ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

អស្ចារ្យមែន! បទ”អនុស្សាវរីយព្រះវិហារ”បង្ហាញពី តំបន់កម្សាន្តប្រណីតជាច្រើននាខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ បទចម្រៀង”អនុស្សាវរីយព្រះវិហារ”ត្រូវបាននិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងដោយលោក អ៊ាម វន្នី និងចូលរួមសម្តែងដោយលោក Kavin និងកញ្ញា សុវត្ថិឌី ធារីកា ផងដែរ។ វាទទួលបានការចាប់អារម្មណ៍ច្រើនក្រោយពីបានបង្ហាញពីទេសភាពដ៏ល្អឯករបស់ខេត្តព្រះវិហារ។ ស្នាដៃបទចម្រៀងនេះដែលជាសំនៀងយ៉ាងពិរោះក្រអួនរបស់តារាចម្រៀង សុវត្ថិឌី ធារីកា ... Read More »

ភរិយា ប៉ែន ចំរ៉ុង សម្រាលបានកូនស្រីម្នាក់ដ៏គួរឲ្យខ្នាញ់

   ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំអស់ជាច្រើនខែដើម្បីស្វាគមន៍តំណក់ឈាមរួមគ្នាជាមួយភរិយានោះ ពេលនេះតារាសម្តែង និងពិធីករ លោក ប៉ែន ចំរ៉ុង ទទួលបានជោគជ័យហើយក្រោយពីភរិយាលោកសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ហើយកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោក ប៉ែន ចំរ៉ុង បានចូលរោងការជាមួយភរិយា ... Read More »

ផ្ទុះរឿងធំហើយ!តារាសម្តែង ម៉ុង ប៊ុនណូរ៉ា ចោទថៅកែផលិតកម្មមួយថាមិនបើកលុយថ្លៃថតឲ្យ

ភ្នំពេញ៖ មានការភ្ញាក់ផើ្អលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករភាពយន្តក្រោយពីតារាសម្តែងប្រុសលោក ម៉ុង ប៊ុនណូរ៉ា បានបង្ហោះរូបថតជាសធារណៈអមដោយខ្លឹមសារចោទប្រកាន់លោក ជា ឈីម ដែលជាផលិតករជើងចាស់ និងជាចាងហ្វាងផលិតកម្មមួយថាបានក្បត់ទំនុកចិត្តមិនគោរពកិច្ចសន្យាក្នុងការបើកលុយថ្លៃថតភាពយន្តមួយកាលពីពេលកន្លងទៅ។ ​សារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់តារាសម្តែង និងចម្រៀង​ម៉ុង ប៊ុនណូរ៉ា ទទួលបានការភ្ញាក់ផ្អើលនិងមានការបញ្ចេញមតិផ្ទុយគ្នាជាច្រើន។ លោក ... Read More »

ខៀវ សានសាណា នៅមិនទាន់បានបំពេញបំណងស្វាមី

    ភ្នំពេញ៖ ដំណក់ឈាមកូនរួមគ្នាដំបូងរវាង ខៀវ សានសាណា និងស្វាមីជាជនបរទេស គឺជាក្តីបំណងធំតែមួយគត់ដែលពួកគេប្រាថ្នាចង់បាន។ ទោះជាយ៉ាងណា បំណងប្រាថ្នានេះនៅមិនទាន់សម្រេចបាននៅឡើយខណៈដែលតារាស្រីរូបនេះលើកឡើងថា នឹងព្យាយាមរកពេលវេលាជួបជុំកាន់តែច្រើនដើម្បីបង្កើនឱកាសមានដំណក់ឈាមរួមគ្នានេះ។ ​វ័យ៣៥ឆ្នាំហើយខៀវ សានសាណា នៅតែស្រស់សោភាដដែល ខណៈការងារសិល្បៈរបស់នាងនៅតែទៅមុខដោយរលូន។ ... Read More »

