ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

មកស្គាល់អត្តសញ្ញាណសង្សារថ្មីរបស់ពេជ្រ សោភាដែលល្បីថាស្រស់សង្ហាខ្លាំង

ភ្នំពេញ៖ មុននេះចំណងស្នេហា៥ឆ្នាំ របស់ ពេជ្រ សោភា និង ឆឹម សក្កដា បានដល់ផ្លូវទាល់ អមដោយពាក្យឌឺដងគ្នាផ្ទួនៗ។តាមរយៈសារលេបខាយឌីដងឲ្យគ្នាកាន់តែបញ្ជាក់បានថាស្នេហានេះបានដល់ទីបញ្ចប់ដែលមុននេះក៏មានការលើកឡើងថាមានអ្នកទី៣ចូលជ្រៀតជ្រែកនោះតែម្តង ហើយពេលនេះគេបានដឹងថាសង្សារថ្មីរបស់នាងគឺជាអ្នកណាហើយ។  គេចាំបានថាចំណងស្នេហាដោយបើកចំហររវាងអ្នកទាំងពីរត្រូវបានប្រកាសឡើងកាលពីអំឡុងខែមករាឆ្នាំ ២០១៧ គឺគ្រាដែលពួកគេបានទៅចូលរួមក្នុងកម្មវិធីសម្ពោធភាពយន្តដ៏ល្បីល្បាញមួយហើយកន្លងទៅជាបន្តបន្ទាប់ទាំងអ្នកមេម៉ាយ ពេជ្រ ... Read More »

គូស្នេហ៍អ្នកសិល្បៈ៥គូនេះទោះផ្អែមល្ហែមខ្លាំងយ៉ាងណាក៏នៅតែបែកគ្នាទាល់តែបាន

ភ្នំពេញ៖ កន្លងទៅទស្សនិកជនធ្លាប់ចាត់ទុកថា គូស្នេហ៍ជាអ្នកសិល្បៈដូចគ្នា គឺមានភាពផុយស្រួយខ្លាំង បើទោះបីជាអ្នកសិល្បៈជាច្រើនក៏សាងសុភមង្កលបានយ៉ាងរឹងមាំក៏ដោយ។ ខាងក្រោមនេះគឺជាគូស្នេហ៍អ្នកសិល្បៈ៥គូដែលប្រកាសចំណងស្នេហ៍ដោយបើកចំហរប៉ុន្តែត្រូវបានដើរដល់ផ្លូវទាល់៖  -ទី១ ឈឹម សក្កដា និង ពេជ្រ សោភា ៖ ចំណងស្នេហា៥ឆ្នាំ របស់ ពេជ្រ ... Read More »

កូនខ្មែរកាត់ថៃរស់នៅអាមេរិកម្នាក់បញ្ចេញស្នាដៃថ្មីមុនចូលរួមប្រគុំតន្ដ្រីមិត្ដភាពកម្ពុជា-ជប៉ុន

សហរដ្ឋអាមេរិក៖ ពិតជាកោតសរសើរខ្លាំងអំពីការខិតខំប្រឹងប្រែងផលិតផបទចម្រៀង និងច្រៀងសំនៀងជាភាសាខ្មែរ ពីសំណាក់តារាចម្រៀងលោក Soup pha បើទោះបីជាលោកបានរស់នៅនិងធំធាត់នៅលើទឹកដីសហរដ្ឋអាមេរិកនោះក៏ដោយ។ បទចម្រៀងថ្មីដែលលោកទើបនឹងបញ្ចេញថ្មីៗនេះមានចំណងជើងថា”ស្នាមខាំ”  ដែលជាបទចម្រៀងមនោសញ្ចេតនាស៊ីជំរៅជាភាសាខ្មែរ ។  តាមការស្តាប់អត្ថន័យនៅក្នុងបទចម្រៀងមួយនេះ គឺចង់បង្ហាញទំហំនៃការស្រលាញរបស់បុរសលើនារីម្នាក់ ដោយគេបានប្រើឃ្លាថា៖ “បើទោះបីអូនកាច ឆ្នាស ... Read More »

ចំណងស្នេហ៍៥ឆ្នាំរបស់ពេជ្រ សោភា និង ឆឹម សក្កដា បានដើរដល់ផ្លូវទាល់ដោយពាក្យឌឺដងគ្នាផ្ទួនៗ

