទ្ធិទទួលមរណភាពហើយ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅមុននេះក្រោយពីគេទទួលបានដំណឹងថា  អតីតតារាចម្រៀងល្បីឈ្មោះកាលពីជិត២០ឆ្នាំមុន គឺលោក ជា ដេវីត ដែលស្ងាត់បាត់មុខពីវិស័យសិល្បៈនោះ ពេលនេះបានទទួលមរណភាពបាត់ទៅហើយកាលពីយប់មិញនេះ។ ដំណឹងនេះបានបង្កើតឱ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ បន្ទាប់ពីប្អូនប្រុសបង្កើតរបស់លោកជា ដេវីត គឺលោក ជា វណ្ណារិទ្ធិ បានបង្ហោះសារដ៏ក្រៀមក្រំមួយនេះ។  ... Read More »