លោក ចា រិទ្ធី ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

   ភ្នំពេញ ៖ ដើមខែកញ្ញាភ្លាម ផលិតករល្បីឈ្មោះលោក ចារិទ្ធីបានជួបទុក្ខធំមួយភ្លែតក្រោយពីម្តាយបង្កើតបានទទួលមរណភាពដោយជរាពាធកាលពីថ្ងៃទី០២​ខែ កញ្ញា ឆ្នាំ ២០២០។ ការភ្ញាក់ផ្ញើលនឹងផ្ញើសាររំលែកទុក្ខពីក្រុមសិល្បករជាច្រើនបានផ្ញើទៅកាន់លោកចារិទ្ធីក្រោយពីលោកបានបង្ហោះសារដ៏ក្រៀមក្រំអមដោយរូបភាពដ៏គួរឲ្យកម្សត់។ អតីតតារាសម្តែងរូបនេះបានលើកឡើងថា៖ «ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !»។ភ្លាមៗក្រោយ​ឃើញ​ការបង្ហោះនេះ​ក៏ត្រូវបាន​មហាជន​ជាច្រើនបានចូលរួមធ្វើការរំលែកទុក្ខ ស្របពេល​ដែលសិល្បករជាច្រើននាក់​​ក៏បានចូលខមិន​រំលែកទុក្ខ ... Read More »

ស្មានមិនដល់សោះ រឿន ណាត ក្រោយអ្នករៀបចំឈុតឲ្យនាងគ្រងនូវឈុតអប្សរា នាងអះអាងថា៖ វិញ្ញាណអប្សរាចូលសណ្ឋិតនាង ពេលកំពុងថត(មានវីដេអូ)

ភ្នំពេញ៖ កញ្ញា រឿន ណាត ដែលជាបវរកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨(Miss Universe Cambodia 2018) ទើបតែបានធ្វើឲ្យមហាជនគ្រប់គ្នាលាន់មាត់សរសើរជាច្រើន ក្រោយពេលបានឃើញនាង គ្រងនូវឈុតអប្សរមាលតី ដែលក្នុងនោះ តារាស្រីរូបនេះ ពិតជាធ្វើបានយ៉ាងល្អ ... Read More »

អ៊ុន អាលីហ្សា សម្រាលកូនស្រីទាំងគ្មានវត្តមានស្វាមីនៅជិត

    ភ្នំពេញ៖ ថ្មីៗនេះអតីតតារាសម្តែង និងបង្ហាញម៉ូដអ្នកនាង អ៊ុន អាលីហ្សាសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់ហើយ។ សោកស្តាយដែលមិនមានវត្តមានស្វាមីបណ្តូលចិត្តនៅជិតកៀកកើយ។ អ្នកនាង អ៊ុន អាលីហ្សា បានសម្រេចបញ្ចប់ការងារសិល្បៈ​ទាំងស្រុងហើយក្រោយពីនាងបានពពោះកូនដំបូងដែលជាតំណក់ឈាមរវាងនាងនិងស្វាមីជាអាណិកជនរស់នៅសហរដ្ឋអាមេរិក។ កន្លងមកក្នុងគ្រាដែលឈានដល់វេលាគម្រប់ខួប១ឆ្នាំ នៃអាពាហ៍ពិពាហ៍ អ៊ុន ... Read More »

ថៃ នរៈពិទូ ប្រកាសគម្រោងវិលចូលសិល្បៈជាថ្មី

     ភ្នំពេញ៖ អតីត Freshie Boy លោក ថៃ នរៈពិទូ ដែលគេចាំបានថាធ្លាប់ជួបរឿងអាស្រូវ គ្រឿងញៀននោះ ធ្លាប់បានបង្ហាញមុខជាសាធារណៈហើយកាលពីថ្មីៗនេះ។ ក្រោយពេលបង្ហាញមុខ អតីតតារាប្រុសរូបនេះហាក់មានបំណងវិលមកកាន់ការងារសិល្បៈជាថ្មីថែមទាំងបង្ហាញពីគម្រោងក្នុងភាពយន្តខ្នាតខ្លីថ្មីមួយផងដែរ។ ​អតីត ... Read More »