ភ្នំពេញ៖ ទីបំផុតចំណងស្នេហារវាងតារាសម្តែង ឈឹម សក្កដា នឹងតារាចម្រៀងពេជ្រ សោភា ក្នុងរយៈពេល៥ឆ្នាំពេញនោះ ពេលនេះបានដើរដល់ផ្លូវទាល់ហើយ។ តាមរយៈសារលែបខាយឌីដងឲ្យគ្នាកាន់តែបញ្ជាក់បានថា ស្នេហាមួយនេះបានដើរដល់ទីបញ្ចប់ហើយ ដែលមុននេះក៏មានការលើកឡើងថាមានអ្នកទី៣ចូលជ្រៀតជ្រែក។     នៅមិនទាន់មានការបកស្រាយច្បាស់លាស់នៅឡើយទេជុំវិញរឿងរ៉ាវស្នេហារបស់សិល្បករមួយមួយគូនេះ ទោះបីមានការបែកធ្លាយនៅដើមខែមករា ឆ្នាំ២០២២នេះក៏ដោយ ... Read More »

ដឹងការណ៍ពិតពីក្មេងប្រុសរូបស្រស់សង្ហា ម្នាក់នោះមិនមែនជាកូនប្រុសរបស់តារាចម្រៀងមាស សុខសោភា ទេ

   ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះមានការភ្ញាក់ផ្អើលពេញចង្កោមអ្នកសិល្បៈនិងអ្នកគាំទ្រក្រោយពីគេប្រទះឃើញរូបថតមង្គលការ និងរូបថតក្មេងជំទង់រូបស្រស់សង្ហាម្នាក់ដែលត្រូវបានគេលើកឡើងថា ជាកូនប្រុសរបស់តារាចម្រៀងមាស សុខសោភា។ តាមទាន់ទើបដឹងថា ក្មេងប្រុសរូបនោះគឺមិនមែនជាកូនប្រុសបង្កើតរបស់នាងឡើយ ប៉ុន្តែក្មេងនោះចេះតែហៅនាងនិងស្វាមីថាជាប៉ាម៉ាក់ពេញៗមាត់។   គេនៅចាំបានដែរថា កាលពីសប្ដាហ៍មុនមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាចម្រៀង ឆន សុវណ្ណរាជ ... Read More »

តាចេក ជួបគ្រោះថ្នាក់ក្រឡាប់ម៉ូតូកង់បីដែលប្រឹងដឹកបន្លែផ្លែឈើទៅលក់នៅគិរីរម្យ

ខេត្តកំពង់ស្ពឺ ៖ មានការភ្ញាក់ផើ្អលមួយក្នុងចង្កោមអ្នកសិល្បៈក្រោយពីគេបានឃើញការបង្ហោះសារអមទៅដោយរូបភាពនៃគ្រោះថ្នាក់ចរាចរណ៍របស់តារាកំប្លែងជើងចាស់ តាចេក នៅតាមបណ្តោយផ្លូវ ដោយការក្រឡាប់ម៉ូតូកង់បីរហូតរងរបួសខ្លួនឯង និងចៅៗ២នាក់ផ្សេងទៀត។ នេះបើយោងតាមការបញ្ចាក់របស់តារាកំប្លែងមាឌធំ នាយធុង ដែលបានបង្ហោះសារអមដោយរូបភាពកាលពីមុននេះបន្តិច។    នាយធុងបានបញ្ជាក់ថា”ព្រះអើយជួយឪចេកបើកដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឱ្យក្រឡាប់របួសបែកក្បាលរួមទាំងចៅពីរនាក់ទៀតសូមបងប្អូនសប្បុរសជនជួយគាត់ផងហេតុតែជីវភាព ខ្វះខាត។  ភ្ជាប់ដោយសំណេរនេះគឺជាលេខទូរស័ព្ទដៃរបស់តារាកំប្លែងតាចេកគឺលេខ012704372 និងលេខ081 ... Read More »

រំជួលចិត្តក្រោយឃើញសំណេរ តារាចម្រៀង នាង គន្ធា ជាប្អូន នឹងវិលមកច្រៀងវិញតែឯង

ខេត្តបាត់ដំបង៖ មរណភាពរបស់តារាចម្រៀងនាងប្រាក់សុគន្ធ ម្ចាស់បទ”បេះដូងចេះស្រវឹង”  បានធ្វើឲ្យទស្សនិកជនជាច្រើនសម្តែងការសោកស្តាយ និងមិនទាន់អស់ចិត្តនៅឡើយ។ កាន់តែក្តុកក្តួលអួលដើមក គឺក្រោយពីនាងគន្ធា ជាប្អូន បានសរសេរសំណេរខ្លីមួយបន្ថែមទៀតនៃការធ្វើដំណើរពីទឹកដីកំណើតនៃស្រុកសំឡូតខេត្តបាត់ដំបងមកច្រៀងវិញតែម្នាក់ឯង។    គេចាំបានថាបងប្អូនអ្នកចម្រៀង គឺកញ្ញា នាង គន្ធា និងលោក ... Read More »

កំពូលមហាទើស ម៉ៃ សុគន្ធ រងបណ្តឹង៣បទល្មើសពីលោក យិន ហេង ហៅ ចំប៉ីខ្មៅ

  ភ្នំពេញ៖ ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះកើតមានឡើងនៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ ២០២២នេះ ក្រោយពីលោក យិនហេង ហៅចំប៉ីខ្មៅ បានបង្ហោះសារអមដោយរូបថតនៃពាក្យបណ្តឹងរបស់ខ្លួនប្តឹងលោក ម៉ៃ សុគន្ធ រហ័សនាមកំពូលមហាទើសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននោះ។ លោក ហេងយិន ហៅ ចំប៉ីខ្មៅ ... Read More »

ក្រោយវិលពីអាមេរិកសារ៉ាយ សក្កណា សំរុកការងារសិល្បៈជាច្រើន

ភ្នំពេញ៖ តារាសម្តែងស្រី ល្បីឈ្មោះ អ្នកនាង សារ៉ាយ សក្កណា បានបង្ហាញមុខនៅលើទឹកដីកំណើតជាច្រើនសប្តាហ៍កន្លងមកហើយ។ នាងបានបន្តការងារសិល្បៈជាច្រើនដូចដែលនាងធ្លាប់ធ្វើកន្លងមក ហើយមុននេះនាងបានបញ្ចេញស្នាដៃថតរូបដ៏ទាក់ទាញជាច្រើនសន្លឹករហូតអ្នកគាំទ្រលើកសរសើរមិនដាច់ពីមាត់។     នៅលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាងក្នុងឈុតបុរាណច្នៃមួយពណ៌ក្រហមដិតអមដោយគ្រឿងអលង្ការប្រណីត និងការលេងទឹកមុខយ៉ាងមុតមាំ និងស្រទន់នោះ គឺទទួលបានការកោតសរសើរមិនតិចទេពីអ្នកគាំទ្រ ... Read More »

ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដាក់ពាក្យចុកៗចំៗទៅហេង ពិទូ និងអ្នកទី៣

     ភ្នំពេញ៖ កន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីតារាចម្រៀងប្រុសមនោសញ្ចេតនា លោក ហេង ពិទូ បានប្រកាសអំពីការចែកផ្លូវគ្នាដើររៀងខ្លួនជាមួយតារាសម្តែងស្រី  ថៃ នារីសុជាតា ហៅហ្វីយ៉ាតា និងទទួលស្គាល់កំហុសដែលខ្លួនគឺជាអ្នកក្បត់ នាងលួចទៅទាក់ទងនឹងនារីដទៃ រហូតលោកលើកឡើងពាក្យថាលោកគឺជាអ្នកខុសជាអ្នកក្បត់ និងប្រកាសបញ្ចប់ទំនាក់ទំនងនឹងតារាស្រីរូបនេះតទៅ។ ... Read More »

អតីតតារាចម្រៀង សាសា បង្ហូរទឹកភ្នែកព្រោះត្រូវមិត្តស្និទ្ធស្នាលបោកប្រាស់ប្រាក់អស់ជិត១០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ បុរសម្នាក់មានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា Mrr Heng ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែស្វែងរកដើម្បីឱ្យចូលខ្លួនមកដោះស្រាយរឿងប្រាក់តុងទីនជិត៤០ម៉ឺនដុល្លារ។ ក្នុងនោះ អតីតតារាចម្រៀងប្រចាំផលិតកម្មថោនអ្នកនាង សាសា ក៏បានប្រកាសស្វែងរកបុរសនោះដែរដែលបានបោកលុយនាងអស់ជិត១០ម៉ឺនដុល្លារនោះ។     អតីតតារាចម្រៀង អ្នកនាងសាសាដែលមុននេះអ្នកនាងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា៖ “ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនឯង ដែលទុកចិត្តពួកម៉ាកអស់ពីពោះ តែចុងក្រោយទៅចោលខ្ញុំគ្មានស្រណោះអីបន្ដិច ... Read More »