ចូលរួមសោកស្តាយ កុលដាវី និងសុខ រក្សា បាត់បង់កូនមុនពេលសម្រាល

     ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីលោក សុខ រក្សាជាស្វាមី អ្នកនាង កុល ដាវី បានបង្ហោះសារសោកស្តាយមួយអំពីការបាត់បង់កូនក្នុងផ្ទៃភរិយាមុនពេលសម្រាល។ មានសារចូលរួមសោកស្តាយអំពីការបាត់បង់ដំណក់ឈាមលើកដំបូងរួមគ្នានេះ។ ​អស់រយៈពេលជាង៤ខែហើយដែលតារាគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាគឺលោក សុខ រក្សា និងអ្នកនាងកុល ... Read More »

ផ្ទុះការសរសើររឿងខ្នាតខ្លីរបស់នាយគ្រឿន និង ស្រីអូន ថតដោយកាមេរ៉ាប្រភេទ ARRI រូបភាពកម្រិត ហូលីវូដ

     ភ្នំពេញ៖ ទើបនឹងបញ្ចេញស្នាដៃផលិតភាពយន្តខ្នាតខ្លីលើកដំបូងអ្នកនាងនួន ស៊ុន្ទរីហៅស្រីអូន បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពី ប្រភេទភាពយន្តខ្នាតខ្លីមួយនេះត្រូវបានបញ្ចេញប្រកបដោយភាពទាក់ទាញរហូតដល់មានអ្នកទស្សនារាប់លានដង។ ទាក់ទាញខណៈ ដែលភាពយន្តខ្លីនេះត្រូវបានថតដោយ ផលិតកម្មរាម និងប្រើប្រាស់កាមេរ៉ាហូលីវូដARRI ជាមួយនឹងតួសម្តែងជាង ៣០នាក់ ដែលរូបអ្នកនាងផ្ទាល់និង នាយគ្រឿនផងដែរ។ ... Read More »

គ្រប់គ្នាភ្ញាក់ផ្អើលក្រោយពី លី ម៉ារីណា ប្រាប់អាយុពិតក្នុងថ្ងៃពិសេសមួយ

     ភ្នំពេញ៖ តារាសម្តែង អ្នកនាង លី ម៉ារីណា បានធ្វើឲ្យអ្នកគាំទ្រ និងចូលរួមកម្មវិធីដ៏ធំមួយមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានបញ្ជាក់ពីអាយុពិតគឺវ័យជាង៤០ឆ្នាំ ខណៈដែលសម្រស់របស់នាងនៅតែក្មេងជាងវ័យ។ ការប្រកាសនេះបានធ្វើឡើងក្រោយពីអ្នកនាងត្រូវបានក្រុមហ៊ុនមួយបានតែងតាំងតារាតំណាងផលិតផលល្បីឈ្មោះមួយដែលជាការងារនាងមិនធ្លាប់ធ្វើពីមុនមក។    ចូលប្រឡូកក្នុងអាជីពសិល្បៈអស់រយៈពេលជាង២០  លី ម៉ារីណា ... Read More »

ឌុច លីដា ថាប្រពៃណីសំខាន់ សុភមង្គលកាន់តែចាំបាច់

    ភ្នំពេញ៖ ក្រោយពេលសម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ទាំងមិនបានចូលរោងការរួចមក ឌុច លីដា ចាប់ផ្តើមបង្ហាញមុខជាថ្មីក្នុងការងារសិល្បៈ។ តារាស្រីរូបនេះនៅមិនទាន់សម្រេចចិត្តចូលរោងការតាមទំនៀមទម្លាប់ប្រពៃណីនៅឡើយខណៈនាងលើកឡើងថាប្រពៃណីពិតជាសំខាន់ ខណៈដែលសុភមង្គលគឺពិតជាចាំបាច់។ ​ការថ្លែងបែបនេះក្រោយពេលដែលមានពាក្យរិះគន់ខ្លះៗអំពីការទទួលយកកំណើតកូនមុនពិធីមង្គលការរបស់នាង។ ក្នុងជំនួបផ្ទាល់តារាស្រីរូបនេះលើកឡើងថា នាងនិងប្តីពិតជាស្រលាញ់គ្នាខ្លាំងហើយការមានកូនប្រុសម្នាក់ដែលមានវ័យ៦ ខែមកហើយនោះគឺកាន់តែធ្វើឲ្យចំណងស្នេហ៍នាងកាន់តែមានក្តីសុខ។ នាងថាស្វាមីនាង និងនាងនៅមិនទាន់ចង់រៀបការនៅពេលនេះនៅឡើយ ... Read More »