ហេង ពិទូ ប្រកាសដោយចំហរឿងបែកស្នេហ៍ជាមួយនាងហ្វីយ៉ាតា ព្រោះរឿងក្បត់គ្នា

      ភ្នំពេញ៖ តារាចម្រៀងមនោសញ្ចេតនា លោក ហេង ពិទូ បានធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំងក្រោយពីលោកបានប្រកាសចំៗឥតលាក់លៀមជាសាធារណៈថាចំណងស្នេហ៍រវាងរូបលោក នឹងតារាសម្តែងសិចស៊ី អ្នកនាង ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានដើរដល់ផ្លូវទាល់ហើយ។ តារាម្រៀងរូបនេះបានលើកឡើងថា ... Read More »

រួមគ្នាសាងអំពើល្អ! តារាល្បីៗនិងអ្នកជំនួញបង្ហាញការគាំទ្រកម្មវិធី«១ដុល្លាររក្សាស្នាមញញឹមអ្នកស៊ីក្លូ» របស់កូនប្រុសលោក សាវិន ហ្វីលីព

  ភ្នំពេញ៖ ថ្មីនេះតារាសម្តែងជើងចាស់ល្បីឈ្មោះ លោក សាវិន ហ្វីលីព  បានប្រកាសអំពីការងារសប្បុរសធម៌មួយដែលជាបំណងរបស់កូនប្រុសបណ្តូលចិត្តលោក វីរ៉ាយុត្ត និងមិត្តភក្កិ៨នាក់ទៀតនៅសាកលវិទ្យាល័យប៉ារ៉ាហ្គន។ គម្រោងនេះមានឈ្មោះថា«១ដុល្លាររក្សាស្នាមញញឹមអ្នកស៊ីក្លូ» ដើម្បីជូនទៅដល់អ្នកធាក់ស៊ីក្លូ នៅដើមខែមករាឆ្នាំ២០២២ខាងមុខនេះ។ គ្រាន់តែប្រកាសនៅលើបណ្តាញសង្គមភ្លាម គេសង្កេតឃើញមានការកោតសរសើរអំពីទឹកចិត្ត និងគំនិតផ្តួចផ្តើមបង្កើតកម្មវិធីដ៏ល្អប្រពៃនេះឡើងក្នុងនោះក៏មានសប្បុរសជនជាច្រើនរួមមានទាំងក្រុមអ្នកជំនួញលេចធ្លោ ... Read More »

ភ្ញាក់ផ្អើលទាំងព្រឹកថា តារាចម្រៀងនាង ប្រាក់ សុគន្ធទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១នេះ ទស្សនិកជននិងសិល្បករជាច្រើនមានការភ្ញាក់ផ្អើលស្លុតចិត្តមិនតិចនោះទេក្រោយពីគេទទួលបានដំណឹងថាតារាចម្រៀងដ៏ស្រស់សង្ហា មានរូបរាងខ្ពស់ស្រឡះ នាងប្រាក់ សុគន្ធ បានទទួលមរណភាពទាំងវ័យក្មេងបាត់ទៅហើយព្រោះតែគ្រោះថ្នាកចរាចរណ៍។ នេះបើយោងតាមព័ត៌មានបឋមដែលគេទទួលបានពីអ្នករួមអាជីព។     នៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះដែរ គេបានឃើញតារាចម្រៀងជាច្រើនបានបង្ហោះសារជុំវិញការទទួលមរណភាពរបស់តារាចម្រៀងប្រាក់ សុគន្ធដែលពួកគាត់បានបង្ហាញអារម្មណ៍សោកស្តាយ ... Read More »

អបអរសាទរតារាចម្រៀងវីរៈនិច្ច ទទួលបានតំណក់ឈាមដំបូងជាកូនភ្លោះទៀត

ភ្នំពេញ៖ ពិតជាធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រថ្លែងអំណរសាទរនិងក្តីរំភើបជួសតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង វីរៈនិច្ច ដែលទទួលបានតំណក់ឈាមរួមគ្នាជាមួយស្វាមីលើកដំបូង។ អ្វីដែលកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលនិងរីករាយខ្លាំងនោះគឺកូនក្នុងផ្ទៃរបស់នាងមិនមែនមានតែម្នាក់ទេគឺជាកូនភ្លោះតែម្តង ហើយនាងនឹងក្លាយជាសិល្បករបន្ទាប់ដែលមានកូនភ្លោះ។     តារាស្រីរូបនេះបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះថា «នេះជាកាដូធំបំផុតសម្រាប់គ្រួសាររបស់ខ្ញុំមិនមែន១ទេ គឺទទួលបានសមាជិកថ្មីរហូតទៅដល់២ (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេ គឺរំភើបខ្លាំងណាស់ Surprise ... Read More »