ភ្ញាក់ផ្អើលជាថ្មីក្រោយ មាស សុខសោភា ចេញបទថ្មីជាមួយម៉ា ច័ន្ទបញ្ញា

    ភ្នំពេញ៖ទន្ទឹមនឹងការភ្ញាក់ផ្អើលរឿងតារាចម្រៀងព្រាប សុវត្ថិ និងខេម ផ្លាស់ប្តូរទ្រនុំនោះស្រាប់តែលេចមុខ តារាចម្រៀង មាស  សុខសោភា បញ្ចេញបទចម្រៀងថ្មីរួមជាមួយតារាចម្រៀប្រុស ម៉ា ច័ន្ទបញ្ញា។ បន្ទាប់ពីប្រកាសដំណឹងចាកចេញពីទ្រនំរបស់ខ្លួនមិនទាន់បានប៉ុន្មានផង ស្រាប់តែ ទំព័រផ្លូវការណ៍របស់ ... Read More »

ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបភាពសិចស៊ីដ៏កម្រក្រោយប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ

     ភ្នំពេញ៖ទីបំផុត តារាសម្តែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញរូបរាងបែបសិចស៊ីស្តើងស្រឡូនរបស់នាងហើយ ដែលជារូបភាពដ៏កម្រមួយក្រោយពីនាងចូលប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ។ រូបភាពទាំងនេះទទួលបានការសាទរច្រើនអមដោយការនឹកឆ្ងល់អំពីការបញ្ចេញរូបថតមួយចំនួននេះ។ ​បើនិយាយពីសម្រស់វិញ ហ៊ុន ច័ន្ទនីរ័ត្ននៅតែរក្សាបាននូវសម្រស់ស្រស់សោភា ស្របពេលដែលទីផ្សារការងាររបស់នាងនៅតែហក់ឡើងមិនចាញ់តារាជំនាន់ក្រោយឡើយ។ ... Read More »

ព្រះនាងតូច នរោត្តម ជេន ណា នឹងធ្វើតេស្តចូលសម្តែងក្នុងភាពយន្តរបស់កូរ៉េ

    ភ្នំពេញ៖ ក្រោយពីបង្ហាញសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគកាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានគេទម្លាយបានត្រៀមព្រះកាយចូលរួមធ្វើតេស្តសមត្ថភាពក្នុងការសម្តែងភាពយន្តថ្មីមួយរបស់កូរ៉េខាងត្បូង។ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដល់អ្នកគាំទ្ររបស់អ្នកអង្គម្ចាស់តូចនរោត្តម ជេន ណា ដែលទ្រង់បានកំពុងត្រៀមព្រះកាយធ្វើតេស្តចូលសម្តែងនៅក្នុងខ្សែភាពយន្តរបស់កូរ៉េខាងត្បូង។ការបញ្ជាក់នេះត្រូវបានធ្វើឡើងដោយទំព័រហ្វេសប៊ុកនៃមជ្ឃមណ្ឌលខេអរសិល្បៈប្រចាំកម្ពុជាបញ្ជាក់ថា សិល្បៈ ... Read More »

ខេមរៈ សិរីមន្តក៏ត្រូវបានគេសង្ស័យថាត្រៀមចាកចេញពីផលិតកម្មហង្សមាសដែរ

     ភ្នំពេញ៖ ទើបនឹងមានការភ្ញាក់ផ្អើលអំពីការចាកចេញពីផលិតកម្មហង្សមាសរបស់តារាចម្រៀងព្រាប សុវត្ថិ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែគេលេចចេញដំណឹងរសើបថ្មីមួយទៀតថា តារាចម្រៀង លេចធ្លោរលោក ខេមរៈ សិរីមន្តក៏ត្រូវបានគេសង្ស័យថាត្រៀមរើបង្វិចពីផលិតកម្មហង្សមាស ទៅកាន់ផលិតកម្មGalaxy Navatra បន្តផងដែរ។ ​ការបង្ហើបនេះក្រោយពេលដែលភាពស្និទ្ធស្នាលរបស់តារាចម្រៀង ... Read More »

រឿង«ខេម» កាន់តែជាប្រធានបទដែល ប្រិយមិត្តតាមដាន ខណៈលាតត្រដាងថា លោក វ៉ា សុធា ជាមន្ត្រីរាជការ ហេតុអីមានឈ្មោះជានាយកក្រុមហ៊ុន ?

ភ្នំពេញ៖ ថ្ងៃនេះតាមពិតទៅផលិតកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវធ្វើព្រឹត្តិការណ៍ឱ្យល្បីក្នុងការនាំយកលោក ព្រាប សុវត្ថិ ពីហង្សមាស តែបែរទៅជាកក្រើករឿងរបស់ «ខេម» ទៅវិញ។ ចំណុចរសើបត្រង់ថា លោក វ៉ា សុធា ... Read More »

ខេម ត្រូវចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ថោន នៅល្ងាចនេះស្របពេលផលិតកម្ម Galaxy រៀបចំពិធីទទួល ព្រាប សុវត្ថិ ជាផ្លូវការ

ភ្នំពេញ ៖ បើតាមការគ្រោងទុករបស់ ផលិតកម្ម Galaxy Navatra នឹងត្រូវធ្វើពិធីទទួលស្វាគមន៍តារាចម្រៀង លោកព្រាប សុវត្ថិ ចូលផលិតកម្មរបស់ខ្លួននៅល្ងាចនេះដែលធ្វើឡើងនៅសណ្ឋាគារ Garden City ជិតវិមានឈ្នះ=ឈ្នះ ដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈជាច្រើនរូប ដែលបានអញ្ជើញតាមលិខិត។ ... Read More »

សំណេរប្អូនប្រុស«ខេម»សរសេរលក្ខណៈផ្លូវច្បាប់ ខោកឱ្យម្ចាស់ផលិតកម្មថោន ឈឺជាង «ដំបៅមានជាំខ្ទុះ » ដែលមិនព្រមវះយកឈាមខ្ទុះចេញព្យាបាល អ៊ីចឹង..!

ភ្នំពេញ៖ ថា«ខេម»ចុះ សុខចិត្តបៀមទុក្ខរាប់ឆ្នាំ ។ ទើបក៏បង្ខំចិត្ត ប្រដូចខ្លួនឯងទៅជាសត្វឆ្កែ១ក្បាល ដើម្បីលើកតម្កើងថៅកែជាហង្ស ខណះមានលុយវាល់លានដុល្លារ មានតួនាទី មានចំណេះដឹង។ ប៉ុន្តែបើស្តាប់ឱ្យអស់សេចក្តី ទើបដឹងថា៖ (បើគ្មានការជិៈជាន់ គ្មានការរើបម្រាស់ទេ..)..សូម្បីតែលិខិតជូនដំណឹងក៏ថៅកែផលិតកម្មថោន ធ្វើទាំងតក់ក្រហល់ ... Read More »

កញ្ញាឯក ប៉ូ គឹមថេងសុធីតា បង្ហាញដងខ្លួនដ៏ស្រឡូនដ៏គួរឲ្យចាប់អារម្មណ៍

     ភ្នំពេញ៖ កញ្ញាឯក អាស៊ីប៉ាស៊ីហ្វិក២០១៩   កញ្ញា ប៉ូ គឹមថេងសុធីតា បានបង្ហាញដងខ្លួនដ៏ស្រឡូន ធ្វើឲ្យអ្នកគាំទ្រកោតសរសើរខ្លាំងថាពិតជាសាកសមនឹងតំណែងកញ្ញាឯកមួយនេះ។ ការបង្ហាញរូបរាងដ៏កម្រនេះត្រូវបានធ្វើឡើងក្រោយពីថ្ងៃឈប់សម្រាកដោយនាងបានធ្វើដំណើរកម្សាន្តនៅតំបន់ទឹកជ្រោះមួយ ក្នុងតំបន់រមណីយដ្ឋានអន្លង់ជើងចាប និង អង្គរសៀមរាប ... Read More »