តារាចម្រៀង នៅ ស៊ីនឿន ចូលរោងការនឹងអាណិកជនខ្មែរនៅអាមេរិកថ្ងៃនេះនៅសណ្ឋាគារលំដាប់ផ្កាយ៥

ភ្នំពេញ៖ ក្រោយពីភ្ជាប់ពាក្យអស់រយៈពេល៣ឆ្នាំពេលនេះតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក នៅ ស៊ីនឿនបានចូលរោងការជាមួយអ្នកនាងសោម ដូមូនិច ដែលជាអាណិកជនខ្មែរ មកពីអាមេរិក។កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ ២០២១នេះ ដែលទាំងកម្មវិធីតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងកម្មវិធីជប់លៀងធំត្រូវបានរៀបចំនៅសណ្ឋាគារផ្កាយប្រាំសូហ្វីតែលក្រុងភ្នំពេញ ។ កម្មវិធីមង្គលសិរីសួស្តីកាលព្រឹកមិញនេះគេសង្កេតឃើញមានវត្តមានមន្ត្រីជាន់ខ្ពស់ លោកស្រីឧបនាយករដ្ឋមន្ត្រី ... Read More »

អ៊ុន អាលីហ្សា ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាពទាំងខ្លួនកំពុងរស់នៅសហរដ្ឋអាមេរិក

ខេត្តកំពង់ចាម ៖ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អតីតារាសម្តែង និងបង្ហាញម៉ូតអ្នកនាង អ៊ុន អាលីហ្សា ដែលបានបង្ហោះសារសោកសង្រេងជាពន់ពេកអំពីដំណឹងនៃមរណភាពរបស់ម្តាយបង្កើតរបស់នាង។ កាន់តែក្តុកក្តួលអួលដើមករក្រោយពីនាងទើបតែចេញទៅរស់នៅសហរដ្ឋអាមេរិក មិនបានទាំងជូនដំណើរម្តាយជាលើកចុងក្រោយផង។ សារក្តុកក្តួលរំជួលចិត្តមួយបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកសិល្បកររួមអាជីពអានហើយអួលដើមករ សម្រក់ទឹកភ្នែកតាមនោះគឺព្រោះតែការយល់ពីអារម្មណ៍ដែលនាងមាននៅពេលនេះព្រោះតែបែកពីអ្នកមានគុណជារៀងរហូតសូម្បីតែពាក្យលា ឬដង្ហើមចុងក្រោយរបស់អ្នកម្តាយក៏នាងមិនបាននិយាយ។ ដំណឹងនេះបានចែកចាយក្រោយពីអតីតារាសម្តែង និងបង្ហាញម៉ូតរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមថា ... Read More »

ងិន ម៉ារ៉ាឌី សម្រក់ទឹកភ្នែករំភើបនឹងទឹកចិត្តរបស់អ្នកគាំទ្រ និងអ្នកផលិតកម្មវិធីនៅអុីស្រាអែល

     កាលពីថ្ងៃចន្ទម្សិលមិញនេះ កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បានបង្ហាញមុខជាផ្លូវការលើកដំបូងក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ ឬFan Meeting ដែលជាកម្មវិធីជំនួបជុំអ្នកគាំទ្រកញ្ញាឯករូបនេះជាផ្លូវការក្រោយពីនាងបានវិលត្រឡប់មកពីការប្រកួតក្នុងកម្មវិធីកញ្ញាឯកចក្រវាឡ២០២១នៅក្នុងប្រទេសអុីស្រាអែល។ បើទោះបីជាមិនទទួលបានចំណាត់ថ្នាក់ណាមួយក្តី ប៉ុន្តែនាងបានចាត់ទុកថាជាក្តីរំភើបដែលទទួលបានការគាំទ្រលើកទឹកចិត្តដ៏ធំធេងពីពលរដ្ឋខ្មែរគ្រប់រូបដែលសូម្បីតែអ្នកគាំទ្របរទេសក៏បានទាំងលើកទឹកចិត្តនាងដែរ។ អ្វីដែលកាន់តែធ្វើឲ្យនាងរំភើបរហូតស្រក់ទឹកភ្នែកនោះគឺក្តីរំភើបដែលទទួលបានឱកាសឡើងឆាកអន្តរជាតិ ហើយបើទោះបីជានាងបានបង្កើតកំហុសឆ្គងតិចតួចដោយអចេតនា ... Read More »

ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍យល់ចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយផ្ទុះរឿងមិនទទួលស្គាល់ម្តាយ

ភ្នំពេញ៖ ដំណឹងតារាសម្តែង និងពិធីការិនី កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន មិនទទួលស្គាល់ម្តាយបង្កើតក្រោមហេតុផលសង្ស័យតូចចិត្តនឹងម្តាយបានយកខ្លួនទៅឲ្យសាច់ញាតិចិញ្ចឹមចាប់តាំងពីវ័យ៣ខួបមកនោះបានធ្វើឲ្យអ្នកគាំទ្រនាងចាប់អារម្មណ៍នឹងសម្តែងអារម្មណ៍អាណិតនាងជាខ្លាំង។  ស្រាប់តែពេលនេះគេបានចាប់អារម្មណ៍ខ្លាំងទៅលើករណីនៃតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធ្លាប់ល្បីថា រស់នៅឆ្ងាយមិនជិតដិតនឹងឪពុកបង្កើតនោះបានបញ្ចេញសារនៅហ្វេសប៊ុក ហ៊ិន ច័ន្ទនីរ័ត្នបែបមនុស្សយល់ចិត្តខ្វះភាពកក់ក្តៅពីអ្នកមានគុណនោះ។   ... Read More »

ភ្ញាក់ផ្អើលក្រោយតារាចម្រៀង អាន់ដា ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ព្រោះតែជំងឺគាបសរសៃបេះដូង និងអាលាក់ហ្សុីច្រមុះធ្ងន់ធ្ងរ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលសម្រាប់អ្នករួមអាជីពមុននេះក្រោយពីតារាចម្រៀង លោក សំសាន ពិសិដ្ឋ ហៅអាន់ដា ត្រូវបញ្ជូនសង្គ្រោះនៅក្នុងមន្ទីរពេទ្យមួយភ្លាមៗក្រោយពីគេដឹងថាលោកមានជំងឺធ្ងន់ធ្ងរមួយគឺជំងឺគាបសរសៃបេះដូង និងអាលាក់ហ្សុីច្រមុះធ្ងន់ធ្ងរ។     លោក សំសាន ពិសិដ្ឋ ហៅអាន់ដា គឺជាតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេងគួរសមក្នុងចង្កោអ្នកសិល្បៈ ... Read More »

បេក្ខភាពបវរកញ្ញា និងបុគ្គលិកMiss World 2021ចំនួន១៧នាក់រកឃើញវិជ្ជមានជំងឺកូវីដ-១៩

យ៉ាងហោចណាស់មានបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ ២០២១ និងបុគ្គលិកបម្រើការងារសរុបចំនួន ១៧ នាក់បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 មួយថ្ងៃមុនកម្មវិធីផ្តាច់ព្រ័ត្របានមកដល់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានព័រតូរីកូ Primera Hora បានរាយការណ៍ពីចំនួនករណីនេះដោយមានបេក្ខភាពកញ្ញាឯកសរុបឡើងដល់៧នាក់ រួមទាំងបវរកញ្ញាពិភពលោកឥណ្ឌូនេស៊ីឆ្នាំ ២០២១ នាងPricila Carla ... Read More »

រឿងពិតខ្លះៗនៅពីក្រោយហ៊ិន ច័ន្ទនីរ័ត្ន ផ្តាច់ទំនាក់ទំនងម្តាយឪពុក និងបងប្អូនបង្កើត

ភ្នំពេញ៖ មុននេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមក្រោយពីប្អូនស្រីបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយរឿងរ៉ាវការផ្តាច់ទំនាក់ទំនងរបស់បងស្រីបង្កើត និងក្រុមគ្រួសារ ។ ការបញ្ចេញដំណឹងនេះបានបង្កើតឲ្យមានការជជីកសួរគ្នាជុំវិញមូលហេតុនៅពីក្រោយការមិនខ្វាយខ្វល់របស់តារាស្រីរូបនេះជាមួយនឹងក្រុមគ្រួសារ ហើយពេលនេះគេបានដឹងដំណឹងខ្លះៗហើយ។    មានការលើកឡើងរបស់អ្នកដែលធ្លាប់បានស្គាល់ និងជួបម្តាយបង្កើតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានលើឡើងថា ... Read More »