អ៊ឹម សុគន្ធា មិនច្បាស់រឿងវិលចូលសិល្បៈក្រោយជោគជ័យមុខជំនួញ

     ភ្នំពេញ៖ អតីតតារាសម្តែង និងបង្ហាញម៉ូតស្រស់សោភាអ្នកនាង​អ៊ឹម សុគន្ធា បានបញ្ចប់ការងារសិល្បៈជាច្រើនឆ្នាំមកហើយក្រោយពីរៀបមង្គលការរួមគ្នាជាមួយតារាសម្តែងលោក គង់ រ៉ាយុទ្ធ។ ជំនួបក្នុងពិធីចែកអំណោយដល់កុមារកំព្រានាជាយរាជធានីភ្នំពេញអ្នកនាងបញ្ជាក់ថាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីវិលរកការងារសិល្បៈជាទីស្រលាញ់ដូចមុនឡើយត្បិតអ្នកនាងមិនមានពេលវេលាច្រើនដូចមុន។ នៅតែមានសម្រស់ស្រស់សោភាគួរឲ្យចាប់អារម្មណ៍បើទោះបីជាអតីតតារាសម្តែង អ៊ឹម សុគន្ធា បាត់មុខពីសិល្បៈអស់ជិតមួយទសវត្សរ៍ទៅហើយក្តី។ លេចវត្តមានរួមគ្នាជាមួយស្វាមី ... Read More »

ម៉ារីម៉ា សុំទោសហ្វេនពីកម្ពុជា បង្ហោះរូប​មុខប្រាសាទអង្គរវត្ត​ តែច្រឡំសរសេរថានៅថៃ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងប្រតិកម្មខ្លាំងៗពីសំណាក់អ្នកគាំទ្រនាងពីកម្ពុជា ក្រោយពីតារាសម្តែងស្រីល្បីឈ្មោះរបស់ហ្វីលីពីនអ្នកនាងMarian Rivera ដែលគេស្គាល់ថាជា ម៉ារីម៉ា បានបង្ហោះរូបភាពជាមួយស្វាមី នៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ប៉ុន្តែ​បែរជាសរសេរថា“When in Thailand” ទៅវិញ។ ការសរសេរ​ខុស​បែបនេះ ធ្វើឲ្យ​អ្នកគាំទ្រជាច្រើនរបស់នាង comment ... Read More »

ព្រះនាងតូច នរោត្តម ជេនណា ក្តាប់បានឱកាសទីផ្សារសិល្បៈច្រើនបន្តបន្ទាប់

   ភ្នំពេញ៖ សាងព្រះស្នាព្រះហស្ថក្នុងរយៈពេលខ្លីនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនបន្ទាប់សិល្បករវ័យក្មេងព្រះនាងតូច នរោត្តម ជេនណា អាចក្តាប់បានតំណែងក្នុងតារានាំមុខមួយក្នុងចង្កោមអ្នកសិល្បៈ។ ថ្មីៗនេះព្រះនាងតូចអង្គនេះលេចព្រះភ័ក្រជាច្រើនក្នុងការងារសិល្បៈនិងបានក្លាយជាសិល្បករ Brand Ambassador  របស់ក្រុមហ៊ុនក្នុងស្រុកធំៗផងដែរ។ ​ស្នាព្រះហស្ថ និងព្រះសូសៀងក្នុងបទចម្រៀងជាច្រើនបន្តបន្ទាប់គួបផ្សំនឹងទេពកោសល្យ និងព្រះភ័ក្រស្រស់ប្រិមប្រិយ បានធ្វើឲ្យសែព្រះរាជវង្ស ព្រះនាងតូច ... Read More »

ពិធីការិនីទូរទស្សន៍Diletta Leottaបដិសេធមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic

​ពិធីការិនីទូរទស្សន៍ដ៏ស្រស់ស្អាតរបស់អុីតាលី នាង DilettaLeottaបានបដិសេធនូវព័ត៌មានដែលថានាងមានចំណងស្នេហ៍ជាមួយនឹងកីឡាករZlatan Ibrahimovic របស់ក្លិបAC Milan។ ​ពួកគេទាំងពីរបានជួបគ្នាពេលថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសំភារៈកីឡា Buddyfit។ ហើយពេលថ្មីនេះពួកគេទាំងពីរត្រូវបានគេឃើញទៅភោជនីដ្ឋានមួយកន្លែងជាមួយគ្នានៅលើកោះ SardiniaជាទីដែលនាងDiletta Leotta ធ្វើខួបកំណើតវ័យ២៩ឆ្នាំរបស់ខ្លួន។ ​ការសែតអុីតាលី បានចេញផ្សាយដោយដាក់រូបពួកគេទាំងពីរក្រោមចំណងជើងថា “គូរស្នេហ៍ដ៏ភ្ញាក់ផ្អើលប្រចាំរដូវក្តៅ”។ ... Read More »

ច្បាស់ការណ៍ហើយ ព្រាប សុវត្ថិ ពិតជាចាកចេញពីផលិតកម្មហង្សមាសទៅGalaxy Navatra

    ភ្នំពេញ៖ ពិតដូចការភ្ញាក់ផ្អើលដូចដំណឹងដ៏រសើបមែនអំពី តារាចម្រៀងដុះស្នឹមរបស់ផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ នឹងស្ពាយបង្វិចចាកចេញពីផលិតកម្មនេះទៅកាន់ផលិតកម្មGalaxy Navatra ក្នុងតម្លៃខ្លួនកិច្ចសន្យារាប់សិបម៉ឺនដុល្លារអាមេរិក។ ការប្រកាសចូលច្រៀងជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហានេះបន្ទាប់ពីការចចារត្រូវបានបញ្ចប់រួចរាល់។ ​ជាការភ្ញាក់ផ្អើល និងជារបត់ថ្មីមួយសម្រាប់តារាចម្រៀងលំដាប់កំពូលនៅកម្ពុជាលោកព្រាប សុវត្ថិ ... Read More »

ខាត់ សុឃីម ប៉ះសម្តីជាមួយ ទ្រី ដាណា

    ភ្នំពេញ៖ ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងស្រទាប់មហាជនក្រោយពីគេបានឃើញការប៉ះពាល់ពាក្យសម្តីផ្លែផ្កាមួយចំនួនកើតមានរវាងតារាពហុជំនាញ អ្នកនាង ខាត់ សុឃីម និង អ្នកលក់អនឡាញ ល្បីឈ្មោះអ្នកនាងទ្រី ដាណា។ ការប៉ះពាក្យសម្តីនេះកើតមានឡើងក្រោយពីតារាចម្រៀងខាត់ សុឃីម បង្ហោះសាររៀបរាប់អំពីអ្នកធ្វើបុណ្យហើយស្បថស្បែនោះរហូតមានការឆ្លើយឆ្លងតបវិញពីអ្នកនាងទ្រីដាណា។ ​ប្រធានបទអ្នកលក់អនឡាញល្បីៗនៅកម្ពុជាបានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនទូទៅ។ ... Read More »

រ៉េត ស៊ូហ្សាណា ស្និទ្ធជាមួយដៃគូថ្មី សុវត្ថិ មុនីនាគ

    ភ្នំពេញ៖ ចាប់តាំងពីជ្រកក្រោមដំបូលផលិតកម្មរួមគ្នាមក សុវត្ថិ មុនីនាគ និងកញ្ញា រ៉េត ស៊ូហ្សាណាទើបនឹងចាប់ដៃគូគ្នាច្រៀង និងសម្តែងរួមគ្នាលើកដំបូង។ ចាប់ផ្តើមចាប់ដៃគ្នាលើកទី១មែនប៉ុន្តែពួកគេហាក់បង្ហាញភាពស្និទ្ធិស្នាលគ្នាប្លែកខុសធម្មតា។ ស្រីស្អាតធ្មេញច្រពើស កញ្ញារ៉េត ស៊ូហ្សាណា ត្រូវបានហង្សមាស ... Read More »

សំពងដោយការរិះគន់យ៉ាងចាស់ដៃហើយម៉ារី នៅតែមិនបន្ថយដៃ(មានវីដេអូ​)