ទីបំផុតម្ចាស់រថយន្តព្រូស បិទការចចារ និងសម្រេចចិត្តប្តឹងទៅតុលាការនិងទារសំណង២ម៉ឺនដុល្លារពី តាប៊ុយ បរិច្ចាគជូនពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ពេលនេះករណីនៃគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអតីតពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះលោក តាប៊ុយ ដែលបានបើកបរក្នុងស្ថានភាពស្រវឹងរហូតបើកទៅបុករថយន្តព្រូសមួយគ្រឿងរួចព្យាយាមបើករត់គេចនោះ បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនវែកញែកពេញបណ្តាញសង្គម ។ដំណឹងចុងក្រោយដែលកាន់តែក្តៅគគុកពេលនេះគឺម្ចាស់រថយន្តព្រូស បិទការចចារ និងសម្រេចចិត្តប្តឹងទៅកាន់តុលាការនិងទាមទារសំណង២ម៉ឺនដុល្លារពី តាប៊ុយ និងវេរជូនពេទ្យគន្ធបុប្ផា។    ការប្រកាសនេះកាន់តែធ្វើឲ្យករណីនេះកាន់តែធំដោយម្ចាស់រថយន្តបានបង្ហោះសារនៅលើ គណនីហ្វេសប៊ុក B&J Salon ... Read More »

តាប៊ុយ រងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គម ករណីស្រវឹងបើកបរខុសច្បាប់ហើយមកLive រិះគន់រឿងគេទារសំណងច្រើន

ភ្នំពេញ៖ ពិតជាធ្វើឲ្យគេបន្តមកចាប់អារម្មណ៍ទៅលើករណីនៃគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយអតីតពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះលោក តាប៊ុយ ដែលបានបើកបរក្នុងស្ថានភាពស្រវឹងរហូតបើកទៅបុករថយន្តព្រូសមួយគ្រឿងរួចព្យាយាមបើករត់គេចនោះ ។ ករណីនេះបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនវែកញែកពេញបណ្តាញសង្គមក្រោយពីយប់ថ្ងៃទី១៤ ខែធ្នូនេះ សិល្បកររូបនេះបានចេញមុខធ្វើការLive វីដេអូដោយបានលើកឡើងរិះគន់ទៅកាន់ភាគីម្ខាងទៀតអំពីការមិនពេញចិត្តនឹងការទាមទារសំណងរហូតដល់ជាង២ពាន់ដុល្លារអាមេរិកនោះ ។   ការរិះគន់ត្រឡប់ទៅកាន់ម្ចាស់រថយន្តព្រូសនោះបានបង្កើតឲ្យមានការរិះគន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គមព្រោះតែគេដឹងថា ករណីនៃការបើកបរក្នុងស្ថានភាពស្រវឹងនោះគឺជារឿងខុសច្បាប់ហើយ ហើយមកធ្វើការLive ... Read More »

ភ្ញាក់ផ្អើលជាថ្មី ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវប្អូនស្រីទម្លាយរឿងសំងំរស់ តែឯងមិនទទួលស្គាល់ ម្ដាយ និងបងប្អូន

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២១នេះ ករណីនៃការទម្លាយសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញគណនីហ្វេសប៊ុកមួយឈ្មោះ Zeii Pov បានទម្លាយរឿង ពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានសំងំរស់នៅតែឯងដោយមិនទទួលស្គាល់ម្តាយ ... Read More »

មកដឹងពីសមត្ថភាពម្ចាស់មកុដ Miss Universe 2021 នាង Harnaaz Sandu មកពីប្រទេស ឥណ្ឌា ហើយអ្នកពិតជាស្ញប់ស្ញែងនាង

ក្រោយពីធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍ ចុងសប្តាហ៍មុននេះកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកបានបញ្ចប់ហើយ ដោយក្នុងម្ចាស់ Miss Universe 2021 គឺបានទៅលើបវរកញ្ញា តំណាងប្រទេសឥណ្ឌា  នាង Harnaaz Sandu ។ឥឡូវនេះយើងក្រឡេកមកមើលអំពីសមត្ថភាព ចំណេះដឹងរបស់នាងវិញម្តងដែលលោកអ្នកដឹងហើយពិតជាស្ញប់ស្ញែង និងសរសើរថា នាងពិតជាសាកសមទៅនឹងតំណែងមួយនេះជាក់ជាមិនខាន។  ... Read More »

ងិន ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អក្នុងថ្ងៃប្រកួតបឋមកញ្ញាឯកចក្រវាឡ២០២១

    អុីស្រាអែល៖ ការបង្ហាញខ្លួនរបស់កញ្ញាឯកពីកម្ពុជាក្នុងព្រឹត្តិការណ៍កញ្ញាឯកចក្រវាឡ២០២១កាលពីវេលាយប់រំលងអធ្រាត្រធឈានចូលថ្ងៃទី១១ ខែធ្នូនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាពេញចិត្តជាខ្លាំង។ ពេញចិត្តព្រោះតែកញ្ញាងិន ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អដែលមិននឹកស្មានដល់។     ព្រឹត្តិការណ៍ប្រកួតសម្រស់អន្តរជាតិ កញ្ញាឯកចក្រវាឡ២០២១ បានរៀបចំការប្រកួតបឋមរបស់ខ្លួនហើយ ដោយបានបង្ហាញបេក្ខភាពតំណាងប្រទេសជាច្រើនមកពីជុំវិញពិភពលោកដែលកម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសអុីស្រាអែល។ ក្នុងនោះក៏មានបេក្ខភាពឆ្នាំទី៥ពីកម្ពុជាផងដែរ គឺកញ្ញា ងិន ... Read More »

អ្នកគាំទ្រកញ្ញាឯកវៀតណាម ផ្ញើសារសុំទោសមកកាន់កញ្ញាឯកកម្ពុជារឿងយល់ច្រឡំមួយ

ភ្នំពេញ៖ មកដល់មាតុប្រទេសវិញទើបបានតែមួយថ្ងៃប៉ុណ្ណោះកញ្ញាប៉ូគីមថេង សុទ្ធធីតាអ្នកគាំទ្រវៀតណាមចោទប្រកាន់ថា បានយកវីដេអូសកម្មភាពហែកក្រដាសនិងដំណឹងនាងជំពាក់បំណុលគេដែលត្រូវបានសារព័ត៌មានវៀតណាមផ្សព្វផ្សាយនោះទៅឲ្យកញ្ញាឯករួមបន្ទប់ និងអ្នកគ្រប់គ្រងកម្មវិធីមើល ។ នៅក្នុងការLive បកស្រាយទាំងសំឡេងខ្សាវៗ និងបន្ទាន់នេះស្របតាមការចង់បានរបស់ភាគីក្រុមហ៊ុនដែលចង់ឲ្យនាងធ្វើការបកស្រាយជម្រះមន្ទិល។ កញ្ញាឯកពីកម្ពុជា បានច្រានចោលការចោទប្រកាន់ខាងលើព្រោះតែក្នុងអំឡុងពេលនៃការប្រកួតនាងស្ទើរតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់កាន់ទូរស័ព្ទសូម្បីតែការសម្រាកក៏នាងមិនសម្រាកមិនបានគ្រប់គ្រាន់ផង ។នាងថាសម្ព័ន្ធភាព ភាពស្និទ្ធស្នាលរវាងនាងនិងកញ្ញាឯកដទៃរួមទាំងម្ចាស់មកុដកញ្ញា ងុយថុកទុយទិញ ក៏ស្និទ្ធស្នាលហើយនាងក៏បានទាំងទៅអបអរសាទរ ... Read More »

Miss World Cambodia បញ្ចេញឈុត”យក្សរាមសូរ”ដែលនឹងបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួត Miss World 2021

ភ្នំពេញ៖ ឈុតតំណាងជាតិកម្ពុជាឈ្មោះថា”យក្សរាមសូរ” ដែលនាងត្រូវប្រើ សម្រាប់កញ្ញា ភុំ សោភ័ណ្ឌ នឹMiss World Cambodia 2021 ស្លៀកបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ Miss World 2021។ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីគណនីយហ្វេសប៊ុកផ្លូវការ របស់កម្មវិធី ... Read More »

មកដឹងមូលហេតុចម្បងដែល ប៉ូ គឹមថេងសុទ្ធធីតា អាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិMiss Grand International 2021បាន

ភ្នំពេញ៖ កញ្ញាឯកពីកម្ពុជា Miss GrandCambodia2021កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានធ្វើដំណើរមកដល់មាតុប្រទេសវិញហើយកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។ នាងបាននាំមកនូវមោទនភាពសម្រាប់ជាតិមាតុភូមិក្រោយពីនាងអាចឈានជើងចូលដល់វគ្គ១០នាក់ចុងក្រោយបើទោះបីជានាងមិនបានតំណែងឬម្ចាស់មកុដក៏ដោយក៏ពលរដ្ឋជាច្រើនបានថ្លែងការសាទរទៅកាន់នាង។    មុនពលេនាងសម្រេចបានសម្មិទ្ធផលនេះនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការតស៊ូច្រើនលើវិស័យកញ្ញាឯក។ បើយើងក្រឡេកមើលពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់នាងគឺច្បាស់ណាស់នាងពិតជាតស៊ូ ... Read More »