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះស្រាប់តែលេចចេញការរិះគន់យ៉ាងខ្លាំងៗពីទស្សនិកជនជាច្រើនជុំវិញការស្លៀកសម្លៀកបំពាក់មិនសមរម្យបែបប៊ីគីនីទាំងគ្រួសារប្រារព្វពិធីខួបកំណើត។ ទោះរងការរិះគន់ខ្លាំងពិតមែនក៏តារាស្រីរូបនេះនៅតែមិនបន្ថយការគិតនោះទេពោលគឺកាន់តែបង្កើនការរិះគន់តបទៅកាន់ទស្សនិកជនទៅវិញ។ ​គ្រាដែលជិតគ្រប់ខែសម្រាលកូនដំណក់ឈាមដំបូងទៅហើយ អតីតារាសម្តែងស្រីកញ្ញា ម៉ារី បាននាំក្រុមគ្រួសារស្លៀកពាក់បែបកម្សាន្តមាត់សមុទ្រ គឺប៊ីគីនីប្រារព្វពិធីខួបកំណើតរបស់នាងយ៉ាងរំភើយដែលមនុស្សសម័យថ្មីហៅថា Pool Party។ រូបថតជាច្រើនសន្លឹករបស់នាងទទួលរងកការរិះគន់យ៉ាងចាស់ដៃថាជារឿងមិនសមរម្យ និងនាំឲ្យប៉ះពាល់ដល់តម្លៃស្ត្រី និងពិតជាពិបាកភ្នែកខ្លាំង។ ភាពសិចស៊ីក្នុងពិធីខួបកំណើតនេះបានធ្វើឲ្យគេនឹកគិតដល់តារាសម្តែងស្រីកញ្ញា ដេនីក្វាន់ ... Read More »

បទចម្រៀងអំពីអ្នកមានគុណនិពន្ធដោយព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ទទួលបានការពេញចិត្តខ្លាំងពីពុទ្ធបរិស័ទ្ធ

     ភ្នំពេញ៖ ថ្មីៗនេះគេសង្កេតឃើញថាស្នាព្រះហស្ថនិពន្ធទំនុកច្រៀងរំលឹកអំពីគុណូបការៈរបស់អ្នកមានគុណពិសេសឪពុកម្តាយ បាននិងកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែស្នាព្រះហស្ថនេះបានក្រើនរំលឹកជំរុញឲ្យកូនៗ ប្អូនៗមានចិត្តមេត្តា កត្តញ្ញូចំពោះអ្នកមានគុណ។ ​ស្នាព្រះហស្ថព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ចំនួន៣បទជាប់គ្នាដែលសុទ្ធសឹងតែបានរួមចំណែកក្នុងការដាស់តឿនរំលឹកពីក្តីមេត្តា ករុណាពីអ្នកមានគុណមានដូចជាបទ”ស្រណោះសម្តីម្តាយថ្លៃ” ច្រៀងដោយអ្នកស្រី ... Read More »

ទីបំផុត នី មុនីនាថ រើសយកអាណិកជនអូស្ត្រាលី ជំនួសអតីតគូស្នេហ៍នៅអាមេរិក

     ភ្នំពេញ៖ អស់រយៈពេល២ឆ្នាំហើយដែលចំណងស្នេហ៍តារាសម្តែង នី មុនីនាថ និងគូស្នេហ៍ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកបានចែកផ្លូវគ្នារហូតលេចចេញក្តីក្តាំងផ្អើលអស់មហាជន។ បញ្ចប់ចំណងអតីតគូស្នេហ៍ពេលនេះនាងសម្រេចចិត្តជ្រើសរើសយកបុរសអាណិកជនរស់នៅប្រទេសអូស្ត្រាលីម្តង។ ​លែងលាក់លៀមដូចមុន នី មុនីនាថចាប់ផ្តើមបង្ហើបអត្តសញ្ញាណគូស្នេហ៍ថ្មីដែលនឹងមកព្យាបាលដំបៅបេះដូងហើយគឺជាបុរសអាណិកជនវ័យប្រមានក្បែរ៤៩ឆ្នាំ នៅប្រទេសអូស្ត្រាលីវិញម្តង។ នាងទម្លាយថាការស្វែងយល់ចិត្តគ្នាគឺប្រមាណ២ឆ្នាំមកហើយដែរ ដែលគេដឹងថាក្រោយពីបែកបាក់គូស្នេហ៍ចាស់។ នាងបញ្ជាក់ដែរថា ... Read More »